ជីវិតគូ ត្រូវគោរព ជឿជាក់ ស្មោះត្រង់ និងឱ្យតម្លៃគ្នា …

New Copy
ការផ្សាយពាណិជ្ជកម្ម

ជីវិតគូ គឺជាដំណើរដ៏វែងឆ្ងាយ មុននឹងចង់ចាប់ផ្ដើមជីវិតគូរស់នៅជាប្ដីប្រពន្ធក្រោមដំបូលផ្ទះតែមួយ អ្នកទាំងពីរត្រូវតែឈ្វេងយល់ពីវិធីរស់នៅជាគូ ត្រូវដឹងថា ជីវិតជាប្ដីប្រពន្ធគួរធ្វើបែបណា គួរមានវិធានការណ៍យ៉ាងណាខ្លះ? ខាងក្រោមនេះ គឺជាវីធីជួយឱ្យគូស្នេហ៍ ឬប្ដីប្រពន្ធរស់នៅជាមួយគ្នាបានសុខសាន្តយូរអង្វែង និងពោរពេញដោយសុភមង្គល។

១. គោរព ដល់ភាពឯកជនរបស់ដៃគូ

ការផ្សាយពាណិជ្ជកម្ម

ទោះបីជាស្រឡាញ់គ្នាខ្លាំងប៉ុនណា ក៏មិនមែនមានន័យថា យើងត្រូវតែដឹងគ្រប់រឿងរបស់ដៃគូនោះដែរ … មានរឿងខ្លះ អាចប្រាប់គ្នាបាន តែរឿងខ្លះ ក៏មិនអាចប្រាប់បាន … ក្នុងនាមជាដៃគូល្អ យើងត្រូវគោរពការសម្រេចចិត្តរបស់គ្នា រឿងដែលគេចង់ប្រាប់យើង ហើយអាចប្រាប់យើងបាន គេច្បាស់ជានិយាយ តែការដែលគេលាក់បាំង មិននិយាយចំពោះរឿងខ្លះ អាចមកពីគេមានហេតុផល ដែលនិយាយមិនបាន ដូច្នេះហើយ យើងត្រូវចេះគោរពគ្នា កុំសួរនាំ ដេញដោល ការពិតខ្លះ កាន់តែដឹង វានឹងកាន់តែបង្កបញ្ហា ​គេនិយាយប្រាប់យើងមិនបាន តែបើយើងនៅតែចង់ដឹងទៀត ជីវិតគូមួយនេះ នឹងបែកបាក់នៅថ្ងៃណាមួយមិនខាន។

Image_2022 04 25_132643178
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

២. ជឿជាក់ ចំពោះគ្នា មិនថានៅចំពោះមុខ ឬក្រោយខ្នងទេ

ការផ្សាយពាណិជ្ជកម្ម

នៅក្នុងទំនាក់ទំនងមនុស្សពីរនាក់ បើចង់រក្សាឱ្យនៅឋិតថេរ គង់វង្ស និងមានសុភមង្គលយូរអង្វែង ច្បាស់ណាស់ថា ត្រូវតែចេះជឿជាក់លើគ្នា។ វាពិតជាសំខាន់ មិនថាមានរឿងអ្វីទេ ភាពជឿជាក់ អ្នកដទៃអាចនិយាយថា យើងល្ងង់ តែចំពោះដៃគូ វាជារឿងល្អបំផុត ភាពជឿជាក់ ជាចំណងចងរឹតទំនាក់ទំនងឱ្យកាន់តែមាំទាំ។

ត្រូវចាំថា ទោះបីជាមានរឿងអ្វីក៏ដោយ មនុស្សពីរនាក់ស្រឡាញ់គ្នា រស់នៅជាមួយគ្នា ប្រាកដជាស្គាល់គ្នាច្បាស់ ដឹងពីគ្នាច្បាស់ ដូច្នេះហើយ មិនថានៅចំពោះមុខ ឬក្រោយខ្នងទេ អ្នកត្រូវតែជឿលើដៃគូរបស់អ្នក ជាពិសេស នៅពេលដែលមានអ្នកដទៃនិយាយអ្វីពីដៃគូរបស់អ្នក អ្នកមិនអាចត្រចៀកស្រាល ស្ដាប់សម្ដីគេ ហើយមកឈ្លោះទាស់ជាមួយដៃគូរបស់ខ្លួនឯងនោះឡើយ។ ត្រូវដឹងថា អ្នកដទៃគេចាំតែមើលបំណាំ អ្នកដទៃ គេមិនស្គាល់ដៃគូយើងច្បាស់ ដូចយើងជាអ្នករស់នៅជាមួយគេទេ ចឹងហើយ មុនជឿសម្ដីគេ ត្រូវសួរដៃគូឱ្យច្បាស់សិន កុំឱ្យឈ្លោះគ្នាព្រោះតែអ្នកដទៃ។

ការផ្សាយពាណិជ្ជកម្ម
Image_2022 04 25_132649855
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

៣. ស្មោះត្រង់ ចំពោះដៃគូ គ្រប់ស្ថានភាព និងកាលៈទេសៈ

ភាពស្មោះត្រង់ ក៏ជាគ្រឹះដ៏មាំ ដែលអាចជួយឱ្យទំនាក់ទំនងរបស់អ្នកកាន់តែវិសេសវិសាលដែរ។ កុំខ្វល់ដែលត្រូវអ្នកដទៃនិយាយថា អ្នកជាមនុស្សល្ងង់ ព្រោះតែភាពស្មោះត្រង់ តែអ្នកត្រូវដឹងថា ភាពស្មោះត្រង់ វាគឺជាគុណតម្លៃដ៏ខ្ពង់ខ្ពស់ ជួយឱ្យអ្នកក្លាយជាមនុស្សថ្លៃថ្នូរ គួរឱ្យគោរពបំផុតដែរ។

ការផ្សាយពាណិជ្ជកម្ម

ម្យ៉ាងវិញទៀត ភាពស្មោះត្រង់ចំពោះដៃគូ វាក៏ធ្វើឱ្យអ្នកស្រឡាញ់គ្នាបានយូរ ពោរពេញដោយអារម្មណ៍កក់ក្ដៅ និងសុវត្ថិភាពផងដែរ។ បើមនុស្សពីរនាក់ស្រឡាញ់គ្នា រស់នៅជាមួយគ្នា គ្មានភាពស្មោះត្រង់នឹងគ្នាទេ ទំនាក់ទំនងមួយនេះ ច្បាស់ជាគ្មានសុវត្ថិភាពឡើយ ហើយការរស់នៅ គឺមានតែការសង្ស័យ ការភ័យព្រួយ គ្មានសេចក្ដីសុខទេ។

អ្នកត្រូវដឹងថា ការស្រឡាញ់គ្នា គឺត្រូវតែស្មោះត្រង់ មិនថាស្ថិតក្នុងស្ថានភាពណា កាលៈទេសៈណា មិនថានៅចំពោះមុខ ឬក្រោយខ្នងទេ អ្នកត្រូវតែស្មោះនឹងដៃគូរបស់គ្នា។ ​

ការផ្សាយពាណិជ្ជកម្ម
Image_2022 04 25_132657551
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

៤. ឱ្យតម្លៃដៃគូរបស់អ្នក

អ្នកដទៃអាចមើលងាយយើងបាន តែយើងមិនអាចមើលងាយខ្លួនឯងបានទេ។ ដូចគ្នាអ៊ីចឹងដែរ មិនខ្វល់ថាអ្នកដទៃមើលមកដៃគូរបស់យើងបែបណា មិនថាពួកគេនិយាយអ្វីពីស្នេហារបស់យើងយ៉ាងណាក៏ដោយ សំខាន់ យើងត្រូវចេះឱ្យតម្លៃដល់ដៃគូរបស់យើង។ ពេលខ្លះ ដៃគូយើងអាចនឹងមិនល្អចំពោះអ្នកផ្សេង តែគេល្អចំពោះយើង ដូច្នេះហើយ ត្រូវឱ្យតម្លៃគ្នា បើយើងចេះឱ្យតម្លៃដៃគូយើង ឱ្យតម្លៃមនុស្សក្បែរខ្លួន មនុស្សក្នុងគ្រួសារ ច្បាស់ណាស់ថា គ្មានអ្នកណា អាចមើលងាយដៃគូយើងបានទេ៕

ការផ្សាយពាណិជ្ជកម្ម

អត្ថបទ ៖ pHknongsrok / Knongsrok

ការផ្សាយពាណិជ្ជកម្ម