ត្រៀមខ្លួនត្រៀមចិត្តទៅស្រីៗ បើមនុស្សប្រុសចេញសញ្ញាទាំងនេះមក វាមានន័យថា គេប្រែចិត្តពីអ្នកហើយ

ត្រៀមខ្លួនត្រៀមចិត្តទៅស្រីៗ បើមនុស្សប្រុសចេញសញ្ញាទាំងនេះមក វាមានន័យថា គេប្រែចិត្តពីអ្នកហើយ
ការផ្សាយពាណិជ្ជកម្ម

ជាការពិតណាស់ នៅក្នុងលោកនេះមានរឿងមិនទៀងទាត់ជាច្រើន រីឯចិត្តមនុស្សក៏ដូច្នេះដែរ ក្តីស្រលាញ់ណាក៏ដោយមិនអាចបន្តរហូតបាននោះទេ។ នៅក្នុងរឿងស្នេហា បើមានសង្ឃឹម នោះប្រាកដជានៅមានក្តីស្រលាញ់ក្នុងនោះដែរ តែបើគ្មានក្តីសង្ឃឹមវិញ គឺនឹងហៅវាការឈឺចាប់។ ពេលដែលមនុស្សប្រុសម្នាក់លែងស្រលាញ់អ្នកហើយនោះ ទោះជាការខំប្រឹងលាក់បាំងយ៉ាងណាក៏មិនអាចលាក់ជិតបានដែរ នឹងស្តែងនូវទង្វើទាំងនេះចេញមក។

១. កាន់តែបាត់បង់ភាពអត់ធ្មត់ចំពោះអ្នក

ការផ្សាយពាណិជ្ជកម្ម

នៅក្នុងរឿងស្នេហា អ្នកពិតជាចង់ដឹងណាស់ថា គេស្រលាញ់អ្នកឬអត់ ចំពោះរឿងនេះ អ្នកពិតជាអន្ទះសារចង់ដឹងខ្លាំងណាស់ តែពេលដែលដឹងហើយបែរជាមិនដូចជាអ្វីដែលអ្នកបានសង្ឃឹមសោះ។ ស្រលាញ់គ្នាកាន់តែយូរ កាន់តែបាត់បង់ភាពអត់ធ្មត់ចំពោះអ្នក នោះជាសញ្ញាស្តែងឱ្យឃើញច្បាស់ណាស់ ថាក្តីស្រលាញ់ដែលគេមានចំពោះអ្នកបានបាត់បង់ទៅបន្តិចម្តងៗហើយ។

មិត្តខ្ញុំម្នាក់បាននិយាយប្រាប់ខ្ញុំថា “ប្តីរបស់គាត់ ទោះជាមកពីធ្វើការនឿយហត់យ៉ាងណា ពេលដែលមកដល់ផ្ទះទោះជាខ្ញុំរវល់នឹងការងារមិនបានធ្វើម្ហូបទាន់ពេលក៏គាត់មិនបានស្រែកឡូឡា ឬខឹងម៉ួម៉ៅនឹងខ្ញុំឡើយ ទោះជាយើងនៅជាមួយគ្នាអស់១០ឆ្នាំក៏ពិតមែន ប៉ុន្តែគាត់មិនដែលស្រែកគំហកដាក់ខ្ញុំម្តងណាឡើយ។” សូមចាំថា នៅក្នុងរឿងស្នេហា គឺមិនអាចខ្វះការអត់ធ្មត់នោះឡើយ បើមនុស្សប្រុសម្នាក់នោះធុញនឹងអ្នក លែងអត់ធ្មត់នឹងអ្នកហើយ នោះអ្នកចាំបាច់ត្រូវពិចារណារឿងពីរយ៉ាង ទីមួយបញ្ហាគឺ មកពីអ្នក ទីពីរ គឺគេជាអ្នកមានបញ្ហា។

ការផ្សាយពាណិជ្ជកម្ម

30a0212579b696b5ef183ec5236a9ef1

២. គ្មានពាក្យអ្វីត្រូវនិយាយរកគ្នា

ការផ្សាយពាណិជ្ជកម្ម

ហេតុអ្វី ពេលដែលស្រលាញ់គ្នាដំបូង ម្តេចក៏មានរឿងនិយាយជាមួយគ្នាច្រើនម្លេះ ឱ្យតែមានរឿងអ្វីចេះតែចង់ចែករំលែកដល់គ្នាឱ្យដឹងពីរឿងរបស់ខ្លួន ចុះហេតុអ្វីស្រលាញ់គ្នាកាន់តែយូរ បែរជាគ្មានពាក្យត្រូវនិយាយជាមួយគ្នាទៅវិញ នេះមកពីស្គាល់គ្នាច្បាស់ពេក ដឹងពីគ្នាអស់ហើយ ឬក៏មកពីឃើញមុខធុញ លែងចង់និយាយរកគ្នា។ តាមពិតទៅស្នេហារបស់មនុស្សពីរនាក់ គឺត្រូវមានការចូលរួមវត្តមានរបស់អ្នកទាំងពីរគ្រប់កិច្ចការ និងគ្រប់ពេល។

ឧទាហរណ៍រឿងជាក់ស្តែង ការស្លៀកពាក់ បរិភោគ ការប្រកបការងារ គ្រួសារ មិត្តភក្តិ និងប្រាក់ចំណូល។ ទាំងនេះ ដ្បិតតែជារឿងធម្មតាទូទៅមែន តែក្នុងការរស់នៅ គឺគេចមិនផុតពីការយកប្រធានបទទាំងនេះនិយាយឡើយ តែបើស្នេហាមួយប្រែជាស្ងៀមស្ងាត់ហើយ គេលែងមានអ្វីត្រូវនិយាយជាមួយអ្នកហើយ ដូច្នេះអាចបញ្ជាក់បានថា គេអាចនឹងយករឿងទាំងនេះទៅចែករំលែកនឹងអ្នកដទៃផ្សេងទៀតហើយ។

ការផ្សាយពាណិជ្ជកម្ម

D716d5eb94f798b8d9756e0ba2010528

៣. ឧស្សហ៍ចេញទៅខាងក្រៅ ដោយមិននាំអ្នកទៅជាមួយ

ការផ្សាយពាណិជ្ជកម្ម

មនុស្សប្រុស ឱ្យតែស្រលាញ់ខ្លាំងគេនឹងមានចិត្តហួងហែង គេមិនអាចទុកអ្នកចោលឡើយ ព្រោះគេខ្លាចថាពេលដែលគេមិននៅក្បែរអ្នក អាចមានអ្នកណាមកធ្វើបាបអ្នក គឺគេមិនទុកចិត្តឡើយ គេតែងតែចង់នាំអ្នកណាមកណាជាមួយគេ។ តែស្រលាញ់គ្នាយូរទៅ គេចេញទៅក្រៅលែងនាំអ្នកទៅជាមួយហើយនោះ គិតថាអាចនាំអ្នកទៅនឹងផ្តល់ភាពស្មុគស្មាញដល់គេ បញ្ជាក់ច្បាស់ណាស់ថា គេបានប្រែចិត្តពីអ្នកហើយ។

បងស្រីម្នាក់ធ្លាប់លើកសរសើរពីប្តីគាត់ថា “ពេលដែលគាត់ទើបតែសម្រាលបុត្រថ្មីៗ រូបរាងមិនស្អាត ឡើងគីឡូខ្លាំង គាត់មានអារម្មណ៍ខ្មាសគេខ្លាំងណាស់ មិនហ៊ានទៅណាមកណាជាមួយប្តីគាត់ឡើយ ផ្ទុយទៅវិញ ប្តីគាត់មិនបានគិតដូចគាត់នោះទេ មានថ្ងៃមួយប្តីគាត់ត្រូវចូលរួមពិធីជប់លៀងមួយ ដោយពេលនោះប្តីគាត់ប្រាប់គាត់ឱ្យទៅប្តូរសម្លៀកបំពាក់ និងនាំគាត់ទៅជាមួយដែរ ដោយប្រាប់គាត់ថា “បងចង់ឱ្យមិត្តរួមការងារបងស្គាល់ប្រពន្ធដ៏ល្អរបស់បង” ពេលនោះទើបគាត់ដឹងថា អ្វីទៅជាស្នេហាពិតប្រាកដ៕

ការផ្សាយពាណិជ្ជកម្ម

អត្ថបទ ៖ Mythical Bird / Knongsrok

ការផ្សាយពាណិជ្ជកម្ម