សញ្ញាបង្ហាញថា អ្នកស្រឡាញ់មនុស្សត្រូវ បើទោះជាម្នាក់នោះ មិនស្រឡាញ់អ្នកយ៉ាងណាក៏ដោយ អ្នកក៏នឹងមិនស្ដាយដែលបានដាក់ចិត្តស្រឡាញ់គេ

KNONGSROK
ការផ្សាយពាណិជ្ជកម្ម

ការស្រឡាញ់មួយដ៏ពិតប្រាកដ គឺជាការផ្ដល់ឱ្យ មិនមែនទាមទារ ចង់បានការតបក្ដីស្រឡាញ់មកវិញនោះឡើយ នៅពេលដែលអ្នកដាក់ចិត្តស្រឡាញ់មនុស្សម្នាក់ស្មោះ ឬពិតប្រាកដ អ្នកនឹងមិនខ្វល់ទេថា គេស្រឡាញ់អ្នកវិញឬអត់ គេបានធ្វើអ្វីខ្លះដើម្បីអ្នក អ្វីដែលសំខាន់គឺ អ្នកបានធ្វើរឿងល្អៗជាច្រើនដើម្បីគេ អ្នកបានធ្វើឱ្យគេរីករាយសប្បាយចិត្ត នោះអ្នកនឹងក្លាយជាចំណែកមួយនៃការចងចាំល្អៗនៅក្នុងជីវិតរបស់គេ។

937b0e279c6ffb43e115a92457587bed

ការផ្សាយពាណិជ្ជកម្ម

សេចក្ដីស្រឡាញ់មួយដែលច្បាស់លាស់ មិនមែនទាល់តែគេស្រឡាញ់យើងវិញនោះឡើយ ហើយអ្នកនឹងដឹងថា អ្នកបានដាក់ចិត្តស្រឡាញ់មនុស្សម្នាក់ដែលល្អត្រឹមត្រូវ នៅពេលដែលអ្នកចាប់ផ្ដើមកែប្រែខ្លួនឯង ទោះគេស្រឡាញ់អ្នកវិញ ឬមិនស្រឡាញ់ក៏ដោយ តែក្ដីស្រឡាញ់ដែលអ្នកបានឱ្យទៅគេ អ្នកនឹងមិនសោកស្ដាយទេ នៅពេលដែលអ្នកប្រាកដចិត្តថា គេជាមនុស្សម្នាក់ដែលនៅក្នុងក្ដីស្រមៃរបស់អ្នក។

ចំណុចខាងក្រោមនេះ នឹងបញ្ជាក់បានថា អ្នកបានដាក់ចិត្តស្រឡាញ់យ៉ាងច្បាស់លាស់ ជាមួយមនុស្សម្នាក់ដែលត្រឹមត្រូវ និងល្អពិតប្រាកដ ៖

ការផ្សាយពាណិជ្ជកម្ម

១. អ្នកនឹងចាស់ទុំច្រើនជាងមុន

3dafd61fe6e37971c826615d2df8e49f

ការផ្សាយពាណិជ្ជកម្ម

អ្នកធ្លាប់តែជាមនុស្សឡេះឡោះលេងសើចច្រើនមិនចេះគិត តែពេលដែលអ្នកបានស្រឡាញ់គេ អ្នកបែរជាមានចិត្តគំនិតចាស់ទុំ ចេះគិត ចេះបែងចែកល្អអាក្រក់ ខុស និងត្រូវ មិនធ្វើខ្លួនផ្ដេសផ្ដាស ដើរលេងដូចកូនក្មេងនោះឡើយ។

២. កែប្រែរាល់ទម្លាប់មិនល្អរបស់ខ្លួនកន្លងមក

ការផ្សាយពាណិជ្ជកម្ម

6aa1083f5b05bcfb3177ad74201295ef

អ្នកនឹងចាប់ផ្ដើមកែប្រែនូវទម្លាប់មិនល្អជាច្រើនរបស់ខ្លួនឯង សូម្បីតែរឿងខ្លះ គ្រួសាររបស់អ្នក ឬឪពុកម្ដាយធ្លាប់ឱ្យអ្នកកែប្រែ ក៏អ្នកមិនកែ តែពេលដែលអ្នកស្រឡាញ់នរណាម្នាក់ពិត នោះអ្នកនឹងកែប្រែទម្លាប់ទាំងនោះដោយខ្លួនឯង ជាពិសេសគឺ ទម្លាប់ខ្ជិលច្រអូសមិនចេះធ្វើអ្វីសោះ។

ការផ្សាយពាណិជ្ជកម្ម

៣. ចេះព្យាយាមសិក្សាឈ្វេងយល់បន្ថែម

2927cce05d1c8421341ff071333d3368

ការផ្សាយពាណិជ្ជកម្ម

អ្នកនឹងខិតខំសិក្សា ឈ្វេងយល់ បង្កើនចំណេះដឹងសឹងតែគ្រប់ផ្នែកទាំងអស់ ជាពិសេសគឺ ពាក់ព័ន្ធនឹងការប្រើប្រាស់ជីវិតប្រចាំថ្ងៃ ព្រោះអ្នកគិតថា អ្នកនឹងអាចជួយគេបានច្រើន នៅពេលដែលគេត្រូវការ ឬសុំជំនួយពីអ្នក។

៤. មានចិត្តគំនិតទូលាយ

ការផ្សាយពាណិជ្ជកម្ម

115732354347f42dc6ac753b96e21326

ក្លាយជាមនុស្សម្នាក់ដែលមានចិត្តទូលាយ មិនតឹងតែង មិនប្រកាន់ច្រើន ដូចកូនក្មេងហួងហែងនំនោះឡើយ។ អ្នកនឹងដឹងថា ការដែលមានចិត្តទូលាយចេះផ្ដល់ឱ្យ គឺសំខាន់ណាស់ មនុស្សម្នាក់ៗប្រាកដជាចាប់អារម្មណ៍ និងស្ញើចចំពោះទឹកចិត្តនេះហើយ។ ជាពិសេសអ្នកនឹងមិនតឹងតែង ហួងហែងគេនោះទេ អ្នកនឹងផ្ដល់សិទ្ធសេរីភាពឱ្យគេ មិនថាសេរីភាពផ្លុវកាយ ផ្លូវចិត្ត ឬផ្នែកគំនិតនោះឡើយ។

៥. ចេះអត់ធ្មត់ គ្រប់គ្រងចិត្ត

Bdf445cd4ee5a8b3a377044f263975ac

អ្នកធ្លាប់តែជាមនុស្សឆេវឆាវ ចិត្តក្ដៅ ឆាប់ខឹង និងប្រកាន់ច្រើន ប្រែក្លាយទៅជាមនុស្សម្នាក់ដែលមានចិត្តធ្ងន់ ស្ងៀមស្ងាត់ ចេះអត់ធ្មត់ ចេះទ្រាំ ហើយមានក្ដីអនុគ្រោះ យោគយល់ អភ័យច្រើនថែមទៀតផង។

៦. ចេះគិតគូរអនាគត

F7daecd96e34aa73965307f09960d8c7

ច្បាស់ណាស់ អ្នកនឹងមិនផ្ដេសផ្ដាស ចាយវាយ ឬស៊ីផឹក អត់ប្រយោជន៍ទៀតឡើយ ព្រោះអ្នកចង់ឱ្យអនាគតមួយរបស់អ្នកបានល្អប្រសើរ ភ្លឺថ្លា ថ្ងៃមុខនឹងបង្កើតគ្រួសារមួយ មិនធ្វើឱ្យដៃគូមកលំបាក វេទនាជាមួយទេ​ អ្នកនឹងគិតដល់ម្នាក់នោះមុនគេ គ្រប់ពេលដែលអ្នក គិតដល់ជីវិត និងអនាគត។

៧. ហ៊ានប្រឈមមុខទទួលស្គាល់ការពិត

80af37a2642d486546c8be7d03027d7d

មានទំនួលខុសត្រូវ មានភាពក្លាហាន​ ហ៊ានប្រឈមមុខជាមួយគ្រប់យ៉ាងដែលបានកើតឡើង ហើយក៏ហ៊ានទទួលស្គាល់ការពិត មិនថាល្អ ឬក៏អាក្រក់ទេ អ្នកនៅតែទទួលយកដោយស្នាមញញឹម និងក្ដីសង្ឃឹម។

មួយវិញទៀត នៅពេលដែលអ្នកមានស្នេហាស្មោះពិតប្រាកដ អ្នកនឹងចេះលះបង់ និងផ្ដល់ឱ្យ សម្រាប់មនុស្សដែលអ្នកស្រឡាញ់ មិនថាម្នាក់នោះ ស្រឡាញ់អ្នក ឬមិនស្រឡាញ់ទេ សំខាន់ឱ្យតែឃើញគេមានក្ដីសុខ មានស្នាមញញឹម និងមានជីវិតមួយដែលមានសុភមង្គល មានសព្វគ្រប់បែបយ៉ាង អ្នកក៏នឹងសប្បាយចិត្ត អបអរនឹងក្ដីសុខគេ។

ប្រសិនបើអ្នកមានការកែប្រែនូវចំណុចទាំងនេះ នោះមានន័យថាអ្នកបានជួបមនុស្សម្នាក់ដែលល្អ ហើយអ្នកស្រឡាញ់គេមិនខុសនោះទេ ព្រោះគេជាចំណែកដ៏ពិសេស ដែលអាចឱ្យអ្នកកែប្រែនូវចំណុចអស់ទាំងហ្នឹង វាក៏ដូចជាការអភិវឌ្ឍខ្លួនឯងឱ្យល្អថែមមួយកម្រិតទៀតផង ហើយអ្នកនឹងមិនមានអារម្មណ៍ថា ស្ដាយក្រោយនោះទេដែលបានស្រឡាញ់មនុស្សម្នាក់នោះ៕

អត្ថបទ ៖ ភី អេក / ក្នុងស្រុករក្សាសិទ្ធ

ការផ្សាយពាណិជ្ជកម្ម