“កុំ” ទាំង៣ មនុស្សប្រុសដាច់ខាត កុំធ្វើចំពោះមនុស្សស្រីឱ្យសោះ បើអ្នកពិតជាស្រឡាញ់នាងមែន

“កុំ” ទាំង៣ មនុស្សប្រុសដាច់ខាត កុំធ្វើចំពោះមនុស្សស្រីឱ្យសោះ បើអ្នកពិតជាស្រឡាញ់នាងមែន
ការផ្សាយពាណិជ្ជកម្ម

មនុស្សប្រុសត្រូវចាំថា មានរឿង៣យ៉ាង ដាច់ខាតកុំធ្វើលើមនុស្សស្រីដែលអ្នកស្រឡាញ់ ព្រោះតែការស្រឡាញ់ ទើបនាងតែងតែបញ្ចេញអាកប្បកិរិយាទាំងនេះចំពោះអ្នក។ បើអ្នកពិតជាស្រឡាញ់នាងមែន ខ្លាចនាងខូចចិត្ត ខ្លាចនាងគិតច្រើន អ្នកត្រូវតែចៀសវានូវរឿងទាំង៣ខាងក្រោមនេះ។

១. កុំធុញទ្រាន់នឹងការប្រចណ្ឌរបស់នាង

ការផ្សាយពាណិជ្ជកម្ម

អាចថាជាចរិតធម្មជាតិរបស់មនុស្សស្រី ទោះបីជានាងជាមនុស្សស្រីរឹងមាំយ៉ាងណាក៏ដោយ តែឱ្យតែនាងចាប់ផ្ដើមមានស្នេហា នាក៏ចាប់ផ្ដើមចេះញ៉ិញ៉ក់ រករឿង ខឹង ប្រចណ្ឌ ជាពិសេសគឺ ពូកែអន់ចិត្ត គិតច្រើនផ្ដេសផ្ដាសតែម្នាក់ឯង។ យ៉ាងណាមិញ សូមកុំធុញទ្រាន់នឹងការប្រចណ្ឌហួងហែងរបស់នាង ព្រោះតែនាងស្រឡាញ់អ្នក ខ្លាចបាត់បង់អ្នក ក៏មិនចង់ឃើញមនុស្សដែលនាងស្រឡាញ់ ទៅពាក់ព័ន្ធនឹងអ្នកណាផ្សេងក្រៅពីនាងនោះឡើយ ដូច្នេះហើយ ទើបនាងចេះតែប្រចណ្ឌនឹងអ្នក។

លើសពីនេះ មនុស្សស្រីនាងមិនមែនចេះតែទៅខឹង រករឿង ប្រចណ្ឌនឹងមនុស្សគ្រប់គ្នាឡើយ បើមិនមែនជាមនុស្សដែលនាងស្រឡាញ់ទេ នាងក៏មិនទៅខ្វល់ ឈឺក្បាលជាមួយដែរ ដូច្នេះ អ្នកត្រូវចេះថ្នមចិត្តនាង​ លួងលោមនាង កុំខឹង កុំធុញនឹងការប្រចណ្ឌរបស់នាងអី ត្រូវដឹងថា​មនុស្សស្រីស្ទើរតែ៩០%ហើយ គឺសុទ្ធតែមានចរិតមួយហ្នឹង។

ការផ្សាយពាណិជ្ជកម្ម

85dd55c8778d78501966c21fd91e39be

២. កុំបង្ខំនាង

ការផ្សាយពាណិជ្ជកម្ម

មនុស្សស្រី នាងមិនចូលចិត្តឱ្យអ្នកណាមកបង្ខំ គាបសង្កត់លើនាងឡើយ ជាពិសេសមនុស្សស្រីសម័យនេះ នាងមានឯករាជ្យ មានជីវិតជារបស់នាងខ្លួនឯង ដូច្នេះ ដាច់ខាតមិនឱ្យអ្នកណាមកបង្ខំនាងនោះទេ។​ ប្រសិនបើនាងមិនចូលចិត្តអ្វីមួយហើយនោះ អ្នកនៅតែបង្ខំនាងទៀត ស្មើនឹងអ្នកដាក់កំហិត ធ្វើបាបផ្លូវចិត្តរបស់នាងច្បាស់ណាស់ ដូច្នេះ នាងក៏មិនអាចនៅទ្រាំគ្រាំចិត្តនឹងមនុស្សដែលមិនយល់ពីនាងបែបនេះឡើយ។

9c8f805a582c00fa61a8d29c834b4695

ការផ្សាយពាណិជ្ជកម្ម

៣. កុំលេងសើចនឹងការអត់ធ្មត់របស់នាង

មនុស្សស្រីនៅទ្រាំ នៅអត់ធ្មត់ចំពោះអ្នក ក៏មានន័យថា នាងនៅស្រឡាញ់អ្នកខ្លាំង តែបើអ្នកនៅតែមិនយល់ពីណាង នៅតែធ្វើខុសចំពោះនាង ជាពិសេស គឺកំហុសដដែលៗ​ នាងប្រាកដជាមិនអាចនៅទ្រាំអត់ធ្មត់ចំពោះអ្នកបានមួយជីវិតឡើយ។

ការផ្សាយពាណិជ្ជកម្ម

សូមកុំលេងសើចជាមួយនឹងការអត់ធ្មត់របស់មនុស្សស្រី ព្រោះបើអ្នកនៅតែបំពាន គ្មានគិតខ្វល់ដល់អារម្មណ៍របស់នាងតទៅទៀត អ្នកច្បាស់ជាត្រូវបាត់បង់នាងរហូត ព្រោះបើនាងអស់ការអត់ធ្មត់ នាងលែងស៊ូទ្រាំបន្តហើយនោះ នាងច្បាស់ជាដើរចេញពីអ្នក ដោយគ្មានការសោកស្ដាយអ្វីសូម្បីតែបន្តិច៕

អត្ថបទ ៖ pHknongsrok / Knongsrok

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម