កុំបន្តបែបហ្នឹងទៀត! សញ្ញា ៤ នេះបង្ហាញច្បាស់ណាស់ អ្នកកំពុងស្រលាញ់គេតែម្នាក់ឯង

Hhh
ការផ្សាយពាណិជ្ជកម្ម

លះបង់ទាំងកម្លាំងកាយចិត្ត ទាំងពេលវេលា និងធនធានផ្ទាល់ខ្លួន ចុងក្រោយបានពាក្យមកវិញ ខ្ញុំមិនបានស្រលាញ់អ្នកទេ ហើយយើងខ្លួនឯងនេះ
ស្រលាញ់គេតែម្នាក់ឯង បោកប្រាស់អារម្មណ៍ខ្លួនឯងអស់រយៈពេលយូរមកហើយ។ ដើម្បីបញ្ចៀសកុំឲ្យរឿងនេះកើតឡើងចំពោះខ្លួនអ្នកនៅថ្ងៃណាមួយ អ្នកគួរតែប្រយ័ត្នទុកជាមុន
ហើយត្រូវដឹងពីខ្លួនឯងឲ្យច្បាស់ ថាប្រសិនទទួលបានអារម្មណ៍បែបហ្នឹងហើយ គួរតែបញ្ឈប់ចោលទៅ។

ខាងក្រោមបង្ហាញពីសញ្ញា ៤ ដែលសម្គាល់បានថា អ្នកកំពុងស្រលាញ់គេតែម្នាក់ឯង៖

ការផ្សាយពាណិជ្ជកម្ម

៤) អ្នកធ្វើអ្វីតែឯង

Ice_screenshot_20210405 182846
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ដូចជាសួរគេគេងលក់នៅ ញាំបាយនៅ? សំណួរបែបនេះអ្នកសួរទៅគេមុនជារៀងរាល់ថ្ងៃ ហើយគ្រប់រឿងទាំងអស់អ្នកបានចាប់ផ្តើមមុនតែម្នាក់ឯង
ដោយគ្មានថ្ងៃគេមកសួរអ្នកមុនវិញទេ សញ្ញាហ្នឹងហើយ អ្នកកំពុងដាក់ចិត្តលើគេតែឯងទេ។

ការផ្សាយពាណិជ្ជកម្ម

៣) យកលេសរវល់មិនចង់ជួប មិនចង់ឆាត

Ice_screenshot_20210405 182857
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

មានតែអ្នកខ្លួនឯងទេ ដែលចង់នៅក្បែរគេ ផ្ទុយទៅវិញគេមិនចង់នៅក្បែរអ្នកឡើយ ហើយបើចៃដន្យត្រូវនៅជិត ក៏គេចេះតែរកនឹកនេះនោះ ដើម្បីចង់ចាកចេញពីកន្លែងនោះ
ហើយមិនចង់នៅតែពីរនាក់ឡើយ។ ពេលខ្លះកំពុងឆាតទៅគេ គេផ្ញើសារមកវិញមួយម៉ាត់ៗ ហើយលេងមិនបានប៉ុន្មានផង គេនិយាយថា រវល់ បើវាបន្តជាទម្លាប់ នឹងក៏ជាសញ្ញាមួយដែរ។

ការផ្សាយពាណិជ្ជកម្ម

២) តើអ្នកជាអ្វីក្នុងកែវភ្នែករបស់គេ?

Ice_screenshot_20210405 182928
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

សំណួរនេះបើចង់បានចម្លើយ អ្នកអាចដឹងបានតាមរយៈខ្សែភ្នែករបស់គេ និងអាកប្បកិរិយារបស់គេ នៅពេលដែលគេជួបមុខអ្នក។ គេព្រងើយកន្តើយដាក់អ្នកដែរទេ គេយកចិត្តទុកដាក់លើអ្នកដែរទេ
បើគេមិនអើពើនឹងអ្នកសោះ តើអ្នកបន្តតែឯងទៀតធ្វើអី គួររៀនកាត់ចិត្តហើយដើរចេញទៅ វាឈឺចាប់តែមួយភ្លែតទេ។

ការផ្សាយពាណិជ្ជកម្ម

១) និយាយអំពីអ្នកដទៃនៅនឹងមុខអ្នក

Ice_screenshot_20210405 182851
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

មិនថាជាបុរសឬស្រ្តី ប្រសិនណានៅមុខអ្នក គេនិយាយអំពីចំណុចល្អរបស់នរណាម្នាក់ ដែលគេចាប់អារម្មណ៍ គេគិតថាល្អ ហើយលើកយកមកប្រាប់អ្នក នោះយើងពិតជាយល់អារម្មណ៍របស់អ្នកច្បាស់ណាស់
គឺ ញញឹម គឺ ឆ្លើយតបទៅគេវិញ ទាំងដែលក្នុងទ្រូងគ្រាំគ្រាអស់ហើយ។ ពេលខ្លះគេលើកយករឿងសប្បាយចិត្តណាមួយ ពេលនៅជាមួយអ្នកផ្សេងមកនិយាយជាមួយអ្នក ទាំងនោះហើយជាសញ្ញាច្បាស់ៗថា គេមិនបានស្រលាញ់អ្នកទេ ហើយអ្នកគួរបញ្ឈប់ចិត្តហ្នឹងទៅ៕

ការផ្សាយពាណិជ្ជកម្ម

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

ការផ្សាយពាណិជ្ជកម្ម