ស្នេហាយុវវ័យ

ពេលដែលមនុស្សប្រុសដាច់ធម៌មេត្តាចំពោះរឿងទាំង៣នេះ ជាសញ្ញាប្រាប់ថា គេចង់ចាកចេញពីអ្នកហើយ
ស្នេហាយុវវ័យ

ពេលដែលមនុស្សប្រុសដាច់ធម៌មេត្តាចំពោះរឿងទាំង៣នេះ ជាសញ្ញាប្រាប់ថា គេចង់ចាកចេញពីអ្នកហើយ

ស្នេហារបស់មួយនេះ រមែងតែងធ្វើឱ្យមនុស្សយើងឈឺក្បាល ព្រោះថាមួយនាទីមុន មនុស្សទាំងពីរនាក់គ្មានទំនាក់ទំនងនឹងគ្នាសោះ ប៉ុន្តែដោយសារតែក្រសែភ្នែក ពាក្យមួយម៉ាត់ ទង្វើខ្លះ បានធ្វើឱ្យអ្នកទាំងពីរកួចចិត្ត ស្ទើរតែមានចិត្តស្រលាញ់ភ្លាមៗក៏ថាបាន។ មានមិត្តអ្នកអានច្រើនណាស់ធ្លាប់សួរខ្ញុំនូវសំណួរមួយនេះ “តើធ្វើដូចម្តេចទើបដឹងថា មនុស្សប្រុសស្រលាញ់ខ្លួនពិតឬក្លែងក្លាយ?” តាមពិតទៅចម្លើយរបស់សំណួរនេះនៅក្នុងចិត្តរបស់ពួកយើងស្រាប់ទៅហើយ តែពេលដែលមនុស្សម្នាក់មានបញ្ហាអ្វីមួយនោះ ភាគច្រើនដៃគូម្ខាងទៀតទទួលអារម្មណ៍មិនបានពីក្តីស្រលាញ់របស់គេទេ ខ្លួនចាប់ផ្តើមវង្វេងវង្វាន់ ហើយក៏មិនព្រមទទួលយកលទ្ធផលដ៏សោកសៅនេះដែរ។ បើមនុស្សប្រុសលែងស្រលាញ់អ្នកហើយ ត្រៀមខ្លួនចាកចេញនោះ គឺគេនឹងដាច់ធម៌មេត្តាចំពោះរឿងទាំងបីយ៉ាងនេះ។ ១. សម្ដីដាច់ធម៌មេត្តា ក្លាយទៅជាកាន់តែសោះអង្គើយ ភាសាមានបីប្រភេទ៖ ទី១ ៖ ភាសាស្នេហា ក៏ជាភាសាផ្អែមល្អែម ប្រើនៅពេលដែលចាប់ផ្តើមស្រលាញ់គ្នា ប៉ុន្តែភាសាបែបនេះនឹងសាបរលាបម្តងបន្តិចៗ នៅពេលទំនាក់ទំនងកាន់តែយូរទៅៗ។ ទី២…

បើមនុស្សប្រុសនាំអ្នកចូលទៅក្នុងតំបន់ផ្ទាល់ខ្លួនទាំង៤នេះ  បញ្ជាក់ថា នៅក្នុងចិត្តគេបានគិតអ្នកជាគូអនាគតហើយ
សង្គម

បើមនុស្សប្រុសនាំអ្នកចូលទៅក្នុងតំបន់ផ្ទាល់ខ្លួនទាំង៤នេះ បញ្ជាក់ថា នៅក្នុងចិត្តគេបានគិតអ្នកជាគូអនាគតហើយ

“មនុស្សប្រុសដែលគិតអ្នកជាគូអនាគត ប្រាកដជារកគ្រប់មធ្យោបាយ ដើម្បីផ្តល់អារម្មណ៍សុវត្ថិភាពដល់អ្នកជាមិនខាន។” នៅក្នុងរឿងស្នេហាក៏បែបនេះដែរ បើគេចង់ដឹកដៃអ្នកចូលរោងការ សំពះក្រាបផ្ទឹមជាមួយអ្នក គេក៏ផ្តល់អារម្មណ៍សុវត្ថិភាពដល់អ្នកបានគ្រប់គ្រាន់ដែរ។ បើមនុស្សប្រុសនាំអ្នកទៅកន្លែងទាំងនេះ ភាគច្រើននៅក្នុងចិត្តរបស់គេបានគិតអ្នកជាគូអនាគតគេហើយ។ ១. ផ្ទះរបស់គេ បានន័យថា គេច្បាស់លាស់ថាអ្នកអាចនៅជាមួយគេជារៀងរហូត មនុស្សប្រុសម្នាក់ដែលមានអ្នកនៅក្នុងចិត្ត នោះគឺប្រាកដជាណែនាំអ្នកឱ្យឪពុកម្តាយ និងសាច់ញាត្តិរបស់គេបានស្គាល់ នេះក៏បញ្ជាក់ថា អ្នកមានតំណែងយ៉ាងសំខាន់នៅក្នុងចិត្តគេដែរ។ ការនាំអ្នកទៅជួបឪពុកម្តាយរបស់គេ នោះគឺគេបានសម្រេចចិត្តដណ្តឹងអ្នក និងសុំការយល់ព្រមពីឪពុកម្តាយរបស់គេ ក៏សង្ឃឹមថាអ្នកនឹងឆាប់ក្លាយជាសមាជិកក្នុងគ្រួសាររបស់គេដែរ។ ២. ណែនាំអ្នកឱ្យមិត្តភក្តិរបស់គេស្គាល់ ចង់ឱ្យអ្នកក្លាយជាចំណែករបស់គេ ពេលដែលមនុស្សពីរនាក់ស្រលាញ់គ្នា ដំបូងពួកគេចង់ឱ្យដៃគូម្ខាងទៀតរបស់ខ្លួនស្គាល់មិត្តភក្តិរបស់ខ្លួន នឹងចង់ទទួលបានពាក្យជូនពរពីពួកគេដែរ ហើយក៏ចង់ឱ្យនាងក្លាយជាចំណែករបស់គេដែរ។ តែបើគេមិនដែលឱ្យអ្នកស្គាល់មិត្តភក្តិតរបស់គេសូម្បីតែម្នាក់ នោះបញ្ជាក់ថា នៅក្នុងចិត្តរបស់គេមិនសូវស្រលាញ់អ្នកប៉ុន្មានទេ…

បើចង់ដឹងថា គេស្រលាញ់អ្នកពិត ឬក្លែងក្លាយ សួរតែ៣សំណួរនេះ គឺដឹងច្បាស់ហើយ
សង្គម

បើចង់ដឹងថា គេស្រលាញ់អ្នកពិត ឬក្លែងក្លាយ សួរតែ៣សំណួរនេះ គឺដឹងច្បាស់ហើយ

នៅក្នុងលោកនេះ អ្វីដែលពិបាកមើលដឹងបំផុតនោះគឺ ចិត្តមនុស្ស។ ចំណែកឯមនុស្សមួយចំនួនគេចូលក្នុងជីវិតយើងដើម្បីតែលេងសើចតែប៉ុណ្ណោះ តែយើងបែរជាចាត់ទុកជាស្នេហាពិតទៅវិញ។ នៅក្នុងពិភពលោកដ៏ធំល្វឹងល្វើយនេះ មានពេលខ្លះយើងគ្មានពេលវេលាច្រើនដើម្បីទៅយល់ឱ្យច្បាស់ពីចិត្តរបស់មនុស្សម្នាក់បានឡើយ ដូច្នេះមានតែបណ្តោយតាមចិត្តខ្លួនឯង ហើយក៏ធ្លាក់ចូលទៅក្នុងអន្លង់ស្នេហ៍របស់គេ មិនអាចដកខ្លួនរួច។ ក៏មានមនុស្សខ្លះទៀត កាលពីចាប់ផ្តើមដំបូងយល់ចិត្តថ្នាក់ថ្នម ដល់ពេលទទួលបានហើយបែរជាមិនចេះក្តោបក្តាប់ទៅវិញ។ ក៏មានស្នេហាខ្លះទៀត អ្នកទាំងពីរស្រលាញ់គ្នាល្អូកល្អើនណាស់ តែពេលវេលាយូរៗទៅ ស្នេហាក៏សាបរលាប ពេលជួបមុខគ្នាស្ទើរតែគ្មានពាក្យនិយាយគ្នាផង។ ស្នេហាប្រៀបដូចជាការញុំាទឹកមួយកែវអ៊ីចឹង ត្រជាក់ ឬក្តៅខ្លួនឯងទើបដឹងច្បាស់ មានបុគ្គលខ្លះ តាមពិតទៅមិនមែនមិនដឹងថាដៃគូគេព្រងើយកណ្ដើយដាក់គេទេ គ្រាន់តែគេចេះតែកុហកខ្លួនប៉ុណ្ណោះ។ យ៉ាងណាមិញ ប្រសិនបើអ្នកចង់ដឹងថា គេស្រលាញ់អ្នកពិតឬអត់ សួរតែ៣សំណួរខាងក្រោមនេះ អ្នកនឹងអាចដឹងចម្លើយបានយ៉ាងច្បាស់។ ១.  អាចមើលទូរសព្ទរបស់អ្នកបានទេ? មានមនុស្សមិនតិចទេ…

ទោះនឿយហត់ប៉ុណ្ណា ជាស្វាមីឲ្យតែបានលឺពាក្យទាំង ៥ ឃ្លានេះពីភរិយា ប្រៀបដូចបានថ្នាំទិព្វធ្លាក់ពីលើមេឃ
សេដ្ឋកិច្ច

ទោះនឿយហត់ប៉ុណ្ណា ជាស្វាមីឲ្យតែបានលឺពាក្យទាំង ៥ ឃ្លានេះពីភរិយា ប្រៀបដូចបានថ្នាំទិព្វធ្លាក់ពីលើមេឃ

នេះ​ក៏​រាប់​ថា​ជា​អាថ៌កំបាំង​ដែល​ភរិយា​ឆ្លាតវៃ​រមែង​មាន និង​អ្នក​ដែល​មិន​ទាន់​មាន​គួរ​តែ​យក​ទៅ​អនុវត្ត ដើម្បី​ឲ្យ​ទំនាក់ទំនង​ស្នេហា​របស់​អ្នក​កាន់​តែ​ស្អិត​រមួត។ យើង​សូម​ណែនាំ​ពាក្យ ៥ ឃ្លា​ដែល​នាម​ជា​ភរិយា​គួរ​តែ​ឧស្សាហ៍​និយាយ​ទៅ​កាន់​ប្តី រីឯ​ពេល​បុរស​ជា​ប្តី​ស្តាប់​ហើយ​ដូច​បាន​ថ្នាំ​ទិព្វ​ធ្លាក់​ពី​លើ​មេឃ​មក​លេប​អ៊ីចឹង៖ ១) អូន​ជឿជាក់​លើ​បង មនុស្ស​ប្រុស​ទទួល​បន្ទុក​ការងារ​ច្រើន​ណាស់ ប៉ុន្តែ​សម្រាប់​ពួក​គេ​ប្រសិន​មាន​ភរិយា​ដែល​ជា​មនុស្ស​នៅ​ជិត​បំផុត និយាយ​ថា “ជឿជាក់” ឬ “ជឿ​ថា​អាច​ធ្វើ​បាន” នោះ​ដូច​បន្ថែម​កម្លាំង​ចលករ​មួយ​កម្រិត​ទៀត​អ៊ីចឹង។ មនុស្ស​តែងតែ​មាន​បរាជ័យ​ជួន​ខ្លះ ប៉ុន្តែ​បើ​ភរិយា​តែងតែ​នៅ​ចាំ​លើក​ទឹក​ចិត្ត នោះ​គឺ​ជា​ក្តី​សុខ​ដែល​បុរស​ចង់​បាន​ហើយ។ ២) គ្រួសារ​របស់​យើង​តែងតែ​ត្រូវ​ការ​និង​នៅ​ក្បែរ​បង ជីវិត​គូ គឺ​ជា​ការ​ផ្លាស់ប្តូរ​ជីវិត​ថ្មី​មួយ ដែល​ជួន​ខ្លះ​ក៏​នាំ​ទាំង​បទពិសោធន៍​ថ្មី​ដែល​សប្បាយ​រីករាយ ខ្លះ​ក៏​កើត​ទុក្ខ ប៉ុន្តែ​ជួប​រឿង​អ្វី​គឺ​ត្រូវ​ហ៊ាន​ទទួល​យក​ព្រម​គ្នា។ ប៉ុន្តែ​អ្វី​ដែល​ចាំ​បាច់​បំផុត សម្រាប់​មនុស្ស​ស្រី គួរ​តែ​ឧស្សាហ៍​និយាយ​ពាក្យ​នេះ ដើម្បី​ឲ្យ​ធានា​ទៅ​កាន់​បុរស​ជា​ស្វាមី​ថា ពេល​ជួប​បញ្ហា​អ្វី គាត់​មិន​នៅ​តែ​ឯង​នោះ​ទេ។…

រឿង ៥ យ៉ាងនេះបុរសមិនហ៊ាននិយាយនៅនឹងមុខមនុស្សស្រីទេ តែធាតុពិតពួកគេស្អប់ខ្លាំងណាស់
សង្គម

រឿង ៥ យ៉ាងនេះបុរសមិនហ៊ាននិយាយនៅនឹងមុខមនុស្សស្រីទេ តែធាតុពិតពួកគេស្អប់ខ្លាំងណាស់

មានរឿងជាច្រើនដែលបុរសមិនចូលចិត្តនោះទេ ហើយនារីៗក៏មិនដឹងច្បាស់នោះដែរ។ មិនថាតែអ្នកទាំងពីរស្ថិតក្នុងទំនាក់ទំនងស្នេហាក្តី ក៏ខាងបុរសមិនចេះបរិយាយ ឬនិយាយត្រង់ៗទៅកាន់មនុស្សស្រីដែលខ្លួនស្រលាញ់ដែរ តែតាមធម្មជាតិរបស់មនុស្សប្រុស គឺជាទូទៅមិនចូលចិត្ត ៥ ចំណុចខាងក្រោមនេះឡើយ៖ ៥) ខ្វល់តែពីរឿងខ្លួនឯង មនុស្សប្រុសដែលនារីភាគច្រើនចូលចិត្ត គឺបុរសដែលពូកែខាងស្តាប់ មានន័យថាអាចស្តាប់នូវរឿងជាច្រើនដែលនារីនោះនិយាយមក ហើយពួកគេអាចផ្តល់យោបល់ឬណែនាំនូវគំនិតល្អៗត្រលប់ទៅវិញ។ ប៉ុន្តែមិនមែនអ្នកខ្វល់តែពីរឿងខ្លួនឯងហើយភ្លេចសួរនាំពួកគាត់កើតនោះទេ អ្នកក៏គួរតែមានទម្លាប់ដឹងលឺពីរឿងរ៉ាវរបស់គាត់ខ្លះផង មិនថាតែជីវិតការងារឬគ្រួសារ ប្រសិនជាគាត់ជួបបញ្ហាពិត។ ៤) បំបាក់មុខគាត់នៅមុខអ្នកដទៃ មនុស្សប្រុសស្អប់បំផុត គឺការដែលនារីដែលខ្លួនស្រលាញ់បន្ទាបតម្លៃគាត់នៅមុខគេឯង ឬនៅទីសាធារណៈ។ អ្នកជាមនុស្សស្រីក៏ដូចគ្នា គួរគិតឲ្យបានល្អិតល្អន់នៅចំណុចទាំងអស់ហ្នឹង ហើយបើមានការមិនពេញចិត្ត ឬទាស់ចិត្តអ្វីក៏រក្សាទុកក្នុងចិត្តសិន សឹមនៅតែពីរនាក់ចាំជជែកគ្នាក៏វាមិនហួសពេលនោះដែរ។ ៣) រឹងរូស នារីភាគច្រើនគឺមានចរិតរឹងរូសពីកំណើត…

មនុស្ស​ស្រី ៤ ប្រភេទ ទោះ​សម្រស់​ស្អាត​ប៉ុណ្ណា ក៏​ធ្វើ​ឲ្យ​បុរស​ខ្លាច​រអា មិន​ប្រាថ្នា​យក​ជា​ប្រពន្ធ
សង្គម

មនុស្ស​ស្រី ៤ ប្រភេទ ទោះ​សម្រស់​ស្អាត​ប៉ុណ្ណា ក៏​ធ្វើ​ឲ្យ​បុរស​ខ្លាច​រអា មិន​ប្រាថ្នា​យក​ជា​ប្រពន្ធ

មនុស្ស​ស្រី​ទាំង ៤ ប្រភេទ​ខាង​ក្រោម មិន​ថា​តែ​សម្រស់​របស់​ពួក​នាង​ស្អាត​ប៉ុណ្ណា​នោះ​ទេ ក៏​រមែង​ធ្វើ​ឲ្យ​ប្រុស​ខ្លាច​រអា ទោះ​ក្បែរ​ក៏​ក្បែរ​រយៈ​ពេល​ខ្លី មិន​ហ៊ាន​ប្រាថ្នា​ដល់​យក​ធ្វើ​ជា​ប្រពន្ធ​ឡើយ៖ ៤) រស់នៅ​ដើម្បី​តែ​ខ្លួន​ឯង មនុស្ស​ស្រី​មួយ​ចំនួន​បច្ចុប្បន្ន​នេះ ប្រកាន់ខ្ជាប់​គំនិត​មួយ​ថា នាង​ត្រូវ​តែ​ស្រលាញ់​ខ្លួន​ឯង​ជា​ធំ ដល់​ពេល​ខ្លះ​គិត​ពី​ខ្លួន​ឯង​ពេក ភ្លេច​គិត​ពី​អារម្មណ៍​អ្នក​ក្បែរ​ខ្លួន។ យើង​មិន​ជំទាស់​ឲ្យ​មិន​ធ្វើ​បែប​ហ្នឹង​ទេ តែ​គួរ​មើល​តាម​ស្ថានភាព​ខ្លះ​ដែរ ពោល​ត្រូវ​មាន​ការ​គិត និង​គោរព​ដល់​អ្នក​ដទៃ​ខ្លះ​ផង។ បែប​នេះ​វា​ធ្វើ​ឲ្យ​ទំនាក់ទំនង​ស្នេហា ដោយសារ​នាង​ប្រកាន់​គិត​តែ​ពី​ខ្លួន​ឯង​ពេក ភ្លេច​គិត​ពី​អារម្មណ៍​ដៃ​គូ ខុស​អី​ក៏​នៅ​តែ​ឲ្យ​គេ​មក​លួង សុខៗ​ខឹង​ខុស​ទំនង ញឹកញយ​ដង​ពេក នោះ​នឹង​គ្មាន​បុរស​ណា​គេ​ហ៊ាន​មក​ប្រាថ្នា​ចង់​ក្បែរ​ឡើយ។ ៣) មនុស្ស​ស្រី​ដែល​ចូលចិត្ត​ត្រួត​អ្នក​ដទៃ ពួក​គេ​តែងតែ​ព្យាយាម​គ្រប់គ្រង​បុរស​ដែល​ជា​ដៃ​គូ ដ្បិត​បើ​ពេល​ខ្លះ​ជា​ចេតនា​ល្អ តែ​មើល​ទៅ​ដូច​ដាក់​សម្ពាធ​លើ​គេ​ ដូច​មាន​តែ​ខ្លួន​ឯង​ដែល​ចេះ​រៀបចំ​ជីវិត​ឲ្យ​គេ សឹង​តែ​គេ​មិន​អាច​បញ្ចេញ​មតិ​យោបល់​បាន។…

​ស្រី​ណា​ក៏​ដូច​គ្នា ទង្វើ ៣ នេះ​របស់​បុរស ឆាប់​ធ្វើ​ឲ្យ​នាង​ខក​ចិត្ត និង​ចង់​ចែក​ផ្លូវ​បំផុត
សង្គម

​ស្រី​ណា​ក៏​ដូច​គ្នា ទង្វើ ៣ នេះ​របស់​បុរស ឆាប់​ធ្វើ​ឲ្យ​នាង​ខក​ចិត្ត និង​ចង់​ចែក​ផ្លូវ​បំផុត

សម្រាប់​មនុស្ស​ស្រី មិន​ចេះ​តែ​សុខៗ​ចង់​បែក ចង់​ចាកចេញ​ពី​មនុស្ស​ដែល​នាង​ស្រលាញ់​នោះ​ទេ កុំ​ឲ្យ​តែ​ដល់​ក ហើយ​ខក​ចិត្ត​នឹង​ទង្វើ ៣ ខាង​ក្រោម នោះ​នាង​ក៏​អស់​ការ​អត់ធ្មត់ ហើយ​គ្មាន​ហេតុផល​អ្វី​ដែល​ត្រូវ​បន្ត​ត​ទៅ​ទៀត​ដែរ៖ ៣) ពេល​លែង​ជឿជាក់​ពាក្យ​ខាង​ប្រុស បើ​ដល់​ពេល​ដែល​ខាង​ប្រុស និយាយ​អ្វី​ក៏​នាង​លែង​មាន​អារម្មណ៍​ថា ជឿជាក់ ជឿ​ទុក​ចិត្ត​ហើយ នោះ​នាង​ក៏​គ្មាន​ចិត្ត​នឹង​ចង់​បន្ត​នៅ​ទំនាក់ទំនង​ស្នេហា។ វា​កើត​ឡើង​ក្រោយ​ពី​បុរស​នោះ ក្បត់​ពាក្យ​សន្យា​ច្រើន​លើក​ច្រើន​សារ​ ធ្វើ​ឲ្យ​នាង​ទទួល​រង​ឈឺ​ចាប់​លើ​រឿងរ៉ាវ​ដដែលៗ​ច្រើន​ពេក។ ការ​អត់ធ្មត់​មាន​ដែន​កំណត់ ហើយ​មនុស្ស​ស្រី​ក៏​មិនមែន​ជា​តុក្កតា​ដែល​អ្នក​ចង់​បង្វិល​បាន​តាម​ចិត្ត​នោះ​ដែរ។ ២) មនុស្ស​ប្រុស​លែង​ចេះ​ផ្អែមល្ហែម មិន​មែន​ថា​ស៊ី​ផ្អែម​ទេ តែ​បើ​ពី​ដំបូង​មក​អ្នក​ធ្លាប់​ធ្វើ​រឿង​ល្អៗ និយាយ​ពាក្យ​ផ្អែម​មក​ដាក់​នាង​ ហើយ​យូរ​ទៅ​ក៏​លែង​មាន​ទង្វើ​ល្អ​ទាំង​នោះ តែ​បែរ​ជា​រំលេច​មក​វិញ​នូវ​ភាព​ព្រងើយកន្តើយ នោះ​មិន​យូរ​ទេ ក៏​នឹង​ដល់​ថ្ងៃ​មួយ ដែល​នាង​សុំ​អ្នក​ដើរ​ចេញ​ដោយ​ខ្លួន​ឯង។ បើ​ដល់​ពេល​មួយ…

មិន​ចេះ​តែ​ធ្វើ​ដាក់​នរណា​ទេ! លុះ​ត្រា​ស្រលាញ់​ម្នាក់​ស្រី​នោះ​ពិត ទើប​បុរស​ធ្វើ​ទង្វើ​ ៣ នេះ​មក
សង្គម

មិន​ចេះ​តែ​ធ្វើ​ដាក់​នរណា​ទេ! លុះ​ត្រា​ស្រលាញ់​ម្នាក់​ស្រី​នោះ​ពិត ទើប​បុរស​ធ្វើ​ទង្វើ​ ៣ នេះ​មក

បុរស​ដែល​ច្បាស់លាស់​នឹង​នារី​ណា​ម្នាក់ យើង​មិន​អាច​មើល​ត្រឹម​កាយវិការ​ឬ​ពាក្យ​សម្តី​ប៉ុន្មាន​ម៉ាត់​របស់​គេ​បាន​នោះ​ដែរ ពោល​គឺ​លុះត្រា​តែ​សង្កេត​នៅ ៣ ចំណុច​ធំៗ​ដូច​ខាង​ក្រោម៖ ៣) កាន់​ដៃ​អ្នក​មិន​លែង​ឆ្លង​កាត់​ព្យុះភ្លៀង ​ព្យុះ​ភ្លៀង​ជីវិត​រមែង​កើត​ឡើង​ជា​រឿយៗ ហើយ​បើ​អ្នក​ជា​មនុស្ស​ស្រី​ដែល​មាន​បញ្ហា​មួយ​ចំនួន​មិន​អាច​ដោះស្រាយ​បាន ហើយ​គេ​ជា​បុរស​ក៏​បន្ត​នៅ​ក្បែរ​អ្នក ចាំ​គាំទ្រ​អ្នក ចាំ​ជួយ​អ្នក​ដល់​ទី​បញ្ចប់ នោះ​ល្មម​ដឹង​ទៅ ថា​គេ​កំពុង​ស្រលាញ់​អ្នក​ខ្លាំង​ហើយ។ គេ​នឹង​មិន​លែង​ដៃ​អ្នក​នោះ​ទេ មិន​ថា​តែ​ពេល​សប្បាយ និង​ពេល​កើត​ទុក្ខ គឺ​តែង​មាន​វត្តមាន​របស់​គេ​ជានិច្ច។ ២) ស្រលាញ់​គ្រប់​យ៉ាង​ជា​អ្នក មនុស្ស​យើង​មិន​ល្អឥតខ្ចោះ​ទាំង​អស់​ឡើយ តែ​បើ​ចំណុច​មួយ​ចំនួន​របស់​យើង ដែល​មនុស្ស​ទូទៅ​ពិបាក​នឹង​ទទួល​យក ហើយ​គេ​នៅ​អាច​ទទួល​យក​បាន ដោយ​មិនមាន​ការ​ទើសទាល់​ចិត្ត នោះ​ស្មើ​នឹង​គេ​ស្គាល់​ពី​យើង​ច្បាស់ ហើយ​គេ​មាន​ការ​អត់ឱន​អធ្យាស្រ័យ​ឲ្យ​យើង​ខ្ពស់។ មនុស្ស​ស្រី​ត្រូវ​ចាំ​ថា ត្រូវ​ស្រលាញ់​បុរស​ណា​ដែល​គេ​ទទួល​យក​គ្រប់​យ៉ាង​ដែល​ជា​ខ្លួន​ឯង មិន​មែន​រស់នៅ​ដើម្បី​កែច្នៃ​ខ្លួន​ឯង​ទៅ​បំពេញ​គេ​ទាំង​ស្រុង​ឡើយ។ ១) គេ​ព្យាយាម​កែខៃ​បញ្ហា​ពេល​មាន​ជម្លោះ…

មនុស្ស​ស្រី​បើ​ចេញ​ចរិត ៥ នេះ​មក មិន​យូរ​ទេ​មុន​និង​ក្រោយ​បុរស​នឹង​ដើរ​ចេញ​ហើយ
សង្គម

មនុស្ស​ស្រី​បើ​ចេញ​ចរិត ៥ នេះ​មក មិន​យូរ​ទេ​មុន​និង​ក្រោយ​បុរស​នឹង​ដើរ​ចេញ​ហើយ

ស្ថិត​ក្នុង​ទំនាក់ទំនង​ស្នេហា​ មនុស្ស​ប្រុស​រមែង​តែង​តែ​ចង់​ទទួល​បាន​ការ​គោរព​និង​ឲ្យ​តម្លៃ ហើយ​វា​ក៏ ជា​ហេតុផល​មួយ​ក្នុង​ចំណោម​ហេតុផល​ជា​ច្រើន​ទៀត ដែល​អាច​រក្សា​ចំណង​ស្នេហ៍​និង​ចិត្ត​របស់​គេ​ឲ្យ​រឹងមាំ អាច​បន្ត​នៅ​ជាមួយ​នារី​ម្នាក់​នោះ​បាន។ យ៉ាង​ណា​សម្រាប់​ស្រីៗ បើ​ក្នុង​ទំនាក់ទំនង​ស្នេហា បែរ​ជា​ចេញ​ចរិត ៥ នេះ​មក នោះ​ចាំ​មើល​ទៅ​មិន​យូរ​ទេ មុន​និង​ក្រោយ​ខាង​បុរស​ប្រាកដ​ជា​ដើរ​ចេញ​ដោយ​គ្មាន​ការ​ស្តាយស្រណោះ​ឡើយ៖ ៥) ប្រកាន់​គ្រប់​រឿង មនុស្ស​ស្រី​មួយ​ចំនួន​ពេល​ខ្លះ ​ក្នុង​ទំនាក់ទំនង​ស្នេហា​នាង​ហាក់​ដាក់​អារម្មណ៍​ដល់​ពេក ដោយ​នាង​មិន​សូវ​ចេះ​លើកលែង ហើយ​រមែង​ប្រកាន់ និង​ទើសទាល់​គ្រប់​រឿង។ ចំណុច​នេះ​ហើយ​សម្រាប់​បុរស ហាក់​ដូច​ជា​ទទួល​រង​សម្ពាធ យូរ​ទៅ​ការ​ស្រលាញ់​បែរ​ក្លាយ​ជា​ការ​ខ្លាច​ចិត្ត ហើយ​ក៏​នាំ​ឲ្យ​អស់​ហេតុផល​នឹង​នៅ​បន្ត។ ៤) អ្នក​គ្រប់គ្រង​គេ​ពេក មនុស្ស​ស្រី​ត្រូវ​ចាំ ​ក្នុង​ទំនាក់ទំនង​ស្នេហា អ្នក​មិន​ត្រូវ​បណ្តោយ​ពេក មិន​ត្រូវ​ត្រួត​គេ​ពេក ពោល​គឺ ៥០/៥០។…

ចំណាំមើល! បើដៃគូមានសញ្ញាទាំង៣នេះ បញ្ជាក់ថា គេពិតជាខ្លាចបាត់បង់អ្នកខ្លាំងណាស់
សង្គម

ចំណាំមើល! បើដៃគូមានសញ្ញាទាំង៣នេះ បញ្ជាក់ថា គេពិតជាខ្លាចបាត់បង់អ្នកខ្លាំងណាស់

ពេលដែលគេខ្លាចបាត់បង់អ្នក នៅក្នុងរឿងស្នេហាកាន់តែងាយឱ្យគេកើតមានភាពហួងហែងកាន់តែខ្លាំង ដូច្នេះ គេសុខចិត្តយកភាពស្មោះត្រង់មកបញ្ជាក់ប្រាប់អ្នក មិនអាចនិយាយពាក្យកុហកទៅកាន់អ្នកឡើយ រឹតតែមិនបាច់ចាំនិយាយដល់រឿងផិតក្បត់នោះទេ ជារួម បើគេខ្លាចបាត់បង់អ្នក គេតែងតែទង្វើទាំងបីយ៉ាងនេះ គឺមិនអាចកុហកបានឡើយ។ ១. ខ្វល់ខ្វាយចំពោះអារម្មណ៍ប្រែប្រួលរបស់អ្នក បើគេខ្លាចបាត់បង់អ្នក គេកាន់តែខ្វល់ខ្វាយពីភាពប្រែប្រួលនៃអារម្មណ៍របស់អ្នក មិនថាតិចក្តីច្រើនក្តី ដោយសារតែបែបនេះហើយ ភាពទុក្ខសោក និងការសប្បាយរីករាយរបស់អ្នក សុទ្ធតែកម្រើកដល់ចិត្តគេជានិច្ច។ គេនឹងសង្កេត ប្រុងប្រយ័ត្នចំពោះសម្ដី កាយវិការរបស់គេចំពោះអ្នក មិនហ៊ានឱ្យអ្នកទទួលអារម្មណ៍ថាគេមិនខ្វល់ខ្វាយពីអ្នកឡើយ ហើយចំពោះរូបគេផ្ទាល់វិញ នឹងបន្តប្រឹងប្រែង តស៊ូ ដើម្បីកសាងជីវិតរស់នៅកាន់តែល្អដើម្បីអ្នក។ ផ្ទុយទៅវិញ បើគេមិនបានបារម្ភខ្លាចបាត់បងអ្នកទេនោះ គេមិនខ្វល់អំពីអារម្មណ៍របស់អ្នកយ៉ាងណានោះទេ ទោះជាអ្នកសប្បាយចិត្តក្តី ឬពិបាកចិត្តក្តី…

ប្រុសៗ​ចេះ​សង្កេត​ខ្លះ​ផង! ឲ្យ​តែ​មនុស្ស​ស្រី​ស្រលាញ់​អ្នក​ខ្លាំង ដឹង​តែ​បង្ហាញ​ទង្វើ​ ៤ នេះ​មក​ហើយ
សង្គម

