ស្នេហាយុវវ័យ

New Copy
សង្គម

បើដៃគូរបស់អ្នក មាន ៩ ចំណុចនេះ បញ្ជាក់ថា អ្នកជាមនុស្សដែលមានសំណាងក្នុងរឿងគូជីវិតហើយ

ប្រសិនបើអ្នកកំពុងតែស្ថិតក្នុងទំនាក់ទំនងជាមួយនរណាម្នាក់ ហើយទំនាក់ទំនងអ្នក ឬដៃគូរបស់អ្នក មាន ៩ ចំណុចដូចខាងក្រោមនេះ វាក៏បញ្ជាក់ឱ្យដឹងថា ស្នេហាមួយនេះ ច្បាស់ជាអាចចាស់ទៅជាមួយគ្នាបាន កាន់ដៃគ្នាដល់ជរារៀងខ្លួន ក៏ជាទំនាក់ទំនងមួយដែលពោរពេញដោយភាពកក់ក្ដៅផងដែរ។ ១. ប្រាប់គ្នាទៅវិញទៅមក ៖ មិនថាជារឿងរ៉ាវផ្ទាល់ខ្លួន ឬចំពោះការខឹង អន់ចិត្តចំពោះគ្នា មិនមែនចាំតែខឹង គុំកួន អន់ចិត្ត គិតច្រើនតែម្នាក់ឯង ទាំងដែលម្ខាងទៀត មិនដឹងអ្វីសោះនោះឡើយ។ ២. តែងតែចាំរំឭកដល់គ្នា ៖ ជាមនុស្សដែលចាំក្រើនរំឭក និងណែនាំដល់យើង ឃើញខុស ជួយកែប្រែ គ្រប់ពេលតែងតែចាំដាស់តឿន និងធ្វើជាការចងចាំដ៏ល្អដល់យើង…

Cover Copy
សង្គម

ឪពុកម្នាក់ផ្ដាំទៅកូនស្រីថា ៖ បើកូនរៀបការ ត្រូវរកឱ្យបានប្ដីដែលមានបុគ្គលិកលក្ខណៈទាំង ៣ នេះ ជីវិតកូននឹងមានសំណាង

ការរៀបការ គឺជារឿងមួយជីវិត រៀបការមិនត្រឹមតែរៀបការជាមួយបុរសម្នាក់តែប៉ុណ្ណោះទេ ក៏ត្រូវមានរួមចំណែកថែមទាំងគ្រួសារទាំងមូលផងដែរ។ ដូច្នេះ ត្រូវតែគិតពិចារណា ហើយជ្រើសរើសដោយប្រុងប្រយ័ត្ន កុំឱ្យស្ដាយក្រោយជាមួយនឹងការឈឺចាប់។ យ៉ាងណាមិញ ក្នុងនាំជាឪពុកម្នាក់ ក៏បានអប់រំទូន្មានកូនស្រី បើកូនការប្ដី ត្រូវរកឱ្យបានបុរសដែលមានលក្ខណៈទាំង ៣ យ៉ាងនេះ។ ១. ចិត្តធ្ងន់ អត់ធ្មត់ខ្ពស់ នៅពេលដែលបុរសម្នាក់ដែលជាស្វាមី ជាឪពុក ជាមេគ្រួសារ មានចិត្តអំណត់ អត់ធ្មត់ខ្ពស់ នោះគ្រួសាររបស់អ្នកក៏មានភាពសុខដុមរមនា អ្វីៗក៏នឹងរីកចម្រើន។ គ្រួសារដែលមានភាពសុខដុមរមនា ឪពុកម្តាយមានគុណធម៌ ហើយកូនចៅរស់នៅដោយសុភាព ប្រាកដជានឹងធ្វើឱ្យគ្រួសារមានភាពរុងរឿង។ ទន្ទឹមនឹងនោះ ប្រសិនបើគ្រួសារមិនចុះសម្រុងគ្នាទេ កូនៗរបស់ពួកគេនឹងមិនអាចរស់នៅសមរម្យនៅពេលធំឡើង។…

New Copy
សង្គម

មនុស្សស្រី អាចបន្ទាប ៣ ចំណុចនេះបាន សំណាងក្នុងជីវិតកាន់តែច្រើន ជាពិសេសក្នុងរឿងជីវិតគូ

មាន​មនុស្ស​ស្រី​មួយ​ប្រភេទ រូបរាង​ពួកគេ​សាមញ្ញ​ណាស់ ការ​ស្លៀកពាក់​មិន​ចាត់​ទុក​ថា​ជា​ថ្នាក់​ខ្ពស់​ក្នុង​ចំណោម​មហាជន ​ក៏​មិន​លេចធ្លោ​នោះដែរ។ ប៉ុន្តែនៅពេលដែលពួកគេមានទំនាក់ទំនងច្រើន ពួកគេនឹងធ្វើឱ្យអ្នកជុំវិញខ្លួនមានអារម្មណ៍ស្រួលចិត្ត និងរីករាយ ជាមួយនឹងពួកគេ។ យ៉ាងណាមិញ មនុស្សស្រីដែលអាចបន្ទាបចំពោះ ៣ ចំណុចខាងក្រោមនេះ នាងនឹងរឹតតែមានមន្តស្នេហ៍ ក៏កាន់តែសំណាងក្នុងរឿងជីវិតគូផងដែរ។ ១. ប្រៀបធៀបកាន់តែតិច បុគ្គល​មាន​ប្រាជ្ញា​កាន់​តែ​ខ្លាំង មិន​ចេះ​ប្រកួត ក៏មិនចេះប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃដែរ។ មាន​មនុស្ស​ស្រី​មួយ​ប្រភេទ​ក្នុង​ជីវិត​នេះ មាន​ផ្នែក​ល្អ​ណាស់។ ក្នុងជីវិត គេតែងតែប្រៀបធៀប គណនា និងប្រកួតប្រជែងជាមួយអ្នកជុំវិញខ្លួន ដែលធ្វើឱ្យខ្លួនឯង និងអ្នកដែលចូលមកទាក់ទងពួកគេ មានអារម្មណ៍ធុញទ្រាន់ និងទើសទាល់។ នៅពេលដែលគេឃើញអ្នកដទៃមានចំណុចល្អ ឬពេលអ្នកដទៃទទួលបានអ្វីមួយ ជំនួសឱ្យការសប្បាយចិត្តសម្រាប់ខ្លួន…

4
សង្គម

និស្ស័យ! នឹងជួយឱ្យអ្នកបានជួបដៃគូដ៏សក្តិសម ដែលជាដៃគូជីវិតពិតប្រាកដរបស់អ្នក

មនុស្សដែលចង់ចូលមកក្នុងជីវិតរបស់អ្នក គេច្បាស់ជាចូលមក ដោយគ្មានល័ក្ខខណ្ឌ តែចំពោះមនុស្សដែលមិនចាប់អារម្មណ៍ចំពោះអ្នក គេនឹងមិនចូលមកក្នុងជីវិតអ្នកឡើយ ទោះបីអ្នកព្យាយាមទាក់ទាញគេយ៉ាងណាក៏ដោយ។ មនុស្សដែលចង់ចាកចេញពីអ្នក ច្បាស់ណាស់ថា គេនឹងចាកចេញទៅដោយគ្មានស្រណោះ បើទោះបីជាអ្នកខំប្រឹងថែរក្សា ឬធ្វើល្អនឹងគេយ៉ាងណា ក៏ចងគេមិនជាប់ដែរ។ ចំណែកមនុស្សដែលចង់នៅក្បែរអ្នក គេនឹងរកគ្រប់វិធី រកគ្រប់ផ្លុវ ដើម្បីចូលមកនៅក្បែរអ្នកឱ្យទាល់តែបាន។ សម្រាប់មនុស្សដែលអស់និស្ស័យនឹងអ្នកហើយ គេប្រាកដជាចាកចេញពីអ្នកទៅ ព្រោះពេលវេលារបស់គាត់ជាមួយអ្នក គឺអស់ហើយ។ ចំណែកមនុស្សដែលជាគូនឹងអ្នក ទោះបីនៅឆ្ងាយពីគ្នាយ៉ាងណាក៏ដោយ ក៏អ្នកគង់តែបានជួបគាត់នៅថ្ងៃណាមូួយ នៅពេលវេលាដែលសក្តិសមបំផុត។ មនុស្សដែលមានគោលដៅច្បាស់លាស់នៅក្នុងជីវិត មនុស្សដែលគិតប្រាកដប្រជានឹងអ្នក គេនឹងមិនចាកចេញពីអ្នកជាដាច់ខាត មិនថាជីវិតត្រូវជួបបញ្ហាអ្វីខ្លះ ឆ្លងកាត់ការលំបាក ឧបសគ្គយ៉ាងណាខ្លះ ស្ថិតក្នុងគ្រាណានោះឡើយ គាត់ក៏នឹងពុះពារដើម្បីអ្នក…

4
សង្គម

មនុស្សដែលស្រឡាញ់យើងពិត គេគ្មានថ្ងៃចុះចាញ់ ឬបោះបង់ដោយងាយៗឡើយ

ការពិតទៅ ចង់ដឹងថា មនុស្សម្នាក់ស្រឡាញ់យើងប៉ុនណា? ស្រឡាញ់យើងពិតប្រាកដឬអត់? ចង់មានអនាគតជាមួយើងឬអត់? អាចរស់នៅជាមួយយើងបានឬអត់? វាមិនពិបាកមើលឡើយ ព្រោះថា រាល់ការស្រឡាញ់ គឺសុទ្ធតែអាចស្ដែងចេញឱ្យឃើញ តាមរយៈកាយវិការ និងទង្វើច្បាស់ៗ មិនមែនត្រឹមតែពាក្យសម្ដី និយាយថាស្រឡាញ់រាល់ថ្ងៃ ដដែលៗនោះឡើយ។ យ៉ាងណាមិញ មនុស្សដែលស្រឡាញ់យើងពិតមែននោះ ច្បាស់ណាស់ថា គេនឹងមិនងាយចុះចាញ់ ឬបោះបង់យើងបានដោយងាយៗនោះឡើយ បើទោះជាបានឆ្លងកាត់ ឬមានបញ្ហានឹងគ្នាយ៉ាងណាក៏ដោយ ក៏គេនៅតែមិនទុកយើងចោល មិនបោះបង់យើងចោល មិនព្រងើយកន្តើយនឹងយើងទេ គេនៅតែជម្នះរាល់បញ្ហាដែលកើតមាន គេនឹងបំភ្លេចរាល់អារម្មណ៍មិនល្អរវាងយើង និងគេចោលទាំងអស់ ព្រោះតែម្យ៉ាងគឺ គេស្រឡាញ់យើង ដូច្នេះ គេនឹងមិនបណ្ដោយឱ្យបាត់បង់…

KNONGSROK
ស្នេហាយុវវ័យ

មនុស្សប្រុសគួរចងចាំ! បើអ្នកស្រឡាញ់មនុស្សស្រីណាម្នាក់ ហើយចង់បានពីនាង អ្នកត្រូវដឹងនូវចំណុចនេះ

