ហ្ហាក! ក្រែងបែកគ្នាជាមួយអ្នកចាស់ហើយហី ម៉េចបានត្រឡប់ទៅត្រូវគ្នាវិញ? រកអ្នកថ្មីមិនបានមែន? ប៉ុណ្ណឹងដែរ មិនដែលរកអ្នកថ្មីមិនបាន?
ជាសំណួរដែលមនុស្សជុំវិញខ្លួនតែងតែសួរខ្ញុំ …
នៅពេលដែលខ្ញុំត្រឡប់ទៅត្រូវគ្នាជាមួយអ្នកចាស់ ទាំងដែលយើងបានបែកគ្នាច្រើនឆ្នាំហើយ …!

មែនហើយ ពួកយើងធ្លាប់បែកគ្នាមែន តែកាលនោះ យើងមិនមែនបែកគ្នាព្រោះតែម្ខាងណាលួចក្បត់មានថ្មីនោះឡើយ តែយើងបែកគ្នា ព្រោះតែយើងទាំងពីរនៅក្មេងពេក នៅចង់ឈ្នះគ្នា យើងបែកគ្នា ព្រោះតែយើងនៅមិនទាន់មានភាពនឹងន មិនទាន់ចេះរក និងទុកដាក់លុយកាក់ ការងារ ការរកស៊ីក៏មិនទាន់ជាប់លាប់ និយាយរួម ព្រោះតែភាពក្មេងខ្ចី ដូច្នេះ យើងក៏គ្មានអ្វីដែលត្រូវខ្មាស ឬខ្លាចនឹងការត្រឡប់មកត្រូវគ្នានោះដែរ។
ហើយវាក៏ជាការពិត ដែលខ្ញុំមិនអាចរកអ្នកថ្មីដែលដូច ឬល្អជាងគាត់ ព្រោះតាំងពីបែកគ្នាមក ក៏ជួបអ្នកថ្មីច្រើនដែរ ហើយក៏ធ្លាប់ព្យាយាមសាកល្បងជាច្រើនលើកច្រើនសារ តែក៏មានអារម្មណ៍ថា គ្មាននរណាម្នាក់ អាចជំនួសអ្នកចាស់បានឡើយ …
ចំណុចនេះហើយ ដែលអាចឱ្យច្បាស់ថា យ៉ាងណា អ្នកចាស់នៅតែល្អ រកអ្នកថ្មីមក ក៏មិនមានអ្នកណាដែលដឹងចិត្ត យល់ចិត្តដូចអ្នកចាស់ដែរ … !!!
#ក្នុងចិត្ត #មនុស្សចុងក្រោយ #sadlife #Knongsrok

