អាកប្បកិរិយាទាំង៥នេះ អាចបង្ហាញដឹងយ៉ាងច្បាស់ថា គាត់ស្រឡាញ់អ្នកខ្លាំងកម្រិតណា

៩
ការផ្សាយពាណិជ្ជកម្ម

ជាការពិតណាស់ មានតែមនុស្សដែលស្រឡាញ់យើងអស់ពីចិត្ត ហើយទុកយើងជាមនុស្សសំខាន់ខ្លាំងក្នុងជីវិតគេតែប៉ុណ្ណោះ ទើបអាចបង្ហាញចេញមកនូវអាកប្បកិរិយាទាំងនេះឱ្យយើងបានឃើញ។ ដូច្នេះ វាជារឿងដែលងាយសង្កេត និងសម្គាល់បំផុត ប្រសិនបើមាននរណាម្នាក់ ឬដៃគូរបស់អ្នក បានបង្ហាញចេញមកនូវទម្លាប់ ឬអាកប្បកិរិយាទាំងនេះមកកាន់អ្នក វាក៏អាចបញ្ជាក់បានថា អ្នកជាមនុស្សសំខាន់ខ្លាំងប៉ុនណាសម្រាប់គាត់ ហើយគាត់ស្រឡាញ់អ្នកខ្លាំងកម្រិតណាហើយ។

១. គាត់លះបង់ពេលវេលារបស់គាត់ដើម្បីអ្នក

ការផ្សាយពាណិជ្ជកម្ម

គាត់ចំណាយពេលវេលាទំនេររបស់គាត់ជាមួយអ្នក ប្រហែលជាមានពេលវេលាច្រើនជាងមិត្តភក្តិ។ នៅពេលដែលបុរសម្នាក់ ស្រឡាញ់ដៃគូរបស់គាត់ខ្លាំង គាត់ច្បាស់ជាទុកទីតាំងឈរលើលេខរៀងទី១ ឱ្យទៅនារីម្នាក់នោះ ទោះមានមិត្តភក្តិហៅ ឬបបួល ក៏គាត់បដិសេធដើម្បីនាងដែរ។

លើសពីនេះ មិនត្រឹមតែពេលទំនេររបស់គាត់ទេ សូម្បីតែពេលដែលគាត់រវល់យ៉ាងណា តែបើនារីម្នាក់ដែលគាត់ស្រឡាញ់ ត្រូវការគាត់ហើយនោះ គាត់ច្បាស់ជាអាចឆ្លៀតពេលដើម្បីនាងបានគ្រប់ពេលវេលា។

ការផ្សាយពាណិជ្ជកម្ម

200883368_334794184682076_4503792172546693177_n

២. គាត់យកចិត្តទុកដាក់លើរឿងតូចតាច

ការផ្សាយពាណិជ្ជកម្ម

គាត់បង្ហាញពីក្តីស្រឡាញ់របស់គាត់ចំពោះអ្នក សូម្បីតែរឿងតូចតាចខ្លះ ដែលអ្នកមិនធ្លាប់កត់សម្គាល់នៅពេលខ្លះ។ ឧទាហរណ៍! គាត់នឹងផ្តល់ឱ្យអ្នកនូវភេសជ្ជៈដែលឆ្ងាញ់បំផុត រៀបចំវិស្សមកាលស្រស់បំព្រង ធ្វើឱ្យអ្នកភ្ញាក់ផ្អើល ជាមួយនឹងបទចម្រៀងដែលរ៉ូមែនទិក ប្រសិនបើអ្នកឈឺ ឬមានរឿង សូម្បីតែផ្ដាសាយតិចតួច ក៏គាត់តែងតែបារម្ភ និងយកចិត្តទុកដាក់ខ្លាំងចំពោះអ្នកដែរ។ ទាំងនេះហើយដែលអាចបង្ហាញថា អ្នកពិតជាមនុស្សដែលគាត់ខ្វាយខ្វល់ខ្លាំងបំផុត។

៣. គាត់មិនទុកអ្នកចោលឡើយ

ការផ្សាយពាណិជ្ជកម្ម

ជានិច្ចកាល គាត់តែងតែនៅជិតនឹងអ្នកបំផុត សូម្បីតែចូលរួមក្នុងកម្មវិធីផ្សេងៗ ក៏គាត់តែងតែបណ្ដើរអ្នកទៅដែរ ពេលខ្លះ អ្នកទៅវិញទេ ដែលខ្ជិលនឹងការតុបតែខ្លួនដើម្បីចូលរួមពិធីផ្សេងៗ។ លើសពីនេះ ក្នុងកិច្ចការផ្សេងៗ គាត់តែងតែសួរនាំ ពិភាក្សា និងសុំមតិយោបល់ពីអ្នក ទម្លាប់ទាំងនេះអាចបញ្ជាក់ថា អ្នកបានក្លាយជាផ្នែកសំខាន់ខ្លាំងណាស់ក្នុងជីវិតគាត់ ដែលរួមជាមួយគាត់ក្នុងការគិត និងសម្រេចចិត្តក្នុងរឿងជាច្រើន។

203236409_334794818015346_5525511147629215943_n

ការផ្សាយពាណិជ្ជកម្ម

៤. គាត់ចង់ឱ្យអ្នកមានអារម្មណ៍សុវត្ថិភាព

សម្រាប់គាត់ ការលួងលោម និងសន្តិភាពនៃផ្លូវចិត្តរបស់អ្នកគឺមកមុនជានិច្ច។ គាត់តែងតែប្រាប់អ្នកអំពីអ្វីដែលកំពុងកើតឡើងចំពោះគាត់ ហើយព្យាយាមធ្វើឱ្យអ្នកស្ងប់ស្ងៀមតាមគ្រប់មធ្យោបាយដែលអាចធ្វើទៅបាន ពេលគាត់មានបញ្ហា គាត់ប្រាប់អ្នក ពេលអ្នកមានបញ្ហា ក៏មានគាត់នៅបារម្ភ យកចិត្តទុកដាក់ និងលើកទឹកចិត្តអ្នក ទាំងនេះ គឺជាលក្ខណៈដ៏អស្ចារ្យសម្រាប់ដៃគូដ៏ល្អបំផុត។

ការផ្សាយពាណិជ្ជកម្ម

៥. គាត់យល់ពីកាយវិការរបស់អ្នក

ពេលខ្លះអ្នកមិនចាំបាច់និយាយអ្វីទេ គាត់ក៏អាចយល់បានគ្រប់យ៉ាងដោយខ្លួនឯង។ បុរសជាទីស្រឡាញ់អាចកត់សម្គាល់ពីការផ្លាស់ប្តូរនៅក្នុងអារម្មណ៍របស់អ្នក ដោយការផ្លាស់ប្តូរការបញ្ចេញមតិនៅលើផ្ទៃមុខរបស់អ្នក ឬសំឡេងរបស់អ្នកជាដើម។

ការផ្សាយពាណិជ្ជកម្ម

ដូច្នេះ មានតែមនុស្សដែលស្រឡាញ់យើងពិតប្រាកដទេ ទើបគេអាចសង្កេតដឹង និងយល់ពីយើងច្បាស់ ចំពោះកាយវិការ និងការបង្ហាញបែបស្ងៀមស្ងាត់ ដោយមិនបាច់រៀបរាប់អ្វី ក៏គេអាចដឹងច្បាស់ពីទុក្ខលំបាក និងបញ្ហារបស់យើងដែរ៕

203598294_334794828015345_7244393525032714891_n

ប្រភព ៖ betterme/Knongsrok

ការផ្សាយពាណិជ្ជកម្ម