ឱ្យតែមនុស្សប្រុសមើលអ្នកមិនចូលភ្នែក ទើបមានចេតនាធ្វើរឿងទាំង ៤ នេះ

ឱ្យតែមនុស្សប្រុសមើលអ្នកមិនចូលភ្នែក ទើបមានចេតនាធ្វើរឿងទាំង ៤ នេះ
ការផ្សាយពាណិជ្ជកម្ម

នៅក្នុងរឿងស្នេហា ទាំងសងខាងត្រូវដាក់ចិត្តស្រលាញ់គ្នា មានតែបែបនេះទេ ទើបអាចឱ្យអ្នកទាំងពីរខិតរកគ្នាកាន់តែជិត។ បើមនុស្សម្នាក់លែងស្រលាញ់អ្នកហើយ នៅក្នុងរឿងស្នេហានេះ គឺគ្មានសុភមង្គលទេ ទោះជាអ្នកលះបង់គ្រប់យ៉ាង ក៏ការលះបង់នោះរកមិនឃើញតម្លៃឡើយ គឺជាស្នេហាដែលគ្មានសង្ឃឹមរកមិនឃើញទិសដៅ។

ស្នេហាប្រៀបដូចជាកាហ្វេថែមស្ករអ៊ីចឹង ថែមស្ករច្រើនពេកផឹកមិនឆ្ងាញ់ ថែមស្ករតិចពេកផឹកទៅល្វីង ឱ្យតែមនុស្សប្រុសម្នាក់មើលអ្នកមិនចូលភ្នែក ទើបគេមានចេតនាធ្វើរឿងទាំង ៤ នេះឡើង។

ការផ្សាយពាណិជ្ជកម្ម
1
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

១. មានបំណងនិយាយឱ្យរួចតែពីមាត់

បើគេស្រលាញ់អ្នក គេនឹងយកអ្នកដាក់ក្នុងចិត្ត រាល់ពាក្យដែលអ្នកនិយាយ គេនឹងយកចិត្តទុកដាក់ស្តាប់ ហើយចងចាំយ៉ាងច្បាស់លាស់ ប៉ុន្តែបើគេលែងស្រលាញ់ហើយ គឺគេមើលអ្នកលែងចូលភ្នែកហើយ គេនឹងនិយាយឱ្យតែរួចពីមាត់ ធ្វើឱ្យតែបាន។ ម្យ៉ាងទៀត គេយល់ថាអ្នកគួរឱ្យធុញ រអ៊ូរទាំ គេគ្មានចិត្តអំណត់ចំពោះអ្នកទៀតឡើយ គេយល់ថាអ្វីដែលអ្នកធ្វើ និងនិយាយសុទ្ធតែជាកំហុស។

ការផ្សាយពាណិជ្ជកម្ម

២. មានបំណងថែមម៉ោង ឬទៅណាឱ្យយូរ កម្រមកផ្ទះ

ពេលដែលគេស្រលាញ់អ្នក គេចូលចិត្តនៅជាមួយអ្នកមិនចង់ឃ្លាតទៅណា រាល់ថ្ងៃក្រៅពីធ្វើការ គឺត្រលប់មកផ្ទះដើម្បីកំដរអ្នក គេមិនចង់យកពេលវេលាទៅចំណាយលើខ្លួនអ្នកដទៃឡើយ ចិត្តរបស់គេមានតែអ្នក គេចង់កំដរអ្នកឱ្យបានច្រើន ឱ្យអ្នកទទួលអារម្មណ៍ស្រលាញ់របស់គេ។ ប៉ុន្តែបើមានថ្ងៃមួយ គេលែងស្រលាញ់អ្នកហើយ គេលែងចង់ឃើញមុខអ្នក លែងចង់ត្រលប់មកផ្ទះ ហើយគេយល់ថាអ្នកជាចំណែកលើស ដូច្នេះ គេតែងរកលេសថែមម៉ោង ឬទៅណាឱ្យយូរ កម្រមកផ្ទះ បែបនេះគេកំពុងតែគេចពីអ្នក មិនចង់នៅក្នុងដំបូលផ្ទះជាមួយនឹងអ្នកឡើយ។

ការផ្សាយពាណិជ្ជកម្ម
2
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

៣. មានបំណងមើលរំលងវត្តមានរបស់អ្នក

ពេលដែលទើបស្រលាញ់គ្នាជាមួយអ្នក គេពោរពេញដោយការងឿងឆ្ងល់ចំពោះអ្នក គេចង់នៅក្បែរអ្នកមិនទៅណា ចង់ធ្វើរឿងបន្តិចបន្តួចដើម្បីអ្នក ចង់ធ្វើរឿងអ្វីដែលធ្វើឱ្យអ្នកចាប់អារម្មណ៍ អ្នកនៅពេលនោះ គឺសំខាន់ចំពោះគេណាស់។ ប៉ុន្តែពេលវេលាកាន់តែយូរទៅ គេធុញទ្រាន់ហើយ គេស៊ាំហើយ គេមើលអ្នកលែងចូលភ្នែកហើយ គេនឹងមានបំណងមើលរំលងការស្ថិតនៅរបស់អ្នក ប្រៀបដូចជាអ្នកមិនដែលមានវត្តមាននៅក្នុងជីវិតគេអ៊ីចឹង។

ការផ្សាយពាណិជ្ជកម្ម

៤. គេមានបំណងមិនចង់និយាយរឿងអនាគតជាមួយអ្នក

ការគិតពីអនាគត គឺជាកម្លាំងចិត្តរបស់មនុស្សដែលមានស្នេហា ព្រោះវាជាគោលដៅ និងជាកម្លាំងជម្រុញឱ្យអ្នកទាំងពីរ ធ្វើយ៉ាងណាឆាប់ៗសម្រេចក្តីស្រមៃដែលអ្នកទាំងពីរធ្លាប់គិតរួមគ្នា។ ប៉ុន្តែមានតែមនុស្សដែលស្រលាញ់អ្នកទេ ទើបអាចនិយាយរឿងអនាគតជាមួយអ្នក បើមនុស្សប្រុសម្នាក់មិនស្រលាញ់អ្នកវិញនោះ ដាច់ខាតគេមិនបានគិតរឿងអនាគតជាមួយអ្នកឡើយ គេមានបំណងមិនរំឭករឿងអនាគតជាមួយអ្នក ចាំចំណាំមើល ឱ្យតែអ្នកនិយាយរឿងអនាគតជាមួយគេ គេតែងយល់ថាគួរឱ្យធុញទ្រាន់ គ្មានចំណាប់អារម្មណ៍ ស្ទើរតែយល់ថាអ្នកកំពុងតែគេងយល់សប្តិទាំងថ្ងៃទៀតផង៕

ការផ្សាយពាណិជ្ជកម្ម

អត្ថបទ ៖ បក្សី ទេព / Knongsrok

ការផ្សាយពាណិជ្ជកម្ម