មនុស្សប្រុស មុននឹងអ្នកស្រឡាញ់ ឬសម្រេចចិត្តរៀបការជាមួយនឹងនារីណាម្នាក់ អ្នកត្រូវដឹងថា អ្នកគួរធ្វើអ្វីដើម្បីនាង ដើម្បីបានចិត្តនាង អ្នកត្រូវតែអាចផ្ដល់ឱ្យនាងនូវចំណុចទាំង៣នេះ ។ – បើអ្នកទិញម្ហូបឱ្យមនុស្សស្រី ៖ នាងនឹងធ្វើម្ហូបឆ្ងាញ់ៗសម្រាប់អ្នកជារៀងរាល់ថ្ងៃ នាងនឹងក្លាយជស្ត្រីមេផ្ទះដ៏ចំណាន បាយទឹក បង្អែមគ្រប់យ៉ាង គឺនាងសុទ្ធតែអាចផ្ដល់ឱ្យអ្នកបានទាំងអស់ ព្រោះថាការដែលអ្នកអាចទិញម្ហូបឱ្យនាង គឺមានន័យថា អ្នកកំពូងតែរំលែកនូវបន្ទុកនៃកិច្ចការងារផ្ទះជាមួយនាងហើយ។ – បើអ្នកផ្ដល់ផ្ទះមួយឱ្យមនុស្សស្រី ៖ នាងប្រាកដជាផ្ដល់គ្រួសារមួយឱ្យអ្នកវិញដើម្បីតបស្នងដល់ការលះបង់របស់អ្នកចំពោះនាង។ គ្រួសារមួយនោះ អាចមិនមែនមានត្រឹមតែអ្នក ហើយនិងនាងទេ តែប្រាកដជាមានកូនតូចៗស្រីប្រុស ដែលនោះគឺជាកាដូដ៏មានន័យ ហើយក៏ជាចំណងដៃដ៏មានតម្លៃបំផុតសម្រាប់ជីវិតគូរបស់អ្នកជាមួយនឹងនាង វាពិតជាគ្រួសារមួយដ៏ពេញលេញពិតប្រាកដ ដែលមនុស្សគ្រប់រូបប្រាថ្នាចង់បាន។ –…

Cover Copy
សង្គម

ទំនាក់ទំនងខ្លះ មិនមែនមនុស្សប្រុសមិនច្បាស់លាស់នោះទេ តែមកពីមនុស្សស្រីរារែក

បើនិយាយដល់ទំនាក់ទំនងស្នេហា ភាគីដែលងាយរងគ្រោះបំផុតគឺមនុស្សស្រី ហើយភាគីដែលខ្លាចរអាក្នុងការចាប់ផ្ដើមទំនាក់ទំនងបំផុតនោះ ក៏ជាមនុស្សស្រីដែរ។ ការដែលមនុស្សស្រីខ្លាចក្នុងការចាប់ផ្ដើម ខ្លាចក្នុងការសាងទំនាក់ទំនង ក៏ព្រោះតែនាងច្រើនតែជួបមនុស្សសាវា ព្រោះនាងជួបតែមនុស្សដែលចូលមកក្នុងជីវិតនាងដើម្បីតែលេងសើច គ្មានភាពច្បាស់លាស់ ទោះទាក់ទងគ្នាយូរឆ្នាំយ៉ាងណា ក៏បានត្រឹមតែឈ្មោះជាសង្សារ ចុងក្រោយគេទៅរៀបការជាមួយអ្នកថ្មី អ្វីៗល្អបានតែដំបូងប៉ុណ្ណោះ។ ដូច្នេះហើយ ទើបមនុស្សស្រីច្រើនតែរងគ្រោះ ជួបបញ្ហាច្រើនចំពោះទំនាក់ទំនង ព្រោះមនុស្សប្រុសភាគច្រើនគឺ ផ្លាស់ប្ដូរដៃគូស្នេហា សង្សារពីមួយទៅមួយតាមតែអារម្មណ៍ និងសេចក្ដីត្រូវការរបស់គេ សូម្បីតែមនុស្សប្រុសខ្លះ រៀបការមានប្រពន្ធទៅហើយ ក៏នៅតែមិនស្កប់ស្កល់ចំពោះទំនាក់ទំនងដែរ។ ប៉ុន្តែសម្រាប់ទំនាក់ទំនងខ្លះ ជាមួយនឹងមនុស្សប្រុសខ្លះ គាត់ពិតជាមានចិត្តស្មោះស្ម័គ្រ ដាក់ចិត្តចំពោះមនុស្សស្រីម្នាក់នោះពិតមែន តែជាក់ស្ដែង មនុស្សស្រីទៅវិញទេដែលរារែក គ្មានភាពប្រាកដប្រជាចំពោះស្នេហា ជាមួយនឹងមនុស្សប្រុសម្នាក់នោះ។ ជួនកាល…

3 2
ស្នេហាយុវវ័យ

អ្នកខ្លះ ព្រោះតែយើងមិនដែលស្គាល់ ទើបយើងមិនទុកចិត្តគេ ចំណែកអ្នកខ្លះទៀត មកពីយើងស្គាល់គេច្បាស់ ទើបរឹតតែមិនទុកចិត្ត

ជាការពិតណាស់ ចំពោះមនុស្សដែលយើងមិនធ្លាប់ស្គាល់សោះ ឬទើបតែស្គាល់ ឬស្គាល់មិនច្បាស់ យើងប្រាកដជាពិបាកនឹងទុកចិត្ត ឬមិនអាចទុកចិត្តគេបានងាយៗនោះឡើយ ដូចពាក្យចាស់ពោលថា “ស្គាល់មុខតែមិនស្គាល់មាត់ មនុស្សស្គាល់មិនប្រាកដ កុំទុកចិត្តគេពេក”។ ច្បាស់ណាស់ថា មនុស្សខ្លះព្រោះតែយើងមិនដែលស្គាល់គេពីមុនមក ឬក៏ទើបតែបានត្រឹមតែស្គាល់មុខគេ តែមិនទាន់ដឹងពីចិត្តគំនិតរបស់គេច្បាស់នោះឡើយ ដូច្នេះហើយ យើងមិនអាចទុកចិត្តគេបានងាយៗ ភ្លាមៗទេ រឹតតែត្រូវប្រុងប្រយ័ត្ន ព្រោះមនុស្សដែលយើងស្គាល់មិនច្បាស់ គេងាយណាស់នឹងកុហោកបោកប្រាស់យើង ដូច្នេះត្រូវតែ “ការពារ ប្រសើរជាង ព្យាបាល”។ យ៉ាងណាមិញ ចំពោះមនុស្សមួយចំនួនទៀត យើងបានស្គាល់គេយូរហើយ ហើយក៏ស្គាល់ចិត្តគំនិត និងចរិតគេច្បាស់ផងដែរ ទើបជាហេតុធ្វើឱ្យយើងនេះ កាន់តែមិនទុកចិត្តគេ ព្រោះតែយើងបានស្គាល់ពីចរិតពិត…

1
សង្គម

តើស្នេហា បង្រៀនអ្វីខ្លះដល់អ្នក?

ស្នេហា បើនិយាយចំពោះក្មេងៗក្រោម១៨ឆ្នាំគឺមិនល្អឡើយ ព្រោះក្មេងមិនសូវជាគិតឱ្យបានច្បាស់លាស់ ឬយល់ច្បាស់ពីអត្ថន័យនៃស្នេហានេះទេ។ តែយ៉ាងណាមិញ ស្នេហា ក៏មានចំណុចល្អជាច្រើន ហើយក៏មានមេរៀនជាច្រើនដែលបានបង្រៀនមនុស្សយើងផងដែរ។ តើស្នេហាបានបង្រៀនអ្វីខ្លះដល់អ្នក? តើអ្នកទទួលបានអ្វីខ្លះពីពាក្យថាស្រឡាញ់? ជឿថា អ្នកប្រាកដជាចេះច្រើន និងទទួលបានច្រើនពីស្នេហា មិនថាស្នេហាជោគជ័យ ឬស្នេហាបរាជ័យក៏ដោយ គឺសុទ្ធតែតែបង្រៀនឱ្យយើងចេះដឹង និងយល់ការណ៍បានច្រើនជាងមុន។ មនុស្សកាន់តែធំដឹងក្ដី មានក្ដីស្រឡាញ់ គេក៏ទទួលបាននូវអារម្មណ៍ល្អៗ គំនិតល្អៗ និងការអភិវឌ្ឍខ្លួនឯងបានច្រើនណាស់ អ្នកខ្លះចេះស្រឡាញ់ ទើបចេះលះបង់ ចេះប្រឈមមុខ ចេះផ្ដល់ឱ្យ ចេះថែរក្សា ចេះការពារ និងងចេះខិតខំប្រឹងប្រែង ចេះចង់បាន -ល-។ ចំណែកអ្នកខ្លះទៀត…

KNONGSROK
ស្នេហាយុវវ័យ

បែកគ្នាទាំងចិត្តយើងនៅស្រឡាញ់ និងស្រឡាញ់មនុស្សដែលគេមិនបានស្រឡាញ់យើង តើអារម្មណ៍មួយណា ដែលឈឺចាប់ជាងគេ?

#បែកគ្នាទាំងចិត្តយើងនៅស្រឡាញ់ គ្មាននរណាម្នាក់ចង់បែកពីមនុស្សដែលខ្លួនកំពុងតែស្រឡាញ់នោះទេ តែបើយើងមិនព្រមបែក ក៏ចិត្តគេមិននៅនឹងយើងដែរ ព្រោះគេបានអស់ចិត្តពីយើងហើយ បើយើងនៅឱបក្រសោបគេទុក គឺស្មើនឹងបំផ្លាញតម្រូវការ និងអនាគតរបស់គេ ហើយក៏រឹតតែធ្វើឱ្យខ្លួនឯងគ្មានក្ដីសុខ ព្រោះឱបមនុស្សដែលអស់ចិត្ត មានតែភាពក្ដៅរោលរាល វាមិនមែនជាអារម្មណ៍កក់ក្ដៅនោះឡើយ។ ការដែលព្រមដោះលែងឱ្យគេទៅ វាជាការបំពេញនូវតម្រូវការរបស់មនុស្សដែលយើងស្រឡាញ់ ដើម្បីឱ្យគេបានទៅជួបមនុស្សដែលគេស្រឡាញ់។ ដឹងទេថាអារម្មណ៍មួយហ្នឹង វាឈឺចាប់ខ្លាំងប៉ុនណា យើងមិនចង់ទេ តែយើងក៏មិនអាចឃាត់គេបានដែរ។ បែកទាំងចិត្តនៅស្រឡាញ់ ដូចកាត់បេះដូងខ្លួនឯង បំផ្លាញមនោសញ្ចេតនារបស់ខ្លួនឯងអ៊ីចឹង ចង់ប្រាប់គេថា យើងឈឺចាប់ ចង់ប្រាប់គេថា យើងមិនចង់បាត់បង់គេទេ តែហារមាត់មិនរួច ព្រោះទោះបើយើងប្រឹងហារមាត់ឃាត់គេ ក៏គេមិនអាចនៅជាមួយយើងដែរ ព្រោះគេបានសម្រេចចិត្តជ្រើសយកអ្នកថ្មីហើយ។ ចុងក្រោយ យើងបានត្រឹមតែមានឈ្មោះជាមនុស្សអតីត…

5
ស្នេហាយុវវ័យ

អត្ថបទQuotes! អ្នកណាក៏ចង់បានមនុស្សល្អ​ មកធ្វើជាគូដែរ តែសម្រាប់មនុស្សដែលគេមិនស្រឡាញ់យើង ទោះយើងល្អប៉ុនណា ក៏គេមិនអាចទទួលយកយើងបានដែរ

មនុស្សយើងម្នាក់ៗ តែងតែប្រាថ្នាចង់បានមនុស្សល្អ ត្រឹមត្រូវ និងស្រឡាញ់ខ្លួនយើងស្មោះពិតប្រាកដ មកធ្វើជាគូអនាគត ដើម្បីចាប់ដៃគ្នា សាងជីវិតតទៅមុខជាមួយនឹងគ្នា។ ប៉ុន្តែសម្រាប់មនុស្សដែលគេមិនបានមានចិត្តស្រឡាញ់យើង គេមិនដែលគិតថាស្រឡាញ់យើង ឬគេមិនអាចនឹងស្រឡាញ់យើង ទោះយើងល្អប៉ុនណា យើងស្រឡាញ់គេខ្លាំងកម្រិតណា យើងលះបង់ដើម្បីគេច្រើនប៉ុនណា ក៏គេនៅតែមិនអាចទទួលយកយើងបានដដែល គេអាចមើលឃើញ គេបានទទួលដឹងពីសេចក្ដីល្អ និងការស្រឡាញ់ដែលយើងមានចំពោះគេ តែគេនៅតែមិនអាចទទួលយកយើងបានឡើយ ព្រោះតែនៅក្នុងចិត្តរបស់គេ គេមិនបានស្រឡាញ់យើង រឹតតែមិនអាចស្រឡាញ់យើងបាន ព្រោះតែគេមានមនុស្សដែលគេស្រឡាញ់រួចហើយ ឬយើងមិនមែនជាប្រភេទមនុស្សដែលគេប្រាថ្នាចង់បាន។ ស្នេហា មិនអាចបង្ខំ ឬទាមទារឱ្យនរណាម្នាក់ មកស្រឡាញ់យើងបាននោះទេ បើចិត្តគេមិនមានយើង​ បើចិត្តគេមិនបានស្រឡាញ់យើង ឬយើងមិនបានស្ថិតនៅក្នុងជម្រើសរបស់គេ យ៉ាងច្រើនយើងអាចទទួលបានត្រឹមតែការអាណិតពីគេតែប៉ុណ្ណោះ ទោះយើងលះបង់ទាំងជីវិតរបស់យើងដើម្បីគេយ៉ាងណា…

Cover Copy
គ្រួសារ

ហេតុផលមួយចំនួន ដែលមនុស្សស្រីមិនគួរទទួលយកសង្សារចាស់ ឬគូស្នេហ៍ចាស់ដែលបែកគ្នា ត្រឡប់មកត្រូវរ៉ូវគ្នាជាថ្មីនោះឡើយ

អាចនិយាយបានថា មនុស្សប្រុសមួយចំនួន គឺពីបាកនឹងកែចរិតណាស់ មនុស្សប្រុសខ្លះ គិត និងយល់តែអារម្មណ៍ខ្លួនឯងតែប៉ុណ្ណោះ គេមិនដែលខ្វល់ពីមនុស្សស្រីដែលគេស្រឡាញ់ទេ ទាល់តែបាត់បង់ទៅហើយ ទើបនឹកឃើញស្ដាយក្រោយ ហើយចង់ត្រឡប់មករកនាងវិញ ព្រោះគេគិតថា មនុស្សស្រីចិត្តទន់ណាស់លួងតែបន្តិច ប្រាកដជាព្រមទទួលយកគេវិញជាមិនខាន។ ខាងក្រោមនេះ ជាហេតុផលមួយចំនួន ដែលអ្នកមិនគួរចិត្តទន់ ព្រមទទួលយកគេវិញទេ បើទោះជាគេស្បថស្បែ ប្ដេជ្ញា ថានឹងស្មោះ ឬកែខ្លួនដើម្បីអ្នកក៏ដោយ ៖ ១. ជាមនុស្សបានតែសន្យា ត្រូវហើយ ចរិតមនុស្សប្រុសភាគច្រើនគឺ បានតែសន្យា បានតែមាត់ ព្រោះអ្វីក៏ដោយ គឺគេគិតថា មនុស្សស្រីច្រើនតែចិត្តទន់នឹងពាក្យសន្យា ដូច្នេះគេក៏និយាយឱ្យតែរួចពីមាត់…

4 4
ស្នេហាយុវវ័យ

អត្ថបទ​Quote! មនោសញ្ចេតនាស្នេហា កុំឱ្យស្ទើរពេក ក៏កុំឱ្យជ្រុលពេក

អ្វីក៏ដោយ ឱ្យតែមានពាក្យថា ពេក វាមិនមែនជារឿងដែលល្អប្រសើរទេ​ ពាក្យថា ពេក ច្រើនតែបង្កឱ្យមានរឿងហេតុ និងបញ្ហាតាមមកពីក្រោយ បើមិនធ្វើឱ្យម្ខាងទៀតឈឺចាប់ គឺយើងខ្លួនឯងជាអ្នករងទុក្ខ នេះដោយសារតែពាក្យថា ពេក នេះឯង។ ក៏ដូចគ្នាចំពោះរឿងស្នេហា ការដាក់មនោសញ្ចេតនា កុំបណ្ដោយឱ្យវាជ្រុលហួសហេតុ រហូតដល់យើងហួងហែង បិទសិទ្ធសេរីភាព និងដាក់សម្ពាធដល់ដៃគូ តែក៏មិនត្រូវធូររលុង ធ្វើហីៗ មិនដឹងមិនឮព្រងើយកន្តើយដាក់គូស្នេហ៍ឱ្យសោះ។ ចំពោះទំនាក់ទំនងស្នេហា ប្រសិនបើយើង ៖ – ដាក់មនោសញ្ចេតនាស្ទើរពេក ៖ វានឹងធ្វើឱ្យម្ខាងទៀតមានអារម្មណ៍ថា យើងមិនបានស្រឡាញ់គេពិតប្រាកដទេ យើងគ្រាន់តែចង់លេងសើច គេប្រាកដជាគិតថាយើងនេះ…

KNONGSROK
ស្នេហាយុវវ័យ

ហេតុអ្វីចេះតែព្រងើយកន្តើយ ហើយទុកនាងចោល ឬនាងមិនសំខាន់ដល់ទូរសព្ទរបស់អ្នកទេ?

