មនុស្សខ្លះ អាចរួមសុខជាមួយយើង តែមិនអាចរួមទុក្ខ តែចំណែកអ្នកខ្លះវិញ អាចរួមទុក្ខជាមួយយើង តែពេលបានសុខ ក៏បែរជារត់ទៅរកអ្នកផ្សេង បោះបង់យើងចោល!

Web Copy
ការផ្សាយពាណិជ្ជកម្ម

មនុស្សខ្លះ អាចរួមសុខជាមួយយើង តែគេមិនដែលរួមទុក្ខជាមួយយើងទេ បានសុខ មានរឿងសប្បាយៗ ទើបមានមុខគេ ទើបលេចចេញវត្តមានគេ។ ចំណែកឯមនុស្សខ្លះ អាចរួមទុក្ខជាមួយយើង តែមិនអាចរួមសុខជាមួយយើងឡើយ … កាលនៅលំបាក ចេះតស៊ូ ប្រឹងប្រែងជាមួយគ្នា តែពេលមានបានធូរធារ ជីវិតជួបភាពល្អប្រសើរ គេក៏ដើរចេញ នាំយកភាពល្អនោះ ទៅរកអ្នកថ្មី គេសុខចិត្តចោលមនុស្សធ្លាប់រងទុក្ខជាមួយនឹងគេ ដើម្បីតែអ្នកថ្មី ដែលទើបតែស្គាល់។

តើមានមនុស្សប៉ុន្មាននាក់ ដែលអាចរកបានមនុស្សរួមចិត្តរួមដំណើរជីវិត រួមសុខ រួមទុក្ខជាមួយគ្នារហូតពេញមួយជីវិតទៅ? មនុស្សដែលក្រលំបាក ជួបបញ្ហា ឧបសគ្គ ក៏ខំប្រឹងពុះពារជាមួយគ្នា … ពេលមានបានធូរធាររីកចម្រើន ក៏នឹងនៅសើចសប្បាយ ដើរលេង សាងអនុស្សាជាមួយគ្នា …! មនុស្សម្នាក់នោះ ពិតជាដៃគូជីវិតដ៏ល្អប្រសើរ ដែលអាចរួមដំណើរជាមួយនឹងយើង មិនរុញរា មិនបោះបង់ ទោះយ៉ាងណា ក៏កាន់ដៃគ្នាមិនលែង …!!!

ការផ្សាយពាណិជ្ជកម្ម

Bf757cd6a476f1e50d7ddaaabb76e3f4

ដូចពាក្យគេថាមិនខុសទេ ចង់រកមនុស្សម្នាក់មករួមសុខរួមទុក្ខជាមួយគ្នារហូតនោះ គឺវាមិនមែនជារឿងដែលងាយនោះឡើយ អ្វីក៏ដោយ គឺសុទ្ធតែមានពេលវេលាកំណត់របស់វា មនុស្សខ្លះស្រឡាញ់គ្នាស្ទើរស្លាប់ ធ្លាប់រួមទុក្ខជាមួយគ្នាមករាប់មិនអស់ តែចុងក្រោយ បែរជាភ្លេចអស់រឿងកម្សត់កម្រ ជូរចត់ទាំងនោះ ព្រោះតែភាពមានបាន ឆើតឆាយ ហ៊ឺហា ក៏បោះបង់មនុស្សដែលធ្លាប់រងទុក្ខជាមួយគ្នា ហើយសុខចិត្តទៅយកអ្នកថ្មី មិនស្រណោះអនុស្សាចាស់ៗ។

ការផ្សាយពាណិជ្ជកម្ម

ចំណែកអ្នកខ្លះទៀត អាចចូលមកក្នុងជីវិតយើងតែពេលយើងមានបាន សុខសាន្ត សល់ទ្រព្យច្រើន ពេលជីវិតយើងថ្កើថ្កើង ទើបគេចូលខ្លួនមក មនុស្សនេះ បង្ហាញខ្លួន ឱ្យយើងឃើញវត្តមានគេ តែពេលដែលជីវិតជួបរឿងសប្បាយរីករាយតែប៉ុណ្ណោះ តែបើថ្ងៃណាមួយជីវិតយើង បែរជាជួបព្យុះភ្លៀង មានបញ្ហា ជួបការលំបាក បាត់បង់អ្វីៗគ្រប់យ៉ាង ថ្ងៃនោះហើយ ក៏ជាថ្ងៃដែលគេចាកចេញពីជីវិតយើងដូចគ្នាដែរ គេចង់បានសុខ ក៏រត់យករួចខ្លួនតែម្នាក់ឯង។

E466571d59b6ed4218b859068f528a95

ការផ្សាយពាណិជ្ជកម្ម

ដូច្នេះហើយ ជីវិតមួយនេះ បើចង់រកដៃគូម្នាក់ដែលសក្តិសម ហើយក៏ជាមនុស្សដែលព្រមរួមសុខរួមទុក្ខពេញមួយជីវិតជាមួយយើង ពិតជាមិនងាយនោះឡើយ តែបើអ្នកបានជួបហើយ សូមឱ្យថែរក្សាគេឱ្យបានល្អ កុំបណ្ដោយឱ្យមនុស្សល្អៗចាកចេញពីជីវិតអ្នក រឹតតែកុំព្រោះតែភាពហ៊ឺហា មានបាន បែរជាភ្លើតភ្លើន បោះបង់ និងបំភ្លេចមនុស្សដែលធ្លាប់ជួយទំនុកបម្រុង មើលថែ និងនៅក្បែរអ្នករហូតមកឱ្យសោះ៕

8a5443ebe06ce127b210980baacaca0d

ការផ្សាយពាណិជ្ជកម្ម

អត្ថបទ ៖ pHknongsrok/Knongsrok

ការផ្សាយពាណិជ្ជកម្ម