ប្រុសៗ​ចេះ​សង្កេត​ខ្លះ​ផង! ឲ្យ​តែ​មនុស្ស​ស្រី​ស្រលាញ់​អ្នក​ខ្លាំង ដឹង​តែ​បង្ហាញ​ទង្វើ​ ៤ នេះ​មក​ហើយ

ពេល​ខ្លះ សេចក្តីស្នេហា​មិន​ផ្តោត​តែ​លើ​ការ​និយាយ​ពាក្យ​ថា ស្រលាញ់​ ប៉ុណ្ណោះ​ទេ តែ​យើង​ជា​បុរស​គួរ​តែ​មាន​ភាព​ឈ្លាសវៃ ដោយ​ចេះ​សង្កេត​ថា​ទំហំ​នៃ​ការ​ស្រលាញ់​របស់​នារី​ណា​ម្នាក់​មក​លើ​យើង​មាន​ដល់​កម្រិត​ណា។ ខាង​ក្រោម Knongsrok ទម្លាយ​ពី​ទង្វើ​គួរ​ឲ្យ​ចាប់​អារម្មណ៍ ៤ ដែល​មនុស្ស​ស្រី រមែង​ធ្វើ​ដាក់​តែ​មនុស្ស​ប្រុស​នាង​ស្រលាញ់​ខ្លាំង​ប៉ុណ្ណោះ៖ ៤) ប្រាប់​អាថ៌កំបាំង មនុស្ស​យើង​មា្នក់ៗ​មាន​អាថ៌កំបាំង​ផ្ទាល់​ខ្លួន ប៉ុន្តែ​បើ​នាង​នៅ​ថ្ងៃ​ណា​មួយ សម្រេច​ប្រាប់​មក​កាន់​អ្នក ទាំង​ដែល​រឿង​នោះ អ្នក​ផ្សេង​មិន​ធ្លាប់​ដឹង​ពី​មុន​ផង គឺ​រាប់​បាន​ថា អ្នក​ជា​មនុស្ស​ប្រុស​ដែល​នាង​ទុក​ចិត្ត​ខ្លាំង​បំផុត​ហើយ។ ដូច្នេះ​បើ​គេ​មាន​ទំនុក​ចិត្ត​លើ​អ្នក ក៏​អ្នក​ជា​បុរស​ចូរ​ថែ​រក្សា​ទំនុក​ចិត្ត​នោះ​ឲ្យ​បាន​ល្អ​ផង។ ៣) ផ្លាស់ប្តូរ​ខ្លួន​ឯង​សម្រាប់​អ្នក មនុស្ស​ស្រី​ពេល​ខ្លះ​មាត់​រឹង តែ​ចិត្ត​ទន់​ខ្លាំង​ណាស់។ ភាព​ចចេស​រឹងរូស​តែងតែ​មាន តែ​ជា​ញឹកញយ​នាង​ក៏​តែងតែ​ផ្លាស់ប្តូរ​ខ្លួន​ឯង​សម្រាប់​អ្នក ផ្លាស់ប្តូរ​របៀប​រស់នៅ ការ​និយាយ​ស្តី បន្ទាប់​ពី​អ្នក​បាន​បង្ហើប​ថា…

ស្រីៗឲ្យតែប្រកាន់ខ្ជាប់ចរិត ៥ នេះ មានស្នេហាមិនបានយូរទេ ប្រុសៗគេនឹងដើរចេញឯង
សង្គម

ស្រីៗឲ្យតែប្រកាន់ខ្ជាប់ចរិត ៥ នេះ មានស្នេហាមិនបានយូរទេ ប្រុសៗគេនឹងដើរចេញឯង

តើអ្នកធ្លាប់ឆ្ងល់ទេនារីៗខ្លះ មិនដែលស្ថិតក្នុងទំនាក់ទំនងស្នេហាជាមួយបុរសណាម្នាក់គង់វង្សនោះទេ? ដោយបានត្រឹមប៉ុន្មានខែ ក៏របូតបែកបាក់គ្នា ហើយទៅបានអ្នកក្រោយទៀតក៏បានត្រឹមរយៈពេលខ្លី ត្រូវប្រេះស្រាំគ្នាទៀត។ ជុំវិញរឿងនេះមិនសុទ្ធតែបុរសជាដៃគូបោកប្រាស់អារម្មណ៍នាង ឬធ្វើខុសដាក់នាងទាំងអស់នោះទេ តែក្នុងទំនាក់ទំនងស្នេហា សម្រាប់មនុស្សស្រីមួយចំនួនក៏ជាកំហុសរបស់នាងផ្ទាល់ដែរ គ្រាន់តែខ្លះនាងមើលមិនងាយឃើញពីកំហុសខ្លួនឯងឡើយ។ ខាងក្រោមយើងបង្ហាញចរិត ៥ យ៉ាងដែលនារីគ្រប់រូបគួរតែកែប្រសិនជាមាន ហើយគួរតែជៀសកុំឲ្យខ្លួនឯងធ្លាក់ចូលទៅក្នុងចរិតបែបហ្នឹងឲ្យសោះ ព្រោះនឹងមិនមានបុរសណាអាចរស់នៅជាមួយអ្នកយូរនោះឡើយ៖ ៥) បញ្ឈឺគ្រប់រឿង នាងហាក់មានមោទនភាពលើខ្លួនឯងជ្រុល ដល់ថ្នាក់លែងខ្វល់ពីអារម្មណ៍អ្នកដទៃ ដោយសូម្បីតែគូស្នេហ៍របស់នាងផ្ទាល់។ នាងតែងតែបញ្ឈឺ ចង់យកឈ្នះគេគ្រប់រឿង មិនចេះបន្ទាបខ្លួនដោយមើលទៅតាមស្ថានការណ៍ ពោលចរិតបែបនេះ ពិបាកនឹងឲ្យខាងប្រុសគេបន្តនៅជាមួយអ្នកចុះណាស់។ ៤) ចូលចិត្តបង្រៀនអ្នក នាងហាក់ដូចជា Google នាងឈ្លាសវៃ នាងអាចដឹងគ្រប់យ៉ាង…

៣ លើកក្នុងឆាកជីវិត បុរសរឹងមាំប៉ុណ្ណា ក៏ទប់ទឹកភ្នែកមិនជាប់នៅនឹងមុខមនុស្សស្រីដែលខ្លួនស្រលាញ់
សង្គម

៣ លើកក្នុងឆាកជីវិត បុរសរឹងមាំប៉ុណ្ណា ក៏ទប់ទឹកភ្នែកមិនជាប់នៅនឹងមុខមនុស្សស្រីដែលខ្លួនស្រលាញ់

ទំនាក់ទំនងរវាងមនុស្សស្រី-ប្រុស ក្នុងអត្ថន័យជាស្នេហាមួយ គឺមានទាំងសើច ទាំងទឹកភ្នែក គ្រប់រសជាតិនោះទើបអាចហៅបានថាជាស្នេហាពិត។ មនុស្សប្រុសងាយនឹងធ្វើឲ្យមនុស្សស្រីស្រក់ទឹកភ្នែក តែជាទូទៅនារីឯណោះវិញ គឺកម្រនឹងធ្វើឲ្យប្រុសស្រក់ទឹកភ្នែកខ្លាំងណាស់ លើកលែងតែរឿងនោះពិបាកបំផុត ឬរំភើបខ្លាំងបំផុតសម្រាប់គេ។ ខាងក្រោម Knongsrok បើកបង្ហាញពេលវេលា ៣ លើក ដែលមនុស្សស្រីអាចធ្វើឲ្យបុរសស្រក់ទឹកភ្នែកបាន ហើយវារមែងស្ថិតក្នុងការចងចាំរបស់គេពេញមួយជីវិត៖ ៣) ពេលដែលមនុស្សស្រីស្លៀករ៉ូបការដើរនៅនឹងមុខគេ មួយជីវិតមនុស្សភាគច្រើនការតែម្តងនោះទេ ហើយនៅថ្ងៃដែលបុរសបានឃើញនារីដែលខ្លួនស្រលាញ់ស្លៀករ៉ូបអាពាហ៍ពិពាហ៍ដើរនៅនឹងមុខខ្លួន គឺជាពេលវេលាដែលខ្លួនរំភើបនិងកក់ក្តៅបំផុត។ ពេលនោះគឺគេកំពុងផ្លាស់ប្តូរទៅជីវិតថ្មីមួយទៀតហើយ ជីវិតដែលមានគូ ជីវិតដែលត្រូវរស់នៅជាមួយគ្នាទាំងយប់ថ្ងៃ ហើយមានរឿងអ្វីក៏នឹងត្រូវតស៊ូជាមួយគ្នា។ បុរសភាគច្រើនដែលស្ថិតក្នុងទិដ្ឋភាពបែបនេះ រមែងលួចបញ្ចេញស្នាមញញឹមថើរៗ ហើយភ្នែករលីងរលោង ខ្លះក៏ស្រក់ទឹកភ្នែកបន្តិចទៅ ហើយពេលវេលានេះនឹងធ្វើឲ្យគេចងចាំអស់មួយជីវិត។ ២)…

ជូនចំពោះគូស្នេហ៍ទាំងឡាយ អានហើយ គួរគិតពិចារណា !
សង្គម

ជូនចំពោះគូស្នេហ៍ទាំងឡាយ អានហើយ គួរគិតពិចារណា !

មនុស្សពីរនាក់ស្រឡាញ់គ្នាយូរទៅ ដឹងចិត្តគ្នាពេកទៅ អាចនឹងប្រែជាសាងនូវកំហុសឆ្គងដោយអចេតនា ស្គាល់ចិត្តគ្នាពេក អាចនឹងលែងសូវយកចិត្តទុកដាក់ចំពោះគ្នា​… មនុស្សប្រុស អាចនឹងមានការធ្វេសប្រហែស មិនសូវអើពើនឹងមនុស្សខ្លួនស្រឡាញ់ ខណៈពេលដែលមនុស្សស្រី កាន់តែយកចិត្តទុកដាក់ ខ្វាយខ្វល់ចំពោះទង្វើរបស់ដៃគូ មនុស្សស្រីរឹតតែគិតច្រើន ប្រសិនបើគូស្នេហ៍ ប្រែជាព្រងើយកន្តើយចំពោះនាង … មនុស្សប្រុសអាចគិតថា ជារឿងតូចតាច ឬមនុស្សស្រីរឿងច្រើន រឿងតិចតួច ក៏គិតដែរ … តែការពិតទៅ គឺមកពីនាងខ្វល់ចំពោះអ្នក យកចិត្តទុកដាក់ចំពោះសកម្មភាពរបស់អ្នក ព្រោះតែនាងស្រឡាញ់អ្នក។ ប្រសិនបើថ្ងៃណាមួយ អ្នកឈ្លោះគ្នា ព្រោះតែរឿងទាំងនេះ សូមកុំអាលនិយាយពាក្យថា បែក គួរតែសួរខ្លួនឯងសិនថា ៖…

ណាត់ជួបដំបូង ប្រុសៗបើចង់បានពិន្ទុខ្ពស់ ត្រូវឆ្លាតចេះធ្វើរឿង ៤ យ៉ាងនេះសម្រាប់ស្ត្រី
សង្គម

ណាត់ជួបដំបូង ប្រុសៗបើចង់បានពិន្ទុខ្ពស់ ត្រូវឆ្លាតចេះធ្វើរឿង ៤ យ៉ាងនេះសម្រាប់ស្ត្រី

ជាទូទៅការបង្កាត់ភ្លើងស្នេហ៍ក្នុងវ័យចាស់ទុំជាមួយនារីណាម្នាក់ដែលយើងស្រលាញ់ វាពុំមែនជារឿងងាយនោះទេ មិនមែនដូចស្នេហាក្មេងខ្ចី ដែលនិយាយពាក្យ “ស្រលាញ់” ចុះឡើង ហើយអាចស្រលាញ់គ្នាបាននោះឡើយ។ ផ្ទុយទៅវិញស្ថិតក្នុងវ័យនេះ គឺទាមទារឲ្យអ្នកចេះយល់ចិត្តគ្នា យល់ពីអត្តចរិតរបស់គេច្បាស់ និងចំណូលចិត្តរបស់គេច្បាស់ ទើបងាយយកបានពិន្ទុខ្ពស់ និងទទួលបានការស្រលាញ់ពីគេត្រលប់មកវិញ។ ខាងក្រោម Knongsrok បង្រៀនយុទ្ធសាស្រ្ត ៤ ដែលបុរសគួរធ្វើនៅថ្ងៃណាត់ជួបដំបូង៖ ៤) ប្រើប្រាស់អារម្មណ៍ពិតស្តាប់នាង នៅពេលដែលនិយាយគ្នា អ្នកត្រូវផ្ទៀងផ្ទាត់ស្តាប់នាងឲ្យបានល្អ ហើយឆ្លើយតបទៅវិញឲ្យចំប្រធានបទ ដែលធ្វើឲ្យនាងមានអារម្មណ៍ថាសន្ទនាជាមួយអ្នក គឺឆាប់យល់គ្នា និងងាយចុះសម្រុងគ្នា។ បើឆ្លងកាត់ចំណុចនេះមួយដោយជោគជ័យហើយ អ្នកនឹងទទួលបានពិន្ទុខ្ពស់មួយផ្នែកធំ។ ៣) Surprise ឲ្យចំគោលដៅ អ្នកត្រូវយល់ឲ្យបានច្បាស់សិន…

៣ លើក​នេះ មនុស្ស​ប្រុស​ឆាប់​បាក់​ទឹក​ចិត្ត​ងាយ​ធ្លាក់​ដល់​ចំណុច​សូន្យ ដែល​ស្រីៗ​គួរ​តែ​ដឹង​ច្បាស់
សង្គម

៣ លើក​នេះ មនុស្ស​ប្រុស​ឆាប់​បាក់​ទឹក​ចិត្ត​ងាយ​ធ្លាក់​ដល់​ចំណុច​សូន្យ ដែល​ស្រីៗ​គួរ​តែ​ដឹង​ច្បាស់

មនុស្ស​ប្រុស​ងាយ​នឹង​មាន​ការ​ខក​ចិត្ត ឆាប់​អាក់អាន់​ចិត្ត ហើយ​ក៏​ឆាប់​នាំ​ឲ្យ​ជីវិត​របស់​ពួក​គេ​ធ្លាក់​ដល់​បាត​លឿន​បំផុត ក្នុង​ស្ថានភាព​ទាំង ៣ ខាង​ក្រោម​នេះ។ ដូច្នេះ​ក្នុង​នាម​ជា​មនុស្ស​ស្រី​ជា​ទី​ស្រលាញ់​របស់​គេ មិន​ថា​តែ​ជា​សង្សារ ឬ​ភរិយា​ក្តី អ្នក​គួរ​តែ​មាន​ការ​អត់ធ្មត់​ខ្ពស់ ហើយ​ឆ្លៀត​ពេល​នោះ​លួងលោម និង​លើក​ទឹក​ចិត្ត ជា​ជាង​ការ​បន្តុះបង្អាប់​បន្ថែម ព្រោះ​វា​អាច​ធ្វើ​ឲ្យ​ជីវិត​មនុស្ស​កាន់​តែ​ធ្លាក់​ដុនដាប​បាន៖ ៣) នៅ​ពេល​អាជីព​ការងារ ឬ​ការ​រកស៊ី​ធ្លាក់​ចុះ គ្មាន​នរណា​ចង់​បរាជ័យ គ្មាន​នរណា​ចង់​ខាតបង់​នោះ​ទេ ម្នាក់ៗ​សុទ្ធ​តែ​ចង់​ទទួល​បាន​ការ​អភិវឌ្ឍ ចង់​ឆ្ពោះ​ទៅ​រក​គោលដៅ​រៀង​ខ្លួន។ តែ​ឧបសគ្គ​ខ្លះ គឺ​យើង​មើល​មិន​ឃើញ​ឡើយ ហើយ​សុខៗ​វា​កើត​មាន​មួយ​រំពេច សឹង​តែ​ធ្វើ​ឲ្យ​ជីវិត​យើង​ធ្លាក់​ដល់​ចំណុច​សូន្យ​ងើប​លែង​រួច។ ពេលវេលា​នេះ​មនុស្ស​ប្រុស​ដែល​ធ្លាប់​តែ​មាន​កេរ​ឈ្មោះ កិត្តិយស លុយ​កាន់​ពេញ​ដៃ គឺ​ងាយ​នឹង​មាន​ការ​បាក់​ទឹក​ចិត្ត​ខ្លាំង​បំផុត។ បុរស​ខ្លះ​ក៏​ធ្លាក់​ចូល​ទៅ​ក្នុង​រណ្តៅ​ស្រា ល្បែង ដោយសារ​ជីវិត​ច្របូកច្របល់​ខ្លាំង…

អ្វីដែលមនុស្សស្រីត្រូវការ គឺងាយយល់ណាស់ តែមនុស្សប្រុសខ្លះ បែរជាមិនយល
សង្គម

អ្វីដែលមនុស្សស្រីត្រូវការ គឺងាយយល់ណាស់ តែមនុស្សប្រុសខ្លះ បែរជាមិនយល

ទោះជាមនុស្សស្រីរឹងមាប៉ុនណាក៏ដោយ នាងសុទ្ធតែត្រូវការរបស់ម្យ៉ាង នោះគឺជាការកំដរ នាងតែងតែសង្ឃឹមថា ពេលដែលខ្លួនស្ថិតនៅក្នុងភាពទន់ជ្រាយ រមែងអាចមានវត្តមានមនុស្សដែលនាងស្រឡាញ់ស្ថិតនៅក្បែរនាងមិនទៅណា។ មិត្តខ្ញុំម្នាក់បានបែកគ្នាពីសង្សាររបស់នាង ពីមុនខ្ញុំឃើញនាងមានសេចក្តីសុខណាស់ មានមនុស្សប្រុសដែលខ្លួនស្រលាញ់នៅក្បែរ ជារៀងរាល់ថ្ងៃ នាងដូចជាតួឯកស្រីនៅក្នុងរឿងព្រេងនិទាន មានភាពរ៉ូមែនទិកណាស់ ប៉ុន្តែនាងនៅតែជ្រើសរើសការបែកគ្នា។ មិត្តខ្ញុំបាននិយាយដោយក្តីឈឺចាប់ថា អ្នកគ្រាន់តែឃើញសភាពដែលខ្ញុំមានសេចក្តីសុខតែប៉ុណ្ណោះ តែអ្នកមិនបានឃើញពីភាពឈឺចាប់របស់ខ្ញុំឡើយ ពេលខ្ញុំឈឺ ខ្ញុំគេងលើគ្រែតែម្នាក់ឯង គ្មានអ្នកខ្វល់ គ្មានអ្នកយកចិត្តទុកដាក់ ថ្ងៃខួបកំណើតខ្ញុំវិញ ខ្ញុំផ្លុំទានតែម្នាក់ឯង គ្មានអ្នកណាមកកំដរខ្ញុំឡើយ។ មនុស្សប្រុសជាច្រើនចេះតែយល់ថា ពេលមនុស្សស្រីសុំបែកគ្នា ប្រាកដជានាងប្រែចិត្តមានថ្មីហើយ តែបែរជាមិនដឹងថា នាងបានប្រាប់ខ្លួនឯងឱ្យទ្រាំចំពោះទង្វើដែលអ្នកបានធ្វើដាក់នាងប៉ុន្មានដងហើយទេ ទើបនាងសម្រេចចិត្តសុំបែកគ្នាជាមួយអ្នក អ្នកក៏មិនបានដឹងថាទឹកភ្នែករបស់នាងហូរជោកខ្នើយជារៀងរាល់យប់ដែរ ពេលដែលអ្នកទុកនាងចោល។ មនុស្សប្រុសប្រហែលជាយល់ថា…

មនុស្សស្រីកាន់តែបដិសេធការសំណូមពរទាំងពីរនេះ  មនុស្សប្រុសកាន់តែទៅណាមិនរួចពីអ្នក
សង្គម

មនុស្សស្រីកាន់តែបដិសេធការសំណូមពរទាំងពីរនេះ មនុស្សប្រុសកាន់តែទៅណាមិនរួចពីអ្នក

មានពេលខ្លះ យើងតែងជឿជាក់លើសម្ដីរបស់មនុស្សប្រុសដោយគ្មានលក្ខខណ្ឌ ដល់ទីបញ្ចប់អ្វីក៏គេធ្វើមិនបានដែរ ឯមួយចំនួនទៀត គឺមិនព្រមធ្វើតែម្តង។ ពេលដែលពួកគេនិយាយចេញមកពិតជាធ្វើឱ្យគេស្ងប់ចិត្តមែន តែទង្វើបែរជាផ្សេងទៅវិញ។ តែបើមនុស្សស្រីកាន់តែបដិសេធសំណូមពរទាំងពីរនេះ មនុស្សប្រុសកាន់តែមិនអាចចាកចេញពីអ្នក ហើយស្រលាញ់អ្នកដល់ឆ្អឹង ជាពិសេសរឿងទីមួយតែម្ដង។ ១. បដិសេធការហាមឃាត់មិនឱ្យប្រឡូកក្នុងសង្គម និងការងារ មិនថាវត្ថុអ្វីនោះទេ សុទ្ធតែមានការកំណត់របស់វា សូម្បីតែស្នេហាក៏ដូច្នេះដែរ មិនយូរប៉ុន្មាននឹងបាត់បង់ភាពល្អូកល្អើនជាមិនខាន។ ក្នុងទំនាក់ទំនងស្នេហា ចង់ឱ្យទំនាក់ទំនងមានភាពរឹងមាំ និងស្ថិតស្ថេរ អ្នកទាំងពីរចាំបាច់ត្រូវខិតខំទាំងអស់គ្នា ចេះយល់អធ្យាស្រ័យគ្នា និងរីកចម្រើនជាមួយគ្នា។ មនុស្សដែលល្អចំពោះអ្នកគ្រប់យ៉ាង គេនឹងគិតគូរដល់អ្នក មិនចង់ឱ្យអ្នកទុកសមត្ថភាពខ្លួនឯងចោល ចង់ឱ្យអ្នកមានភាពរីកចម្រើននឹងដើរទាន់សង្គមដូចគេឯង បច្ចុប្បន្នអ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ មានបុរសច្រើនណាស់ សុទ្ធតែចេញមុខជ្រោមជ្រែងមនុស្សស្រីជាទីស្រលាញ់របស់ខ្លួន មិនថាក្នុងសង្គមការងារ…

មិន​ចាំ​បាច់​តែ​ប៉ះ​ឬ​ស្និទ្ធ​ពេក​ទេ ក៏​បុរសៗ​លង់​ស្នេហ៍​ដក​ចិត្ត​មិន​រួច បើ​នារី​មាន ៤ ចំណុច​នេះ
សង្គម

មិន​ចាំ​បាច់​តែ​ប៉ះ​ឬ​ស្និទ្ធ​ពេក​ទេ ក៏​បុរសៗ​លង់​ស្នេហ៍​ដក​ចិត្ត​មិន​រួច បើ​នារី​មាន ៤ ចំណុច​នេះ

នារី​ខ្លះ​គិត​ថា ទល់​តែ​ទៅ​ស្និទ្ធ​នឹង​គេ ទើប​អាច​ទាក់ទាញ​ចិត្ត​បុរស​ណា​ម្នាក់​បាន តាម​ពិត​ទៅ​​វា​ជា​ការ​យល់​ឃើញ​ខុស ដោយ​ការ​ដែល​ចង់​ឲ្យ​បុរស​ម្នាក់​លង់​ស្នេហ៍​មក​លើ​យើង អាច​ប្រើ​ត្រឹម ៤ ចំណុច​ខាង​ក្រោម​គឺ​បាន​ហើយ៖ ៤) ការ​ប្រើ​ក្រសែ​ភ្នែក ១០០ ភាគរយ​នៃ​បុរស ប្រាកដ​ជា​មិន​អាច​ព្រងើយ​កន្តើយ​បាន​នោះ​ទេ ប្រសិន​អ្នក​ចេះ​ប្រើប្រាស់​ក្រសែ​ភ្នែក​បាញ់​សំដៅ​ទៅ​លើ​គេ​ចំៗ។ សឹង​តែ​ម្តងៗ​បើ​បុរស​នោះ​រាង​ចាប់​អារម្មណ៍​យើង​ដែរ គឺ​គេ​នៅ​មិន​ខុស​ ហើយ​ទទួល​អារម្មណ៍​វង្វេង​ខ្លាំង​តែ​ម្នាក់​ឯង​ក៏​មាន។ ដូច្នេះ​ត្រូវ​ចាំ ចំណុច​ចាប់ផ្តើម​ដំបូង ចូរ​ប្រើប្រាស់​ក្រសែ​ភ្នែក​ទៅ​កាន់​គេ​ឲ្យ​បាន​ច្រើន កុំ​ឱន​មុខ​ចុះ​ច្រើន​ពេក។ ៣) ខ្សឹប​ពាក្យ​ផ្អែមល្ហែម មិន​ត្រឹម​តែ​មនុស្ស​ស្រី​ទេ តាម​ពិត​បុរស​ក៏​ចូលចិត្ត​ស្តាប់​ពាក្យ​ផ្អែមល្ហែម ឬ​ពាក្យ​ល្អៗ​ដែរ។ ពេល​ខ្លះ ពាក្យ​មួយ​ចំនួន ដែល​យើង​អាច​និយាយ​ចំៗ​នឹង​មុខ​គេ​បាន តែ​បើ​យើង​រាង​ឱន​ខ្លួន​ចុះ​បន្តិច ហើយ​ទៅ​ខ្សឹប​ក្បែរ​ត្រចៀក​គេ សកម្មភាព​នេះ​មើល​ទៅ​មិន​ស្និទ្ធ​អ្វី​ពេក​នោះ​ទេ…

ស្រលាញ់​ខ្លាំង​ប៉ុណ្ណា តែ​បើ​ខាង​ស្រី​ចេញ​ចរិត ៣ នេះ​មក ដូច​យក​កាំបិត​ទៅ​កាត់​ចោល​ការ​ស្រលាញ់
សង្គម

ស្រលាញ់​ខ្លាំង​ប៉ុណ្ណា តែ​បើ​ខាង​ស្រី​ចេញ​ចរិត ៣ នេះ​មក ដូច​យក​កាំបិត​ទៅ​កាត់​ចោល​ការ​ស្រលាញ់

មាន​រឿង​អ្វី​ក៏​គួរ​តែ​និយាយ​គ្នា ចូរ​កុំ​បៀម​វា​ទុក្ខ​តែ​ម្នាក់​ឯង។ ក្នុង​ទំនាក់ទំនង​ស្នេហា គឺ​ទាមទារ​ឲ្យ​ច្បាស់លាស់​នឹង​គ្នា មាន​ការ​យោគយល់​គ្នា ទើប​អាច​ទៅ​មុខ​ជាមួយ​គ្នា​បាន​យូរ​អង្វែង។ ខាង​ក្រោម​ជា​ចំណុច​ធំ ៣ ដែល​បុរស​ភាគ​ច្រើន នឹង​ឆាប់​អស់​ចិត្ត បើ​មនុស្ស​ស្រី​ដែល​ខ្លួន​ស្រលាញ់​បង្ហាញ​វា​ចេញ​មក៖ ៣) កំហឹង​ដោយ​គ្មាន​ហេតុផល ពេល​ខ្លះ​មនុស្ស​ស្រី​ចង់​បាន​ការ​លួងលោម​ពី​បុរស​ខ្លាំង​ពេក នាង​ក៏​បង្កើត​រឿង​ឈ្លោះ​ដោយ​គ្មាន​ហេតុផល កុំ​គិត​ថា​វា​វិធី​នេះ​ធ្វើ​ឲ្យ​មើល​ទៅ​គួរ​ឲ្យ​ស្រលាញ់​អី​ឲ្យ​សោះ។ យូរ​ទៅ​ខាង​បុរស​នឹង​មាន​ការ​ហត់នឿយ​ចិត្ត ហើយ​គេ​ក៏​មិន​មាន​ពេលវេលា​តាម​លួង​អ្នក​រហូត​នោះ​ដែរ។ អ្នក​ត្រូវ​ដឹង​ថា​រឿង​ណា​គួរ​ខឹង រឿង​ណា​គួរ​លើកលែង មិន​ចេះ​តែ​ចង់​ខឹង ចង់​អន់ចិត្ត​តាម​តែ​ខ្លួន​ឯង​គ្រប់​ពេលវេលា​នោះ​ឡើយ។ ២) ប្រច័ណ្ឌ​ខ្លាំង​ពេក នៅ​ពេល​ដែល​អ្នក​បង្ហាញ​ចេញ​មក​នៅ​កាយវិការ​សម្តី​​ប្រច័ណ្ឌ​ទៅ​លើ​បុរស​ដែល​ខ្លួន​ស្រលាញ់​ខ្លាំង​ពេក យូរ​ទៅ​ដល់​ថ្នាក់​ធ្វើ​ឲ្យ​គេ​មាន​សម្ពាធ​លែង​ហ៊ាន​ជួប​នារី​ដទៃ​ណា​ទាំង​អស់។ តាម​ពិត​ទៅ​ល្អ​បំផុត អ្នក​គួរ​តែ​ធ្វើ​ឲ្យ​ខ្លួន​ឯង​មាន​តម្លៃ បង្ហាញ​ពី​តម្លៃ​សំខាន់​របស់​ខ្លួន​ឯង​ទៅ​កាន់​មនុស្ស​ប្រុស​ម្នាក់​នោះ ជា​ជាង​តាម​ទាញ​គេ​ចេញ​ពី​ទំនាក់ទំនង​ជាមួយ​នារី​ដទៃ ហើយ​ត្រូវ​ចាំ​ថា បើ​គេ​ស្មោះ​នឹង​អ្នក​មែន…

មនុស្សប្រុសម្នាក់ បើមានទង្វើទាំងនេះញឹកញាប់ ភាគច្រើនសុទ្ធតែនឹកដល់អ្នក
សង្គម

មនុស្សប្រុសម្នាក់ បើមានទង្វើទាំងនេះញឹកញាប់ ភាគច្រើនសុទ្ធតែនឹកដល់អ្នក

បើនិយាយចំពោះរឿងមនោសញ្ចេតនា ការបង្ហាញនូវក្តីស្រលាញ់រវាងមនុស្សប្រុស និងស្រី សុទ្ធតែមិនដូចគ្នា ប្រាកដណាស់មានពេលជាច្រើនរបៀបនៃការបង្ហាញក្តីស្រលាញ់មិនដូចគ្នាទេ។ មនុស្សស្រីភាគច្រើនពេលដែលនឹកដល់គេ គឺមិនទាក់ទងរកមកផ្ទាល់ទេ តែអាចតាមរយៈមធ្យោបាយផ្សេងៗមកបញ្ចេញពីអារម្មណ៍របស់ខ្លួន តែបើមនុស្សប្រុសនឹកដល់គេវិញ គឺគេនឹងទំនាក់ទំនងមកជាញឹកញាប់ ដើម្បីឱ្យអ្នកដឹងពីចិត្តគំនិតរបស់គេ។ ១. នៅសុខៗទាក់ទងមកអ្នក ចង់ដឹងពីដំណឹងរបស់អ្នក ការនឹករឭក នេះពិតជាធ្វើឱ្យមនុស្សធុញទ្រាន់ណាស់ ព្រោះវាមិនអាចគ្រប់គ្រងបានឡើយ។ បើនិយាយចំពោះមនុស្សដែលមានចិត្តចំពោះគ្នាវិញ ពេលខ្លះឱ្យតែមិនបានឃើញមុខគ្នាក្នុងចិត្ត គឺនៅមិនសុខ។ ហើយចំពោះមនុស្សប្រុសវិញ ឱ្យតែគេស្រលាញ់មនុស្សម្នាក់ហើយ គេចង់ដឹងដំណឹងម្នាក់នោះគ្រប់ពេល ចង់នៅក្បែរនាង មិនចង់ចាកចេញពីនាងសូម្បី១វិនាទី។ ប៉ុន្តែដោយសារតែការរវល់កិច្ចការងាររៀងៗខ្លួន ពេលដែលបែកគ្នា គឺចេះតែនឹកដល់គ្នា ដូច្នេះក៏ប្រើមធ្យោបាយផ្សេងៗដើម្បីបង្ហាញពីចិត្តគំនិតរបស់ខ្លួន។ បើមនុស្សប្រុសម្នាក់ទាក់ទងមកអ្នកគ្រប់ពេល ចង់ដឹងពីសកម្មភាពរបស់អ្នក អាចឱ្យដឹងបានថានៅក្នុងចិត្តគេពិតជាខ្វល់ខ្វាយពីអ្នក…