រឿងទាំង៨ មនុស្សស្រីដែលរឹងមាំ មិនធ្វើដាច់ខាត នៅក្នុងទំនាក់ទំនងស្នេហារបស់នាង

8
ការផ្សាយពាណិជ្ជកម្ម

ជាក់ស្ដែងណាស់ សម្រាប់មនុស្សស្រីដែលរឹងមាំពិតប្រាកដ នាងអាចបែងចែក និងកំណត់គ្រប់យ៉ាងដែលនៅក្នុងជីវិតនាងបានយ៉ាងច្បាស់ នាងដឹងថា រឿងណាគួរធ្វើ រឿងណាមិនគួរធ្វើ សូម្បីតែនៅក្នុងរឿងស្នេហាក៏អ៊ីចឹងដែរ។ សម្រាប់មនុស្សស្រីរឹងមាំ នាងនឹងមិនធ្វើរឿងទាំង៨នេះជាដាច់ខាត សម្រាប់ទំនាក់ទំនងស្នេហារបស់នាង។

១. នាងនឹងមិនបដិសេធ ឬព្រងើយកន្តើយចំពោះមិត្តភាពរបស់នាងឡើយ

ការផ្សាយពាណិជ្ជកម្ម

ច្បាស់ណាស់ សម្រាប់មនុស្សស្រីដែលរឹងមាំ និងឯករាជ្យម្នាក់ ទោះបីនាងមានទំនាក់ទំនងស្នេហា ឬរៀបការរួចហើយក៏ដោយ ក៏នាងមិនអាចបោះបង់ ឬបំភ្លេចមិត្តភក្តិរបស់នាងបានដែរ។ ប្រៀបដូចជាមនុស្សប្រុសអ៊ីចឹង ទោះយ៉ាងណា ក៏នៅតែរាប់អានពួកម៉ាកជានិច្ច មិនអាចព្រោះតែរៀបការ ឬមានសង្សារ ក៏ប្រែជាផ្ដាច់ទំនាក់ទំនងមិត្តភាពនោះឡើយ។ ស្នេហា ដៃគូ ឬគូជីវិតពិតជាសំខាន់មែន តែជាក់ស្ដែង មិត្តភក្តិ ដែលរាប់អានគ្នាជាយូរមកហើយ ក៏រឹតតែសំខាន់ដូចគ្នា ដូច្នេះ សម្រាប់មនុស្សស្រីរឹងមាំ នាងមិនបោះបង់មិត្តភាពនាងចោលទេ ផ្ទុយទៅវិញ បើដៃគូរបស់នាង ពិតជាចង់រក្សាទំនាក់ទំនងល្អ គេក៏ត្រូវតែព្រមទទួលយកមិត្តភាព មិត្តភក្តិរបស់នាងដូចគ្នាដែរ។

17dc4a003c9384ed7b81f372d34a6ee8

ការផ្សាយពាណិជ្ជកម្ម

២. នាងនឹងមិនបោះបង់ការងារ ឬការរកលុយរបស់នាងទេ

មនុស្សស្រីភាគច្រើន ឱ្យតែមានស្នេហា ដឹងតែភ្លេចការងារ ឱ្យតែរៀបការ ដឹងតែបោះបង់ចោលការរកលុយ ដោយគិតថា ការធ្វើជាស្ត្រីមេផ្ទះជារឿងសំខាន់ជាង ព្រោះនាងត្រូវមើលថែគ្រួសារ ធ្វើជាស្ត្រីមេផ្ទះ រៀបចំទុកដាក់សម្រាប់ស្វាមី និងកូនៗ។ ប៉ុន្តែនេះជាកំហុសធ្ងន់របស់មនុស្សស្រី សម្រាប់មនុស្សស្រីរឹងមាំ និងឯករាជ្យ មិនថាយ៉ាងណាទេ នាងដាច់ខាតមិនបោះបង់ការងាររបស់នាងឡើយ ព្រោះការងារនេះហើយ ដែលជួយលើកតម្លៃឱ្យនាង មានការងារ គឺមានលុយ អាចផ្គត់ផ្គង់ខ្លួនឯងបាន។

ការផ្សាយពាណិជ្ជកម្ម

៣. នាងនឹងមិនព្យាយាមគ្រប់គ្រង ឬក្ដោបក្ដាប់លើដៃគូនាងជាដាច់ខាត

មនុស្សស្រីរឹងមាំ និងឯករាជ្យ នាងច្បាស់ជាឆ្លាត និងមានហេតុផល ដូច្នេះ គ្មានហេតុផល ឬការងារអ្វី ដែលនាងត្រូវទៅព្យាយាមគ្រប់គ្រង ឬក្ដោបក្ដាប់លើជីវិតរបស់ដៃគូនាងនោះឡើយ ហើយនាងរឹតតែមិនខ្វល់នឹងទៅកែប្រែ ឬទាមទារឱ្យដៃគូផ្លាស់ប្ដូរដើម្បីនាង ព្រោះនាងយល់ច្បាស់ថា បើម្នាក់នោះស្រឡាញ់នាង គេនឹងកែប្រែដើម្បីនាង ហើយនាងក៏ច្បាស់ថា បើនាងស្រឡាញ់គេ នាងក៏អាចទទួលយកគេបានដូចគ្នា ហើយបើនាងមិនទទួលយកបានទេ នាងក៏នឹងមិនបន្តទំនាក់ទំនងនោះដែរ ព្រោះនាងមិនអាចទៅកែប្រែគេនាំតែហត់នោះឡើយ។

ការផ្សាយពាណិជ្ជកម្ម

57c58b73278c6122e39709893b871d61

៤. នាងនឹងមិនបោះបង់គោលដៅ ឬអ្វីដែលនាងចង់បាននោះឡើយ

ការផ្សាយពាណិជ្ជកម្ម

គោលដៅ គឺជារឿងសំខាន់ក្នុងជីវិតមនុស្សស្រី នាងមិនអាចដើម្បីតែមនុស្សម្នាក់ ក៏ប្រែជាបោះបង់គោលដៅ ឬចំណង់ចំណូលចិត្តខ្លួនឯងនោះឡើយ។​ ទោះបីស្រឡាញ់ប៉ុនណាក៏ដោយ ក៏មនុស្សស្រីរឹងមាំ ត្រូវតែឱ្យតម្លៃដល់គោលដៅ និងក្ដីស្រមៃរបស់ខ្លួននាងជាធំដែរ ដូច្នេះ បើដៃគូស្រឡាញ់នាង គេក៏ត្រូវតែចេះសម្រប និងទទួលយកនាង ជាពិសេសគឺត្រូវតែជួយនាងឱ្យសម្រេចនូវអ្វីដែលនាងប្រាថ្នា សម្រេចនូវគោលដៅដែលនាងត្រូវការ មិនមែនបង្ខំឱ្យនាងបោះបង់ចោលនោះឡើយ។

៥. នាងនឹងមិនសម្ដែងភាពទន់ខ្សោយ ដើម្បីទាមទារចំណាប់អារម្មណ៍ពីដៃគូទេ

ការផ្សាយពាណិជ្ជកម្ម

មនុស្សស្រីរឹងមាំ នាងមិនចេះសម្ដែងធ្វើជាទន់ខ្សោយឡើយ ដូច្នេះ​បើអ្នកណាបានមនុស្សស្រីរឹងមាំជាគូ កុំសង្ឃឹម ថានឹងទទួលបានភាពផ្អែមល្ហែម ឬកិរិយាទន់ភ្លន់ពីនាងឱ្យសោះ ព្រោះនាងមិនត្រូវការ រឹតតែមិនចេះសម្ដែង ផ្អែមរលួយ ញ៉ិញ៉ក់ ដើម្បីយកចិត្ត ឬទាមទារចំណាប់អារម្មណ៍ពីគូស្នេហ័នោះឡើយ។

៦. មិនអាចទម្លាក់បន្ទុក ឬបណ្ដោយឱ្យដៃគូសម្រេចចិត្តតែឯង ឬសម្រេចចិត្តជំនួសនាងគ្រប់រឿងឡើយ

ការផ្សាយពាណិជ្ជកម្ម

មានដៃគូ គឺត្រូវតែចេះសហការណ៍ ពិភាក្សា សួរនាំមតិយោបល់គ្នាទៅវិញទៅមក យ៉ាងណាមិញ នាងមិនអាច ទម្លាក់បន្ទុកធ្ងន់ទៅឱ្យដៃគូលំបាកតែឯងនោះឡើយ ហើយនាងក៏មិនអាចអ្វីៗក៏ឱ្យដៃគូសម្រេចចិត្តជំនួសនាងរហូតនោះដែរ ព្រោះនាងក៏មានគោលគំនិត និងការសម្រេចចិត្តចារបស់នាងដូចគ្នា។

6521f01297b15afbdcfacb303b5700d1

៧. មិននិយាយដើមដៃគូ ឬកកាយរឿងស្នេហារបស់ខ្លួន ឱ្យអ្នកដទៃដឹងឡើយ

មនុស្សស្រីរឹងមាំ និងឯករាជ្យ ទោះបីជាក្នុងទំនាក់ទំនងមានបញ្ហា ការឈ្លោះទាស់គ្នា ក៏នាងមិនទៅល្ងង់ យករឿង និងបញ្ហា ទៅប្រាប់អ្នកនេះ ឬអ្នកនោះ នោះដែរ ព្រោះនាងប្រកាន់ខ្ជាប់ថា ស្នេហាចាស់ទុំ កុំធ្វើដូចកូនក្មេង ធំៗងស់ហើយ ប្រឈមមុខដោះស្រាយគ្នាទៅ ដោះស្រាយមិនបាន ធ្វើអីមិនចេញ ក៏បែកគ្នាទៅ ចាំបាច់ទៅទៅរកអ្នកនេះ ឬអ្នកនោះមកដោះស្រាយឱ្យធ្វើអី រឿងខ្លួនឯងសោះ។ ហើយនាងរឹតតែមិនត្រូវការឱ្យអ្នកណាចូលមកលួងលោម ឆ្លៀតឱកាស នាងនឹងមិនបណ្ដោយឱ្យអ្នកដទៃ ចូលមកជ្រៀតជ្រែកស្នេហានាងឡើយ។

៨. មិនរំពឹងថាដៃគូនឹងផ្ដល់ឱ្យនូវគ្រប់យ៉ាងដែលនាងត្រូវការឡើយ

នាងអាចនឹងយល់ច្បាស់ពីសមត្ថភាព និងលទ្ធភាពរបស់ដៃគូ ដូច្នេះ នាងមិនទភរំពឹង និងចង់បានអ្វីលើសលប់ពីដៃគូរបស់នាងឡើយ នាងយល់ច្បាស់ថា មនុស្សម្នាក់ៗមានហេតុផល និងការលំបាកផ្សេងគ្នា ដូច្នេះ​មិនអាចចេះតែទាមទារចង់បានតាមតែចិត្តខ្លួនឯងបានទេ ព្រោះការរំពឹងខ្លាំងពេក អាចនឹងធ្វើឱ្យកាន់តែពិបាកទ្វេដងតែប៉ុណ្ណោះ។ ហើយត្រូវដឹងថា ការរំពឹង វាមិនអាចបានដូចចិត្តទាំងអស់នោះឡើយ ហើយការរំពឹងនេះមួយ រំពឹងកាន់តែខ្ពស់ គ្រោះថ្នាក់កាន់តែខ្លាំង ដូច្នេះ បើមិនចង់ឱ្យខ្លួនឯងខកចិត្ត កុំរំពឹងខ្លាំងពេក៕

អត្ថបទ ៖ pHknongsrok / Knongsrok

ការផ្សាយពាណិជ្ជកម្ម