ស្នេហាយុវវ័យ

20
សង្គម

នារី៤ប្រភេទនេះ ជីវិតនឹងជួបតែបុរសអាក្រក់ គ្មានសុភមង្គល ដោយសារតែទង្វើរបស់ខ្លួន

មនុស្សស្រី៤ប្រភេទនេះគ្រាន់តែបុរសមើលឃើញថាជារបស់លេងពេលអផ្សុក រួចលេងហើយក៏បោះចោលភ្លាម។ តាមពិតនេះមិនត្រូវបន្ទោសខាងបុរសទាំងស្រុងនោះទេ វាក៏អាចថាមកពីទង្វើមិនចេះអោយតម្លៃខ្លួនឯងរបស់នារីទាំងនេះដែរ ព្រោះចូលចិត្តបន្ទាបកិត្តយស ធ្វើអោយប្រុសៗបានចិត្ត។ ចំពោះនារីទាំងនេះ នឹងមិនអាចមានសុភមង្គលឡើយ ជាពិសេសជួបតែបុរសអាក្រក់ៗថែមទៀតផង! ១.ចូលចិត្តលេងសើចរឿងលើគ្រែ៖ មនុស្សស្រីប្រភេទនេះមានរបៀបរស់នៅសេរី និងចូលចិត្តលេងសើចជាមួយរឿងលើគ្រែជាមួយបុរសណាស់ ដូច្នេះនាងនឹងជួបមនុស្សប្រុសប្រភេទអាក្រក់សឹងតែទាំងអស់។ ដោយសារតែមនុស្សប្រុសអាក្រក់ទើបមើលឃើញផលប្រយោជន៍ពីរឿងទាំងនេះ ហើយក៏គ្មានមនុស្សប្រុសល្អណាដែលមានបំណងចង់បានខ្លួនប្រាណមនុស្សស្រីដោយងាយស្រួលបែបនេះដែរ ដូច្នេះស្រីដែលបណ្តោយខ្លួនរឿងនេះភាគច្រើនប៉ះតែបុរសល្មោភកាមប៉ុណ្ណោះ។ ២.ចូលចិត្តល្បួងបុរសរៀបការ៖ នេះជាផ្នត់គំនិតរបស់មនុស្សស្រីខ្ជិល មនុស្សស្រីប្រភេទនេះមិនចូលចិត្តធ្វើការ ចូលចិត្តតែសប្បាយ មួយថ្ងៃៗចេះតែធ្វើខ្លួនទាក់ទាញមនុស្សប្រុសអ្នកមាន តែមនុស្សស្រីប្រភេទនេះភាគច្រើនចាញ់បោកមនុស្សប្រុសងាយបំផុត ជាពិសេសបុរសពោះម៉ាយដែលមានប្រពន្ធហើយ តែមកលួចលាក់ជាមួយនាង។ ៣.ចិត្តងាយ៖ នេះហើយជាផ្លូវជីវិតដែលមនុស្សស្រីល្ងង់តែងតែជ្រើសរើស ការរស់នៅដោយមិនចេះអោយតម្លៃខ្លួន ចិត្តងាយ មិនត្រឹមតែធ្វើឱ្យអ្នកដទៃមិនចង់មកជិតអ្នកប៉ុណ្ណោះទេ ថែមទាំងងាយបាត់បង់កិត្តិយសទៀតផង។ ជាមួយនឹងប្រភេទបុគ្គលិកលក្ខណៈនេះ ស្ត្រីមិនគួររំពឹងថានឹងមាននរណាម្នាក់មកស្មោះត្រង់ជាមួយនឹងពួកគេនោះទេ។…

12
សង្គម

បុរសវ័យកណ្តាលចូលចិត្តមនុស្សស្រី៤ប្រភេទនេះខ្លាំងបំផុត ពេលជួបហើយមិនអាចបំភ្លេចបានឡើយ

ចំណុចខ្សោយរបស់បុរសវ័យកណ្តាលតែងតែជាមនុស្សស្រីដែលមានលក្ខណៈពិសេសទាំង៤នេះ ធានាថាមនុស្សប្រុសណាបានជួបនារីបែបនេះហើយ ដឹងតែជាប់ចិត្តមិនអាចបំភ្លេចបានឡើយ ព្រោះនារីដែលមានលក្ខណៈទាំង៤នេះគឺមានភាពទាក់ទាញជាងនារីធម្មតា។ ១.ស្ត្រីសុភាព៖ បុរសជាច្រើនចូលចិត្តភាពទន់ភ្លន់របស់ស្ត្រី។ បើទោះជាគេចាប់អារម្មណ៍នឹងនារីដែលមានបុគ្គលិកលក្ខណៈរឹងមាំក៏ដោយ ពេលរៀបការ គាត់គ្រាន់តែចង់ឱ្យនាងមានភាពទន់ភ្លន់គ្រប់ពាក្យសម្ដី និងសកម្មភាពមកកាន់គាត់ប៉ុណ្ណោះ ដើម្បីអោយគាត់មានអារម្មណ៍ថាត្រូវតែការពារនាង។ ២.ស្ត្រីដែលមានចរិតល្អ៖ ស្ត្រីដែលមានចិត្តល្អប្រាកដជាត្រូវបានបុរសជាច្រើនចូលចិត្ត ព្រោះនៅពេលដែលពួកគេឈានដល់វ័យកណ្តាល ពួកគេបានយល់ពីជីវិតដែលពួកគេរស់នៅយ៉ាងពិតប្រាកដ។ ភាពស្លូតបូតរបស់នារីគឺជាភាពទាក់ទាញសម្រាប់បុរស ជាពិសេសនារីដែលមានចិត្តទូលាយ និងមិនសុំាញុំាច្រើន។ ៣.ក្មេងស្រីវ័យក្មេង៖ លុះពេលមនុស្សឈានដល់វ័យកណ្តាលទើបពួកគេមានអារម្មណ៍ថាភាពអស្ចារ្យនៃឆ្នាំកន្លងទៅលឿនពេក នោះពួកគេបាត់បង់នូវភាពយុវវ័យលឿនពេក។ ដូច្នេះហើយ បុរសវ័យកណ្តាលនឹងចូលចិត្តនារីវ័យក្មេងដែលសកម្ម ពីព្រោះក្មេងស្រីទាំងនេះអាចនាំពួកគេឱ្យមានភាពយុវវ័យឡើងវិញ។ ៤.ស្ត្រីគួរឱ្យចាប់អារម្មណ៍៖ ទោះខាងក្រៅស្អាតក៏ដោយ បើខាងក្នុងមិនពូកែក៏អត់ប្រយោជន៍ដែរ។ ប្រភេទនារីដែលអាចអោយបុរសលង់ស្នេហ៍ជាមួយនាង គឺជាប្រភេទនារីដែលចេះស្រលាញ់ខ្លួនឯង ផ្តល់កិត្តិយសចំពោះខ្លួនឯង និងមានភាពទាន់សម័យ៕ ប្រភព៖…

1
ស្នេហាយុវវ័យ

ដើរចេញទៅក្រៅ បើឃើញរបស់ទាំង៥នេះតាមផ្លូវ កុំចេះតែរើសផ្ដេសផ្ដាសឱ្យសោះ

គ្រប់គ្នាច្បាស់ជាគិតថា ពេលដែលទៅណាមកណា ហើយរើសបានរបស់ គឺជារឿងល្អ មានលាភ តែជាក់ស្ដែងណាស់ មានរបស់ខ្លះ មិនអាចចេះតែរើសបាននោះឡើយ ព្រោះថា ការរើសរបស់ខ្លះ វាអាចនឹងនាំស៊យ ធ្វើឱ្យយើងបង់លាភសំណាងទៅវិញទេ។ យ៉ាងណាមិញ ប្រសិនបើអ្នកចេញទៅក្រៅ ហើយឃើញរបស់ទាំង៥នេះនៅតាមផ្លូវ សូមកុំរើសផ្ដេសផ្ដាសឱ្យសោះ ព្រោះវាជារបស់មិនល្អ អាចនឹងនាំស៊យ នាំគ្រោះឱ្យអ្នកខ្លួនឯង។ ១. កាបូបលុយចាស់ ដែលគេផ្លាស់ប្ដូរហើយបោះចោល កាបូបចាស់ដែលជ្រុះនៅតាមផ្លូវ អាចមកពីផ្ចាស់គេប្ដូរកាបូបថ្មី ហើយគេបោះចោល ឬអាចមកពីគេបោះដោយសារតែរំដោះគ្រោះ។ ចំពោះបញ្ហានេះ ចាស់ៗពីដើមច្រើនតែនិយាយថា ការដែលរើសយកកាបូបចាស់ដែលគេបោះចោល គឺជាការយកគ្រោះត្រឡប់ទៅផ្ទះវិញ។ លើសពីនេះទៀត យោងទៅតាមហុងស៊ុយអ្នកដែលបោះចោលកាបូប…

7
សង្គម

ហេតុអីមនុស្សស្រីឱ្យតែមានស្នេហា ចេះតែព្យាយាម ទាមទារឱ្យដៃគូកែប្រែ និងធ្វើអ្វីតាមតែតម្រូវការខ្លួន?

វាជាការពិត មនុស្សស្រីមួយចំនួន ឱ្យតែចាប់ផ្ដើមមាស្នេហា មានទំនាក់ទំនងជាមួយនឹងនរណាម្នាក់ តែងតែបញ្ចេញនូវអាកប្បកិរិយាងក់ងរ រករឿង ឈ្លោះប្រកែកជាមួយដៃគូជាញឹកញាប់ អាចថាវាជាទម្លាប់របស់នាង ឬនាងមានចេតនារករឿង ដើម្បីឱ្យដៃគូមានភាពស្និទ្ធស្នាល និងយកចិត្តទុកដាក់ចំពោះនាងឱ្យកាន់តែច្រើន។ ជាក់ស្ដែងណាស់ មនុស្សស្រីខ្លះ ឱ្យតែចាប់ផ្ដើមមានស្នេហា នាងក៏ចេះតែព្យាយាមទាមទារឱ្យដៃគូកែប្រែដើម្បីនាង ចេះតែព្យាយាមកែតម្រូវ និងផ្លាស់ប្ដូរទម្លាប់របស់ដៃគូ សូម្បីតែចំណង់ចំណូលចិត្តមួយចំនួនរបស់គូស្នេហ៍ ដូចជា “ការលេងហ្គេម ការជិះកង់ ការជួបជុំមិត្តភក្តិរបស់គូស្នេហ៍ជាដើម” ក៏មនុស្សស្រីតែងតែសំណូមពរ ឬក៏បង្ខំឱ្យដៃគូរបស់ខ្លួន កែទម្លាប់អស់ទាំងហ្នឹងដើម្បីខ្លួននាងដែរ។ បើនិយាយឱ្យខ្លី ការសំណូមពរ ឬក៏បង្ខំបែបនេះ និយាយចំពោះអារម្មណ៍មនុស្សប្រុស ដែលត្រូវសង្សារបង្ខំ ច្បាស់ជាគិតថា នាងជាមនុស្សស្រីអាត្មានិយម…

New Copy
គ្រួសារ

ខ្វាក់ ៤! ដែលនាំឱ្យមនុស្សស្រី បាត់បង់ក្ដីសុខ និងសុភមង្គលនៅក្នុងជីវិត

ស្ត្រីមានប្រាជ្ញា ត្រូវតែរៀនចៀសវាងចំណុចខ្វាក់ទាំង ៤ ខាងក្រោនេះ នៅក្នុងអាពាហ៍ពិពាហ៍ ឬស្នេហា ប្រសិនបើអ្នកមិនចង់រស់នៅដោយឈឺចាប់។ ១. ប្រើបេះដូជាម្ដាយចំពោះដៃគូ ចិត្តទន់ខ្លាំពេក មនុស្សស្រី ដែលចិត្តទន់ តែងតែអភ័យឱ្យដៃគូនៅពេលធ្វើខុស ម្ដងហើយម្ដងទៀត ដោយគ្រាន់តែពាក្យថា សុំទោស! ពាក្យលួងលោមបន្ទន់ចិត្ត មនុស្សស្រីក៏ឆាប់ជឿ ហើយព្រមអត់ឱនឱ្យដោយងាយ មនុស្សស្រីប្រភេទនេះ ជីវិតមានតែទុក្ខសោក ត្រូវគេបោកប្រាស់គ្រប់ពេលវេលាតែប៉ុណ្ណោះ។ ២. គិត​ថា​ក្រោយ​រៀបការ​ មនុស្ស​អាក្រក់​នឹង​ចេះកែប្រែខ្លួន មុន​ពេល​រៀប​ការ មនុស្ស​ស្រី​ជា​ច្រើន​គិត​ថា​មនុស្ស​ប្រុស​មិន​មាន​គុណ​សម្បត្តិ​ទេ។ ស្ត្រីដែលពោរពេញដោយសេចក្តីស្រឡាញ់ នឹងធ្វើពុតជាខ្លួនឯងថា ខ្ញុំគឺជាមនុស្សដែលគាត់ស្រលាញ់បំផុត។ ដូច្នេះពួកគេជឿថាពួកគេអាចផ្លាស់ប្តូរបុរសម្នាក់នោះបាន។ ទោះបីជាសាច់ញាតិ…

New Copy
សង្គម

ទង្វើច្បាស់ៗទាំង ៧ ចំណុច ដ្បិតថាសាមញ្ញ តែបញ្ជាក់ថា ម្នាក់នោះស្រឡាញ់អ្មកខ្លាំង ទើបអាចធ្វើរឿងទាំងនេះបាន

ការស្រឡាញ់ មិនមែនបញ្ចេញត្រឹមតែពាក្យសម្ដី ក៏អាចនិយាយថាស្រឡាញ់បាននោះឡើយ មនុស្សខ្លះ និយាយថាស្រឡាញ់រាល់ថ្ងៃក៏ដោយ តែជាក់ស្ដែងមែនទែនទៅ គេស្រឡាញ់ ត្រឹមតែពាក្យសម្ដី និយាយចោល និយាយដើម្បីឱ្យដៃគូស្ងប់ចិត្តតែប៉ុណ្ណោះ។ យ៉ាងណាមិញ មនុស្សដែលស្រឡាញ់អ្នកស្មោះ ទោះបីអ្នកមិនតបស្នងការស្រឡាញ់ចំពោះគេវិញក៏ដោយ ក៏គេនៅតែបង្ហាញទង្វើជាក់ច្បាស់ទាំង ៧ ចំណុចនេះ ឱ្យអ្នកបានឃើញ នេះបញ្ជាក់ថា គេនោះ ពិតជាស្រឡាញ់អ្នកខ្លាំងបំផុត។ ១. អាចអភ័យឱ្យអ្នកគ្រប់រឿង មិនថា មានរឿងអ្វី មិនថា អ្នកធ្វើទង្វើបែបណាចំពោះគេ ក៏មិនខ្វល់ថា អ្នកខុសយ៉ាងណា ក៏ម្នាក់នោះ នៅតែរក្សាអាកប្បកិរិយាធម្មតា មិនខឹង មិនប្រកាន់ចំពោះអ្នក…

New Copy
សង្គម

អត្ថន័យនៃលេខ 520 ដែលកំពុងតែពេញនិយមនៅក្នុងថ្ងៃនេះ

ថ្ងៃទី ២០ ឧសភា ដែលគេសរសេរកាត់ថា ៥២០ ដែលជនជាតិចិនកំពុងតែពេញនិយាយនៅក្នុងពេលនេះ គឺជាថ្ងៃដែលចិនបានកំណត់យកជាថ្ងៃនៃក្ដីស្រឡាញ់ ឬអាចនិយាយបានថា Valentine’s Day យុគសម័យថ្មី ហើយលេខ ៥២០ នេះជាលេខកាត់តំណាងឱ្យពាក្យថា “ខ្ញុំស្រឡាញ់អ្នក , I LOVE You , 我爱你” ថ្ងៃទី ២០ ឧសភា វេលាម៉ោង ១៣ : ១៤ មួយឆ្នាំបានជួបគ្នាតែម្ដង ទោះនឹកយ៉ាងណា ក៏បានត្រឹមតែចាំឆ្នាំក្រោយ ហើយពេលវេលានេះដែរ…

New Copy
សង្គម

រឿងពីរយ៉ាងរបស់ប្ដី ស្រីៗកុំចង់ដឹងអី ដឹងច្រើន ទុក្ខច្រើន វេទនាតែខ្លួនឯងទេ

មនុស្ស​ស្រី​ ពេល​ខ្លះ​កើត​ទុក្ខ​ព្រួយ​ព្រោះ​គិត​ច្រើន​ពេក។ ពេលខ្លះគ្រាន់តែពាក្យមួយម៉ាត់ ទង្វើគ្មានបេះដូងរបស់ប្តី ក៏ធ្វើឱ្យគេស្មានថាទាំងចាស់ទាំងក្មេង ចាំតែដេកស៊ីបាយ។ មនុស្ស​ប្រុស ១០នាក់ មាន៩នាក់ហើយ ពេល​ស្រឡាញ់​គ្នា ហើយ​ពេល​រៀប​ការ ពួក​គេ​ជា​មនុស្ស​ពីរ​នាក់​ខុស​គ្នា​ទាំង​ស្រុង។ ពេល​ខ្លះ​ពួក​គេ​នឹង​មិន​បាន​ខ្វល់​ខ្វាយ ពួក​គេ​ត្រូវ​ការ​ទំនេរ​ដោយ​មាន​កន្លែង​ផ្ទាល់ខ្លួន​។ ដូច្នេះ​មិត្ត​នារី​ៗ​មាន​រឿង​ពីរ​យ៉ាង​ដែល​អ្នក​ច្បាស់​ជា​ត្រូវ​មិន​អើពើ។ ១. ពាក្យរបស់ប្តី អំពីប្រពន្ធរបស់គាត់ទៅកាន់មិត្តរបស់គាត់ តាមពិតរឿងនេះ ស្ត្រីយល់ច្រើនជាងអ្នកណាទាំងអស់ ព្រោះប្រពន្ធបង្ខូចប្តី គឺជារឿងធម្មតាទៅហើយ តែប្តីនិយាយអាក្រក់ពីប្រពន្ធ វារឹតតែគួរឱ្យខ្លាច។ នៅ​ចំពោះ​មុខ​មិត្តភ័ក្ដិ​ នៅ​ពី​ក្រោយ​ខ្នង​ប្រពន្ធ​ ប្រហែល​ជា​ប្ដី​នឹង​និយាយ​ពាក្យ​ល្អជាច្រើនប្រាប់មិត្តភក្តិ។ ប៉ុន្តែ​នោះ​ជា​អ្វី​ដែល​មនុស្ស​ប្រុស​មាន ជីវិត​រៀបការ​ពេល​ខ្លះ​ពោរពេញ​ទៅ​ដោយ​ការ​មិន​ពេញ​ចិត្ត​ដែល​មិន​អាច​បង្ហាញ​បាន។ ពេលនៅតុផឹកស៊ី ដល់ពេលមនុស្សប្រុសបញ្ចេញកំហឹង ឬពេលខ្លះជេរគេដើម្បីកិត្តិយស…

