ស្នេហាយុវវ័យ

Cover Copy
សង្គម

ពីសង្សារ អាចក្លាយជាមិត្តល្អនឹងគ្នាបាន ក៏ព្រោះតែហេតុផលទាំងនេះ

ធម្មតា គ្រប់គ្នាតែងតែនិយាយថា ពីមិត្តអាចក្លាយជាស្នេហា តែពីស្នេហា​មិនអាចក្លាយជាមិត្តបានឡើយ ដូច្នេះហើយ ទើបចុងក្រោយនៃជីវិតស្នេហា គឺមានតែជាសត្រូវនឹងគ្នាតែប៉ុណ្ណោះ។ តែជឿទេថា មានអ្នកខ្លះ គាត់ធ្លាប់ជាសង្សារនឹងគ្នា តែពេលបែកគ្នាក៏ដោយ ក៏គាត់នៅតែជាមិត្តល្អនឹងគ្នា ចេះមើលថែ ការពារ បារម្ភពីគ្នាជាងសង្សារទៅទៀត គ្រប់យ៉ាង វាកើតពីហេតុផលដូចខាងក្រោម ៖ ១. ពីដំបូងអ្នកទាំងពីរមិនបានដាក់ចិត្តស្រឡាញ់គ្នាពិតប្រាកដ អាចនិយាយបានថា ជាអារម្មណ៍មិនច្បាស់ថាស្រឡាញ់គ្នាឡើយ គឺនៅស្ទាក់ស្ទើរ ស្នេហាមិនចំស្នេហា មិត្តភក្តិក៏មិនចំមិត្តភក្តិ បែបនេះហើយ ទើបអាចឱ្យគេមិនពិបាកនឹងធ្វើជាមិត្តល្អនឹងគ្នា។ ២. ដល់ចំណុចមួយដែលមានអារម្មណ៍ថា​អស់ចិត្តរៀងៗខ្លួន គ្រប់មនុស្សដែលស្រឡាញ់គ្នា ទោះស្រឡាញ់ខ្លាំងកម្រិតណា ក៏មានពេលខ្លះ…

New Copy
សង្គម

គួររៀនត្រៀមចិត្ត! មនុស្សខ្លះអាចត្រឹមនៅក្នុងចិត្តយើង តែមិនអាចនៅក្នុងជីវិតយើងបានឡើយ

ជីវិតមនុស្សម្នាក់ៗ តែងតែជួបមនុស្សច្រើន ប្លែកៗពីគ្នាជានិច្ច ហើយក៏តែងតែជួបមនុស្សថ្មីៗចូលមកក្នុងជីវិត។ មនុស្សខ្លះ ចូលមក ធ្វើឱ្យយើង ស្រឡាញ់ពេញចិត្ត មិនអាចបំភ្លេចបាន តែយ៉ាងណា ក៏គេនៅតែមិនអាចរស់នៅក្នុងជីវិតយើងរហូតបានឡើយ គេគ្រាន់តែដើរកាត់ជីវិតយើងមួយរយៈពេលខ្លីតែប៉ុណ្ណោះ។ ពេលខ្លះ ការត្រៀមចិត្ត ទទួលយកការពិត ទទួលយកការជួប ហើយក៏ត្រៀមទទួលយកការបែក ឬបាត់បង់ វាគឺជារឿងមួយដែលល្អ។ យើងមិនដឹងទេថា យើងអាចនឹងត្រូវបែកពីមនុស្សដែលយើងស្រឡាញ់ពេលណា យើងនឹងត្រូវបាត់បង់មនុស្សល្អៗនៅថ្ងៃណា? តែទោះជាចង់ ឬមិនចង់ ក៏យើងនៅតែមិនអាចហាមឃាត់ការបែកបាក់បានដែរ។ មនុស្សខ្លះ ពេលខ្លះ យើងត្រូវតែព្រមឱ្យគេចាកចេញទៅ ព្រោះថា បើគេនៅនឹងយើង វាក៏មិនអាចឱ្យយើង ឬគេមានក្ដីសុខ…

New Copy
គ្រួសារ

មនុស្សប្រុសចរិតយ៉ាប់ទាំង ១០ ស្រីៗ កុំទាក់ទងនឹងមនុស្សប្រុសបែបនេះឱ្យសោះ បើមិនចង់ស្ដាយក្រោយ

ការជ្រើសរើស ឬអនុញ្ញាតឱ្យនរណាម្នាក់ ជាពិសេសគឺមនុស្សប្រុស ចូលមកក្នុងជីវិតយើង មិនមែនជារឿងដែលងាយស្រួល ឬចេះតែឱ្យពាក់ព័ន្ធនោះទេ។ ជាការពិត យើងត្រូវគិត និងសម្រេចចិត្តឱ្យបានច្បាស់លាស់ ព្រោះមនុស្សខ្លះ ចូលមកដើម្បីតែបំផ្លាញយើងប៉ុណ្ណោះ។ ខាងក្រោមនេះ ជាចំណុចនៃចរិតខ្លះៗរបស់មនុស្សប្រុស ដែលអ្នកគួរចៀស និងមិនគួរឱ្យគេចូលមកក្នុងជីវិត។ ១. មនុស្សប្រុសគំនិតស្រី ចរិតពិតប្រាកដនៃមនុស្សប្រុស គឺមិនចេះសាំញុំា រញ៉េរញ៉ៃ ខឹងងរងក់ រករឿងផ្ដេសផ្ដាសឡើយ ហើយក៏មិនចេះគម្រិះ ម៉ៅស្វិតដែរ តែមនុស្សប្រុសដែលមានចរិតស្រីនេះ គឺគិតគូរ សូម្បីតែទិញម្ហូបអាហារ រិះថាំ មិនសូវជាទូលាយប៉ុន្មានឡើយ។ បែបហ្នឹង មិនមែនមានន័យថា ចរិតមនុស្សស្រីយ៉ាប់ទេ…

New Copy
គ្រួសារ

មនុស្សស្រី ៣ ប្រភេទ ហ៊ានតែរៀបការ នឹងរងទុក្ខវេទនាមួយជីវិត

មនុស្សស្រីដែលមានចរិតទាំង ៣ ខាងក្រោមនេះ បើសិនជាសម្រេចចិត្តរៀបការ មួយជីវិតនេះ នាងនឹងមានតែទុក្ខវេទនា គ្រាំគ្រាចិត្តតែប៉ុណ្ណោះ បើអ្នកមានលក្ខណៈទាំង ៣​ ខាងក្រោមនេះ យកល្អកុំរៀបការអី ឬអាចកែប្រែឱ្យបានលឿនរឹតតែល្អ។ ១. បាត់បង់ភាពជាខ្លួនឯង នៅពេលដែលភរិយាយកចិត្តទុកដាក់លើស្វាមីខ្លាំងពេក ដោយចាត់ទុកគាត់ និងក្រុមគ្រួសាររបស់ស្វាមីជាពិភពលោកទាំងមូល នាងប្រាកដជាបាត់បង់ខ្លួនឯងជាមិនខាន។ ចំណង់ចំណូលចិត្ត ភាពរីករាយ និងទម្លាប់របស់នាងក៏នឹងធ្វើតាមស្វាមីរបស់នាងដែរ។ បើ​ប្ដី​សប្បាយ​ចិត្ត ប្រពន្ធ​ក៏​សប្បាយ បើ​ប្ដី​អត់​ចិត្ត មិនគិត មិនខ្វល់ពីនាង នាងច្បាស់ជាដេក​មិន​លក់​ពេញ​មួយ​យប់។ ស្ត្រីម្នាក់ដែលបាត់បង់ភាពខ្លួនឯងក្នុងអាពាហ៍ពិពាហ៍ នឹងលែងមានមិត្តភ័ក្តិ លែងចាប់អារម្មណ៍នឹងចំណង់ចំណូលចិត្តរបស់ខ្លួន លែងខ្វល់ពីខ្លួនឯង ប៉ុន្តែលះបង់អ្វីៗទាំងអស់ដែលនាងមានចំពោះប្តីរបស់នាង។…

Cover
សង្គម

បុរសជោគជ័យធំបំផុត ព្រោះចេះប្រព្រឹត្តិចំពោះភរិយាដោយស្មោះ មានចិត្តសប្បុរសចំពោះដៃគូជីវិត ដោយលក្ខណៈទាំង ៣ យ៉ាងនេះ

ហេតុអ្វីគូស្នេហ៍ខ្លះស្រលាញ់គ្នាខ្លាំងម្ល៉េះ តែពេលនៅជាមួយគ្នាក្នុងផ្ទះតែមួយ អារម្មណ៍ក៏ធ្លាក់ទឹកចិត្ដ និងស្អប់គ្នាទៅវិញទៅមកភ្លាមៗ? ស្វាមីល្អពិតមិនត្រឹមតែទទួលខុសត្រូវក្នុងគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ឱ្យប្រពន្ធរបស់គាត់នូវសុវត្ថិភាពក្នុងទំនាក់ទំនងអាពាហ៍ពិពាហ៍ផងដែរ។ ក្នុង​ជីវិត ស្ត្រី​គ្រប់រូប​ចង់​រៀបការ​ជាមួយ​ស្វាមី​សុភាពរាប់សារ។ ​ចង់​ឱ្យ​ប្តីផ្តល់​ការ​យក​ចិត្ត​ទុក​ដាក់​ និងសេចក្ដីស្រឡាញ់ពេញលេញឱ្យនាង។ ប្តី​ល្អ​មិន​អាស្រ័យ​លើ​ប្រាក់​ចំណូលច្រើន​ប៉ុន្មាន ឬ​ថា​គាត់​ជា​អ្នក​មាន​នោះ​ទេ។ ទិដ្ឋភាព​ទាំង​នោះ​មិន​អាច​វិនិច្ឆ័យ​ថា​បុរស​ល្អ​ឬ​អត់​នោះ​ទេ។ រឿងចម្បងគឺអាកប្បកិរិយារបស់គាត់ចំពោះគ្រួសាររបស់គាត់។ បុរស​មិន​ចាំបាច់​ធ្វើ​កិច្ចការ​ផ្ទះ ហើយ​ក៏​មិន​ចាំបាច់​មាន​ជំនាញ​ក្នុង​ការ​មើល​ថែ​កូន​នោះឡើយ។ ដរាបណា​គេ​ចេះ​គិត​ពី​ប្រពន្ធ និង​មើល​ថែ​គ្រួសារ​បន្តិច នោះ​មនុស្ស​ស្រី​នឹង​មាន​អារម្មណ៍​សប្បាយ​ចិត្ត​ជា​ខ្លាំង។ ប្តី​ចំណាយ​ពេល​ច្រើន​ថ្ងៃ​ធ្វើការងារ​ខាង​ក្រៅ ត្អូញត្អែរ​ថា​គេង​មិន​លក់​ជា​រៀង​រាល់​ថ្ងៃ ទុក​ឱ្យ​មើល​ថែ​កូន​តែ​ម្នាក់​ឯង។ ប្តី​ប្រពន្ធ​ជា​ច្រើន​មាន​ទំនាស់​ព្រោះ​រឿង​នេះ ប្រពន្ធ​រវល់​តែ​មាន​កូន​តូច ហើយ​ប្តី​មាន​ភាព​ច្របូកច្របល់​ក្នុង​ការ​ចិញ្ចឹម ។ ប៉ុន្តែទោះបីជាមានជម្លោះ និងការឈ្លោះប្រកែកគ្នាក៏ដោយ ក៏ស្វាមីល្អនឹងផ្សះផ្សា និងថែរក្សាប្រពន្ធកូនបានយ៉ាងល្អ។ ១. បុរសល្អត្រូវតែជឿនលឿន…

Cover Copy
សង្គម

មូលហេតុទាំងនេះហើយ ដែលធ្វើឱ្យប្រពន្ធឆាប់អាក់អន់ស្រពន់ចិត្ត និងកើតអារម្មណ៍ធុញទ្រាន់នឹងប្ដីរបស់នាង

ជាធម្មតា មនុស្សស្រីនាងមិនងាយនឹងកើតមានអារម្មណ៍ធុញទ្រាន់ជាមួយនឹងស្វាមីនាងឡើយ តែក៏ព្រោះតែមនុស្សប្រុស មានចំណុចអស់ទាំងនេះហើយ ដែលធ្វើឱ្យនាងធុញទ្រាន់ និងចាប់ផ្ដើមអស់ចិត្តបន្តិចម្ដងៗចំពោះស្វាមីរបស់នាង។ ដូច្នេះ បុរសៗគួរតែអាន ដើម្បីឱ្យបានដឹង និងឆាប់កែប្រែ មុននឹងអ្វីៗត្រូវហួសពេល។ ១. ប្ដីអត់ចិត្ត ស្ត្រីពួកគេអាចរងទុក្ខ និងទទួលរងនូវភាពអត់ឃ្លាន លំបាកបាន ប៉ុន្តែពួកគេមិនអាចទ្រាំទ្រនឹងការធ្វេសប្រហែសរបស់ស្វាមីបានឡើយ។ ពួកគេមិនអាចទទួលយកបានទេ ក្នុងការនៅជាមួយប្តីដែលមិនស្រឡាញ់ និងអត់ចិត្ត​ មិនចេះយកចិត្តទុកដាក់ចំពោះនាង។ សម្រាប់ស្ត្រីដែលជាប្តីប្រពន្ធ ត្រូវគោរព និងស្រឡាញ់គ្នាទៅវិញទៅមក។ កុំពិចារណាគ្នាទៅវិញទៅមក ពាក្យថាដៃគូ ឬស្នេហា វាអាចនឹងចូលមក ហើយក៏ចាកចេញទៅវិញ។ តែទោះជាយ៉ាងណាក្នុងនាមជាបុរសម្នាក់ អ្នកត្រូវតែរស់នៅប្រកបដោយទំនួលខុសត្រូវជាមួយគ្រួសារ។ ២.…

New Copy
សង្គម

ចាំមានគ្រប់យ៉ាង ចាំការ! ពេលខ្លះ ការចាំមួយនេះ វាអាចនឹងហួសពេល …

ការរៀបការ សាងគ្រួសារ បើត្រឹមតែគិតតាមអារម្មណ៍ដែលចង់ ច្បាស់ណាស់ថា វាជារឿងងាយ គ្មានអ្វីដែលពិបាកឡើយ ប៉ុន្តែ ការពិតទាំងស្រុងដែលនៅពីក្រោយជីវិតមនុស្សពីរនាក់ បន្ទាប់ពីរៀបការរួច វាពិតជាមិនស្រួលទេ ការគ្រប់គ្រងគ្រួសារនីមួយៗ វាមានបញ្ហា ការលំបាក ឧបសគ្គ រីករាយ ទុក្ខសោកជាច្រើននៅឡូកឡំគ្នា។ ដូច្នេះហើយ មុននឹងអ្នកសម្រេចចិត្តរៀបការ អ្នកច្បាស់ក្នុងចិត្តកម្រិតណា ថាអ្នកអាចថែរក្សា​ ការពារ និងផ្ដល់ក្ដីសុខ​ សុភមង្គលដល់គ្រួសារមួយនេះបាន ដោយមិនបាក់បែក ចែកផ្លូវគ្នានៅថ្ងៃណាមួយ? មនុស្សយើងក្នុងពេលបច្ចុប្បន្ននេះ ឆាប់រៀបការ ហើយក៏ឆាប់លែងលះគ្នាដែរ ហេតុផលវាមានច្រើន ដែលយើងសុទ្ធតែបានដឹង និងបានឮ ជាពិសេសមនុស្សដែលធ្លាប់ឆ្លងកាត់ការរៀបការ…

KNONGSROK
ស្នេហាយុវវ័យ

អត្ថបទQoutes! ម្ហូបស្ទើរផ្អែមគេថែមស្ករ ស្នេហាផ្ដើមល្អក់កករ ព្រោះគេថែមអ្នកថ្មី!

ធម្មតា ចង់ឱ្យអាហារមួយចានឆ្ងាញ់ ទាល់តែធ្វើតម្រូវទៅលើមាត់អ្នកញុំា និយខ្វះអ្វី គេបន្ថែមហ្នឹង ទើបអាហារមានឱជារស។ ប៉ុន្តែសម្រាប់ស្នេហា ប្រសិនបើមានត្រឹមតែមនុស្សពីរនាក់ ចេះគិត យល់ចិត្ត នឹកនាខ្វល់ខ្វាយពីគ្នា គឺមិនងាយទៅណាឡើយ ទោះមានបញ្ហា​ ឈ្លោះទាស់ទែងគ្នាក៏ដោយ ក៏មិនអាចបែកគ្នាដែរ លើកលែងតែស្នេហានោះ ចាប់ផ្ដើមមានអ្នកទី៣ចូលមកជ្រៀតជ្រែក។ ជាការពិតណាស់ ស្នេហាមួយដែលចាប់ផ្ដើមមានបញ្ហា ឈ្លោះម្ដងការក៏ចង់បែក ជាក់ស្ដែង គឺមកពីម្ខាងទៀតកំពុងតែមានអ្នកថ្មី ម្ខាងទៀតគេចាប់ផ្ដើមធុញទ្រាន់ ឬអស់ចិត្តហើយ ហើយក៏ដោយសារតែគេបន្ថែមអ្នកថ្មីឱ្យចូលមកនេះហើយ ទើបធ្វើឱ្យស្នេហាមួយហ្នឹងចាប់ផ្ដើមល្អក់កករ រង្គោះរង្គើ ក្លាយជាគូស្នេហ៍ដែលមានតែបញ្ហា ឈ្លោះទាស់គ្នាមិនលស់ថ្ងៃ អ្វីដែលសំខាន់ គឺរង់ចាំតែថ្ងៃបែកបាក់តែប៉ុណ្ណោះ។ ដូចពាក្យគេថាមិនខុសទេ…

Cover Copy
សង្គម

បើឈ្មោះត្រឹមជាសង្សារ មិនបាច់គិតពិចារណាច្រើនទេ តែជ្រើសដៃគូជីវិត ត្រូវគិត និងមើលលើចំណុចទាំងនេះ

បើគ្រាន់តែជាគូសង្សារ ក៏មិនចាំបាច់ត្រូវទៅគិតអីវែងឆ្ងាយ ជ្រើសរើសអីច្រើននោះដែរ បើមិនល្អ មិនត្រូវចិត្ត មិនចុះសម្រុងនឹងគ្នា ក៏បែក ហើយរកថ្មីមួយទៀតទៅចប់រឿងហើយ។ ប៉ុន្តែសម្រាប់គូជីវិតវិញ ម៉េចនឹងអាចលេងសើចបានទៅ ត្រូវគិត ត្រូវជ្រើស ត្រូវពិចារណាខ្លាំងកុំឱ្យខុស ៖ គូជីវិតល្អ គឺមនុស្សម្នាក់ដែលយើងត្រូវប្រើជីវិតរួមគ្នា ជាមនុស្សដែលយើងត្រូវរៀបការ សាងគ្រួសារជាមួយគ្នា រស់នៅក្នុងផ្ទះជាមួយគ្នា ហើយមិនថាមានរឿងអ្វីកើតឡើងនោះទេ ត្រូវតែចេះអត់ធ្មត់តស៊ូរួមគ្នា ប្រឈមមុខជាមួយគ្នា​​ជាពិសេសគឺ ត្រូវចេះអត់ឱន អធ្យាស្រ័យឱ្យគ្នា។ គូជីវិតល្អ គឺត្រូវតែមានទំនាក់ទំនងល្អជាមួយគ្នា ថែមទាំងទំនាក់ទំនងល្អជាមួយសាច់ញាតិបងប្អូនទាំងសងខាងទៀត។ ជាដៃគូដែលអាចកាន់ដៃគ្នា ឆ្ពោះទៅរកភាពរុងរឿងមានបានជាមួយគ្នា មិនមែនចូលមក ដើម្បីតែបំផ្លាញ និងធ្វើបាបគ្នានោះឡើយ។…

New Copy
សង្គម

ពេលឈ្លោះគ្នាម្តងៗ បើអ្នកទុកគេចោលមិនខ្វល់ពីគេ ហើយគេមានសភាពទាំងនេះ បញ្ជាក់ថាគេស្រលាញ់អ្នកហើយ

ដោយសារតែមនុស្សយើងមានចរិតមិនដូចគ្នា ទោះជាស្ថិតនៅក្នុងទំនាក់ទំនាក់ស្នេហាក៏អាចមានពាក្យទាស់សម្ដីគ្នាដែរ។ ជាការពិតណាស់ ការឈ្លោះប្រកែកគ្នាគឺជារឿងធម្មតាទេ មនុស្សពីរនាក់មិនអាចមានគំនិតដូចគ្នារហូតនោះឡើយ។ ខាងក្រោមនេះនឹងបង្ហាញថាតើគេស្រលាញ់អ្នកឬអត់ នៅពេលដែលអ្នកមិនខ្វល់ខ្វាយពីរូបគេ។ ១. ប្រញាប់មករកអ្នក ក្រោយពីឈ្លោះគ្នាហើយ ពេលអ្នកទុកគេចោលមិនរវល់នឹងគេនោះ បើមនុស្សប្រុសដែលស្រលាញ់អ្នក គេនិងឆាប់ចាប់អារម្មណ៍ជាមិនខាន ព្រោះគេមិនខ្លាចឈ្លោះគ្នាឡើយ ដោយគេយល់ថាការប្រកែកគ្នា គឺជាការសន្ទានមួយប្រភេទ តែបើអ្នកហ៊ានតែមិនខ្វល់ពីគេ គេចពីគេនោះ គេនឹងស្លន់ស្លោរដើររកអ្នកជាមិនខាន មកសុំទោសអ្នក ដោយសារគេខ្លាចបាត់បង់រូបអ្នក ។ ២. ភ័យស្លន់ស្លោ ឱ្យតែពេលដែលអ្នកមិនខ្វល់ពីគេ នៅក្នុងចិត្តគេបាម្ភពីអ្នកយ៉ាងខ្លាំង ព្រោះគេយល់ថាអ្នកខឹងនឹងគេខ្លាំងហើយ គេយល់ថាអ្នកគិតផ្តេសផ្តេសចង់ចាកចេញពីគេ ដូច្នេះនៅជាមួយអ្នក គេប្រយ័ត្នប្រយែងណាស់ ​ចៀសវាងមិនឱ្យអ្នកខឹងឡើយ។ ឱ្យតែគេឃើញអ្នកមុខក្រញ៉ូវ…

New Copy
សង្គម

មនុស្សប្រុសដើរស្រលាញ់គេផ្តេសផ្តាស តែងមានទង្វើទាំង៣នេះ បើជួបហើយសុំចៀសឱ្យឆ្ងាយ

មិនថានរណាទេសុទ្ធតែចង់ដឹងថា មនុស្សដែលតាមស្រលាញ់យើង តើគេមានចិត្តស្មោះចំពោះយើងឬអត់? ព្រោះថាកុំឱ្យមានវិប្បដិសារីនៅថ្ងៃក្រោយ ដូច្នេះដើម្បីឱ្យដឹងច្បាស់ថាមនុស្សប្រុសម្នាក់នោះលេងសើចនឹងយើងឬអត់ យើងអាចសង្កេតតាមទង្វើទាំង៣ចំណុចនេះរបស់គេបាន។ ១. គេមានមិត្តភ័ក្រ្តស្រីៗច្រើន ថែមទាំងស្និទ្ធិស្នាលទៀតផង អ្វីទៅជាស្នេហាដ៏ល្អបំផុត? មានពាក្យមួយពោលថា « ពេលដែលជួបអ្នកហើយ ចាប់ពីពេលនោះមកអ្នកគឺជាអ្វីគ្រប់យ៉ាងរបស់ខ្ញុំ ហើយខ្ញុំគឺជារបស់អ្នកតែម្នាក់គត់ » ស្នេហាដែលមានសុភមង្គលពិតប្រាកដ គឺបែបនេះ។ បើមនុស្សពីរនាក់ចាប់ដៃគ្នាហើយ មានការយកចិត្តទុកដាក់ចំពោះស្នេហាមួយនោះ ប្រាកដជារក្សាគន្លាតជាមួយមនុស្សផ្ទុយភេទជាមិនខាន ក្នុងចិត្តផ្ទុកបានដែលមនុស្សម្នាក់តែប៉ុណ្ណោះគ្មានអ្នកផ្សេងឡើយ។ បើមនុស្សប្រុសម្នាក់ រមែងចូលចិត្តលេងសើច ស្និទ្ធិស្នាលជាមួយនារីដទៃនោះ ឬក៏នៅក្បែរគេសម្បូរទៅដោយមនុស្សស្រី ផ្ញើរសារឱ្យគេ នេះបញ្ជាក់បានច្បាស់ថា គេមិនបានមានចិត្តស្មោះត្រង់និងអ្នកឡើយ ហើយទង្វើ និងសម្ដីរបស់គេអាចបង្ហាញថាគេងាយនឹងធ្វើទង្វើផិតក្បត់នឹងអ្នកណាស់។ ២.…

Untitled 1
សេដ្ឋកិច្ច

ម៉េចក៏ហ៊ាននិយាយថាខ្ញុំគ្មានអ្នកណាស្រឡាញ់ ដឹងអត់ថា ខ្ញុំធ្លាប់បានបដិសេធមនុស្សប៉ុន្មាននាក់ ហើយដោយសារតែហេតុផលអ្វីទេ?

មានអ្នកថាឱ្យខ្ញុំថា ៖ អាយុច្រើនហើយ ម៉េចមិនទាន់មានសង្សារទៀត ខ្មាសក្មេងៗណាស់ អាយុប៉ុណ្ណឹងហើយ នៅតែគ្មានអ្នកណាស្រឡាញ់ទៀត។ ខ្ញុំចង់ប្រាប់ថា ៖ ព្រោះតែខ្ញុំអាយុច្រើន ទើបខ្ញុំមិនយកសង្សារ ព្រោះមិនចង់ទាក់ទងអ្នកណាដោយគ្មានភាពច្បាស់លាស់ មិនចង់សាងទំនាក់ទំនងហើយក៏បែកគ្នានោះឡើយ។ ម៉េចក៏ហ៊ាននិយាយថាខ្ញុំគ្មានអ្នកណាស្រឡាញ់ ដឹងអត់ថា ខ្ញុំធ្លាប់បានបដិសេធមនុស្សប៉ុន្មាននាក់ ហើយដោយសារតែហេតុផលអ្វីទេ? ខ្ញុំបដិសេធគេ ព្រោះតែមនុស្សដែលចង់ចូលមកក្នុងជីវិតខ្ញុំ មិនមែនជាប្រភេទមនុស្សដែលខ្ញុំស្រឡាញ់ និងចង់បាន មនុស្សដែលចង់ចូលមកសុទ្ធតែកូនក្មេង លេងសើច តាមតែអារម្មណ៍មួយឆាវ សួរថា បើម្នាក់នោះ មិនមែនជាមនុស្សដែលមានចរិតលក្ខណៈដែលខ្ញុំចង់បានផងនោះ តើទាក់ទងគ្នាធ្វើអ្វី មុននឹងក្រោយគង់តែបែកគ្នាដដែលហ្នឹង បើគេមិនមែនជាមនុស្សដែលខ្លួនស្រឡាញ់ផង ទាក់ទងគ្នា ដើម្បីតែបែក…

New Copy
សង្គម

មនុស្សស្រីមាន ៧ចំណុចនេះ មិនខ្វះមនុស្សប្រុសល្អៗ ចង់បាននាងជាគូជីវិតនោះឡើយ

មែនហើយ មនុស្សប្រុសណា ក៏ចង់បានស្រីស្អាត មានភាពទាក់ទាញជាគូដែរ តែមនុស្សស្រីដែលមានតែមនុស្សប្រុសល្អៗប្រាថ្នាចង់បាន ហើយក៏គ្មានថ្ងៃនឹងបោះបង់ចោលបាននោះ រមែងមាន ៧ ចំណុចខាងក្រោមនេះ។ ម្យ៉ាងទៀត មនុស្សស្រីដែលមានលក្ខណៈទាំងនេះហើយ មនុស្សប្រុសក៏មិនញញើតនឹងនាំនាងទៅជួបម៉ាក់ប៉ា ក្រុមគ្រួសារ ហើយក៏មិនខ្លាចនឹងចូលដណ្ដឹងជាភរិយាដែរ។ ១. ចិត្តធ្ងន់ ចិត្តទូលាយ មិនចេះប្រកាន់ច្រើន មនុស្សប្រុសស្រលាញ់មនុស្សស្រីដែលមានចរិតសុភាពរាបសារ។ នៅពេលដែលបុរសរកឃើញមនុស្សស្រីបែបនោះ គាត់នឹងភ្ជាប់ទំនាក់ទំនងជាមួយនាងកាន់តែស៊ីជម្រៅ។ ស្ត្រីដែលមានចិត្តទូលំទូលាយ មិនចេះប្រកែប្រកាន់ច្រើន ចូលចិត្តលេងសើចច្រើន មានន័យថា ពួកគេងាយនឹងចុះសម្រុងជាមួយនឹងបុរសដែលជាដៃគូ ក៏ដូចជាក្រុមគ្រួសារពួកគេ និងការនិយាយលេងសើចផងដែរ។ បុរសមានភាពសកម្ម និងចូលចិត្តលេង ដូច្នេះមនុស្សស្រីដែលមានចិត្តទូលាយអាចបង្កើនភាពទាក់ទាញបាន។ បុរសមិនលង់ស្នេហ៍នឹងអ្វីដែលអ្នកនិយាយទៅកាន់ពួកគេទេ…

New Copy
សង្គម

ស្ថិតក្នុងទំនាក់ទំនងដែលមានសញ្ញាទាំងនេះ ស្រីៗកុំទ្រាំអី ចាកចេញកាន់តែឆាប់ កាន់តែល្អ

ស្រឡាញ់ងាយ តែថែរក្សាក្ដីស្រឡាញ់ឱ្យនៅគង់វង្សដូចដើម រហូតដល់ចាស់រៀងខ្លួន វាមិនមែនជារឿងងាយនោះឡើយ។ ពាក្យថាស្រឡាញ់ អ្នកណាក៏អាចនិយាយបានដែរ តែមានមនុស្សតិចណាស់ ដែលបង្ហាញទង្វើបញ្ជាក់ពីក្ដីស្រឡាញ់ មនុស្សខ្លះ ស្រឡាញ់តែមាត់ តែមិនដែលបង្ហាញទង្វើថាស្រឡាញ់នោះឡើយ។ យ៉ាងណាក៏ដោយ ស្រីៗគួរតែកត់សម្គាល់ថា បើអ្នកស្ថិតក្នុងទំនាក់ទំនង ៦ចំណុចខាងក្រោមនេះ អ្នកមិនគួរនៅទ្រាំបន្តទេ បើមិនដូច្នោះទេ ជីវិតអ្នកមានតែបញ្ហា ទឹកភ្នែក គ្រាំចិត្តមួយជីវិតមិនខានឡើយ។ ១. តែងតែឈ្លោះប្រកែកគ្នាម្តងហើយម្តងទៀត ចំពោះរឿងដដែលៗ ប្រសិនបើអ្នកបន្តជជែកវែកញែករឿងចាស់ម្តងហើយម្តងទៀត នោះគឺជាសញ្ញានៃភាពមិនស៊ីគ្នាទាំងស្រុងរបស់អ្នកទាំងពីរ។ វាបង្ហាញថា អ្នកទាំងពីរមិនមានភាពចាស់ទុំខាងផ្លូវចិត្ត ហើយក៏គា្មនគំនិតល្អៗ ប្រឈមមុខ និងដោះស្រាយបញ្ហាក្នុងភាពជាដៃគូនោះឡើយ។ អ្នក​ហាក់​ដូចជា​មិន​អាច​ឈាន​ដល់​ការ​សម្រុះ​សម្រួល​គ្នា​ទៅ​វិញ​ទៅ​មក​បាន​ទេ ហើយ​ទំនាក់​ទំនង​របស់​អ្នក​នឹង​មិន​ដំណើរ​ការល្អឡើយទៅថ្ងៃមុខ។…

KNONGSROK
ស្នេហាយុវវ័យ

សញ្ញាបង្ហាញថា អ្នកស្រឡាញ់មនុស្សត្រូវ បើទោះជាម្នាក់នោះ មិនស្រឡាញ់អ្នកយ៉ាងណាក៏ដោយ អ្នកក៏នឹងមិនស្ដាយដែលបានដាក់ចិត្តស្រឡាញ់គេ

ការស្រឡាញ់មួយដ៏ពិតប្រាកដ គឺជាការផ្ដល់ឱ្យ មិនមែនទាមទារ ចង់បានការតបក្ដីស្រឡាញ់មកវិញនោះឡើយ នៅពេលដែលអ្នកដាក់ចិត្តស្រឡាញ់មនុស្សម្នាក់ស្មោះ ឬពិតប្រាកដ អ្នកនឹងមិនខ្វល់ទេថា គេស្រឡាញ់អ្នកវិញឬអត់ គេបានធ្វើអ្វីខ្លះដើម្បីអ្នក អ្វីដែលសំខាន់គឺ អ្នកបានធ្វើរឿងល្អៗជាច្រើនដើម្បីគេ អ្នកបានធ្វើឱ្យគេរីករាយសប្បាយចិត្ត នោះអ្នកនឹងក្លាយជាចំណែកមួយនៃការចងចាំល្អៗនៅក្នុងជីវិតរបស់គេ។ សេចក្ដីស្រឡាញ់មួយដែលច្បាស់លាស់ មិនមែនទាល់តែគេស្រឡាញ់យើងវិញនោះឡើយ ហើយអ្នកនឹងដឹងថា អ្នកបានដាក់ចិត្តស្រឡាញ់មនុស្សម្នាក់ដែលល្អត្រឹមត្រូវ នៅពេលដែលអ្នកចាប់ផ្ដើមកែប្រែខ្លួនឯង ទោះគេស្រឡាញ់អ្នកវិញ ឬមិនស្រឡាញ់ក៏ដោយ តែក្ដីស្រឡាញ់ដែលអ្នកបានឱ្យទៅគេ អ្នកនឹងមិនសោកស្ដាយទេ នៅពេលដែលអ្នកប្រាកដចិត្តថា គេជាមនុស្សម្នាក់ដែលនៅក្នុងក្ដីស្រមៃរបស់អ្នក។ ចំណុចខាងក្រោមនេះ នឹងបញ្ជាក់បានថា អ្នកបានដាក់ចិត្តស្រឡាញ់យ៉ាងច្បាស់លាស់ ជាមួយមនុស្សម្នាក់ដែលត្រឹមត្រូវ និងល្អពិតប្រាកដ ៖ ១. អ្នកនឹងចាស់ទុំច្រើនជាងមុន…

New Copy
សង្គម

៥ ចំណុចដែលអាចបញ្ជាក់បានថា មនុស្សប្រុសម្នាក់នោះ គាត់ពិតជាច្បាស់លាស់នៅក្នុងទំនាក់ទំនងជាមួយអ្នក

ជាការពិត បើនិយាយដល់រឿងស្នេហា មនុស្សណាក៏ចេះស្មោះ មនុស្សណាក៏អាចច្បាស់លាស់ដែរ គ្រាន់តែអ្នកខ្លះ​ អាចថា គាត់មិនទាន់នឹងអាចកែប្រែ ឬគាត់មិនទាន់បានជួបមនុស្សដែលគាត់ស្រឡាញ់ពិតប្រាកដតែប៉ុណ្ណោះ។ យ៉ាងណាមិញ ប្រសិនបើមនុស្សប្រុសណាម្នាក់ គាត់ចាប់ផ្ដើមច្បាស់លាស់ជាមួយនឹងទំនាក់ទំនង គាត់ប្រាកដប្រជាជាមួយនឹងអ្នក នោះគាត់នឹងបង្ហាញនូវទង្វើទាំង៥ចំណុចនេះ ដូច្នេះ អ្នកអាចសង្កេតមើលតាម៥ចំណុចខាងក្រោមនេះ ៖ ១. គាត់មិនខ្វល់ពីរូបរាងខាងក្រៅ ឬសម្រស់របស់អ្នកឡើយ នៅពេលដែលមនុស្សម្នាក់ស្រឡាញ់អ្នកពិត នោះរូបរាង រូបសម្រស់ខាងក្រៅរបស់អ្នក គឺវាលែងសំខាន់សម្រាប់គាត់ទៀតហើយ ព្រោះគាត់ផ្ដោត និងស្រឡាញ់អ្នកទៅលើចិត្តគំនិត និងអត្តចរិតរបស់អ្នក គាត់មិនខ្វល់ទេថា អ្នកនឹងប្រែរូបរាងទៅជាបែបណា គាត់ដឹងត្រឹមថា អ្នកជាមនុស្សដែលគាត់សម្រេចចិត្តជ្រើស និងជាមនុស្សដែលគាត់ស្រឡាញ់យ៉ាងពិតប្រាកដ។ ២.…

