ស្នេហាយុវវ័យ

Cover Copy
សង្គម

ស្វែងយល់ពីខ្លួនឯង ស្គាល់ពីខ្លួនឯងឱ្យច្បាស់សិន មុននឹងចង់ចាប់ផ្ដើមទាក់ទងស្នេហាជាមួយនឹងនរណាម្នាក់

ធ្លាប់ឃើញមកច្រើនហើយ គូស្នេហ៍ជាច្រើនបែកបាក់ ប្រេះឆាដោយសារតែខ្វះការយល់ពីខ្លួនឯង និងស្គាល់ខ្លួនឯងមិនច្បាស់ និយាយគ្នាលេង ណាត់គ្នាលេង គេចូលចិត្តយើង យើងចូលចិត្តគេ លេងសើចធម្មតាៗគ្មានបញ្ហាអ្វីទេ។ ទោះជាយ៉ាងណាក៏ដោយ ដោយសារតែភាពក្មេងខ្ចី មិនយល់ច្បាស់ថា​ការចាប់ផ្ដើមជីវិតគូបែបណា ចាប់ផ្ដើមធុញទ្រាន់នឹងស្នេហា ឬដៃគូ ក៏បែកគ្នា បែកមួយ ក៏ទៅរកមួយទៀត រឿងដដែលៗក៏កើតឡើង ព្រោះតែភាពមិនច្បាស់លាស់ ស្គាល់ខ្លួនឯងមិនច្បាស់ បែបហ្នឹង តើអនាគតជីវិតគូនឹងទៅជាបែបណា បានត្រឹមសល់ការចងចាំ និងមានឈ្មោះមនុស្សសាវា ឬមនុស្សបរាជ័យក្នុងរឿងជីវិតគូតែប៉ុណ្ណោះ។ ដូច្នេះហើយ មុននឹងចង់ចាប់ផ្ដើមស្នេហា ត្រូវស្គាល់ខ្លួនឯងឱ្យច្បាស់សិន មុននឹងរៀបការ ត្រូវតែនឹងន កុំផ្ដេសផ្ដាស មនុស្សចាស់ទុំ…

Cover Copy
សង្គម

មនុស្សស្រី៣ប្រភេទនេះ ទោះស្អាតប៉ុណ្ណាក៏គ្មានប្រុសណាចង់បានធ្វើជាប្រពន្ធដែរ

ត្បិតថាមនុស្សយើងភាគច្រើនឱ្យតម្លៃទៅលើភាពស្អាតក៏ពិតមែន តែចំពោះស្រ្តី៣ប្រភេទខាងក្រោមនេះ ទោះស្អាតខ្លាំងដូចទេពអប្សរក៏ដោយ នឹងគ្មានប្រុសណាចង់បានធ្វើជាប្រពន្ធនោះទេ ព្រោះមនុស្សស្រីទាំងនេះ បើបានរៀបការជាមួយហើយ ត្រៀមខ្លួនអោយហើយទៅ មិនយូរមិនឆាប់ជីវិតនឹងរលាយហិនហោចជាក់ជាមិនខាន ទោះបានប្តីជាសេដ្ឋីក៏ទ្រព្យមិនគង់ដែរ៖ ១.ស្ត្រីគ្មានចិត្តស្មោះត្រង់៖ ក្នុងជីវិត ស្ត្រីភាគច្រើនមានគំនិតចាស់ទុំ និងទៀងត្រង់ នៅពេលដែលពួកគេមានដៃគូ ពួកគេតែងតែមានចិត្តតែមួយ ហើយរួមគ្នាជាមួយស្វាមីបង្កើតគ្រួសារដ៏មានសុភមង្គល។ យ៉ាងណាមិញ ក្នុងនោះក៏មានស្ត្រីខ្លះដែលគ្មានភាពស្មោះត្រង់ អាចសូម្បីតែ «លក់ខ្លួន» ដើម្បីប្រាក់ ឬ ផលប្រយោជន៍។ ស្ត្រីបែបនេះមិនអាចចាត់ទុកថា “ស្អាត” បានទេ ព្រោះចិត្តគំនិតខាងក្នុងគឺស្មោកគ្រោក។ បើជួបមនុស្សស្រីបែបនេះ ចូរឆាប់ចេញទៅ ព្រោះមិនយូរមិនឆាប់ អ្នកនឹងត្រូវនាងធ្វើឱ្យឈឺចាប់។ ២.ស្ត្រីចូលចិត្តរស់នៅដោយសេរី៖…

Cover Copy
ទស្សនៈ

លក្ខណៈពិសេសទាំង៥របស់មនុស្សស្រី ដែលបុរសឃើញភ្លាមស្រលាញ់ភ្លែត!

យោងតាមគេហទំព័រ Brightside ចំពោះស្រ្តីដែលមានលក្ខណៈពិសេសទាំង៥យ៉ាងដូចខាងក្រោមគឺពិតជាមានភាពទាក់ទាញខ្លាំងបំផុតចំពោះមនុស្សប្រុស រហូតដល់ថ្នាក់ប្រុសៗឃើញភ្លាមចាប់ចិត្តភ្លែតតែម្តង ព្រោះលក្ខណៈទាំងនេះអាចបង្ហាញអោយគេឃើញពីអត្តចរិតដ៏ល្អ និងភាពគួរអោយស្រលាញ់របស់មនុស្សស្រី៖ ១.មនុស្សស្រីមានទឹកដមសំឡេងទន់ភ្លន់ និងកក់ក្តៅ៖ បុរសស្ទើរតែមិនអាចទប់ទល់នឹងភាពទាក់ទាញរបស់មនុស្សស្រីដែលមានសម្លេងទន់ភ្លន់ និងកក់ក្តៅ។ សម្រាប់បុរសភាគច្រើន នេះគឺជាការបញ្ចេញអារម្មណ៍របស់មនុស្សស្រីមួយចំនួនដែលធ្វើឱ្យចិត្តរបស់ពួកគេទន់ភ្លន់។ អ្នកស្រាវជ្រាវផ្នែកចិត្តសាស្រ្តនៅសាកលវិទ្យាល័យ Albany (សហរដ្ឋអាមេរិក) បន្ទាប់ពីធ្វើការស្ទង់មតិបានសន្និដ្ឋានថា សំឡេងគឺទាក់ទងទៅនឹងយុវវ័យ និងភាពទាក់ទាញ។ បុរសៗតែងតែចូលចិត្តរបស់ផ្អែមល្ហែម ដូច្នេះហើយ ជាក់ស្តែងពួកគេក៏ចាប់អារម្មណ៍នឹងមនុស្សស្រីដែលមានសំនៀងបែបនេះដែរ។ សំឡេងស្រទន់របស់មនុស្សស្រីត្រូវបានគេសរសើរយ៉ាងខ្លាំង។ ២.ស្ត្រីដែលមានកម្ពស់មធ្យម ឬ ទាបបន្តិច៖ យោងតាមលោក Michael Emerson ដែលជាសាស្ត្រាចារ្យផ្នែកសង្គមវិទ្យានៅវិទ្យាស្ថាន Kinder នៃសាកលវិទ្យាល័យ Rice…

Girl
សង្គម

មិនចាំបាច់ស្អាតទេ បើមនុស្សស្រីមានចរិតបែបនេះ បុរសនឹងតាមស្រលាញ់ភ្លាម!

ប្រភេទស្ត្រីដែលមិនតែងតែបង្ហោះរូប Selfie ឬ បង្ហោះទំនាក់ទំនងរបស់នាងជាប្រចាំលើប្រព័ន្ធផ្សព្វផ្សាយសង្គមមិនមែនមានន័យថាគ្មានភាពទាក់ទាញទេ។ រូបសម្បត្តិក៏មិនមែនជាកត្តាសំខាន់នោះដែរ ព្រោះមនុស្សប្រុសអាចស្រលាញ់មនុស្សស្រីមិនស្អាតបាន អោយតែនាងមានអត្តចរិតល្អ ជាពិសេសមានប៉ុន្មានចំណុចនេះ ដឹងតែពេញចិត្តពេញថ្លើមរបស់មនុស្សប្រុសហើយ៖ ១.មានចំណាប់អារម្មណ៍និងចំណង់ចំណូលចិត្ត៖ ស្ត្រីទាំងនេះមានភាពច្បាស់លាស់សម្រាប់ខ្លួនឯង ហើយនៅជិតនារីបែបនេះមនុស្សប្រុសនឹងគ្មានអារម្មណ៍ថាធុញទ្រាន់ទេ។ មនុស្សស្រីបែបនេះស្គាល់ខ្លួនឯងច្បាស់ ដឹងពីចំណង់ចំណូលចិត្ត និងការសប្បាយផ្ទាល់ខ្លួន។ ភាគច្រើនពួកគេមិនចាំបាច់ខ្ជះខ្ជាយជីវិតរបស់ពួកគេលើរឿងដែលគ្មានប្រយោជន៍ដូចជាការសម្លឹងអេក្រង់ទូរស័ព្ទពេញមួយថ្ងៃនោះទេ ព្រោះពួកគេមានរឿងផ្សេងទៀតជាច្រើនសម្រាប់ធ្វើ ជាពិសេសពួកគេចូលចិត្តចំណាយពេលធ្វើរឿងដែលពួកគេចូលចិត្ត និងមានប្រយោជន៍។ នេះគឺជាអ្វីដែលធ្វើអោយនារីបែបនេះមានភាពទាក់ទាញ ហើយក្លាយជាទីចាប់អារម្មណ៍របស់មនុស្សប្រុស។ ២.មិនស្រែកឃ្លានការយកចិត្តទុកដាក់៖ ប្រភេទស្ត្រីដែលមិនតែងតែបង្ហោះរូប Selfie ឬ ធ្វើបច្ចុប្បន្នភាពជាប្រចាំលើប្រព័ន្ធផ្សព្វផ្សាយសង្គម គឺជាមនុស្សស្រីដែលមិនចង់បានការយកចិត្តទុកដាក់ពីនរណាម្នាក់ឡើយ។ មនុស្សស្រីប្រភេទនេះមិនចូលចិត្តរំខានអ្នកដទៃជាមួយរឿងតូចតាចទេ។ ហើយចរិតមិនចេះសុំាញុំាច្រើននេះហើយដែលធ្វើអោយប្រុសៗមិនស្រលាញ់មិនបាន។ ៣.មិនបាត់បង់ខ្លួនឯងក្នុងទំនាក់ទំនង៖ ស្ត្រីប្រភេទនេះមានជីវិតផ្ទាល់ខ្លួនរបស់ពួកគេ ទោះបែកគ្នាជាមួយសង្សារក៏នាងមិនToxicជាមួយនឹងមនុស្សប្រុសទាំងនោះដែរ។…

Cover Copy
សង្គម

លាក់មិនជិតទេ! សញ្ញាទាំង ៤ បង្ហាញច្បាស់ណាស់ថា នាងមានចិត្តលើអ្នកហើយ

តាមពិតទៅ បើចង់ដឹងថា មនុស្សស្រីនោះមានចិត្តស្រឡាញ់អ្នកវិញឬអត់ មិនពិបាកកំណត់សម្គាល់នោះឡើយ។ យ៉ាងណាក៏ដោយ សញ្ញាទាំង ៤ នេះ​ច្បាស់ហើយថា នាងមានកូនចិត្តស្រឡាញ់លើបុរសម្នាក់ពិតប្រាកដមែន។ ១. ធ្វើពុត ទោះបីជានាងមិនបង្ហាញពីអារម្មណ៍ពិតចេញមកក៏ដោយ នៅពេលដែលនាងឆ្លៀតឱកាសក្នុងការទំនាក់ទំនងជិតស្និទ្ធ នាងនឹងស្រលាញ់គ្នាខ្លាំង អាចនឹងចែចង់អ្នកដោយមិនដឹងខ្លួន។ នៅ​ពេល​នេះ នាង​នឹង​មាន​ភាព​អៀន​ខ្មាសច្រើន។ បុរស​ដែល​ចេះ​សង្កេត​កុំ​ឱ្យ​ឱកាស​នេះ​កន្លង​ផុត​ទៅ​ ដើម្បី​ទទួល​បាន​ស្នេហា​ពិត​ក្នុង​ជីវិត​របស់​អ្នក។ ២. បង្ហាញភាពទន់ខ្សោយ ស្ត្រីតែងតែជាចំណាប់អារម្មណ៍សម្រាប់បុរស បុរសតែងតែបង្ហាញពីភាពចាស់ទុំ និងភាពរឹងមាំនៅពេលពួកគេនៅជាមួយនារីដែលពួកគេស្រឡាញ់។ នេះគឺជាធម្មជាតិរបស់មនុស្សប្រុស ចំណែកមនុស្សស្រី តិចណាស់ដែលបង្ហាញពីភាពរឹងមាំនៅចំពោះមុខមនុស្សនាងស្រឡាញ់។ ផ្ទុយទៅវិញ ស្ត្រី​ដែល​ព្យាយាម​ធ្វើ​ខ្លួន​ទន់ខ្សោយ និង​ស្លូតបូត គឺ​ព្រោះ​នាង​ពិត​ជា​ចង់​បាន​អ្នក​យល់ចិត្ត និងថ្នាក់ថ្នម។…

Cover Copy
សង្គម

រឿង​មួយ​ដែល​ស្ត្រី​ត្រូវ​ចងចាំ​ដោយ​ប្រុងប្រយ័ត្ន…!

នៅពេលដែលបុរសមិនទាក់ទងទៅអ្នក មិនមែនដោយសារតែគាត់រវល់ពេក ហត់ពេក ឬដោយសារតែគាត់មានស្រីផ្សេងនោះទេ។ ស្ត្រីភាគច្រើនគិតថា វាជាហេតុផលមួយក្នុងចំណោមហេតុផលទាំងនេះ ប៉ុន្តែហេតុផលពិតប្រាកដគឺ 99% ដោយសារតែរយៈពេលនៃអារម្មណ៍ងប់ងល់របស់គាត់ចំពោះអ្នកបានកន្លងផុតទៅហើយ។ បុរសគឺសាមញ្ញណាស់ ពួកគេគឺជាតួយ៉ាងនៃប្រភេទមនុស្សដែលមានថ្មីចោលចាស់។ នៅដំណាក់កាលដំបូងនៃការស្គាល់គ្នា អ្នកនឹងឃើញថាគាត់មានភាពសកម្ម និងសាទរយ៉ាងខ្លាំង។ អ្នក​ទាំង​ពីរ​មិន​ដែល​នឿយហត់​នឹង​ការ​ជជែក​គ្នា តែងនឹងនាខ្វាយខ្វល់ពីគ្នា បាត់មុខគ្នាស្ទើរតែមិនបាន។ ពេល​នោះ​គាត់​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ណាស់​ចំពោះ​ការ​គិត​ និង​អារម្មណ៍​របស់​អ្នក ដោយ​ផ្ញើ​សារ​តាំង​ពី​ព្រឹក​រហូត​ដល់​យប់​ជ្រៅ​សួរ​គ្រប់​យ៉ាង។ ពេលខ្លះគាត់គ្រាន់តែរង់ចាំអ្នកអនឡាញដើម្បីនិយាយពាក្យ Good Morning ឬ Good Night ប៉ុណ្ណឹងក៏អស់ចិត្ត។ គាត់ក៏ឆ្លើយតបសាររបស់អ្នកយ៉ាងរហ័សផងដែរ ទោះបីជាអ្នកផ្ញើវានៅពេលណាក៏ដោយ ពួកគេនឹងឆ្លើយតបឆាប់រហ័សបំផុត ព្រោះអ្នកតែងតែជាអាទិភាពកំពូលរបស់គាត់។ ប៉ុន្តែបន្តិចម្ដងៗ…

8
សង្គម

រឿងទាំង៨ មនុស្សស្រីដែលរឹងមាំ មិនធ្វើដាច់ខាត នៅក្នុងទំនាក់ទំនងស្នេហារបស់នាង

ជាក់ស្ដែងណាស់ សម្រាប់មនុស្សស្រីដែលរឹងមាំពិតប្រាកដ នាងអាចបែងចែក និងកំណត់គ្រប់យ៉ាងដែលនៅក្នុងជីវិតនាងបានយ៉ាងច្បាស់ នាងដឹងថា រឿងណាគួរធ្វើ រឿងណាមិនគួរធ្វើ សូម្បីតែនៅក្នុងរឿងស្នេហាក៏អ៊ីចឹងដែរ។ សម្រាប់មនុស្សស្រីរឹងមាំ នាងនឹងមិនធ្វើរឿងទាំង៨នេះជាដាច់ខាត សម្រាប់ទំនាក់ទំនងស្នេហារបស់នាង។ ១. នាងនឹងមិនបដិសេធ ឬព្រងើយកន្តើយចំពោះមិត្តភាពរបស់នាងឡើយ ច្បាស់ណាស់ សម្រាប់មនុស្សស្រីដែលរឹងមាំ និងឯករាជ្យម្នាក់ ទោះបីនាងមានទំនាក់ទំនងស្នេហា ឬរៀបការរួចហើយក៏ដោយ ក៏នាងមិនអាចបោះបង់ ឬបំភ្លេចមិត្តភក្តិរបស់នាងបានដែរ។ ប្រៀបដូចជាមនុស្សប្រុសអ៊ីចឹង ទោះយ៉ាងណា ក៏នៅតែរាប់អានពួកម៉ាកជានិច្ច មិនអាចព្រោះតែរៀបការ ឬមានសង្សារ ក៏ប្រែជាផ្ដាច់ទំនាក់ទំនងមិត្តភាពនោះឡើយ។ ស្នេហា ដៃគូ ឬគូជីវិតពិតជាសំខាន់មែន តែជាក់ស្ដែង មិត្តភក្តិ…

2
សង្គម

មនុស្សម្នាក់ នឹងចាប់ផ្ដើមប្រែប្រួលចិត្តគំនិត និងអត្តចរិតខ្លាំង នៅពេលដែលគេជួបរឿងទាំងនេះ

អ្នកណាថា អត្តចរិត និងចិត្តគំនិតពីធម្មជាតិរបស់មនុស្សម្នាក់ៗពិបាកកែនោះ តាមពិតទៅ គ្មានអ្វីដែលថាមិនអាចកែប្រែ ឬផ្លាស់ប្ដូរបាននោះឡើយ សំខាន់ ឱ្យតែមនុស្សយើងព្រមចាប់ផ្ដើម និងកែប្រែ គ្មានពាក្យថាយឺតពេល ឬហួសពេលនោះឡើយ។ យ៉ាងណាមិញ មានរឿងពីរយ៉ាង ដែលធ្វើឱ្យមនុស្សយើង ចាប់ផ្ដើមប្រែប្រួល ផ្លាស់ប្ដូរទាំងចិត្តគំនិត អត្តចរិត រួមទាំងទម្លាប់ និងសកម្មភាពប្រចាំថ្ងៃផងដែរ។ នៅពេលដែលមនុស្សយផងជួបរឿងទាំងពីរយ៉ាងនេះហើយ ច្បាស់ណាស់ថា ពួកគេនឹងចាប់ដើមកែប្រែខ្លួនឯងយ៉ាងឆាប់រហ័ស។ ១》 ចាប់ផ្ដើមមានស្នេហា គេថា “ឥទ្ធិពលនៃស្នេហា គឺពិតជាអាចកែប្រែផ្លាស់ប្ដូរមនុស្សបានពិតមែន” យ៉ាងណាមិញ នៅពេលដែលមនុស្សម្នាក់ ចាប់ផ្ដើមមានស្នេហាដំបូង ច្បាស់ជាមានអារម្មណ៍រីករាយបែបស្មានមិនត្រូវ ហើយពិភពលោកមួយនេះ…

Cover Copy
គ្រួសារ

ជឿទេ? មនុស្សធ្លាប់ខូចចិត្តដូចគ្នា គឺជាដៃគូ ឬគូជីវិតដ៏សក្តិសមបំផុត?

ព្រោះតែខ្ញុំធ្លាប់ឈឺចាប់ ខ្ញុំយល់ច្បាស់ពីអារម្មណ៍ឈឺចាប់ នៅពេលដែលបាត់បង់ស្នេហា បាត់បង់មនុស្សដែលខ្លួនស្រឡាញ់ ទើបខ្ញុំយល់ព្រមទទួលយកអ្នក ដើម្បីព្យាបាលរបួសដែលអ្នកកំពុងតែជួបនៅពេលនេះ… មិនមែនខ្ញុំចង់យកអ្នកមកស្អំរបួសបេះដូងខ្លួនឯង ឬយកអ្នកមកជំនួសអ្នកចាស់ទេ តែខ្ញុំមិនចង់ឱ្យមនុស្សល្អៗ ស្មោះត្រង់ ត្រូវរងនូវអារម្មណ៍ឈឺចាប់ដូចដែលខ្ញុំធ្លាប់បានជួប។ ខ្ញុំដឹងថា ខ្ញុំមិនមែនជាមនុស្សល្អណាស់ណាទេ ក៏មិនអាចធានាថាខ្ញុំស្រឡាញ់អ្នកខ្លាំងបំផុតនោះដែរ តែក្ដីស្រឡាញ់ដែលខ្ញុំមាន ភាពស្មោះត្រង់របស់ខ្ញុំ គឺខ្ញុំព្រមប្រគលឱ្យអ្នក ហើយក៏ស្ម័គ្រចិត្ត រួមដំណើរជិវិតទៅជាមួយនឹងអ្នក សុខទុក្ខ ឬលំបាក សើយសុខ វេទនាយ៉ាងណា ក៏សន្យាថានឹងតស៊ូទៅជាមួយគ្នា មិនបោះបង់អ្នក ឬក្បត់អ្នកដូចអ្នកចាស់នោះឡើយ។ ច្បាស់ណាស់ថា ពួកយើងទាំងពីរ នឹងមិនអាចបំភ្លេចស្នេហាចាស់ដែលធ្វើឱ្យយើងឈឺចាប់បានឡើយ តែខ្ញុំជឿថា ការចាប់ផ្ដើមរបស់មនុស្សធ្លាប់ខូចចិត្តដូចយើងទាំងពីរនាក់ គឺវានឹងបានល្អប្រសើរ…

1៦
សង្គម

សញ្ញាទាំង៦បង្ហាញថា គូស្នេហ៍របស់អ្នក នៅក្មេងខ្ចីណាស់ មិនទាន់ដឹងក្ដីឡើយ

មនុស្សស្រី ចង់ជ្រើសដៃគូជីវិត ឬគូស្នេហ៍ក៏ដោយ អ្នកគួរតែសង្កេតមើលចំណុចទាំងនេះ ប្រសិនបើមនុស្សម្នាក់ដែលអ្នកចាប់ផ្ដើមជាមួយ មានចំណុចទាំង៦ដូចខាងក្រោមនេះ អ្នកគួរតែបញ្ចប់ទំនាក់ទំនងបានហើយ ព្រោះសញ្ញាទាំងនេះ បង្ហាញពីភាពក្មេងខ្ចីរបស់ដៃគូរបស់អ្នក។ ការដែលជ្រើសមនុស្សដែលច្រើនតែអាយុ តែមិនធំដឹងក្ដី គ្មានភាពចាស់ទុំសោះនោះ វានឹងក្លាយជាបញ្ហា ឬបន្ទុកសម្រាប់អ្នកខ្លួនឯងទៅវិញ។ ១. មិនអាចថែរក្សាខ្លួនឯងបាន ប្រសិនបើដៃគូរបស់អ្នកបង្ហាញសញ្ញាថា គាត់មិនអាចថែរក្សា ឬគ្រប់គ្រងលើខ្លួនឯងបាន ដូចជា ខឹង និងវាយប្រហារអ្នកដទៃ គ្រប់ពេលធ្វើរឿងអវិជ្ជមាន នៅពេលដែលមានភាពលំបាកគាត់ប្រហែលជាមិនត្រៀមខ្លួនប្រឈមចំពោះបញ្ហា នេះគឺជាសញ្ញាធ្ងន់ធ្ងរណាស់។ ភាពចាស់ទុំខាងអារម្មណ៍អាចត្រូវបានកំណត់ដោយរបៀបដែលមនុស្សម្នាក់ទៀតប្រព្រឹត្ដចំពោះគាត់។ នៅពេលដែលគាត់មិនអាចធ្វើបានល្អ វាមានន័យថា គាត់ទំនងជាមិនអាចនៅជាមួយអ្នកបានយូរនោះឡើយ។ ២. មិនដឹងពីវិធីដោះស្រាយទំនាស់តាមរបៀបសន្តិវិធី សញ្ញាជាក់ស្តែងបំផុតរបស់បុរសម្នាក់…

Cover Copy
គ្រួសារ

កំហុសរបស់គូស្នេហ៍មួយចំនួនគឺ កើតឡើងព្រោះតែបញ្ហាបែបនេះ

មានគូស្នេហ៍ជាច្រើន ក៏ដូចជាប្ដីប្រពន្ធមួយចំនួនគឺ តែងតែព្រងើយកន្តើយ មិនអើពើយកចិត្តទុកដាក់ចំពោះគ្នាទេ ជាពិសេសគឺ ពេលដែលមានរឿង មានបញ្ហា ម្ខាង មិនព្រមសួរនាំរកហេតុផល ចំណែកម្ខាងទៀត ធ្វើហីៗ មិនព្រមបកស្រាយចម្ងល់ដែលមាន ហេតុនេះហើយ ទើបបណ្ដាលឱ្យគូស្នេហ៍មួយចំនួន កាន់តែកើតមានអារម្មណ៍ខឹង អន់ចិត្ត និងរឹតតែមានគម្លាត ឃ្លាតឆ្ងាយពីគ្នា រហូតដល់ដៃគូខ្លះ ស្រាប់តែបែកគ្នាដោយមិនមានមូលហេតុ មិនដឹងរឿងច្បាស់លាស់។ – បើគិតថាជាមនុស្សស្រឡាញ់គ្នា ជាដៃគូជីវិតពិតប្រាកដ មិនថាមានរឿងអ្វីទេ អ្នកគួរតែនិយាយប្រាប់គ្នាទៅវិញទៅមក និយាយឱ្យបានច្បាស់លាស់ ចៀសវាងកុំឱ្យមានបញ្ហាទំនាក់ ឈ្លោះទាស់គ្នាកើតឡើង។ – បើមានបញ្ហាពីកន្លែងធ្វើការខាងក្រៅ ឬការរកស៊ី…

13
សង្គម

បន្ទាប់ពីបែកបាក់ស្នេហា មនុស្សស្រីគួរតែធ្វើរឿងទាំង៤នេះឱ្យបានល្អ កុំទៅស្ដាយស្រណោះ រឿងស្នេហាចាស់ឱ្យសោះ

មនុស្សស្រីទាំងអស់ត្រូវចាំថា ការបែកបាក់ស្នេហា មិនមែនជារឿងបញ្ចប់នៃជីវិតនោះឡើយ ដូច្នេះហើយ កុំដោយសារតែការបែកបាក់ស្នេហា បែរជាធ្វើបាប ធ្វើទុក្ខបុកម្នេញខ្លួនឯងឱ្យសោះ ព្រោះមនុស្សប្រុសអាចរកបាន តែខ្លួនឯងបើបាត់បង់ហើយ រកមិនបានទៀតទេ។ ដូច្នេះ នៅពេលដែលបែកបាក់ស្នេហា អ្នកត្រូវចាំរឿងទាំង៤ខាងក្រោមនេះ ធ្វើរឿងទាំងនេះ ជីវិតអ្នកនឹងមិនខូចចិត្ត ឬស្ដាយក្រោយអ្វីឡើយ ហើយរស់នៅដោយមានក្ដីសុខ រឹងមាំជាងមុនទ្វេដង។ ១. ធ្វើធម្មតា កុំដ្រាម៉ាក្នុងហ្វេសប៊ុគខ្លាំងពេក បន្ទាប់ពីបែកបាក់ ការពិតដែលថាអ្នកមិនរាប់អានគាត់ ដើម្បីរារាំងទំនាក់ទំនងជាមួយគាត់ វាបង្ហាញថាអ្នកនៅតែស្រឡាញ់គាត់ខ្លាំងណាស់។ ការពិតដ៏ឃោរឃៅគឺថាមនុស្សពីរនាក់បានបែកគ្នា អ្នកខ្លាចនៅពេលដែលគាត់បង្ហោះរូបភាពរបស់អ្នកថ្មី ដោយខ្លាចមើលឃើញស្រមោលរបស់គាត់។ ប៉ុន្តែត្រូវចងចាំថា ការកាត់ផ្តាច់អ្វីៗជាមួយគាត់ ក៏មិនអាចដោះស្រាយវាបានដែរ។ ពេលខ្លះសូម្បីតែការចង់ដឹងចង់ឃើញ…

13
សង្គម

រឿងរៀបការមិនសំខាន់ទេ អ្វីដែលសំខាន់ តើគេអាចរួមរស់ជាមួយយើង យល់ចិត្តយើង និងមើលថែយើងដល់ចាស់បានឬអត់?

ក៏ដឹង ថាខ្លួនឯងអាយុច្រើនហើយ តែមិនទាន់គិតគូររឿងគូស្រករ មិនទាន់គិតរឿងរៀបការ សាងគ្រួសារ មិនមែនថាមិនខ្វល់នោះទេ តែព្រោះខ្វល់ ទើបមិនដាច់ស្រេច មិនហ៊ានគិតឱ្យវាលឿនខ្លាំងពេក …! រឿងរៀបការ សាងគ្រួសារវាមិនសំខាន់ទេ តែអ្វីដែលសំខាន់ តើគេអាចនៅក្បែរយើង រួមរស់ មើលថែគ្នាដល់ចាស់ឬក៏អត់? រៀបការ​ ប្រាថ្នាគូជីវិតពេញលេញ ស្រឡាញ់មិនបាច់ច្រើន តែសូមឱ្យស្មោះ ចេះអនុគ្រោះ យោគយល់ មើលថែគ្នាទៅវិញទៅមក ចុះបើរៀបការរហ័ស លែងក៏រហ័ស បានត្រឹមតែធ្វើឱ្យជីវិតនេះជួបតែរឿងបែកបាក់ដដែលៗ តើទៅរំពឹងអីទៀត? រៀបការ វាគ្រាន់តែជាការបំពេញមុខមាត់ចំពោះមុខម៉ែឪ បងប្អូន និងភ្នែកញាតិតែប៉ុណ្ណោះ តែអ្វីដែលសំខាន់នោះ…

10
សង្គម

យើងខ្ជិលមានស្នេហា គ្មានចំណាប់អារម្មណ៍ចំពោះរឿងស្នេហា ឬមកពីអស់ជំនឿក្នុងរឿងស្នេហា?

និយាយចំពោះរឿងស្នេហា ខ្ញុំតែងតែចោទជាសំណួរសួរខ្លួនឯងថា – ខ្ញុំគ្មានចំណាប់អារម្មណ៍ចំពោះរឿងស្នេហាមែនទេ? – ខ្ញុំមិនចេះស្រឡាញ់នរណាម្នាក់មែនទេ? – គ្មានមនុស្សដែលសក្តិសមនឹងខ្ញុំស្រឡាញ់មែនទេ? – ខ្ញុំខ្ជិលក្នុងការបង្កើតស្នេហា ការស្រឡាញ់មែនទេ? – ខ្ញុំខូចចិត្តច្រើនលើកពេក រហូតដល់លែងមានជំនឿលើស្នេហាមែនទេ? – ខ្ញុំរវល់នឹងការងារ ការរកលុយខ្លាំងពេក រហូតដល់គ្មានពេលសម្រាប់គិតរឿងស្នេហាតើមែនទេ? តែវាអាចប្រហែលមកពីគ្មានអ្នកណាស្រឡាញ់ខ្ញុំ គ្មាននរណាម្នាក់ចាប់អារម្មណ៍ចំពោះខ្ញុំ ហើយវាក៏ប្រហែលជាមកពីខ្ញុំគ្មានគុណសម្បត្តិ ឬលក្ខណៈគ្រប់គ្រាន់នឹងឱ្យនរណាម្នាក់ស្រឡាញ់ហើយមើលទៅ។ ខ្ញុំទទួលស្គាល់ថា អាយុប្រហែលជា១៧ឆ្នាំ ខ្ញុំចាប់ផ្ដើមចេះស្រឡាញ់ តែគិតទៅ វាក្មេងពេកហើយ ក្មេងដែលធ្វើឱ្យខ្ញុំនេះ មិនស្គាល់ ហើយក៏មិនដឹងថា ការស្រឡាញ់វាមានន័យបែបណានោះដែរ ដឹងត្រឹមថា…

៩
សង្គម

បើចេញសញ្ញាទាំង៦នេះហើយ ទោះស្រឡាញ់ខ្លាំងប៉ុនណាក៏ដោយ ក៏គួរតែបែកគ្នាទៅ បើទ្រាំនៅ មានតែគ្រាំចិត្តរៀងខ្លួនប៉ុណ្ណោះ

ពេលខ្លះសេចក្ដីស្រឡាញ់នឹងមិនគ្រប់គ្រាន់ទេ ដូច្នេះហើយអ្នកក៏ត្រូវរៀនប្រឈមមុខនឹងការពិត ប្រសិនបើអ្នកចង់មានភាពចាស់ទុំខាងស្នេហា និងទំនាក់ទំនង។ អ្អ្នកត្រូវចាំថា មានកត្តាជាច្រើនដែលឈានទៅរកការបង្កើតទំនាក់ទំនង ហើយក៏មានកត្តាមួយចំនួនទៀតដែរ ដែលអាចជម្រុញឱ្យទំនាក់ទំនង ឈានទៅរកការបញ្ចប់ ដោយមិនអាចឃាត់បាន។ ដូច្នេះ សញ្ញាទាំង៦ខាងក្រោមនេះ អាចបញ្ជាក់ឱ្យអ្នកបានដឹងច្បាស់ហើយថា ស្នេហារបស់អ្នកគឺឈានដល់ចំណុចបញ្ចប់ហើយ អ្នកមិនគួរបន្តទៀតនោះទេ បើទោះបីជាអ្នកស្រឡាញ់ខ្លាំងប៉ុនណាក៏ដោយ។ ១. ពួកគេនិយាយថា “អ្នកជាអ្វីគ្រប់យ៉ាងរបស់ពួកគេ” អ្នកត្រូវដឹងថា អ្នកមិនអាចក្លាយជាអ្វីៗគ្រប់យ៉ារបស់នរណាម្នាក់នោះឡើយ ព្រោះពាក្យថា “ជាអ្វីៗគ្រប់យ៉ាង” បើស្ដាប់ទៅវាអាចនឹងមានន័យ ផ្ដល់នូវអារម្មណ៍កក់ក្ដៅ តែបើយល់ពីន័យនេះឱ្យជ្រៅទៅ វាហាក់បង្ហាញពីសម្ពាធផ្លូវចិត្តទៅវិញទេ។ ព្រោះនៅពេលដែលយើងក្លាយជាអ្វីៗគ្រប់យ៉ាងរបស់គេហើយនោះ វាក៏មានន័យថា គេហាក់ផ្ដល់ក្ដីរំពឹង និងផ្ដោតលើយើងខ្លាំងពេក អាចនឹងធ្វើឱ្យយើងនេះ…

Cover Copy
សង្គម

រឿងដែលមនុស្សស្រីគិតខុស ក្នុងការសម្រេចចិត្តរៀបការ ទើបធ្វើឱ្យជីវិតគូមិនសមប្រកប

មនុស្សស្រីភាគច្រើន តែងតែគិតលើចំណុច ៤ នេះ ទើបនាងសម្រេចចិត្តរៀបការ សាងគ្រួសារ និងបង្កើតកូន ប៉ុន្តែ៤ចំណុចនេះ គឺភាគច្រើនគឺសុទ្ធតែជាការគិតខុស ព្រោះវាគ្រាន់តែជាការគិត និងរំពឹងរបស់នាងតែម្ខាងប៉ុណ្ណោះ។ ១. គិតថា រៀបការហើយមនុស្សម្នាក់នោះនឹងកែប្រែ ៖ ព្រោះតែការស្រឡាញ់ខ្លាំង ទើបនាងសម្រេចចិត្តរៀបការ ទាំងដែលដឹងហើយថា ដៃគូ ឬមនុស្សដែលនាងស្រឡាញ់ មានចំណុចអវិជ្ជមានជាច្រើន ដែលគេមិនដែលកែប្រែសោះ តែមនុស្សស្រីបែរជាគិតថា ពេលរៀបការហើយ គេនឹងកែប្រែដើម្បីនាង ពេលរៀបការក្លាយជាគ្រួសារហើយ គេនឹងផ្លាស់ប្ដូរដើម្បីគ្រួសារ ប៉ុន្តែចង់ប្រាប់ថា ចរិតមនុស្សប្រុសពិបាកកែបំផុត កុំថាឡើយរៀបការម្ដង ទោះមួយជីវិត ការម្ភៃដងទៀតក៏គេមិនអាចកែបានដែរ…

9
សង្គម

សញ្ញាទាំង ៦ ដែលបង្ហាញថា ដៃគូរបស់អ្នក ពិតជាថ្មីខ្លាំងក្នុងរឿងស្នេហា

ជាការពិតណាស់ អាកប្បកិរិយាមួយចំនួនរបស់គូស្នេហ៍អ្នក អាចនឹងធ្វើឱ្យអ្នកងាយអាក់អន់ស្រពន់ចិត្ត ខឹង និងអន់ចិត្តជាមួយគាត់យ៉ាងខ្លាំង។ អ្នកអាចនឹងគិតថា គាត់ជាមនុស្សមិនខ្វាយខ្វល់ ឬយកចិត្តទុកដាក់ចំពោះអ្នកទាល់តែសោះ។ តែយ៉ាងណាមិញ ចំពោះមនុស្សខ្លះ គឺមកពីគាត់មិនធ្លាប់មានស្នេហា ដូច្នេះ អាកប្បកិរិយាខ្លះ គឺមកពីវាជាការចាប់ផ្ដើមដំបូងបង្អស់ក្នុងជីវិតគាត់ ម្ល៉ោះហើយ វាក៏បានបង្កើតទៅជាកំហុសដោយអចេតនា។ ដូច្នេះខាងក្រោមនេះ គឺជាសញ្ញាទាំង៦ចំណុច ដែលបញ្ជាក់យ៉ាងច្បាស់ថា គាត់មិនធ្លាប់មានស្នេហាពីមុនមកឡើយ ឬអាចនិយាយថា គាត់ជាមាន់ថ្មីនៅក្នុងរឿងស្នេហា ទើបមិនអាចយល់ និងមិនដឹងថាគួរធ្វើបែបណា។ ១. គាត់ឆាប់អៀន ហើយងាយភ័យ ចរិតលេចធ្លោបំផុតមួយរបស់បុរសដែលមិនធ្លាប់ណាត់ជួបអ្នកណាទាល់តែសោះ គឺភាពអៀនខ្មាស។ នេះធ្វើឱ្យគាត់ពិបាកក្នុងការសន្ទនា ជាពិសេសជាមួយមនុស្សស្រី។ ការប្រាស្រ័យទាក់ទង…

4
សង្គម

ក្ដីស្រឡាញ់នៅដូចដើម តែស្នេហាយើងវាមិនដូចដើមទេ

ក្ដីស្រឡាញ់នៅដូចដើម តែស្នេហាយើងវាមិនដូចដើមទេ … យើងស្រឡាញ់គ្នាណាស់ ស្នេហារបស់យើងក៏ល្អណាស់ដែរ ដល់ថ្នាក់គ្រប់គ្នាទុកជាគូស្នេហ៍គម្រូ … ពួកយើងល្អដូចគ្នា ល្អពេក រហូតដល់ថ្នាក់ កំហុសដោយអចេតនាតែម្ដង គឺមិនអាចលើកលែងឱ្យបាន … ពិភពរបស់ Ah Wing គឺមានតែពីរពណ៌ប៉ុណ្ណោះ ខ្មៅ និងស … ល្អ គឺល្អ អាក្រក់ថាអាក្រក់ … ពេលខ្លះ ភាពមត់ចត់ ខ្លាំងពេក វាក៏ក្លាយជាភាពដាច់ខាត មិនអាចលើកលែងឱ្យបាន …! ​Ah Wing…

New Copy
សង្គម

មនុស្សស្រីស្រឡាញ់ខ្លាំង តែបើធ្វើឱ្យនាងឆ្អែតចិត្ត នាងក៏ចិត្តដាច់ខ្លាំងណាស់ដែរ

ធ្លាប់ឮទេពាក្យថា “ស្រឡាញ់ប៉ុនណា ស្អប់ប៉ុណ្ណឹង”។ មែនហើយ ចំពោះចិត្តរបស់មនុស្សស្រី នាងមិនងាយដាក់ចិត្តស្រឡាញ់នរណាម្នាក់ងាយៗនោះឡើយ តែបើនាងស្រឡាញ់ហើយ គឺស្រឡាញ់ស្មោះអស់ពីចិត្ត ហើយក៏ហ៊ានលះបង់គ្រប់បែបយ៉ាង ដើម្បីមនុស្សដែលនាងស្រឡាញ់ផងដែរ។ ចិត្តមនុស្សស្រី ស្រឡាញ់ពី ០ ដល់ ១០០ បើនាងស្រឡាញ់ហើយ គឺស្រឡាញ់តែម្នាក់ គ្មានចិត្តលួចលាក់ ឬគិតចង់ទាក់ទងអ្នកណាផ្សេង ក្បត់ចិត្តដៃគូរបស់នាងនោះឡើយ។ ខុសពីមនុស្សប្រុសភាគច្រើន ដែលគេច្រើនតែដឹងថា “គ្មានភាពស្កប់ស្កល់”។ ជាក់ស្ដែងណាស់ ចិត្តមនុស្សប្រុស ងាយស្រឡាញ់ ក៏ងាយនឹងណាយចិត្តដូចគ្នា មនុស្សប្រុសភាគច្រើន ស្រឡាញ់ពី១០០ ធ្លាក់ដល់ ០ ​ដែលផ្ទុយស្រឡះពីមនុស្សស្រី។…

Cover Copy
សង្គម

ស្នេហាមិនមែនជារឿងសំខាន់ក្នុងជីវិតឡើយ តែចុងក្រោយ ជីវិតនេះវាក៏គ្មានន័យ ប្រសិនបើយើងមិនអាចរកបានមនុស្សម្នាក់កាន់ដៃរួមដំណើរជីវិត

មនុស្សភាគច្រើនក្នុងបច្ចុប្ប​ន្ននេះ ជាពិសេសស្រីៗ សឹងតែថាលែងត្រូវការស្នេហា ក៏លែងចង់បានដៃគូជីវិតដែរ ព្រោះតែខ្លាចការឈឺចាប់ ហើយគិតថា ការរស់នៅម្នាក់ឯងវាមានក្ដីសុខ មានសេរីភាពជាង ការដែលមានមនុស្សនៅក្បែរ តែមិនយល់ពីគ្នា ទើបសុខចិត្តនៅម្នាក់ឯង ហើយគិតថា ស្នេហាមិនមែនជារឿងសំខាន់ក្នុងជីវិតនោះឡើយ។ តែយ៉ាងណាក៏ដោយ ស្នេហាវាអាចនឹងមិនមានន័យ ប៉ុន្តែជីវិតរបស់អ្នកក៏គ្មានន័យពិតប្រាកដ ប្រសិនបើអ្នកត្រូវរស់នៅតែម្នាក់ឯងមួយជីវិត មិនអាចរកបានមនុស្សម្នាក់មកនៅក្បែរ មើលថែ និងយកចិត្តទុកដាក់ទៅថ្ងៃមុខ។ អត្ថន័យនេះជីវិត បន្ទាប់ពីមានគ្រួសារល្អ មានការងារនឹងន គឺអាចរកបានមនុស្សម្នាក់ ដែលអាចមើលថែគ្នាពេញមួយជីវិត ពេលដែលជីវិតជួបទុក្ខ ជួបញ្ហា ការលំបាក នឹងមានមនុស្សដែលអាចឱ្យយើងចែករំលែកគ្នា … ពេលជីវិតបានសុខ មានរឿងល្អៗ…

៩
សង្គម

អាកប្បកិរិយាទាំង៥នេះ អាចបង្ហាញដឹងយ៉ាងច្បាស់ថា គាត់ស្រឡាញ់អ្នកខ្លាំងកម្រិតណា

ជាការពិតណាស់ មានតែមនុស្សដែលស្រឡាញ់យើងអស់ពីចិត្ត ហើយទុកយើងជាមនុស្សសំខាន់ខ្លាំងក្នុងជីវិតគេតែប៉ុណ្ណោះ ទើបអាចបង្ហាញចេញមកនូវអាកប្បកិរិយាទាំងនេះឱ្យយើងបានឃើញ។ ដូច្នេះ វាជារឿងដែលងាយសង្កេត និងសម្គាល់បំផុត ប្រសិនបើមាននរណាម្នាក់ ឬដៃគូរបស់អ្នក បានបង្ហាញចេញមកនូវទម្លាប់ ឬអាកប្បកិរិយាទាំងនេះមកកាន់អ្នក វាក៏អាចបញ្ជាក់បានថា អ្នកជាមនុស្សសំខាន់ខ្លាំងប៉ុនណាសម្រាប់គាត់ ហើយគាត់ស្រឡាញ់អ្នកខ្លាំងកម្រិតណាហើយ។ ១. គាត់លះបង់ពេលវេលារបស់គាត់ដើម្បីអ្នក គាត់ចំណាយពេលវេលាទំនេររបស់គាត់ជាមួយអ្នក ប្រហែលជាមានពេលវេលាច្រើនជាងមិត្តភក្តិ។ នៅពេលដែលបុរសម្នាក់ ស្រឡាញ់ដៃគូរបស់គាត់ខ្លាំង គាត់ច្បាស់ជាទុកទីតាំងឈរលើលេខរៀងទី១ ឱ្យទៅនារីម្នាក់នោះ ទោះមានមិត្តភក្តិហៅ ឬបបួល ក៏គាត់បដិសេធដើម្បីនាងដែរ។ លើសពីនេះ មិនត្រឹមតែពេលទំនេររបស់គាត់ទេ សូម្បីតែពេលដែលគាត់រវល់យ៉ាងណា តែបើនារីម្នាក់ដែលគាត់ស្រឡាញ់ ត្រូវការគាត់ហើយនោះ គាត់ច្បាស់ជាអាចឆ្លៀតពេលដើម្បីនាងបានគ្រប់ពេលវេលា។ ២.…