ស្នេហាយុវវ័យ

៦
សង្គម

ឆ្លើយឱ្យត្រង់! ដែលធ្លាប់លេងសង្រ្គាមត្រជាក់ ជាមួយមនុស្សដែលខ្លួនស្រឡាញ់​អត់??

ធ្លាប់អត់លេងសង្រ្គាមត្រជាក់ជាមួយមនុស្សដែលអ្នកស្រឡាញ់​? តាមការពិតទៅយេីងស្រឡាញ់គេណាស់​ ខ្វល់ពីគេណាស់​ តែចិត្តមានះក្នុងខ្លួនមិនចង់ចាញ់​ មិនព្រមចុះញ៉មអ្នកណា នេះហើយជាចរិតកែមិនឡេីងពិតមែន​ មិនលេីកលែងសូម្បីតែជាមួយមនុស្សខ្លួនឯងស្រឡាញ់​។ ពេលគេចាប់ផ្តេីមព្រងេីយកន្តេីយ មិនខ្វល់ខ្វាយ មិនចាប់អារម្មណ៍សុខទុក្ខយេីង​ យេីងឯណេះវិញខឹងពេក​ អន់ចិត្តធ្វេីអ្វីមិនបានក៏ធ្វេីបែបនោះដាក់គេវិញ​ គេមិនឆាតមកខ្ញុំក៏មិនឆាតទៅ​ គេមិនសួរនាំខ្ញុំ ខ្ញុំក៏មិនប្រាប់អ្វី​ទៅគេដែរ តែខ្ញុំក៏មិនដឹងថាតាមពិតទៅគេលួចនឹកខ្ញុំដូចដែលខ្ញុំនឹកគេដែរឬក៏អត់ទេ? ឬមួយគេអស់ចិត្តពីខ្ញុំពិតមែនទេដឹង? បេីនិយាយឱ្យមែនទែនទៅ នេះមិនមែនជាវិធីដោះស្រាយដែលល្អសម្រាប់គូស្នេហ៍គ្រប់គូនោះទេ​ បេីមានរឿងអីនឹងគ្នា ក៏គួរតែដោះស្រាយជាមួយគ្នាឱ្យដាច់ស្រឡះ​ និយាយគ្នាដោយត្រង់ៗជាមួយគ្នាទៅ វាល្អជាងការដែលត្រូវលេងសង្រ្គាមត្រជាក់ដាក់គ្នាបែបនេះ​ វានាំតែពិបាកទាំងគូ​។ បេីខាងណាអស់ចិត្តក៏ប្រាប់ត្រង់ៗកុំព្រងេីយៗដាក់គ្នា ហេីយទុកឱ្យម្នាក់ទៀតត្រូវអង្គុយគិត គេងឆ្ងល់ពិបាកចិត្តតែម្នាក់ឯង​ ហេីយបេីខឹងរឿងអីមិនពេញចិត្តត្រង់ណា ក៏គួរប្រាប់គ្នាឱ្យបានដឹង​ បេីនៅស្រឡាញ់​គ្នាមែន រឿងអីត្រូវមកព្រងេីយៗដូចអ្នកដទៃបែបនេះ ប្រាប់ត្រង់ៗថាវាមិនសប្បាយទេអី។…

១
សង្គម

កុំធ្វើជាមនុស្សក្បត់ ព្រោះតែចង់សងសឹកមនុស្សដែលធ្លាប់ក្បត់យើងឱ្យសោះ មិនមែនជាសេចក្ដីថ្លៃថ្នូរទេ

បេីគេក្បត់ចិត្ត​ យេីងត្រូវក្បត់គេវិញ ដេីម្បីជាការសងសឹកដែរទេ?​ ចម្លេីយគឺ​ អត់ទេ​ មនុស្សក្បត់ជាមនុស្សដែលអាត្មានិយម មិនចេះគ្រប់គ្រាន់ យល់តែក្តីសុខខ្លួនឯង មិនក្រែងចិត្តក្រែងអារម្មណ៍មនុស្សដែលស្រឡាញ់ខ្លួន​។ ប្រសិនបេីយេីងជ្រេីសរេីសយកការសងសឹកដោយក្បត់ផិតគេវិញ​ យេីងក៏មិនខុសអីពីគេនោះដែរ​។ ក្រែងយេីងជាមនុស្សម្នាក់ដែលធ្លាប់ទទួលអារម្មណ៍ព្រោះត្រូវគេក្បត់​មែនទេ? បេីបែបហ្នឹងហេីយ យេីងក៏ដាច់ខាតកុំក្បត់គេតបវិញ​ កុំគ្រាន់តែគំនុំផ្ទាល់ខ្លួនទៅធ្វេីបាបបេះដូងអ្នកដទៃដែលគ្នាមិនដឹងខ្យល់អី​ ក្រែងយេីងបានដឹងរួចហេីយមិនអ៊ីចឹង​ ថាអារម្មណ៍ដែលត្រូវគេយកមកលេងសេីចវាបែបណាខ្លះ​។ បេីចង់សងសឹកមនុស្សដែលក្បត់យេីង​ យេីងក៏គ្រាន់តែស្រឡាញ់ហេីយស្មោះត្រង់ជាមួយឱ្យដល់ទីបញ្ចប់ទៅ​ ព្រោះនៅទីបំផុត បន្ទាប់ពីយេីងបានដេីរចេញពីគេដោយសារអំពេីក្បត់របស់គេ​ គេនឹងត្រូវឈឺចាប់ជាងយេីងរាប់រយដង ព្រោះតែភាពស្មោះត្រង់របស់យេីង​ យេីងក៏បាត់បង់គេក៏បាត់បង់ តែបាត់បង់មិនដូចគ្នា​នោះទេ​។ យេីងគ្រាន់តែបាត់បង់មនុស្សក្បត់ស្នេហ៍ មេីលមិនឃេីញតម្លៃរបស់យេីង​ ប៉ុន្តែគេវិញបានបាត់បង់មនុស្សស្មោះត្រង់ម្នាក់ដែលស្រឡាញ់គេខ្លាំងបំផុត។ ​គិតមេីលទៅថាជាយេីង ឬគេជាគេដែលត្រូវឈឺ​ជាង? កុំព្រោះតែមនុស្សក្បត់ បែរជាបន្ទាបតម្លៃខ្លួនឯងធ្វេីជាមនុស្សក្បត់ដែរ​…

Lkkl
សង្គម

៧ វិធី​អាច​សង្កេត​មើល​បុរស​ណា​ម្នាក់​បាន ថា​គេ​ត្រឹម​តែ​មក​លេង​សើច ឬ​ស្រលាញ់​យើង​ច្បាស់លាស់?

ការ​ដែល​គេ​ធ្វើ​ល្អ​ដាក់​យើង និយាយ​ផ្អែម​ដាក់​យើង មិន​សុទ្ធ​តែ​គេ​ស្រលាញ់​យើង​ទាំង​អស់​នោះ​ទេ បុរស​ខ្លះ​ក៏​ត្រឹម​តែ​មក​លេង​សើច​ធ្វើ​ឲ្យ​យើង​ខូច​អារម្មណ៍​ឥត​អំពើ ហើយ​បុរស​ខ្លះ​ទៀត​យើង​រៀប​នឹង​ស្រលាញ់ បែរ​ជា​មាន​ចិត្ត​ចង់​ចាកចេញ​ទៅ​វិញ និយាយ​ទៅ​គឺ​មិន​ច្បាស់លាស់​ជាមួយ​យើង​ឡើយ។ ក្នុង​អត្ថបទ​នេះ Knongsrok ចែករំលែក​នូវ​តិចនិក ៧ យ៉ាង​ ដើម្បី​ដឹង​ច្បាស់​ថា​បុរស​ម្នាក់​នោះ គេ​ត្រឹម​តែ​មក​លេង​សើច​នឹង​យើង ហើយ​ពុំ​បាន​ស្រលាញ់​យើង​ពិត​ទេ៖ ៧) គេ​គ្រាន់​ប្រើ​អ្នក​ជា​ឈ្នាន់​ទុក​ពឹង​ពាក់ បុរស​ខ្លះ​ខូច​ហើយ​ស្តាប់​ទៅ​ថោកទាប​បំផុត​ការ​ដែល​មក​លេង​សើច​អារម្មណ៍​មនុស្ស​ស្រី ហើយ​ធ្វើ​ដើម្បី​តែ​ប្រយោជន៍​ការងារ ឬ​ការ​រកស៊ី​ណា​មួយ​របស់​គេ។ អ្នក​ត្រូវ​ប្រយ័ត្ន​ឲ្យ​មែនទែន បើ​រឿង​ភាគ​ច្រើន​ដែល​គេ​និយាយ​ជាមួយ​អ្នក គឺ​ទាក់ទង​នឹង​ប្រយោជន៍​របស់​គេ​តែ​ម្ខាង​នោះ អ៊ីចឹង​ត្រូវ​ប្រញាប់​រា​ថយ។ ៦) ស្គាល់​អ្នក​តែ​ពេល​ចេញ​លុយ បុរស​ខ្លះ​ខូច គេ​សម្លឹង​ឃើញ​ទ្រព្យ​របស់​អ្នក បែប​ហ្នឹង​ហើយ​ពេល​ត្រូវ​ទៅ​ទិញ​របស់​អ្វី​មួយ គេ​តែង​តែ​ធ្វើ​និយាយ​ហៅ​អ្នក​ទៅ​ជាមួយ។ ដល់​ពេល​ចេញ​លុយ គេ​ធ្វើ​ដូច​ជា​យឺតយ៉ាវ…

១
សង្គម

ហេតុអ្វីមនុស្សស្រីពេលខឹង ហើយគេលួង កាន់តែខឹងខ្លាំងឡើងបែបហ្នឹង?

អ្នកណាថាមនុស្សស្រីកាន់តែលួងកាន់តែបានចិត្ត? មនុស្សស្រីណាថាមិនចូលចិត្តការលួងលោម​ មិនចង់ឱ្យមនុស្សខ្លួនឯងស្រឡាញ់ទ្រ​ ពេលខ្លះខឹងពិតមែន​ តែមានជួនកាលគ្រាន់តែធ្វេីជាខឹងងក់ងរ ព្រោះចង់ឱ្យលួងហ្នឹងណា​។ ហេីយមិនមែនថាគេលួងបានចិត្តបានថ្លេីមអីនោះទេ​ តែដឹងខ្លួនអត់ថា ពេលអ្នកតាមលួង ជាពេលដែលខ្ញុំសប្បាយចិត្តណាស់​ អ្នកក៏មេីលទៅគួរឱ្យស្រឡាញ់បំផុតហេីយ​ ទេីបធ្វេីជាខឹងតបន្តិចសិនដេីម្បីឱ្យអ្នកលួងឱ្យបានយូរ។ បេីអ្នកមិនលួងក៏កាន់តែខឹងរំលងយប់រំលងថ្ងៃហ្នឹងឯង​ មិនត្រឹមតែខឹងប៉ុណ្ណឹងទេ តែមានថែមអារម្មណ៍មួរម៉ៅ គិតច្រេីនរហូតដល់គេងយំទៀតផង​ ព្រោះបេីមិនលួងក៏គិតថាគេឈប់ស្រឡាញ់យេីងហេីយ​ គេមិនខ្វាយខ្វល់ពីយេីងទៀតទេ​ យេីងលែងសំខាន់សម្រាប់គេទៀតហេីយ​។ ត្រូវដឹងថា មនុស្សស្រីនាងគិតច្រើនណាស់ កាន់តែមិនលួងក៏កាន់តែគិត​ កាន់តែពិបាកចិត្ត​ ផ្ទុយទៅវិញបេីខឹងភ្លាមលួងភ្លាមវិញនោះ​ សប្បាយចិត្ត​លួចញញឹមញញែមបិទមាត់មិនជិតមុខរីកដូចគ្រាប់ជីអ៊ីចឹងឯង​ ហេីយក៏កាន់តែស្រឡាញ់ថែមទៀតនៅពេលដែលបានគេលួងបែបនេះ​ រួចក៏ធ្វេីជាអូសក្រឡាខឹងថែមទៀតឱ្យគេតាមលួងឱ្យបានយូរៗ​។ ឃេីញអត់ គេគ្រាន់តែចង់ឱ្យមនុស្សខ្លួនឯងស្រឡាញ់លួងលោម ផ្ហែមល្ហែមដាក់​តែប៉ុណ្ណោះ មិនមែនកាន់តែលួងកាន់តែបានចិត្តទេ​ តែកាន់តែលួងកាន់ស្រឡាញ់ខ្លាំងឡើងទ្វេដង…

