ស្នេហាយុវវ័យ

Jh
សង្គម

មានតែបុរសមិនថ្លៃថ្នូរទេ ដែលអាចពោលពាក្យទាំង ៥ នេះចេញ ទៅកាន់មនុស្សស្រី

ឈានដល់ជីវិតគូហើយ ការនិយាយស្តីក៏ជារឿងចាំបាច់មួយដែលត្រូវគិតឲ្យបានល្អិតល្អន់ដែរ ព្រោះគ្រប់ពាក្យទាំងអស់គឺងាយនឹងប៉ះពាល់អារម្មណ៍មនុស្ស ជាពិសេសគឺការនិយាយរបស់បុរសទៅកាន់នារី។ ក្នុងនាមយើងជាស្វាមី ឬប្តីដ៏ល្អម្នាក់ នោះយើងត្រូវតែជៀសឲ្យបាននូវការពោលពាក្យមិនល្អទាំង ៥ ឃ្លាខាងក្រោម ទៅកាន់ភរិយា ឬនារីដែលមានទំនាក់ទំនងជាមួយយើង ព្រោះវាពិតជាឈឺចាប់ ហើយជាមួយមនុស្សស្រីខ្លះ ល្មមៗគេនឹងចាកចេញពីអ្នកក៏មានដែរ៖ ៥) សំលៀកបំពាក់ពេញទូ ហើយទៅរកទិញអីទៀត? មនុស្សស្រីមានចំណូលចិត្តដូចៗគ្នាទៅលើគ្រឿងសម្អាង និងសំលៀកបំពាក់ គ្រាន់តែខ្លះចូលចិត្តតិចឬខ្លាំងទៅតាមហ្នឹង។ គ្មានស្រ្តីណាដែលចង់ចំណាយច្រើនពេកនោះទេ ឬចំណាយលើសអ្វីដែលខ្លួនមានទេ តែបើយូរៗនាងចង់ទិញម្តង សុំកុំប្រកែកនាងអី ហើយយើងជាបុរសគួរបើកចិត្តឲ្យទូលាយ រឿងស្លៀកពាក់ហ្នឹង ប្រសិនជាមានលទ្ធភាព។ ៤) មួយថ្ងៃៗនៅផ្ទះមើលតែកូន ហើយរអ៊ូថាហត់ ពាក្យនេះ លុះត្រាតែអ្នកជានារីទើបអ្នកយល់។…

New Copy
សង្គម

តើគួររង់ចាំបន្ត ឬក៏ព្រមបែក ហើយកាត់ចិត្តបណ្ដើរៗ?

តើបន្តរង់ចាំអ្វីដែលដឹងច្បាស់មិនអាចទៅរួច​ ឬ​គួរតែដោះលែងខ្លួនឯងពីគេ​? អារម្មណ៍ដែលស្រឡាញ់នរណាម្នាក់ពិតប្រាកដ មិនមែនយេីងចេះតែបញ្ជាបានងាយ​ៗ​ ចង់ឱ្យឈប់ស្រឡាញ់វិញក៏ឈប់បានភ្លាមនោះទេ​។ នៅពេលដែលយេីងស្រឡាញ់នរណាម្នាក់ខ្លាំង​ ហេីយវាជាស្នេហ៍ពិតនោះ​ មិនថាគេធ្វេីឱ្យយេីងត្រូវឈឺប៉ុន្មានដង​ ក៏យេីងនៅតែស្រឡាញ់គេដដែល។​ ពេលខ្លះក៏ខឹងនឹងទង្វេីហួសហេតុ​របស់គេ​ ប៉ុន្តែចិត្តមិនដែលឈប់ស្រឡាញ់​ ស្រឡាញ់​រហូតដល់ពេលមួយដែលគេជាអ្នកចាកចេញទៅចោលយេីង​ ទាំងដែលគេខ្លួនឯងជាអ្នកហាមយេីងមិនឱ្យទៅណាចោលគេ​ តែគេបែរជាបោះបង់យេីង​ ទុកយេីងចោលកណ្តាលផ្លូវបែបនេះទៅវិញ​។ អារម្មណ៍ដែលត្រូវបាត់បង់មនុស្សជាទីស្រឡាញ់ទៅ​ វាឈឺចាប់ផង​ នឹកហួសចិត្តដែលគេទៅចោលផង​ ទឹកភ្នែកហូរផង​ អន់ចិត្ត​ ហេីយក៏ខឹងថែមទៀត​ ប៉ុន្តែក៏នៅតែស្រឡាញ់គេ​ ប្រហែលជាត្រូវហៅថាងប់ងល់ទេីបសមជាង​។ ក្រោយពេលគេចេញទៅ​ គេជាអ្នកអស់ចិត្ត​ គេជ្រេីសយកអ្នកថ្មី​ យេីងជាអ្នកដែលនៅស្រឡាញ់គេ​ ក៏ធ្វេីអ្វីមិនបានក្រៅពីរង់ចាំ​ ចាំទាំងដឹងថាគេមិនត្រឡប់មកវិញ​ រួចក៏ចាប់ផ្តេីមបន្ទោសខ្លួនឯងដែលធ្វេីឱ្យបាត់បង់គេទៅ​ តេីចង់ចំណាយពេលរង់ចាំ​ បន្ទោសខ្លួនឯង​…

New Copy
សង្គម

បើនៅជាមួយខ្ញុំអ្នកគ្មានក្ដីសុខនោះទេ ខ្ញុំក៏ព្រមឱ្យអ្នកចាកចេញទៅ ទោះខ្ញុំត្រូវឈឺចាប់ប៉ុនណា ក៏មិនអី ដើម្បីប្ដូរយកក្ដីសុខឱ្យអ្នកវិញ

ការដែលខ្ញុំយល់ព្រមឱ្យអ្នកចាកចេញទៅ​ ខ្ញុំមិនបានសប្បាយចិត្តនឹងអវត្តមានរបស់អ្នកក្នុងជីវិតខ្ញុំទេ​ ខ្ញុំមិនចង់បាត់បង់អ្នក​សូម្បីតែបន្តិច ប៉ុន្តែ​ខ្ញុំក៏មិនហាមឃាត់ព្រោះតែអ្នកធ្វេីឱ្យខ្ញុំគិតថា​ ការដែលអ្នកនៅក្បែរខ្ញុំ​ ស្រឡាញ់​ខ្ញុំ​ អ្នកមានតែការឈឺចាប់​ មានតែសម្ពាធ​ ទេីបខ្ញុំយល់ថា ប្រសិនបេីការចាកចេញរបស់ខ្ញុំ វាធ្វេីឱ្យអ្នកសប្បាយចិត្តជាជាងការដែលនៅជាមួយខ្ញុំ​ ខ្ញុំក៏យល់ព្រមឈរមេីលអ្នកដេីរចញទាំងទឹកភ្នែក ទោះបីជាបេះដូងខ្ញុំត្រូវឈឺ​ តែខ្ញុំត្រូវតែបង្ខំចិត្តទទួលយកការចេញទៅរបស់អ្នក​ ព្រោះនោះវាជាសេចក្តីត្រូវការ​ ជាបំណងរបស់អ្នក​។ បេីអ្នកទៅហេីយសប្បាយចិត្តជាងនៅក្បែរខ្ញុំអ្នកទៅចុះ​ ខ្ញុំសុខចិត្តឈរមេីលអ្នកមានក្តីសុខពីចម្ងាយក៏បាន​ ហើយកក៏ស្ម័គ្រចិត្តជូនពរឱ្យអ្នកបានជួបមនុស្សល្អជាងខ្ញុំ​ គេស្រឡាញ់​អ្នក​ហេីយបារម្ភពីអ្នកជាងខ្ញុំ​ សុំត្រឹមតែឃេីញអ្នកមានក្តីសុខ​ មានស្នាមញញឹម​ ខ្ញុំក៏ពេញចិត្ត​ណាស់ទៅហេីយ​។ ខ្ញុំនឹងរក្សាទុករាល់អនុស្សារីយ៍​ ការចងចាំល្អៗជាមួយអ្នក​ នៅក្នុងចិត្តរបស់ខ្ញុំជារៀងរហូតទៅ​ អរគុណព្រហ្មលិខិតដែលឱ្យខ្ញុំបានជួប​ បានស្គាល់​ ហេីយក៏បានស្រឡាញ់អ្នក​ ទោះយេីងមិនបានទៅដល់គោលដៅជាមួយគ្នា​ ប៉ុន្តែយេីងក៏ធ្លាប់រួមដំណេីរមកជាមួយគ្នា​ ខ្ញុំមិនខឹងដែលអ្នកចាកចេញទៅនោះទេ…

Web Copy
សង្គម

មនុស្សខ្លះ អាចរួមសុខជាមួយយើង តែមិនអាចរួមទុក្ខ តែចំណែកអ្នកខ្លះវិញ អាចរួមទុក្ខជាមួយយើង តែពេលបានសុខ ក៏បែរជារត់ទៅរកអ្នកផ្សេង បោះបង់យើងចោល!

មនុស្សខ្លះ អាចរួមសុខជាមួយយើង តែគេមិនដែលរួមទុក្ខជាមួយយើងទេ បានសុខ មានរឿងសប្បាយៗ ទើបមានមុខគេ ទើបលេចចេញវត្តមានគេ។ ចំណែកឯមនុស្សខ្លះ អាចរួមទុក្ខជាមួយយើង តែមិនអាចរួមសុខជាមួយយើងឡើយ … កាលនៅលំបាក ចេះតស៊ូ ប្រឹងប្រែងជាមួយគ្នា តែពេលមានបានធូរធារ ជីវិតជួបភាពល្អប្រសើរ គេក៏ដើរចេញ នាំយកភាពល្អនោះ ទៅរកអ្នកថ្មី គេសុខចិត្តចោលមនុស្សធ្លាប់រងទុក្ខជាមួយនឹងគេ ដើម្បីតែអ្នកថ្មី ដែលទើបតែស្គាល់។ តើមានមនុស្សប៉ុន្មាននាក់ ដែលអាចរកបានមនុស្សរួមចិត្តរួមដំណើរជីវិត រួមសុខ រួមទុក្ខជាមួយគ្នារហូតពេញមួយជីវិតទៅ? មនុស្សដែលក្រលំបាក ជួបបញ្ហា ឧបសគ្គ ក៏ខំប្រឹងពុះពារជាមួយគ្នា … ពេលមានបានធូរធាររីកចម្រើន…

1
ស្នេហាយុវវ័យ

នារីៗ​ត្រូវ​ដឹង បុរស​គេ​មិន​ចូលចិត្ត​ទេ​មនុស្ស​ស្រី ៤ ប្រភេទ​នេះ បើ​បាន​នៅ​ក្បែរ​ក៏​ត្រឹម​រយៈ​ពេល​ខ្លី

មនុស្ស​ប្រុស​ចាស់ទុំ ឬ​អ្នក​ដែល​មាន​ចំណេះដឹង​ជ្រៅជ្រះ ការ​ជ្រើសរើស​នារី​មក​ធ្វើ​ជា​គូ​ស្រករ ឬ​គូ​អនាគត គឺ​ពួក​គេ​ធ្វើ​ការ​វាយតម្លៃ​នូវ​ចំណុច​ជា​ច្រើន។ ក្នុង​អត្ថបទ​នេះ Knongsrok បង្ហាញ​ពី​នារី ៤ ប្រភេទ ដែល​បុរស​ភាគ​ច្រើន​មិន​ចូលចិត្ត​នៅ​ក្បែរ​នោះ​ទេ ហើយ​បើ​នៅ​ក្បែរ​ក៏​ត្រឹម​តែ​រយៈ​ពេល​ខ្លី​ដែរ៖ ៤) ស្រ្តី​ហួស​ព្រំដែន ពាក្យ​ថា “ហួស​ព្រំដែន” ពុំ​សំដៅ​លើ​ន័យ​អ្វី​ស៊ី​ជម្រៅ​ទេ តែ​ចង់​និយាយ​ទូទៅ ដោយ​នាង​ជា​មនុស្ស​ដែល​ពេល​ខ្លះ​រាង​ហួស ពោល​មិន​ចេះ​ស្តាប់​យោបល់​អ្នក​ដទៃ ហើយ​ពេល​ខ្លះ​និយាយ​អី​ទៅ​រាង​លើស និង​ឆាប់​ប៉ះពាល់​អារម្មណ៍​គេ​លឿន​ណាស់។ ប្រភេទ​មនុស្ស​ស្រី​បែប​នេះ មិន​យូរ​ទេ គឺ​ធ្វើ​ឲ្យ​បុរស​ឆាប់​ធុញទ្រាន់​ណាស់។ ៣) មនុស្ស​ស្រី​លេង​សើច​ជ្រុល មនុស្ស​ស្រី​រួសរាយ ចេះ​លេងសើច​ខ្លះ​គឺ​ល្អ តែ​បើ​លេង​សើច​មិន​ដឹង​ក្បាល​កន្ទុយ មិន​ដឹង​កាលៈទេសៈ​គឺ​ជា​រឿង​ខុស​ទៅ​វិញ។ នៅ​ការ​ណាត់​ជួប​ដំបូង…

New Copy
សង្គម

នៅក្នុងទំនាក់ទំនងស្នេហា មនុស្សស្រីខ្លាចបំផុតគឺរឿងទាំង៥នេះ

តាមពិតទៅ នៅក្នុងមនោសញ្ចេតនាប្រុស និងស្រី សុទ្ធតែដូចគ្នា ដូច្នេះឱ្យតែយើងឈរលើគោលជំហររបស់មនុស្សស្រីមកពិចារណាចំពោះបញ្ហានេះ អ៊ីចឹងអ្នកនឹងអាចដឹងច្បាស់ថា មនុស្សស្រីខ្លាចបំផុតគឺជាអ្វី? ១. ការបោកប្រាស់ មនុស្សស្រីស្រលាញ់មនុស្សម្នាក់ គឺខ្លាចត្រូវគេបោកប្រាស់ ពេលដែលគេនិយាយថា “បងស្រលាញ់អូន” ហើយស្របពេលនោះដែរ គេក៏បាននិយាយលេបខាយជាមួយមនុស្សស្រីដទៃដោយមិនឱ្យអ្នកដឹង ថ្ងៃមួយមកដល់អ្នកក៏បានដឹងរឿងនេះ គឺទទួលយកមិនបានទេ។ មនុស្សស្រីឆាប់ទទួលរងការវាយប្រហារ និងទន់ខ្សោយណាស់ នាងមិនខ្លាចអ្នកមិនស្រលាញ់នាងទេ តែអ្វីដែលនាងខ្លាចគឺការបោកប្រាស់។ មានមនុស្សប្រុសខ្លះដែលក្បត់អ្នកម្តងហើយ ពេលដែលអ្នកដឹងរឿងនេះ គេក៏មកសុំទោសអ្នកមិនឈប់ តែតាមពិតគេមិនបានកែប្រែនោះទេ ចំណែកអ្នកវិញ នៅក្នុងការបោកប្រាស់ម្តងហើយម្តងទៀត ក៏បាត់បង់នូវជំនឿចិត្ត បន្ទាប់មកក៏ចាកចេញពីគេដោយអស់សង្ឃឹម។ បើមិនស្រលាញ់ហើយ ដាច់ខាតសូមកុំបោកប្រាស់នាងឱ្យសោះ ព្រោះវាសាហាវជាងការបែកគ្នាទៅទៀត។…

Hhg
សង្គម

សញ្ញាទាំង ៦ បង្ហាញច្បាស់ថាអ្នកកំពុងក្លាយជា “មនុស្សឯកោដំណាក់កាលធ្ងន់ធ្ងរ” ហើយ

តើអ្នកកំពុងតែអត់គូមែនទេ? ជឿថាអ្នកដែលបានចុចអានអត្ថបទនេះ ភាគច្រើនសុទ្ធតែជាមនុស្សនៅលាវ។ ប៉ុន្តែមិនមានន័យថា អ្នកស្ថិតក្នុងដំណាក់កាលឯកោធ្ងន់ធ្ងរនោះទេ ព្រោះខ្លះក៏ចេះបង្កើតអារម្មណ៍រីករាយសម្រាប់ខ្លួនឯង តែខ្លះទៀតក៏បានត្រឹមតែបណ្តែតបណ្តោយនាំឲ្យអ្នកកាន់តែពិបាក។ ខាងក្រោមយើងបង្ហាញពីសញ្ញាទាំង ៦ ដែលសម្គាល់ច្បាស់ៗថាអ្នកជាមនុស្សឯកោនៅដំណាក់កាលធ្ងន់ធ្ងរ ហើយត្រូវប្រញាប់រកគូជាបន្ទាន់៖ ៦) មិនចេះនៅឆ្ងាយពីទូរសព្ទ អ្នកមិនអាចនៅទំនេរមិនធ្វើអ្វីសោះរយៈពេល ១ ម៉ោងនោះទេ ផ្ទុយទៅវិញអ្នកតែងតែលើកទូរសព្ទមកមើលនេះ មើលនោះ អូសចុះឡើងមិនចេះចប់ ធ្វើបែបណាឲ្យតែឆ្លងផុតពីមួយថ្ងៃទៅមួយថ្ងៃ។ ៥) ទៅទទួលទានអ្វីតែម្នាក់ឯងហើយរីករាយ ឃ្លានអ្វីទៅទទួលទានហ្នឹង តែមិត្តភក្តិក៏អ្នកមិនហៅដែរ និយាយទៅអ្នកកំពុងវក់នឹងជីវិតរស់នៅបែបម្នាក់ឯង។ អ្នកកាន់តែរីករាយពេលទៅទទួលទានអាហារតែម្នាក់ឯង ជាជាងការទៅមានគ្នីគ្នា។ ៤) សុខៗលួចស្នេហ៍អ្នកនៅឆ្ងាយ ប្រភេទមនុស្សឯកោកម្រិត ៩៩ គឺតែងតែស្រលាញ់អ្នកឆ្ងាយពីខ្លួន…

៦
សង្គម

ប្រយ័ត្នបាត់បង់នាង! បើឧស្សាហ៍ឮមនុស្សស្រី និយាយពាក្យទាំងនេះ ត្រូវយកចិត្តទុកដាក់ចំពោះនាងឱ្យមែនទែន

គេនិយាយថា បើមនុស្សស្រីនៅចំពោះមុខអ្នកមើលទៅដូចកូនក្មេង នោះគឺដោយសារនាងស្រលាញ់អ្នក ដូច្នេះ នាងញ៉ិញ៉ក់ មិននិយាយហេតុផល ចេះតែរករឿងអ្នក ចង់នៅក្បែរអ្នក ប្រឡែងលេងជាមួយនឹងអ្នក។ ប៉ុន្តែ ឱ្យតែនាងចាប់ផ្តើមដឹងអីមិនលេងសើច នោះបញ្ជាក់ថា នាងលែងមានចិត្តស្រលាញ់អ្នកទៀតហើយ ឬក៏លែងមានសង្ឃឹមអ្វីទៅលើអ្នកទៀតដែរ ដោយសារតែអស់សង្ឃឹម ដូច្នេះក៏សោះកក្រោះប្រែទៅជាសភាពបែបនេះ។ អ្នកត្រូវទម្លាប់ដឹងថា ចរិតដូចកូនក្មេងរបស់នាង ព្រោះនាងមិនមែនចេះតែលេងសើចបែបនេះជាមួយមនុស្សប្រុសគ្រប់គ្នាឡើយ។ តែបើនៅចំពោះមុខអ្នក នាងស្ងប់ស្ងាត់មិនលេងសើច ជាមនុស្សស្រីចេះដឹងស្តាប់ហេតុផល សួរមួយមាត់ឆ្លើយមួយមាត់ ភាគច្រើន គឺនាងមិនសូវស្រលាញ់អ្នកប៉ុន្មានទេ។ ពេលដែលនាងស្រលាញ់អ្នកយ៉ាងខ្លាំង នាងធ្វើចរិតដូចកូនក្មេង ឡូឡាដាក់អ្នក ប្រឡែងលេងនឹងអ្នក ញ៉ិញ៉ក់ដាក់អ្នក ទាមទារចង់បានរបស់នេះនោះពីអ្នកមិនឈប់។ ទង្វើបែបនេះ…

៦
សង្គម

ខ្ញុំហ៊ានយំចំពោះមុខអ្នក មិនមែនខ្ញុំទន់ជ្រាយទេ តែមកពីខ្ញុំទុកអ្នកជាមនុស្សសំខាន់បំផុតក្នុងជីវិតខ្ញុំ

ខ្ញុំមិនងាយបង្ហាញភាពទន់​ជ្រាយនៅចំពោះមុខអ្នកណានោះឡើយ​ ប៉ុន្តែខ្ញុំហ៊ានយំនៅចំពោះមុខអ្នក ក៏មានន័យថាខ្ញុំទុកចិត្តអ្នក ទុកអ្នកជាមនុស្សសំខាន់ និងជាផ្នែកមួយនៃជីវិតរបស់ខ្ញុំហើយ។ នៅពេលដែលខ្ញុំពិបាកចិត្ត​ ទឹកមុខមិនសូវស្រស់បស់ ខ្ញុំគ្រាន់តែចង់មាននរណាមកសួរខ្ញុំថា​ កេីតអីអត់? អត់អីណាហ្អី? អូខេអត់? សួរតែប៉ុណ្ណឹងខ្ញុំក៏មានអារម្មណ៍កក់ក្តៅ​ហើយ។ ត្រឹមអាចដឹងបានថាយ៉ាងហោចណាស់ ក៏មានគេបារម្ភពីខ្ញុំ​ ខ្ញុំមិនមែនមានតែម្នាក់ឯង​ គ្រប់ពេលខ្ញុំរៀបរាប់ពីបញ្ហាក្នុងចិត្តប្រាប់នរណាម្នាក់ ខ្ញុំមិនបានប៉ងប្រាថ្នាឱ្យគេត្រូវតែមានដំណោះស្រាយល្អៗសម្រាប់ខ្ញុំនោះឡើយ​ គ្រាន់តែគេអាចធ្វេីជាអ្នកស្តាប់​ ស្តាប់គ្រប់រឿងក្នុងចិត្តរបស់ខ្ញុំ​ ខ្ញុំក៏អាចធូរចិត្តណាស់ទៅហេីយ។ ​ខ្ញុំគ្រាន់តែចង់មាននរណាម្នាក់អាចនៅក្បែរខ្ញុំបានគ្រប់កាលៈទេសៈ មិនថាស្ថិតក្នុងស្ថានភាពលំបាកយ៉ាងណានោះទេ ក៏មានគេធ្វេីជាកម្លាំងចិត្តគ្រប់ពេលដែលខ្ញុំជួបបញ្ហា​ ឱបខ្ញុំឱ្យណែន អង្អែលក្បាលខ្ញុំថ្នមៗ ហេីយប្រាប់ខ្ញុំថា កុំគិតច្រេីនពេក​ អ្វីនឹងកន្លងផុតទៅ ហេីយគ្រប់យ៉ាងនឹងល្អប្រសេីរ​ជាមិនខាន។ នៅពេលដែលយេីងលាក់ទុកបញ្ហាក្នុងចិត្តតែម្នាក់ឯង យេីងប្រាកដជាមានអារម្មណ៍ថាតឹងចិត្តខ្លះណាស់​ ទេីបពេលខ្លះយេីងក៏ចង់ទម្លាយវាចេញមកឱ្យអ្នកណាម្នាក់បានដឹង…

៦
សង្គម

មនុស្សស្រីគួរឱ្យស្រឡាញ់តែពេលដំបូង ឬមកពីមនុស្សប្រុសស្រឡាញ់នាងតែពេលដំបូង?

មនុស្សស្រីគួរឱ្យស្រឡាញ់តែដំបូង​ ឬ​មនុស្សប្រុសជាអ្នកគួរឱ្យស្រឡាញ់តែដំបូង​? មនុស្សប្រុសចូលចិត្តនិយាយថា​ ដំបូងៗមនុស្សស្រីមិនចេះរករឿងច្រេីនសោះ​ តែស្រឡាញ់គ្នាយូរទៅ ម៉េចបានមនុស្សស្រីកាចជាងពីជួបគ្នាដំបូងទៅវិញ?​ ចូលចិត្តគិតអីច្រេីនតែម្នាក់ឯង​ ហេីយហួងហែងប្រចណ្ឌច្រេីនទៀត​។ មនុស្សស្រីដំបូងៗមិនសូវជាស្រឡាញ់ខ្លាំងទេ​ តែយូរៗទៅកាន់តែស្រឡាញ់ខ្លាំងទៅ​ មិនសូវស្រឡាញ់ក៏មិនសូវខ្វល់ខ្វាយដែរ​ ប៉ុន្តែបេីបានស្រឡាញ់ហេីយក៏គិតច្រេីន​ ខ្វល់ខ្វាយ​ បារម្ភ​ច្រេីន​ ព្រោះតែខ្លាចបាត់បង់​ ហេីយដែលមនុស្សប្រុសនិយាយថាមនុស្សស្រីរករឿងច្រេីនមិនដូចដំបូងៗដែលស្រឡាញ់គ្នានោះ​ ប្រាកដអត់ថាមកពីមនុស្សស្រីតែម្ខាង​ មិនមែនមកពីខ្លួនឯងដែលប្រែប្រួលមិនដូចថ្ងៃដំបូង​? គ្មានមនុស្សស្រីណាទៅចង់គិតច្រេីន​ ឬ​ចង់មានរឿងនឹងគ្នានោះទេ​ តែមកពីមនុស្សប្រុសដែលមិនយកចិត្តទុកដាក់នឹងនាងដូចថ្ងៃដំបូងដែលតាមស្រឡាញ់នា​ង។​ ស្រឡាញ់​ដំបូងៗក៏យកចិត្តនាង​ និយាយផ្អែមល្ហែមដាក់នាង​ មិនចេះរញ៉េរញ៉ៃជាមួយអ្នកផ្សេង​ ប៉ុន្តែស្រឡាញ់គ្នាយូរទៅក៏ចាប់ផ្តេីមសោះអង្គេីយដាក់នាង​ ព្រងើយកន្តេីយ​ និយាយស្តីគំរោះគំរេីយ​ដាក់នាង​ តែបែរជាទៅនិយាយផ្តោះផ្តងជាមួយអ្នកផ្សេងទៅវិញ​ ដល់ពេលនាងសួរនាំបែរជាធុញទ្រាន់ហេីយស្តីឱ្យនាង​ទៀត​ បន្ទោសថានាងរករឿងច្រេីនមិនគួរឱ្យស្រឡាញ់ដូចពីដំបូង​ ចុះហេតុអីអ្នកមិនសួរខ្លួនឯងផងថាអ្នកធ្វេីអ្វីខ្លះដាក់នាងទេីបនាងក្លាយជាបែបនេះ​។ ប្រសិនបេីអ្នកល្អដាក់នាងដូចដេីមមិនប្រែប្រួល…

៦
សង្គម

គេក្បត់យើង មិនមែនព្រោះតែយើងមិនល្អនោះទេ តែមកពីយើងល្អមិនចំកន្លែង យើងល្អលើមនុស្សខុស

ធ្វេីល្អលេីមនុស្សខុស ក៏ល្អជាងធ្វេីខុសលេីមនុស្សល្អ​ ពេលខ្លះទង្វេីល្អរបស់យេីងដែលធ្វេីទៅ មិនមែនគ្រប់គ្នាសុទ្ធតែមេីលឃេីញអំពេីល្អរបស់យេីងនោះឡើយ។ ជាមួយមនុស្សខ្លះ ទោះយេីងខំធ្វេីល្អយ៉ាងណាក័ដោយ ក៏យេីងមិនដែលល្អក្នុងកែវភ្នែកគេដែរ​ ព្រោះតែគេគ្មានអារម្មណ៍ល្អជាមួយយេីង​។ ខ្ញុំស្រឡាញ់គេ​ ខ្ញុំធ្វេីគ្រប់យ៉ាងដេីម្បីគេ​ តែហេតុអ្វីបានជាគេនៅតែក្បត់ខ្ញុំទៀត? ខ្ញុំមិនល្អគ្រប់គ្រាន់សម្រាប់គេមែនទេ? ចម្លេីយនោះគឺ​ មិនមែនទេ​ មនុស្សបម្រុងនឹងក្បត់ ទោះយេីងល្អគ្រប់ដប់យ៉ាងណាក៏គេគង់តែនឹងក្បត់យ៉ាងមិនរអៀសចិត្តដែរ​ ទោះយេីងខំស្មោះត្រង់ជាមួយគេប៉ុនណា​ លះបង់ដេីម្បីគេយ៉ាងណា​ ក៏គេនៅតែមានអារម្មណ៍ថារំខានចិត្តជាមួយវត្តមានរបស់យេីងដែរ។ មនុស្សបេីគេស្រឡាញ់យើង​ បេីគេស្មោះត្រង់​ចំពោះយើងពិតមែននោះ ទោះយេីងមិនធ្វេីអីសោះ​ ក៏គេនៅតែស្រឡាញ់​ ហេីយស្មោះត្រង់ជាមួយយេីងគ្រប់កាលៈទេសៈដែរ​ ប្រសិនបេីនរណាម្នាក់ក្បត់ចិត្តយេីង​ កុំបន្ទោសខ្លួនឯងថាមកពីយេីងមិនល្អគ្រប់គ្រាន់ទេីបគេទៅលួចមានអ្នកផ្សេង​ ប៉ុន្តែគេទៅវិញទេជាមនុស្សមិនចេះគ្រប់គ្រាន់។​ អំពេីល្អ និងមានភាពស្មោះត្រង់របស់យេីង​ មិនអាចធ្វេីជាសំណាញ់រាំងចិត្តមនុស្សបម្រុងនឹងក្បត់មិនឱ្យក្បត់បាននោះទេ​ កុំបន្ទោសខ្លួនឯងមិនល្អ​ ប៉ុន្តែមកពីយេីងធ្វេីល្អខុសកន្លែង​…

៦
សង្គម

ការទ្រាំរបស់មនុស្សមានដែនកំណត់ សុំទោស! ដែលខ្ញុំដើរចេញ ព្រោះមិនអាចទ្រាំនឹងអ្នកបន្តទៀតបាន

ការទ្រាំរបស់មនុស្សមានដែនកំណត់​ អ្នកគិតចង់ឱ្យខ្ញុំអត់ធ្មត់ទ្រាំទ្រជាមួយទង្វេីយ៉ាប់ៗ​ មិនខ្វល់អារម្មណ៍ខ្ញុំរហូតទៅអ៊ីចឹងមែនទេ? ពេលខ្ញុំនៅទ្រាំ​ ខ្ញុំនៅព្រមអភ័យ​ អត់ឱនលេីកលែង​ អ្នកក៏ថាខ្ញុំល្អ​ ខ្ញុំពូកែទ្រាំ​ ដល់ពេលខ្ញុំដាច់ចិត្ត​ ខ្ញុំឈប់ធ្វេីល្ងង់តទៀត​ ខ្ញុំឈប់ទ្រាំ អ្នកក៏ចាប់ផ្ដើមគិតថាខ្ញុំនេះអាក្រក់​។ ខ្ញុំមិនស្រឡាញ់អ្នក​ ហេតុអីអ្នកចេះតែបន្ទោសខ្ញុំបែបនេះ? គ្មានអ្នកណាចង់ដេីរចេញពីមនុស្សដែលខ្លួនឯងស្រឡាញ់ទេ​ អ្នកគិតមែនទេថាខ្ញុំមិនឈឺចាប់​ ត្រូវហេីយខ្ញុំឈឺចាប់ណាស់​ តែបេីឱ្យខ្ញុំនៅទ្រាំរស់នៅជាមួយមនុស្សដែលមិនខ្លាចបាត់បង់ខ្ញុំផងនោះ​ ខ្ញុំគិតថាការដេីរចេញជាជម្រេីសល្អបំផុតហេីយ។ ​អ្នកចង់ចោទខ្ញុំយ៉ាងម៉េចក៏បាន​ ព្រោះខ្ញុំឈប់ខ្វល់ទៀតហេីយ​ ខ្ញុំសុំយកពេលខ្វល់ពីខ្លួនឯងម្តង​ ព្រោះកន្លងមកខ្ញុំរវល់តែខ្វល់ពីអ្នក​ គិតពីអារម្មណ៍របស់អ្នកខ្លាំងពេក​ រហូតដល់ភ្លេចគិតថាខ្លួនឯងកំពុងតែឈឺ​ចាប់ដែរ។ អ្នកនិយាយពេញៗមាត់ថាស្រឡាញ់ខ្ញុំ​ តែទង្វេីថាស្រឡាញ់របស់អ្នកខ្ញុំបានទទួលតិចតួចបំផុតហេីយ​ តិចសឹងថាមិនអាចមេីលឃេីញផង​។ ភាសាស្នេហ៍ប្រេីបានតែពេលណាយេីងត្រូវគ្នា​ តែពេលឈ្លោះវិញអ្នកពិតជាប្រេីសម្តីដែលខ្ញុំពិបាកនឹងទទួលយកខ្លាំងណាស់ តែខ្ញុំក៏នៅតែព្រមអត់ឱនព្រោះគិតថាជាសម្តីពេលខឹង​ អ្នកធ្វេីអី​…

Hhh
សង្គម

កុំបន្តបែបហ្នឹងទៀត! សញ្ញា ៤ នេះបង្ហាញច្បាស់ណាស់ អ្នកកំពុងស្រលាញ់គេតែម្នាក់ឯង

លះបង់ទាំងកម្លាំងកាយចិត្ត ទាំងពេលវេលា និងធនធានផ្ទាល់ខ្លួន ចុងក្រោយបានពាក្យមកវិញ ខ្ញុំមិនបានស្រលាញ់អ្នកទេ ហើយយើងខ្លួនឯងនេះ ស្រលាញ់គេតែម្នាក់ឯង បោកប្រាស់អារម្មណ៍ខ្លួនឯងអស់រយៈពេលយូរមកហើយ។ ដើម្បីបញ្ចៀសកុំឲ្យរឿងនេះកើតឡើងចំពោះខ្លួនអ្នកនៅថ្ងៃណាមួយ អ្នកគួរតែប្រយ័ត្នទុកជាមុន ហើយត្រូវដឹងពីខ្លួនឯងឲ្យច្បាស់ ថាប្រសិនទទួលបានអារម្មណ៍បែបហ្នឹងហើយ គួរតែបញ្ឈប់ចោលទៅ។ ខាងក្រោមបង្ហាញពីសញ្ញា ៤ ដែលសម្គាល់បានថា អ្នកកំពុងស្រលាញ់គេតែម្នាក់ឯង៖ ៤) អ្នកធ្វើអ្វីតែឯង ដូចជាសួរគេគេងលក់នៅ ញាំបាយនៅ? សំណួរបែបនេះអ្នកសួរទៅគេមុនជារៀងរាល់ថ្ងៃ ហើយគ្រប់រឿងទាំងអស់អ្នកបានចាប់ផ្តើមមុនតែម្នាក់ឯង ដោយគ្មានថ្ងៃគេមកសួរអ្នកមុនវិញទេ សញ្ញាហ្នឹងហើយ អ្នកកំពុងដាក់ចិត្តលើគេតែឯងទេ។ ៣) យកលេសរវល់មិនចង់ជួប មិនចង់ឆាត មានតែអ្នកខ្លួនឯងទេ ដែលចង់នៅក្បែរគេ ផ្ទុយទៅវិញគេមិនចង់នៅក្បែរអ្នកឡើយ…

1
សង្គម

ជឿទេថា ការបាត់បង់មនុស្សដែលយើងស្រឡាញ់ វាឈឺចាប់មិនស្មើនឹង បាត់បង់មនុស្សដែលយើងមិនបានស្រឡាញ់

ខ្ញុំធ្លាប់បាត់បង់មនុស្សដែលខ្ញុំស្រឡាញ់ ព្រោះតែគេទៅរៀបការជាមួយអ្នកផ្សេង តែខ្ញុំហាក់មិនមានអារម្មណ៍ឈឺចាប់ខ្លាំងឡើយ! តែមានពេលមួយនោះ ខ្ញុំបែរជាមានអារម្មណ៍ថា ឈឺចាប់ខ្លាំង ព្រោះតែបាត់បង់មនុស្សដែលខ្ញុំមិនបានស្រឡាញ់ ខ្ញុំឈឺចាប់ ខ្ញុំឯកា កណ្ដោចកណ្ដែង ព្រោះតែការបែកគ្នាជាមួយគេ យើងគ្រាន់តែជាមិត្តល្អនឹងគ្នា ខ្ញុំក៏ច្បាស់ណាស់ថា ខ្ញុំមិនបានស្រឡាញ់គេនោះទេ តែខ្ញុំបែរជាឈឺចាប់ និងខូចចិត្តខ្លាំងបំផុត ហេតុផល ព្រោះតែម្នាក់នោះជាមនុស្សដែលស្រឡាញ់ខ្ញុំខ្លាំង គេតែងតែបារម្ភ យកចិត្តទុកដាក់ ខ្វាយខ្វល់ពីខ្ញុំរហូត ហើយគ្រប់ពេល គឺគេជាមនុស្សដែលដឹងចិត្តខ្ញុំជាងគេ មនុស្សដែលយល់ពីចិត្តខ្ញុំបំផុត។ មែនហើយ ពេលខ្លះ មនុស្សដែលធ្វើឱ្យយើងឈឺចាប់ និងស្ដាយក្រោយ មិនមែនមនុស្សដែលយើងស្រឡាញ់ទេ តែជាមនុស្សដែលស្រឡាញ់យើង បើទោះបីជាយើងមិនស្រឡាញ់គេក៏ដោយ តែរាល់ទង្វើយកចិត្តទុកដាក់…

PicsArt_05 27 12.28.12
ទស្សនៈ

៩ តិចនិកអានការគិត របស់មនុស្សដែលអ្នកស្រឡាញ់ ច្បាស់ដូចអានសៀវភៅ

អ្នកប្រហែលជាធ្លាប់ឮពាក្យមួយនេះហើយ ភ្នែកជានៃបង្អួចបេះដូង ម្លោះហើយថ្ងៃនេះយើងខ្ញុំបានចងក្រងវិធី ដើម្បីអានការគិតរបស់មនុស្សតាមរយៈកាយវិការនៅពេលជួបគ្នា។ សូមទៅមើលទាំងអស់គ្នាថាតើ តិកនិកទាំង ៩ នោះមានអ្វីខ្លះ? ១. “ភ្នែក” គឺជាបង្អួចនៃបេះដូង ចូរចំណាំថានៅពេលដែលមនុស្សនិយាយកុហក ពួកគេមានទំនោរងាកទៅងាកមក ខាងឆ្វេងបន្តិច ខាងស្តាំបន្តិច។ ដើម្បីរកចំណុចប្រសព្វមួយទៀត ជំនួសឱ្យការសម្លឹងមើលអ្នក ដូច្នេះអ្នកគួរប្រើវិធីសាស្រ្តសង្កេតនៅពេលដែលគេភ្លេចខ្លួន ។ ២. “បបូរមាត់” ប្រាប់អ្នកពីអារម្មណ៍ សូមសង្កេតមើលនៅពេលអ្នកកំពុងថើប ចូរចំណាំថាប្រសិនបើគាត់ថើបអ្នកតាមរបៀបមិនជាចង្វាក់ ដូចជា ធ្មេញប៉ះទង្គិចគ្នាជារឿយៗ ឬមានអាការៈរសាប់រសល់ ជាទូទៅចិត្តវិទូពន្យល់ថា គេកំពុងមានបញ្ហាជាមួយនឹងអារម្មណ៍ ឬមានកង្វល់អ្វីមួយ ។ ៣.…

7
សង្គម

ឈ្លោះព្រោះចង់ឱ្យអ្នកដឹងខុស ចេះកែ មិនមែនឈ្លោះព្រោះតែចង់ឈ្នះអ្នកនោះឡើយ

មនុស្សប្រុសតែងតែគិតថាមនុស្សស្រីចង់តែឈ្នះ​ ព្រោះគ្រប់ពេលឈ្លោះគ្នា មនុស្សស្រីចូលចិត្តនិយាយច្រេីន​ ចូលចិត្តវែកញែកប្រកែកតវ៉ា​ លេីកកំហុសមកនិយាយដដែលៗ​ ហេតុផលព្រោះមនុស្សស្រីចង់ឈ្នះ។​ តាមការពិតទៅ​ ខ្ញុំមិនបានចង់ឈ្នះទេ​ ហេតុផលអីដែលខ្ញុំចង់ឈ្នះមនុស្សដែលខ្ញុំស្រឡាញ់​? បេីខ្ញុំឈ្លោះឈ្នះ អ្នកទៅខ្ញុំបានពានមាស​ មេដាយប្រាក់​ ឬ​ប្រាក់រង្វាន់មែនទេ? ក្រែងយេីងជាគូសង្សារនឹងគ្នា​ មិនមែនជាដៃគូប្រដាល់ឯណា ចាំបាច់អីខ្ញុំចង់យកឈ្នះចាញ់ជាមួយអ្នក​? មូលហេតុដែលខ្ញុំតែងតែនិយាយវែកញែក​ច្រេីន​ លេីកកំហុសអ្នកមករៀបរាប់ឱ្យអ្នកស្តាប់​ មិនមែនខ្ញុំចង់ឈ្លោះឈ្នះអ្នកទេ​ តែខ្ញុំគ្រាន់តែចង់ឱ្យយេីងយល់ពីគ្នា​ ស្រឡាញ់​គ្នាត្រូវយល់ពីគ្នា​ អ្នកខុសខ្ញុំក៏ចង់ឱ្យអ្នកបានដឹងកំហុស​ ចង់ឱ្យអ្នកកែប្រែវា​ ខ្ញុំគ្រាន់តែចង់ឱ្យអ្នកបានដឹងថាខ្ញុំអន់ចិត្ត​ មិនសប្បាយចិត្តនឹងទង្វេីមួយនោះរបស់អ្នក​ ហេីយបេីខ្ញុំខុសត្រង់ណាអ្នកមិនពេញចិត្តនឹងខ្ញុំត្រង់ណា អ្នកក៏ប្រាប់ខ្ញុំត្រង់ៗវិញបាន ខ្ញុំមិនត្រូវការឱ្យអ្នកមកសុំទោសខ្ញុំដោយមិនដឹងមូលហេតុ​នោះឡើយ សុំទោសហេីយប្រាប់ថា​ សុំទោសហេីយចប់រឿងទៅ​ ឱ្យខ្ញុំឈ្នះហេីយចង់បានអីទៀត? អ្នកគិតមែនទេ…

7
សង្គម

ទោះស្រឡាញ់គេខ្លាំងប៉ុនណាក៏ដោយ ក៏កុំស្រឡាញ់គេអស់ពេក ទុកសម្រាប់ខ្លួនឯងខ្លះផង

ស្រឡាញ់​បានតែកុំងប់ងល់​ ស្រឡាញ់​អ្នកណាក៏ដោយ កុំស្រឡាញ់អស់ពេក​ ត្រូវទុកក្តីស្រឡាញ់សម្រាប់ខ្លួនឯងខ្លះ​ និយាយបែបនេះមិនមែនបានន័យថា មិនឱ្យស្មោះត្រង់នឹងមនុស្សដែលអ្នកស្រឡាញ់ទេ​ ស្រឡាញ់​គ្នាត្រូវតែស្មោះត្រង់នឹងគ្នាស្រាប់ទៅហេីយ​ ប៉ុន្តែចង់បានន័យថា អ្នកកុំស្រឡាញ់គេដល់ថ្នាក់ភ្លេចខ្លួនឯង​ កុំស្រឡាញ់គេខ្លាំងពេក រហូតដល់លែងខ្វល់ពីខ្លួនឯងឱ្យសោះ។ បេីកាលណាអ្នកស្រឡាញ់គេអស់ខ្លាំងពេក​ អ្នកក៏ប្រថុយជួបនឹងការខកចិត្តខ្លាំងដូចគ្នា ប្រសិនបេីថ្ងៃណាមួយគេទៅចោលអ្នក​ ព្រោះតែអ្នកមិនបានត្រៀមចិត្តទុកសម្រាប់ឈឺ​ អ្នករវល់តែស្រឡាញ់គេខ្លាំង​ ហេីយក៏គិតថាគេក៏ស្រឡាញ់អ្នកខ្លាំងដូចគ្នាដែរ​ គេនឹងគ្មានថ្ងៃប្រែប្រួលចិត្ត ឬទៅណាចោលអ្នក​ អ្នកក៏បណ្តោយចិត្តឱ្យស្រឡាញ់គេទាំងអស់ដោយមិនទុកឱ្យនៅសេសសល់សម្រាប់ខ្លួនឯងសូម្បីតែបន្តិច។ ​អ្នកបណ្តោយឱ្យខ្លួនឯងទម្លាប់រស់នៅត្រូវតែមានគេនៅក្បែរ​ រហូតដល់មានអារម្មណ៍ថារស់នៅខ្វះគេមិនបាន​ ហេីយអ្នកក៏ចាប់ផ្តេីមភ័យខ្លាច ថាតេីអ្នកនឹងរស់នៅបែបណាបេីគ្មានគេ​ ហេីយប្រសិនបេីថ្ងៃណាមួយអ្នកបាត់បង់គេទៅ អ្នកត្រូវឈឺចាប់យ៉ាងខ្លាំង​ ធ្លាក់ខ្លួនខូចចិត្តមិនអាចមើលថែខ្លួនឯងបាននោះឡើយ។ ដូច្នោះហេីយ​ស្រឡាញ់​អ្នកណាក៏ដោយ អ្នកត្រូវទុកក្តីស្រឡាញ់នៅខ្លួនឯងខ្លះ​ ការពារបេីថ្ងៃណាមួយគេបោះបង់អ្នក​ អ្នកក៏នៅសល់ខ្លួនឯងស្រឡាញ់ខ្លួនឯង។​ ខ្ញុំធ្លាប់បានអានសៀវភៅមួយគេនិយាយថា…

៦
សង្គម

មិនដឹងទេថា ស្នេហយើងនឹងអាចដើរបានដល់ចំណុចណា គ្រាន់តែសង្ឃឹមថា នឹងមានស្នាមញញឹម និងក្ដីសុខបែបនេះរហូតទៅ

ជូនចំពោះសង្សារជាទីស្នេហា…! – អូនមិនសុំឱ្យបងខ្លាចអូនទេ សុំត្រឹមឱ្យពួកយេីងចេះគោរពគ្នាទៅវិញទៅមក​! – អូនមិនបានប៉ងប្រាថ្នា សង្សារសង្ហាអស្ចារ្យ មានសម្ភារនិយមអីនោះទេ​ សុំត្រឹមបងជាសង្សារដែលស្មោះត្រង់មានតែអូនម្នាក់​ ចង់ឱ្យបងល្អបែបនេះរហូតទៅ​ អូននឹងមិនទៅណាចោលបងឡើយ ដរាបណាបងមិនបោះបង់អូន..! – គ្រប់ពេលដែលមានបងនៅក្បែរ​ ពេលដែលយេីងសេីចក្អាកក្អាយសប្បាយរីករាយ​ ក្នុងចិត្តខ្ញុំតែងផ្សងថា ​សូមឱ្យទៅថ្ងៃមុខបងនៅតែល្អ​ ផ្តល់ស្នាមញញឹមឱ្យគ្នា​ ហេីយស្មោះត្រង់​ជាមួយខ្ញុំបែបនេះរហូត​ កុំលួចលាក់ទាក់ទងអ្នកផ្សេង​ កុំក្បត់ផិតចិត្តខ្ញុំ​ កុំបំផ្លាញអារម្មណ៍ល្អៗទាំងនេះ​ កុំធ្វេីឱ្យមនុស្សស្រីដែលស្រឡាញ់បងបំផុតម្នាក់នេះ ត្រូវខកចិត្តលេីបង ព្រោះខ្ញុំទុកចិត្តបងខ្លាំងណាស់…! – អូនមិនមែនជាគ្រូទាយ​ ដែលអាចប្រមេីលមេីលមិនឃេីញពីអនាគត​ ថាទៅថ្ងៃមុខបងល្អដូចថ្ងៃនេះទេ​ តែពេលនេះអូនសុំមិនសន្យាតែនឹងធ្វេីឱ្យបងឃេីញថា អូននឹងព្យាយាមថែរក្សាស្នេហាយេីងទាំងពីរឱ្យបានគង់វង្សយូរបំផុតអស់ពីលទ្ធភាពអូន​ តែបេីថ្ងៃណាមួយអូននៅតែបាត់បង់បងទៅ​…

៦
សង្គម

កុំចេះតែយកមនុស្សខ្លួនស្រឡាញ់ ទៅប្រៀបនឹងអ្នកដទៃ កុំធ្វើឱ្យក្ដីស្រឡាញ់ ក្លាយជាការចាប់កំហុសគ្នាអី

អារម្មណ៍ងាករេ ចាប់ផ្តេីមកេីតឡេីងនៅពេលដែលអ្នកយកមនុស្សដែលខ្លួនស្រឡាញ់ ទៅប្រៀបធៀបនឹងអ្នកផ្សេង​ដែលអ្នកជួប​។ ដូច្នេះហើយ សូមកុំទម្លាប់យកមនុស្សដែលអ្នកស្រឡាញ់ ទៅប្រៀបធៀបនឹងអ្នកដទៃ​ មនុស្សម្នាក់សុទ្ធតែមានភាពជាខ្លួនឯងរៀងៗខ្លួន​ មានចំណុចល្អៗដាច់ដោយឡែកពីគ្នា​ មិនអាចយកទៅប្រៀបធៀបគ្នាបានទេ​។ ប្រសិនបេីកាលណាអ្នកចាប់ផ្តេីមប្រៀបធៀប​ អ្នកក៏ចេះតែមេីលឃេីញចំណុចដែលខ្វះខាតរបស់មនុស្សដែលអ្នកស្រឡាញ់ម្តងបន្តិចៗ​ ពីមួយថ្ងៃទៅមួយថ្ងៃ​ អ្នកក៏មានអារម្មណ៍ថា អ្នកលែងសូវស្រឡាញ់គេ​ ព្រោះតែឃេីញថា គេមិនល្អដូចមនុស្សដែលអ្នកទេីបតែជួប​ ទេីបតែស្គាល់​។ បេីអ្នកគិតថាមនុស្សដែលទេីបស្គាល់គ្នា គេល្អជាងមនុស្សដែលអ្នកស្រឡាញ់មកយូរហេីយនោះ​ តេីអ្នកប្រាកដក្នុងចិត្តថាបានស្គាល់​ បានដឹងពីគេច្រេីនប៉ុនណាដែរ​ ឬ​ក៏អ្នកគ្រាន់តែមេីលឃេីញចំណុចគួរឱ្យស្រឡាញ់របស់គេប៉ុន្មានចំណុច ដែលគេមានបំណងចង់ឱ្យអ្នកឃេីញ? តេីអ្នកបានឃេីញចំណុចមិនល្អរបស់គេហេីយឬនៅ? បេីចម្លេីយគឺ​ នៅមិនទាន់ឃេីញទេ​ ហេតុផលអីអ្នកក្លាហានយកមនុស្សដែលអ្នកស្រឡាញ់ទៅប្រៀបធៀបនឹងអ្នកក្រៅដូចជាគេ​ ក្រែងស្រឡាញ់គ្នា ដេីម្បីបំពេញចំណុចខ្វះខាតឱ្យគ្នាមិនថាចឹង? បេីមិនពេញចិត្តត្រង់ណាក៏ប្រាប់​ ក៏និយាយគ្នាត្រង់ៗ​ ហេីយក៏កែប្រែដេីម្បូីបំពេញក្តីសុខគ្នាទៅវិញទៅមក​…

៦
សង្គម

មានទេ មនុស្សដែលព្រមនៅក្បែរ និងមើលថែខ្ញុំ មិនថាស្ថិតក្នុងសស្ថានភាពណាក៏ដោយ?

មនុស្ស​ស្រី​សម្តែងជារឹងមាំ គ្រាន់តែជាអាវក្រោះការពារ​រាងកាយ​ ចិត្ត​ និងបេះដូងពីមនុស្សប្រុសអាត្មានិយម ព្រាននារីតែប៉ុណ្ណោះ​។ តាមការពិតទៅ​ ខ្ញុំក៏មិនបានចង់នៅម្នាក់ឯងបែបនេះរហូតឡើយ​ ខ្ញុំក៏ចង់មានមនុស្សម្នាក់មកបារម្ភ​ យកចិត្តទុកដាក់​ ខ្វាយខ្វល់​ ប្រចណ្ឌ​ហួងហែង​ខ្ញុំដូចជាអ្នកដទៃដែរ​ តែព្រោះតែអតីតកាល ខ្ញុំធ្លាប់ជួបមនុស្សមិនល្អ ទេីបបច្ចុប្បន្នខ្ញុំចេះតែខ្លាច។ ជាការពិតណាស់ ខ្ញុំក៏មិនចង់រស់នៅឯកាកណ្តោចកណ្តែងដូចខ្លែងដាច់ខ្សែបែបនេះនោះឡើយ មានពេលខ្លះខ្ញុំក៏ហត់​ ហត់ដែលត្រូវមកអង្គុយលួងខ្លួនឯងគ្រប់ពេល ទោះជួបរឿង ឬបញ្ហាអ្វីក៏ដោយ​ មានតែខ្លួនឯងដែលលួងខ្លួនឯង ទេីបខ្ញុំក៏គិតថា ប្រសិនបេីមានមនុស្សម្នាក់ចាំឱ្យខ្ញុំផ្អែកស្មា​ ធ្វេីជាអ្នកទីប្រឹក្សាខ្ញុំគ្រប់វេលា​ ចាំលួងលោមលេីកទឹកចិត្ត​ ជូតទឹកភ្នែក​ខ្ញុំ​ ប្រហែលជាល្អណាស់។ ខ្ញុំមិនបានប៉ងប្រាថ្នាមនុស្សដែលអស្ចារ្យអីនោះទេ​ ខ្ញុំសុំត្រឹមមនុស្សម្នាក់ដែលស្រឡាញ់ខ្ញុំ​ ស្មោះត្រង់នឹងខ្ញុំ​ ស្ម័គ្រព្រមកំដរខ្ញុំគ្រប់កាលៈទេសៈ​ ស្រឡាញ់​ខ្ញុំជាខ្ញុំ​…

៦
សង្គម

អ្នកដែលបោះបង់ អ្នកដែលចាកចេញទៅ ក៏មានការឈឺចាប់ដែរ

ជួនកាល អ្នកដែលចាកចេញមិនមែនសុទ្ធតែពេញចិត្តនឹងចាកចេញទៅទាំងអស់ទេ​ វាអាចនឹងមានហេតុផលដែលប្រកែកមិនបាន ហេតុផលដែលពិបាកនឹងបកស្រាយពិតមែន​ ទេីបខ្ញុំសម្រេចចិត្តចាកចេញដេីម្បីក្តីសុខអ្នក​។ បេីការដែលខ្ញុំនៅក្បែរអ្នក ហេីយត្រូវធ្វេីឱ្យអ្នកពិបាក​ ខ្ញុំនឹងចាកចេញ ទោះបីខ្ញុំត្រូវឈឺក៏ដោយ​ ខ្ញុំឈឺចាប់ដែលត្រូវក្បត់អារម្មណ៍ខ្លួនឯង​ ទៅចោលអ្នកទាំងចិត្តខ្ញុំកំពុងពេញស្រឡាញ់​ តែខ្ញុំក៏ត្រូវតែទៅដេីម្បីអ្នក​ ខ្ញុំមិនចង់ឃេីញមនុស្សដែលខ្ញុំស្រឡាញ់ត្រូវមានបញ្ហាព្រោះតែខ្ញុំនោះទេ​ ថែខ្លួនផងពេលមួយដែលគ្មានខ្ញុំ​។ បេីស្រឡាញ់​ខ្ញុំ ត្រូវស្រឡាញ់​ខ្លួនឯងឱ្យច្រេីនៗ​ ខ្ញុំមិនចង់ឃេីញមនុស្សដែលខ្ញុំស្រឡាញ់ទន់ជ្រាយទេ​ ត្រូវរឹងមាំឡេីងដេីម្បីខ្ញុំ​ កុំយំយូរពេក​ កុំខូចចិត្ត​ដែលយេីងមិនបាននៅជាមួយគ្នាដូចបំណង​ ចាត់ទុកថានិស្ស័យពួកយេីងមានតែត្រឹមនេះចុះ​ ខ្ញុំបានត្រឹមតែសង្ឃឹមថា អ្នកនឹងបានជួបមនុស្សល្អ​ មេីលថែអ្នកជំនួសខ្ញុំ ឱ្យខ្ញុំអស់បារម្ភពីអ្នកបាន​ អនុស្សាខ្ញុំសុំអ្នកយកទៅជាមួយខ្ញុំ​ ខ្ញុំនឹងចងចាំវាទុក​ក្នុងចិត្ត​ ឆ្លាក់វាជាប់នឹងបេះដូង​ ដេីម្បីចងចាំថាក្នុងមួយជីវិតរបស់ខ្ញុំ​។ ខ្ញុំធ្លាប់ស្រឡាញ់​មនុស្សល្អៗដូចជាអ្នក​ ហេីយ​ក៏មានមនុស្សល្អម្នាក់ដូចជាអ្នកបន្ទាបខ្លួនមកស្រឡាញ់ខ្ញុំ អរគុណ​សម្រាប់គ្រប់យ៉ាងកន្លងមក​…