ស្រឡាញ់គឺ ស្មោះត្រង់ ស្រឡាញ់ គឺលះបង់ តែកុំលះបង់ កុំឱ្យខ្លួនឯងក្លាយជាមនុស្សល្ងង់ ក្នុងរឿងស្នេហា

Cover Copy
ការផ្សាយពាណិជ្ជកម្ម

សម្រាប់​មនុស្សសាវា គ្មានចិត្តស្មោះចំពោះស្នេហា ច្បាស់ជាមិនយល់ទេថា ការស្រឡាញ់មួយដ៏ពិតប្រាកដ នឹងមានអត្ថន័យ និងទំហំធំធេងប៉ុនណានោះឡើយ។ នៅពេលដែលមនុស្សល្អ ស្មោះត្រង់ពិតប្រាកដ បានដាក់ចិត្តស្រឡាញ់នរណាម្នាក់ហើយនោះច្បាស់ណាស់ថា ទំហំនៃក្ដីស្រឡាញ់ដែលគេមានចំពោះម្នាក់នោះ គឺគ្មានអ្វីដែលអាចប្រៀបផ្ទឹមបានឡើយ។ ក្ដីស្រឡាញ់មួយនេះ នឹងធ្វើឱ្យក្លាយជាមនុស្សម្នាក់ផ្សេងទៀត។

Cover Copy
រូបភាពដំណាង

ប៉ុន្តែក្ដីស្រឡាញ់ នឹងបង្រៀនមនុស្សឱ្យប្រើវិធីខុសគ្នាដើម្បីមកបញ្ជាក់ពីការស្រឡាញ់ដែលគេបានផ្ដល់ឱ្យដៃគូ … មនុស្សខ្លះនឹងប្រែទៅជាមនុស្សដែលប្រចណ្ឌ ហួងហែងខ្លាំង ព្រោះតែស្រឡាញ់ពេក រហូតដល់ល្ងិតល្ងង់ មោបាំង លែងដឹងអ្វី រហូតដល់អ្នកខ្លះ ហ៊ានធ្វើបាបដៃគូ ដើម្បីតែឱបក្រសោប គ្រប់គ្រង មិនឱ្យគេទៅទាក់ទង ឬពាក់ព័ន្ធនឹងអ្នកណា។ ចំណែកអ្នកខ្លះទៀត ព្រោះតែស្រឡាញ់ពេក ក៏ប្រែទៅជាមនុស្សល្ងង់ លះបង់ឱ្យគេគ្រប់យ៉ាង រហូតដល់ថ្នាក់ធ្វើបាបខ្លួនឯង អ្នកខ្លះហ៊ានទាំងលះបង់ជីវិត ព្រោះតែស្នេហា និងការស្រឡាញ់មួយនេះថែមទៀតផង។

ការផ្សាយពាណិជ្ជកម្ម

មិនថាយ៉ាងណាក៏ដោយ ស្រឡាញ់គឺស្រឡាញ់ លះបង់ គឺលះបង់ ស្រឡាញ់គឺផ្ដល់ឱ្យ តែមិនគួរព្រោះតែក្ដីស្រឡាញ់ បែរជាធ្វើឱ្យខ្លួនឯងក្លាយជាមនុស្សល្ងង់ លះបង់អស់ពីខ្លួននោះទេ។ ស្រឡាញ់គេ លះបង់ឱ្យគេ ក៏ត្រូវមើលដែរថា គេនោះសក្តិសមនឹងទទួលបានក្ដីស្រឡាញ់មួយនេះដែរឬទេ? គេនោះ សក្តិសមនឹងឱ្យអ្នកលះបង់គ្រប់យ៉ាងដើម្បីគេដែរឬទេ? ការស្រឡាញ់ និងលះបង់ខុសមនុស្ស អ្វីដែលទទូលបានមកវិញ គឺមានតែការខាតបង់ និងការឈឺចាប់តែប៉ុណ្ណោះ។ មិនថាស្រឡាញ់ប៉ុនណាទេ កុំឱ្យគេរហូតដល់គ្មានសល់អ្វី សូម្បីតែក្ដីសង្ឃឹមនឹងរស់នៅបន្ត ក៏មិនផ្ដល់ឱ្យខ្លួនឯងនោះ។

