ចង់ដឹងមនុស្សស្រីស្រលាញ់អ្នកមែន ឬលេងសើច មើលតែពីរកន្លែងនេះនឹងដឹងចម្លើយជាមិនខាន

New Copy
ការផ្សាយពាណិជ្ជកម្ម

នៅក្នុងរឿងស្នេហា មនុស្សគ្រប់គ្នាតែងសង្ឃឹមថាខ្លួនអាចជួបមនុស្សមានចិត្តស្មោះចំពោះខ្លួន ព្រោះនៅក្នុងដំណាក់កាលនេះយើងត្រូវលះបង់មិនថាជាពេលវេលា ឬប្រាក់កាក់នោះទេ ចុះបើយើងមានចិត្តស្មោះចំពោះគេហើយ តែគេបែរជាគេមានចិត្តមិនច្បាស់លាស់នឹងយើង តើមានសុភមង្គលយ៉ាងម៉េចទៅ?

និយាយចំពោះមនុស្សប្រុសវិញ ឱ្យតែគេស្រលាញ់អ្នកណាហើយ គេសុខចិត្តលះបង់គ្រប់យ៉ាងដើម្បីនារីម្នាក់នោះ ទោះជាលទ្ធផលចុងក្រោយមិនដូចបំណងក៏ដោយ ក៏គ្មានអ្វីធំដុំសម្រាប់គេដែរ។ តែអ្វីដែលពួកគេខ្លាចបំផុតនោះ គឺខ្លួនគេខិតខំយកចិត្តស្មោះប្រគល់ឱ្យនាង តែនៅក្នុងចិត្តរបស់នាងសូម្បីតែស្រមោលគេក៏គ្មាន នេះទើបជារឿងដែលគួរឱ្យឈឺចាប់បំផុត។

ការផ្សាយពាណិជ្ជកម្ម

ដូច្នេះចង់ដឹងថាមនុស្សស្រីមានចិត្តគំនិតអ្វីទៅលើអ្នកនោះ តាមពិតមធ្យោបាយមានច្រើន ជាទូទៅ គ្រាន់តែមើលទៅកន្លែងទាំងពីរនេះ អ្នកនឹងដឹងចម្លើយជាមិនខាន។

១. នាងសុខចិត្តចាយប្រាក់របស់អ្នក ក៏សុខចិត្តជួយសន្សំសំចៃប្រាក់ដើម្បីអ្នកដែរ

ការផ្សាយពាណិជ្ជកម្ម

A7dfacca7f4b03174aad45d23821741f

នៅក្នុងដំណើរផ្លូវស្នេហាមួយនេះ អ្នកទាំងពីរសុទ្ធតែមិនអាចគេចផុតពី “ប្រាក់” មួយនេះទេ។ នៅលើខ្លួនមនុស្សស្រី បើអ្នកសូម្បីតែប្រាក់មួយកាក់មួយសេនមិនដាច់ចិត្តចំណាយដើម្បីនាងនោះ បានន័យថានាងមិនមែនជាមនុស្សស្រីដែលអ្នកស្រលាញ់នោះឡើយ។ ដូចគ្នានេះដែរ បើនាងមិនព្រមចាយប្រាក់របស់អ្នកទាល់តែសោះ នោះបានន័យថានាងមិនចង់ជំពាក់អ្វីអ្នកឡើយ នាងគ្មានចិត្តស្មោះចំពោះអ្នកនោះឡើយ។

ការផ្សាយពាណិជ្ជកម្ម

ដូច្នេះ នារីម្នាក់សុខចិត្តចាយប្រាក់របស់អ្នកមែន តែក៏ជួយសន្សំសំចៃដើម្បីអ្នកដែរ ជួនខ្លះដឹងថាអ្នករកប្រាក់យ៉ាងលំបាក នាងខំត្បិតត្បៀតដើម្បីអ្នក ឬក៏នាងសុខចិត្តចាយប្រាក់របស់នាងផ្ទាល់ យកប្រាក់របស់អ្នកមកទុក នេះប្រាកដណាស់ថានាងពិតជាស្រលាញ់អ្នកដោយស្មោះ។

ផ្ទុយមកវិញ បើនាងមិនដែលស្តាយស្រណោះប្រាក់របស់អ្នកដែលខំរកមក សើចចំអកថាអ្នកក្រ ទោះជាទំនាក់ទំនងរបស់អ្នកទាំងពីរមានការឱបថើបក៏ដោយ នាងគ្រាន់តែយកអ្នកមកលេងសើចប៉ុណ្ណោះ។

ការផ្សាយពាណិជ្ជកម្ម

២. នៅក្នុងមជ្ឈដ្ឋានរស់នៅរបស់នាង តើមានវត្តមានរបស់អ្នកដែរឬទេ?

B1abbb6062bd690878cef4f493191585

ការផ្សាយពាណិជ្ជកម្ម

ការស្រលាញ់មនុស្សម្នាក់ ប្រាកដជាត្រូវការការបើកចំហរឱ្យគេដឹងឮហើយ មាននារីខ្លះ គ្រាន់តែស្រលាញ់គ្នាដោយស្ងាត់ៗជាមួយអ្នក តែពេលនៅចំពោះមុខគេ បែរជាធ្វើដូចជាមិនស្គាល់ តើនេះមានចិត្តស្មោះដែរឬទេ?

ចង់វិនិច្ឆ័យនារីម្នាក់ថាស្រលាញ់អ្នកឬក៏អត់ មើលតែមជ្ឈដ្ឋាននាងរស់នៅគឺដឹងហើយ តើមានវត្តមានរបស់អ្នកឬក៏អត់ ជាពិសេសមិត្តល្អរបស់នាង តើមានដឹងពីវត្តមានរបស់អ្នកដែរឬទេ។ ទោះជានាងលួចស្រលាញ់អ្នកមិនបានប្រាប់អ្នកណាឱ្យដឹងក៏ដោយ តែទង្វើរបស់នាងនឹងបង្ហាញឱ្យមនុស្សដែលស្និទ្ធស្នាលនឹងនាងដឹងជាមិនខាន ព្រោះរឿងនេះមិនអាចលាក់ជិតនោះទេ។

ការផ្សាយពាណិជ្ជកម្ម

ដូច្នេះទើបនិយាយថា នៅក្នុងមជ្ឈដ្ឋានរបស់នាង បើមិនធ្លាប់មានវត្តមានរបស់អ្នកឱ្យគេដឹងផង ហើយនាងស្ទើរតែមានទំនាក់ទំនងស្អិតរមួតជាមួយមនុស្សប្រុសដទៃទៀតនោះ នោះបានន័យថានាងគ្រាន់តែលេងសើចជាមួយអ្នកតែប៉ុណ្ណោះ អ្នកមិនចាំបាច់ទៅចំណាយពេលជាមួយនាងទៀតឡើយ៕

អត្ថបទ ៖ ក្នុងស្រុក

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម