មនុស្សប្រុស មុននឹងអ្នកស្រឡាញ់ ឬសម្រេចចិត្តរៀបការជាមួយនឹងនារីណាម្នាក់ អ្នកត្រូវដឹងថា អ្នកគួរធ្វើអ្វីដើម្បីនាង ដើម្បីបានចិត្តនាង អ្នកត្រូវតែអាចផ្ដល់ឱ្យនាងនូវចំណុចទាំង៣នេះ ។
– បើអ្នកទិញម្ហូបឱ្យមនុស្សស្រី ៖ នាងនឹងធ្វើម្ហូបឆ្ងាញ់ៗសម្រាប់អ្នកជារៀងរាល់ថ្ងៃ នាងនឹងក្លាយជស្ត្រីមេផ្ទះដ៏ចំណាន បាយទឹក បង្អែមគ្រប់យ៉ាង គឺនាងសុទ្ធតែអាចផ្ដល់ឱ្យអ្នកបានទាំងអស់ ព្រោះថាការដែលអ្នកអាចទិញម្ហូបឱ្យនាង គឺមានន័យថា អ្នកកំពូងតែរំលែកនូវបន្ទុកនៃកិច្ចការងារផ្ទះជាមួយនាងហើយ។

– បើអ្នកផ្ដល់ផ្ទះមួយឱ្យមនុស្សស្រី ៖ នាងប្រាកដជាផ្ដល់គ្រួសារមួយឱ្យអ្នកវិញដើម្បីតបស្នងដល់ការលះបង់របស់អ្នកចំពោះនាង។ គ្រួសារមួយនោះ អាចមិនមែនមានត្រឹមតែអ្នក ហើយនិងនាងទេ តែប្រាកដជាមានកូនតូចៗស្រីប្រុស ដែលនោះគឺជាកាដូដ៏មានន័យ ហើយក៏ជាចំណងដៃដ៏មានតម្លៃបំផុតសម្រាប់ជីវិតគូរបស់អ្នកជាមួយនឹងនាង វាពិតជាគ្រួសារមួយដ៏ពេញលេញពិតប្រាកដ ដែលមនុស្សគ្រប់រូបប្រាថ្នាចង់បាន។

– ពេលអ្នកផ្ដល់ស្នាមញញឹម និងសុភមង្គលឱ្យនាង ៖ នាងនឹងប្រគល់បេះដូង ការស្រឡាញ់ និងជីវិតពេញមួយជីវិតរបស់នាងឱ្យអ្នក ធ្វើជាម្ចាស់កម្មសិទ្ធផ្ដាច់មុខ នាងព្រមលះបង់គ្រប់បែបយ៉ាង មិនថាភាពជាយុវវ័យ សម្រស់ ឬពេលវេលារបស់នាងនោះឡើយ ព្រោះនាងបានជឿជាក់ និងទុកចិត្តលើអ្នកទាំងស្រុងហើយ ដូច្នេះ នាងក៏មិនមានអ្វីដែលខ្លាចក្នុងការធ្វើដើម្បីអ្នកនោះដែរ៕

អត្ថបទ ៖ មនុស្សចុងក្រោយ / ក្នុងស្រុករក្សាសិទ្ធិ