Cover Copy
គ្រួសារ

៦ យ៉ាង ប្រពន្ធឆ្លាតដាច់ខាតមិននិយាយ បង្ហាញឱ្យប្ដីបានដឹងឡើយ ដើម្បីរក្សាចំណងអាពាហ៍ពិពាហ៍

ដ្បិតថាជាប្ដីប្រពន្ធ ពុំគួរមានរឿងលាក់បាំងគ្នាក៏ដោយ តែយ៉ាងណា ចំពោះរឿងខ្លះ ក៏មិនគួរនិយាយឱ្យប្ដីបានដឹងដែរ បើមិនដូច្នោះទេ ជីវិតគូរបស់អ្នកនឹងមានបញ្ហារកាំរកូស នាំឱ្យកើតមានជម្លោះ អាចឈានដល់ការបែកបាក់ក៏ថាបានដែរ។ ១. និយាយថា ប្ដីដូចសង្សារចាស់ មិនថាជាការប្រដូចក្នុងរឿងល្អ ឬចំណុចអាក្រក់នោះទេ ប៉ុន្តែការប្រៀបធៀប គឺជារឿងមួយដែលអាក្រក់រួចទៅហើយ ហើយការលើកឡើងពីអតីតរបស់អ្នក គឺកាន់តែអាក្រក់ទៅទៀត។ វាមិនត្រឹមតែបង្ហាញថាអ្នកច្រណែនប៉ុណ្ណោះទេ ប៉ុន្តែវាក៏បង្ហាញថាអ្នកកំពុងមានភាពអយុត្តិធម៌ផងដែរ។ ហើយការប្រៀបធៀបប្តីរបស់អ្នកជាមួយដៃគូចាស់ គឺកាន់តែអាក្រក់ វាជាការប្រមាថមួយដែលនាំឱ្យលែងលះគ្នាលឿនបំផុត។ ២. អាថ៌កំបាំងអំពីសង្សារចាស់ ប្រសិនបើអ្នកមិនចង់ឱ្យជីវិតស្នេហារបស់អ្នករលាយដូចអំបិលត្រូវទឹក យកល្អកុំនិយាយពីអតីតគូស្នេហ៍ ឬអតីតស្វាមីរបស់អ្នក… ជាពិសេសនៅពេលនិយាយអំពីបញ្ហានៃការរួមដំណេក។ ប្រសិនបើអ្នកនិយាយអ្វីមួយដោយចៃដន្យអំពីភាពខុសគ្នារវាងអ្នកចាស់ និងអ្នកថ្មី អ្នកអាចនឹងទទួលរងនូវកំហឹងដ៏អាក្រក់ពីប្តីរបស់អ្នក។…

Cover Copy
សង្គម

៩០% មនុស្សស្រីច្រើនតែលង់ស្រឡាញ់មនុស្សក្បែរខ្លួន មិនជ្រើសយកអ្នកចម្ងាយនោះឡើយ

មនុស្សស្រីចូលចិត្តស្រឡាញ់មនុស្សដែលខ្លួនស្គាល់ ព្រោះអារម្មណ៍សុវត្ថិភាព និងការយល់ដឹងពីអ្នកស្គាល់គ្នាមុនៗ ជួយឱ្យពួកគេមានអារម្មណ៍ស្រួលក្នុងទំនាក់ទំនង។ ភាពជាប់ជំពាក់ និងការផ្សារភ្ជាប់ពីការចងចាំទូទៅក៏ជាកត្តាសំខាន់ដែលធ្វើឱ្យពួកគេចូលចិត្តទំនាក់ទំនងជាមួយអ្នកស្គាល់គ្នា។ បច្ចុប្បន្ន​នេះ បញ្ហា​មនុស្ស​ស្រី​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​អ្នក​ស្គាល់​គ្នា​កាន់តែ​ងាយ​កើត​ឡើងច្រើន​ក្នុង​សង្គម។ នេះគឺជាបញ្ហាស្មុគស្មាញ ហើយមានកត្តាជាច្រើនដែលមានឥទ្ធិពលលើអាកប្បកិរិយានេះ។ នេះគឺជាហេតុផលមួយចំនួនដែលធ្វើឱ្យស្ថានភាពនេះកើតឡើង។ ១. សន្តិសុខ​ផ្លូវ​អារម្មណ៍ ៖ ស្ត្រី​តែងតែ​មាន​អារម្មណ៍​សុខ​ស្រួល និង​សុវត្ថិភាព​ពេល​នៅ​ជាមួយ​អ្នក​ស្គាល់​គ្នា ជា​ពិសេស​ពេល​ពួក​គេ​មាន​ទំនាក់​ទំនង​ល្អ​ពី​មុន​មក។ ពួកគេបានដឹងពីបុគ្គលិកលក្ខណៈ អត្តចរិត និងសូម្បីតែទិដ្ឋភាពមិនល្អឥតខ្ចោះរបស់ដៃគូ ដែលធ្វើឱ្យពួកគេមានអារម្មណ៍ជឿជាក់ និងងាយស្រួលក្នុងការបង្កើតទំនាក់ទំនង។ ២. ការអាណិតអាសូរ និងការយោគយល់គ្នា ៖ នៅពេលដែលយើងស្គាល់គ្នាយូរ ស្ត្រីម្នាក់តែងតែយល់កាន់តែច្បាស់ពីចំណុចខ្សោយ និងភាពខ្លាំងរបស់ដៃគូ។ ពួកគេអាចចែករំលែក ការអាណិត និងយល់ពីអារម្មណ៍…

Cover Copy
សង្គម

បើអ្នកមិនទាន់រឹងមាំទេ កុំមានស្នេហា បើអ្នកមិនចេះស្មោះ មិនច្បាស់លាស់ទេ កុំចាប់ផ្ដើមជាមួយអ្នកណាឱ្យសោះ

រឿងរ៉ាវស្នេហាដ៏សោកសៅរបស់ Fat Cat បានបង្រៀនយើងឱ្យដឹងថា ការស្រឡាញ់ គឺជាការលះបង់ គឺបង់ដើម្បីមនុស្សដែលយើងស្រឡាញ់ តែមិនគួរលះបង់បែបនេះឡើយ រឿងមួយដែលគ្រប់គ្នាត្រូវចងចាំទុក ផ្ដាំទៅមនុស្សទាំងអស់ទាំងស្រីទាំងប្រុស «បើអ្នកមិនទាន់រឹងមាំទេ កុំមានស្នេហា បើអ្នកមិនចេះស្មោះ មិនច្បាស់លាស់ទេ កុំចាប់ផ្ដើមជាមួយអ្នកណាឱ្យសោះ» ព្រោះបើអ្នកមិនទាន់រឹងមាំទេ ពេលដែលស្នេហាដើរដល់ចំណុចបែកបាក់ អ្នកប្រាកដជាបោះបង់ សូម្បីតែខ្លួនឯង ព្រោះអ្នកមិនទាន់ចេះស្រឡាញ់ខ្លួនឯង អ្នកស្រឡាញ់គេពេក ពេលដែលគ្មានគេ អ្នកក៏យល់ថា រស់នៅបន្តក៏គ្មានន័យ ព្រោះតែក្ដីស្រឡាញ់នេះ អ្នកបានផ្ដល់ឱ្យទៅមនុស្សម្នាក់នោះអស់ហើយ។ ហើយប្រសិនបើអ្នកមិនអាចស្មោះចំពោះមនុស្សតែម្នាក់ អ្នកមិនមានភាពច្បាស់លាស់ ថានឹងរួមដំណើរជាមួយនឹងគេទេ សូមកុំចាប់ផ្ដើមជាមួយគេ កុំផ្ដល់ក្ដីសង្ឃឹមដល់គេ ព្រោះពេលដែលអ្នកក្បត់គេ…

Cover Copy
សង្គម

អត់ចេះរកលុយក៏មិនអី មនុស្សស្រីឱ្យតែមាន ៦ ចំណុចនេះ ក៏ប្ដីគោរពស្រឡាញ់មួយជីវិតដែរ

ក្នុងពេលបច្ចុប្បន្ននេះ មនុស្សស្រីជាច្រើន តែងតែព្យាយាមធ្វើយ៉ាងណា ឱ្យខ្លួនឯងមានឯករាជ្យ ដោយការខំប្រឹងធ្វើការរកលុយ ចេញប្រឡូកក្នុងសង្គមខាងក្រៅ ព្រោះយល់ថា មនុស្សស្រីដែលចេះរកលុយ ទើបប្ដីមិនហ៊ានធ្វើបាប ទាល់តែខ្លួនមានឯករាជ្យផ្នែកហិរញ្ញវត្ថុ ទើបប្ដីមិនមើលងាយ។ តែយ៉ាងណាមិញ សម្រាប់មនុស្សស្រីដែលមាន ៦ ចំណុចខាងក្រោមនេះ ទោះបីមិនមានការងារធ្វើ ទោះបីមិនចេះរកលុយ ក៏ប្ដីនៅតែគោរព ឱ៌្យតម្លៃ ហើយស្រឡាញ់ងើបមុខមិនរួចដែរ។ ១. មានចិត្តសប្បុរស ចិត្តល្អជាគុណតម្លៃរបស់មនុស្សស្ត្រី។ មិន​ថា​មនុស្ស​ស្រី​ស្អាត​ប៉ុនណា​ក៏​ដោយ តែ​បើ​គ្មាន​ចិត្ត​សប្បុរសទេនោះ មនុស្សប្រុសក៏មិនស្ញើចសរសើរ ឬចាប់អារម្មណ៍ចំពោះនាងដែរ។ មនុស្សប្រុសអាចនៅជាមួយស្រីមិនល្អ ស្រលាញ់ស្រីស្អាត ប៉ុន្តែពេលរៀបការគេប្រាកដជារៀបការជាមួយនារីដែលមានចិត្តស្មោះ ចិត្តសប្បុរស។ សម្រស់​មនុស្ស​ស្រី​អាច​នឹង​ស្រពោន…

Cover Copy
សង្គម

ស្រឡាញ់គឺ ស្មោះត្រង់ ស្រឡាញ់ គឺលះបង់ តែកុំលះបង់ កុំឱ្យខ្លួនឯងក្លាយជាមនុស្សល្ងង់ ក្នុងរឿងស្នេហា

សម្រាប់​មនុស្សសាវា គ្មានចិត្តស្មោះចំពោះស្នេហា ច្បាស់ជាមិនយល់ទេថា ការស្រឡាញ់មួយដ៏ពិតប្រាកដ នឹងមានអត្ថន័យ និងទំហំធំធេងប៉ុនណានោះឡើយ។ នៅពេលដែលមនុស្សល្អ ស្មោះត្រង់ពិតប្រាកដ បានដាក់ចិត្តស្រឡាញ់នរណាម្នាក់ហើយនោះច្បាស់ណាស់ថា ទំហំនៃក្ដីស្រឡាញ់ដែលគេមានចំពោះម្នាក់នោះ គឺគ្មានអ្វីដែលអាចប្រៀបផ្ទឹមបានឡើយ។ ក្ដីស្រឡាញ់មួយនេះ នឹងធ្វើឱ្យក្លាយជាមនុស្សម្នាក់ផ្សេងទៀត។ ប៉ុន្តែក្ដីស្រឡាញ់ នឹងបង្រៀនមនុស្សឱ្យប្រើវិធីខុសគ្នាដើម្បីមកបញ្ជាក់ពីការស្រឡាញ់ដែលគេបានផ្ដល់ឱ្យដៃគូ … មនុស្សខ្លះនឹងប្រែទៅជាមនុស្សដែលប្រចណ្ឌ ហួងហែងខ្លាំង ព្រោះតែស្រឡាញ់ពេក រហូតដល់ល្ងិតល្ងង់ មោបាំង លែងដឹងអ្វី រហូតដល់អ្នកខ្លះ ហ៊ានធ្វើបាបដៃគូ ដើម្បីតែឱបក្រសោប គ្រប់គ្រង មិនឱ្យគេទៅទាក់ទង ឬពាក់ព័ន្ធនឹងអ្នកណា។ ចំណែកអ្នកខ្លះទៀត ព្រោះតែស្រឡាញ់ពេក ក៏ប្រែទៅជាមនុស្សល្ងង់ លះបង់ឱ្យគេគ្រប់យ៉ាង…

Cover Copy
សង្គម

ស្រីៗចាំមេរៀននេះទុក ពេលដែលអ្នកមានស្នេហា បើគេមិនខ្វល់ពីអ្នក អ្នកត្រូវធ្វើរឿងទាំងនេះភ្លាម ដើម្បីឱ្យគេស្ដាយក្រោយ

នៅពេលដែលមានស្នេហា មនុស្សស្រីភាគច្រើន ច្រើនតែធ្វើបាបខ្លួនឯងនៅពេលដែលប៉ះដៃគូដែលគ្មានភាពស្មោះត្រង់ នៅពេលដែលត្រូវគេក្បត់ ស្រីៗតែងតែដេកកើតទុក្ខ ទួញសោកបោកខ្លួន នេះបង្ហាញពីភាពទន់ជ្រាយទៅវិញទេ។ យ៉ាងណាមិញ សម័យនេះហើយស្រីៗត្រូវចាំទុកនូវមេរៀនមួយនេះ នៅពេលដែលដៃគូរបស់អ្នកមិនខ្វល់ពីអ្នក មិនស្មោះត្រង់ចំពោះអ្នក អ្នកត្រូវតែធ្វើរឿងទាំងនេះភ្លាម ដើម្បីឱ្យគេស្ដាយក្រោយ។ ១. កុំទូរសព្ទ ឬផ្ញើសារទៅគាត់ ៖ ច្បាប់ទីមួយគឺមិនត្រូវទូរស័ព្ទ ឬផ្ញើសារទៅកាន់ឡើយ។ ព្រោះប្រសិនបើអ្នកផ្ញើសារទៅគាត់មុន គាត់នឹងនៅតែគិតថាអ្វីៗគឺធម្មតា។ មនុស្សស្រីត្រូវតែរក្សាភាពរឹងមាំរបស់ខ្លួន អ្នកត្រូវតែឱ្យអ្នកដទៃដឹងថាគាត់បានធ្វើបាបអ្នក។ ការហៅ ស្រែក និងស្តីបន្ទោស ធ្វើឱ្យរឿងកាន់តែអាក្រក់ទៅៗតែប៉ុណ្ណោះ។ មធ្យោបាយដ៏ឆ្លាតវៃគឺត្រូវធ្វើធម្មតា មិនបាច់ទៅខ្វល់អើពើនឹងគាត់ទៀតទេ ធ្វើបែបនេះគាត់នឹងភ្ញាក់ខ្លួន ស្ដាយក្រោយមិនខាន។ ២.…

Untitled 1
សង្គម

សក្តិសមនឹងទង្វើ! វិប្បដិសារី ៤ យ៉ាង ដែល​មនុស្ស​ផិត​ក្បត់​គួរតែទទួលបាន-v2

​មិន​ថា​មនុស្សប្រុស ​ឬមនុស្ស​ស្រី មិន​​ល្ងង់​ទៅ​ជាប់​ក្នុង​ផ្លូវនៃអំពើ​ផិត​ក្បត់​ឡើយ។ ប្រសិនបើអ្នកមិនដឹងវាទេ ជីវិតរបស់អ្នកនឹងទទួលរងនូវផលវិបាកដ៏អាម៉ាស់។ ១. ញ៉ាំ​មិន​បាន​ស្រួល គេង​មិន​លក់ កើត​ជំងឺ​ច្រើន​មុខ មនុស្សផិតក្បត់​ច្រើន​តែ​ហូប​មិន​បាន​ស្រួល ដេក​មិន​លក់។ ជីវិត​របស់​ពួកគេ​តែងតែ​ធ្លាក់​ក្នុង​ភាព​ថប់​បារម្ភ និង​អសន្តិសុខ​ដោយ​ខ្លាច​គេ​រក​ឃើញកំហុស។ មានមនុស្សច្រើនណាស់ដែលមានចិត្តផិតក្បត់កាលពីនៅក្មេង ហើយចុងបញ្ចប់នៃជីវិតរបស់ពួកគេនៅពេលដែលពួកគេឈឺនៅលើគ្រែ គ្មានអ្នកណាម្នាក់នៅមើលថែពួកគេឡើយ។ មនុស្ស​ទាំងនេះ​តែង​តែ​មាន​ជំងឺ​ធ្ងន់ធ្ងរ ​មិន​មាន​លុយ​ព្យាបាល ។ នេះប្រហែលជាការសងកម្មដ៏ឈឺចាប់បំផុតអ្នកផិតក្បត់ត្រូវទទួលបាន។ ២. ពិបាក​រក​សុភមង្គល​ពិត ជីវិត​ឯកា​រហូត​ដល់​ចាស់ មនុស្ស​ដែល​មិន​ស្មោះ​ត្រង់​នឹង​ពិបាក​រក​គូស្នេហ៍​ពិត​អស់​មួយ​ជីវិត។ ព្រោះ​ក្នុង​ចិត្ត​ពេល​ទៅ​បោក​បញ្ឆោត​អ្នក​ដទៃ​នឹង​ជួប​តែ​មនុស្ស​មិនស្មោះ​បែប​នេះ។ នេះ​ជា​កម្មផល​ដែល​គេ​ត្រូវ​ទទួល​ពេល​លួច​មាន​ស្នេហាថ្មី។ ពេញមួយជីវិតពួកគេរស់នៅតែម្នាក់ឯងរហូតដល់ចាស់ ដោយគ្មានអ្នកណាមកស្រលាញ់ និងមើលថែពួកគេឡើយ។ ៣. ភាពឈ្លក់​វង្វេង​នឹង​អ្នក​ដទៃនឹង​បញ្ឆោត​​ជានិច្ច ដោយសារតែពួកគេបានក្បត់អ្នកដទៃ…

New
សង្គម

” ឃ្លានឆ្ងាញ់ ស្រឡាញ់ល្អ ” អ្នកមានគូទាំងឡាយ ចាំពាក្យមួយឃ្លានេះឱ្យច្បាស់

ជាសង្សារក៏ដោយ ជាប្ដីប្រពន្ធក៏ដោយ ការចេះស្រឡាញ់គ្នា ចេះផ្អែមល្ហែម ល្អូកល្អើន វាជារឿងល្អគាប់ហើយ តែទោះជាយ៉ាងណា កុំឱ្យវាលើសពេក កុំស្រឡាញ់ ផ្អែមល្ហែម ក៏ឱ្យគេឯងដឹង ឈ្លោះទាស់គ្នា ក៏ឱ្យគេឯងដឹង បែបហ្នឹង វាមិនល្អទេ។ រឿងមួយទៀតដែលអ្នកត្រូវដឹង គឺ ” ឃ្លានឆ្ងាញ់ ស្រឡាញ់ល្អ “ នេះជាពាក្យចាស់បានពោល វាក៏ត្រូវរឿងបែបហ្នឹងពិតមែន។ មនុស្សយើង នៅពេលដែលឃ្លានខ្លាំង ហូបអីក៏ឆ្ងាញ់ដែរ ត្រឹមបាយកក ស្រូបទឹកស៊ីអ៊ីវ គ្មានសាច់ខ្វៃអីផង ក៏ឆ្ងាញ់ ហូបចង់បែកពោះ ……

New
សង្គម

បន្ទាប់ពីបែកគ្នា គឺអ្នកជាអ្នកសម្រេចចិត្ត ធ្វើជាមនុស្សរឹងមាំ ឬទន់ជ្រាយ

តាមពិត វាអត់ប្រយោជន៍មែន …! ខ្ញុំធ្លាប់ចង់ផ្ចាញ់អ្នកចាស់ ខ្ញុំក៏ដើរលេង ស៊ីផឹក ដើម្បីឱ្យគេមើលមកគិតថា គ្មានគេ ខ្ញុំសប្បាយចិត្ត គ្មានគេ ខ្ញុំក៏អាចរកក្ដីសុខឱ្យជីវិតខ្លួនឯងបានដែរ … ! ខ្ញុំធ្លាប់បង្ហោះសារនៅលើបណ្ដាញ បង្ហាញពីអារម្មណ៍សេដ ឈឺចាប់ ខ្ញុំធ្លាប់ត្អូញត្អែរ ព្រោះតែចង់ឱ្យគេឃើញថា ខ្ញុំខូចចិត្តពេលដែលគ្មានគេ ខ្ញុំចង់ឱ្យគេអាណិត ចង់ឱ្យគេគិតដល់ខ្ញុំ ខ្ញុំក៏ចង់ឱ្យគេចាប់អារម្មណ៍នឹងខ្ញុំ …! តែក្រោយមកខ្ញុំក៏ដឹងថា ទោះខ្ញុំបង្ហាញទៅនៅក្នុងស្ថានភាពបែបណា ទោះខ្ញុំជ្រើសរើសការផឹកស៊ីសប្បាយ ប៉ោឡែ ឬខ្ញុំស្ថិតក្នុងសភាពឈឺចាប់ខូចចិត្តព្រោះតែគេ ក៏គេមិនខ្វល់ពីសុខទុក្ខរបស់ខ្ញុំដែរ ព្រោះខ្ញុំមិនសំខាន់សម្រាប់គេឡើយ … ផ្ទុយទៅវិញ…

Cover Copy
សង្គម

បើមិនចង់កើតទុក្ខគ្រាំចិត្ត ស្រីៗត្រូវចាំទុក ដាច់ខាតកុំរៀបការជាមួយមនុស្សប្រុស ៥ ប្រភេទនេះឱ្យសោះ

មនុស្សស្រីម្នាក់អាចមានស្នេហាជាច្រើនដងក្នុងជីវិត ប៉ុន្តែនាងអាចរៀបការបានតែម្តងគត់ក្នុងជីវិត។ បើ​អ្នក​ចង់​នៅ​ជាមួយ​គ្នា​ជា​រៀង​រហូត​ដល់​ទី​បញ្ចប់​នៃ​ជីវិត អ្នក​ត្រូវ​ជ្រើសរើស​ដៃគូ​ឱ្យ​បាន​ហ្មត់ចត់​មុន​នឹង​រៀបការ។ មុនពេលរៀបការ ស្ត្រីគួរតែជ្រើសរើសដោយប្រុងប្រយ័ត្ន បើ​ជួប​បុរស​ ៥​ ប្រភេទ​ខនេះ ត្រូវគិតឱ្យច្បាស់លាស់ មុននឹងសម្រេចចិត្តជ្រើសយកគេមករួមដំណើរជីវិតជាមួយ។ ១. មានអំណាចខ្លាំងពេក ៖ បើ​និយាយ​ពី​បុគ្គលិក​លក្ខណៈ​វិញ គេ​អាច​យល់​បាន​ថា​មនុស្ស​ប្រុស​មាន​ចរិត​ស្លូតបូត គឺជា​បុរស ប៉ុន្តែ​ប្រសិន​បើ​គេ​យក​ខ្លួន​ឯង​ខ្លាំង​ពេក ហើយ​ក្លាយ​ជា​មនុស្ស​ត្រួតត្រា​នោះ វា​ប្រហែល​ជា​មិន​ល្អ​ទេ។ ដោយសារមនុស្សបែបនេះច្រើនតែមានចិត្តគំនិត “លើកតម្កើងខ្លួនឯងខ្លាំង និងមើលងាយស្ត្រី” មិនគោរពស្ត្រី ចាត់ទុកស្ត្រីជាត្រចៀកខាងឆ្វេង ហើយគិតថាស្ត្រីខ្វះការយល់ដឹង និងមិនអាចសម្រេចចិត្តអ្វីទាំងអស់។ មិន​អាច​សួរ​យោបល់​របស់​ខ្លួន​លើ​បញ្ហា​សំខាន់ៗ​បាន​ទេ ក្នុង​គ្រួសារ​បែប​នេះ ស្ត្រី​ពិត​ជា​គ្មាន​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ទាល់​តែ​សោះ។ ២. ប្រុសសង្ហាមានមន្តស្នេហ៍ពេក…

New Copy
សង្គម

មនុស្សស្រី បើចង់ឱ្យជីវិតរឹតតែមានន័យ និងមានក្ដីសុខ សូមចងចាំរឿងទាំង ៣ នេះ នៅពេលជ្រើសគូជីវិត

កុំ៣ ដែលមនុស្សស្រីត្រូវចងចាំ បើមិនចង់ឱ្យខ្លួនឯងត្រូវលំបាក វេទនា រងទុក្ខរីងរៃ ដោយសារតែការរៀបការ ជ្រើសដៃគូជីវិតខុស។ រឿងរៀបការ ត្រូវគិតគូរឱ្យបានមត់ចត់ កុំចេះតែធ្វើតាមអារម្មណ៍ កុំសម្រេចចិត្តលឿនខ្លាំងពេក។ ១. កុំគិតថា មនុស្សប្រុសនឹងមើលថែអ្នកពេញមួយជីវិតឱ្យសោះ «​ខ្ញុំ​នឹង​ចិញ្ចឹម​អ្នក​» នៅពេលដែលមានបុរសណានិយាយពាក្យនេះចំពោះអ្នក មនុស្សស្រីមិនគួរផ្ដេកផ្ដួលនោះឡើយ ។ មនុស្សប្រុសដែលនិយាយពាក្យនេះមកកាន់អ្នក អាចព្រោះតែគេចង់បានអ្នក វាជាអារម្មណ៍ដំបូងតែប៉ុណ្ណោះ ព្រោះបើអ្នកផ្ដេកផ្ដួល ចាំតែគេចិញ្ចឹម អ្នកមិនខុសអីពីសត្វចិញ្ចឹមទេ អារម្មណ៍គេអាចប្រែប្រួលគ្រប់ពេល សួរថា គេអាចចិញ្ចឹមអ្នកបានយូរប៉ុនណា? ពេល​នារី​ម្នាក់​បោះបង់ការងារ ការរកលុយដោយ​បណ្តោយ​ខ្លួន​ឱ្យ​លើក​ដៃ​សុំ​លុយ​ប្តី នោះ​ជីវិត​អ្នក​ប្រាកដ​ជា​មិន​សប្បាយ​ចិត្តឡើយ។ មានភាពឯករាជ្យផ្នែកសេដ្ឋកិច្ច ថែរក្សាខ្លួនអ្នក…

New Copy
សង្គម

ជីវិតគូ ត្រូវគោរព ជឿជាក់ ស្មោះត្រង់ និងឱ្យតម្លៃគ្នា …

ជីវិតគូ គឺជាដំណើរដ៏វែងឆ្ងាយ មុននឹងចង់ចាប់ផ្ដើមជីវិតគូរស់នៅជាប្ដីប្រពន្ធក្រោមដំបូលផ្ទះតែមួយ អ្នកទាំងពីរត្រូវតែឈ្វេងយល់ពីវិធីរស់នៅជាគូ ត្រូវដឹងថា ជីវិតជាប្ដីប្រពន្ធគួរធ្វើបែបណា គួរមានវិធានការណ៍យ៉ាងណាខ្លះ? ខាងក្រោមនេះ គឺជាវីធីជួយឱ្យគូស្នេហ៍ ឬប្ដីប្រពន្ធរស់នៅជាមួយគ្នាបានសុខសាន្តយូរអង្វែង និងពោរពេញដោយសុភមង្គល។ ១. គោរព ដល់ភាពឯកជនរបស់ដៃគូ ទោះបីជាស្រឡាញ់គ្នាខ្លាំងប៉ុនណា ក៏មិនមែនមានន័យថា យើងត្រូវតែដឹងគ្រប់រឿងរបស់ដៃគូនោះដែរ … មានរឿងខ្លះ អាចប្រាប់គ្នាបាន តែរឿងខ្លះ ក៏មិនអាចប្រាប់បាន … ក្នុងនាមជាដៃគូល្អ យើងត្រូវគោរពការសម្រេចចិត្តរបស់គ្នា រឿងដែលគេចង់ប្រាប់យើង ហើយអាចប្រាប់យើងបាន គេច្បាស់ជានិយាយ តែការដែលគេលាក់បាំង មិននិយាយចំពោះរឿងខ្លះ អាចមកពីគេមានហេតុផល ដែលនិយាយមិនបាន…

New Copy
គ្រួសារ

ស្រួលបួលតិច! មនុស្សប្រុសធ្វើការងារទាំង ៥ ប្រភេទនេះ ងាយនឹងមានស្រីខាងក្រៅ ក្បត់ប្រពន្ធណាស់

ការពិតទៅ វាមិនមែនបែបហ្នឹងទាំងអស់ទេ មនុស្សប្រុសប្រុងក្បត់ ទោះបីធ្វើការងារអ្វី ក៏ក្បត់បានដែរ។ តែទោះជាយ៉ាងណាក៏ដោយ មនុស្សប្រុសភាគច្រើនដែលធ្វើការងារទាំង ៥ ប្រភេទខាងក្រោមនេះ គេឃើញថា ភាគច្រើនគឺក្បត់ប្រពន្ធ លួចលាក់ចិញ្ចឹមស្រី មានប្រពន្ធចុង មិនស្មោះត្រង់ចំពោះដៃគូនោះឡើយ។ ១. អ្នករត់តាក់ស៊ី វាមិនមែនជារឿងចៃដន្យទេ ដែលមុខរបរជាអ្នកបើកបរស្ថិតនៅក្នុងបញ្ជីមុខរបរដែលមានហានិភ័យខ្ពស់បំផុតនៃការផិតក្បត់។ ស្វាមីអ្នកបើកបរដែលតែងតែភ្ជាប់ជីវិតរបស់ពួកគេទៅនឹងផ្លូវដ៏វែងឆ្ងាយ ហើយមិនមានពេលច្រើនដើម្បីបង្ហាញ និងទទួលនូវសេចក្តីស្រលាញ់ពីដៃគូរបស់ពួកគេក្នុងរយៈពេលយូរនោះ នឹងមានមនោសញ្ចេតនាដែលមិនអាចគ្រប់គ្រងបាន ងាយនឹងរកក្រៅ ដើម្បីបំពេញអារម្មណ៍របស់ពួកគេ ពេលនៅឆ្ងាយពីផ្ទះ ឆ្ងាយពីប្រពន្ធ។ ២. វិស័យហិរញ្ញវត្ថុ មនុស្សដែលធ្វើការក្នុងវិស័យហិរញ្ញវត្ថុ គឺធនាគារិក ឈ្មួញកណ្តាលហិរញ្ញវត្ថុ ក៏ស្ថិតក្នុងបញ្ជីមនុស្សប្រុសលួចលាក់ចិញ្ចឹមស្រីខាងក្រៅដែរ។…