បើចេញសញ្ញាទាំង៦នេះហើយ ទោះស្រឡាញ់ខ្លាំងប៉ុនណាក៏ដោយ ក៏គួរតែបែកគ្នាទៅ បើទ្រាំនៅ មានតែគ្រាំចិត្តរៀងខ្លួនប៉ុណ្ណោះ

៩
ការផ្សាយពាណិជ្ជកម្ម

ពេលខ្លះសេចក្ដីស្រឡាញ់នឹងមិនគ្រប់គ្រាន់ទេ ដូច្នេះហើយអ្នកក៏ត្រូវរៀនប្រឈមមុខនឹងការពិត ប្រសិនបើអ្នកចង់មានភាពចាស់ទុំខាងស្នេហា និងទំនាក់ទំនង។ អ្អ្នកត្រូវចាំថា មានកត្តាជាច្រើនដែលឈានទៅរកការបង្កើតទំនាក់ទំនង ហើយក៏មានកត្តាមួយចំនួនទៀតដែរ ដែលអាចជម្រុញឱ្យទំនាក់ទំនង ឈានទៅរកការបញ្ចប់ ដោយមិនអាចឃាត់បាន។

ដូច្នេះ សញ្ញាទាំង៦ខាងក្រោមនេះ អាចបញ្ជាក់ឱ្យអ្នកបានដឹងច្បាស់ហើយថា ស្នេហារបស់អ្នកគឺឈានដល់ចំណុចបញ្ចប់ហើយ អ្នកមិនគួរបន្តទៀតនោះទេ បើទោះបីជាអ្នកស្រឡាញ់ខ្លាំងប៉ុនណាក៏ដោយ។

ការផ្សាយពាណិជ្ជកម្ម

១. ពួកគេនិយាយថា “អ្នកជាអ្វីគ្រប់យ៉ាងរបស់ពួកគេ”

7811830f E2d6 4395 Bb49 D3b459bf03c9 Shutterstock 1431813095

ការផ្សាយពាណិជ្ជកម្ម

អ្នកត្រូវដឹងថា អ្នកមិនអាចក្លាយជាអ្វីៗគ្រប់យ៉ារបស់នរណាម្នាក់នោះឡើយ ព្រោះពាក្យថា “ជាអ្វីៗគ្រប់យ៉ាង” បើស្ដាប់ទៅវាអាចនឹងមានន័យ ផ្ដល់នូវអារម្មណ៍កក់ក្ដៅ តែបើយល់ពីន័យនេះឱ្យជ្រៅទៅ វាហាក់បង្ហាញពីសម្ពាធផ្លូវចិត្តទៅវិញទេ។ ព្រោះនៅពេលដែលយើងក្លាយជាអ្វីៗគ្រប់យ៉ាងរបស់គេហើយនោះ វាក៏មានន័យថា គេហាក់ផ្ដល់ក្ដីរំពឹង និងផ្ដោតលើយើងខ្លាំងពេក អាចនឹងធ្វើឱ្យយើងនេះ មិនមានពេលវេលាសម្រាប់ខ្លួនឯងទៅវិញ។

២. ដៃគូហាក់នៅក្មេងខ្ចី មិនព្រមធំដឹងក្ដីសោះ

ការផ្សាយពាណិជ្ជកម្ម

មិនថាមនុស្សប្រុស ឬមនុស្សស្រីនោះទេ ប្រសិនបើមានស្នេហា បង្កើតទំនាក់ទំនងហើយនោះ វាក៏សមល្មមដែលពួកគេគួរតែឈានដល់ចំណុចធំធាត់ ដឹងក្ដីឱ្យបានច្រើន ទាំងផ្នែកចិត្តគំនិត និងរាងកាយផងដែរ។ ប៉ុន្តែ ប្រសិនបើគេហាក់ដូចជានៅក្មេងខ្ចី លេងឡេះឡោះច្រើន មិនមានការងារជាប់លាប់ គ្មានគោលជំហរនឹងន គ្មានគោលដៅជីវិតច្បាស់លាស់ ច្បាស់ណាស់ថា ស្នេហាមួយនេះ មិនអាចមានគ្រឹះមាំឡើយ មិនយូរមិនឆាប់ គឺគង់តែបែកគ្នា ដោយសារតែភាពក្មេងខ្ចីនេះឯង។

Breakup

ការផ្សាយពាណិជ្ជកម្ម

៣. ការខិតខំប្រឹងប្រែងដើម្បីទំនាក់ទំនង គឺមាតែម្ខាង

មនុស្សពីរនាក់ស្រឡាញ់គ្នា គឺទាមទារឱ្យមានការរួបរួម ប្រឹងប្រែងជាមួយគ្នា ទើបអាចរក្សាទំនាក់ទំនងបានយូរអង្វែង។ ប៉ុន្តែបើជាក់ស្ដែង មានតែម្ខាងដែលខំប្រឹង នោះការខំប្រឹងមួយនេះ វាមិនអាចយូរនោះឡើយ។ ជាមនុស្ស បើទោះបីជាមានភាពរឹងមាំ ខ្លាំងក្លាយ៉ាងណា ក៏មិនអាចអត់ធ្មត់បានគ្រប់រឿង រហូតនោះដែរ វាក៏គង់តែដល់ពេលដែលត្រូវបែក គង់តែដល់ពេលដែលត្រូវហត់នឿយចិត្តមិនខាន។

ការផ្សាយពាណិជ្ជកម្ម

៤. គោលដៅជីវិតខុសគ្នា

មនុស្សយើង បើស្រឡាញ់គ្នា មិនបាច់ទាមទារឱ្យមានចំណង់ចំណូលចិត្ត ឬការងារឱ្យដូចគ្នាទាំងស្រុងនោះទេ ប៉ុន្តែ មនុស្សពីរនាក់ បើចង់នៅជាមួយគ្នាបានយូរអង្វែង គឺត្រូវតែមានគោលដៅមួយរួមគ្នា គោលដៅដូចគ្នា ទៅអាចទៅដល់ចំណុចតែមួយជាមួយគ្នាបាន។ តែបើអ្នកទាំងពីរ ហាក់ប្រទាំងប្រទិស គំនិតមិនស្របគ្នា គោលដៅក៏នៅឆ្ងាយគ្នា នោះនៅទីបំផុត អ្នកទាំងពីរក៏ត្រូវដើរទៅដល់ចំណុចដែលខុសគ្នា ដូច្នេះ វាមិនអាចបានជួបគ្នានៅចុងបញ្ចប់ឡើយ។

ការផ្សាយពាណិជ្ជកម្ម

Gettyimages 1202062704

៥. គ្មានការសហការណ៍គ្នា

ការផ្សាយពាណិជ្ជកម្ម

ការងារ ការរកស៊ីមិនដូចគ្នា វាមិនមែនជាបញ្ហាទេ សំខាន់ឱ្យតែចេះរក្សាការគិត ការពិភាក្សារួមគ្នា បង្កើតបានជាគំនិតែមួយ។ ប៉ុន្តែ ប្រសិនបើអ្នកទាំងពីរហាក់គ្មានការសម្របសម្រួលនឹងគ្នាសោះ សូម្បីតែស្ថិតក្នុងស្ថានភាពដែលចាំបាច់ត្រូវការគ្នាពិភាក្សា សួរនាំយោបល់ តែបែរជាមិនអាចនៅក្បែរ ចែករំលែកគ្នាបាន នោះទៅថ្ងៃមុខ វាក៏ដូចគ្នាដែរ​ ដូច្នេះបែកគ្នាឱ្យហើយទៅក៏ល្អ ព្រោះបន្ត គឺមានតែការលំបាកទាំងកាយ និងចិត្តតែប៉ុណ្ណោះ។

៦. ខ្វះទំនុកចិត្តចំពោះគ្នា

ម្ខាងមិនដែលធ្វើអ្វីឱ្យយើងទុកចិត្ត ចំណែកយើង ក៏មិនដែលមានភាពជឿជាក់ និងទុកចិត្តទៅលើម្ខាងទៀត ដូច្នេះទំនាក់ទំនងមួយនេះ គឺស្មើនឹងការសង្ស័យ។ មនុស្សពីរនាក់ស្រឡាញ់គ្នា ប្រសិនបើមានតែការសង្ស័យ ប្រចណ្ឌ រករឿងគ្នារាល់ថ្ងៃ គ្រប់ពេល ដូច្នេះ វាក៏គ្មានស្នាមញញឹម ក្ដីសុខ និងសុភមង្គលដែរ។

អត្ថបទ ៖ pHknongsrok/Knongsrok

ការផ្សាយពាណិជ្ជកម្ម