១
សង្គម

ព្រោះតែស្រឡាញ់ ទើបខ្ញុំព្រមលះបង់គ្រប់យ៉ាង តែអ្វីដែលខ្ញុំទទួលបាន គឺការក្បត់ចិត្ត និងការមើលរំលង

ចង់ជួបមនុស្សដែលខ្លាចបាត់បង់ខ្ញុំខ្លះ​ ព្រោះកន្លងមក ខ្ញុំជួបតែមនុស្សដែលខ្ញុំខ្លាចបាត់បង់តែម្ខាង​ ខ្ញុំមានអារម្មណ៍ហត់នឿយចិត្តខ្លាំងណាស់ចំពោះស្នេហាបែបនេះ​ ស្នេហាដែលខ្ញុំព្យាយាមតែម្ខាង​ មានតែខ្ញុំដែលធ្វេីគ្រប់យ៉ាងព្រោះមិនចង់បាត់បង់គេ​ តែទង្វេីគេបានបង្ហាញឱ្យខ្ញុំបានឃេីញថា គេមិនដែលខ្វាយខ្វល់​ ភ័យព្រួយខ្លាចបាត់វត្តមានខ្ញុំចេញពីជីវិតគេនោះទេ​។ ទង្វេីគេធ្វេីឱ្យខ្ញុំឈឺមិនគ្រប់ គេថែមទាំងបោះពាក្យសម្តីដាក់ខ្ញុំថា​ គ្មានខ្ញុំម្នាក់ក៏គេមិនស្លាប់ដែរ​ សម្តីគេមួយឃ្លានេះ ខ្ញុំឮហេីយឆ្អែតមួយជីវិតពិតមែន​ ស្តាប់ឮហេីយខ្ញុំអួលណែននិយាយអ្វីមិនចេញ​ ចេញតែទឹកភ្នែកស្រក់ហូរមកព្រោះការឈឺចាប់ខ្លាំងពេក​។ បេីសម្តីនេះខ្ញុំបានទទួលពីមាត់អ្នកផ្សេង ខ្ញុំក៏ប្រហែលជាមិនឈឺដល់ថ្នាក់នេះដែរ​ តែនេះមនុស្សដែលខ្ញុំស្រឡាញ់គេជាអ្នកនិយាយ​ បេះដូងខ្ញុំហាក់ដូចជាត្រូវកាំបិតចាក់ចំកណ្តាលដេីមទ្រូងអ៊ីចឹង​ បន្ទាប់មកខ្ញុំក៏ត្រូវបង្ខំចិត្តដេីរចេញពីគេទាំងចិត្តនៅសល់ការស្រឡាញ់​លាយឡំ​ជាមួយអារម្មណ៍ឈឺ​ តែខ្ញុំក៏សម្រេចចិត្តបញ្ចប់ ព្រោះដឹងថាបន្តទៅក៏គ្មានន័យ​  ពេលនេះខ្ញុំក៏ប៉ងប្រាថ្នាឱ្យខ្លួនឯងជួបមនុស្សដែលគេស្រឡាញ់ខ្ញុំ ខ្លាចបាត់បង់ខ្ញុំ ហេីយក៏ទុកខ្ញុំជាចំណែកខ្វះមិនបាននៅក្នុងជីវិតរបស់គេ។ ធ្លាប់តែជាមនុស្សដែលលះបង់ដើម្បីអ្នកដទៃ ធ្លាប់តែជាមនុស្សដែលតែងតែធ្វើអ្វីៗគ្រប់យ៉ាងដើម្បីគេ ព្រោះតែការស្រឡាញ់ដ៏លើសលប់ ទើបគោរព ឱ្យតម្លៃ និងលះបង់…

១
សង្គម

បែកគ្នាភ្លាមៗ អ្នកណាក៏ត្រៀមចិត្តមិនទាន់ ឈឺវាប្រាកដជាឈឺហើយ

បែកគ្នាភ្លាមៗអ្នកណាក៏ឈឺ​ អ្នកណាក៏ពិបាកទទួលយក​ ជាពិសេសបេីការបែកគ្នានោះត្រូវបែកទាំងមិនត្រៀមចិត្ត វារឹតតែឈឺចាប់ទ្វេដងថែមទៀត​ គ្មានថ្នាំណាដែលអាចព្យាបាលរបួសផ្លូវចិត្ត​ អារម្មណ៍ឈឺចាប់ពេលបាត់បង់ស្នេហាបានឡើយ​ មានតែពេលវេលាប៉ុណ្ណោះ ដែលជាគ្រូពេទ្យអាចព្យាបាលគ្រប់យ៉ាងបាន​។ បែកគ្នាភ្លាមៗ ភ្លេចគេមិនបានក៏កុំបង្ខំចិត្តភ្លេច បេីកាលណាយេីងកាន់តែដាក់សម្ពាធខ្លួនឯងឱ្យកាន់តែភ្លេចគេច្រេីនប៉ុនណា ខួរក្បាលយេីងនឹងកាន់តែនឹកឃេីញ នឹកឃេីញគ្រប់យ៉ាង​ គ្រប់រូបភាព​ គ្រប់ការចងចាំ និងអនុស្សារីយ៍ទាំងអស់​ យកទូរស័ព្ទមកឆែកឃេីញសារចាស់ៗក៏ហូរទឹកភ្នែក​ ចេញទៅខាងក្រៅឃេីញកន្លែងដែលធ្លាប់មកជាមួយគេ ក៏ត្រឡប់មកយំម្ដងទៀត​ បេីបែបនេះកុំព្យាយាមបង្ខំខ្លួនឯងឱ្យភ្លេច ព្រោះវាកាន់តែធ្វេីឱ្យយេីងទទួលអារម្មណ៍ឈឺថែមមួយកម្រិតប៉ុណ្ណោះ​។ តែទោះជាយ៉ាងណា គឺមានតែបណ្តោយឱ្យគ្រប់យ៉ាងដេីរទៅមុខ​ ទុកឱ្យពេលវេលាជាអ្នកលុបគ្រប់យ៉ាងចេញពីខួរក្បាល និងបេះដូងរបស់យេីង​ ឱ្យពេលវេលាធ្វេីជាថ្នាំផ្សះព្យាបាលរបួសបេះដូង​ យេីងក៏គង់តែភ្លេចគេបាន គ្រាន់តែយូរ ឬឆាប់អាស្រ័យទៅលេីក្តីស្រឡាញ់របស់យេីងថាធ្លាប់ស្រឡាញ់តិច ឬខ្លាំងប៉ុនណា​ យូរៗយេីងនឹងប្រឈមមុខជាមួយគ្រប់យ៉ាងបាន​ គ្មានអារម្មណ៍ឈឺនៅពេលឃេីញ…

៥
សង្គម

ដៃគូស្នេហាបែបនេះហើយ ដែលមនុស្សស្រីជាច្រើនប្រាថ្នាចង់បាន

មនុស្សដែលស្រឡាញ់យេីងពិត គេមិនត្រឹមតែធ្វេីឱ្យចិត្តធ្លាក់ក្នុងអន្លង់ស្នេហ៍គេប៉ុណ្ណោះទេ​ តែគេនឹងធ្វេីឱ្យយេីងបាក់ចិត្តស្រឡាញ់ខ្លួនឯងកាន់តែខ្លាំងថែមទៀតផង​។ ក្តីស្រឡាញ់ពិតប្រាកដ វាជាការដែលយេីងដេីរចូលទៅក្នុងជីវិតរបស់នរណាម្នាក់ដែលយេីងស្រឡាញ់​ រួចយេីងក៏ធ្វេីជាអ្នកបំពេញចន្លោះខ្វះខាតដល់គ្នាទៅវិញទៅមក​ ជាដៃគូស្នេហាមិនមែនជាជនល្មេីស និងសមត្ថកិច្ចដែលត្រូវអង្គុយចាំចាប់កំហុសគ្នានោះទេ​។ ជារឿយៗ យេីងគ្រប់គ្នាសុទ្ធតែបានដឹងរួចទៅហេីយថា គ្មានមនុស្សណាល្អឥតខ្ចោះនោះទេ​ ប៉ុន្តែមនុស្សដែលគេស្រឡាញ់យេីងពិតមែននោះ គេនឹងទទួលយកបានទាំងចំណុចល្អ និងចំណុចមិនល្អរបស់យើង​ ហេីយគេម្នាក់នោះនឹងជួយកែតម្រូវនូវចំណុចមិនល្អរបស់យេីង​ បំពេញចំណុចដែលយេីងខ្វះខាតឱ្យយើងឱ្យបានពេញលេញ​។ មួយវិញទៀត ​គេក៏នឹងកោតសរសេីរចំពោះចំណុចល្អៗរបស់យេីង​ ធ្វេីឱ្យយេីងមានអារម្មណ៍ថាមានមោទកភាពចំពោះខ្លួនឯង កាន់តែស្រឡាញ់ខ្លួនឯងក៏កាន់តែច្រើន​ នៅពេលយេីងធ្វេីអ្វីខុសឆ្គង គេក៏មិនស្តីបន្ទោស​ ឬ​បន្តុះបង្អាប់​ឱ្យយេីងមានអារម្មណ៍ថាស្អប់ខ្លួនឯងនោះដែរ​ តែគេនឹងជំនួសវិញដោយពាក្យប្រៀនប្រដៅយ៉ាងពីរោះ ដែលធ្វេីឱ្យយេីងបានដឹងពីកំហុសខ្លួនឯង និងត្រូវកែខៃបែបណា​ ដោះស្រាយ​យ៉ាងម៉េចចំពោះកំហុសឆ្គងនោះ​ ដោយគេមិនបានធ្វេីឱ្យយេីងត្រូវមកអង្គុយបន្ទោសខ្លួនឯងទៀតផង​។ សាកស្រមៃលមេីលទៅ ដៃគូស្នេហាបែបនេះ ជាមនុស្សដែលធ្វេីឱ្យយេីងមានតែថាមពលវិជ្ជមានក្នុងជីវិត​ តែងតែមានកម្លាំងចិត្តស៊ូបន្ត…

១
សង្គម

ស្នេហា ការស្រឡាញ់សម្រាប់អ្នក តើមានន័យបែបណាទៅ?

អន់ចិត្ត​ណាស់ នៅពេលមនុស្សម្នាក់ដែលយេីងទុកគេជាមនុស្សសំខាន់​ តែគេបែរជាមិនខ្វាយខ្វល់​ ឬ​ចាប់អារម្មណ៍​ជាមួយយេីង​ ពេលខ្លះក៏ងក់ងរ​ រករឿង​ចង់ឱ្យគេលួង តែគេបែរជាមិនលួង ហេីយថែមធ្វេីមិនដឹងទៀត​។ មាត់បង្ហេីរពាក្យថាស្រឡាញ់ តែ​ហេតុអីខ្ញុំបែរជាមិនទទួលបានទង្វេីបញ្ជាក់ថាស្រឡាញ់បែបនេះ? ពាក្យថាស្រឡាញ់របស់អ្នក វាមានន័យយ៉ាងម៉េចវិញទៅ? សាកប្រាប់ខ្ញុំបន្តិចមេីល ថានិយមន័យនៃពាក្យថាស្រឡាញ់របស់អ្នក វាដូចនឹងនិយមន័យរបស់ខ្ញុំដែរឬក៏អត់ទេ? សម្រាប់ខ្ញុំ ស្រឡាញ់គឺជាការផ្តល់ឱ្យ​នូវការយកចិត្តទុកដាក់​ ការដែលអាចស្តាប់ឮពីគ្នាបានដោយម្នាក់ទៀតមិនចាំបាច់និយាយ។​ ការដែលហ៊ានធ្វេីគ្រប់យ៉ាងដេីម្បីឱ្យមនុស្សដែលយេីងស្រឡាញ់មានក្តីសុខ​ ចុះអ្នកវិញមានន័យបែបនេះទេ? ឬការស្រឡាញ់របស់អ្នកគ្រាន់តែសម្តូីនិយាយឱ្យតែរួចពីមាត់​។ អ្នកនិយាយទាំងដែលមិនស្គាល់ថាអ្វីជាក្តីស្រឡាញ់ពិតប្រាកដ? ស្រឡាញ់​គ្នា មិនមែនចេះតែស្រឡាញ់​ មិនមែនត្រូវព្រងេីយកន្តេីយដាក់គ្នាទេ​ តែត្រូវរៀនយល់ពីអារម្មណ៍គ្នាទៅវិញទៅមក​ មានភាពផ្អែមល្ហែមខ្លះទេីបស្នេហាយេីងមិនសោះអង្គេីយ​ តែបេីចេះតែនិយាយថាស្រឡាញ់ហេីយ មិនខ្វាយខ្វល់ពីគ្នាផងនោះ​ វាមិនមែនជាស្នេហាទេ​ ហៅវាថាជាការល្បែងកម្សាន្តវិញទៅសមទំនងជាង៕ អត្ថបទ…

Nn
សង្គម

មនុស្ស​ស្រី ៥ ប្រភេទ ចុងក្រោយ​នឹង​ធ្វើ​ឲ្យ​បុរស​ពោល​ពាក្យ​ថា “ស្តាយ” ដែល​បាន​ស្រលាញ់

មនុស្ស​ស្រី ៥ ប្រភេទ​ខាង​ក្រោម​នេះ មិន​ថា​ពួក​នាង​មាន​ទ្រព្យសម្បត្តិ​ច្រើន​ប៉ុណ្ណា សម្រស់​ស្រស់​ស្អាត​ដូច​ទេពធីតា ទី​បំផុត​នឹង​ធ្វើ​ឲ្យ​បុរស​មាន​ការ​ស្តាយក្រោយ​ដែល​បាន​ស្រលាញ់​នាង ក្រោយ​ពី​ស្គាល់​ច្បាស់៖ ៥) ស្រ្តី​ដែល​ចូលចិត្ត​ត្រួតត្រា​អ្នក​ដទៃ ស្រ្តី​ប្រភេទ​នេះ​តែងតែ​ព្យាយាម​គ្រប់គ្រង​បុរស​ដែល​ជា​គូស្នេហ៍​របស់​នាង។ ទោះ​បី​ជា​ចេតនា​ពេល​ខ្លះ​មាន​បំណង​ល្អ​ទៅ​កាន់​បុរស​នោះ ក៏​នៅ​តែ​ធ្វើ​ឲ្យ​គេ​មាន​អារម្មណ៍​ថា​តានតឹង​ជា​ខ្លាំង។ ៤) ធ្វើ​ខ្លួន​ដូច​ជា​ម្តាយ លើស​ពី​មិត្ត​ស្រី ឬ​ជា​គូស្នេហ៍ នាង​ក៏​ដើរ​តួ​ដូច​ជា​ម្តាយ​របស់​យើង។ មាន​ន័យ​ថា នាង​យក​ចិត្ត​ទុក​ដាក់​ជ្រុល​តាំង​ពី​ក្បាល​ដល់​ចុង​ជើង ហើយ​លះបង់​ច្រើន​លើសលប់ យូរ​ទៅ​វា​ធ្វើ​ឲ្យ​បុរស​នោះ​លែង​មាន​អារម្មណ៍​ថា​ជា ក្តី​ស្រលាញ់​រវាង​មនុស្ស​ពីរ​នាក់ ផ្ទុយ​ទៅ​វិញ​គ្រាន់​តែ​ជា​អារម្មណ៍​ពឹងផ្អែក​ដូច​ម្តាយ​កូន​ទៅ​វិញ។ ៣) ស្រ្តី​ឈ្លក់​វង្វេង​នឹង​សម្ភារៈ​និយម វា​ស៊ីសង​លើ​សមត្ថភាព​ដែល​យើង​មាន​ដែរ បើ​ខាង​បុរស​នោះ​មាន​ទ្រព្យ​ច្រើន​ហើយ ការ​ចាយវាយ​បន្តិចបន្តួច​ទៅ​លើ​របស់​ក្រៅ​ខ្លួន ក៏​មិន​ជា​បញ្ហា​អ្វី​ដែរ។ ប៉ុន្តែ​បើ​គ្នា​អត់ ហើយ​យើង​ជា​ស្រី ទៅ​ទាមទារ​ដល់​ថ្នាក់​ចង់​សុំ​បែក…

6
សង្គម

បើស្រឡាញ់ខ្ញុំ កុំរំឭកពីអ្នកចាស់ ឬយកខ្ញុំទៅប្រៀបនឹងអ្នកចាស់ ព្រោះខ្ញុំមិនចូលចិត្ត

សង្សារចាស់ជាអតីត​ សង្សារថ្មីជាបច្ចុប្បន្ន​ ពាក្យថាអតីត និងបច្ចុប្បន្ននេះ​ ក៏បានបញ្ជាក់យ៉ាងច្បាស់ទៅហេីយថា​ ទាំងពីរនាក់ គឺស្ថិតនៅក្នុងទីកន្លែងដាច់ដោយឡែកពីគ្នា​។ គ្រប់គ្នាសុទ្ធតែបានដឹងថា ពេលដែលមនុស្សពីរនាក់ឈ្លោះប្រកែកគ្នា ក៏តែងតែនិយាយចេញទៅប្រាវៗ ដោយមិនបានគិតល្អិតល្អន់អីនោះទេ​ ព្រោះចេះតែនិយាយទៅតាមកំហឹង​។ អារម្មណ៍ដែលខឹងមួយឆាវ ក៏ចេះតែនិយាយទៅយកតែឈ្នះរៀងខ្លួនន តែកុំភ្លេចថាពាក្យមួយឃ្លាដែលឈឺចាប់បំផុត​ ហេីយអ្នកដែលជាសង្សារថ្មីមិនចង់ឮ ទោះនៅពេលត្រូវគ្នា ឬឈ្លោះគ្នាក៏ដោយនោះគឺ​ “អ្នកមិនល្អដូចសង្សារចាស់របស់ខ្ញុំ”​។ ពាក្យមួយឃ្លានេះ ក្នុងនាមជាសង្សារថ្មី បើបានឮហេីយក៏ឈឺចុកចាប់រកប្រាប់មិនត្រូវ​ វាជាអ្វីដែលពិបាកនឹងទទួលយកបំផុត ហេីយនៅពេលដែលគេយកយេីងទៅប្រៀបធៀបជាមួយសង្សារចាស់របស់គេបែបនេះ​ ត្រូវចាំថា នៅពេលដែលអ្នកមកចាប់ផ្តេីមថ្មីជាមួយខ្ញុំ​ ខ្ញុំក៏មិនបានខ្វល់ពីអតីតកាលរបស់អ្នកដែរ​ អ្វីដែលសំខាន់ គឺបច្ចុប្បន្ន ថាអ្នកអាចមេីលថែខ្ញុំបានល្អប៉ុនណា​។ ហេីយនៅពេលដែលអ្នកចូលមកនិយាយថាស្រឡាញ់ខ្ញុំ​ ខ្ញុំក៏ជឿជាក់ថាអ្នកបំភ្លេចអ្នកចាស់អ្នកបានហេីយ​…

6
សង្គម

ហេតុអ្វីបានជាមនុស្សស្រី ចូលចិត្តគិតច្រើន ខ្វល់ខ្វាយច្រើនម្ល៉េះ?

ហេតុអ្វីមនុស្សស្រីចូលចិត្ត​គិតច្រើន​ម្ល៉េះ? គិតច្រើន​ធ្វេីអី? អត់ហត់ខ្លះទេ? សំនួរទាំងនេះ ជាញឹកញយមនុស្សស្រីភាគច្រេីនតែងទទួលបានពីមនុស្សដែលខ្លួនស្រឡាញ់​ ចុះបេីប្តូរពីសំណូរទាំងអស់នេះ មកជាពាក្យលួងលោមថា​ “កុំគិតច្រេីនពេកមេីល” វាមិនល្អជាងទេឬ? គ្មានអ្នកណាទៅចូលចិត្តអារម្មណ៍ស្មុគស្មាញ​ទេ​ ខ្ញុំគិតច្រេីនព្រោះតែស្រឡាញ់​ ចេះតែគិតដល់អ្នកគ្រប់ពេល​ ខ្លាចនេះខ្លាចនោះ​ ហេីយបេីដឹងបែបហ្នឹងហេីយអ្នកក៏កុំធ្វេីឱ្យខ្ញុំកាន់តែគិតច្រេីនទៅ​ ព្យាយាម​សាងទំនុកចិត្តឱ្យខ្ញុំជឿជាក់​ នៅក្បែរខ្ញុំ​ លួងលោម​ ផ្តល់ភាពកក់ក្តៅទាំងខាងមុខ និងក្រោយខ្នង។​ ជាមនុស្សស្រីក៏បែបហ្នឹងឯង ខ្វល់ច្រេីន​ បារម្ភ​ច្រេីន​ តែអារម្មណ៍ទាំងនេះកេីតមានចំពោះតែមនុស្សដែលខ្ញុំស្រឡាញ់តែប៉ុណ្ណោះ​ បេីដឹងហេីយ ឮហេីយ ខ្លួនជាមនុស្សប្រុសកុំគិតតិចពេក​ ធ្វេីអីក៏ដោយត្រូវគិតដល់អារម្មណ៍មនុស្សដែលខ្លួនស្រឡាញ់ផង​ កុំធ្វេីឱ្យនាងកាន់តែមានអារម្មណ៍មិនស្រណុកចិត្ត​ គិតថាវាមិនលេីសពីសមត្ថភាព​ ឬ​ ជាការដាក់ទណ្ឌកម្មអ្វីធ្ងន់ធ្ងរនោះទេមែនអត់? បើស្រឡាញ់នាងពិតមែន…

៦
សង្គម

និយាយត្រង់ ខ្ញុំពិតជាហត់នឿយ ជាមួយនឹងក្ដីស្រឡាញ់មួយនេះណាស់!

ខ្ញុំក៏ហត់​ ខ្ញុំក៏ឈឺ​ ខ្ញុំក៏ជាមនុស្សស្រីដែលត្រូវការ ការបារម្ភ​ យកចិត្តទុកដាក់ពីមនុស្សខ្លួនឯងស្រឡាញ់​ ខ្ញុំក៏ចង់ឱ្យគេទុកខ្ញុំសំខាន់​ តែគ្រប់យ៉ាងខ្ញុំក៏មិនដែលទទួលបាន​ ខ្ញុំបានត្រឹមតែធ្វេីជាអ្នកផ្តល់ឱ្យ​ ផ្តល់ឱ្យគេនូវក្តីស្រឡាញ់អស់ពីចិត្ត​ ផ្តល់នូវ​ការព្រួយបារម្ភ​យ៉ាងជ្រាលជ្រៅ​ ជ្រៅរហូតដល់ថ្នាក់គេបែរជាមានអារម្មណ៍ថារំខាន​ មានអារម្មណ៍ថាធុញទ្រាន់នឹងវត្តមានរបស់ខ្ញុំ​ទៅវិញ។ កុំភ័យ​ កុំព្រួយ​ កុំបារម្ភ​ បេីក្តីស្រឡាញ់ដែលខ្ញុំមានឱ្យអ្នកវារំខានជីវិតអ្នកដល់ថ្នាក់នេះ​ ខ្ញុំនឹងទៅ​ មិននៅឱ្យអ្នកទេីសទាល់ក្នុងចិត្តទៀតទេ​។ តែខ្ញុំគ្រាន់តែចង់ផ្តាំថា ថ្ងៃណាមួយអ្នកនឹកឃេីញទង្វេីល្អៗរបស់ខ្ញុំ​ នឹកដល់មនុស្សរំខានម្នាក់នេះ​ ហេីយអ្នកនឹងដឹងថា អ្ន​កពិតជាមិនអាចរកបានមនុស្សដូចគ្នាពីរដងក្នុងមួយជីវិតនោះឡើយ…។ ក្តីស្រឡាញ់ដែលខ្ញុំមានឱ្យអ្នក​ អ្នកនឹងមិនអាចទៅរកវាបានពីអ្នកផ្សេងទេ…ហេីយអ្នកក៏នឹងដឹងថាគ្មានអ្នកណាស្រឡាញ់ ហេីយបារម្ភពីអ្នកស្មេីខ្ញុំទេ…ទម្រាំតែអ្នកដឹងគ្រប់យ៉ាងក៏ហួសពេល ព្រោះខ្ញុំទៅហេីយ ខ្ញុំនឹងមិនត្រឡប់មកឱ្យអ្នកជាន់ឈ្លីក្តីស្រឡាញ់ខ្ញុំម្តងទៀតឡេីយ…។ ពេលនេះខ្ញុំអាចមិនសំខាន់​ តែពេលក្រោយអ្នកនឹងបានត្រឹមតែញញឹមនឹកដល់ការស្រឡាញ់របស់ខ្ញុំចំពោះអ្នក រួចក៏ងេីយមេីលទៅលេីមេឃហើយនិយាយថា​ “ខ្ញុំនឹកគេម្នាក់នោះ”។…

៦
សង្គម

ការកុហក ពិតជារឿងដែលធ្វើឱ្យមនុស្សម្នាក់ អាចមានក្ដីសុខ និងសប្បាយចិត្តពិតមែនទេ?

