មនុស្សប្រុសម្នាក់ បើមានទង្វើទាំងនេះញឹកញាប់ ភាគច្រើនសុទ្ធតែនឹកដល់អ្នក

មនុស្សប្រុសម្នាក់ បើមានទង្វើទាំងនេះញឹកញាប់ ភាគច្រើនសុទ្ធតែនឹកដល់អ្នក
ការផ្សាយពាណិជ្ជកម្ម

បើនិយាយចំពោះរឿងមនោសញ្ចេតនា ការបង្ហាញនូវក្តីស្រលាញ់រវាងមនុស្សប្រុស និងស្រី សុទ្ធតែមិនដូចគ្នា ប្រាកដណាស់មានពេលជាច្រើនរបៀបនៃការបង្ហាញក្តីស្រលាញ់មិនដូចគ្នាទេ។ មនុស្សស្រីភាគច្រើនពេលដែលនឹកដល់គេ គឺមិនទាក់ទងរកមកផ្ទាល់ទេ តែអាចតាមរយៈមធ្យោបាយផ្សេងៗមកបញ្ចេញពីអារម្មណ៍របស់ខ្លួន តែបើមនុស្សប្រុសនឹកដល់គេវិញ គឺគេនឹងទំនាក់ទំនងមកជាញឹកញាប់ ដើម្បីឱ្យអ្នកដឹងពីចិត្តគំនិតរបស់គេ។

១. នៅសុខៗទាក់ទងមកអ្នក ចង់ដឹងពីដំណឹងរបស់អ្នក

ការផ្សាយពាណិជ្ជកម្ម

Image_2021 10 21_151511

ការនឹករឭក នេះពិតជាធ្វើឱ្យមនុស្សធុញទ្រាន់ណាស់ ព្រោះវាមិនអាចគ្រប់គ្រងបានឡើយ។ បើនិយាយចំពោះមនុស្សដែលមានចិត្តចំពោះគ្នាវិញ ពេលខ្លះឱ្យតែមិនបានឃើញមុខគ្នាក្នុងចិត្ត គឺនៅមិនសុខ។ ហើយចំពោះមនុស្សប្រុសវិញ ឱ្យតែគេស្រលាញ់មនុស្សម្នាក់ហើយ គេចង់ដឹងដំណឹងម្នាក់នោះគ្រប់ពេល ចង់នៅក្បែរនាង មិនចង់ចាកចេញពីនាងសូម្បី១វិនាទី។ ប៉ុន្តែដោយសារតែការរវល់កិច្ចការងាររៀងៗខ្លួន ពេលដែលបែកគ្នា គឺចេះតែនឹកដល់គ្នា ដូច្នេះក៏ប្រើមធ្យោបាយផ្សេងៗដើម្បីបង្ហាញពីចិត្តគំនិតរបស់ខ្លួន។

ការផ្សាយពាណិជ្ជកម្ម

បើមនុស្សប្រុសម្នាក់ទាក់ទងមកអ្នកគ្រប់ពេល ចង់ដឹងពីសកម្មភាពរបស់អ្នក អាចឱ្យដឹងបានថានៅក្នុងចិត្តគេពិតជាខ្វល់ខ្វាយពីអ្នក នឹកដល់អ្នក ទើបអាចធ្វើទង្វើបែបនេះចេញមក។ ចំពោះមនុស្សដែលមិនបានស្រលាញ់អ្នកវិញ គេមិនដែលមកទាក់ទងរកអ្នកមុនទេ រឹតតែមិនចង់ដឹងពីស្ថានភាពរបស់អ្នកទៀត តែមនុស្សស្រលាញ់គឺខុសគ្នា គេនឹកដល់អ្នកគ្រប់ពេលវេលាដោយសារតែអ្នកធ្វើឲ្យអារម្មណ៍របស់គេមិននៅក្នុងខ្លួន។

ដូច្នេះ អ្នកអាចសាកមើលពីស្ថានភាពមនុស្សម្នាក់ដែលនៅជាមួយអ្នក និងមិននៅជាមួយអ្នក គឺអាចដឹងពីចិត្តពិតរបស់គេចំពោះអ្នកហើយ។

ការផ្សាយពាណិជ្ជកម្ម

២. នៅសុខៗបង្ហាញពីចិត្តស្រលាញ់ចំពោះអ្នក ហើយខ្វល់ខ្វាយពីចិត្តគំនិតដែលអ្នកមានចំពោះគេ

6b94263def0ffdcfca843083f67199fd

ការផ្សាយពាណិជ្ជកម្ម

អាចនិយាយបានថា មនុស្សម្នាក់កាន់តែស្រលាញ់អ្នក នឹកដល់អ្នក គឺកាន់តែចង់ដឹងពីចិត្តគំនិតរបស់ភាគីម្ខាងទៀត ថាគេមានចិត្តយ៉ាងណាចំពោះខ្លួន ដើម្បីកុំឱ្យខ្លួនខកចិត្តនៅថ្ងៃក្រោយ។ ពេលដែលមនុស្សប្រុសម្នាក់នឹកដល់អ្នក គេនឹងមកប្រាប់អ្នកដោយផ្ទាល់ថា គេនឹកដល់អ្នក ហើយគេនឹងសួរអ្នកវិញថា តើ “អ្នកមានចិត្តដូចគេដែរឬក៏អត់”។

នៅក្នុងមនោសញ្ចេតនា ស្រលាញ់មនុស្សម្នាក់គឺលាក់មិនជិតនោះទេ ក្តីស្រលាញ់របស់មនុស្សប្រុស គឺងាយយល់ណាស់ ឱ្យតែគេនឹកដល់អ្នក គឺនឹងប្រាប់អ្នកដោយត្រង់ថា “ខ្ញុំនឹងអ្នក” ហើយទន្ទឹមរង់ចាំការឆ្លើយតបរបស់អ្នក។ បើទង្វើនេះកាន់តែពុះពញ្ជ្រោល ឬធ្វើញឹកញាប់មកកាន់អ្នក នេះបង្ហាញថា នៅក្នុងចិត្តរបស់គេគឺខ្វល់ខ្វាយពីអ្នកយ៉ាងខ្លាំង អាចទទួលអារម្មណ៍បែបនេះពីគេ នោះបានន័យថាគេស្រលាញ់អ្នកខ្លាំងណាស់ នេះគឺជាការបង្ហាញក្តីស្រលាញ់របស់មនុស្សប្រុស។

ការផ្សាយពាណិជ្ជកម្ម

៣. នៅសុខៗស៊ើបសួរពីពេលវេលារបស់អ្នក ចង់ទៅជួបអ្នក

6da32fbce9fa3412cdb08b921e379676

ការផ្សាយពាណិជ្ជកម្ម

ជាធម្មតាមនុស្សប្រុសពេលដែលស្រលាញ់គេ គឺតែងពិចារណាដល់អារម្មណ៍ និងគោរពពេលវេលារបស់ដៃគូម្ខាងទៀត ទោះជាគេនឹកអ្នកយ៉ាងណា ក៏មិនអាចធ្វើរឿងឱ្យអ្នកមិនសប្បាយចិត្តដែរ។ ដ្បិតតែនិយាយថា ការនឹកនាពិបាកធ្វើចិត្តបាន តែទោះជាស្រលាញ់គេយ៉ាងណា ក៏ត្រូវគិតដល់អារម្មណ៍របស់ភាគីម្ខាងទៀតដែរ។

មនុស្សប្រុសដែលស្រលាញ់អ្នកដោយពិតប្រាកដ ទោះជាគេនឹកអ្នកយ៉ាងណា ក៏គេត្រូវស៊ើបសួរពីពេលវេលារបស់អ្នកមុនសិន គោរពដល់ការរៀបចំរបស់អ្នក រកពេលវេលាសមរម្យមកជួបអ្នក មិនរំខានដល់ការងាររបស់អ្នកឡើយ។ តាមពិតទៅ ចំពោះរឿងស្នេហាមនុស្សប្រុសចូលចិត្តធ្វើអ្វី ត្រង់ៗណាស់ មិនចេះលាក់លៀម ដូច្នេះឥរិយាបថរបស់គេអាចឱ្យអ្នកដឹងពីចិត្តគំនិតរបស់គេតែម្តង៕

ការផ្សាយពាណិជ្ជកម្ម

អត្ថបទ ៖ Mythical Bird / Knongsrok

ការផ្សាយពាណិជ្ជកម្ម