បើអ្នកមិនទាន់រឹងមាំទេ កុំមានស្នេហា បើអ្នកមិនចេះស្មោះ មិនច្បាស់លាស់ទេ កុំចាប់ផ្ដើមជាមួយអ្នកណាឱ្យសោះ

Cover Copy
ការផ្សាយពាណិជ្ជកម្ម

រឿងរ៉ាវស្នេហាដ៏សោកសៅរបស់ Fat Cat បានបង្រៀនយើងឱ្យដឹងថា ការស្រឡាញ់ គឺជាការលះបង់ គឺបង់ដើម្បីមនុស្សដែលយើងស្រឡាញ់ តែមិនគួរលះបង់បែបនេះឡើយ រឿងមួយដែលគ្រប់គ្នាត្រូវចងចាំទុក ផ្ដាំទៅមនុស្សទាំងអស់ទាំងស្រីទាំងប្រុស «បើអ្នកមិនទាន់រឹងមាំទេ កុំមានស្នេហា បើអ្នកមិនចេះស្មោះ មិនច្បាស់លាស់ទេ កុំចាប់ផ្ដើមជាមួយអ្នកណាឱ្យសោះ» ព្រោះបើអ្នកមិនទាន់រឹងមាំទេ ពេលដែលស្នេហាដើរដល់ចំណុចបែកបាក់ អ្នកប្រាកដជាបោះបង់ សូម្បីតែខ្លួនឯង ព្រោះអ្នកមិនទាន់ចេះស្រឡាញ់ខ្លួនឯង អ្នកស្រឡាញ់គេពេក ពេលដែលគ្មានគេ អ្នកក៏យល់ថា រស់នៅបន្តក៏គ្មានន័យ ព្រោះតែក្ដីស្រឡាញ់នេះ អ្នកបានផ្ដល់ឱ្យទៅមនុស្សម្នាក់នោះអស់ហើយ។ ហើយប្រសិនបើអ្នកមិនអាចស្មោះចំពោះមនុស្សតែម្នាក់ អ្នកមិនមានភាពច្បាស់លាស់ ថានឹងរួមដំណើរជាមួយនឹងគេទេ សូមកុំចាប់ផ្ដើមជាមួយគេ កុំផ្ដល់ក្ដីសង្ឃឹមដល់គេ ព្រោះពេលដែលអ្នកក្បត់គេ អ្នកចាកចេញ គឺស្មើនឹងអ្នកបំផ្លាញមនុស្សម្នាក់ ហេតុអ្វីត្រូវធ្វើបាបមនុស្សដែលមិនដែលចង់បានអ្វីពីអ្នក គ្រាន់តែចង់ស្រឡាញ់អ្នកពេញមួយជីវិត តើអ្នកគប្បីនឹងគេដែរទេ មនុស្សល្អៗបែបនេះ មួយជីវិតនេះ មិនច្បាស់ថា អ្នកនឹងមានសំណាងបានជួបទៀតនោះឡើយ ដូច្នេះហើយ កុំដោយសារតែការលេងសើច ព្រោះតែអារម្មណ៍មួយឆាវរបស់អ្នក បែរជាធ្វើបាបមនុស្សម្នាក់ដែលស្រឡាញ់អ្នកអស់ពីចិត្តបែបហ្នឹង វាជាំរឿងដែលឈឺចាប់ និងវិប្បដិសារីណាស់។

Cover Copy
រូបភាពដំណាង

ហើយមានរឿងផ្សេងទៀតដែលអ្នកត្រូវតែដឹង និងចងចាំនៅពេលដែលអ្នកសម្រេចចិត្តជ្រើសយកនរណាម្នាក់មករួមដំណើរជីវិតជាមួយ អ្នកគួរតែវិភាគ ថ្លឹងថ្លែងឱ្យបានច្បាស់ថា អ្នកជ្រើសមនុស្សម្នាក់នោះត្រូវ ឬខុស មនុស្សម្នាក់នោះ សមនឹងឱ្យយើងលះបង់ និងប្ដេជ្ញារួមដំណើរជីវិតជាមួយគេដែរឬទេ។

ការផ្សាយពាណិជ្ជកម្ម

– មើលថា តើជីវិតរបស់យើងពេលដែលមិនទាន់មានគេ និងពេលដែលមានគេចូលមកវាខុសគ្នាបែបណា ស្ថានភាពជីវិតប្រែទៅជាល្អ ឬក៏អាក្រក់ ស្ថានភាពផ្លូវចិត្ត​របស់យើង ពេលដែលមានគេមានភាពរីករាយ ឬមានតែសម្ពាធ បាត់បង់សេរីភាព បាត់បង់ភាពជាខ្លួនឯង … គេចូលមកដើម្បីរួមដំណើរជីវិតជាមួយយើង ឬចូលមកដើម្បីធ្វើជាបន្ទុក ឬចូលមកដើម្បីគ្រប់គ្រង ត្រួតត្រាលើយើង?

– មើលថា តើយើង និងអាចអាចបន្តជាមួយគ្នាបានឬអត់? អាចសម្រប ចុះសម្រុងនឹងគ្នាបានដែរឬទេ? បើពេលកើតទុក្ខ រងសម្ពាធ ច្រើនជាងពេលរីករាយ សប្បាយចិត្តជាមួយគ្នា គួរតែបញ្ចប់ទំនាក់ទំនងនេះទៅ នៅបន្តមានតែការឈឺចាប់ ខកចិត្តរហូតដល់ថ្ងៃបែក ចងចាំតែរឿងមិនល្អជាមួយគ្នាតែប៉ុណ្ណោះ។

ការផ្សាយពាណិជ្ជកម្ម

– មើលថា តើគេពេញចិត្តនឹងមានយើងក្នុងជីវិតគេដែរឬទេ? គេគោរព ឱ្យតម្លៃនូវវត្តមានរបស់យើងក្នុងជីវិតគេដែរឬអត់? បើក្នុងចិត្តគេមានយើងក៏បាន អត់យើងក៏បាន បានន័យថា យើងគ្មានតម្លៃគ្រប់គ្រាន់ក្នុងចិត្តគេទេ យើងមានតម្លៃរបស់យើង បើគេមើលមិនឃើញពីតម្លៃយើងទេ គួរតែចាកចេញពីគេទៅ នៅបន្តក៏អត់ប្រយោជន៍ គេទុកយើងត្រឹមមនុស្សកំដរ ឬក៏កង់សាកួរ ទុកយើងប្រើពេលត្រូវការតែប៉ុណ្ណោះ។

IMG_1935
រូបភាពដំណាង

មនុស្សខ្លះ គួរឱ្យស្រឡាញ់ មើលទៅគេ យើងក៏ពេញចិត្តនឹងគេខ្លាំង តែជាក់ស្ដែងមែនទែនទៅ គេមិនសក្តិសមនឹងឱ្យយើងស្រឡាញ់គេនោះឡើយ ហើយរឹតតែមិនសក្តិសមនឹងទទួលបានក្ដីស្រឡាញ់ ភាពស្មោះត្រង់ ការលះបង់របស់យើងនោះដែរ។ ពេលដែលមានស្នេហា ត្រូវចាំថា ទោះបីស្រឡាញ់ខ្លាំងប៉ុនណាក៏ដោយ កុំធ្វើឱ្យខ្លួនឯងក្លាយជាជនរងគ្រោះ ឬជាមនុស្សល្ងង់ ព្រោះតែក្ដីស្រឡាញ់ ហើយក៏មិនត្រូវធ្វើឱ្យអ្នកម្ខាងទៀតក្លាយជាជនរងគ្រោះ ព្រោះតែការស្រឡាញ់បែបលេងសើចរបស់យើងដែរ។ ស្នេហា ការស្រឡាញ់ មិនមែនជាល្បែងដែលយើងត្រុវយកមកលេងសើចសប្បាយ កំដរអារម្មណ៍ ចំណង់តណ្ហារបស់យើងមួយគ្រាៗនោះឡើយ ព្រោះមនុស្សដែលរងគ្រោះព្រោះតែស្នេហា និងការស្រឡាញ់ គឺវាពោរពេញដោយការឈឺចាប់ និងខកចិត្តខ្លាំងបំផុត។ បើគេរងគ្រោះព្រោះតែយើង​ គេនឹងឈឺចាប់ ចងចាំតែអារម្មណ៍ត្រូវគេក្បត់ នឹកឡើងមានតែទឹកភ្នែក ចំណែកយើងដែលធ្វើឱ្យគេឈឺចាប់ ធ្វើបាបមនុស្សម្នាក់ដែលគ្មានបំណងអ្វីក្រៅតែពីស្រឡាញ់អ្នក ទៅថ្ងៃមុខ អ្នកនឹងរងនូវអារម្មណ៍ស្ដាយក្រោយ មានវិប្បដិសារី គ្មានថ្ងៃបានស្ងប់ចិត្តបានឡើយ។ ដូច្នេះហើយ កុំបណ្ដោយឱ្យខ្លួនឯងក្លាយជាទាសករស្នេហា ក៏កុំធ្វើឱ្យអ្នកណាក្លាយជាជនរងគ្រោះព្រោះតែយើងមិនច្បាស់លាស់នឹងគេ៕

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម