ស្នេហាយុវវ័យ

7
សង្គម

ហេតុអ្វីបានជាមនុស្សស្រីមានចេតនាមិនផ្ញើសារតបប្រុសៗវិញ នេះហើយជាមូលហេតុ!

នៅក្នុងរឿងស្នេហា មានពេលខ្លះកាយវិការដែលមនុស្សស្រីធ្វើមកកាន់មនុស្សប្រុស ក៏អាស្រ័យលើមនុស្សប្រុសដែរ បើមនុស្សប្រុសព្រងើយដាក់នាង ដូច្នេះនាងមិនចាំបាច់ទៅស្និទ្ធស្នាលអ្វីឡើយ រឹតតែមិនទៅយកចិត្តគេទៀតផង ហើយមនុស្សស្រីសង្កេតឃើញថាបើស្នេហារបស់គេប្រែជាសាបរលាបហើយ ដូច្នេះនៅក្នុងស្ថានភាពបែបនេះ មនុស្សស្រីក៏បញ្ចេញអារម្មណ៍មិនពេញចិត្តទៅកាន់មនុស្សប្រុសដែរ បើមនុស្សស្រីមានចេតនាមិនឆ្លើយតបសារទៅកាន់មនុស្សប្រុស តាមពិតនៅក្នុងចិត្តគេមានកំណួចអ្វីខ្លះទៅ តើអ្នកអាចយល់ពីនាងទេ? ១. ក្នុងចិត្តគិតចង់បញ្ចប់ស្នេហាមួយនេះ បើនាងមានចេតនាមិនឆ្លើយតបសាររបស់អ្នក តាមពិតនៅក្នុងចិត្តនាងមានគំនិតគិតចង់បញ្ចប់ស្នេហានេះជាមួយអ្នកហើយ ដោយសារមានចេតនាមិនតបសារ បញ្ជាក់ថាស្នេហានាងចំពោះអ្នកគឺសាបរលាបហើយ ម្យ៉ាងទៀត នាងមានការស្ទាក់ស្ទើរជាច្រើនលើក បញ្ជាក់ថាក្នុងចិត្តនាងគិតចង់បញ្ជប់មនោសញ្ចេតនាមួយនេះហើយ។ ប៉ុន្តែនាងនៅមិនទាន់ច្បាស់ពីគំនិតនេះ តែបែរជាមិនចង់បន្តនៅស្និទ្ធស្នាលជាមួយអ្នក ដូច្នេះហើយទង្វើបែបនេះ ក្នុងនាមមនុស្សប្រុសគួរតែសង្កេតឱ្យបានច្រើន ហើយបើនាងចេះតែគេចមុខ គួរតែរកនាងនិយាយគ្នាឱ្យច្បាស់ បើកាយវិការរបស់នាងមានការធុញទ្រាន់ និងសោះអង្គើយនោះ ឆាប់សួរឱ្យច្បាស់តែម្តងទៅ តើចង់បន្តស្នេហាមួយនេះតទៅទៀតទេ? ២.ដោយសារតែទង្វើរបស់មនុស្សប្រុសមិនសូវល្អ…

1៦
សង្គម

ចង់ដឹងថាមនុស្សម្នាក់ខ្វល់ពីអ្នកដល់កម្រិតណា មើលតែការផ្ញើសារ និងការតបសារទាំងនេះទៅដឹងហើយ

ការផ្ញើសារ គឺជារបៀបទំនាក់ទំនងមួយប្រភេទ ការផ្ញើសារ ក៏ជាឧបករណ៍សក្ខីតាងមួយផងដែរ។ ចង់ដឹងថាមនុស្សម្នាក់ខ្វល់ពីអ្នកឬអត់នោះ គ្រាន់តែផ្ញើសារទៅគេនឹងដឹងជាមិនខាន។ មនុស្សដែលខ្វល់ខ្វាយពីអ្នក គេនឹងផ្ញើសារតបមកអ្នកភ្លាមៗ ហើយកំណត់ឈ្មោះអ្នកដាក់នៅខាងលើគេដើម្បីងាយឃើញ ចុះអ្នកដែលមិនខ្វល់ពីអ្នកវិញនោះ មានលក្ខណៈអ្វីខ្លះទៅ? ១. តែងតែមិនតបសាររបស់អ្នក អ្នកផ្ញើសារនៅពេលព្រឹក គេតបសារអ្នកនៅពេលយប់ អ្នកផ្ញើសារតាំងពីម្សិលម៉្ញៃ ខានស្អែកមួយទៀតទើបគេតបសាររបស់អ្នក។ មានពេលខ្លះមិនតបសារអ្នកតែម្តង ទុកឱ្យអ្នករង់ចាំ ឱ្យអ្នកស្មាន ឱ្យអ្នកឈរអង្គុយមិនសុខ។ មនុស្សបែបនេះ នៅក្នុងចិត្តគ្មានអ្នកសោះឡើយ ម្តេចចាំបាច់ទៅចំណាយកម្លាំងទៅលើគេធ្វើអ្វីទៀត។ ២. ឆ្លើយតបឱ្យតែបានបាន អ្នកផ្ញើសារឱ្យគេឡើងមួយចង្វាយ អ្នកប្រាប់ពីអារម្មណ៍របស់អ្នកទៅកាន់គេ គេបែរជាគ្រាន់តែប្រើពាក្យ “ អឹម អូ!”…

Ghh
សង្គម

ស្ត្រីរៀបការហើយចង់ដឹងថាមានសុភមង្គលឬអត់ សង្កេតតែ ៤ ចំណុចនេះដឹងហើយ

មិត្តភក្តិយើងឬមនុស្សដែលយើងស្គាល់ជិតដិត ពេលគេមានស្វាមីហើយ ជួនខ្លះយើងមិនហ៊ានទៅសួរគេចំៗទេ ថាស្ថានភាពគ្រួសារឯងយ៉ាងម៉េចហើយឥឡូវ ទាំងដែលការពិតយើងបារម្ភចង់ដឹងសុខទុក្ខគេខ្លាំងណាស់។ ជុំវិញចម្ងល់នេះ អ្នកមិនចាំបាច់តែទៅសួរពួកគេផ្ទាល់ក៏បាន ផ្ទុយទៅវិញត្រឹមសង្កេតមើលនៅ ៤ ចំណុចធំៗដូចខាងក្រោម ក៏អ្នកអាចដឹងបានដែរ ថាស្រ្តីនោះមានសុភមង្គលឬអត់? ៤) ស្នាមញញឹម ស្នាមញញឹមមិនអាចក្លែងបន្លំបាននោះទេ។ ស្នាមញញឹមនៅលើបបូរមាត់នាង ដែលពោរពេញដោយសុភមង្គល គឺយើងអាចមើលដឹងបាន បើមើលទៅនាង នាងឧស្សាហ៍ញញឹមច្រើនជាងទម្លាក់ទឹកមុខ នោះមានន័យថា នាងមានរឿងរីករាយច្រើនក្នុងជីវិត។ ផ្ទុយទៅវិញបើនាងកំណាញ់ស្នាមញញឹម ឬរមែងឱនមុខចុះ និយាយស្តីមិនសូវចេះសើចសប្បាយដូចមុន នោះច្បាស់ណាស់នាងប្រាកដជាមានរឿងអ្វីលាក់ទុកក្នុងចិត្តហើយ។ ៣) ពាក្យសម្ដីរបស់នាង គេតែងតែនិយាយថា ស្ត្រីដែលបានរៀបការហើយបើជួបបុរសល្អ នោះនាងនឹងរីករាយដូចជាព្រះនាង តែបើជាប់ជាទាសករស្នេហ៍…

Fggf
សង្គម

កុំ​រង់ចាំ​គេ​មក​ស្រលាញ់​យើង ស្រីៗ​ត្រូវ​មាន ៣ ចំណុច​នេះ​ជា​មុន ទើប​​ជីវិត​មាន​ន័យ

លក្ខណៈសម្បត្តិ​ខាង​ក្រៅ​របស់​មនុស្ស​យើង​ម្នាក់ៗ​គឺ​ប្រហែល​គ្នា ពោល​និយាយ​ពី​រូប​សម្រស់​មិន​ជា​ចាញ់​គ្នា​ប៉ុន្មាន​ទេ ប៉ុន្តែ​អ្វី​ដែល​សំខាន់​គឺ​ការ​គ្រប់គ្រង​អារម្មណ៍​ខាង​ក្នុង។ សម្រាប់​មនុស្ស​ស្រី​ទាំង​ឡាយ មុន​ចង់​ឲ្យ​អ្នក​ដទៃ​មក​ស្រលាញ់​ខ្លួន គួរ​ចេះ​ស្រលាញ់​ខ្លួន​ឯង​ជា​មុន​សិន ហើយ​គួរ​តែ​មាន​របស់ ៣ នេះ​ជា​ខ្លួន​ឯង ទើប​អាច​នាំ​ឲ្យ​ជីវិត​មាន​ន័យ​យ៉ាង​ពិត​ប្រាកដ៖ ៣) សុខភាព នៅ​ពេល​ដែល​អ្នក​មាន​គ្រួសារ អ្នក​នឹង​កាន់​តែ​លះបង់​សម្រាប់​គ្រួសារ ដូច​ជា​ការ​ហត់នឿយ​មើល​ថែ​ទាំ​កូន ​ទំនុកបម្រុង​ស្វាមី ក៏​ដូច​ជា​ចាស់​ទុំ​ទាំង​សង​ខាង។ អាយុ​កាន់​តែ​រំកិល​ទៅ​មុខ ភាព​ចាស់​ក៏​ចាប់ផ្តើម​ចូល​មក ដែល​នាំ​ឲ្យ​សុខភាព​រាងកាយ​មិន​រឹងមាំ​ដូច​មុន​ទៀត​ឡើយ។ ដូច្នេះ​ហើយ​អ្នក​ត្រូវ​ចាំ​ថា ទោះ​នរណា​សំខាន់​ប៉ុណ្ណា អ្នក​ស្រលាញ់​ប៉ុណ្ណា ក៏​អ្នក​ខ្លួន​ឯង​ផ្ទាល់​មិន​ត្រូវ​រំលង​ការ​មើល​ថែ​ខ្លួន​ឯង​ដែរ។ បើ​សុខភាព​យើង​ចុះ​ទ្រុឌទ្រោម តើ​យើង​មាន​កម្លាំងកំហែង​ឯ​ណា នឹង​ទៅ​បំពេញ​ភារកិច្ច​ជា​ម្តាយ​ល្អ ភរិយា​ល្អ និង​កូន​ប្រសា​ដ៏​ល្អ​កើត​នោះ? ២) ចំណេះដឹង កុំ​មាន​គោលជំហរ​មួយ…

Ghhg
សង្គម

ប្រុសៗ​នឹង​នៅ​មិន​សុខ​ទេ បើ​មនុស្ស​ស្រី​អាច​រឹងមាំ​ធ្វើ​រឿង ៤ នេះ​បាន ក្រោយ​បែកបាក់​គ្នា

គ្រប់​យ៉ាង​ដែល​កន្លង​ហួស​ទៅ​ថ្ងៃ វា​ត្រូវ​បាន​រាប់​ចូល​ជា​អតីតកាល ហើយ​ការ​ចាប់ផ្តើម​ថ្ងៃ​ថ្មី គឺ​ជា​បច្ចុប្បន្នកាល​ដែល​យើង​ត្រូវ​ផ្តោត​សំខាន់ ហើយ​ឲ្យ​តម្លៃ​ទៅ​លើ​វា​ពិត​ប្រាកដ។ ក្នុង​ទំនាក់ទំនង​ស្នេហា​ក៏​ដូច​គ្នា​ដូច្នោះ​ដែរ បើ​រស់នៅ​មិន​ចុះ​សម្រុង​នឹង​គ្នា​ហើយ​ឈាន​ដល់​ផ្លូវ​បែក អ្នក​ក៏​គ្មាន​អ្វី​ត្រូវ​ស្តាយស្រណោះ ទៅ​អង្គុយ​យំសោក​នោះ​ដែរ ផ្ទុយ​ទៅ​វិញ​អ្នក​ជា​មនុស្ស​ស្រី​គួរ​តែ​បង្ហាញ​ទង្វើ ៤ នេះ​ចេញ​មក ដើម្បី​ឲ្យ​អតីត​មិត្ត​ប្រុស​ឬ​ដៃ​គូ​របស់​អ្នក​ឃើញ​ពី​ភាព​រឹងមាំ និង​សោកស្តាយ​ដែល​បាន​ចែក​ផ្លូវ​នឹង​អ្នក៖ ៤) មិន​ចាំ​បាច់ Unfriend ឬ Block គេ​លើ​បណ្តាញ​សង្គម ពេល​បែក​គ្នា​មនុស្ស​ស្រី​ខ្លះ តែងតែ​ Block មិន​ឲ្យ​បុរស​នោះ​មាន​ការ​ទាក់ទង​មក​បាន ឬ​បាន​ឃើញ​នូវ​អ្វី​ដែល​អ្នក​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម។ តាម​ពិត​ទៅ​ការ​ធ្វើ​បែប​ហ្នឹង វា​ស្មើ​នឹង​អ្នក​ហាក់​ដូច​ជា​ស្រលាញ់​គេ​ខ្លាំង មិន​ចង់​បោះបង់​គេ ហើយ​ខ្លាច​នឹង​ឃើញ​ការ​ពិត​របស់​គេ។ កុំ​រស់នៅ​ជា​ស្រមោល​បែប​ហ្នឹង ចូរ​រស់នៅ​ភាព​ខ្លួន​ឯង​ជា​ខ្លួន​ឯង យើង​គួរ​តែ​បង្ហាញ​ឲ្យ​គេ​បាន​ឃើញ​ទៅ​វិញ​ថា​យើង​បាន​ផ្លាស់ប្ដូរ​អ្វី​ខ្លះ…

Ghhgh
សង្គម

មិនចាំបាច់តែហៀរទ្រព្យ បុរសៗឲ្យតែមាន ៥ ចំណុចនេះ នារីណាក៏ប្រាថ្នាចង់បានដែរ

ក្តីស្រលាញ់របស់មនុស្សស្រីទៅកាន់មនុស្សប្រុស មិនសុទ្ធតែសម្លឹងឃើញទ្រព្យសម្បត្តិឬសំបកក្រៅរបស់គេនោះទេ។ បច្ចុប្បន្នយើងដឹងហើយមនុស្សស្រីក៏ពូកែរកទ្រព្យមិនចាញ់បុរសនោះដែរ បែបនេះនៅទំនាក់ទំនងដែលពួកគេសម្លឹងទៅមុខយូរអង្វែង គឺប្រាថ្នាចង់បានបុរសដែលមាន ៥ ចំណុចនេះ ជាជាងយកបុរសដែលហៀរទ្រព្យ តែខ្សត់អត្តចរិត៖ ៥) បុរសដែលធ្វើឲ្យអ្នករីករាយ ពាក្យថា ធ្វើឲ្យអ្នករីករាយ មិនមែនយកលុយមកទម្លាក់ចំពោះមុខអាចធ្វើឲ្យអ្នកញញឹមចេញនោះឡើយ។ ផ្ទុយទៅវិញគេជាបុរស ដែលយល់ពីស្ថានភាពគ្រប់បែបយ៉ាងរបស់អ្នក ដែលមើលថែអ្នកបានល្អ ដឹងទុក្ខធុរៈរបស់អ្នកតាំងពីព្រឹកដល់ព្រលប់ ហើយជួបបុរសប្រភេទនេះអ្នកនឹងញញឹមច្រើនជាងទុក្ខ។ ៤) ស្រលាញ់អ្នកជាអ្នក គេក៏ពុំបានសម្លឹងឃើញរូបសម្បត្តិរបស់អ្នកដូចគ្នា តែគេស្រលាញ់ខ្លួនអ្នកជាអ្នក។ មនុស្សប្រុសបែបនេះ នឹងមើលឃើញនារីដែលខ្លួនស្រលាញ់ ស្អាតគ្រប់ពេល មិនចាំបាច់តែពេលនាងតុបតែងខ្លួន ឬប្រើប្រាស់របរលម្អខ្លួនអ្វីឡើយ។ ៣) បុរសដែលនៅក្បែរអ្នក នៅពេលវេលាលំបាក រួមសុខរួមទុក្ខនឹងគ្នា…

13
សង្គម

ខ្ញុំអាចអភ័យឱ្យអ្នកបាន តែមិនអាចត្រឡប់ ឬចាប់ផ្ដើមជាមួយអ្នកម្ដងទៀតបានទេ ខ្ញុំឆ្អែតគ្រប់គ្រាន់ហើយ

ភាពស្មោះត្រង់​ជាកាដូដ៏មានតម្លៃ​ កុំទៅរំពឹងចង់បានពីមនុស្សថោកទាប​ ដែលគ្មានភក្ដីភាពឱ្យសោះ។ នៅពេលដែលយេីងពិតជាស្រឡាញ់នរណាម្នាក់ខ្លាំង​ យេីងក៏ព្រមអត់ទោសឱ្យគេបានគ្រប់រឿង​ ព្រោះថាចិត្តខឹងគេមែន​ ប៉ុន្តែបេះដូងនៅតែស្រឡាញ់គេ​ នេះជាភាពទន់ជ្រាយរបស់មនុស្សស្រី។ ជួនកាលដល់ថ្នាក់ដឹងថាគេលួចក្បត់​ តែក៏ព្រមបិទភ្នែក​ ខ្ទប់ត្រចៀក​ មិននិយាយអ្វីទាំងអស់ ព្រមធ្វេីគធ្វើថ្លង់​ ព្រោះចង់រក្សាស្នេហាមួយនេះទុក​ មិនចង់បាត់បង់គេទៅទេីបទ្រាំឈឺចាប់​ ព្រមខាំមាត់សង្កត់ចិត្ត​ ហេីយក៏បានត្រឹមតែសង្ឃឹមថា ថ្ងៃណាមួយគេនឹងដឹងខ្លួន​ គេនឹងកែប្រែដេីម្បីយេីង​។ ប៉ុន្តែវាបែរជាផ្ទុយស្រឡះ កាន់តែយូរថ្ងៃទៅ​ ក៏កាន់តែមានអារម្មណ៍ថា​ ខ្លួនឯងកំពុងតែខាតពេលវេលាឥតប្រយោជន៍​ ខ្លួនឯងហាក់ដូចជាកំពុងតែរង់ចាំរថភ្លេីងនៅចំណតឡានក្រុងអ៊ីចឹងដែរ​ ចាំទាំងដឹងថាគ្មានថ្ងៃអាចទៅរួច​។ នៅពេលដែលខ្ញុំទ្រាំលែងបាន​ ខ្ញុំនិយាយអ្វីដែលខ្ញុំបានឃេីញ​ បាន​ដឹង​ ខ្ញុំឡូឡាមិនសុខចិត្ត​ គេក៏បានត្រឹមតែលួងលោម​ សុំទោសខ្ញុំ ហេីយសន្យាថាឈប់​…

Dfgg
សង្គម

ទោះស្អាតទោះមានប៉ុណ្ណា ក៏គេនៅតែដើរចេញដែរ បើស្រីៗបន្តប្រកាន់ខ្ជាប់ចរិត ៣ នេះ

អ្នកខ្លះថា ស្នេហាដែលបុរសភាគច្រើនចង់បាន គឺសម្លឹងឃើញតែនារីដែលមានរូបសម្រស់ស្រស់ស្អាត និងមានទ្រព្យហូរហៀរ តែមិនទាំងអស់នោះទេ បុរសដែលគេត្រឹមត្រូវខ្លះ គឺគេមើលអត្តចរិតជាចម្បង។ តាមពិតទៅស្នេហារបៀបហ្នឹង ទើបអាចរស់នៅជាមួយគ្នាបានយូរ ព្រោះអីសម្រស់និងទ្រព្យ មិនបាននៅស្ថិតស្ថេរជាមួយយើងរហូតឡើយ ហើយវាក៏សបង្ហាញមកថា ជាការស្រលាញ់មិនពិតប្រាកដមួយដែរ។ យ៉ាងណានារីៗ ជាទូទៅត្រូវដឹងថា បុរសមិនពេញចិត្ត ៣ ចំណុចនេះឡើយ ហើយត្រូវតែបញ្ចៀសឲ្យបានកុំរំលេចវាចេញមកឲ្យសោះ ឬបញ្ឈប់កុំឲ្យកើតមានតែម្ដង មិនដូច្នោះទេបុរសដែលជាដៃគូគេនឹងរកមើលផ្លូវបែកហើយ៖ ៣) ពាក្យសម្តីគ្រោតគ្រាត ការនិយាយស្តីមិនដឹងចាស់ទុំ និយាយពាក្យគ្រោតគ្រាត ហើយស្រែកលឺៗនៅគ្រប់ទីកន្លែង ប្រៀបដូចជាបំបាក់មុខប្តី ឬដៃគូរបស់ខ្លួនអ៊ីចឹង។ ការបន្តបែបហ្នឹង អ្នកនឹងមិនទទួលបានការគោរពពីខាងបុរសឡើយ។ ស្រ្តីឈ្លាសវៃ គេដឹងច្បាស់ថាពេលណាត្រូវប្រើប្រាស់អារម្មណ៍បែបណា…

Gffg
សង្គម

ប្រុសៗកុំចាំបាច់តែគេនិយាយ រឿង ៤ នេះស្រីៗណាក៏ចេះប្រច័ណ្ឌដែរ

បុរសៗពេលខ្លះមិនសូវចេះយល់ចិត្តនារីដែលខ្លួនស្រលាញ់នោះទេ ហើយច្រើនតែធ្វើចេញនូវទង្វើលើស ឬកាយវិការដែលប៉ះពាល់អារម្មណ៍ដៃគូខ្លួនជាខ្លាំង។ ជាពិសេសគឺទំនាក់ទំនងជាមួយអ្នកដទៃឬនារីផ្សេងហ្នឹងតែម្តង ដែលងាយនឹងប៉ះទង្គិច នាំឲ្យកើតមានជម្លោះឬការអន់ចិត្តជារឿយៗ។ ប្រុសៗកុំចាំបាច់តែគេនិយាយ គេប្រាប់ចំៗ តែគួរមករៀនស្វែងយល់ ថាទង្វើ ៤ នេះ នារីណាក៏ចេះប្រច័ណ្ឌដែរ៖ ៤) ពេលអ្នកញញឹម ប្រើក្រសែភ្នែកនិងនិយាយច្រើនទៅកាន់នារីដទៃ យូរៗម្តងមិនអីទេ តែបើជាទម្លាប់ អ្នកឲ្យតែឃើញមនុស្សស្រីផ្សេង អ្នកញញឹមដាក់ ឲ្យភ្នែកគេ ឬទៅនិយាយសាសងច្រើននោះ ជឿទៅនារីណាក៏ខឹង ក៏ប្រច័ណ្ឌដែរ បើគេមិនខ្វល់ មានន័យថា គេពុំបានស្រលាញ់អ្នកទេ។ អ៊ីចឹងចូរប្រុងប្រយ័ត្នបន្តិច ចំពោះកាយវិការនេះ ហើយគួរតែធ្វើវានៅកម្រិតសមល្មមមួយ ពោលគឺគិតពីនារីដែលខ្លួនស្រលាញ់ឲ្យបានច្រើនផង។ ៣)…

១០
ប្លែកៗ

២៨រូបភាពបង្ហាញថា ជីវិតអ្នកមានគូ ពិតជាមានក្ដីសុខ សុភមង្គល កក់ក្ដៅ និងមានន័យជាងអ្នកអត់គូ

មនុស្សភាគច្រើនក្នុងបច្ចុប្ប​ន្ននេះ ជាពិសេសស្រីៗ សឹងតែថាលែងត្រូវការស្នេហា ក៏លែងចង់បានដៃគូជីវិតដែរ ព្រោះតែខ្លាចការឈឺចាប់ ហើយគិតថា ការរស់នៅម្នាក់ឯងវាមានក្ដីសុខ មានសេរីភាពជាង ការដែលមានមនុស្សនៅក្បែរ តែមិនយល់ពីគ្នា ទើបសុខចិត្តនៅម្នាក់ឯង ហើយគិតថា ស្នេហាមិនមែនជារឿងសំខាន់ក្នុងជីវិតនោះឡើយ។ តែយ៉ាងណាក៏ដោយ ស្នេហាវាអាចនឹងមិនមានន័យ ប៉ុន្តែជីវិតរបស់អ្នកក៏គ្មានន័យពិតប្រាកដ ប្រសិនបើអ្នកត្រូវរស់នៅតែម្នាក់ឯងមួយជីវិត មិនអាចរកបានមនុស្សម្នាក់មកនៅក្បែរ មើលថែ និងយកចិត្តទុកដាក់ទៅថ្ងៃមុខ។ អត្ថន័យនេះជីវិត បន្ទាប់ពីមានគ្រួសារល្អ មានការងារនឹងន គឺអាចរកបានមនុស្សម្នាក់ ដែលអាចមើលថែគ្នាពេញមួយជីវិត ពេលដែលជីវិតជួបទុក្ខ ជួបញ្ហា ការលំបាក នឹងមានមនុស្សដែលអាចឱ្យយើងចែករំលែកគ្នា … ពេលជីវិតបានសុខ មានរឿងល្អៗ…

១០
សង្គម

មនុស្សពីរនាក់ បើធ្លាប់ធ្វើរឿងទាំង៤នេះជាមួយគ្នាហើយ បង្ហាញថា មិនមែនជាមិត្តធម្មតានោះឡើយ

យ៉ាងណាស្នេហានាពេលបច្ចុប្បន្នសុទ្ធតែមានភាពល្អូកល្អើន ប៉ុន្តែបើធ្វើឱ្យមានកំហុសឆ្គងកើតឡើងក៏គ្មានភាពភ័យខ្លាចដែរ ព្រោះពួកគេគិតថាឱ្យតែមានក្តីស្រលាញ់នៅក្នុងនោះគឺបានហើយ តែទង្វើដែលមិនបានគិតគូរវែងឆ្ងាយបានធ្វើឱ្យអ្នកដទៃមានពាក្យជាច្រើននិយាយពីពួកគេ ចុះបើរវាងអ្នកទាំងពីរមិនមែនជាស្នេហាវិញ តើអាចនឹងមានទង្វើបែបណាខ្លះបង្ហាញចេញមក ដែលធ្វើឱ្យគេយល់ថារវាងអ្នកទាំងពីរមិនមែនជាមិត្តភាពសាមញ្ញានោះ? ប្រសិនបើមនុស្សប្រុសស្រីធ្វើនូវរឿងទាំង៤នេះឡើង បានបញ្ជាក់ថាមិត្តភាពរបស់ពួកគេមិនមែនជាមិត្តភាពធម្មតានោះទេ។ ១. ពេលដែលនៅតែពីរនាក់មានភាពស្និទ្ធស្នាលខុសធម្មតា មិនថាជាបុរស ឬនារីទេ ការប៉ះពាល់លើរូបរាងកាយគឺបានធ្វើឱ្យមនុស្សមានប្រតិកម្មជាខ្លាំង មនុស្សពីរនាក់ដែលមានមិត្តភាពសាមញ្ញបែរជាពេលដែលនៅពីរនាក់ កាន់ដៃ កៀកស្មា គេងកើយលើភ្លៅ ទង្វើទាំងនេះអាចរាប់បានថាលើសព្រំដែនជាមិត្តភក្តិហើយ។ សូមសួរវិញថា ពេលដែលនៅចំពោះមុខមនុស្សជាច្រើន ហេតុអ្វីមិនបង្ហាញទង្វើទាំងនេះ ម្តេចចាំបាច់តែនៅពីរនាក់ទើបអាចមានទង្វើស្និទ្ធស្នាលនេះទៅវិញ មិនថាយ៉ាងណាទេ ការស្និទ្ធស្នាលលើរូបរាងកាយខ្លាំងពេក មិនមែនជាទង្វើមិត្តធម្មតាគួរមាននោះឡើយ។ ២. ពេលដែលត្រូវការជំនួយ តែងតែជាមនុស្សទីមួយ មនុស្សគ្រប់គ្នាតែងតែមានពេលជួបការលំបាក ឬក៏ពេលដែលដកដៃមិនរួច សុទ្ធតែត្រូវការគេជួយ…

9
សង្គម

មូលហេតុទាំង៥នេះហើយ ដែលធ្វើឱ្យមនុស្សស្រីសុខចិត្ត ជ្រើសយកបុរសដែលមានអាយុច្រើនជាងខ្លួន មកធ្វើជាគូជីវិត

អ្វីដែលខុសគ្នាមិនមែនអាយុឡើយ អ្វីដែលខុសគ្នាពិតប្រាកដនោះគឺជា ទស្សនៈគំនិត ការយល់ឃើញរបស់មនុស្សនោះទេ ដោយសារតែស្នេហាពិតប្រាកដមិនអាចយកទ្រព្យសម្បត្តិ រូបសម្រស់ និងអាយុមកវាស់វែងនោះឡើយ។ តើកត្តាអ្វីខ្លះដែលបណ្តាលឱ្យយើងមានស្នេហាដែលមិនខ្វល់ពីអាយុ? ១. ស្នេហាពិត មិនទាក់ទងនឹងអាយុឡើយ បើអ្នកមានស្នេហា តែដៃគូរបស់អ្នកមានអាយុខុសគ្នាច្រើន ហើយពេលដែលអ្នកកំពុងតែស្រលាញ់គេខ្លាំង អ្នកបែរជាជ្រើសរើសបោះបង់គេទៅវិញ ដូច្នេះសូមធានាថា គេនឹងក្លាយទៅជាការឈឺចាប់របស់អ្នកអស់មួយជីវិត យល់ល្អអ្នកគួរតែបញ្ចុះបញ្ជូលឳពុកម្តាយ សូមឱ្យពួកគាត់យល់ពីស្នេហាមួយនេះ ព្រោះរឿងស្នេហាមិនទាក់ទងនឹងអាយុឡើយ។ ២. ការស្រលាញ់របស់មនុស្សម្នាក់ៗមិនដូចគ្នាទេ មានពេលខ្លះនារីមួយចំនួនចូលចិត្តមនុស្សប្រុសដែលមានអាយុច្រើនជាងខ្លួន ព្រោះបែបនេះគេយល់ថាអាចផ្តល់សុវត្ថិភាពផ្លូវចិត្ត ភាពចាស់ទុំ និងភាពនឹងធឹងដល់រូបគេ ដូច្នេះលក្ខខ័ណ្ឌការជ្រើសរើសរបស់មនុស្សម្នាក់មិនដូចគ្នាទេ។ មានអ្នកខ្លះចូលចិត្តចរិតចាស់ទុំ នឹងនរ មានអ្នកខ្លះចូលចិត្តយុវភាពបែបរ៉ូមែនទិក គំនិតរបស់មនុស្សម្នាក់នៅមានការទាមទារមិនដូចគ្នា ដូច្នេះទើបនិយាយថាចរិតគូស្នហ៍នីមួយៗសុទ្ធតែយោងតាមការកំណត់របស់ខ្លួនទៅស្វែងរកមនុស្សក្នុងសុបិន។…

Bvbvgf
សង្គម

លាក់ប៉ុណ្ណាក៏នៅតែចាប់បាន! សញ្ញា ៦ បង្ហាញថាច្បាស់ថាដៃគូកំពុងមានរឿងលាក់បាំង

ស្នេហារវាងមនុស្សពីរនាក់ ពេលខ្លះឈានដល់ផ្លូវបម្រុងនឹងបែក ក៏មានរឿងរ៉ាវជាច្រើនដែលលាក់បាំងនឹងគ្នា ហើយខ្លះបម្រុងតែនឹងក្បត់ ក៏ព្យាយាមធ្វើជាមនុស្សល្អនៅនឹងមុខយើង តែក្រោយខ្នងគេរៀបចំផ្លូវដើម្បីដើររួចទៅហើយ។ ខាងក្រោមយើងបង្ហាញការកត់សម្គាល់ ៦ ចំណុច អាចដឹងច្បាស់ថាដៃគូរបស់អ្នកកំពុងមានរឿងអ្វីលាក់បាំងឬអត់៖ ៦) ទៅណាមកណា មិនចង់ឲ្យអ្នកទៅ ជាការពិតមនុស្សស្រលាញ់គ្នា ដើរជាមួយគ្នាគ្មានអ្វីត្រូវលាក់បាំងទេ តែបើថ្ងៃមួយ គេលែងឲ្យអ្នកទៅ ហើយថាចង់ទៅតែម្នាក់ឯង នោះស្មើនឹងការទៅកន្លែងនោះ កំពុងមានអ្វីចង់លាក់នឹងអ្នក ឬមិនចង់ឲ្យអ្នកទៅជួបនរណាម្នាក់ហើយ។ ៥) ចូលចិត្តបំភ្លេចចោលនៅរឿងដែលបាននិយាយឬសន្យាជាមួយអ្នក ពាក្យសន្យា ទាំងឡាយគេលែងឲ្យតម្លៃដូចមុន គេធ្វើដូចធម្មតា ចង់បំភ្លេចក៏បំភ្លេច ហើយនិយាយបានតែនិយាយ មិនបានធ្វើចេញជាសកម្មភាពជាក់លាក់មកនោះទេ។ ៤) ព្យាយាមបង្វែរដានសំណួរ ពេលអ្នកសួរនាំសំណួរណារាងចាក់ដោតអារម្មណ៍…

KNONGSROK
ស្នេហាយុវវ័យ

ជឿទេថា មនុស្សដែលបែកគ្នាហើយ តែអាចត្រឡប់មករកគ្នាវិញ ហើយថែមទាំងស្រឡាញ់គ្នាជាងមុនទៀត

ចង់ផ្គុំកែវដែលបែកគឺពិបាកណាស់ តែបើចង់ផ្សះផ្សាទំនាក់ទំនងដែលធ្លាប់ប្រេះឆា គឺមិនមានអ្វីដែលពិបាកនោះទេ ព្រោះរាល់ទំនាក់ទំនងទាំងអស់ គឺសុទ្ធតែមានមនោសញ្ចេតនាចាក់ជ្រៅដែលជាធាតុផ្សំ ដូច្នេះ ចង់ឱ្យគ្រប់យ៉ាងត្រឡប់ដូចដើម មិនមានអ្វីដែលថាធ្វើមិនបាននោះឡើយ សំខាន់ឱ្យតែចិត្តគំនិត និងអារម្មណ៍របស់មនុស្សពីរនាក់នៅតែមានចំពោះគ្នា។ យ៉ាងណាមិញ វាក៏មានពិតមែន មិនថាមិត្តភាព ឬគូស្នេហ៍នោះឡើយ អ្នកខ្លះបានបែកគ្នាអស់ពេលជាច្រើនឆ្នាំទៅហើយក្ដី តែបែរជាអាចត្រឡប់មកត្រូវរ៉ូវគ្នាវិញជាថ្មីបាន លើសពីនេះ ពួកគេអាចសាងទំនាក់ទំនងយ៉ាងល្អជាមួយគ្នាថែមទៀត ហើយកាន់តែស្រឡាញ់គ្នាទ្វេដង ចំណុចរឹតតែពិសេសជាងនេះទៀតនោះគឺ ពួកគេកាន់តែចេះថែរក្សាគ្នា ចេះយល់ពីជម្រៅចិត្តគ្នាកាន់តែស៊ីជម្រៅ។ មនុស្សដែលអាចវិលត្រឡប់មករកគ្នាវិញ ហើយកាន់តែស្រឡាញ់គ្នាទ្វេដង ក៏ព្រោះតែគេដឹងថា មួយរយៈកន្លងមកដែលបានឃ្លាតឆ្ងាយពីគ្នានេះ វាគឺជាពេលវេលាដើម្បីពិសោធន៍នូវអារម្មណ៍រវាងគ្នាឱ្យបានដឹងកាន់តែច្បាស់ថា ពួកគេពិតជាត្រូវការគ្នា ម្នាក់ៗពិតជាមិនអាចបាត់បង់គ្នាបានឡើយ។ ហើយរឿងរ៉ាវអនុស្សាដែលពួកគេបានសាងកន្លងមកនេះ វាពិតជាមានន័យ និងមិនមានអ្វីដែលអាចកាត់ថ្លៃបានដែរ។…

5
សង្គម

អារម្មណ៍នៅពេលដែលត្រូវបាត់បង់ មនុស្សដែលខ្លួនស្រឡាញ់ខ្លាំង វាជាអារម្មណ៍ដែលអាក្រក់បំផុត

អារម្មណ៍ត្រូវបាត់មនុស្សជាទីស្រឡាញ់​ ជាអារម្មណ៍ដែលពិបាកណាស់​ ទោះបីជាខ្ញុំខំលួងខ្លួនឯងថា​ ខ្ញុំគ្រាន់តែបាត់បង់មនុស្សក្បត់ស្នេហ៍ម្នាក់​ តែគេបាត់បង់មនុស្សដែលស្រឡាញ់គេបំផុត​ ក៏ខ្ញុំនៅតែអត់ឈឺចាប់មិនបាន​ដែរ ព្រោះហេតុអីមែនទេ? ហេតុផល ព្រោះតែខ្ញុំមានការចងចាំល្អ និងអនុស្សារីយ៍ជាច្រេីនជាមួយគេ​។ គ្រប់ពេលដែលចេញទៅក្រៅ គឺឃេីញសុទ្ធតែកន្លែងធ្លាប់ទៅជាមួយគេ​ ទៅកន្លែងញ៊ាំអីក៏នឹកឃេីញរបស់ដែលគេចូលចិត្ត​ ជួនកាលក៏ចុកចាប់ដោយសារសំណូរបស់អ៉ីអ្នកលក់ដែលសួរថា​ “ចុះម្នាក់ទៀតទៅណា?”​ ត្រឡប់មកសម្ងំក្នុងបន្ទប់​ មិនចេញទៅណាក៏គិតថានឹងបានធូរ តែវាក៏មិនធូរ​ វាដូចជាយ៉ាប់លេីសដេីមទៅវិញ។​ ពេលក្រោកពីគេងភ្លាម ក៏ចាប់ផ្តេីមមានអារម្មណ៍ស្មុគស្មាញ​ភ្លាមតែម្តង​ មានអារម្មណ៍ថាហេលហាលដូចបាត់អីម៉្យាងពីក្នុងជីវិត​ មានអារម្មណ៍ថាធីងធោងវិលៗ​ មិនចង់ក្រោកសោះ​ សំឡេងសារក៏ស្ងាត់ខុសពីរាល់ដង​ បេីកទូរសព្ទមកក៏គ្មានអ្នកណា​ Good Morning អីដែរ​ តាមពិតវាជាអារម្មណ៍ខូចចិត្តបាត់បង់ស្នេហាហ្នឹងហេីយ​។ ខ្ញុំពិតជាពិបាកទ្រាំណាស់​ វាខុសទម្លាប់​…

5
សង្គម

បើខ្ញុំស្រឡាញ់ គឺខ្ញុំស្រឡាញ់ដោយស្មោះ តែកុំលួចក្បត់ខ្ញុំឱ្យសោះ ខ្ញុំមិនលើកលែងឱ្យទេ

ខ្ញុំស្រឡាញ់អ្នក​ ខ្ញុំទុកចិត្តអ្នកណាស់​ ហេីយខ្ញុំក៏មិនខ្វល់ថាក្រោយខ្នងខ្ញុំ អ្នកបានទៅលួចឆាត​ លួចជួបនឹងអ្នក​ណា​នោះឡើយ ប៉ុន្តែធ្វើយ៉ាងណា សូមលាក់ឱ្យជិត កុំឱ្យខ្ញុំដឹង ព្រោះថាបេីខ្ញុំដឹងគ្រប់យ៉ាងគឺចប់​ ខ្ញុំនិយាយបែបនេះ​ មិនមែនខ្ញុំគំរាម​ទេ ប៉ុន្តែខ្ញុំគ្រាន់តែប្រាប់ឱ្យអ្នកបានយល់ថា ខ្ញុំឱ្យតម្លៃទៅលេីភាពស្មោះត្រង់ខ្លាំងណាស់​។ ម្យ៉ាងទៀត ប្រសិនបេីអ្នកក្បត់ខ្ញុំ​ ខ្ញុំក៏នឹងក្លាយជាមនុស្សចិត្តដាច់ភ្លាមៗមួយរំពេចន៍​ ព្រោះថាទោះខ្ញុំស្រឡាញ់អ្នកខ្លាំងប៉ុនណាក៏ដោយ​ ក៏ខ្ញុំមិនអាចទ្រាំមេីលអំពេីផិតក្បត់របស់មនុស្សដែលខ្ញុំស្រឡាញ់បានដែរ​ ខ្ញុំមានចិត្ត​ មានបេះដូង​ ខ្ញុំក៏ត្រូវការស្នេហាស្មោះត្រង់​ មនុស្សដែលស្រឡាញ់ខ្ញុំពិតប្រាកដ​ ខ្ញុំមិនមែនកេីតមកដេីម្បីធ្វេីជាទាសករស្នេហា​ ឬ​ធ្វេីជាក្របីក្នុងកែវភ្នែករបស់អ្នកណានោះទេ​។ ខ្ញុំមិនដែលសម្លឹងចង់បានផលប្រយោជន៍ពីមនុស្សដែលខ្ញុំស្រឡាញ់ឡើយ​ សុំត្រឹមឱ្យគេជាមនុស្សដែលអាចជឿទុកចិត្តបាន​ មិនមែនជាប្រភេទមនុស្សស្មោះតែនឹងមុខ​ ហេីយបេីអ្នកបំផ្លាញសេចក្តីទុកចិត្តរបស់ខ្ញុំដោយការលួចលាក់អ្នកណាក្រោយខ្នងខ្ញុំ​ កុំបន្ទោសថាខ្ញុំមិនផ្ដល់ឱកាស​ ព្រោះថាខ្ញុំគ្មានឱកាសផ្តល់ឱ្យមនុស្សក្បត់ទេ​ ក្បត់លេីកទីមួយ​ ប្រាកដជាហ៊ានក្បត់លេីកទីពីរ​…

5
សង្គម

ពាក្យថាស្រឡាញ់ អ្នកជាអ្នកនិយាយ ហើយសន្យាថា នឹងកាន់ដៃខ្ញុំ មិនទៅណា តែពេលនេះ គ្រប់យ៉ាងនៅសល់តែពាក្យសម្ដីប៉ុណ្ណោះ

កាលយេីងស្រឡាញ់គ្នាដំបូង​ អ្នកជាអ្នកនិយាយដោយខ្លួនឯង​ ដោយខ្ញុំមិនបានបង្ខំឡើយ​ អ្នកសន្យាថានឹងមិនលែងដៃខ្ញុំជាដាច់ខាត ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ​ អ្នកនឹងនៅក្បែរខ្ញុំ​ កាន់ដៃខ្ញុំ​ អ្នកនឹងមិនទៅណាចោលខ្ញុំ​ ប្រសិនបេីខ្ញុំមិនទៅចោលអ្នកមុន​។ តែមកដល់ពេលនេះ ពាក្យសម្តីរបស់អ្នកគ្រប់ម៉ាត់​ ខ្ញុំក៏នៅតែចាំជាប់ក្នុងក្រអៅបេះដូង​ ប៉ុន្តែអ្វីដែលនៅសេសសល់នោះ គឺគ្រប់យ៉ាងនៅសល់ត្រឹមតែពាក្យសម្តីតែប៉ុណ្ណោះ​ ព្រោះថាពេលនេះវត្តមានអ្នកគ្មាននៅក្បែរខ្ញុំទៀតទេ​ អ្នកបានបំពានសន្យាខ្លួនឯង​ អ្នកចាកចោលខ្ញុំ​ ព្រោះអ្នកបានស្គាល់គេ​។ ពេលនេះ អ្នកដាច់ចិត្តបោះបង់ខ្ញុំ​ ដោយសារតែចិត្តក្បត់នៅក្នុងខ្លួនអ្នកបានផុសឡេីង​ ខ្ញុំក៏មិននឹកស្មានថាយេីងមានថ្ងៃនេះ​ ថ្ងៃដែលយេីងត្រូវបែកគ្នា​ ថ្ងៃដែលខ្ញុំត្រូវឈរមេីលអ្នកដេីរចេញទៅ​ អ្នកឈានជេីងដេីរចេញទៅដោយមិនខ្វល់ពីទឹកភ្នែករបស់ខ្ញុំដែលស្រក់លន់​តួ​ ហាមមិនឱ្យអ្នកទៅ​ តែវាក៏គ្មានន័យអី​ ព្រោះតែមនុស្សដែលអ្នកទេីបស្គាល់​ អ្នកហ៊ានបោះបង់មនុស្សស្រីម្នាក់ដែលធ្លាប់រួមសុខទុក្ខជាមួយអ្នក​ មិនដែលទៅណាចោលអ្នក​ ក៏មិនខុសអីនឹងពាក្យគេថាមនុស្សចង់ទៅហើយនោះ ទោះយកដំរីមកអូសក៏គេមិននៅដែរ​។…

5
សង្គម

ការដកខ្លួនដ៏ល្អបំផុត គឺឈប់នៅរំខានគេទៀត

មានគេនិយាយថា ស្រលាញ់មនុស្សម្នាក់ប្រៀបដូចជាស្រលាញ់កូនកោះដាច់ស្រយាលមួយអ៊ីចឹង មិនអាចទៅក្បែរបាន ក៏មិនអាចចេញទៅណាបាន គ្រាន់តែអាចនៅរេរាក្បែរគេតែប៉ុណ្ណោះ។ សេចក្តីស្នេហា គឺរមែងធ្វើឱ្យមនុស្សឈ្លក់វង្វេង ធ្លាប់ធ្វើឱ្យអ្នកទាំងពីរមានមនោសញ្ចេតនាដ៏ជ្រាលជ្រៅ ស្រលាញ់បាត់មុខគ្នាមិនបាន។ ប៉ុន្តែស្នេហាដ៏ជ្រាលជ្រៅ ទីបំផុតនៅតែត្រូវបានភាពជាក់ស្តែងវាយផ្តួលបាន ហើយស្នេហាកាន់តែសាបរលាបទៅ។ ប្រហែលជាអ្នកអាចនៅតែស្រលាញ់គេដដែល ក៏ប្រហែលជាគេក៏មិនដែលធ្លាប់គិតថាបោះបង់អ្នកដែរ ប៉ុន្តែមនោសញ្ចេតនាអ្នកទាំងពីរ ដល់ទីបំផុតនៅតែមិនអាចត្រលប់ដូចកាលពីមុនបាន។ ចាប់ពីពេលដែលអ្នកជ្រើសរើសបែកគ្នានៅខណៈពេលនោះ អ្វីៗលែងត្រលប់ទៅដូចដើមបានទៀតហើយ មានតែជ្រើសរើសជីវិតរស់នៅរៀងៗខ្លួន។ ឃើញស្នេហាចាកចេញទៅឆ្ងាយដោយសន្សឹមៗ គឺគ្មានមធ្យោបាយឡើយ កាន់តែឈឺចាប់។ ដូច្នេះស្រលាញ់ហើយបែរជាមិនអាចនៅជាមួយគ្នា រមែងតែជាការកុហកទាំងខ្លួនឯង និងកុហកដល់អ្នកដទៃ ព្រោះក្នុងចិត្តស្រលាញ់ តែមាត់បែរជានិយាយថាចង់ដកខ្លួនទៅវិញ។ ពីមុន អ្នកយល់ថាការដកខ្លួនដ៏ល្អបំផុត គឺជាការបំភ្លេចមនុស្សដែលខ្លួនស្រលាញ់ ប៉ុន្តែអ្នកបានចាប់អារម្មណ៍ថា មនុស្សដែលអ្នកធ្លាប់ស្រលាញ់បាត់មុខមិនបាន…

5
សង្គម

ឆាតទៅមនុស្សស្រី គួរតែប្រើឃ្លាទាំង៣នេះ ធានាថា នាងប្រាកដជាឆ្លើយតបអ្នកមិនខាន

ខ្ញុំគិតថាអ្នកក៏ធ្លាប់ជួបភាពទើសទាល់មួយ ដូចជាការផ្ញើរសារឱ្យគេ ហើយគេធ្វើជាមើលមិនឃើញ មិនព្រមឆ្លើយតបមកអ្នកដែរមែនទេ? បើអ្នកជួបនឹងស្ថានភាពបែនេះ បានន័យថាប្រយោគបើកឆាករបស់អ្នក គឺបានប្រើខុសហើយ ជឿខ្ញុំចុះ ឈប់ប្រើពាក្យថា “នៅទេ?” “កំពុងធ្វើអ្វី?” មកធ្វើជាការបើកប្រយោគសន្ទនារបស់អ្នកទៀតទៅ សាកល្បងប្រយោគទាំងបីឃ្លានេះវិញ អាចមានប្រសិទ្ធភាពចំពោះនារីដល់ទៅ៩០%។ ១. តើអ្នករវល់ទេ? ម្សិលមិញខ្ញុំ និងមិត្តរបស់ខ្ញុំបានណាត់គ្នាញុំាបាយ ពេលដែលញុំាបាយ Messenger របស់នាងក៏បន្លឺឡើង  ស្មានមិនដល់ថានាងគ្រាន់តែលើកទូរសព្ទមកមើលភ្លាម មិននិយាយអ្វីមួយម៉ាត់ ស្រាប់តែបោះទូរសព្ទទៅមួយចម្ហៀងតែម្តង ទឹកមុខប្រែជាមួម៉ៅ ខ្ញុំចម្លែកក្នុងចិត្តក៏បានសួរនាងថាមានអ្វីកើតឡើង។ មិត្តរបស់ខ្ញុំបានយកទូរសព្ទរបស់នាងមកឱ្យខ្ញុំមើល មានបុរសម្នាក់បានផ្ញើសារមកកាន់នាងថា “ធ្វើអី?” ខ្ញុំសួរនាងថាហេតុអ្វីមិនឆ្លើយតប ច្បាស់ណាស់ បុរសម្នាក់នេះមានចិត្តមកលើឯងហើយ។…

Bvvbhgf
សង្គម

នារីឈ្លាសវៃតែងតែបោះចោលរឿង ២ យ៉ាង រក្សាទុករឿង ៣ យ៉ាង ហើយជៀសឆ្ងាយពីមនុស្ស ៣ ប្រភេទនេះ

តើអ្នកបាននឹងកំពុងក្លាយជាមនុស្សស្រីរឹងមាំម្នាក់ហើយឬនៅ? អ្នកឈ្លាសវៃ នឹងអាចឲ្យជីវិតអ្នករស់នៅដោយសុខស្រួលមួយហើយឬនៅ? ជាការពិតមនុស្សស្រីដ៏ឈ្លាសវៃម្នាក់ នាងនឹងរមែងបោះបង់ចោលនៅរឿង ២ យ៉ាងនេះ ហើយរក្សាទុកនៅរឿង ៣ យ៉ាង និងតែងតែជៀសឆ្ងាយពីមនុស្ស ៣ ប្រភេទ៖ បោះបង់ចោលរឿង ២ យ៉ាង នាងតែងតែបំភ្លេចបាននៅអតីតកាល មិនឲ្យវាអាចមកលងបន្លាចជីវិតរបស់នាងបានឡើយ។ ដ្បិតបើអតីតកាលនោះពោរពេញទៅដោយការឈឺចាប់ តែនាងអាចបន្លប់វាឲ្យក្លាយជាមេរៀន និងជាការលើកទឹកចិត្តសម្រាប់ជីវិតបច្ចុប្បន្នកាលរបស់នាងបាន។ ទីពីរគឺនាងបោះចោលនៅទំនាក់ទំនងមិនល្អ មិនថាជាមួយមិត្តភក្តិ ឬមនុស្សទាំងឡាយដែលនៅជុំវិញខ្លួន។ បើដឹងច្បាស់ថាអ្នកនោះរាប់អានដោយចង់បានប្រយោជន៍ ឬគិតអវិជ្ជមានមកលើនាង នោះនាងនឹងដើរចេញដោយមិនញញើត។ រក្សាទុករឿង ៣ យ៉ាង រឿងទី ១…

Bvvb
សង្គម

ស្រ្តីៗ​ត្រូវ​ប្រយ័ត្ន បើ​ណាត់​ជួប​ដំបូង​ខាង​បុរស​លេចចេញ ៤ ចំណុច​នេះ អ្នក​គួរ​ប្រញាប់​ត្រូវ​ដក​ខ្លួន

មុន​ក្លាយ​ទៅ​ជា​ពាក្យ​ថា “សង្សារ” នរណា​ក៏​ដូច​គ្នា​សុទ្ធ​តែ​ឆ្លង​កាត់​ការ​ណាត់​ជួប​ជា​លើក​ដំបូង មិនមែន​មិន​ដែល​ជួប​មុខ​គ្នា​សោះ ហើយ​ទៅ​ប្រកាស​ថា ស្រលាញ់​គ្នា​បាន​នោះ​ទេ ព្រោះ​បែប​ហ្នឹង​គេ​រក​ថា​ស្នេហា​ក្មេង​ខ្ចី ដែល​បាន​តែ​មួយ​ឆាវ។ យ៉ាង​ណា​នៅ​ការ​ណាត់​ជួប​ដំបូង​នោះ សម្រាប់​នារីៗ​ត្រូវ​តែ​គិតគូរ​ឲ្យ​បាន​ល្អិតល្អន់​ពី​ចំណុច​ដែល​បាន​ឃើញ​នៅ​ពេល​ដៃ​គូ​បង្ហាញ​ចេញ​មក ព្រោះ​អ្នក​ត្រូវ​តែ​ច្បាស់​នៅ​ចំណុច​ដំបូង ទើប​ទៅ​ពេល​ក្រោយ​មាន​ភាគរយ​ឈឺ​ចាប់​ទាប។ ខាង​ក្រោម Knongsrok ណែនាំ​នូវ ៤ ចំណុច ប្រសិន​បុរស​ជា​ដៃ​គូ​បង្ហាញ​ចេញ​មក អ្នក​ប្រេ​ចិត្ត​ប្រេ​កាយ​ត្រៀម​ដើរ​ចេញ​ឲ្យ​ហើយ​ទៅ៖ ៤) តក់ក្រហល់​ចង់​ក្លាយ​ជា​មិត្ត​ប្រុស​ម្នាក់ ស្គាល់​គ្នា​មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង ស្រាប់​តែ​ព្យាយាម​សុំ​អ្នក​ធ្វើ​ជា​សង្សារ ធ្វើ​ជា​មិត្ត​ប្រុស​របស់​អ្នក ហើយ​ប្រកូកប្រកាស​ឲ្យ​គេ​ដឹង​ថា​រវាង​អ្នក​ទាំង​ពីរ​មាន​ទំនាក់ទំនង​ផ្អែមល្ហែម​នឹង​គ្នា។ មនុស្ស​មិន​អាច​មើល​តែ​ប៉ុន្មាន​ថ្ងៃ​ដឹង​ទេ ដោយ​ចង់​បាន​ស្នេហា​ប្រាកដប្រជា​មួយ គឺ​ត្រូវ​ឆ្លង​កាត់​ការ​ស្វែងយល់​ចិត្ត​គ្នា​ជា​ច្រើន​ខែ ហើយ​មាន​ពេលវេលា​នៅ​ក្បែរ​គ្នា និង​ស្គាល់​ពី​គ្នា​ច្បាស់​នៅ​ចំណុច​មួយ​ចំនួន​សិន។ អ្នក​ជា​នារី​គឺ​ត្រូវ​តែ​ហ៊ាន​ប្រាប់​ចំៗ​ទៅ​គេ ប្រសិន​បើ​មិន​ទាន់​ត្រៀម​ចិត្ត​រួចរាល់​នោះ។…