អត្ថន័យនៃលេខ 520 ដែលកំពុងតែពេញនិយមនៅក្នុងថ្ងៃនេះ

New Copy
ការផ្សាយពាណិជ្ជកម្ម

ថ្ងៃទី ២០ ឧសភា ដែលគេសរសេរកាត់ថា ៥២០ ដែលជនជាតិចិនកំពុងតែពេញនិយាយនៅក្នុងពេលនេះ គឺជាថ្ងៃដែលចិនបានកំណត់យកជាថ្ងៃនៃក្ដីស្រឡាញ់ ឬអាចនិយាយបានថា Valentine’s Day យុគសម័យថ្មី ហើយលេខ ៥២០ នេះជាលេខកាត់តំណាងឱ្យពាក្យថា “ខ្ញុំស្រឡាញ់អ្នក , I LOVE You , 我爱你”

20190521 520 Meaning In Chinese 1200x543.001
រូបភាពដំណាង

ថ្ងៃទី ២០ ឧសភា វេលាម៉ោង ១៣ : ១៤ មួយឆ្នាំបានជួបគ្នាតែម្ដង ទោះនឹកយ៉ាងណា ក៏បានត្រឹមតែចាំឆ្នាំក្រោយ ហើយពេលវេលានេះដែរ គឺជាពេលវេលាដ៏ល្អបំផុតដើម្បីបង្ហាញពីក្តីស្រលាញ់របស់អ្នក ទៅកាន់មនុស្សដែលអ្នកស្រឡាញ់ ហើយថ្ងៃនេះក៏ជាថ្ងៃដែលគូស្នេហ៍ជាច្រើនជ្រើសរើសរៀបការផងដែរ។

ការផ្សាយពាណិជ្ជកម្ម
Screen Shot 2023 05 20 At 10.02.02 PM
រូបភាពដំណាង

គួរបញ្ជាក់ផងដែរថា ជារៀងរាល់ឆ្នាំនៅថ្ងៃទី ២០ ខែឧសភា និងថ្ងៃទី ២១ ឧសភា គឺជាទិវានៃក្តីស្រឡាញ់តាមអ៊ីនធឺណិត។ ពិធីបុណ្យនេះមានប្រភពចេញពី “Digital Love” របស់តារាចម្រៀង Fan Xiaoxuan ដែល “៥២០” ត្រូវបានគេប្រៀបធៀបទៅនឹងពាក្យថា “ខ្ញុំស្រឡាញ់អ្នក” ក្រោយមក “៥២១” ត្រូវបានផ្តល់អត្ថន័យជាការឆ្លើយតបត្រឡប់មកវិញដែលមានន័យថា “ខ្ញុំព្រមស្រឡាញ់អ្នកវិញ ឬ ខ្ញុំក៏ស្រឡាញ់អ្នកដែរ”។

ជាទូទៅ ថ្ងៃទី ២០ ឧសភា គឺជាថ្ងៃដែលបុរសបង្ហាញសេចក្តីស្រឡាញ់ចំពោះស្ត្រី ហើយថ្ងៃទី ២១ ឧសភា គឺជាថ្ងៃដែលស្ត្រីឆ្លើយតបត្រឡប់មកកាន់បុរសវិញ។ ពិធីបុណ្យនេះមានប្រភពមកពីអ៊ីនធឺណិត ដើមឡើយមានប្រជាប្រិយភាពនៅក្នុងមហាវិទ្យាល័យ និងសាកលវិទ្យាល័យ ហើយឥឡូវនេះបានវិវត្តទៅជាទិវានៃក្តីស្រឡាញ់ដ៏ពេញនិយមនៅក្នុងប្រទេសចិន៕

ការផ្សាយពាណិជ្ជកម្ម
520 Day Meaning Header_w4wc
រូបភាពដំណាង
ការផ្សាយពាណិជ្ជកម្ម