New
សង្គម

បើមនុស្សស្រី ហៅអ្នកនូវ ឃ្លាទាំង ៣ នេះ​បញ្ជាក់ថា អ្នកពិសេសណាស់សម្រាប់នាង

ពេលដែលចូលចិត្ត ឬស្រលាញ់មនុស្សម្នាក់ ច្បាស់ណាស់មនុស្សម្នាក់នេះគ្មាននរណាអាចជំនួសបានឡើយ ស្របពេលនោះដែរ យើងក៏សង្ឃឹមផងដែលថា គេក៏គិតដូចយើងដែរ។ ពេលដែលមនុស្សស្រីមានអ្នកនៅក្នុងចិត្ត ហើយនាងនឹងសម្តែងអាការៈចេញមកឱ្យយើងដឹងថា នៅក្នុងចិត្តនាងកំពុងតែមានយើង អ្វីដែលគួរឱ្យកត់សម្គាល់ ពេលដែលនាងនិយាយជាមួយអ្នកដទៃ គឺមានការគួរសម តែពេលដែលនិយាយជាមួយយើងវិញ គឺបង្ហាញភាពទន់ភ្លន់ និងអារម្មណ៍ស្និទ្ធស្នាល់យ៉ាងខ្លាំង ដូច្នេះពេលដែលមនុស្សស្រីហៅអ្នកនូវនាមស័ព្ទ ៣ ខាងក្រោមនេះ តាមពិតទៅគេបានទុកអ្នកជាមនុស្សពិសេសនៅក្នុងចិត្តគេបាត់ទៅហើយ។ ១. មនុស្សល្ងង់ បើមនុស្សស្រីចូលចិត្តហៅអ្នកថា “មនុស្សល្ងង់” តាមពិតទៅអ្នកមិនមែនល្ងង់ដូចពាក្យនាងហៅនោះទេ គឺនាងចង់បង្ហាញពីអារម្មណ៍សិទ្ធិស្នាល និងការចូលចិត្តមកលើអ្នក អាចនិយាយបានថានាងចូលចិត្តចរិត ភាពស្មោះត្រង់ និងអាប្បកិរិយារបស់អ្នកជាដើម។ មានពេលខ្លះទៀតនាងហៅអ្នកថា “មនុស្សល្ងង់” នៅអាចបង្ហាញថា…

New Copy
សង្គម

សន្តិភាពផ្លូវចិត្តដែលមនុស្សប្រុសត្រូវការ នៅក្នុងរឿងស្នេហា

នៅក្នុងរឿងស្នេហា យើងតែងនិយាយថា មនុស្សប្រុសគួរតែផ្តល់សនិ្តភាពផ្លូវចិត្តទៅឱ្យមនុស្សស្រីឱ្យបានច្រើន ទើបធ្វើឱ្យនាងទទួលអារម្មណ៍ថា ស្នេហាមួយនេះមានតម្លៃសម្រាប់នាង។ តាមពិតទៅ វាមិនមែនគ្រាន់តែជាកាតព្វកិច្ចរបស់មនុស្សប្រុសតែម្ខាងនោះទេ សូម្បីតែមនុស្សស្រីក៏ត្រូវបំពេញកាតព្វកិច្ចមួយនេះដែរ ព្រោះមនុស្សប្រុសក៏ត្រូវការសន្តិភាពផ្លូវចិត្តសម្រាប់ខ្លួនគេដែរ។ ស្នេហាគឺជារឿងរបស់មនុស្សពីរនាក់ តែបើមានតែមនុស្សម្នាក់ដែលលះបង់ ច្បាស់ណាស់ស្នេហាមួយនេះគ្មានសុភមង្គលឡើយ។ និយាយរួមទៅ សន្តិភាពផ្លូវចិត្តរបស់មនុស្សប្រុសដែលចង់បានពីដៃគូ គឺគ្មានអ្វីដែលពិបាកយល់នោះទេ មូលដ្ឋានសំខាន់ៗមានដូចខាងក្រោម ៖ ១. ស្នេហាមួយ និងមួយ រក្សាគន្លាតជាមួយមនុស្សប្រុសដទៃ មិនថាជាមនុស្សស្រី ឬមនុស្សប្រុសទេ សុទ្ធតែសង្ឃឹមថា មនុស្សដែលខ្លួនស្រលាញ់ កុំទៅស្និទ្ធិស្នាលជាមួយមនុស្សផ្ទុយភេទពេក ដូចជាការនិយាយលេងសើចបែបលេបខាយ ឬក៏ជាសម្ដីបែបស្នេហា។ នៅក្នុងចិត្តរបស់មនុស្សប្រុស បើគេឃើញមនុស្សដែលខ្លួនស្រលាញ់ ទៅនិយាយស្និទ្ធិស្នាលជាមួយមនុស្សប្រុសដទៃ គេនឹងគិតថានាងមិនមែនមានទំនាក់ទំនងត្រឹមតែគេម្នាក់ឡើយ…

New Copy
សង្គម

ស្រីៗចំណាំមើលទៅ! បើគេប្រាប់អ្នកនូវរឿងទាំង ៤ នេះ បង្ហាញថា គេស្រលាញ់អ្នកពិតប្រាកដ ច្បាស់លាស់ មិនមែនលេងសើចទេ

មនុស្សប្រុសមិនងាយប្រាប់អាថ៌កំបាំងរបស់គេ ទៅកាន់អ្នកណាម្នាក់នោះឡើយ ប៉ុន្តែជាមួយមនុស្សដែលគេស្រលាញ់ និងទុកចិត្តពិតប្រាកដ គេច្បាស់ជាយករឿងទាំង​ ៤ ខាងក្រោមនេះ ប្រាប់ឱ្យអ្នកបានដឹង មិនលាក់បាំងទេ។ មាន​ពាក្យ​មួយ​ឃ្លា​បាននិយាយថា « ពេល​ស្រវឹង នឹងនិយាយពាក្យថាស្រឡាញ់ ទៅកាន់មនុស្សខ្លួនស្រឡាញ់ ប្រតិកម្ម​មិន​អាច​លាក់​បាំង​បាន​ឡើយ។ វាក៏ដូចគ្នាដែរ នៅពេលដែល​មាន​ស្នេហា​ពិត បុរស​តែងតែ​បង្ហាញ​អាថ៌កំបាំង​ទាំង ៤ នេះ​ឱ្យ​អ្នក​ដឹងភ្លាមៗ​។ ១. ប្រាក់ចំណូលរបស់គាត់ ក្នុង​សង្គម​បច្ចុប្បន្ន ប្រាក់​ចំណូល​តែង​តែ​ជា​អាថ៌កំបាំង​ ដែលមិនអាចប្រាប់នរណាម្នាក់បានឡើយ។ មិន​តែ​ប៉ុណ្ណោះ គូស្នេហ៍​មួយ​ចំនួន​ថែម​ទាំង​លាក់​ចំណូល​ពី​គ្នា​ទៅ​វិញ​ទៅ​មកថែមទៀតផង។ លុយមិនមែនជាអ្វីគ្រប់យ៉ាងក្នុងជីវិតទេ ប៉ុន្តែបើគ្មានលុយអ្នកនឹងជួបការលំបាកជាច្រើន។ នៅពេលដែលបុរសម្នាក់ពិតជាស្រឡាញ់អ្នក គាត់នឹងបង្ហាញប្រាក់ចំណូលរបស់គាត់ទាំងអស់ ហើយមិនខ្វល់នឹងផ្តល់ប្រាក់ទាំងអស់ដែលគាត់រកបាន…

Cover Copy
សង្គម

ឈប់ស្រឡាញ់គេតែម្នាក់ឯងទៀតទៅ! នេះ ៤ ក្បាច់ជួយអ្នកកាត់ចិត្តបានយ៉ាងឆាប់រហ័ស

មានមនុស្សមិនតិចទេ ដែលស្ថិតក្នុងស្ថានភាពនៃក្តីស្រឡាញ់តែម្ខាង។ ជាការពិតណាស់ ការស្រឡាញ់បែបនេះ មិនមានអ្នកណាដែលអាចសប្បាយចិត្តនោះឡើយ ហើយក៏មិនមានអ្នកណាដែលចង់បន្តការឈឺចាប់តែម្នាក់ឯង ព្រោះតែរឿងបែបនេះដែរ។ ដូច្នេះខាងក្រោមនេះ អាចជាផ្លូវចេញដ៏ល្អសម្រាប់អ្នក បើមិនចង់បន្តការឈឺចាប់ព្រោះតែការស្រឡាញ់គេតែម្នាក់ឯង។ ១. ដាក់សំណួរសួរខ្លួនឯងឱ្យបានច្បាស់លាស់ ចំណុចដំបូង អ្នកត្រូវសួរខ្លួនឯងថា ចង់បន្តការស្រឡាញ់គេតែម្នាក់ឯង ឈឺចាប់តែម្នាក់ឯងបែបហ្នឹងរហូត ឬក៏បញ្ចប់ការស្រឡាញ់មួយនេះ? បើដឹងថាខ្លួនឯងឈឺចាប់ខ្លាំងណាស់ ទ្រាំបន្តមិនបាន មិនអាចទទួលយកបញ្ហាមួយនេះបានទេ វាក៏ដល់ពេលហើយដែលអ្នកគួរតែដោះលែងគេ ហើយក៏ដោះលែងខ្លួនឯង។ បើយល់ថាការស្រឡាញ់មួយនេះ មិនបានផ្ដល់នូវស្នាមញញឹម និងសេចក្ដីសុខ សុភមង្គលណាមួយដល់ខ្លួនឯងទេ អ្នកក៏មិនគួរបន្តវាទៀតនោះដែរ។ ដូច្នេះវាងាយណាស់ដែលយើងអាចបញ្ឈប់ការស្រឡាញ់មួយនេះ ព្រោះយើងមិនមានសេចក្ដីសុខឡើយ។ ២. យល់ច្បាស់ពីទំហំនៃការឈឺចាប់ និងសោកស្ដាយ…

Cover Copy
សង្គម

ជ្រើសមនុស្សដែលយើង ស្រឡាញ់ពេញចិត្តគិតថាសក្តិសម និងរស់នៅជាមួយគ្នាបានសុខ មិនបាច់ទៅខ្វល់ពីមាត់អ្នកណាទេ

ការរៀបការ សាងគ្រួសារ ការជ្រើសរើសដៃគូជីវិត គឺជាការសម្រេចចិត្តរបស់បុគ្គល មិនអាចជ្រើសនរណាម្នាក់តាមតែគំនិត ការគិត ឬមាត់របស់អ្នកដទៃបានឡើយ ព្រោះចុងក្រោយ គឺយើងជាអ្នករស់នៅជាមួយគ្នា មិនថាសុខទុក្ខ លំបាក ស្រណុក ឬវេទនា ជីវិតគូជួបអ្វី គឺយើងជាអ្នករ៉ាប់រង មិនមែនអ្នកដៃលនិយាយទាំងនោះឡើយ។ ត្រូវចាំថា ស្នេហា គឺជាការស្រឡាញ់ កើតចេញពីអារម្មណ៍ មនោសញ្ចេតនា និងនិស្ស័យរវាងមនុស្សពីរនាក់ដែលមានចំពោះគ្នា ដូច្នេះ យើងក៏គួរតែជ្រើសយកមនុស្សដែលយើងគិតថា សក្តិសម កាន់ដៃគ្នានឹងបានសមប្រកប រស់នៅជាមួយគ្នាបានសុខ ចេះរួមទុក្ខលំបាកជាមួយគ្នា អាចមើលថែ ការពារគ្នាទៅវិញទៅមកបាន រស់នៅចុះសម្រុងគ្នា អាចចាប់ដៃគ្នាសាងគ្រួសារមួយដ៏ពិតប្រាកដ…