“កុហកដេីម្បីឱ្យសប្បាយចិត្ត” ពាក្យមួយឃ្លានេះដែលមនុស្សកុហកនិយមយកមកគាំទ្រការបោកប្រាស់​  យកមកកែខ្លួនដេីម្បីឱ្យការកុហករបស់គេក្លាយទៅជាទង្វេីត្រឹមត្រូវ​។ នៅលេីលោកសន្និវាសយេីងនេះ​  តេីមានមនុស្សប៉ុន្មាននាក់ចង់ឱ្យគេកុហក? មានមនុស្ស​ប៉ុន្មាននាក់សប្បាយចិត្ត នឹងក្លាយទៅជាមនុស្សល្ងង់នោះ?​ កុហក គឺកុហក​នៅពេលដែលអ្នកកុហកនរណាម្នាក់​ ព្រោះអ្នកដឹងយ៉ាងច្បាស់ក្នុងចិត្តថា​ ទង្វេីដែលអ្នកធ្វេី បេីគេដឹងគេនឹងមិនសប្បាយចិត្ត​ ក៏អាចនឹងមានបញ្ហាឈ្លោះទាស់ទែងគ្នា ប្រសិនបេីគេដឹងឮពីអ្វីដែលអ្នកបានធ្វេី​។ ដូច្នេះហេីយទេីបអ្នកកុហកគេដេីម្បីលាក់បាំងមិនឱ្យគេដឹង​ ចុះបេីអ្នកដឹងថាទង្វេីនោះធ្វេីហេីយគេមិនសប្បាយចិត្ត អ្នកកុំធ្វេីទៅ វារួចបាត់ទៅហេីយ​ ចាំបាច់អីធ្វេីហេីយក៏ប្រេីពាក្យកុហកមកលាក់បាំង អ្នកមិនធ្លាប់គិតទេមែនទេ បេីសិនអ្នកជាមនុស្សដែលត្រូវគេកុហកវិញ តេីអ្នកមានអារម្មណ៍បែបណា? ប្រសិនបេីអ្នកនិយាយថាកុហក ដេីម្បីឱ្យសប្បាយចិត្ត ខ្ញុំក៏ចង់ប្រាប់ថា ខ្ញុំសុខចិត្តឈឺចាប់ព្រោះដឹងការពិតវាក៏ល្អជាងការដែលមកអង្គុយសប្បាយចិត្តដោយមិនដឹងខ្យល់អីសោះបែបនេះ​។ បេីកុហកខ្ញុំរួចទៅហេីយ កុំព្យាយាមប្រេីលេសមកគាំទ្រ ថាការដែលអ្នកកុហកខ្ញុំវាជារឿងត្រឹមត្រូវនោះ​ រួចបេីអ្នកនិយាយថាកុហកខ្ញុំ ព្រោះមិនចង់បែកបាក់​ មិនចង់បាត់បង់​…

៦
សង្គម

ហេតុអ្វីមនុស្សដែលខ្ញុំស្រឡាញ់ និងមនុស្សដែលស្រឡាញ់ខ្ញុំគេមិនមែនជាមនុស្សតែម្នាក់?

ហេតុអ្វីមនុស្សដែលខ្ញុំស្រឡាញ់ និងមនុស្សដែលស្រឡាញ់ខ្ញុំគេមិនមែនជាមនុស្សតែម្នាក់? ប្រសិនបេីគេជាមនុស្សតែម្នាក់​ ពេលនេះខ្ញុំក៏មិនចាំបាច់មកអង្គុយឈឺចាប់​  ដេកយំព្រោះមនុស្សដែលខ្ញុំស្រឡាញ់ដែរ​ ឯមនុស្សដែលស្រឡាញ់ខ្ញុំ ក៏មិនបាច់ហត់ចិត្តដែលត្រូវមកអង្គុយមេីលខ្ញុំស្រឡាញ់អ្នកផ្សេងនោះឡើយ។​ មនុស្សដែលខ្ញុំស្រឡាញ់ក៏គ្មានឱកាសមកធ្វេីបាបចិត្តខ្ញុំបែបនេះ​។ គិតៗទៅក៏ឆ្ងល់ដែរ ថាហេតុអីកាមទេពរៀបចំប្រព័ន្ធស្នេហាឱ្យស្មុគស្មាញបែបនេះធ្វេីអី? តែត្រឡប់មកគិតសារឡេីងវិញ ទេីបដឹងថាកាមទេពមិនមែនជាអ្នករៀបចំនោះទេ តែយេីងខ្លួនឯងទៅវិញទេ ដែលជាអ្នកជ្រេីសតាមបេះដូង​ សុខចិត្តឈឺកំដរចិត្តស្រឡាញ់គេ​ តែមិនព្រមប្រគល់បេះដូងទៅឱ្យមនុស្សម្នាក់ដែលតាមស្រឡាញ់យេីងបានមេីលថែ​ ​ហេតុផលព្រោះយេីងមានមនុស្សដែលយេីងស្រឡាញ់រួចទៅហេីយ​។ ទោះបីជាដឹងថាការដែលទៅស្រឡាញ់មនុស្សដែលយេីងស្រឡាញ់គេជាងដែលគេស្រឡាញ់យេីង​ នឹងត្រូវរងទឹកភ្នែកក៏ដោយចុះ ក៏ពេញចិត្តឱ្យតែបាននៅក្បែរគេ​ ដូចពាក្យគេថា ក្តីស្រឡាញ់ជារឿងហាមមិនបាន​ ស្រឡាញ់​គឺស្រឡាញ់​ ទោះគេធ្វេីឱ្យឈឺក៏នៅតែស្រឡាញ់​…។ ដោយសារតែភាពចចេសរឹងរូសនៅតែទ្រាំឈឺបែបនេះ ទេីបត្រូវឈឺមិនចេះចប់មិនចេះហេីយ​ ព្រោះក្តីស្រឡាញ់ខ្ញុំគេមិនសូវឱ្យតម្លៃ​ គេមិនផ្តល់ភាពសំខាន់សម្រាប់ខ្ញុំ​ ស្រឡាញ់វាស្រឡាញ់ហេីយ​ តែថាបេីតទៅគេនៅតែមិនខ្លាចបាត់បង់ខ្ញុំ​ ខ្ញុំក៏នឹងដេីរចេញ​ មនុស្ស…