441253932_975340957376873_1230563859096484318_n
រូបភាពដំណាង

មនុស្សខ្លះ យើងគិតថាគេល្អ ​សក្តិសមនឹងយើង តែគេមិនសមនឹងឱ្យយើងស្រឡាញ់គេទេ គេមិនសមនឹងឱ្យយើងស្មោះត្រង់ លះបង់អស់ពីកាយចិត្តដើម្បីគេទេ គេរឹតតែមិនសមនឹងទទួលបានក្ដីស្រឡាញ់ ភាពស្មោះត្រង់ មិនសមនឹងឱ្យយើងលះបង់គ្រប់យ៉ាងដើម្បីគេនោះឡើយ។

ការផ្សាយពាណិជ្ជកម្ម

មនុស្សខ្លះ​ស្អាតហើយ ល្អហើយ តែគេមិនមែនជាគូនឹងយើង គេមិនមែនកើតមកដើម្បីរួមដំណើរជីវិតជាមួយយើងនោះទេ ជួនកាល គេគ្រាន់តែចៃដន្យដើរកាត់ជីវិតយើងមួយពេលខ្លីតែប៉ុណ្ណោះ គេគ្រាន់ចូលមកដើម្បីកំដរយើងមួយពេលខ្លីតែប៉ុណ្ណោះ។ ក្នុងរឿងស្នេហា គ្មានអ្វីដែលស្ថិតស្ថេរនោះឡើយ ទោះបីចាប់ផ្ដើមដំបូង ល្អ ស្រឡាញ់ខ្លាំងយ៉ាងណាក៏ដោយ ក៏ចុងក្រោយនៅតែបែកគ្នាដោយហេតុផលមួយចំនួនដែលស្ទើរតែមិនគួរឱ្យជឿ អ្នកខ្លះបែកគ្នាទៅដោយគ្មានហេតុផលក៏មានដែរ។ ប៉ុន្តែ មិនថាបែកគ្នាដោយសារអ្វី គោរពលើការសម្រេចចិត្តរបស់ដៃគូ អ្វីដែលសំខាន់គឺ ឱ្យតម្លៃដល់ខ្លួនឯង កុំព្រោះតែការចាកចេញរបស់គេ បែរជាធ្វើឱ្យខ្លួនឯងកាន់តែវេទនា ដុនដាប ធ្លាក់ចុះ កុំព្រោះតែការបាត់បង់គេ ក៏បោះបង់ខ្លួនឯងចោលដែរនោះ វាមិនសមតម្លៃឡើយ។ មិនថាបែកគ្នាយ៉ាងណាក៏ដោយ ឱ្យគេទៅចុះ ចំណែកយើងវិញ ត្រូវរស់នៅបន្តឱ្យបានល្អ ត្រឡប់មករស់នៅជាមួយខ្លួនឯង ដើរលើផ្លូវរបស់យើងវិញ កុំបោះបង់ចោល កុំជ្រើសផ្លូវស្លាប់ ព្រោះតែរឿងស្នេហា ​វាជារឿងដែលមិនសមនឹងកើតឡើងនោះឡើយ។ ត្រូវចាំថា មនុស្សដែលអស់ចិត្តពីយើងទៅហើយ គេមើលមិនឃើញពីតម្លៃយើងទេ … មនុស្សដែលគេចង់ចាកចេញទៅហើយ ទោះយើងធ្វើបែបណា ក៏គេមិនស្ដាយ និងត្រឡប់ក្រោយមករកយើងដែរ … Rest In Peace Mr. Fat Cat 🕊️🥀 !!!

441277616_975340947376874_1404529669673288955_n
រូបភាពដំណាង
441252701_975341400710162_9134153790604215713_n
រូបភាពដំណាង
441306905_851855043650391_2623674914185233559_n
រូបភាពដំណាង
440937378_819504953415916_9104256555290194583_n
រូបភាពដំណាង
440943144_851855053650390_5363330472437211935_n
រូបភាពដំណាង
ការផ្សាយពាណិជ្ជកម្ម