ហេតុអីក៏គ្មានសង្សារ? ឬមកពីគ្មានអ្នកណាស្រឡាញ់?

ហេតុអីក៏គ្មានសង្សារ? ឬមកពីគ្មានអ្នកណាស្រឡាញ់?
ការផ្សាយពាណិជ្ជកម្ម

ហេតុអីក៏គ្មានសង្សារ? ឬមកពីគ្មានអ្នកណាស្រឡាញ់?

ហេតុអីមិនព្រមយកសង្សារមួយនឹងគេ? ឬមកពីមិនចេះស្រឡាញ់អ្នកណា?

ការផ្សាយពាណិជ្ជកម្ម

អ្នកផ្ទះជម្រុញ ឱ្យគិតគូររឿងគូស្រករ! ជួបបងប្អូន ញាតិសន្ដានពេលណា ក៏សួរនាំរឿងរៀបការ! ក្រឡេកមកមើលពួកម៉ាក តែងតែសួរជម្រេញ កាលអ្ហែងការ? កាលអ្ហែងមានសង្សារ? កាលអ្ហែងចេះស្រឡាញ់គេ?

1
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ខ្ញុំក៏ធ្លាប់សួរខ្លួនឯងច្រើនដងដែរ ដែលទាក់ទងនឹងរឿងយកសង្សារ ឬរៀបការ! ខ្ញុំដឹង ថាខ្ញុំអាយុច្រើន ល្មមនឹងគិតគូររឿងគូស្រករហើយ … តែការដែលខ្ញុំគ្មានសង្សារ មិនមែនមកពីគ្មានអ្នកណាស្រឡាញ់ គ្មានអ្នកណាយក ឬមកពីខ្ញុំមិនចេះស្រឡាញ់នោះទេ តែមកពីមនុស្សដែលស្រឡាញ់ខ្ញុំ មិនមែនជាមនុស្សដែលខ្ញុំស្រឡាញ់! មនុស្សដែលចង់ចូលមកក្នុងជីវិតខ្ញុំ មិនមែនជាមនុស្សដែលខ្ញុំត្រូវការ រឿងសង្សារ ឬគូស្រករ មិនអាចចេះតែយកតាមការដួរជម្រេញដដែលៗ ពីមនុស្សជុំវិញខ្លួនទេ …!

ការផ្សាយពាណិជ្ជកម្ម

មកពីខ្ញុំអាយុច្រើន ទើបខ្ញុំត្រូវគិតគូរឱ្យបានច្បាស់ មុននឹងចាប់ផ្ដើមជាមួយអ្នកណា ព្រោះខ្ញុំជាមនុស្សដែល ចាប់ផ្ដើមហើយ គឺមិនបោះបង់ ស្រឡាញ់ហើយ គឺមិនបែកទេ ជ្រើសរើសហើយ នឹងថែរក្សាឱ្យបានល្អ បើយកហើយ នឹងធ្វើឱ្យជីវិតគូមួយនេះ មានតែពាក្យថា ក្ដីសុខ និងសុភមង្គល…! ខ្ញុំមិនចង់ឱ្យម្ដាយខ្ញុំចំណាយពេលរៀបចំពិធីរៀបការឱ្យខ្ញុំ ម្ដងហើយម្ដងទៀតនោះទេ …!!!

#មនុស្សចុងក្រោយ

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម