
ទោះជាយ៉ាងណា អ្នកថ្មី នៅតែមិនដូចអ្នកចាស់
មិនប្រាកដថា អ្នកថ្មីសុទ្ធតែអាចមកជំនួសកន្លែងអ្នកដែលចាកចេញទៅបាននោះទេ ពិតណាស់ វាមិនមែនជារឿងអ្វីដែលពិបាកនោះទេ ដែលគ្រាន់តែហាមាត់និយាយពាក្យថាស្រឡាញ់ទៅកាន់នរណាម្នាក់ ហេីយវាក៏រឹតតែមិនបានក្នុងការផ្តេីមទំនាក់ទំនងជាមួយអ្នកថ្មី ប៉ុន្តែបេីសួរពីអារម្មណ៍ពិតទៅថា តេីយេីងមានអារម្មណ៍ស្រឡាញ់ដូចទៅនឹងអ្វីដែលយេីងបាននិយាយចេញទៅដែរឬមួយក៏អត់ទេ? តេីអ្នកច្បាស់ទេថា ទំនាក់ទំនងដែលយេីងចាប់ផ្តេីមថ្មី វានឹងដូចទំនាក់ទំនងចាស់ ឬក៏ល្អជាងទំនាក់ទំនងចាស់ដែលយេីងបាត់បង់ទៅដែរទេ? ភាគរយខ្ពស់ណាស់ ដែលចម្លេីយនោះគឺអត់ទេ ក្តីស្រឡាញ់ដែលយេីងមានឱ្យអ្នកថ្មីមិនដូចអ្នកចាស់ទាល់តែសោះ។ តាមពិតទៅ ខ្ញុំក៏ព្យាយាមដែរ ព្យាយាមស្រឡាញ់អ្នកថ្មីឱ្យច្រេីនៗ តែនៅតែមិនអាចបង្ខំខ្លួនឯងបាន ពេលនេះខ្ញុំជឿហេីយថា គ្មានអ្នកណាបង្ខំបេះដូងបានពិតមែន ទោះបីជាអ្នកថ្មីគេមេីលថែខ្ញុំល្អជាងអ្នកចាស់ គេស្រឡាញ់ខ្ញុំជាងអ្នកមុន ខ្ញុំមានក្តីសុខ ខ្ញុំញញឹមបាន តែខ្ញុំបែរជាមានអារម្មណ៍ថាមិនកក់ក្តៅសោះ ខ្ញុំបែរជាមានអារម្មណ៍ដូចកំពុងតែពាក់ស្បែកជើងរលុងអ៊ីចឹងដែរ។ អ្នកថ្មីកាន់តែធ្វេីល្អដាក់ច្រេីនប៉ុនណា ខ្ញុំក៏កាន់តែនឹកដល់ទង្វេីល្អរបស់អ្នកចាស់របស់ខ្ញុំច្រេីនប៉ុណ្ណឹងដែរ។ ស្រមៃថាបេីមនុស្សម្នាក់ដែលកំពុងតែនៅក្បែរខ្ញុំប្តួរទៅជាអ្នកចាស់វិញ ប្រហែលជាល្អជាងនេះ មិនត្រឹមតែប៉ុណ្ណឹងទេ…




















