អ្នកប្រហែលជាធ្លាប់ឮពាក្យមួយនេះហើយ ភ្នែកជានៃបង្អួចបេះដូង ម្លោះហើយថ្ងៃនេះយើងខ្ញុំបានចងក្រងវិធី ដើម្បីអានការគិតរបស់មនុស្សតាមរយៈកាយវិការនៅពេលជួបគ្នា។ សូមទៅមើលទាំងអស់គ្នាថាតើ តិកនិកទាំង ៩ នោះមានអ្វីខ្លះ?
១. “ភ្នែក” គឺជាបង្អួចនៃបេះដូង

ចូរចំណាំថានៅពេលដែលមនុស្សនិយាយកុហក ពួកគេមានទំនោរងាកទៅងាកមក ខាងឆ្វេងបន្តិច ខាងស្តាំបន្តិច។ ដើម្បីរកចំណុចប្រសព្វមួយទៀត ជំនួសឱ្យការសម្លឹងមើលអ្នក ដូច្នេះអ្នកគួរប្រើវិធីសាស្រ្តសង្កេតនៅពេលដែលគេភ្លេចខ្លួន ។
២. “បបូរមាត់” ប្រាប់អ្នកពីអារម្មណ៍

សូមសង្កេតមើលនៅពេលអ្នកកំពុងថើប ចូរចំណាំថាប្រសិនបើគាត់ថើបអ្នកតាមរបៀបមិនជាចង្វាក់ ដូចជា ធ្មេញប៉ះទង្គិចគ្នាជារឿយៗ ឬមានអាការៈរសាប់រសល់ ជាទូទៅចិត្តវិទូពន្យល់ថា គេកំពុងមានបញ្ហាជាមួយនឹងអារម្មណ៍ ឬមានកង្វល់អ្វីមួយ ។
៣. “មុខ” ប្រាប់ការយកចិត្តទុកដាក់

ចូរសង្កេតមើល នៅពេលអ្នកសម្លឹងមើលភាគីម្ខាងទៀត ហើយគាត់ងក់ក្បាល ញាក់ចិញ្ចើម ឬបើកភ្នែកធំៗ វាបង្ហាញថាមនុស្សនោះយកចិត្តទុកដាក់ចំពោះអ្នក។ ប៉ុន្តែប្រសិនបើគាត់មិនមានប្រតិកម្មអ្វីទេ មានន័យថាគាត់មិនយកចិត្តទុកដាក់ចំពោះអ្នកទេ ។
៤. “ច្រមុះ” ប្រាប់ពីអារម្មណ៍

ពេលនៅជាមួយគ្នា ហើយគេតែងតែបូតច្រមុះ ឬបិទភ្នែក នោះបង្ហាញថា គេមិនសប្បាយចិត្តនឹងអ្វីដែលអ្នកធ្វើទេ។
៥. “ម្រាមដៃ” បង្ហាញពីអារម្មណ៍

តើអ្នកបានកត់សម្គាល់ទេថា ម្រាមដៃរបស់គេមើលទៅដូចជា កំពុងជូតភ្នែក ឬចាប់ភ្នែកញឹកញាប់ទេ? បើមាន នោះវាបង្ហាញយ៉ាងច្បាស់ថា គាត់ច្បាស់ជាមានអ្វីកំពុងកុហកអ្នកមិនខាន ។
៦. “ចាប់ដៃគ្នា” ប្រាប់ពីភាពសោះអង្គើយ

សង្កេតមើលការចាប់ដៃ វាអាចប្រាប់ពីអារម្មណ៍ល្អឬអត់ ព្រោះនៅពេលអ្នកកាន់ដៃគ្នាអ្នកអាចនឹងទទួលអារម្មណ៍ថា សោះអង្គើយឬជិតស្និទ្ធ ។ ឧទាហរណ៍ប្រសិនបើគេដើរយឺតៗ កាន់ដៃ បង្ហាញថាគេមានអារម្មណ៍ឆ្ងាយ មិនជិតស្និទ្ធដូចមុនទេ ។
៧. “ដៃ” ប្រាប់ពីភាពទាក់ទាញ

ប្រសិនបើអ្នកចង់ដឹងថា តើមនុស្សម្នាក់នោះលង់ស្រលាញ់អ្នកឬអត់? សូមអ្នកព្យាយាមសង្កេតមើល ថាតើមានវត្ថុតូចៗនៅក្នុងដៃរបស់គេទេ?តើគេកំពុងចាប់អ្វីនៅក្នុងដៃទេ? ប្រសិនបើមាន វាបង្ហាញថាគេប្រហែលជាចាប់អារម្មណ៍នឹងអ្នកហើយ ។
៨. “ជើង” ប្រាប់ពីចំណង

ប្រសិនបើអ្នកចង់ពិនិត្យមើលទំនាក់ទំនងរបស់អ្នក ចូលកត់សម្គាល់ជើងរបស់គេនៅពេលនិយាយគ្នា ប្រសិនបើគេអង្គុយខ្វែងជើងនោះមានន័យថា គេនៅតែយកចិត្តទុកដាក់ចំពោះអ្នក ប៉ុន្តែប្រសិនបើគេសណ្តូកជើងទៅទិសខាងណាផ្សេងទៀត ហើយមិនសម្លឹងមើលមកអ្នក នោះមានន័យថា គេមិនខ្វល់ពីអ្នកទេហើយដូចជាមានរឿងកុហកអ្នកដែរ ។
៩. ឥរិយាបថ “គេង” ប្រាប់ពីភាពតានតឹង

ប្រសិនបើអ្នកចង់មើល ពីឥរិយាបថដែលមនុស្សនោះ ឬអ្នកដែលអ្នកស្រលាញ់មានភាពតានតឹងឬអត់? ចូលព្យាយាមសង្កេតមើលពីឥរិយាបថគេងរបស់គេ ប្រសិនបើគេគេងកោងខ្លួន នោះមានន័យថាគេកំពុងមានភាពតានតឹង ហើយគេកំពុងត្រូវការទាំងភាពកក់ក្តៅផ្លូវកាយ និងផ្លូវចិត្តផងដែរ ៕

