មនុស្សប្រុសចាស់ទុំ ឬអ្នកដែលមានចំណេះដឹងជ្រៅជ្រះ ការជ្រើសរើសនារីមកធ្វើជាគូស្រករ ឬគូអនាគត គឺពួកគេធ្វើការវាយតម្លៃនូវចំណុចជាច្រើន។ ក្នុងអត្ថបទនេះ Knongsrok បង្ហាញពីនារី ៤ ប្រភេទ ដែលបុរសភាគច្រើនមិនចូលចិត្តនៅក្បែរនោះទេ ហើយបើនៅក្បែរក៏ត្រឹមតែរយៈពេលខ្លីដែរ៖
៤) ស្រ្តីហួសព្រំដែន

ពាក្យថា “ហួសព្រំដែន” ពុំសំដៅលើន័យអ្វីស៊ីជម្រៅទេ តែចង់និយាយទូទៅ ដោយនាងជាមនុស្សដែលពេលខ្លះរាងហួស ពោលមិនចេះស្តាប់យោបល់អ្នកដទៃ ហើយពេលខ្លះនិយាយអីទៅរាងលើស និងឆាប់ប៉ះពាល់អារម្មណ៍គេលឿនណាស់។ ប្រភេទមនុស្សស្រីបែបនេះ មិនយូរទេ គឺធ្វើឲ្យបុរសឆាប់ធុញទ្រាន់ណាស់។
៣) មនុស្សស្រីលេងសើចជ្រុល

មនុស្សស្រីរួសរាយ ចេះលេងសើចខ្លះគឺល្អ តែបើលេងសើចមិនដឹងក្បាលកន្ទុយ មិនដឹងកាលៈទេសៈគឺជារឿងខុសទៅវិញ។ នៅការណាត់ជួបដំបូង ប្រសិនអ្នកបង្ហាញចេញចរិតបែបនោះ គឺងាយនឹងឲ្យមនុស្សប្រុសវាយតម្លៃលឿនណាស់។
២) មនុស្សស្រីដែលពឹងផ្អែកលើបុរសជ្រុល

ជាការពិតបុរសគឺជាស្មាបង្អែករបស់ស្រ្តី តែបើគ្រប់ពេល គ្រប់រឿងពេកក៏មិនជាល្អនោះដែរ។ រឿងខ្លះអ្នកជាស្រី ក៏គួរតែសាកល្បងឬមានទំនួលខុសត្រូវខ្លួនឯងខ្លះ ទើបជាការប្រសើរ។
១) មនុស្សស្រីដែលចង់ផ្លាស់ប្តូរអ្នកជាខ្លួនឯង

មនុស្សស្រីដែលហាមាត់ឡើង ថាចង់ផ្លាស់ប្តូរបុរសដែលខ្លួនស្រលាញ់ឲ្យសម្របតាមខ្លួន ឬនិយាយមួយម៉ាត់ថា “បើសម្របតាមខ្ញុំមិនបាន ក៏ដើរចេញ” ពាក្យបែបហ្នឹង បើបុរសគេចាស់ទុំក៏គេមិនគិតយូរឡើយ ព្រោះជាគូអនាគតរយៈពេលយូរទៅមុខ គឺរឿងទាំងអស់ត្រូវមានការបត់បែន និងចេះអត់ឱន ឬសម្របតាមគ្នាទៅមកខ្លះដែរ ពោលមិនអាចតែម្ខាងរហូតបានឡើយ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