នៅពេលដែលអ្នកចេះតែព្រងើយកន្តើយនឹងនាង អ្នកតែងតែទុកនាងចោល ខ្វល់តែចំពោះទូរសព្ទ គិតតែឆាត​ គិតតែលេងទូរសព្ទ ទង្វើនេះ គឺស្មើនឹងអ្នកកំពុងតែសម្លាប់ទំនុកចិត្ត ភាពជឿជាក់ និងមនោសញ្ចេតនាដែលនាងមានចំពោះអ្នកនាង។​ នាងនឹងគិតថា អ្នកលែងត្រូវការនាង អ្នកលែងស្រឡាញ់នាងដូចមុន អ្នកធុញទ្រាន់នឹងនាង គឺអ្នកលែងចង់នៅក្បែរនាង ហើយនាងប្រាកដជាគិតថាអ្នកកំពុងតែមានអ្នកថ្មីថែមទៀតផង។ មនុស្សស្រីម្នាក់ដែលបានដាក់ចិត្តដាក់បេះដូងស្រឡាញ់អ្នកហើយ នាងក៏មិនខ្វល់ទេថារយៈពេលដែលអ្នក ហើយនឹងនាងបានចាប់ផ្ដើមមកយូរប៉ុនណាទេ សំខាន់គឺនាងនៅតែត្រូវការការយកចិត្តទុកដាក់ និងនៅក្បែរនាង៌្យបានច្រើនៗ ខ្វាយខ្វល់ពីនាង មិនមែនចេះតែទុកនាងចោលស្ទើរតែគ្រប់ពេលនោះឡើយ។ នាងពិតជាចង់ឱ្យអ្នកតាមនាងណាស់ ការខ្វាយខ្វល់របស់អ្នកដែលផ្ដល់ឱ្យនាង គឺជាកម្លាំងចិត្ត ស្នាមញញឹម និងសុភមង្គលដ៏ធំធេងសម្រាប់នាង តើអ្នកមានដឹងទេ? នាងនៅតែត្រូវការឱ្យអ្នកលះបង់ និងព្យាយាមដើម្បីនាងឱ្យបានច្រើនៗតាមដែលអាចធ្វើទៅបាន គឺឱ្យដូចគ្រាដំបូង ដែលអ្នកបានចាប់ផ្ដើមជាមួយនាហអ៊ីចឹងដែរ។…

KNONGSROK
ស្នេហាយុវវ័យ

ប៉ុន្មានចំណុចរបស់មនុស្សស្រី សួរថា បើអ្នកស្រឡាញ់នាង អ្នកអាចយល់ពីនាងបានកម្រិតណាដែរ?

– នាងមិនខ្វល់ទេ ថាមានមនុស្សស្រីណាខ្លះ បានឆាត ឬទាក់ទងមកអ្នក … ប៉ុន្តែនាងខ្វល់នូវការឆ្លើយតបរបស់អ្នក ទៅកាន់ពួកគេ និងរឿងដែលអ្នកលាក់បាំងនាងចំពោះរឿងទាំងនេះ។ – នាងមិនខ្វល់ទេ ថាអ្នកទៅដើរលេងជាមួយមិត្តភក្តិស្រី ឬប្រុស តែនាងខ្វល់ថាអ្នកលាក់បាំង និងទង្វើកុហកនៅពីក្រោយខ្នងនាង។ – នាងមិនខ្វល់ទេ ថាអ្នកចំនាយពេលជាមួយមិត្តភក្តិ ទៅណាមកណាជាមួយមិត្តភក្តិ តែនាងខ្វល់ បើអ្នកទុកនាងចោល មិនរវល់ មិនអើពើជាមួយនឹងនាង សូម្បីតែផ្ញើសារក៏មិនផ្ញើប្រាប់នាង។ – នាងមិនខ្វល់ពីការដើរលេងស៊ីផឹក ជួបជុំមិត្តភក្តិរបស់អ្នក តែនាងខ្វល់ថាអ្នកនឹងផឹកស៊ីដោយមិនគិត មិនពិចារណា ជាពិសេសគឺ មិនត្រឹមតែផឹកស៊ីធម្មតាទេ តែអ្នកបែរជាធ្វើខ្លួនផ្ដេសផ្ដាស…

Cover Copy
គ្រួសារ

សម្រាប់អ្នក តើស្នេហាមានអត្ថន័យបែបណា? តស់! មកដឹងអំពីអត្ថន័យនៃស្នេហាទាំងអស់គ្នា

និយាយដល់ពាក្យថាស្នេហា ចំពោះក្មេងៗ គឺមិនមែនជារឿងដែលល្អឡើយ មិនយល់ពីអត្ថន័យនៃស្នេហាច្បាស់ ក្មេងៗ ឬយុវវ័យមួយចំនួន អាចនឹងយកទៅប្រើក្នុងន័យមិនល្អ ឬក៏បង្កជាហេតុ នាំឱ្យមានវិប្បដិសារីក្នុងជីវិតក៏ថាបានដែរ។ ប៉ុន្តែសម្រាប់មនុស្សធំដឹងក្ដីដូចយើងក្នុងពេលនេះ យើងក៏គួរតែយល់ច្បាស់ហើយថា ស្នេហា មានអត្ថន័យបែបណា? អត្ថន័យនៃស្នេហា គឺស្ថិតទៅលើការយល់ឃើញទៅតាមគំនិតនៃបុគ្គលម្នាក់ៗ ស្នេហា មិនមានអត្ថន័យជាក់លាក់ណាមួយច្បាស់លាស់ឡើយ។ យ៉ាងណាមិញ ៥ ចំណុចនេះ ជាអត្ថន័យនៃស្នេហា​ ដែលបានមកពីប្រិយមិត្តមួយចំនួន ដែលគាត់មានស្នេហាបានផ្ដល់ហើយ ៖ ១. ស្នេហា ធ្វើឱ្យមនុស្សចេះលះបង់ និងផ្ដល់ឱ្យ ស្នេហា គឺជាការស្រឡាញ់ ហើយការស្រឡាញ់ គឺជាការលះបង់…

2
សង្គម

មុននឹងចង់មានស្នេហា​ ត្រូវរៀនចេះគោលការណ៍ទាំង ៥ នេះសិន

មុននឹងអ្នកចង់មានស្នេហា មិនថាអ្នកស្ថិតក្នុងវ័យណាមួយនោះទេ អ្នកត្រូវដឹងពីគោលការណ៍ទាំង៥ចំណុចនេះជាមុនសិន ហើយត្រូវតែធ្វើឱ្យបាន ទើបអ្នកមិនធ្លាក់ខ្លួនជាមនុស្សល្ងង់ ទន់ជ្រាយ ត្រូវរងការឈឺចាប់ រងទុក្ខវេទនា ព្រោះតែរឿងស្នេហា។ ១. ត្រូវតែស្រស់ស្អាត ស្ត្រីស្រស់ស្អាត មិនចាំបាច់ទាល់តែស្លៀកពាក់ស៊ិចស៊ី មិនបាច់ទាល់តែទិញសម្លៀកបំពាក់ថ្លៃៗ ឬប្រើប្រាស់របស់ប្រេនៗនោះឡើយ។ ប៉ុន្តែស្ត្រីដែលស្រស់ស្អាត គ្រាន់តែដឹងពីរបៀបតុបតែងរូបសម្រស់ឱ្យស្អាតសមរម្យប៉ុណ្ណឹងទៅគឺបានហើយ។ ស្ត្រីដ៏ស្រស់ស្អាតម្នាក់ ជាដំបូងត្រូវមើលខ្លួនឯងថា មានភាពលេចធ្លោ ធ្វើឱ្យខ្លួនឯងមានទំនុកចិត្តនៅចំពោះមុខមនុស្សគ្រប់រូប។ ជីវិតនេះមិនយូរទេ ដូច្នេះកុំស្ទាក់ស្ទើរក្នុងការថែរក្សារូបរាង និងរូបសម្រស់របស់ខ្លួនឯងឱ្យបានល្អ។ ២. រស់នៅដោយស្មោះត្រង់ ប្រសិនបើអ្នកចង់មានបុរសស្មោះត្រង់ មិត្តល្អ មិត្តរួមការងារស្មោះត្រង់ អ្នកគួរតែធ្វើខ្លួនជាមនុស្សស្មោះត្រង់ ចាប់ផ្ដើមពីខ្លួនអ្នកជាមុនសិន ភាពល្អ…

2
សង្គម

“កុំ” ទាំង៣ មនុស្សប្រុសដាច់ខាត កុំធ្វើចំពោះមនុស្សស្រីឱ្យសោះ បើអ្នកពិតជាស្រឡាញ់នាងមែន

មនុស្សប្រុសត្រូវចាំថា មានរឿង៣យ៉ាង ដាច់ខាតកុំធ្វើលើមនុស្សស្រីដែលអ្នកស្រឡាញ់ ព្រោះតែការស្រឡាញ់ ទើបនាងតែងតែបញ្ចេញអាកប្បកិរិយាទាំងនេះចំពោះអ្នក។ បើអ្នកពិតជាស្រឡាញ់នាងមែន ខ្លាចនាងខូចចិត្ត ខ្លាចនាងគិតច្រើន អ្នកត្រូវតែចៀសវានូវរឿងទាំង៣ខាងក្រោមនេះ។ ១. កុំធុញទ្រាន់នឹងការប្រចណ្ឌរបស់នាង អាចថាជាចរិតធម្មជាតិរបស់មនុស្សស្រី ទោះបីជានាងជាមនុស្សស្រីរឹងមាំយ៉ាងណាក៏ដោយ តែឱ្យតែនាងចាប់ផ្ដើមមានស្នេហា នាក៏ចាប់ផ្ដើមចេះញ៉ិញ៉ក់ រករឿង ខឹង ប្រចណ្ឌ ជាពិសេសគឺ ពូកែអន់ចិត្ត គិតច្រើនផ្ដេសផ្ដាសតែម្នាក់ឯង។ យ៉ាងណាមិញ សូមកុំធុញទ្រាន់នឹងការប្រចណ្ឌហួងហែងរបស់នាង ព្រោះតែនាងស្រឡាញ់អ្នក ខ្លាចបាត់បង់អ្នក ក៏មិនចង់ឃើញមនុស្សដែលនាងស្រឡាញ់ ទៅពាក់ព័ន្ធនឹងអ្នកណាផ្សេងក្រៅពីនាងនោះឡើយ ដូច្នេះហើយ ទើបនាងចេះតែប្រចណ្ឌនឹងអ្នក។ លើសពីនេះ មនុស្សស្រីនាងមិនមែនចេះតែទៅខឹង រករឿង…

New Copy
សង្គម

មនុស្សដែលស្រឡាញ់អ្នកពិតប្រាកដ គឺតែងតែបញ្ចេញអាកប្បកិរិយាទាំងនេះមកកាន់អ្នក

ជាក់ស្ដែងណាស់ មនុស្សស្រីគ្រប់រូប រមែងចង់បានដៃគូ ឬគូស្នេហ៍ជាមនុស្សដែលមានអត្តចរិតចាស់ទុំ ដឹងខុសស្គាល់ត្រូវ ជាពិសេស គឺនៅក្នុងទំនាក់ទំនង គេត្រូវតែជាមនុស្សម្នាក់ដែលមានទំនួលខុសត្រូវខ្ពស់ មិនថាអារម្មណ៍មួម៉ៅក្ដៅក្រហាយ ឬមានបញ្ហាណាមួយមកកើតឡើងចំពោះខ្លួនគេឡើយ ក៏មនុស្សម្នាក់នោះ ត្រូវតែអាចអត់ធ្មត់ និងរក្សាអារម្មណ៍ មិនអាចយកមកជះកំហឹង និងស្ដីបន្ទោសដាក់មនុស្សដែលខ្លួនស្រឡាញ់ជាដាច់ខាត។ យ៉ាងណាមិញ មនុស្សដែលមានចរិតចាស់ទុំ សក្តិសមឱ្យអ្នកយកជាដៃគូជីវិត គេត្រូវតែមានចរិតប៉ុន្មានចំណុចខាងក្រោមនេះ។ ១. មិនខ្វល់ថា គាត់ឈ្លោះ ឬថ្នាំងថ្នាក់ដាក់គ្នាយ៉ាងណាទេ អ្វីដែលសំខាន់ គាត់នឹងមិនខឹងនឹងអ្នកដល់ឆ្លងថ្ងៃឡើយ ទោះបីអ្នកខុស ឬគាត់ក៏ខុសក៏ដោយ គាត់ក៏នៅតែត្រឡប់មកនិយាយជាមួយអ្នកធម្មតា ធ្វើដូចគ្នារឿងអ្វីកើតឡើង គាត់តែងតែនិយាយរកអ្នកមុន ដោយមិនខ្វល់ថាអន់ ឬថោកអ្វីឡើយ…

New Copy
សង្គម

គម្លាតច្រើននៃអាយុរបស់គូស្នេហ៍ ច្រើនតែទទួលបានទំនាក់ទំនងដែលរីករាយ និងស្រឡាញ់គ្នាបានយូរអង្វែង

យោងតាមអ្នកចិត្តសាស្រ្តបានឱ្យដឹងថា គូស្នេហ៍ដែលមានអាយុខុសគ្នាច្រើន តែងតែទទួលបាននូវភាពរីករាយ សុភមង្គល និងមានទំនាក់ទំនងយូរអង្វែង មិនងាយនឹងបែកបាក់គ្នាឡើយ។ ១. ភាពខុសគ្នានៃអាយុមិនមែនជាបញ្ហាធំទេ ការស្ទង់មតិពីគូស្នេហ៍ល្បីៗ រហូតដល់មនុស្សសាមញ្ញ យើងអាចមើលឃើញយ៉ាងងាយស្រួលនូវទំនាក់ទំនងដែលមានអាយុខុសគ្នាពី ២០ ទៅ ៣០ ឆ្នាំ ប៉ុន្តែរឿងស្នេហារបស់ពួកគេនៅតែស្ថិតស្ថេរ និងគួរឱ្យកោតសរសើរតាមពេលវេលា។ ទោះយ៉ាងណាក៏ដោយ វាកើតឡើងដោយសារការលង់ស្រលាញ់មនុស្សដែលមានអាយុតិចជាងច្រើនឆ្នាំ ទំនាក់ទំនងនេះបានជួបនឹងការនិយាយពីមនុស្សនៅជុំវិញយ៉ាងឆាប់រហ័ស។ ប្រសិនបើស្ត្រីជាមនុស្សចាស់នាង ទំនងជាប្រឈមនឹងការរិះគន់ដូចជា“ នាងត្រូវតែក្លាយជាអ្នកមានដើម្បីមានបុរសវ័យក្មេងដើរតាម”“ស្នេហានាងយកបានតែប្រុសដែលស្រឡាញ់លុយ” ។ ប៉ុន្តែផ្ទុយទៅវិញ ប្រសិនបើបុរសម្នាក់លង់ស្រលាញ់នារីដែលមានអាយុស្មើនឹងកូនស្រីរបស់គេ នោះពួកគេត្រូវបានគេសរសើរដែលជាស្តង់ដារទ្វេដងនៅក្នុងសង្គម។ ប៉ុន្តែកុំបារម្ភច្រើន ព្រោះយូរ ៗ ទៅការនិយាយបែបនេះ ក៏រលាយបាត់បន្តិចម្តង…

New Copy
សង្គម

ទោះស្រឡាញ់ប៉ុនណាក៏ដោយ តែបើចេញចរិតមក មើលងាយ ចង់ត្រួតត្រាយើងហើយ បែកគ្នា ដើរផ្លូវរៀងខ្លួនទៅ

មនុស្សពីរនាក់ស្រឡាញ់គ្នា ច្បាស់ណាស់ ថាត្រូវតែចេះគោរព ឱ្យតម្លៃ និងជឿជាក់លើគ្នាទៅវិញទៅមក ទើបអាចឱ្យជីវិតគូបានយូរអង្វែង និងមានក្ដីសុខសុភមង្គល។ តែយ៉ាងណាមិញ ប្រសិនបើស្រឡាញ់គ្នា តែមិនដែលគោរព ឱ្យតម្លៃ ជឿជាក់លើគ្នា បែរជាចេញចរិតមកមើលងាយ ចង់ត្រួតត្រាលើគ្នាហើយនោះ ទោះស្រឡាញ់ខ្លាំងប៉ុនណាក៏ដោយ ក៏មិនគួរបន្តដែរ មនុស្សយើងសំខាន់ណាស់គឺការទទួលបានការគោរពឱ្យតម្លៃពីដៃគូ តែបើគេមិនឱ្យតម្លៃយើងផង គេមើលងាយយើង គេចង់មកបញ្ជា ត្រួតត្រាលើយើង សួរថា យកមនុស្សបែបហ្នឹងមកធ្វើអី យកមកឱ្យគេបញ្ជាក្បាលយើងតាមចិត្តឬយ៉ាងណា? ដៃគូជីវិត មិនអាចឱ្យគេមកមើលងាយ ប្រមាថ ត្រួតត្រាយើងបានតាមចិត្តឡើយ។ មនុស្សខ្លះបញ្ជានេះបញ្ជានោះ មិនមែនយើងមិនតាមគេទេ តែគេកំពុងតែចង់ត្រួតត្រាលើដំណើរជីវិតយើង។ យ៉ាងណាមិញ…