ទម្លាប់ ៥ ដែលបញ្ជាក់ថា អ្នកជាមនុស្សឯកាខ្លាំងបំផុត!

២
ការផ្សាយពាណិជ្ជកម្ម

គ្រប់គ្នាប្រហែលជាគិតថា ភាពឯកា កើតឡើងព្រោះតែគ្មាននរណាម្នាក់នៅក្បែរ គ្មានអ្នកយល់ចិត្ត តែតាមការពិតទៅវាមិនមែនទេ ភាពឯកា គឺកើតឡើងនៅពេលណាដែលអ្នកខ្លួនឯង មិនចេះយល់ពីចិត្តខ្លួនឯង មិនចេះស្រឡាញ់ខ្លួនឯង មិនចេះមើលថែខ្លួនឯង ជាពិសេសនោះគឺ មិនចេះផ្ដល់ឱកាស និងផ្ដល់ពេលវេលាឱ្យខ្លួនឯងមានក្ដីសុខ ចូលក្នុងចំណោមមនុស្ស រីករាយជាមួយនឹងអ្នកដទៃ។

ចំណុចខាងក្រោមទាំងនេះ ក៏ជាសញ្ញាបង្ហាញថា អ្នកជាមនុស្សដែលឯកាបំផុត ៖

ការផ្សាយពាណិជ្ជកម្ម

100376805_919034785203886_3603520459477352448_n

១. ចូលចិត្តសម្ងំនៅស្ងាត់ស្ងៀមម្នាក់ឯង

ការផ្សាយពាណិជ្ជកម្ម

អ្នកចាប់ផ្ដើមស្អប់ភាពអ៊ូរអរ លែងចង់សប្បាយរីករាយ មិនថាមានសំឡេងអ្វី ក៏មានអារម្មណ៍ថាជាសំឡេងរំខាន ប៉ះពាល់សតិអារម្មណ៍យ៉ាងខ្លាំង។

ជួនខ្លះសំឡេងអស់នោះសម្រាប់អ្នកដទៃ ពួកគេគិតថាជាភាពសប្បាយសាទរ ហ៊ោរកញ្រ្ជៀវ តែងាកមកអារម្មណ៍របស់អ្នកខ្លួនឯងវិញ បែរចង់ដើរចេញឲ្យបានឆាប់ ចង់ទៅកន្លែងដែលមានតែអ្នក ម្នាក់ឯងប៉ុណ្ណោះ។ ភាពសោះកក្រោះអស់នេះ អ្នកដទៃមើលមក ខ្លះក៏គេផ្តើមមានការមិនពេញចិត្តនឹងអ្នក តែបើមនុស្សយល់ មនុស្សស្គាល់ពីអ្នកច្បាស់ នោះនឹងមិនមានការប្រកាន់អ្វីឡើយ។

ការផ្សាយពាណិជ្ជកម្ម

២. ចូលចិត្តកន្លែងងងឹត ហើយស្ដាប់ចម្រៀង

ឱ្យតែជាកន្លែងដែលងងឹត គឺចូលចិត្តណាស់ ហើយតែងតែដាក់កាស ស្ដាប់ចម្រៀង ជាពិសេសគឺ ចម្រៀងមនោសញ្ចេតនា ស្ដាប់ពេលណា ក៏គិតថាត្រូវរឿងខ្លួនឯងជានិច្ច ពេលបានស្ដាប់ហើយ ក៏ភ្លេចរឿងជាច្រើនអស់រលីង មានអារម្មណ៍ថា ពិភពលោកមួយនេះ មានតែខ្លួនឯងម្នាក់ប៉ុណ្ណោះ។

ការផ្សាយពាណិជ្ជកម្ម

ជាងនេះ បើឲ្យទៅស្តាប់បទញាក់ បទលោតកន្ធីងកន្ធោង អ្នកបែរជាស្តាប់មិនចូលទៅវិញ ហើយស្តាប់កាលណា មានអារម្មណ៍ថាឈឺក្បាល ចង់ស្ទះខ្យល់កាលនោះ។ ទៀតសោត អ្នកមិនចូលចិត្តសំឡេងស្រែករំខាន សំឡេងឈ្លោះទាស់ទែង ព្រោះស្តាប់ទៅ វាឆាប់ប៉ះពាល់ដល់អារម្មណ៍ផ្លូវចិត្តលឿនបំផុត។

៣. ចេះតែចង់គេង ងងុយមិនឈប់

ការផ្សាយពាណិជ្ជកម្ម

វាជាអារម្មណ៍ ជាអាការៈខ្ជិលផ្គួបផ្សំ ពុំមែនជាការងងុយ ដែលគេងមិនគ្រប់នោះឡើយ មិនចង់ធ្វើអ្វី សូម្បីតែពេលទើបតែក្រោក ងូតទឹកស្អាតហើយ ក៏នៅតែមិនស្វាងងងុយទៀត នេះបញ្ជាក់ថា អ្នក ពិតជាមានអារម្មណ៍ថាឯកាជាខ្លាំង មានតែការគេងលក់ទេ ទើបអាចឱ្យអ្នកភ្លេចរឿងអ្វីៗទាំងអស់។

100934453_918782491895782_2466958949157437440_n

ការផ្សាយពាណិជ្ជកម្ម

៤. តែងតែបដិសេធពេលមិត្តភក្តិហៅចេញទៅក្រៅ

នៅពេលដែលអារម្មណ៍ឯកាឈានដល់ម្រិតមួយធ្ងន់ធ្ងរហើយនោះ វាក៏ជាពេលដែលអ្នកលែងមានអារម្មណ៍អ្វីទាំងអស់ អ្នកណាបបួលទៅណាក៏មិនទៅ ទៅញាំអីក៏មិនទៅ លែងចង់ដើរហើរចេញក្រៅ ចេះតែបដិសេធគេឯងគ្រប់គ្នា នេះហើយ ជាអាការៈអ្នកកើតជំងឺឯកាខ្លាំងបំផុត។

ការផ្សាយពាណិជ្ជកម្ម

៥. អារម្មណ៍រហ័សប្រែប្រួល

អារម្មណ៍មិននឹងន ចេះតែគិតស្មុគស្មាញគ្រប់រឿង សឹងតែថា យករឿងអ្នកដទៃមកគិតមិនចេះឈប់ គិតដល់ហត់ ក៏ដេកលក់បាន ក្រោកដឹងខ្លួនមកវិញ ក៏នៅតែគិតរឿងនេះរឿងនោះ គិតតែរឿងដែលអត់ប្រយោជន៍ប៉ុណ្ណោះ ហើយក៏ឆាប់ឆេវឆាវ ងាយខឹង និងមានអ្វីតែបន្តិចក៏អាចធ្វើឱ្យប៉ះទង្គិចអារម្មណ៍ ធ្វើឱ្យមិនសប្បាយចិត្តបានដែរ។

100951015_921200234987341_1026053788500230144_n

សរុបមក បើអ្នកមាន ១ ឬ ២ ក្នុងចំណោម ៥ ចំណុចដូចបានរៀបរាប់ ក៏សន្មត់ថា អ្នកស្ថិតក្នុងជំពូកមនុស្សឯកា ដែលវាមិនអាចមើលស្រាលបានឡើយ ពោលត្រូវប្រញាប់រកដំណោះស្រាយ តាមរយៈការព្យាយាមពង្រឹងអារម្មណ៍ខ្លួនឯងឡើងវិញ ដូចការស្តាប់មតិអប់រំ ព្រះធម៌ ឬការណែនាំពីអ្នកធ្លាប់បានឆ្លងកាត់។ សំខាន់ ត្រូវស្វែងរកមនុស្សយល់ចិត្ត មិនចាំបាច់ច្រើន ទោះម្នាក់ ឲ្យតែជិតដិតបំផុត គឺគ្រប់គ្រាន់ ជាជាងព្យាយាមរស់នៅតែឯកឯង មានរឿងអ្វី កើតទុក្ខអ្វី គ្មាននរណាដឹងលឺ៕

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ

ការផ្សាយពាណិជ្ជកម្ម