
ឲ្យតែបានបុរសចេះធ្វើរឿង ៥ យ៉ាងនេះ ស្រីៗដឹងតែស្រលាញ់ងប់ដូចគេដាក់ស្នេហ៍
តាមពិតទៅចង់យកឈ្នះបេះដូងនារីម្នាក់ និងអាចក្លាយជាបុរសដែលសំខាន់បំផុតក្នុងជីវិតរបស់នារីម្នាក់នោះ ក្នុងនាមជាមនុស្សប្រុសវាមិនជាពិបាកពេកនោះទេ ហើយក៏មិនជាងាយពេកនោះដែរ។ លើសពីការស្គាល់ចិត្ត ស្គាល់កាយ បុរសគ្រប់រូបគួរតែចេញនូវសកម្មភាព ៥ ចំណុចនេះ ដើម្បីអាចឲ្យមនុស្សស្រីដែលខ្លួនស្រលាញ់ បាក់មកលើអ្នកមិនអាចដកចិត្តបាន៖ ៥) ចងចាំថ្ងៃសំខាន់ មិនថាតែថ្ងៃកំណើត ថ្ងៃដែលអ្នកណាត់ជួបគ្នាដំបូង ឬថ្ងៃពិសេសផ្សេងទៀត អ្នកជាបុរសសុទ្ធតែចងចាំថ្ងៃនោះ ហើយលើកមករំឭកមកវិញឲ្យនារីបានដឹង នោះគឺជាចំណុចអស្ចារ្យមួយហើយដែលបុរសតិចណាស់មាន។ ៤) ស្រលាញ់និងយកចិត្តទុកដាក់ ពាក្យនេះត្រូវដើរទន្ទឹមគ្នា តែមិនប្រាកដថាបុរសទាំងអស់ធ្វើបាននោះទេ។ ខ្លះចេះប្រើត្រឹមពាក្យស្រលាញ់ តែកាយវិការយកចិត្តទុកដាក់ ចេញមកបែរជាព្រងើយ នោះមិនយូរទេ នាងនឹងអស់ចិត្តពីអ្នកហើយ។ ផ្ទុយទៅវិញបុរសដែលល្អពិតប្រាកដ គឺគេធ្វើល្អដាក់អ្នកមុន សឹមនិយាយពាក្យ “ស្រលាញ់”…




















