ស្នេហាយុវវ័យ

៧
សង្គម

បើស្រឡាញ់ខ្ញុំ សូមកុំកុហកបោកប្រាស់ កុំចាត់ទុកខ្ញុំដូចមនុស្សល្ងង់ម្នាក់ ដែលមិនដឹងអី

ស្រឡាញ់​ខ្លាំង​ ឈឺចាប់ក៏ខ្លាំងដូចគ្នា​ គឺដូចដែលគេថា​ ស្រឡាញ់​ប៉ុនណា​ ឈឺផ្សាប៉ុណ្ណឹង​ ជាការពិតណាស់ មនុស្សដែលយេីងស្រឡាញ់ធ្វេីទង្វេីដែលយេីងស្អប់​ យេីងក៏ឈឺណាស់​ ឈឺលេីសធម្មតា​ ឈឺជាងអ្នកដទៃធ្វេីដាក់យេីង​ ព្រោះថានៅពេលដែលយេីងស្រឡាញ់នរណាម្នាក់​ យេីងក៏ជឿទុកចិត្តគេ​ ជឿថាគេនឹងមិនកុហកបោកប្រាស់មនុស្សដែលគេនិយាយថាស្រឡាញ់​នោះឡើយ។ ប៉ុន្តែនៅពេលដែលអ្វីៗខុសពីការគិតរបស់យេីង​ យេីងបែរជាបានដឹង​រឿងមិនគួរដឹង គឺមនុស្សដែលយេីងស្រឡាញ់គេកុហកបោកប្រាស់យេីងរហូតមក​ កុហករហូតដល់ធ្វេីឱ្យយើងក្លាយជាមនុស្សល្ងង់ក្នុងកែវភ្នែករបស់គេ​ ហេីយក៏អ្នកដទៃ​ យេីងខំទុកចិត្តគេ​ តែគេបែរជាធ្វេីរឿងមិនគប្បីមកបំផ្លាញទំនុកចិត្តរបស់យេីងអស់ខ្ទេចខ្ទីគ្មានសល់សូម្បូីបំណែក​ ខ្ញុំក៏មិនប្រាកដចិត្តថា ខ្ញុំឈឺចាប់នឹងការពិតឬមួយខូចចិត្តដែលត្រូវកុហកនោះទេ​។ តែខ្ញុំគ្រាន់តែដឹងថាវាជាអារម្មណ៍ដែលឈឺណាស់​ អារម្មណ៍ដែលត្រូវមនុស្សខ្លួនឯងទុកចិត្ត​ ហេីយស្រឡាញ់បំផុតកុហក​ ឈឺជាងគេយកកាំបិតមកចាក់ចំកណ្តាលដេីមទ្រូងទៅទៀត​ ខ្ញុំមិនដឹងថាគួរនិយាយបែបណាទៅកាន់គេនោះទេ​ ហេីយក៏មិនដឹងប្រាប់គេយ៉ាងម៉េចដេីម្បីឱ្យគេបានយល់ពីទំហំនៃការខូចចិត្តរបស់ខ្ញុំដែរ​ ខ្ញុំបានត្រឹមក្តាប់ដៃយំ​ ព្រោះខ្ញុំអន់ចិត្ត​ ខ្ញុំខឹង​ ខ្ញុំឈឺ​…

៧
សង្គម

បើមានស្នេហាហើយ មានតែការហត់នឿយចិត្ត កុំបន្តអី ព្រោះយើងមិនមែនរត់ហាត់ប្រាណទេ

កុំព្យាយាមរត់តាមនរណាម្នាក់ខ្លាំងពេក ព្រោះវាហត់នឿយចិត្តខ្លាំងណាស់​ ស្នេហាជាការដែលយេីងផ្តល់ក្តីស្រឡាញ់ទៅឱ្យគេ ហេីយយេីងក៏ទទួលបានក្តីស្រឡាញ់ពីគេមកវិញដោយគ្មានហេតុផល ឬលក្ខខ័ណ្ឌអ្វីទាំងអស់​ ព្រោះស្នេហាជាអ្វីម៉្យាងដែលចូលមកបំពេញក្តីសុខក្នុងជីវិតរបស់យេីង​ មិនមែនជាការរត់ហាត់ប្រាណដែលត្រូវតែចំណាយកម្លាំងដល់ហត់នោះទេ​។ ប្រសិនបេីអ្នកមានស្នេហា ហេីយ​ត្រូវមានអារម្មណ៍ថាហត់ដូចទៅនឹងការរត់ហាត់ប្រាណនោះ ខ្ញុំគិតថាកុំមានអីល្អជាង​ ស្នេហាត្រឹមតែជាចំណែកមួយនៃជីវិតមិនមែនជាជីវិតទាំងមូលទេ​ ដូច្នេះកុំគិតថាគ្មានស្នេហាយេីងរស់មិនបាន​។ ប្រសិនបេីយេីងមានស្នេហា​ មានសង្សារដែលយល់ចិត្ត​ គេធ្វេីឱ្យយើងញញឹមបានច្រេីនជាងកាលដែលយេីងរស់នៅម្នាក់ឯង​ គេធ្វើឱ្យយើងមានអារម្មណ៍ថា​ ជីវិតយេីងមានន័យជាងមុន​ វាក៏សមគួរនឹងឱ្យយើងមានស្នេហា​ ព្រោះយេីងក៏មានក្តីសុខជាមួយស្នេហាមួយនេះពិតមែន​ រីករាយជាមួយក្តីស្រឡាញ់របស់យេីងពិតមែន​។ ប៉ុន្តែបេីវាជាស្នេហាបែបត្រូវយំស្ទេីររាល់ថ្ងៃ​ អាចសួរខ្លួនឯងលមេីលថា​ កំពុងតែមានស្នេហា​ ឬ​កំពុងហាន់ខ្ទឹមបារាំង?​ បេីមានស្នេហាហេីយ​ តែត្រូវរត់តាមអារម្មណ៍គេ​ ដេញតាមផ្គាប់ចិត្តគេ​ ទាំងដែលគេមិនដែលសូម្បីតែខ្វាយខ្វល់ពីអារម្មណ៍របស់យេីងបន្តុិចផង​នោះ គេមានតែធ្វេីឱ្យយើងមានអារម្មណ៍ថាហត់ចិត្ត​ ហត់នឹងទង្វេីរបស់គេ​ ហត់នឹងព្យាយាមថែតែម្នាក់ឯង​ តេីសួរថាសមតម្លៃនឹងឱ្យយើងបន្តរស់នៅជាមនុស្សដែលមានស្នេហាទៀតទេ?…

Bbn
សង្គម

មិនបាច់ឆ្ងល់ទេ! ហេតុផល ៥ នេះហើយ ទើបមនុស្សស្រីល្អៗ រមែងជួបតែបុរសបោកប្រាស់ចិត្ត

ស្នេហាដូចជាការលេងល្បែង យើងមិនអាចដឹងមុនទេថាដៃគូមានចរិតពិតប្រាកដបែបណា ពោលលុះត្រាតែដល់ចំណុចចុងក្រោយមួយ នោះទើបដឹងច្បាស់ ថាអ្នកពិតជាទទួលបានស្នេហ៍ពិត ឬស្នេហ៍ក្លែងក្លាយ។ មនុស្សស្រីក៏ដូចគ្នា ឲ្យតែមនុស្សស្រីល្អៗច្រើនតែជួបបុរសអាក្រក់ ស្រលាញ់បានតែមួយឆាវក៏ដើរចេញ ហើយខ្លះគ្រាន់តែមកលងអារម្មណ៍នារីៗតែប៉ុណ្ណោះ។ តើអ្នកឆ្ងល់ទេ ហេតុអ្វីមនុស្សស្រីល្អច្រើនតែជួបបុរសអាក្រក់? ៥) ជាទូទៅបុរសអាក្រក់ៗដឹងច្បាស់ពីតម្រូវការរបស់នារី ពួកគេយល់ច្បាស់ថាអ្នកជាមនុស្សស្រីដែលត្រូវការបុរសរបៀបណា ហើយគេនឹងព្យាយាមដើរតួជាបុរសបែបហ្នឹង ដើម្បីឆ្មក់ចូលទៅជិតអ្នកសិន។ លុះយកបានបេះដូងអ្នកហើយ គេចាប់ផ្ដើមលេងភាសាការទូតជាមួយអ្នកមកហើយ។ ៤) លេស ១០០ មនុស្សស្រីក៏រមែងផ្តល់ឱកាសឲ្យបុរសជាច្រើនលើកច្រើនសារ ហើយមិនមែនគេកុហកម្តង នាងបោះបង់គេចោលនោះទេ។ បុរសមិនល្អ គឺរមែងមានលេសជាប់ខ្លួនឥតឈប់ ហើយពួកគេសន្យានេះ សន្យានោះ មិនចេះចប់មិនចេះហើយ ទម្រាំតែធ្វើឲ្យនាងឆ្អែតចិត្ត ចង់ដើរចេញ…

៧
សង្គម

គេសុំអ្នក Add Friend ហើយ បែរជាមិនទាក់ទងមកអ្នក ដោយសារតែមូលហេតុទាំង៤នេះ

មានមនុស្សស្រីជាច្រើនមានការភ័ន្តច្រលំដោយសារតែបែបនេះ មនុស្សប្រុសមកសុំអ្នក Add Friend មុន តែបែរជា Add Friend រួចហើយមិនដែលទាក់ទងមកអ្នកទៅវិញ ដំបូងឡើយយល់ថាស្នេហារបស់ខ្លួនជិតមកដល់ហើយ ប៉ុន្តែមនុស្សពីរនាក់បែរគ្មានអ្នកណាចាប់ផ្តើមមុន ក្រោយមកនៅតែក្លាយទៅជាមនុស្សដែលមិនធ្លាប់ស្គាល់គ្នា។ ជាទូទៅគេតែងយល់ថាអ្នកដែលមកសុំ Add Friend គេមុនគួរតែចាប់ផ្តើមសួរនាំ ឬឆាតរកគេមុនទើបត្រូវ ប៉ុន្តែបែរជាខាងប្រុសគេមិនអើពើទៅវិញ ចំណែកខាងស្រីវិញក៏មិនហ៊ានសួរនាំដែរ ក៏បានធ្វើឱ្យស្នេហាមួយនេះកន្លងហួសដោយងាយៗ។ ចុះហេតុអ្វីបានជាមនុស្សប្រុសជាច្រើន Add Friend ហើយ បែរជាមិនព្រមទាក់ទងមកមុន តាមពិតទៅគឺដោយសារតែមានមូលហេតុទាំង៤នេះ ៖ ១. មិនមែនមិនចង់ទេ តែមិនដឹងថាគួរតែហាម៉ាត់និយាយបែបណា តាមពិតទៅមនុស្សប្រុសជាច្រើនពេលដែលសុំ Add…

៦
សង្គម

បើស្រឡាញ់ខ្ញុំមែន សុំចិត្ត មិនថាអ្នកចាស់ ឬអ្នកថ្មី សូមកុំលួចលាក់ទាក់ទងគេក្រោយខ្នងខ្ញុំ

គ្មានអ្នកណាចូលចិត្តឱ្យសង្សារខ្លួនឯង ទៅពាក់ព័ន្ធជាមួយសង្សារចាស់ទេ​ សង្សារចាស់របស់អ្នក​ ជាមនុស្សដែលអ្នកធ្លាប់ស្រឡាញ់​ អ្នកស្រឡាញ់គេមុនខ្ញុំទៅទៀត​ ដូច្នេះហេីយខ្ញុំក៏ចេះតែខ្លាច​ ខ្លាចថាបេីអ្នកស្និទ្ធស្នាលជាមួយគេយូរៗទៅ ខ្លាចតែភ្លេីងស្នេហ៍ចាស់ក៏រេីឡេីង​ ខ្ញុំប្រចណ្ឌ ហើយក៏មិនចង់ឃេីញអ្នកទៅពាក់ព័ន្ធអីជាមួយគេទៀត​។ បេីបែកគ្នាហេីយក៏បែកឱ្យដាច់ស្រឡះ​ ប៉ុន្តែបេីមិនដាច់ស្រឡះអាចប្រាប់ខ្ញុំត្រង់ៗបានថានៅនឹកគេ​ នៅស្រឡាញ់​គេ​ ខ្ញុំក៏ព្រមដោះលែងឱ្យអ្នកទៅជួបគេវិញ​ ប៉ុន្តែបេីអ្នកអះអាងថាអ្នកស្រឡាញ់ខ្ញុំ​ ហេីយគេវិញអ្នកបានលុបចេញពីបេះដូងយូរហេីយ​ នោះអ្នកក៏កុំទៅទាក់ទងជាមួយគេ​ ទោះបីរាប់អានជាមិត្តក៏មិនបានដែរ​។ ចង់គិតថាខ្ញុំអាត្មានិយមក៏បាន​ តែខ្ញុំក៏មានសិទ្ធិការពារមនុស្សដែលខ្ញុំស្រឡាញ់​មែនទេ? ខ្ញុំគ្រាន់តែមិនចង់បាត់បង់​ ប្រហែលជាមិនខុសទេមែនអត់? ធ្លាប់បានឮអត់​ គេថាលួចលាក់អ្នកថ្មី​ មិនឈឺស្មេីគេលួចទាក់ទងអ្នកចាស់ទេ​ ប្រាកដណាស់មិនខុសទេ​ ប៉ុន្តែខ្ញុំសុំទៅចុះ​ ស្រឡាញ់​គ្នាសុំត្រឹមស្មោះត្រង់នឹងគ្នា​ អ្នកថ្មីអ្នកចាស់ក៏ដោយ​ ក៏ខ្ញុំមិនចង់ឱ្យអ្នកលួចលាក់ក្រោយខ្នងខ្ញុំដែរ​។ ប្រសិនបេីចង់ទាក់ទងអ្នកណាផ្សេងក៏ប្រាប់ខ្ញុំត្រង់ៗ​ ខ្ញុំក៏ព្រមបែកគ្នា​…

៦
សង្គម

សុំចិត្តចុះ! ចាំពេលដែលអ្នកអាចយល់ច្បាស់ពីខ្ញុំសិន ចាំអ្នកចូលមកជីវិតរបស់ខ្ញុំ

យល់ពីខ្ញុំសិន​ ចាំស្រឡាញ់ខ្ញុំ​ ស្គាល់ខ្ញុំឱ្យច្បាស់សិន មុននឹងចូលមកក្នុងជីវិតរបស់ខ្ញុំ ពេលខ្លះខ្ញុំក៏ហត់​ ខ្ញុំមិនចង់បកស្រាយអ្វីច្រេីនឡើយ​ គេចង់គិតបែបណាក៏ស្រេចតែចិត្តចុះ​ ខ្ញុំមិនអាចទៅតម្រូវតាមចិត្តអ្នកបាន១០០ភាគរយនោះឡើយ​ បេីសូម្បីខ្ញុំខ្លួនឯងតម្រូវចិត្តខ្លួនឯងមិនបានរហូតផង​នោះ។ ស្រឡាញ់​តែមិនយល់ពីគ្នា​ អ្នកចង់ឱ្យខ្ញុំធ្វេីអ្វី​ ខ្ញុំត្រូវតែបំពេញតាមចិត្តអ្នក​ ពេលខ្ញុំធ្វេីដូចចិត្តអ្នក​ អ្នកក៏ញញឹម​ ពេញចិត្ត​ យេីងក៏គ្មានរឿងឈ្លោះប្រកែកគ្នា​ ប៉ុន្តែនៅពេលដែលខ្ញុំមានហេតុផល​ តម្រូវ​តាមចិត្តអ្នកមិនបាន​ អ្នកក៏ខឹង​ អ្នកក៏ថាធុញនឹងហេតុផលរបស់ខ្ញុំណាស់​ សម្រេចទៅអ្នកស្រឡាញ់ខ្ញុំ​ ឬ​អ្នកស្រឡាញ់ខ្លួនឯងឱ្យប្រាកដទៅ?​ អ្នកផ្សេងមិនយល់ពីខ្ញុំ​ ខ្ញុំក៏មិនខ្វល់​ តែមនុស្សខ្ញុំស្រឡាញ់ក៏មិនយល់ពីខ្ញុំបែបនេះ​ ឱ្យខ្ញុំរំពឹងអីទៀត តើឱ្យអ្នកណាមកលេីកទឹកចិត្តខ្ញុំពេលខ្ញុំមានបញ្ហា​។ និយាយតាមត្រង់ចុះ ខ្ញុំហត់នឹងបញ្ហាផ្ទាល់ខ្លួនហេីយ​ ត្រូវមកហត់នឹងមនុស្សខ្លួនឯងស្រឡាញ់មិនយល់ចិត្តទៀត​ ស្នេហាដែលមិនយល់ពីគ្នាគ្មានថ្ងៃទៅមុខរួចឡើយ​។ បេីមិនយល់ចិត្តគ្នាហេីយ…

៦
សង្គម

ព្រោះធ្លាប់បែកបាក់ ធ្លាប់បាត់បង់ ទើបចេះតែខ្លាច មិនហ៊ានចាប់ផ្ដើមស្នេហាសាជាថ្មី

ខ្ញុំស្អប់អារម្មណ៍បាត់បង់​ ខ្ញុំខ្លាចនឹងការឈរមេីលមនុស្សដែលខ្ញុំស្រឡាញ់ដេីរចាកចេញពីខ្ញុំទៅ​ ដូច្នេះហេីយទេីបខ្ញុំមិនទាន់ហ៊ានបេីកចិត្តទទួលយកអ្នកណាម្តងទៀត​ ខ្ញុំបារម្ភថា ប្រសិនបេីគេចូលមកធ្វេីឱ្យខ្ញុំស្រឡាញ់គេខ្លាំង ហេីយគេក៏ទៅចោលខ្ញុំដូចអ្នកមុនៗទៀត​ ខ្ញុំប្រាកដជាត្រូវប្រឈមនឹងអារម្មណ៍បាត់បង់ម្តងទៀតហេីយ​។ ច្បាស់ណាស់ ប្រសិនបើជួបការបាក់បែកម្ដងទៀត ខ្ញុំប្រាកដជាត្រូវឈឺចាប់​ ត្រូវខូចចិត្ត​ ដេកយំរាប់ខែរាប់ឆ្នាំ ទម្រាំនឹងធ្វេីចិត្តកាត់គេចេញពីបេះដូងបាន។​ ក្រោយពេលខ្ញុំត្រូវឈឺចាប់ខ្លាំង ក្រោយពេលបាត់បង់គេពីជីវិតទៅ ខ្ញុំក៏គិតថាបេីខ្ញុំមិនបានស្រឡាញ់គេ​ ខ្ញុំមិនបណ្តោយឱ្យគេចូលមកក្នុងជីវិតខ្ញុំ​ ខ្ញុំរស់នៅតែម្នាក់ឯង​ ម្ល៉េះ​ខ្ញុំក៏មិនបានត្រូវមកខូចចិត្តបែបនេះដែរ។​ មែនហើយ បើខ្ញុំមិនចាប់ផ្ដើមជាមួយនឹងអ្នកណាទេនោះ ខ្ញុំក៏មិនត្រូវអ្នកណាបោះបង់ចោលពាក់កណ្តាលផ្លូវដែរ ដូច្នេះទេីបពេលនេះខ្ញុំរស់នៅម្នាក់ឯងសិន​ ខ្ញុំត្រូវការពេលវេលាហ្វឹកហាត់ចិត្តខ្ញុំឱ្យរឹងមាំ​ ប្រាប់ចិត្តថាស្រឡាញ់អ្នកណាក៏ត្រូវត្រៀមចិត្តទុកសម្រាប់ឈឺ​ មានជួបមានបែកជារឿងដែលប្រកែកមិនបាន​នោះឡើយ។ ប៉ុន្តែខ្ញុំគ្រាន់តែចង់មាននរណាម្នាក់ដែលស្រឡាញ់ខ្ញុំពិតប្រាកដ​ ហេីយក៏ព្រមនៅក្បែរខ្ញុំ​ កាន់ដៃខ្ញុំពេញមួយជីវិតរបស់គេ​ មិនចាកចេញពីខ្ញុំ​ មិនបោះបង់ចោលខ្ញុំ ដរាបណាបេះដូងគេនៅតែលោត​…

៦
សង្គម

អ្វីទៅដែលហៅថាគូស្នេហ៍? លក្ខណៈនៃគូស្នេហ៍ដ៏ល្អតើបែបណាទៅ?

អ្វីទៅដែលហៅថាគូស្នេហ៍? ពាក្យថាគូស្នេហ៍ គឺចង់សម្ដៅដល់ទំនាក់ទំនងដែល គេស្រលាញ់អ្នក មិនដែលធ្វើឱ្យអ្នកលំបាក យល់ពីអ្នក មិនធ្វើឱ្យអ្នកឈឺចាប់ តែងតែថ្នាក់ថ្នមអ្នក មិនបោកប្រាស់អ្នក សុខចិត្តលះបង់គ្រប់បែបយ៉ាងដើម្បីអ្នកតែមិនទាមទារការតបស្នងអ្វីពីអ្នកត្រឡប់មកវិញនោះឡើយ។ អ្វីទៅដែលហៅថាគូស្នេហ៍? ពេលអ្នកពិបាកចិត្ត គេក៏ពិបាកចិត្ត ពេលអ្នកហូរទឹកភ្នែក គេក៏ឈឺចិត្ត។ ពេលអ្នកមានបាន គេក៏សប្បាយចិត្ត ពេលអ្នកក្រីក្រ គេមិនបោះបង់អ្នក នៅក្នុងចិត្តរបស់គេ ច្បាស់ជានឹកនាដល់អ្នក គ្រប់ពេលវេលា ហើយក៏ចង់នៅក្បែរអ្នកគ្រប់ពេលផងដែរ។ ដែលហៅថាគូស្នេហ៍ មិនចេះទៅកេងចំណេញលើអ្នក មិនចេះចង់បានអ្វីពីអ្នក គ្រាន់តែសង្ឃឹមថាអ្នកអាចមានសុភមង្គលជាមួយនឹងអ្នក គេដូចជាមិត្តដ៏ស្មោះត្រង់របស់អ្នក គេយល់ពីអ្នកដូចជាយល់ពីខ្លួនគេអ៊ីចឹង គេស្រលាញ់អ្នកដូចជាស្រលាញ់ខ្លួនគេដែរ។ គូសេ្នហ៍ដែលពិតប្រាកដ គឺចិត្តរបស់គេស្មោះជាងមិត្តភក្តិ…

៦
សង្គម

សញ្ញាទាំង៣ខាងក្រោមនេះ បញ្ជាក់ច្បាស់ណាស់ថា មនុស្សស្រីដែលអ្នកតាមស្រឡាញ់ កំពុងតែបើកភ្លើងខៀវឱ្យអ្នកហើយ

នារីមួយចំនួនទោះជាគេស្រលាញ់អ្នកក៏ដោយ ក៏នាងមិននិយាយចេញមកដែរ នាងសុខចិត្តផ្តល់សញ្ញាដល់អ្នក ឬក៏ធ្វើទង្វើកាយវិការខ្លះប្រាប់ដល់អ្នក តែបុរសមួយចំនួនបែរជាមិនចាប់អារម្មណ៍ទៅវិញ បានធ្វើឱ្យឱកាសល្អនេះកន្លងផុតទៅវិញ។ ១. ផ្ញើរូបថត(selfie)ឱ្យអ្នក ដំបូង អ្នកត្រូវយល់ឱ្យច្បាស់ពីន័យដែលនារីម្នាក់ផ្ញើរូបថត(selfie)ឱ្យអ្នក។ ទីមួយប្រាកដជាចង់ឱ្យអ្នកសរសើរថានាងស្អាត ទី២ប្រាកដជាផ្តល់ឱកាសឱ្យអ្នកស្គាល់នាង ព្រោះមនុស្សស្រីមិនដែលនៅសុខៗផ្ញើរូបថត(selfie)ឱ្យមនុស្សប្រុសទេ លុះត្រាតែខ្លួនមានអារម្មណ៍ទៅលើគេដែរ ចង់មានការរីកចម្រើនមួយកម្រិតទៀតជាមួយគេ។ ២. ណាត់អ្នកចេញទៅក្រៅ នាងណាត់អ្នកចេញទៅក្រៅ គឺចង់ស្គាល់ពីអ្នកឱ្យកាន់តែច្រើន នាងណាត់អ្នកព្រោះតែនាងយល់ថាអ្នកមើលទៅជាមនុស្សល្អ គួរឱ្យទុកចិត្តបាន នាងនឹងចាប់ផ្តើមសង្កេតមើលពីការចូលចិត្ត និងអ្វីដែលអ្នកនិយាយទៅកាន់នាង ។ ៣. ជជែកលេងជាមួយអ្នកមានភាពស៊ីសង្វាក់គ្នា បើមនុស្សស្រីសុខចិត្តជជែកលេង ឬលេងសារជាមួយអ្នក នេះបញ្ជាក់ថា អ្នកនឹងអាចមានឱកាសបណ្តុះបណ្តាលនៅថ្ងៃក្រោយទៀត។ ផ្ទុយមកវិញ ឱ្យតែនាងមិនចូលចិត្តអ្នកណាហើយ…

5
សង្គម

ពេលដែលអ្នកនិយាយថា “ឆាប់ចូលគេងទៅ កុំនៅយប់ពេក” បើនាងឆ្លើយតបពាក្យទាំង ៣ នេះ ភាគច្រើននាងមានចិត្តស្រលាញ់អ្នកហើយ

បើអ្នកជួបមនុស្សដែលអ្នកស្រលាញ់ ហើយនាងក៏ស្រលាញ់អ្នកដែរនោះ ច្បាស់ជាក្លាយទៅជាគូស្នេហ៍នឹងគ្នាជាមិនខាន តែបើនាងមិនបានស្រលាញ់អ្នកទេ ទោះជាអ្នកសារភាព១០០ដងទៀត ក៏នាងនឹងបដិសេធទាំង១០០ដងដែរ។ នារីម្នាក់មានអារម្មណ៍លើអ្នកឬក៏អត់ ខ្លួនអ្នកផ្ទាល់នឹងអាចទទួលអារម្មណ៍បានជាមិនខាន ពេលដែលអ្នកផ្ញើសារជជែកលេងជាមួយនាង អ្នកនិយាយថា “ ឆាប់ចូលគេងទៅ កុំនៅយូរពេក” បើអ្នកទទួលបានការតបសារបែបនេះ គឺអាចសារភាពបានហើយ។ ១. ខ្ញុំគេងមិនលក់ទេ អ្នកអាចកំដរខ្ញុំបានទេ បើនាងនិយាយប្រាប់អ្នកថា នាងគេងមិនលក់ទេ ទីមួយប្រហែលជានាងចង់ឱ្យអ្នកនៅកំដរនាង សង្ឃឹមថាអ្នកអាចយកចិត្តទុកដាក់នឹងនាង។ មួយទៀតនាងចង់នៅជជែកជាមួយអ្នកឱ្យបានយូរ។ នាងអាចនិយាយពាក្យទាំងនេះជាមួយអ្នក បានន័យថា នាងអាចត្រៀមចិត្តទទួលយកអ្នកហើយ ចង់ឱ្យអ្នកឆាប់សារភាព។ ២. អ្នកណាអាចក្លាយទៅជាមិត្តស្រីរបស់អ្នកប្រាកដជាមានសុភមង្គល នេះជាការស្ងប់ស្ងែងមួយរបស់មនុស្សស្រី យល់ថាអ្នកណាអាចក្លាយទៅជាមិត្តស្រីរបស់អ្នក នឹងមានសុភមង្គលជាមិនខាន…

Hhh
សង្គម

៤ រឿងនេះនារីឆ្លាតវៃគេរមែងធ្វើដោយខ្លួនឯង លែងចាំបាច់ពឹងផ្អែកលើបុរស

មនុស្សស្រីជឿនលឿនសម័យនេះ រឿងល្មមៗគេមិនពឹងផ្អែកទៅលើបុរសនោះទេ ហើយបុរសក៏ដូចគ្នា ពួកគេក៏ស្រលាញ់រកតែនារីដែលមានការគិតវិជ្ជមានខ្ពស់ជាងមុន និងមិនយកនារីដែលពឹងផ្អែកលើគេទាំងស្រុងពេកឡើយ។ ខាងក្រោមជាចំណុចធំៗ ៤ ដែលនារីឆ្លាតវៃ និងសម័យថ្មី គេលែងពឹងផ្អែកលើបុរស ដ្បិតបើពួកគេស្រលាញ់គ្នាខ្លាំងក៏ដោយ៖ ៤) ស្រលាញ់ខ្លួនឯង ជាទូទៅមនុស្សស្រីត្រូវការការពារ និងការស្រលាញ់ពីបុរស តែយ៉ាងណាមិនអាចរំពឹងបានរហូតនោះឡើយ។ បែបនេះហើយស្ត្រីឈ្លាសវៃនាងតែងតែបង្រៀនខ្លួនឯងឲ្យចេះស្រលាញ់ខ្លួនឯង អ៊ីចឹងគេក៏មិនសូវឈឺចាប់ខ្លាំងនោះដែរ បើថ្ងៃណាមួយបុរសម្នាក់នោះចាកចេញ ឬមានថ្មី។ ស្ត្រីឈ្លាសវៃ តែងតែស្រលាញ់ខ្លួនឯងជាមុន មុនឲ្យប្រុសៗមកស្រលាញ់ពួកនាង។ ៣) រកលុយខ្លួនឯង ដើរលេងខ្លួនឯង នារីសម័យថ្មី ខ្លះពូកែរកលុយជាងបុរសទៅទៀត ហើយនាងចេះបង្កើតក្តីសុខដោយខ្លួនឯង ពោលមិនចាំបាច់តែពឹងផ្អែកលើបុរសជាដៃគូឡើយ។ នាងចង់បានអ្វី ទៅដើរលេងនៅទីណា…

5
សង្គម

ជាមួយមនុស្សស្រី ទោះបីនាងល្អដាក់អ្នកប៉ុនណាក៏ដោយ តែបើនាងមិនអាចផ្ដល់ឱ្យអ្នកនូវចំណុចទាំង៥នេះទេ អ្នកគួរតែដកខ្លួនចេញទៅ

ពេលដែលនារីម្នាក់ស្រលាញ់អ្នកពិតប្រាកដ នាងនឹងទុកចិត្តអ្នក ហើយគោរពដល់អ្នក សុខចិត្តកំដរអ្នក នេះគឺជាសុភមង្គលរបស់មនុស្សប្រុស។ ប៉ុន្តែ បើនាងមិនស្រលាញ់អ្នកទេ គ្មានអារម្មណ៍ចំពោះអ្នកទេ មិនចង់មានស្នេហាយូរអង្វែងជាមួយអ្នកទេ នៅក្នុងពេលនេះ ទោះជានាងយល់ព្រមសេពគប់នឹងអ្នកក៏ដោយ ក៏គ្រាន់តែយកអ្នកមកកំដរអារម្មណ៍គេតែប៉ុណ្ណោះ ជួនកាលអាចធ្វើពុតជាខ្វល់ខ្វាយនឹងអ្នក ប៉ុន្តែដល់វិនាទីសំខាន់ នាងបែរជាអាចធ្វើឱ្យអ្នកអស់សង្ឃឹមមក៏ថាបាន។ បើអ្នកមិនចង់ធ្វើបាបខ្លួនឯងទេ កុំបន្តកុហកខ្លួនឯងទៀតអី ទោះជានារីម្នាក់ល្អដាក់អ្នកយ៉ាងណាក៏ដោយ បើគេមិនអាចផ្តល់របស់ទាំងនេះដល់អ្នកបានទេនោះ បញ្ជាក់ថានាងមិនបានស្រលាញ់អ្នកប៉ុន្មាននោះទេ យល់ល្អឆាប់ដកខ្លួនចេញទៅ។ ១. មើលមិនឃើញចំណុចល្អរបស់អ្នក តែងតែវាយប្រហារ និង មិនគិតដល់អារម្មណ៍របស់អ្នក នារីម្នាក់ដែលស្រលាញ់អ្នក គេនឹងអាចមើលឃើញពីភាពវិជ្ជមានរបស់អ្នក ហើយនៅក្នុងកែវភ្នែករបស់នាង នាងចាត់ទុកអ្នកល្អជាងគេបំផុត ផ្ទុយមកវិញ នារីម្នាក់បើមិនដែលមើលឃើញពីសមត្ថភាពអ្នកទេ…

5
សង្គម

ច្បាស់ណាស់! មានតែ៣ចំណុចនេះ ក៏អាចដឹងហើយថា ការពិតទៅសង្សារចាស់ នៅតែនឹកនាដល់យើង

អ្នកណាក៏ដោយ សុទ្ធតែមិនចង់ជួបនឹងការបែងបាក់ស្នេហាឡើយ ពេលដែលស្នេហាទើបតែចាប់ផ្តើម ម្នាក់ៗសុទ្ធតែចង់កាន់ដៃគ្នា ថែរក្សាគ្នាដល់ចាស់។ ប៉ុន្តែដោយសារមូលហេតុជាច្រើន បានធ្វើឱ្យទំនាក់ទំនងរវាងពួកគេទាំងពីរនាក់ មិនអាចបន្តតទៅទៀតបាន។ តែមានមនុស្សមួយចំនួន មើលសំខាន់ចំពោះរឿងមនោសញ្ចេតនា ពួកគេចេះថែរក្សាមនុស្សនៅចំពោះមុខ រឹតតែចេះថែរក្សាពេលវេលាដែលពួកគេនៅជាមួយគ្នាទៀត។ ដូច្នេះដ្បិតតែពួកគេបានបែកគ្នាក៏ពិតមែន ក៏នៅមានបុរសខ្លះនៅតែលាក់ទុកមនុស្សស្រីដែលខ្លួនស្រលាញ់នៅក្នុងបេះដូងដោយស្ងាត់ៗដែរ ហើយនៅតែស្រលាញ់នាងជារហូត។ ទោះជាបែកគ្នាក៏ដោយ បើមានថ្ងៃមួយអ្នកផ្ញើសារទៅគេ ហើយនិយាយប្រាប់គេថាអ្នកកំពុងតែជួបទុក្ខលំបាក ត្រូវការឱ្យគេជួយ បើគេជាមនុស្សដំបូងលេចមុខនៅចំពោះមុខអ្នកភ្លាមៗ ដូច្នេះអ្នកគួរតែដឹងថា តាមពិតគេនៅតែស្រលាញ់អ្នក។ ខាងក្រោមនេះជាសញ្ញាដែលបញ្ជាក់ថាគេនៅមិនទាន់អស់ចិត្តស្រលាញ់ពីអ្នកនៅឡើយ។ ១. ក្រោយពេលស្រវឹងហៅឈ្មោះអ្នកមិនឈប់ មិនថាអ្នកបែកគ្នាដោយរបៀបណាទេ មនុស្សប្រុសម្នាក់នៅពេលដែលបែកគ្នា បើគេផឹកស្រវឹងជោគជាំ ហើយហៅឈ្មោះអ្នកមិនឈប់ នោះបញ្ជាក់ថាគេមិនអាចបំភ្លេចអ្នកបានឡើយ។ ហើយកុំគិត ឬសង្ស័យថា…

៦
សង្គម

ទង្វើទាំង៥នេះហើយ ដែលបង្ហាញថា គេស្រលាញ់អ្នកដល់ឆ្អឹង

មានគេនិយាយថា ចង់ដឹងថាបុរសនោះស្រលាញ់អ្នក ឬអត់ មិនត្រឹមតែស្តាប់គេនិយាយនោះទេ រឹតតែត្រូវមើលថាគេបានធ្វើអ្វីខ្លះមកលើអ្នក។ មានតែមនុស្សប្រុសដែលអាចយកទង្វើរបស់គេបង្ហាញចេញនូវក្តីស្រលាញ់ចំពោះអ្នកទេ ទើបជា “ក្តីស្នេហាពិត”។ បើមនុស្សប្រុសនៅចំពោះមុខមនុស្សស្រីបានបង្ហាញចេញនូវទង្វើតូចៗទាំង៥នេះ សរបញ្ជាក់ឱ្យឃើញថា គេពិតជាចង់កាន់ដៃនាងនៅថ្ងៃអនាគតរួមដំណើរជាមួយគ្នាពិតប្រាកដមែន។ ១. គេឆ្លើយតបសាររបស់នាងភ្លាមៗ សេចក្តីស្នេហា គឺមានភាពអច្ឆរិយៈស្ថិតនៅ នៅពេលដែលមនុស្សម្នាក់ស្រលាញ់នាង គេអាចប្រែទៅជាល្អិតល្អន់ ម៉ត់ចត់ មានភាពអំណត់ គេសុខចិត្តកែប្រែចរិតទម្លាប់មិនល្អដើម្បីនាង។ មនុស្សធម្មតាគេមិនអាចឱបទូរសព្ទជាប់រហូតនោះទេ ប៉ុន្តែបើមនុស្សម្នាក់មានស្នេហាវិញ រមែងតែឧស្សាហ៍មើលទូរសព្ទ ឱ្យតែទូរសព្ទរោទ៍ភ្លាម គឺនឹងប្រញាប់យកមកមើលភ្លាម។ ពីព្រោះគេខ្លាចមើលមិនឃើញសាររបស់នាង ហើយគេក៏មិនអាចភ្លេច ឬទុកសារនាងចោលមិនឆ្លើយតបនោះដែរ។ ២. ឱ្យតែជួបមុខនាងម្តងៗ គេតែងចង់ឱបនាងដោយក្តីស្រលាញ់ ស្នេហាគឺគ្រប់គ្រងមិនបានទេ…

៦
សង្គម

បើមនុស្សប្រុសបញ្ចេញចរិតទាំង៤ចំណុចនេះ នៅពេលដែលគេតាមស្រឡាញ់អ្នក ដាច់ខាតកុំទទួលយកគេឱ្យសោះ បើមិនចង់ឈឺចាប់ទៅថ្ងៃក្រោយ

នៅក្នុងទំនាក់ទំនងស្នេហាប្រុសស្រី បន្ទាប់ពីទាក់ទងគ្នាហើយ ភាគច្រើនមនុស្សស្រីឱ្យតែស្រលាញ់ហើយ គឺនឹងធ្លាក់ចូលទៅក្នុងអន្លង់ស្នេហ៍គេយ៉ាងជ្រៅ ព្រោះមនុស្សស្រីស្រលាញ់គេចាប់ពីសូន្យទៅមួយរយ ស្រលាញ់គេកាន់តែខ្លាំង ខ្លួនឯងក៏ឈឺចាប់កាន់តែខ្លាំង ហើយតែងតែគិតថាឱ្យតែមនុស្សប្រុសតាមស្រលាញ់ខ្លួន ដឹងតែមិនអាចឈឺចាប់នោះទេ តែបើនៅពេលដែលគេតាមស្រលាញ់អ្នកមាននូវលក្ខណៈទាំង៤យ៉ាងនេះ សូមអ្នកប្រុងប្រយ័ត្នឱ្យមែនទែន។ ១. តាមស្រលាញ់អ្នកប្រើពាក្យអង្វរលន់តួ ទោះជាផ្កាយនៅលើមេឃក៏អាចបេះឱ្យអ្នកបានដែរ ពេលដែលមនុស្សប្រុសម្នាក់តាមស្រលាញ់អ្នក គេនឹងប្រើពាក្យអង្វរ លន់តួអ្នក គេនឹងប្រើពាក្យដូចជា “អូនសម្លាញ់ ទោះបីអូនត្រូវការផ្កាយលើមេឃ ក៏បងយកមកឱ្យអូនបានដែរ” នេះគ្រាន់តែប្រើបបូរមាត់មកនិយាយប៉ុណ្ណោះ គេគ្រាន់តែប្រើវិធីយ៉ាងណាឱ្យអ្នករំភើប ហើយព្រមស្រលាញ់គេវិញ។ មានមនុស្សស្រីមិនតិចឡើយ ដែលលិចលង់នៅក្នុងពាក្យផ្អែមល្អែមទាំងនេះ ហើយយល់ថាមនុស្សប្រុសដែលតាមស្រលាញ់ខ្លួនដែលនិយាយប្រើពាក្យផ្អែមល្អែមទាំងនេះ គឺពិតជាស្រលាញ់ខ្លួនជាខ្លាំង។ ឧទាហរណ៍ដ៏សាមញ្ញមួយ ពេលដែលអ្នកដើរកាត់ហាងសូកូឡា ហើយត្រូវបានក្លិនសូកូឡាដ៏ឈ្ងុយធ្វើឱ្យទាក់ទាញ អ្នកក៏ចូលទៅទិញ…

៤
សង្គម

សុំទោស! ខ្ញុំគ្មានចេតនាធ្វើជាអ្នកទីបី ចូលទៅបំបែកស្នេហាអ្នកនោះឡើយ

អ្វីដែលខ្ញុំស្អប់បំផុតក្នុងទំនាក់ទំនងស្នេហានោះគឺ អ្នកទីបី។ អ្នកទីបីជាមនុស្សដែលជ្រៀតជ្រែកស្នេហាអ្នកដទៃ ស្នេហាមុនៗរបស់ខ្ញុំត្រូវបាត់បង់ទៅក៏ព្រោះតែអ្នកទីបីនេះហើយ ជាច្រើនលើកច្រើនសារ ដែលខ្ញុំត្រូវយំ ត្រូវឈឺចាប់ ខូចចិត្ត មានរឿងឈ្លោះប្រកែកគ្នារហូតដល់បែកគ្នាក៏ព្រោះតែអ្នកទីបីនេះឯង គួបផ្សំជាមួយនឹងភាពអាត្មានិយម មិនចេះគ្រប់គ្រាន់របស់អតីតសង្សារខ្ញុំផងនោះ មនុស្សស្មោះត្រង់ដូចខ្ញុំនេះហើយត្រូវក្លាយជាជនរងគ្រោះ។ ប៉ុន្តែរឿងដែលគួរឱ្យហួសសចិត្តបំផុតនោះគឺ ពេលនេះខ្ញុំក្លាយជាទីបីដោយមិនដឹងខ្លួនសោះ ព្រោះតែមនុស្សប្រុសអាត្មានិយមម្នាក់មកកុហកខ្ញុំ កុហកថាបេះដូងគេមិនបានជាប់ជំពាក់នឹងអ្នកណា ខ្ញុំក៏លង់ស្រឡាញ់ ព្រោះតែសម្តីបោកប្រាស់ ទង្វើក្លែងក្លាយរបស់គេធ្វើឱ្យខ្ញុំជាប់ឈ្មោះជាជនទីបី ជ្រៀតជ្រែកក្នុងស្នេហាគេទៅវិញ។ ខ្ញុំក៏ស្ទើរតែមិនជឿថាខ្លួនឯងស្រឡាញ់សង្សារគេទេ ខ្ញុំក៏ស្លុតចិត្តមិនស្ទើរដែរ ដែលសុខៗមានគេមកយំសុំសង្សារវិញបែបនេះ ពេលបានដឹងថាខ្លួនឯងទាក់ទងសង្សារគេបែបនេះ ខ្ញុំឈឺចាប់ណាស់ ឈឺព្រោះត្រូវគេបោកប្រាស់ផង​ ឈឺព្រោះខ្មាស​ដែលខ្លួនឯងជាអ្នកទីបីផង​ ព្រោះតែមនុស្សប្រុសអាត្មានិយមដូចអ្នក ទេីបខ្ញុំក្លាយជាមនុស្សដែលលួចសង្សារគេ​ ខ្ញុំគ្មានចេតនាធ្វេីជាអ​្នកទីបីទេ​ ព្រោះខ្ញុំខ្លួនឯងក៏ស្អប់អ្នកទីបី​ គ្រប់យ៉ាងព្រោះខ្ញុំមិនបានដឹង​អ្វីទាល់តែសោះ។…

៤
សង្គម

នៅម្នាក់ឯងច្បាស់ជាមានអារម្មណ៍ថាអផ្សុក តែវាមិនមែនភាពឯកានោះឡើយ

ការដែលយើងរស់នៅម្នាក់ឯង មិនមែនជាភាពឯកានោះឡើយ ប៉ុន្តែភាពឯកាពិតប្រាកដនោះគឺ ការដែលយើងរស់នៅក្បែរនរណាម្នាក់ដែលគេមិនដែលខ្វាយខ្វល់ពីយើងទៅវិញទេ។ មានគេធ្លាប់សួរខ្ញុំថា គ្មានសង្សារបែបនេះមិនអផ្សុកខ្លះទេឬ? ខ្ញុំក៏តបទៅគេវិញថា ខ្ញុំអផ្សុកតែខ្ញុំគ្មានអារម្មណ៍ឯកា ហើយក៏មិនបាច់ប្រឈមមុខជាមួយនឹងអារម្មណ៍ត្រូវគេទុកចោល មិនបាច់ត្រូវខ្វល់ខ្វាយ និងឈឺចាប់ព្រោះតែអ្នកណាម្នាក់នោះដែរ។ មកដល់ពេលនេះទើបខ្ញុំបានដឹងថា ការដែលត្រូវរស់នៅតែម្នាក់ឯង ទោះបីជីវិតមួយនេះស្ងប់ស្ងាត់បន្តិចមែន តែវាក៏ជាអារម្មណ៍ស្ងប់ស្ងាត់ដែលមានសេចក្តីសុខបំផុត។ ពេលដែលខ្ញុំទម្លាប់នៅម្នាក់ឯងបាន ខ្ញុំក៏មិនចាំបាច់ទៅទាមទារការយកចិត្តទុកដាក់ពីអ្នកណាទៀតដែរ មិនបាច់ត្រួវឈឺចាប់ព្រោះតែការរង់ចាំ រង់ចាំគេផ្តល់ពេលវេលាខ្លះមកឱ្យខ្ញុំ ខ្ញុំត្រូវមានអារម្មណ៍ថាកណ្តោចកណ្តែងទាំងដែលខ្ញុំមានមនុស្សម្នាក់នៅក្បែរ។ មនុស្សម្នាក់ដែលក្បែរយើងតែកាយ តែចិត្ត និងបេះដូងរបស់គេមិនបាននៅជាមួយខ្ញុំសូម្បីតែបន្តិច បែបនេះទើបខ្ញុំជ្រើសរើសនៅម្នាក់ឯងជំនួសវិញ វាក៏ប្រសើរជាងការដែលខ្ញុំនៅក្បែរមនុស្សដែលមិនផ្តល់ភាពសំខាន់ដល់វត្តមានខ្ញុំទាល់តែសោះ។ ខ្ញុំក៏ក្លាយជាមនុស្សរឹងមាំ បង្កើតស្នាមញញឹមឱ្យខ្លួនឯងបាន ខ្ញុំមិនបានផ្ញើក្តីសុខខ្លួនឯងលើអ្នកណាទៀត ខ្ញុំឈប់ឯកាដូចកាលពីមុនទៀតហើយ រស់នៅម្នាក់ឯងបែបនេះក៏ល្អ មានសេរីភាព មានពេលសម្រាប់មើលថែខ្លួនឯង…

L
សង្គម

បើចង់បែក ក៏ប្រាប់មូលហេតុមក កុំចាកចេញទៅទាំងស្ងាត់ៗ ដឹងទេថា វាឈឺចាប់ប៉ុនណា

ជួនកាលទីបញ្ចប់នៃស្នេហាមិនបានបញ្ចប់ទៅដោយពាក្យថាលាទេ​ អារម្មណ៍បែកគ្នា​ ពេលវេលាដែលត្រូវបាត់បង់​ វាជាអារម្មណ៍ដែលឈឺចាប់​ ជាពេលដែលតានតឹងស្រាប់ទៅហេីយ​ ប៉ុន្តែវានឹងរឹតតែតានតឹងហេីយឈឺចាប់កាន់តែខ្លាំង នៅពេលដែលមនុស្សដែលយេីងស្រឡាញ់ចាកចេញទៅដោយមិនប្រាប់ឱ្យយេីងបានដឹងពីហេតុផល​ មិនបានប្រាប់ថាបែកគ្នា តែគេបែរជាដេីរចេញទៅស្ងាត់ៗដោយមិនលាមួយម៉ាត់​។ អារម្មណ៍មួយនេះ វាពិតជាពិបាកទទួលយកខ្លាំងណាស់​ យ៉ាងហោចណាស់ មុននឹងបែកគ្នាគេក៏គួរផ្តល់នូវហេតុផលមួយ​ ដេីម្បីឱ្យយេីងបានអស់ចិត្ត ដឹងថាគេចាកចេញទៅព្រោះអ្វី។​ កាន់តែអាក្រក់ជាងនេះទៅទៀត គឺការដែលបែកគ្នាទាំងដែលគេមិនទាន់បានប្រាប់យេីងថាបែក​ សុខៗគេក៏ព្រងេីយកន្តេីយ​ មិនទាក់ទងមក​ រួចក៏បាត់ទៅតែម្តង​ ចំណែកយេីងឯណេះវិញខំតែរង់ចាំ​ ចាំទាំងមិនដឹងថាការពិតគេបានបោះបង់យេីងចោលទៅហេីយ​។ ទម្រាំតែបានដឹង យេីងក៏ក្លាយជាមនុស្សល្ងីល្ងេីមិនដឹងខ្យល់អីឡេីងយូរ​ អារម្មណ៍បែកគ្នា​ដោយគ្មានហេតុផល​ គេទៅបាត់ដោយមិនលានេះ​ វាជាអារម្មណ៍ដែលឈឺចាប់ណាស់​ ហេីយក៏ត្រូវដេកគិតមិនអស់ចិត្តនឹងការចាកចេញរបស់គេ​ដែរ ដូច្នេះហេីយប្រសិនបេីចង់បែកគ្នាក៏ប្រាប់ថាបែក​ កុំប្រេីស្ទាយ​ព្រងើយកន្តើយ​ ហេីយយូរៗក៏ទៅបាត់បែបនេះ​ ជ្រុលជាបោះបង់ខ្ញុំហេីយ​…

L
សង្គម

មិនមែនជាសង្សារនឹងគ្នាទេ តែក៏មិនអាចឱ្យគេទៅមានអ្នកណាបានដែរ អ្នកណាធ្លាប់ឆ្លងកាត់អារម្មណ៍បែបហ្នឹង?

