
សញ្ញាដែលបង្ហាញថា ស្នេហារបស់អ្នកដល់តំបន់ក្រហមហើយ ដែលគួរតែប្រុងប្រយ័ត្ន
មនុស្សដែលស្រលាញ់អ្នកអាចកំដរគ្នាដើរកាត់ព្យុះភ្លៀង និងភាពសប្បាយរីករាយបាន ហើយអាចកាន់ដៃគ្នា ការពារគ្នាគ្រប់ពេលមិនឃ្លាតទៅណាឡើយ។ បើគិតទៅ ស្នេហាដែលល្អបំផុត គឺនៅពេលទើបតែស្រលាញ់គ្នា ព្រោះស្នេហាដំបូងពោរពេញទៅដោយ ភាពកក់ក្តៅ ស្និទ្ធិស្នាល រ៉ូម៉ែទិក រំភើប ក្នុងទូរសព្ទមិនដែលបាត់សាររបស់គេឡើយ នេះគឺជាការចងចាំដ៏ល្អបំផុត។ តែស្រលាញ់គ្នាយូរៗទៅ បែរជាសោះកក្រោះ បាត់អារម្មណ៍កាលពីមុនអស់រលីង ដូច្នេះសូមផ្តាំទៅអ្នកទាំងអស់គ្នាថា បើស្នេហារបស់អ្នកដើរដល់សភាពបែបនេះ សូមឆាប់ៗពង្រឹងចំណងស្នេហារបស់អ្នកឡើងវិញទៅ។ ១. គ្មានពាក្យអ្វីនិយាយគ្នា មានពេលខ្លះ យើងមិនត្រឹមតែត្រូវការការកំដរតែរូបកាយនោះទេ តែយើងរឹតតែត្រូវការការយល់ចិត្តគ្នាទៀតផង។ បន្ទាប់ពីដំណាក់កាលស្នេហាដ៏ផ្អែមល្អែម ហើយឈានដល់ការរៀបការ ពាក់ព័ន្ធនឹងដំណើរជីវិតកាន់ដៃគ្នាឆ្លងកាត់រឿងជាច្រើន ទាំងនេះសុទ្ធតែមិនអាចឃ្លាតឆ្ងាយពីការជជែក និងពិភាក្សាគ្នាឡើយ យូរៗទៅវានឹងញុំាងឱ្យអ្នកទាំងពីរមិនអាចអត់ពីគ្នាបានឡើយ ពេលដែលមានបញ្ហាអ្វីត្រូវតែរកអ្នកម្ខាងទៀត…




















