មនុស្សស្រីត្រូវចាំ បើអ្នកមិនអាចគ្រប់គ្រងលើរឿងទាំងនេះបានទេ ទោះបីម្នាក់នោះស្រឡាញ់អ្នកប៉ុនណា ក៏គេសុខចិត្តដើរចេញពីអ្នកដែរ

New Copy
ការផ្សាយពាណិជ្ជកម្ម

មនុស្សស្រីត្រូវដឹងថា មនុស្សប្រុស គេស្រឡាញ់អ្នក ជាអ្នកក៏ពិតមែន តែជាក់ស្ដែង បើអ្នកមិនចេះគ្រប់គ្រងលើខ្លួនឯងទេ គេច្បាស់ជាដើរចេញពីជី​វិតអ្នកមិនខាន។ មិនមែនថា គេឈប់ស្រឡាញ់អ្នកនោះឡើយ តែទង្វើ និងការមិនចេះគ្រប់គ្រងលើខ្លួនឯង បានធ្វើឱ្យគេនឿយហត់ ដូច្នេះគេមិនអាចនៅទ្រាំបន្តជាដាច់ខាត គេនឹងចាកចេញ ព្រោះតែភាពហត់នឿយ មិនមែនព្រោះតែអស់ចិត្តស្រឡាញ់ ឬគេមានថ្មីនោះទេ។

ប៉ុន្មានចំណុចខាងក្រោមនេះ ជាទង្វើដែលអ្នកនឹងធ្វើឱ្យគូស្នេហ៍របស់អ្នកចាកចេញ ដើរផ្លូវផ្សេង គេនឹងមិននៅទ្រាំជាមួយអ្នកនោះឡើយ ដូច្នេះហើយ អ្នកគួរតែព្យាយាមកែប្រែនូវទង្វើទាំងនេះ រៀនគ្រប់គ្រងលើចំណុចទាំងនេះឱ្យបានល្អ បើមិនចង់បាត់បង់មនុស្សដែលខ្លួនស្រឡាញ់។

ការផ្សាយពាណិជ្ជកម្ម

១. មិនចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯង

ដឹងថា អារម្មណ៍មនុស្សស្រីតែងតែឡើងចុះមិនទៀងឡើយ តែយ៉ាងណាក៏ដោយ បើអ្នកចេះតែបណ្ដោយឱ្យអារម្មណ៍របស់ខ្លួនឯងប្រែប្រួល មួម៉ៅ ក្ដៅក្រហាយមិនលស់ពេល ចេះតែខឹង ងរងក់ រករឿងឈ្លោះទាស់ជាមួយដៃគូ ច្បាស់ណាស់ ទោះគេស្រឡាញ់អ្នកប៉ុនណា ក៏គេគង់តែហត់នឿយថ្ងៃណាមួយ ទោះបីគេតែងតែមកសុំទោស លួងលោម ព្រមចាញ់អ្នកយ៉ាងណា ក៏គេចេះហត់ចិត្តដូចគ្នាដែរ ដូច្នេះ បើអ្នកមិនចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯងឱ្យបានល្អទេ អ្នកនឹងត្រូវបាត់បង់គេមិនខាន។

ការផ្សាយពាណិជ្ជកម្ម

Image_2021 10 23_212828

២. មិនចេះគ្រប់គ្រងការចាយវាយ

ការផ្សាយពាណិជ្ជកម្ម

មនុស្សប្រុស គេអាចនឹងហ៊ានចំណាយលើមនុស្សស្រីដែលគេស្រឡាញ់ ដោយមិនមិនខ្វល់ថាត្រូវចំណាយច្រើនប៉ុនណាទេ ហើយគេក៏ហ៊ានឱ្យលុយទៅមនុស្សស្រីដែលគេស្រឡាញ់ចាយ ដោយគ្មានដែនកំណត់ដែរ។ ប៉ុន្តែបែបហ្នឹងមិនមែនមានន័យថា គេសប្បាយចិត្តនឹងឱ្យអ្នកចាយវាយខ្ជះខ្ជាយ ដោយមិនចេះគិតគូរទុកដាក់ សន្សំសំចៃនោះឡើយ។

យ៉ាងណាក៏ដោយ បើ់អ្នកជាមនុស្សស្រីឆ្លាតពូកែ ចេះរៀបចំ ចាត់ចែងរឿងលុយកាក់បានល្អ មនុស្សប្រុសនឹងយកអ្នកធ្វើជាប្រពន្ធ ស្រឡាញ់ថ្នាក់ថ្នម ហើយក៏មិនខ្លាចនឹងឱ្យអ្នកកាន់លុយគេដែរ។

ការផ្សាយពាណិជ្ជកម្ម

92c61ab86176488072bd86db9d130b77

៣. មិនចេះគ្រប់គ្រងលើពាក្យសម្ដី

ការផ្សាយពាណិជ្ជកម្ម

មនុស្សស្រីថ្លៃថ្នូរ ចរិតល្អ ក៏អាស្រ័យលើការនិយាយស្ដីដែរនេះដែរ ដូច្នេះ​មនុស្សស្រីត្រូវចេះគ្រប់គ្រងលើការនិយាយស្ដីរបស់ខ្លួនឯងឱ្យបានល្អ កុំគិតថា រូបស្អាត មានលុយ ចេះរកស៊ីទុកដាក់ប៉ុនណា តែបើការនិយាយស្ដីរបស់អ្នកមិនល្អ ពាក្យសម្ដីគ្មានការអប់រំ និយាយទាំងទទឹងទិស មិនដឹងខុសត្រូវ នោះតម្លៃអ្នកក៏ធ្លាក់ចុះតាមហ្នឹងដែរ។

យ៉ាងណាមិញ ការនិយាយស្ដីជាមួយដៃគូក៏ដូចគ្នា ត្រូវចេះពោលពាក្យល្អ មិនបាច់ផ្អែមរលួយពេកក៏បានដែរ សំខាន់ត្រូវតែជាពាក្យល្អ មានហេតុផល ជាពាក្យត្រជាក់ បែបមនុស្សថ្លៃថ្នូរ ពាក្យសម្ដីដែលអាចនិយាយចូលត្រចៀកមនុស្សប្រុសបាន គឺពាក្យសម្ដីដែលសមហេតុ សមផល កុំនិយាយពាក្យអសុរោះ ឬមិនដឹងខុសត្រូវ។

ការផ្សាយពាណិជ្ជកម្ម

0e01d5fa8b643ca0264533dc61c054ef

៤. មិនចេះគ្រប់គ្រងលើគំនិតខ្លួនឯង

ការផ្សាយពាណិជ្ជកម្ម

ជាមនុស្សស្រីត្រូវចេះគ្រប់គ្រងលើគំនិតរបស់ខ្លួនឯងឱ្យបានល្អ កុំគិតអ្វីដែលអវិជ្ជ ដែលនាំឱ្យកើតមានអារម្មណ៍ដុនដាប ឬគិតរាល់រឿងអាក្រក់ៗច្រើនពេក ព្រោះការគិតមិនល្អ ឬគិតក្នុងផ្លូវអវិជ្ជមាន វានឹងនាំឱ្យមានជំងឺផ្លូវចិត្ត ហើយជីវិតរបស់អ្នកក៏ធ្លាក់ចុះទៅតាមគំនិតនេះដែរ។ អ្នកត្រូវដឹងថា មនុស្សប្រុសគេមិនចូលចិត្តនៅក្បែរមនុស្សស្រីដែលមានគំនិតអវិជ្ជមាន គិតឃើញតែរឿងអាក្រក់ៗនោះឡើយ ព្រោះគំនិតដែលអ្នកគិត វានឹងជះឥទ្ធិលទៅដល់គេដូចគ្នា៕

អត្ថបទ​ ៖ pHknongsrok / Knongsrok

ការផ្សាយពាណិជ្ជកម្ម