តាមពិតពេលដែលមនុស្សស្រីចង់ចាកចេញពីអ្នក ទើបបង្ហាញភាពធុញទ្រាន់ទាំងនេះ

New Copy
ការផ្សាយពាណិជ្ជកម្ម

ចាំចំណាំមើល ឱ្យតែគេមានចិត្តលើអ្នក មិនថាជាកាយវិការ ឬសម្ដីនោះទេ តែងមានលក្ខណៈទន់ភ្លន់ និងភាពសិទ្ធស្នាលជានិច្ច។ បើនិយាយពីមនុស្សស្រីវិញ ឱ្យតែនាងស្រលាញ់នរណាម្នាក់ហើយ នាងតែងយកអាសារ ចង់ស្តាប់ពាក្យក្នុងចិត្តរបស់គេ និងចង់ដឹងរឿងគេគ្រប់យ៉ាង។ ប៉ុន្តែបើនាងលែងស្រលាញ់អ្នកហើយ និងចង់ចាកចេញពីអ្នក នាងនឹងបង្ហាញទង្វើធុញទ្រាន់ខាងក្រោមនេះឱ្យអ្នកដឹង។

ការផ្សាយពាណិជ្ជកម្ម

១. ពេលអ្នករកនាងជជែកគ្នា នាងបង្ហាញទង្វើធុញទ្រាន់

ទម្លាប់របស់មនុស្សស្រីឱ្យតែស្រលាញ់នរណាហើយ តែងចង់នៅស្និទ្ធជាមួយគេ ចូលចិត្តជជែកលេងជាមួយគេ មិនថាប្រធានបទអ្វីទេ នាងតែងចូលចិត្តស្តាប់ និងវែកញែកជាមួយ មិនថាជារឿងក្នុងជីវិត ឬរឿងមនោសញ្ចេតនាឡើយ ក៏នាងសប្បាយចិត្តនឹងចែករំលែងប្រាប់ទៅអ្នកដែរ ទោះជាពេលខ្លះជារឿងឥតប្រយោជន៍ ក៏នាងព្រមស្តាប់ និងយកចិត្តទុកដាក់ស្តាប់អ្នកដែរ ព្រោះនាងយល់នេះជារឿងដែលមានសុភមង្គលបំផុត។

ការផ្សាយពាណិជ្ជកម្ម

ផ្ទុយមកវិញ បើអ្នករកនាងជជែកគ្នាហើយនាងបែរជាគេច ឬក៏បង្ហាញទឹកមុខដូចជាមិនចង់ស្តាប់ ឬក៏ពេលអ្នកទូរស័ព្ទទៅនាង នាងលើកដែរ ប៉ុន្តែគ្រាន់តែនិយាយប៉ុន្មានម៉ាតក៏ដាក់ចុះវិញ ទាំងនេះហើយគឺនាងបង្ហាញថាធុញទ្រាន់និងអ្នក គ្មានការចាប់អារម្មណ៍អ្វីចំពោះអ្នកទៀតឡើយ។

1
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

២. អ្នកចង់សិ្នទិ្ធនឹងនាង នាងបែរជាធុញទ្រាន់នឹងអ្នក

ការផ្សាយពាណិជ្ជកម្ម

ពេលក្នុងចិត្តនាងព្រមទទួលយករូបអ្នកហើយ ទង្វើសាមញ្ញដែលនាងនឹងមើលឃើញនោះ ឱ្យតែពេលអ្នកមានបំណងចង់ចូលក្បែរនាង ស្និទ្ធនឹងនាង កាន់ដៃនាង គឺនាងមិនបានបង្ហាញកាយវិការប្រកែក ឬក៏គេចចេញពីអ្នកឡើយ នាងហាក់ដូចជាធ្វើដូចធម្មតា បង្ហាញថានាងផ្តល់ឱកាសដល់អ្នកឱ្យដើរចូលទៅក្នុងជីវិតរបស់នាង។ ប៉ុន្តែ បើអ្នកទាំងពីធ្លាប់តែស្និទ្ធស្នាលគ្នា ទៅណាមកណាជាមួយគ្នា នាងបែរជាប្រែទៅជារក្សាគន្លាតពីអ្នក មិនចង់ប៉ះពាល់ ឬចូលក្បែរអ្នក ភាគច្រើននាងចង់បង្ហាញប្រាប់អ្នកដោយសំងាត់ថា នាងអស់ចិត្តពីអ្នកហើយ ឬក៏អ្នកបានធ្វើអ្វីខុសចំពោះនាងហើយ។

2
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

៣. ពេលអ្នករកនាងឱ្យជួយ នាងបង្ហាញទឹកមុខធុញទ្រាន់

ការផ្សាយពាណិជ្ជកម្ម

មនុស្សស្រីពេលមានចិត្តស្រលាញ់អ្នក នាងតែងសង្ឃឹមថាអ្នករស់នៅបានសុខ បើនាងដឹងថាអ្នកជួបទុក្ខលំបាក នាងច្បាស់ជាពិបាកចិត្តថែមទាំងចង់ជួយអ្នកដោយអស់ពីចិត្តថែមទៀតផង មិនថាជាថវិការ ឬជាកម្លាំងឡើយ នាងមិនបដិសេធចំពោះការស្នើសុំជំនួយរបស់អ្នកឡើយ។ ផ្ទុយមកវិញ បើនាងដឹងហើយលឺហើយថាអ្នកកំពុងជួបទុក្ខលំបាក នាងបែរជាគេចវេស មិនចង់ទាក់ទងជាមួយអ្នក ស្ទើរតែមិនខ្វល់ពីអ្នកសោះ ពេលអ្នកប្រាប់ទុក្ខលំបាកទៅនាង នាងបែរជាធ្វើមុខក្រញ៉ូវបង្ហាញទឹកមុខធុញទ្រាន់ នេះហើយគឺជាសញ្ញានៃការអស់ចិត្តស្រលាញ់៕

អត្ថបទ ៖ បក្សីទេព / Knongsrok

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម