ក្ដីស្រឡាញ់ដ៏ពិតប្រាកដ នឹងធ្វើឱ្យមនុស្សប្រុស ប្រែជាទន់ជ្រាយ ក្នុងរឿងទាំង៥នេះ

ក្ដីស្រឡាញ់ដ៏ពិតប្រាកដ នឹងធ្វើឱ្យមនុស្សប្រុស ប្រែជាទន់ជ្រាយ ក្នុងរឿងទាំង៥នេះ
ការផ្សាយពាណិជ្ជកម្ម

ពេលដែលមនុស្សប្រុសម្នាក់ស្រលាញ់អ្នក អ្នកនឹងក្លាយជាចំណុចខ្សោយរបស់គេ គេខិតខំញុំាងឱ្យខ្លួនគេរឹងមាំ គឺដើម្បីការពារអ្នកកុំឱ្យរងការឈឺចាប់។

មុនពេលដែលស្រលាញ់អ្នក គេគឺជាមនុស្សប្រុសដើមទ្រូងប្រាំហត្ថម្នាក់ រាល់ភាពទន់ជ្រាយរបស់គេសុទ្ធតែលាក់បង្កប់មិនឱ្យគេឃើញឡើយ រាល់ការងារទាំងអស់សុទ្ធតែរ៉ាប់រងតែម្នាក់ឯង បន្ទាប់ពីស្រលាញ់អ្នកហើយ គេនៅតែជាមនុស្សប្រុសដើមទ្រូងប្រាំហត្ថដដែល តែភាពទន់ជ្រាយ និងកង្វល់របស់គេមានមនុស្សអាចឱ្យគេនិយាយប្រាប់បាន ហើយការពឹងផ្អែករបស់គេបានប្រគល់ឱ្យអ្នកតែម្នាក់ មនុស្សប្រុសបង្ហាញចំណុចខ្សោយទាំងនេះ គឺដោយសារតែគេបានស្រលាញ់យ៉ាងខ្លាំង។

ការផ្សាយពាណិជ្ជកម្ម

Fa56c5b278f0ed375719ba53c12d0530

១. ដោយសារតែស្រលាញ់យ៉ាងខ្លាំង ដូច្នេះខ្លាចបាត់បង់

ការផ្សាយពាណិជ្ជកម្ម

ពេលដែលមនុស្សប្រុសម្នាក់បានលះបង់ស្នេហាពិតឱ្យទៅអ្នក គេក៏អាចខ្លាចបាត់បងអ្នកដែរ។ កុំមើលថាជាធម្មតាគេដូចជាមិនសូវជាយកចិត្តទុកដាក់ចំពោះរឿងស្នេហាអីនោះ ប៉ុន្តែសុទ្ធតែគេធ្វើពុតនោះទេ ចិត្តរបស់គេគឺទន់ជ្រាយណាស់ គ្រប់ពេលវេលាខ្លាចអ្នកនឹងចាកចេញពីគេ។

២. ពេលដែលមនុស្សប្រុសម្នាក់ស្រលាញ់អ្នកយ៉ាងជ្រាលជ្រៅ នៅចំពោះមុខអ្នក គេនឹងប្រុងប្រយ័ត្ន
គេខ្លាចថាពាក្យសម្ដីខ្លួននិយាយមិនបានប្រុងប្រយ័ត្ន នឹងធ្វើឱ្យអ្នកឈឺចាប់ ក៏ខ្លាចទង្វើគេបន្តិចបន្តួចដែលមិនបានចាប់អារម្មណ៍ នឹងធ្វើឱ្យអ្នកមានអារម្មណ៍ថាគេមិនស្រលាញ់អ្នក។ តែតាមពិតទៅក្តីស្រលាញ់ដែលគេមានចំពោះអ្នក រឹងដូចជាថ្ម គ្មានរឿងរ៉ាវ និងមនុស្សណាម្នាក់អាចកែប្រែបានឡើយ។

ការផ្សាយពាណិជ្ជកម្ម

Screen Shot 2021 09 02 At 11.15.17 AM

៣. ប្រហែលមានពេលខ្លះ មិត្តរបស់គេនិយាយថា អ្នកមិនល្អ ឬក៏និយាយថាអ្នកទាំងពីរមិនសមគ្នា
តែបើមនុស្សប្រុសម្នាក់ស្រលាញ់អ្នកដោយស្មោះ ដាច់ខាតគេមិនអនុញ្ញាតឱ្យមិត្តរបស់គេនិយាយបន្ទាបតម្លៃអ្នកឡើយ ភាពមិនល្អរបស់អ្នក មានតែគេម្នាក់ទេដែលអាចនិយាយបាន ក៏មានតែគេដែលអាចទាមទារចំពោះអ្នក អ្នកណាក៏ដោយក៏មិនអាចនិយាយពីអ្នកបានដែរ។ គេសង្ឃឹមថាទំនាក់ទំនងរបស់អ្នកទាំងពីរអាចទទួលបាននូវការជូនពរពីមិត្តភភក្តិទាំងឡាយ។

ការផ្សាយពាណិជ្ជកម្ម

៤. មនុស្សប្រុសដែលស្រលាញ់អ្នក គឺមិនអាចបដិសេធចំពោះអ្នកឡើយ

កែវភ្នែកអស់សង្ឃឹម និងមិនទុកចិត្ត នឹងញុំាងឱ្យគេយល់ថាខ្លួនឯងបានធ្វើរឿងយ៉ាងធំដែលមិនគប្បីនឹងអ្នក។ ក៏មានពេលខ្លះភាពម្ញ៉ិម្ញក់ និងការរករឿងឥតមូលហេតុរបស់អ្នកនឹងញុំាងឱ្យគេយល់ថាពិបាក តែមានមធ្យោបាយអ្វីទៅ គេបានស្រលាញ់អ្នកហើយ សុខចិត្តថ្នាក់ថ្នម និងតាមចិត្តអ្នក អ្នកស្នើរសុំអ្វីមួយដល់គេ គេមិនអាចបដិសេធដល់អ្នកឡើយ ព្រោះគេស្រលាញ់អ្នកខ្លាំង ដូច្នេះសុខចិត្តបំពេញតាមបំណងរបស់អ្នក ផ្តល់នូវអ្វីៗដែលអ្នកចង់បាន។

ការផ្សាយពាណិជ្ជកម្ម

Screen Shot 2021 09 02 At 11.15.27 AM

៥. ដ្បិតតែខ្លួនប្រាណគេមិននៅក្បែរអ្នក តែចិត្តរបស់គេនឹករឭកដល់អ្នកគ្រប់ពេល

ការផ្សាយពាណិជ្ជកម្ម

ក្រោយពេលដែលស្រលាញ់អ្នកហើយ គេមិនអាចដើរឆ្ងាយចោលអ្នកបានទេ នៅក្បែរខ្លួនអ្នក ប្រែក្លាយទៅជាផ្ទះដ៏កក់ក្តៅដែលគេមិនព្រមចេញទៅណាឆ្ងាយជារៀងរហូត មិនថាទៅដល់ទីណាទេ ចិត្តរបស់គេតែងតែនៅជាមួយអ្នក ក្រោយពេលដែលមនុស្សប្រុសម្នាក់នឹកដល់អ្នក គេលែងហ៊ានទៅឆ្ងាយទៀតហើយ គេមិនអាចទៅចោលអ្នកឡើយ រឹតតែមិនអាចឃ្លាតឆ្ងាយពីអ្នករយៈពេលយូរទៀតផង បើមិនបានជួបគ្នាមួយថ្ងៃ មានការនឹករឭកយ៉ាងខ្លាំង៕

អត្ថបទ ៖ Mythical Bird / Knongsrok

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម