
ក្រៅពីការកំដរ នៅក្បែរ តើមនុស្សស្រីត្រូវការរបស់អ្វីទៀត?
និយាយដល់ “ការកំដរ” នេះ គ្មានមនុស្សស្រីណាម្នាក់ដែលខ្លួនកំពុងមានស្នេហា មិនចង់ឱ្យមនុស្សខ្លួនស្រលាញ់នៅក្បែរនាងនោះឡើយ ហើយ “ការកំដរ” នេះ គឺជាឱសថទិព្វសម្រាប់ធ្វើឱ្យចំណងស្នេហារបស់ពួកគេកាន់តែស្អិតរមួត ប៉ុន្តែបើនិយាយឱ្យស៊ីជម្រៅជាងនេះ មនុស្សស្រីត្រូវការចាំបាច់ជាងការកំដរនេះទៀតនោះ តើជាអ្វីទៅ? ខាងក្រោមនេះនឹងធ្វើការសង្ខេបជូនប្រិយមិត្តអានកម្សាន្ត។ ១. ក្រៅពីការកំដរ នាងត្រូវការជំនួយក្នុងគ្រាដែលនាងជួបទុក្ខលំបាក គេតែងនិយាយថា « ពេលវេលាអាចពិសោធន៍ចិត្តមនុស្សបាន ហើយការលំបាកក៏អាចបង្ហាញពីមុខមាត់ពិត និងចិត្តគំនិតរបស់ខ្លួនគេដែរ »។ ស្នេហាក៏ដូចគ្នា បើគ្មានការលំបាកទេ ក៏មិនអាចបញ្ជាក់ពីចិត្តស្មោះរបស់មនុស្សពីរនាក់ដែរ ជួនកាលពេលដែលពួកគេជួបការលំបាកម្តងៗ តែមានចិត្តត្អួយត្អែរ ធុញទ្រាន់ ពិបាកចិត្ត ប៉ុន្តែកត្តាទាំងនេះហើយដែលធ្វើឱ្យពួកគេបានស្គាល់ពីចិត្តមនុស្សជុំវិញខ្លួនកាន់តែច្បាស់។ ក្រៅពីការកំដរ អ្វីដែលមនុស្សស្រីត្រូវការជាចាំបាច់នោះគឺជាស្មាដ៏កក់ក្តៅ…




