ធ្លាប់ស្គាល់អារម្មណ៍បែបមិនត្រូវជាអីនឹងគ្នា​ តែមិនចង់ឱ្យគេទៅមានសង្សារអត់? ពេលខ្លះក៏មិនយល់ចិត្តខ្លួនឯងដែរ​ ស្រឡាញ់​គេ​ តែមិនចង់ធ្វេីជាសង្សារជាមួយគេ​ អាចថាជាទំនាក់ទំនងបែប លើសពីពាក្យថាមិត្ត តែមិនមែនជាសង្សារនឹងគ្នានោះឡើយ។​ មិនមែនជាសង្សារ​ តែទង្វេីយេីងក៏ដូចជាសង្សារ​ តែក៏មានឈ្មោះជាមិត្ត​ មិត្តជិតដិត​ ដឹងពីគ្នាសឹងគ្រប់រឿង​ យល់ចិត្តគ្នាស្ទេីរគ្រប់សព្វ​ ប្រាប់គ្នាគ្រប់អារម្មណ៍ និងបញ្ហា រាល់ថ្ងៃមានតែមិត្តម្នាក់នេះនៅក្បែរក៏គ្រប់គ្រាន់ហេីយ មិនត្រូវការសង្សារទៀតទេ។​ ការពិតទៅវាក៏មិនមែនជាស្នេហាតែម្ខាងអីដែរ​ វាជាស្នេហាដែលយេីងមានចិត្តឱ្យគ្នាទៅវិញទៅមក​ គេធ្លាប់សុំខ្ញុំធ្វេីជាសង្សារតែខ្ញុំបែរជាបដិសេធ​ ប៉ុន្តែខ្ញុំក៏ស្រឡាញ់គេ​ នេះក៏ប្រហែលជាខ្ញុំស្រឡាញ់គេពេក​ ទេីបខ្ញុំខ្លាចពាក្យថាសង្សារ​ ខ្លាចពាក្យថាបែកគ្នា​ បែបនេះហេីយក៏ល្អ​ ជាមិត្តនឹងគ្នា​មិនបាច់បែកគ្នា​ ជាមិត្តនឹងគ្នា មានខឹង​ មានអន់ចិត្ត​ តែក៏មិនបែកគ្នា​ មិនមានឈ្មោះថាជាសង្សារ​…

Hg
សង្គម

៧ ចំណុចបង្ហាញច្បាស់ថាបុរសនោះគ្រាន់តែមកលោងអ្នក កំដរអារម្មណ៍ឯកាគេរយៈពេលខ្លី

ក្នុងន័យស្នេហាពិតជាពិបាកបែងចែក និងសម្គាល់ច្បាស់ណាស់ថាគេស្រលាញ់យើងពិត ឬគ្រាន់តែលេងសើច។ ប្រសិនយើងបែងចែកមិនត្រូវទេ ពេលខ្លះនាំឲ្យខ្លួនឯងធ្លាក់ក្នុងអន្លង់ស្នេហ៍គេខូចអារម្មណ៍ឥតអំពើ។ ក្នុងអត្ថបទនេះ Knongsrok សូមណែនាំឲ្យនារីៗដឹងចំណុចទាំង ៧ ដែលអ្នកអាចសម្គាល់បានថា បុរសនោះគេមកលេងសើចអារម្មណ៍អ្នក យកអ្នកមកកំដររយៈពេលខ្លី៖ ៧) គេទៅមកៗ គេប្រៀបដូចជាវិញ្ញាណដែលចង់មកបន្លាចមួយភ្លែតក៏មក ហើយចង់ទៅវិញក៏ទៅ ដោយគេមិនខ្វល់ពីអារម្មណ៍របស់អ្នកច្រើននោះទេ។ ៦) Reply យឺតៗ ហើយមិនចេះ Call មកវិញ ជាទម្លាប់របស់មនុស្សប្រុសដែលមិនបានគិតអ្នកថាជានារីដែលគេគោរព គេឲ្យតម្លៃ នោះគឺការ Reply ឆាត ឬសារ យូរៗម្តង ឬពេលណាចង់តបក៏តប។ បើពេលអ្នក…

New Copy
សង្គម

ស្រឡាញ់ទាំងអស់ស្មោះតែមួយ ទោះស្មោះតែម្នាក់ក៏ដោយ តែបើស្រឡាញ់លើសពីមួយហើយ គឺមានន័យថាក្បត់ច្បាស់ណាស់

ស្រឡាញ់​ទាំងអស់ស្មោះតែមួយ!!! ឈប់ភ្លាមទៅ​ កុំប្រេីពាក្យនេះជាមួយខ្ញុំ​ ខ្ញុំមិនត្រូវការបែបហ្នឹងឡើយ​ អ្នកត្រូវដឹងថា គ្មានមនុស្សស្រីណាពេញចិត្តឱ្យមនុស្សដែលខ្លួនឯងស្រឡាញ់ដេីរចែករំលែកក្តីស្រឡាញ់ពាសវាលពាលកាលទេ​ ស្រឡាញ់​តែមួយទេីបហៅថាស្មោះ​ តែបេីស្រឡាញ់លេីសពីមួយក៏បានន័យថាអ្នកមិនស្មោះត្រង់បាត់ទៅហេីយ​។ កុំប្រេីពាក្យថាស្មោះតែមួយ​ ឮពាក្យនេះម្តងណាក៏សង្កៀរត្រចៀក​ ហេីយមានអារម្មណ៍មិនសូវល្អដែរ​ ខ្ញុំត្រូវការស្នេហាស្មោះត្រង់​ ចាស់ទុំ​ មិនមែនលេងសេីច​ ស្រឡាញ់​ខ្ញុំគឺខ្ញុំតែម្នាក់​ ស្មោះនឹងខ្ញុំតែមួយ​ វ័យប៉ុណ្ណេះអស់ហេីយ​ កុំអាត្មានិយមយល់តែសេចក្តីសុខខ្លួនឯង​ពេក កុំបន្ទាបតម្លៃខ្លួនឯងធ្វេីជាមនុស្សក្បត់ ហេីយប្រេីពាក្យមួយឃ្លាខាងលេីនេះមកគាំទ្រទង្វេីមិនសមគួរមួយនេះ។​ រៀនយកចិត្តគេដាក់ក្នុងចិត្តយេីងផង​ ចុះប្រសិនបើខ្ញុំជាអ្នកក្បត់អ្នកវិញ​ ខ្ញុំលួចលាក់ទាក់ទងមនុស្សប្រុសផ្សេង​ ហេីយខ្ញុំប្រាប់ទៅអ្នកវិញថាខ្ញុំស្រឡាញ់ទាំងអស់ស្មោះតែអ្នកម្នាក់​ ខ្ញុំគ្រាន់តែលេងសេីច​ តេីអ្នកព្រមទេ? អ្នកទទួលយកបានទេ? អ្នកមានអារម្មណ៍បែបណាដែរ? ជាក់ស្ដែងណាស់ អារម្មណ៍ខ្ញុំក៏មិនខុសពីអ្នកដែរ​ អារម្មណ៍ត្រូវគេក្បត់​ អារម្មណ៍គេមេីលងាយថាជាមនុស្សល្ងង់ដូចទីងមោងអត់ដឹងខ្យល់អី​…