ហេតុអីមនុស្សស្រីឱ្យតែមានស្នេហា ចេះតែព្យាយាម ទាមទារឱ្យដៃគូកែប្រែ និងធ្វើអ្វីតាមតែតម្រូវការខ្លួន?

7
ការផ្សាយពាណិជ្ជកម្ម

វាជាការពិត មនុស្សស្រីមួយចំនួន ឱ្យតែចាប់ផ្ដើមមាស្នេហា មានទំនាក់ទំនងជាមួយនឹងនរណាម្នាក់ តែងតែបញ្ចេញនូវអាកប្បកិរិយាងក់ងរ រករឿង ឈ្លោះប្រកែកជាមួយដៃគូជាញឹកញាប់ អាចថាវាជាទម្លាប់របស់នាង ឬនាងមានចេតនារករឿង ដើម្បីឱ្យដៃគូមានភាពស្និទ្ធស្នាល និងយកចិត្តទុកដាក់ចំពោះនាងឱ្យកាន់តែច្រើន។

ជាក់ស្ដែងណាស់ មនុស្សស្រីខ្លះ ឱ្យតែចាប់ផ្ដើមមានស្នេហា នាងក៏ចេះតែព្យាយាមទាមទារឱ្យដៃគូកែប្រែដើម្បីនាង ចេះតែព្យាយាមកែតម្រូវ និងផ្លាស់ប្ដូរទម្លាប់របស់ដៃគូ សូម្បីតែចំណង់ចំណូលចិត្តមួយចំនួនរបស់គូស្នេហ៍ ដូចជា “ការលេងហ្គេម ការជិះកង់ ការជួបជុំមិត្តភក្តិរបស់គូស្នេហ៍ជាដើម” ក៏មនុស្សស្រីតែងតែសំណូមពរ ឬក៏បង្ខំឱ្យដៃគូរបស់ខ្លួន កែទម្លាប់អស់ទាំងហ្នឹងដើម្បីខ្លួននាងដែរ។

ការផ្សាយពាណិជ្ជកម្ម

0727951a718c824af6fa60b943c999eb

បើនិយាយឱ្យខ្លី ការសំណូមពរ ឬក៏បង្ខំបែបនេះ និយាយចំពោះអារម្មណ៍មនុស្សប្រុស ដែលត្រូវសង្សារបង្ខំ ច្បាស់ជាគិតថា នាងជាមនុស្សស្រីអាត្មានិយម យល់តែអារម្មណ៍ខ្លួនឯងតែម្ខាង មិនចេះយល់ពីអារម្មណ៍របស់អ្នកដទៃ ហើយវាច្បាស់ជាអារម្មណ៍ទើសទាល់ខ្លាំងសម្រាប់មនុស្សប្រុសផងដែរ។

ការផ្សាយពាណិជ្ជកម្ម

ត្រឡប់មកវិញ ការពិតទៅមនុស្សស្រីមួយចំនួន នាងមិនបានមានគំនិតអាត្មានិយម ឬយល់តែអារម្មណ៍ខ្លួននាងនោះឡើយ តែជាក់ស្ដែងណាស់ថា មកពីដៃគូរវល់តែមានទម្លាប់អស់ទាំងហ្នឹង ច្រើនតែមិនសូវយកចិត្តទុកដាក់ ខ្វាយខ្វល់ចំពោះនាងនោះឡើយ ហើយចំពោះមនុស្សប្រុសខ្លះ ទម្លាប់មួយចំនួន គឺជាទម្លាប់មិនល្អ ដូច្នេះហើយ មនុស្សស្រី នាងស្រឡាញ់អ្នក ខ្វល់ពីអ្នក ទើបចេះតែចង់ឱ្យអ្នកកែប្រែឱ្យបានល្អប្រសើរឡើងវិញ។

9d348c8252032e8d37955207994c77eb

ការផ្សាយពាណិជ្ជកម្ម

យ៉ាងណាមិញ ការទាមទាររបស់មនុស្សស្រីពេលខ្លះ វាអាចជាសញ្ញាមួយមិនល្អនោះឡើយ ព្រោះនាងកំពុងតែបង្ហាញពីភាពអាត្មានិយម យល់តែអារម្មណ៍ខ្លួន មិនខ្វល់ពីអារម្មណ៍គូស្នេហ៍ ចេះតែបង្ខំ ទាំងដឹងថា មិនអាចទៅរួច នាងកំពុងតែព្យាយាមគ្រប់គ្រង និងត្រួតត្រាទៅលើគូស្នេហ៍របស់ខ្លួន ដែលជាហេតុនាំឱ្យទំនាក់ទំនងកាន់តែរង្គោះរង្គើ ធ្វើឱ្យបាត់បង់អារម្មណ៍ល្អៗ មានតែភាពទើសទាល់ និងឈ្លោះទាស់គ្នាតែប៉ុណ្ណោះ។

ដូច្នេះហើយមនុស្សស្រីត្រូវដឹង អ្នកមិនគួរបញ្ចេញអាកប្បកិរិយា ទង្វើ និងទម្លាប់ ក្នុងការគាប់បញ្ជា និងទាមទារបង្ខំចំពោះដៃគូញឹកញាប់ ឬគ្រប់រឿងពេកនោះឡើយ ព្រោះថា ការធ្វើបែបនេះ ​បើអ្នកសុំ ឬសំណូមពរគេមិនបានទេ គេក៏មិនសប្បាយចិត្ត ចំណែកអ្នករឹតតែខឹង និងអន់ចិត្ត ហើយច្បាស់ជាគិតផ្ដេសផ្ដាស គិតថាគេមិនស្រឡាញ់ខ្លួន គិតថា ខ្លួនមិនសំខាន់សម្រាប់ដៃគូថែមទៀត។

ការផ្សាយពាណិជ្ជកម្ម

207ac29cbb5e981d2c8cbfd2c2d295bd

រឿងខ្លះ យើងមិនអាចចេះតែទាមទារ ឬបង្ខំគេនោះឡើយ ត្រូវដឹងថា មនុស្សយើងតែងតែមានទម្លាប់ និងចំណង់ចំណូលចិត្តរៀងៗខ្លួន គឺដូចជាយើងខ្លួនឯងអ៊ីចឹង ម្លោះហើយ យើងប្រាកដជាចង់បានភាពជាខ្លួនឯង ចង់មានវេលាឯកជនចំពោះខ្លួនឯងដែរ ដូច្នេះ ទុកចន្លោះសម្រាប់គ្នា ដើម្បីភាពឯកជនរវាងគ្នា កុំព្យាយាមជ្រៀតជ្រែកជីវិតគ្នាខ្លាំងពេក ទើបអាចរក្សាចំណង និងទំនាក់ទំនងជាមួយគ្នាបានយូរអង្វែង ព្រោះនេះជាការគោរព ទុកចិត្ត និងឱ្យតម្លៃគ្នាទៅវិញទៅមក៕

ការផ្សាយពាណិជ្ជកម្ម

Bd4ad19df425f689801fb5aaa365bebc

អត្ថបទ ៖ pHknongsrok / ក្នុងស្រុកសូមរក្សាសិទ្ធិ

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម