មនុស្ស​ប្រុស​ដែល​ស្រលាញ់​អ្នក​ពិត ច្រើន​តែ​ទម្លាប់​យក​ដៃ​ទៅ​ប៉ះ​ផ្នែក​រាងកាយ​អ្នក​ទាំង ៤ នេះ

មនុស្ស​ប្រុស​ដែល​ស្រលាញ់​អ្នក​ពិត ច្រើន​តែ​ទម្លាប់​យក​ដៃ​ទៅ​ប៉ះ​ផ្នែក​រាងកាយ​អ្នក​ទាំង ៤ នេះ
ការផ្សាយពាណិជ្ជកម្ម

តាម​ការ​ស្រាវជ្រាវ​មួយ​បង្ហាញ​ថា មនុស្ស​ប្រុស​ដែល​មាន​ចិត្ត​ស្មោះត្រង់​និង​ច្បាស់លាស់​ជាមួយ​អ្នក គឺ​ពួក​គេ​រមែង​យក​ដៃ​ទៅ​ប៉ះ​លើ​ផ្នែក​ទាំង ៤ នេះ នៃ​រាងកាយ​របស់​អ្នក៖

៤) ប៉ះ​ចង្កេះ

ការផ្សាយពាណិជ្ជកម្ម
11
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ពេល​ដែល​គេ​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​អ្នក​ហើយ គេ​តែងតែ​ចង់​ឱប​ចង្កេះ​របស់​អ្នក។ ប៉ុន្តែ​ជា​ទូទៅ​ផ្នែក​ចង្កេះ​គឺ​ជា​តំបន់​ឯកជន​ភាព ដែល​មនុស្ស​ស្រី​មិន​ចេះ​តែ​ឲ្យ​នរណា​ប៉ះ​បាន​នោះ​ទេ ហើយ​យ៉ាង​ណា​ប្រសិន​បុរស​នោះ​គេ​មាន​ទម្លាប់​ឱប​ចង្កេះ​អ្នក​ពី​ក្រោយ​អ្វី​ជា​ដើម នោះ​គឺ​គេ​រាប់​អ្នក​ជា​មនុស្ស​អាទិភាព​តែ​ម្នាក់​ហើយ។

៣) ប៉ះ​សក់

ការផ្សាយពាណិជ្ជកម្ម
10
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

មនុស្ស​ស្រី​គឺ​ស្រលាញ់​សក់​ខ្លាំង​ណាស់ ហើយ​ចង់​បាន​សក់​ទន់ និង​ក្រអូប។ សម្រាប់​មនុស្ស​ប្រុស​ដែល​ស្រលាញ់​អ្នក​វិញ​ក៏​ដូច​គ្នា គឺ​ចូលចិត្ត​ទៅ​យក​ដៃ​អង្អែល​សក់ ហើយ​ស្ទាប​ក្បាល​របស់​អ្នក​ថ្នមៗ និង​ពេល​ខ្លះ​គឺ​គេ​យក​ច្រមុះ​ទៅ​ស្រង់​ក្លិន​ដ៏​ក្រអូប​នៃ​សក់​របស់​អ្នក។

២) ប៉ះ​ដៃ

ការផ្សាយពាណិជ្ជកម្ម
Hand Kiss
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

មិន​ថា​ទៅ​កន្លែង​ណា ពេល​ណា នៅ​ជាមួយ​នរណា គឺ​គេ​ចង់​កាន់​ដៃ​អ្នក​មិន​ចង់​លែង​នោះ​ឡើយ។ ម្នាក់​ហ្នឹង​ប្រហែល​ស្រលាញ់​អ្នក​ខ្លាំង មិន​ចង់​បាត់​អ្នក​នោះ​ទេ ហើយ​ការ​កាន់ដៃ​នេះ​សោត​ក៏​បង្ហាញ​ជា​សាធារណៈ​ថា​គេ​ស្រលាញ់​អ្នក​ខ្លាំង​ដែរ។

១) ប៉ះ​ស្មា

ការផ្សាយពាណិជ្ជកម្ម
Kiss Your Partner's Neck Step 7
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

នៅ​ពេល​ដែល​មនុស្ស​ប្រុស​ប៉ះ​ស្មា​មនុស្ស​ស្រី​ដែល​គេ​ស្រលាញ់ គឺ​ពួក​គេ​ចូលចិត្ត​យក​ចង្កា​ទៅ​ដាក់​នៅ​លើ​ស្មា​របស់​ស្រ្តី​នោះ ហើយ​ផ្នែក​ក្បែរ​នោះ​គឺ​ឆ្អឹង​ដង​កាំបិត​គឺ​ជា​ចំណុច​រសើប​បំផុត​មួយ​របស់​ស្រ្តី ដែល​នាង​មិន​ចេះ​តែ​ឲ្យ​នរណា​ប៉ះ​បាន​ទេ អ៊ីចឹង​ពេល​បុរស​ដែល​នាង​ស្រលាញ់​ទៅ​បបោសអង្អែល ក៏​ធ្វើ​ឲ្យ​មាន​អារម្មណ៍​រំភើប​ច្រើន​ដែរ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម