ស្នេហាយុវវ័យ

Cover Copy
សង្គម

៣​ យ៉ាង​ដែល​មនុស្ស​ស្រី​ឆ្លាត​ចូល​ចិត្ត​ធ្វើ ទោះ​គេ​ទៅ​ណា​ក៏​ដោយ នឹងមានតែមនុស្ស​ថ្លៃថ្នូរ​តាម​ជួយ​ ទេវតាតាមថែរក្សា

មនុស្សដែលមានឆ្លាតវាងវៃ នាងដឹងច្បាស់ពីអ្វីដែលគួរធ្វើ និងមិនគួរធ្វើ យ៉ាងណាមិញ នារីឆ្លាតវៃចូលចិត្តធ្វើនូវរឿងទាំង ៣ យ៉ាងនេះណាស់។ ១. កុំចាយវាយខ្ជះខ្ជាយ ៖ ក្រឡេកមើលដំបូង វាហាក់ដូចជាមិនទាក់ទងគ្នា ប៉ុន្តែស្ត្រីដែលចេះសន្សំសំចៃ ច្រើនតែមានចរិតស្លូតបូត ចេះគ្រប់គ្រងអារម្មណ៍ និងទទួលបានការអាណិតអាសូរពីមនុស្សជុំវិញខ្លួន។ ចំពោះ​គ្រួសារ​ពួកគេ​ជា​ភរិយា​ដែល​មាន​កាតព្វកិច្ច ជា​ម្តាយ​គម្រូ និង​ចេះ​ចាយវាយ​ដោយ​ឈ្លាសវៃ។ ចំណែក​មនុស្ស​ក្នុង​សង្គម​វិញ​មិន​បង្អួតបង្ហាញ ឬ​ចាយវាយ​ហួសហេតុ​នោះ​ឡើយ។ កុំ​ប្រញាប់​សន្និដ្ឋាន​ថា​ពួក​គេ​ជា​មនុស្ស​ក្រអឺតក្រទម​។ មនុស្សបែបនេះនឹងមិនធ្វើឱ្យអ្នកដទៃមានអារម្មណ៍អសន្តិសុខនៅពេលដែលពួកគេនៅក្បែរនោះទេ។ មនុស្ស​ស្រី​ដែល​មិន​ចាយ​ខ្ជះខ្ជាយ និង​ចេះ​រក្សា​ទុកដាក់លុយកាក់ សន្សំសំចៃត្រូវ​បាន​មនុស្ស​ប្រុស​ស្រលាញ់​ខ្លាំង។ ២. ត្រូវធ្វើជាខ្លួនអ្នកជានិច្ច ៖ មនុស្ស​ស្រី​ភាគ​ច្រើន​តែង​តែ​គិត​ថា​ខ្លួន​គួរ​ផ្លាស់​ប្តូរ​ដើម្បី​សម្រប​ខ្លួន​ និង​ផ្គាប់​ចិត្ត​អ្នក​ដទៃ។ ប៉ុន្តែ​បើ​អ្នក​ធ្វើបែបនេះ…

៣
សង្គម

ត្រឹមជាសង្សារ ឬគូដណ្ដឹង កុំប្រឹងបង្ហោះរូបគូ បង្អួត ស្អិតរមួតខ្លាំងពេក នាំឱ្យញាតិមើលបំណាំ

ជាក់ស្ដែងណាស់ យុវវ័យនៅសម័យនេះ ឆាប់មានស្នេហា ហើយក៏ឆាប់រៀបការផងដែរ ប៉ុន្តែសម្រាប់មនុស្សមួយចំនួន មានឈ្មោះត្រឹមតែជាសង្សារ ឬគូដណ្ដឹងតែប៉ុណ្ណោះ តែហៅគ្នាសុទ្ធតែប្ដីៗប្រពន្ធៗពេញៗមាត់ បង្ហោះរូបបង្អូតគេពេញបណ្ដាញសង្គមហ្វេសប៊ុគ ស្អិតរមួត ដូចស្ករតាំងម៉ែ។ ទោះបីជាកាយវិការនេះ ចង់បង្ហាញពីសេចក្ដីស្នេហាដ៏ជ្រាលជ្រៅ ឬការស្រឡាញ់រវាងអ្នកទាំងពីរល្អូកល្អើននឹងគ្នាខ្លាំងយ៉ាងណាក៏ដោយ សូមកុំបណ្ដោយឱ្យវាជ្រុលជ្រួស ហួសហេតុខ្លាំងពេក ព្រោះទោះជាយ៉ាងណា អ្នកទាំងពីរនៅត្រឹមតែជាសង្សារ ឬជាគូដណ្ដឹងនឹងគ្នាតែប៉ុណ្ណោះ មិនទាន់ក្លាយជាប្ដីប្រពន្ធក្រាបក្បាលដល់កន្ទេល រៀបការពេញច្បាប់នោះឡើយ។ ការបង្ហាញពីសេចក្ដីស្នេហា​ ​មិនមែនថាមិនឱ្យអ្នកទាំងពីរបង្ហោះរូបគូ ឬនិយាយពាក្យល្អៗដាក់គ្នានោះទេ តែយ៉ាងណាមិញ សូមរក្សាអាថ៌កំបាំងខ្លះក៏ល្អដែរ បង្អួតគេពេក ផ្អែមល្ហែម ស្អិតរមួតពេក ខ្លាចថាស្នេហានេះវាមិនបានគង់វង្សយូរអង្វែង ក្រែងលោបែកបាក់គ្នាទៅ នាំឱ្យញាតិមិត្តសើចចំអក…

Dragon 0000327
ស្នេហាយុវវ័យ

មានគ្រឹះ ៤ យ៉ាងនេះធានាថា ស្នេហារបស់អ្នករឹងមាំជាង គង់វង្សយូរអង្វែង

រាល់ទំនាក់ទំនងដ៏រឹងមាំគឺត្រូវការពេលវេលា និងការខិតខំប្រឹងប្រែងជាខ្លាំង ហើយក្នុងនោះក៏ទាមទារអោយអ្នកចេះពីគន្លឹះពិសេសមួយចំនួនផងដែរ ដើម្បីរក្សាទំនាក់ទំនងឲ្យបានស្ថិតស្ថេរ! ហើយបើចង់ដឹងថាគន្លឹះ៦យ៉ាងនោះជាអ្វី តោះ! អានអត្ថបទខាងក្រោមដើម្បីស្វែងយល់ទាំងអស់គ្នា៖ ១.ចេះទប់អារម្មណ៍ពេលឈ្លោះគ្នា រាល់ពេលឈ្លោះគ្នា កុំស្រែកដាក់គ្នាឲ្យសោះព្រោះវាធ្វើឲ្យបញ្ហាកាន់តែធំឡើង។ អំឡុងពេលឈ្លោះគ្នា យកល្អអ្នកគួរតែរក្សាភាពស្ងៀមស្ងាត់ ចាំឲ្យចិត្តត្រជាក់ចាំនិយាយគ្នាវិញ ដើម្បីជៀសវាងការប្រើប្រាស់ពាក្យមិនសមរម្យពេលកំពុងខឹង។ ២.ឧស្សាហ៍មានដំណើរកំសាន្តជាមួយគ្នា ការធ្វើដំណើរកំសាន្តអាចផ្លាស់ប្តូរផ្នត់គំនិតរបស់អ្នកបាន ព្រោះអ្នកនឹងបានរៀនអ្វីថ្មីៗជាច្រើនអំពីជីវិត និងបរិបទរស់នៅខុសៗគ្នា។ ម្យ៉ាងទៀត អ្នកក៏អាចបង្កើតអនុស្សាវរីយ៍ល្អៗជាមួយគ្នា ដែលមិនអាចបំភ្លេចបានថែមទៀតផង។ ៣.ការចែករំលែក វានឹងធ្វើឲ្យអ្នកទាំងពីរកាន់តែជិតស្និទ្ធនៅពេលដែលអ្នកទាំងពីរព្យាយាមប្រាប់គ្នា និងចែករំលែករឿងសំខាន់ៗជាមួយគ្នា។ ជាពិសេស ការចែករំលែកអារម្មណ៍ពិត និងការពិភាក្សានៅក្នុងការសន្ទនារវាងអ្នកទាំងពីរ។ ៤.បង្ហាញអារម្មណ៍ពិត សូមកុំខ្មាស់អៀនជាមួយមនុស្សដែលយើងស្រលាញ់ ត្រូវចាំថាយើងអាចទន់ខ្សោយនៅចំពោះមុខមនុស្សដែលយើងស្រលាញ់ យើងអាចយំនៅចំពោះមុខមនុស្សដែលយើងស្រលាញ់បាន ព្រោះវានឹងបង្កើតចំណងនៃការទុកចិត្តគ្នាទៅវិញទៅមក…

New Copy
សង្គម

ប្រុសៗ បើចង់មានបាន សល់លុយ មានឡាន មានផ្ទះល្អ គួរប្រញាប់យកប្រពន្ធ

មែនហើយ មានពាក្យជាច្រើនបាននិយាយថា « ប្រុសៗ បើមិនទាន់មានការងារនឹងន មិនតាន់រកចំណូលបានច្រើនទេ កុំចង់បានប្រពន្ធ កុំយកកូនស្រីគេមកវេទនាជាមួយ » ក៏មានពាក្យមួយឃ្លាទៀតបានពោលថា « រកស៊ីបរាជ័យ ពិបាកម្នាក់ឯង ល្អជាង ពីរនាក់ » តាមពិតទៅ ទស្សនៈទាំងពីរនេះវាក៏មិនខុសនោះដែរ ព្រោះថា ក្នុងនាមជាមនុស្សប្រុស កូនប្រុស ជាប្ដី ជាឪពុក ជាបង្គោលគ្រួសារ បើអនាគតខ្លួនមិនដឹងឯណាឯណីផង ការងារក៏មិនទាន់នឹងន ចំណូលក៏នៅខ្វះមុខខ្វះក្រោយ ដាច់ខែមិនទាន់ ក៏ដាច់លុយបាត់ទៅហើយ ដូច្នេះ បើឱ្យគិតគូររឿងយកប្រពន្ធទៀត សួរថា…

៦
សង្គម

មនុស្សពីរនាក់ គ្មានថ្ងៃបែកគ្នាឡើយ ឱ្យតែអ្នកទាំងពីរ រៀនយល់ និងអភ័យឱ្យគ្នា

មានគូស្នេហ៍មួយគូ ស្រឡាញ់គ្នាជាច្រើនឆ្នាំហើយ តែខាងប្រុសមិនដែលសួរនាំ រករឿង ប្រចណ្ឌហួងហែងមិត្តស្រីគាត់ទេ … ដែលជាហេតុធ្វើឱ្យមិត្តស្រីរបស់គាត់គិតមករហូត អាចប្រហែលមកពីគាត់ មិនស្រឡាញ់នាងសោះទើបមិនប្រចណ្ឌ… ស្រឡាញ់នាងតិចៗកំដរអារម្មណ៍ ទើបមិនហួងហែង… មិនខ្វល់ពីនាង ទើបមិនសួរនាំច្រើន … ធុញទ្រាន់នឹងនាងទើបមិនដែលរករឿង ឬចង់ឈ្លោះជាមួយនាង … ថ្ងៃមួយ មិត្តស្រីក៏ដាច់ចិត្តសុំសង្សារនាងបែកគ្នា តែមុននឹងបែក នាងក៏សួរទៅមិត្តប្រុសរបស់នាងនូវសំណួរដែលនាងឆ្ងល់ និងលាក់ទុកក្នុងចិត្តជាយូរ ៖ ស្រី ៖ បងដែលស្រឡាញ់អូនទេ? ប្រុស ៖ ត្រង់ណាដែលថា បងមិនដែលស្រឡាញ់អូន? ស្រី ៖…

Picsart_22 03 04_14 33 06 568
មិត្តអ្នកអាន

តេស្តចិត្តសាស្ត្រស្នេហា៖ រើសផ្កាសាគូរ៉ាមួយដែលចូលចិត្ត ចង់ដឹងអ្នកមានបុគ្គលិកលក្ខណៈស្នេហាបែបណា?

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលអំពីបុគ្គលិកលក្ខណៈនៃសេចក្តីស្រឡាញ់របស់អ្នក តាមរយៈការជ្រើសរើសផ្កាសាគូរ៉ាមួយដែលអ្នកចូលចិត្តបំផុត នៅក្នុងរូបខាងក្រោមនេះហើយអានចម្លើយខាងក្រោម ។ ប្រភេទទី ១៖ អ្នកជាមនុស្សមន្តស្នេហ៍ តែពូកែប្រយ័ត្ន​បន្តិច អាចដោយសារតែមានអ្នកស្រឡាញ់ច្រើន ដូច្នេះវាបានក្លាយជាធ្វើឲ្យអ្នកបាត់បង់ទំនុកចិត្ត និយាយឲ្យចំវាជាលក្ខណៈ “អ្នកក្រមិនហ៊ាន អ្នកមានមិនចូល” យ៉ាងណាក៏គួរតែកាត់បន្ថយភាពតឹងតែងបន្តិចទៅ ទើបមានអ្នកក្លាហានហ៊ានចូលមកនិយាយចែចង់។ ប្រភេទទី ២៖ អ្នកជាមនុស្សដែលចូលចិត្តស្នេហាដែលវិលជុំវិញដូចរថភ្លើងក្រឡាប់ច័​ក្រ rollercoaster ស្ថានភាពស្នេហាកាន់តែពិបាកអ្នកមានអារម្មណ៍កាន់តែមានន័យ ហើយពេល​ដែល​បាន​នៅ​ជាមួយ​គូស្នេហ៍ អ្នក​នឹង​មាន​មោទនភាពចាត់​ទុក​ថា​អ្នក​ជា​មនុស្ស​ដែល​ពូកែ​ខាង​ផ្នែក​នេះ។ ប្រភេទទី ៣៖ អ្នក​ជាមនុស្សឆ្លាត តែអាចមានភាពរសើបបន្តិច ប៉ុន្តែអ្នកគឺជាអ្នកមានប្រាស្រ័យទាក់ទងដ៏ល្អ ដោយសារតែអ្នកគិតថាការប្រាស្រ័យទាក់ទងល្អគឺជារឿងសំខាន់បំផុតក្នុងទំនាក់ទំនងរបស់អ្នកជាមួយដៃគូ ដូច្នេះបើ​មាន​បញ្ហាអ្នកនឹង​ព្យាយាម​ដោះស្រាយ​ដោយ​ហេតុផលត្រជាក់…

New Copy
ស្នេហាយុវវ័យ

៤ចំណុចនេះ បង្ហាញច្បាស់ណាស់ថា មនុស្សប្រុសម្នាក់ហ្នឹង ធ្លាប់ទាក់ទងមនុស្សស្រីច្រើនរាប់មិនអស់

មិនថាជាប្តីប្រពន្ធ ឬជាគូសង្សារទេ ចំពោះមនុស្សប្រុសធ្លាប់ស្រលាញ់មនុស្សស្រីច្រើននាក់នោះ មានកន្លែងមួយចំនួនអាចបញ្ជាក់បាន គឺលាក់មិនជិតនោះឡើយ។ បើមនុស្សប្រុសម្នាក់ច្បាស់លាស់នឹងស្នេហា ប្រាកជាស្មោះមួយនឹងមួយជាមួយដៃគូខាងស្រីជាមិនខាន។ បើមនុស្សប្រុសធ្វើអ្វីតាមចិត្តនឹកឃើញ នោះភាពអកុសលរបស់នាងគឺនឹងចាប់ផ្តើមពីខណៈពេលនោះហើយ។ ១. សកម្មភាពដែលមនុស្សប្រុសទំនាក់ទំនងទៅកាន់មនុស្សស្រី៖ បើមនុស្សប្រុសម្នាក់ស្គាល់មនុស្សស្រីម្នាក់យ៉ាងច្បាស់នោះ អាចទាយដឹងយ៉ាងច្បាស់អំពីចិត្តគំនិតរបស់នាង នេះអាចបញ្ជាក់ថា មនុស្សប្រុសម្នាក់នេះកាលពីមុនធ្លាប់នៅជាមួយមនុស្សស្រីជាច្រើន។ មនុស្សប្រុសបែបនេះទោះជាខំប្រឹងសម្តែងយ៉ាងម៉េចក៏ដោយ គង់តែមានថ្ងៃមួយលេចចេញមកជាមិនខាន។ មនុស្សប្រុសបែបនេះរមែងតែងពុតត្បុត ប្រឹងប្រែងធ្វើពុតដូចជាស្រលាញ់មនុស្សស្រីខ្លាំងណាស់ ដោយសារតែគេដឹងថាមនុស្សស្រីចូលចិត្តមនុស្សប្រុសដែលស្មោះនឹងស្នេហា។ ២. មនុស្សប្រុសចូលចិត្តប្រើរូបថតអ្វីដើម្បីធ្វើជា Profile រូបភាពរបស់គេ៖ ពេលដែលគេនៅជាមួយមនុស្សស្រីជាច្រើន ប្រាកដជាមានជំនឿចិត្ត និងអំនួតចំពោះរូបសម្បត្តិរបស់គេជាមិនខាន នោះ Profile រូបភាពរបស់គេភាគច្រើនគឺជារូបថតបែបសង្ហាៗ ឬជារូបថត ថតជាមួយស្រីស្អាត…

New Copy
សង្គម

មនុស្សស្រឡាញ់យើងមានច្រើន … តែក្ដីស្រឡាញ់ដែលគេមានចំពោះយើង មានមិនដូចគ្នាទេ

– មនុស្សខ្លះគ្រាន់តែសម្ដែងធ្វើជាស្រឡាញ់យើង នៅចំពោះមុខយើងតែប៉ុណ្ណោះ តែក្រោយខ្នងយើង ចង់តែហែកយើងស៊ីទេ ច្រណែន ឈ្នានីស ចាក់រុក និយាយដើមយើង បំភ្លើស បំភ្លៃ តែនៅចំពោះមុខល្អណាស់ #ផ្លែល្វា! – មនុស្សខ្លះ ស្រឡាញ់យើង ព្រោះគេមានបំណង ចង់បានប្រយោជន៍ពីយើង ឃើញយើងអាចប្រើការបាន ទើបស្រឡាញ់យើង តែបើយើងលែងមានប្រយោជន៍សម្រាប់គេ យើងប្រើការលែងបានហើយនោះ កុំថាឡើយមុខយើងទៅសុំជំនួយពីគេ សូម្បីតែឈ្មោះយើងគេមិនរំឭកផង #គេធ្វើមិនស្គាល់! – មនុស្សខ្លះស្រឡាញ់យើង ស្រឡាញ់មែន គេក៏មិនដែលចង់បានប្រយោជន៍អ្វីពីយើងដែរ ប៉ុន្តែពេលយើងមានទុក្ខ មានបញ្ហា ការលំបាក…

Untitled 1
សង្គម

៤ យ៉ាង​នេះទោះ​គេ​សំណូមពរយ៉ាងណា មនុស្ស​ស្រី​មិន​ត្រូវ​ទទួល​ទេ បើ​មិន​ចង់​វេទនា​កាយ និងចិត្តនៅពេលក្រោយ!

ក្នុង​ជីវិត​ជាមនុស្ស​ស្រី មាន​អាហារ​ពីរ​ប្រភេទ​ដែល​មិន​គួរ​ទទួលទាន គឺ​អាហារសម្រាប់​ភ្ញៀវ និង​អាហារជូរផ្អូម។ អាហារជូរផ្អូមនឹងធ្វើឱ្យប៉ះពាល់ដល់សុខភាព។ ចំពោះអាហារសម្រាប់ភ្ញៀវបើសិនជាអ្នកទទួលទាន នោះអ្នកនឹងអាចត្រូវផ្លាស់ប្តូរគ្នាជាមួយនឹងអ្វីៗជាច្រើន។ យ៉ាងណាមិញ ក្នុងរឿង​ទាំង​ ៤ ខាង​ក្រោម​នេះ មនុស្ស​ស្រី​មិន​ត្រូវទទួល​យកឡើយទោះបីមានហេតុផលផ្សេងៗក៏ដោយ ព្រោះ​អ្នក​អាចនឹងត្រូវប្តូរជាមួយនឹងរបស់ជា​ច្រើន​ជាងការ​ទទួល​បាន។ ១. បុរសក្បត់ចិត្ត ស្ត្រី​មាន​ឆ្លាតនឹងមិន​ល្ងង់​ទេ​ដែល​នៅ​លង់ទៅនឹងបុរស​អាក្រក់​នៅ​ក្បែរ​ខ្លួន។ ព្រោះ​មាន​រឿង​មួយ​ចំនួន​ដែល​កាន់​តែ​ព្យាយាម​រក្សា ​ក៏​កាន់​តែ​មិន​សប្បាយ​ចិត្ត ឈឺចាប់ខ្លួនឯង។ ជីវិតអ្នកនៅតែមានជំរើសនៅចំពោះមុខអ្នក កុំល្ងង់ទៅត្រាំត្រែងជាមួយមនុស្សដែលមិនសក្តិសមនឹងអ្នក។ អ្នកដែលល្អចំពោះអ្នក គេគួរដឹងពីរបៀបគោរពស្រឡាញ់។ បើអ្នក​ណា​ដែល​មិន​ល្អ​ចំពោះ​អ្នក​សូមប្រលែងគេវិញទៅ​ចុះ។ ២. ទំនាក់ទំនងមិនល្អ វាក៏ល្អផងដែរក្នុងការបង្កើតមិត្តភ័ក្តិឱ្យបានច្រើន ប៉ុន្តែអ្នកត្រូវមើលថាតើបុគ្គលនោះពិតជាស្មោះត្រង់នឹងអ្នកឬក៏អត់។ ជាមួយនឹងទំនាក់ទំនងគេងចំណេញ អ្នកត្រូវតែដឹងពីរបៀបបដិសេធមិនចូលរួម។ ជីវិត​មនុស្ស​ស្រី​មិន​មែន​គិត​ពី​ចំនួន​មិត្តភ័ក្ដិ​ទេ តែ​គឺ​អំពី​គុណភាព។…

New Copy
សង្គម

មនុស្សប្រុសមានទាំងទង្វើទាំង ៦ នេះ គេស្រលាញ់អ្នកពិត ធ្វើពុតទៅមិនរួចឡើយ

ស្នេហាធ្វើឱ្យមនុស្សប្រុសប្រែទៅជាទន់ភ្លន់ ប្រែទៅជាលែងគិតវែងឆ្ងាយ ទោះជានៅទីឆ្ងាយមានរបស់ដែលគេមិនធ្លាប់ឃើញក៏ដោយ ឬក៏មានអនាគតភ្លឺស្វាងប៉ុនណាក៏ដោយ ដើម្បីអ្នកគេសុខចិត្តបញ្ឈប់ដំណើររបស់គេ ហើយមកនៅជាមួយអ្នក មកមើលថ្ងៃរះជាមួយអ្នក។ ពេលដែលមនុស្សប្រុសម្នាក់ស្រលាញ់អ្នកខ្លាំង គេនឹងមានទង្វើទាំង ៦ នេះ មនុស្សប្រុសដែលមិនស្រលាញ់អ្នក ទោះជាធ្វើពុតយ៉ាងណាក៏មិនអាចបន្លំបានដែរ។ ១. ដាំបាយ និងបោកសម្លៀកបំពាក់ឱ្យអ្នក ធ្វើជាមនុស្សប្រុសម្នាក់ សុខចិត្តចូលចង្ក្រានដើម្បីអ្នក ធ្វើម្ហូបដែលអ្នកចូលចិត្តញុំា មានន័យថាអ្នកមានសារៈសំខាន់ចំពោះគេជាខ្លាំង។ ត្រូវដឹងថា មនុស្សប្រុសជាច្រើន ពួកគេសុទ្ធតែយល់ថារឿងបោកខោអាវធ្វើម្ហូបគួរតែមនុស្សស្រីជាអ្នកធ្វើ ពួកគេខ្វល់តែរឿងរកប្រាក់តែប៉ុណ្ណោះ។ តែចំពោះមនុស្សប្រុសដែលស្រលាញ់អ្នកពិតប្រាកដ ចូលចង្ក្រានដើម្បីអ្នក គឺមិនយល់ថាពិបាកសូម្បីតែបន្តិច ទោះជាគេពីមុនមិនចេះក៏ដោយ ឱ្យតែអ្នកនិយាយថាអ្នកចង់ញុំា គេនឹងទៅរៀនធ្វើដើម្បីអ្នក។ ២. ទោះជាខឹងយ៉ាងណាក៏គិតពីអារម្មណ៍អ្នកដែរ…

Article 000025
សង្គម

សញ្ញាទាំង ៣ យ៉ាង ដែលមនុស្សស្រីផ្តល់ឱ្យអ្នក បង្ហាញថា នាងកំពុងតែចាប់អារម្មណ៍លើអ្នកហើយ

នៅក្នុងពិភពស្នេហា បើស្រលាញ់មនុស្សម្នាក់ហើយ ឱ្យតែមិនបានឃើញមុខគេ ក្នុងចិត្តចេះតែមិនស្រួល។ ពេលដែលមនុស្សប្រុសនឹកដល់មនុស្សម្នាក់ គេតែងតែយកពាក្យនឹករឭកនិយាយចេញមក ហើយប្រើទង្វើមកបង្ហាញ។ បើជាមនុស្សស្រីវិញ នាងមិនអាចនិយាយដោយត្រង់ៗនោះឡើយ គ្រាន់តែផ្តល់ជាសញ្ញាខ្លះៗឱ្យមនុស្សប្រុសទាយតែប៉ុណ្ណោះ ដូច្នេះហើយ ត្រូវពិនិត្យឱ្យល្អិតល្អន់ ប្រហែលពាក្យដែលនាងនិយាយ ទង្វើដែលនាងធ្វើ តាមពិតទៅសុទ្ធតែបង្កប់ថានាងកំពុងនឹកអ្នក។ ជាទូទៅ បើមនុស្សស្រីម្នាក់នឹកដល់អ្នកហើយ គេនឹងផ្តល់សញ្ញា ៣ យ៉ាងនេះដល់អ្នក ពេលដែលអ្នកទទួលបានហើយសូមឆ្លើយតបទៅនាងផង។ ១. នាងតែងរកអ្នកជជែកគ្នាមុន នៅក្នុងលោកនេះ គ្មាននរណាសុខចិត្តខាតពេលទៅយកចិត្តទុកដាក់ជាមួយមនុស្សដែលខ្លួនមិនចូលចិត្តឡើយ។ ឱ្យតែមនុស្សស្រីម្នាក់មិនចូលចិត្តអ្នក នាងមិនយកចិត្តទុកដាក់ថា អ្នកកំពុងធ្វើអ្វីឡើយ ក៏មិនអាចទៅរកអ្នកនិយាយគ្នាមុនដែរ។ ពាក្យថា “កំពុងធ្វើអ្វី? ញុំាបាយហើយនៅ?…

Cover Copy
សង្គម

មិនយូរមិនឆាប់គង់តែបែកគ្នា បើនៅសុខៗស្នេហារបស់អ្នកស្រាប់តែមានរឿងទាំង ៥ នេះកើតឡើង

និយាយចំពោះទំនាក់ទំនងស្នេហា ការស្រឡាញ់គ្នាខ្លាំងប៉ុនណា ឬស្នេហាចំណាយពេលយូរប៉ុនណាជាមួយគ្នាក៏ដោយ ក៏នៅតែអាចបែកគ្នាបានដែរ ឱ្យតែមានរឿងទាំងអស់នេះកើតឡើង។ ១. បាត់បង់ភាពស្មោះត្រង់ ៖ ភាពស្មោះត្រង់ ជាចំណុចសំខាន់មួយសម្រាប់ទំនាក់ទំនង មិនថាជាស្នេហា ឬមិត្តភាពនោះឡើយ។ ប៉ុន្តែ ប្រសិនបើទំនាក់ទំនងរបស់អ្នកចាប់ផ្ដើមមានរឿងលាក់បាំងនឹងគ្នាហើយនោះ ភាពរកាំរកូសក៏នឹងកើតមានតាមក្រោយដែរ មិនថាការលាក់បាំងក្នុងបំណងអ្វីទេ តែវាបង្ហាញថា អ្នកគ្មានភាពស្មោះត្រង់ចំពោះដៃគូ។ ២. វត្តមានអ្នកទី៣ ៖ ច្បាស់ណាស់ មនុស្សពីរនាក់ទោះឈ្លោះគ្នាយ៉ាងណា ក៏គ្មានថ្ងៃបែកគ្នាដែរ។ តែបើហ៊ានតែមានវត្តមានអ្នកទី៣ចូលមកជ្រៀតជ្រែក ទោះបីទាស់សម្ដីគ្នាតែបន្តិច ក៏អាចឱ្យអ្នកទី៣ជ្រៀតចូលបានដែរ ដូច្នេះ សូមកុំផ្ដល់ឱកាសឱ្យអ្នកទី៣ចូលមកធ្វើជាចំណែកលើសក្នុងរឿងស្នេហារបស់អ្នកឱ្យសោះ។ ៣. បាត់បង់ទំនុកចិត្ត ៖…

Article 000032
សង្គម

ក្រៅពីការកំដរ និងនៅក្បែរ តើមនុស្សស្រីត្រូវការរបស់អ្វីទៀតពីមិត្តប្រុស?

និយាយដល់ “ការកំដរ” នេះ គ្មានមនុស្សស្រីណាម្នាក់ដែលខ្លួនកំពុងមានស្នេហា មិនចង់ឱ្យមនុស្សខ្លួនស្រលាញ់នៅក្បែរនាងនោះឡើយ ហើយ “ការកំដរ” នេះ គឺជាឱសថទិព្វសម្រាប់ធ្វើឱ្យចំណងស្នេហារបស់ពួកគេកាន់តែស្អិតរមួត ប៉ុន្តែបើនិយាយឱ្យស៊ីជម្រៅជាងនេះ មនុស្សស្រីត្រូវការចាំបាច់ជាងការកំដរនេះទៀតនោះ តើជាអ្វីទៅ? ខាងក្រោមនេះនឹងធ្វើការសង្ខេបជូនប្រិយមិត្តអានកម្សាន្ត។ ១. ក្រៅពីការកំដរ នាងត្រូវការជំនួយក្នុងគ្រាដែលនាងជួបទុក្ខលំបាក គេតែងនិយាយថា « ពេលវេលាអាចពិសោធន៍ចិត្តមនុស្សបាន ហើយការលំបាកក៏អាចបង្ហាញពីមុខមាត់ពិត និងចិត្តគំនិតរបស់ខ្លួនគេដែរ »។ ស្នេហាក៏ដូចគ្នា បើគ្មានការលំបាកទេ ក៏មិនអាចបញ្ជាក់ពីចិត្តស្មោះរបស់មនុស្សពីរនាក់ដែរ ជួនកាលពេលដែលពួកគេជួបការលំបាកម្តងៗ តែមានចិត្តត្អួយត្អែរ ធុញទ្រាន់ ពិបាកចិត្ត ប៉ុន្តែកត្តាទាំងនេះហើយដែលធ្វើឱ្យពួកគេបានស្គាល់ពីចិត្តមនុស្សជុំវិញខ្លួនកាន់តែច្បាស់។ ក្រៅពីការកំដរ អ្វីដែលមនុស្សស្រីត្រូវការជាចាំបាច់នោះគឺជាស្មាដ៏កក់ក្តៅ…

Article 000030
សង្គម

មនុស្សប្រុសបើមានចិត្តប្រែប្រួលហើយ គេមិនចាកចេញពីអ្នកភ្លាមទេ តែគេចមិនផុតពីសញ្ញាទាំងនេះឡើយ

ពេលដែលមនុស្សប្រុសលែងស្រលាញ់មនុស្សស្រីណាម្នាក់ហើយ បើគេនិយាយពាក្យបែកគ្នាដាក់នាងផ្ទាល់មាត់ នោះនឹងធ្វើឱ្យនាងឈឺចាប់ខ្លាំងជាមិនខាន អាចដោយសារគេប្រាប់ពីមូលហេតុច្បាស់លាស់ទៅកាន់នាង ទោះជាពេលនោះ មនុស្សស្រីដឹងថា ខ្លួនបានបាត់បង់ស្នេហាមែនពិត ឈឺចាប់មែនពិត ទាំងនេះទោះជាមិនអាចទម្លាក់ចោលបានភ្លាមៗមែន តែពេលយូរៗទៅ នាងនឹងអាចបំភ្លេចបាន ព្រមទាំងអាចចាប់ផ្តើមជីវិតសារឡើងវិញបានដែរ។ ខ្លាចតែមនុស្សប្រុសដែលលែងស្រលាញ់យើងហើយ នៅធ្វើពុតជាស្រលាញ់ ផ្តល់សញ្ញាខុសឱ្យនាងមានភាពយល់ច្រលំ ប៉ុន្តែទោះស្រលាញ់ ឬមិនស្រលាញ់ គឺពិបាកបិទបាំងចំពោះមនុស្សស្រីណាស់ ទោះជាមនុស្សប្រុសមិនបានបញ្ជាក់ឥរិយាបថច្បាស់លាស់ក៏អាចធ្វើឱ្យមនុស្សស្រីចាប់អារម្មណ៍ដឹងដែរ មនុស្សស្រីគួរតែឆាប់យល់ពីមនុស្សប្រុសបន្តិចទៅ ដើម្បីចៀសវាងខ្លួនឯងដើរក្នុងវិថីស្នេហាដែលពោរពេញដោយភាពក្លែងបន្លំធ្វើឱ្យចិត្តទទួលរងការឈឺចាប់។ ត្រូវដឹងថា មនុស្សប្រុសម្នាក់ប្រែចិត្តហើយ មិនអាចឃ្លានឆ្ងាយពីអ្នកភ្លាមៗនោះឡើយ តែក៏មិនអាចគេចផុតពីសញ្ញាទាំងនេះដែរ តើអ្នកមានដឹងថាជាសញ្ញាអ្វីខ្លះទេ? ១. ប្រែទៅជាអាថ៌កំបាំង លាក់បាំងនឹងអ្នកគ្រប់យ៉ាង បើមនុស្សប្រុសម្នាក់ស្រលាញ់អ្នកនោះ គេនឹងមើលសំខាន់ចំពោះទំនាក់ទំនងរវាងអ្នកទាំងពីរ គេនឹងគិតគូរដល់អ្នក…

Article 000045
សង្គម

មនុស្សប្រុសលួងលោមអ្នកក្នុងពេលទាំង ៣ នេះ បញ្ជាក់ថាអ្នកគ្មានតំណែងនៅក្នុងចិត្តគេឡើយ

មានពាក្យមួយឃ្លាបានពោលថា “មនុស្សយើងអាចកើតមានជំងឺគ្រប់ប្រភេទ តែអាចរកថ្នាំព្យាបាលបាន មានតែជំងឺស្នេហាមួយគត់ គឺពិបាកព្យាបាលខ្លាំងជាទីបំផុត។” ចរិតមនុស្ស គឺជារបស់ដែលស្មុគស្មាញ និងងាយប្រែប្រួលបំផុត នៅក្នុងរឿងស្នេហាក៏បែបនេះដែរ។ មុន និងក្រោយស្រលាញ់គ្នា មនុស្សស្រីសុទ្ធតែមានចរិតពីរផ្សេងគ្នា មុនពេលរាប់អានគ្នា គឺប្រុងប្រយ័ត្នណាស់ ព្រងើយកន្តើយមិនសូវជាខ្វល់ខ្វាយ តែក្រោយពីច្បាស់លាស់ទំនាក់ទំនង និងស្រលាញ់កាន់តែខ្លាំងហើយនោះ បែរជាខ្លួនឯងពិបាកដកចិត្តទៅវិញ។ គ្រប់មនុស្សស្រីសុទ្ធតែសង្ឃឹមថា មនុស្សប្រុសអាចលួងលោមខ្លួន តាមចិត្តខ្លួន តែមានមនុស្សខ្លះលួងលោមអ្នកដើម្បីតែឱ្យអ្នកស្ងប់ចិត្ត មានអ្នកខ្លះទៀតលួងលោមអ្នក បែរជាគ្រាន់តែនិយាយឱ្យរួចពីមាត់។ យ៉ាងណាមិញ មនុស្សស្រីត្រូវចាំថា មនុស្សប្រុសដែលចូលចិត្តលួងលោមអ្នកនៅក្នុងពេលទាំង ៣ នេះ អាចបញ្ជាក់បានច្បាស់ណាស់ថា អ្នកតំណែងនៅក្នុងចិត្តរបស់គេទេ។ ១.…

Article 000042
សង្គម

មិនថាប្តីប្រពន្ធ ឬសង្សាទេ បើឧស្សាហ៍និយាយពាក្យទាំង ៣ នេះ ភាគច្រើនមិនសូវស្រឡាញ់អ្នកប៉ុន្មានទេ

“រឿងដែលមានវិប្បដិសារីបំផុតនៅក្នុងជីវិត គឺមនុស្សដែលធ្លាប់នាំយើងទៅកាន់ឋានសួគ៌ ក្រោយមកក៏បានរុញយើងឱ្យធ្លាក់ឋាននរគវិញ។” បានសន្យាគ្នារួចហើយថា  ស្រលាញ់គ្នាមួយជីវិត បែរជានៅពាក់កណ្តាលផ្លូវបានធ្វើខុសចំពោះស្នេហាមួយនេះទៅវិញ តាមពិតទៅវាមិនបានកើតឡើងភ្លាមៗ នោះគឺមានប្រផ្នូលតាំងពីដំបូងមកម្ល៉េះ។ ពេលដែលចិត្តគេគ្មានអ្នក ទើបមិនខ្វល់ខ្វាយពីអ្នក ហើយតែងប្រើពាក្យទាំង ៣ នេះនិយាយជាប់មាត់មិនឈប់។ ១. “ចាំលើកក្រោយទៅ” គឺជាការដោះសារនិយាយឱ្យរួចពីមាត់ ក្នុងរឿងស្នេហា អ្វីដែលខ្លាចបំផុត គឺជាភាពដោះសារនិយាយឱ្យរួចពីមាត់។ មនុស្សដែលស្រលាញ់អ្នកពិតប្រាកដ យកអ្នកដាក់ក្នុងចិត្ត រមែងតែមានភាពក្លៀវក្លាចំពោះអ្នកគ្មានដែនកំណត់ឡើយ សុខចិត្តចំណាយពេលវេលាចំណាយទឹកចិត្តចំពោះអ្នក។ គេចងចាំរាល់ពិធីដែលមានទាក់ទងនឹងអ្នក នឹងជូនកាដូដល់អ្នកដោយយកចិត្តទុកដាក់ ទោះជារវល់យ៉ាងណាក៏ឆ្លៀតពេលមកកំដរអ្នកដែរ ឬប្រាប់អ្នកជាដំណឹងថាគេថ្ងៃនេះរវល់ណាស់ កុំឱ្យអ្នកមានក្តីបារម្ភពីគេ។ ខ្វល់ពីអារម្មណ៍ ខ្វល់ពីទឹកចិត្តរបស់អ្នក នឹករលឹកដល់អ្នកគ្រប់ពេល កំដរអ្នកយូរអង្វែង។…

Article 000081
សង្គម

ពេលឈ្លោះគ្នា បើមនុស្សប្រុសអាចធ្វើដល់ចំណុចទាំងនេះបាន ហ៊ានធានាថា គេពិតជាស្រលាញ់អ្នកខ្លាំងណាស់

បញ្ហាឈ្លោះគ្នារវាងគូស្នេហ៍ យើងសុទ្ធតែដឹងហើយថា ទោះជាអ្នកទាំងពីរស្រលាញ់គ្នាយ៉ាងណាក៏ដោយ ទោះជាមានចំណេះដឹង បានរៀនសូត្រក៏នៅតែមានពេលខ្លះទាស់សម្ដីឈ្លោះប្រកែកគ្នាដែរ គ្រាន់តែថារបៀបនៃការឈ្លោះគ្នា គឺមិនដូចគ្នាតែប៉ុណ្ណោះ។ តាមពិត ការឈ្លោះទាស់សម្ដីគ្នាក៏ជាការបន្ថែមរស់ជាតិនៅក្នុងជីវិតស្នេហាផងដែរ ឱ្យតែអ្នកទាំងពីរបានបញ្ចេញកំហឹងរួចហើយនោះ ទើបអាចកាន់តែដុសខាត់គ្នា និងយល់ពីគ្នារឹតតែច្បាស់ជាងមុន។ តែបើមនុស្សពីរនាក់មិនចេះយល់អាធ្យាស្រ័យគ្នាទេ ជឿជាក់ថានឹងអាចជិតដើរដល់ដំណាក់កាលចុងក្រោយហើយ។ ដូច្នេះហើយបើពេលដែលឈ្លោះគ្នា មនុស្សប្រុសអាចធ្វើដល់ចំណុចទាំងនេះបាន ដាច់ខាត គេគឺជាមនុស្សប្រុសល្អម្នាក់ ហើយមនុស្សប្រុសបែបនេះគួរតែថែរក្សាឱ្យបានល្អ។ ១. មនុស្សប្រុសដែលមិនចូលចិត្តសើរើរឿងចាស់ៗ ពេលដែលប្តីប្រពន្ធឈ្លោះគ្នា តែងតែលើកយករឿងចាស់ៗកាលពីកន្លងមករំឭកឡើងវិញ ហើយនៅប្រកែកគ្នាយកឈ្នះរៀងៗខ្លួន ប្រៀបដូចជានៅក្នុងការប្រកួត វែកញែកក្នុងកម្មវិធីមួយអ៊ីចឹង។ ចំពោះមនុស្សប្រុសដែលមិនចេះអនុគ្រោះលើកលែងឱ្យមនុស្សស្រីដែលខ្លួនស្រលាញ់បែបនេះ គឺមិនស័ក្តិសម ផ្តល់ក្តីស្រលាញ់ទៅឱ្យគេឡើយ ព្រោះគេមិនចេះយកចិត្តទុកដាក់អំពីអារម្មណ៍របស់មនុស្សដែលខ្លួនស្រលាញ់។ តែបើមនុស្សប្រុសដែលស្រលាញ់អ្នកវិញ គេនឹងចេះផ្តល់កិតិ្តយសមុខមាត់ដល់អ្នកជាមិនខាន…

Cover Copy
សង្គម

ស្នេហាមាន ៥ ដំណាក់កាល បើអ្នក និងដៃគូអាចឆ្លងផុត ក៏ចាត់ទុកថា ស្នេហាអ្នករឹងមាំ អាចកាន់ដៃគ្នាដល់ចាស់ហើយ

មនុស្សគ្រប់រូប ជាពិសេសមនុស្សស្រី តែងតែស្រមៃចង់ឱ្យស្នេហា ការស្រឡាញ់របស់នាង នៅឋិតថេរដូចដើម ដូចថ្ងៃដំបូងដែលបានចាប់ផ្ដើមជាមួយគ្នា។ ក៏ប៉ុន្តែ ស្នេហានីមួយៗ គឺរមែងប្រែប្រួល ព្រោះស្នេហាវាកើតពីចិត្ត និងអារម្មណ៍របស់មនុស្ស ហើយចិត្ត និងអារម្មណ៍របស់មនុស្សម្នាក់ៗ តែងតែប្រែប្រួល ផ្លាស់ប្ដូរទៅតាមពេលវេលា។ ស្នេហា គឺមានដំណាក់កាលរបស់វា ហើយវាក៏ប្រែប្រួលទៅតាមដំណាក់កាលនីមួយៗផងដែរ។ ១. ដំណាក់កាលទី១ ៖ រយៈពេល ៣ ខែដំបូង ៣ខែដំបូង ដែលមនុស្សពីរនាក់ចាប់ផ្ដើមដាក់ចិត្តស្រឡាញ់គ្នា គឺមានគ្រប់រសជាតិ គ្រប់អាម្មណ៍ដែលមានចំពោះគ្នា ផ្អែមក៏ផ្អែម ប្រចណ្ឌ ហួងហែង ខ្វាយខ្វល់…

Article 000023
សង្គម

មនុស្សប្រុសដែលមានលក្ខណៈទាំងនេះ ទោះជាស្រឡាញ់ប៉ុនណាក៏ត្រូវនៅឱ្យឆ្ងាយ ពុំដូច្នេះទេនឹងកើតរឿងជាមិនខាន

Madame de stael ធ្លាប់និយាយថា៖ “ ស្នេហាគឺជាប្រវត្តិសាស្រ្តរបស់មនុស្សស្រីពេញមួយជីវិត តែគ្រាន់តែជារឿងចៃដន្យមួយក្នុងជីវិតមនុស្សប្រុសដែលប៉ុណ្ណោះ។” និយាយចំពោះមនុស្សស្រីវិញ ស្រលាញ់មនុស្សត្រូវម្នាក់នឹងទទួលបានសុភមង្គល តែបើស្រលាញ់មនុស្សខុសវិញនឹងនាំគ្រោះមហន្តរាយដល់ខ្លួនជាមិនខាន។ ដូច្នេះ ត្រូវបើកភ្នែកឱ្យធំៗ ប្រុងប្រយ័ត្នហើយប្រុងប្រយ័ត្នទៀត កុំចេះតែចង់លលេងសាកល្បងក្នុងរឿងស្នេហាឱ្យសោះ ម្យ៉ាងទៀតបើគេមានលក្ខណៈដូចខាងក្រោមនេះ ទោះជាស្រលាញ់ប៉ុនណាត្រូវឆាប់ចាកចេញឱ្យឆ្ងាយ ពុំដូច្នេះទេនឹងមហន្តរាយជាមិនខាន។ ១. មនុស្សប្រុសដែលមានសមត្ថភាពអន់ជាងគេខ្លាំងពេក មិនដឹងថាហេតុអ្វីទេ មនុស្សស្រីជាច្រើនយល់ថា រកមនុស្សប្រុសណាដែលមានសមត្ថភាពអន់ជាងខ្លួន ព្រោះបែបនេះមិនបាច់ធ្វើខ្លួនបារម្ភច្រើន គេក៏អាចដឹងពីតួនាទីរបស់ខ្លួន ល្អចំពោះខ្លួនស្ទើរតែអាចស្តាប់តាមគ្រប់រឿងទាំងផង។ តាមពិតទៅ គំនិតបែបនេះគឺល្ងង់ខ្លាំងណាស់ នៅក្នុងគំនិតមនុស្សប្រុស គំនិតប្រពៃណីដែលថា “ មនុស្សប្រុសចេញក្រៅរកលុយ រីឯមនុស្សស្រីរៀបចំទុកដាក់ផ្ទះសម្បែង”…

Abc00003
ស្នេហាយុវវ័យ

ពេលដែលមនុស្សប្រុសដាច់ធម៌មេត្តាចំពោះរឿងទាំង ៣ នេះបង្ហាញថា គេចង់ចាកចេញពីអ្នកហើយ

ស្នេហារបស់មួយនេះ រមែងតែងធ្វើឱ្យមនុស្សយើងឈឺក្បាល ព្រោះថាមួយនាទីមុន មនុស្សទាំងពីរនាក់គ្មានទំនាក់ទំនងនឹងគ្នាសោះ ប៉ុន្តែដោយសារតែក្រសែភ្នែក ពាក្យមួយម៉ាត់ ទង្វើខ្លះ បានធ្វើឱ្យអ្នកទាំងពីរកួចចិត្ត ស្ទើរតែមានចិត្តស្រលាញ់ភ្លាមៗក៏ថាបាន។ មានមិត្តអ្នកអានច្រើនណាស់ធ្លាប់សួរខ្ញុំនូវសំណួរមួយនេះ “តើធ្វើដូចម្តេចទើបដឹងថា មនុស្សប្រុសស្រលាញ់ខ្លួនពិតឬក្លែងក្លាយ?” តាមពិតទៅចម្លើយរបស់សំណួរនេះនៅក្នុងចិត្តរបស់ពួកយើងស្រាប់ទៅហើយ តែពេលដែលមនុស្សម្នាក់មានបញ្ហាអ្វីមួយនោះ ភាគច្រើនដៃគូម្ខាងទៀតទទួលអារម្មណ៍មិនបានពីក្តីស្រលាញ់របស់គេទេ ខ្លួនចាប់ផ្តើមវង្វេងវង្វាន់ ហើយក៏មិនព្រមទទួលយកលទ្ធផលដ៏សោកសៅនេះដែរ។ បើមនុស្សប្រុសលែងស្រលាញ់អ្នកហើយ ត្រៀមខ្លួនចាកចេញនោះ គឺគេនឹងដាច់ធម៌មេត្តាចំពោះរឿងទាំងបីយ៉ាងនេះ។ ១. សម្ដីដាច់ធម៌មេត្តា ក្លាយទៅជាកាន់តែសោះអង្គើយ ភាសាមានបីប្រភេទ៖ ទី១ ៖ ភាសាស្នេហា ក៏ជាភាសាផ្អែមល្អែម ប្រើនៅពេលដែលចាប់ផ្តើមស្រលាញ់គ្នា ប៉ុន្តែភាសាបែបនេះនឹងសាបរលាបម្តងបន្តិចៗ នៅពេលទំនាក់ទំនងកាន់តែយូរទៅៗ។ ទី២…

Cover Copy
គ្រួសារ

ប្រពន្ធទាំងឡាយគួរប្រយ័ត្ន! ​ប្រុសៗចូលចិត្តលួចលាក់ទាក់ទងនឹងមនុស្សស្រីស្ថិតក្នុងរង្វង់ទាំង ៣ នេះបំផុត

នៅពេលដែលអាយុកាន់តែច្រើន ឈានចូលដល់វ័យកណ្ដាល មនុស្សប្រុសតែងតែបង្កើតនូវទំនាក់ទំនងជាមួយនឹងមនុស្សច្រើនណាស់។​ យ៉ាងណាមិញ ក្រៅតែពីទំនាក់ទំនងរាប់អានធម្មតា ជាមួយនឹងមនុស្សស្ថិតក្នុងក្រុមទាំង ៣ នេះ ងាយនឹងធ្វើឱ្យប្រុសៗទោរទន់ លង់ស្នេហ៍បានយ៉ាងងាយ។ ១. មិត្តរួមការងារនៅកន្លែងធ្វើការ បុរសវ័យកណ្តាលបានខិតខំធ្វើការអស់ជាច្រើនឆ្នាំ និងមានទំនាក់ទំនងជាច្រើន។ នៅ​ពេល​នេះ មិត្ត​រួម​ការងារ​ក្មេងៗដ៏​ស្រស់​ស្អាត​ម្នាក់​អាច​នឹង​ក្លាយ​ជា​គោលដៅ​របស់​ពួកគេ។ ពួកគេប្រហែលជាបានធ្វើការរួមគ្នាលើគម្រោងមួយចំនួន ឬពួកគេប្រហែលជាបានប្រាស្រ័យទាក់ទងគ្នាជាទៀងទាត់ក្នុងការងារប្រចាំថ្ងៃរបស់ពួកគេ ហើយបានបង្កើតចំណាប់អារម្មណ៍ដ៏ល្អបន្តិចម្តងៗ។ ក្នុង​ស្ថានភាព​បែប​នេះ ភរិយា​ត្រូវ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ជាង​នេះ។ យកចិត្តទុកដាក់ចំពោះការអនុវត្តរបស់ស្វាមីអ្នកនៅកន្លែងធ្វើការ ប៉ុន្តែក៏សហការីរបស់គាត់ផងដែរ ការពារផ្ទះរបស់អ្នក។ មានគូស្នេហ៍ដែលរៀបការជាច្រើនឆ្នាំហើយ អាពាហ៍ពិពាហ៍របស់ពួកគេពិតជាគួរឱ្យធុញណាស់ ដោយគ្រាន់តែមើលថែកូន និងរកលុយប៉ុណ្ណោះ។ រហូត​ប្តី​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​មិត្ត​រួម​ការងារ​ដោយ​ប្រពន្ធ​មិន​ដឹង។ ២. មនុស្សស្គាល់គ្នាក្នុងរង្វង់មិត្តភក្តិ នៅពេលដែលពួកគេឈានដល់វ័យកណ្តាល…