Vvb
សង្គម

មិន​បាច់​ប្រើ​បាលី​អី​ទេ ចង់​បាន​ប្តី​ប្រញាប់​មក​ផ្ទះ​រាល់​ថ្ងៃ ប្រពន្ធ​ត្រូវ​ធ្វើ​រឿង ៦ យ៉ាង​នេះ

ក្នុង​គ្រួសារ​ជា​ច្រើន​ប្រាកដ​ជា​ជួប នូវ​បញ្ហា​ស្វាមី​មិន​សូវ​ចូល​ផ្ទះ ហើយ​មក​ផ្ទះ​យប់​ព្រលប់ មិន​សូវ​ខ្វាយខ្វល់​ពី​សុខទុក្ខ​ប្រពន្ធ​កូន​នោះ​ទេ។ តាម​ពិត​ទៅ​វា​មាន​ហេតុផល​ច្រើន​នៅ​ពី​ក្រោយ​នោះ ដែល​ខ្លះ​ក៏​ដោយសារ​ប្តី​ខូច តែ​ខ្លះ​ក៏​ដោយសារ​យើង​ជា​ប្រពន្ធ​ទំនុកបម្រុង​ប្តី​មិន​បាន​ល្អ។ ខាង​ក្រោម​យើង​បង្ហាញ​ទម្លាប់​ទាំង ៦ ដែល​អ្នក​គួរ​តែ​ធ្វើ ហើយ​ទាំង​អស់​ហ្នឹង​ហើយ​ជា​បាលី​ហៅ​ប្តី​ឲ្យ​ឆាប់​ត្រលប់​មក​ផ្ទះ៖ ៦) រៀបចំ​ផ្ទះ​សម្បែង​ឲ្យ​បាន​ស្អាត ប្រសិន​ប្តី​ជា​អ្នក​ទទួល​បន្ទុក​ធ្វើ​ការងារ រកស៊ី​ចិញ្ចឹម​គ្រួសារ ហើយ​ប្រពន្ធ​ជា​មេ​ផ្ទះ រៀបចំ​មើល​ថែ​ផ្ទះ​និង​ទុក​ដាក់​កូន អ្នក​ក៏​គួរ​តែ​គោរព​លើ​កាតព្វកិច្ច​របស់​អ្នក​ដែរ។ ចូរ​មាន​ទម្លាប់​រៀបចំ​ផ្ទះ​ឲ្យ​បាន​ស្អាត​បាត មាន​ក្លិន​ក្រអូប​នៅ​ខាង​ក្នុង​ផ្ទះ ធ្វើ​ឲ្យ​ប្តី​មក​ពី​ធ្វើការ​ហត់ គឺ​មាន​អារម្មណ៍​ធូរ​ស្បើយ ហើយ​ក៏​គិត​ថា ផ្ទះ​ឯង​ហ្នឹង​ហើយ​ជា​កន្លែង​សុខស្រួល​បំផុត។ ៥) ធ្វើ​ឲ្យ​គាត់​មាន​អារម្មណ៍​ថា​ទំនេរ​ខ្លះ បើ​មក​ផ្ទះ​ភ្លាម អ្នក​ដាក់​សម្ពាធ​ និយាយ​លើក​បញ្ហា​នេះ​នោះ​មក​ឥត​ឈប់ តើ​គាត់​មាន​ពេល​សម្រាក​ឯ​ណា​ទៅ? ហត់​ពី​កន្លែង​ធ្វើ​ការ​ពេញ​មួយ​ថ្ងៃ​ហើយ មក​ដល់​ផ្ទះ​គាត់​គួរ​តែ​ទទួល​បាន​ការ​លើក​ទឹក​ចិត្ត…

3
សង្គម

គ្រាន់ចង់បានស្នេហាបែបងាយៗ​ ខ្ញុំស្រឡាញ់អ្នក អ្នកស្រឡាញ់ខ្ញុំ មិនបាច់ហត់ចិត្ត មិនបាច់ប្រឹង ប៉ុណ្ណឹងធ្វើបានទេ?

ទទួលស្គាល់ ថាខ្ញុំមិនបានល្អគ្រប់ដប់​ មិនបានស្អាតឥតខ្ចោះ​ តែខ្ញុំយកកិត្តិយសជាកូនស្រីដេីមទ្រូងបីហត្ថមកធានា​ ថាបេះដូងខ្ញុំបរិសុទ្ធផូរផង់​ ស្មោះត្រង់ភក្តីភាពក្នុងរឿងស្នេហា​ ប៉ុន្តែប្រសិនបេីអ្នកមិនគ្រប់គ្រាន់នឹងស្នេហាដែលខ្ញុំមានឱ្យអ្នក​ អ្នកចង់ទាក់ទងស្នេហានឹងអ្នកណាមេត្តាដោះលែងខ្ញុំចុះ​ បេះដូងមិនមែនសម្រាប់លេងទេ វាជាសាច់មែនទែនមិនមែនសិប្បនិម្មិត…។ ស្នេហាមិនមែនចេះតែស្រឡាញ់​ តែត្រូវខ្វល់ខ្វាយពីអារម្មណ៍គ្នាទៅវិញទៅមក​ មិនមែនចាំតែបន្ទោស តែត្រូវនឹករកកំហុសខ្លួនឯងសិន​ មិនមែនចេះតែព្រងេីយ​ កន្តេីយបានតាមចិត្ត​ មិនមែនបែបនិយាយល្អជាមួយគេគ្រប់គ្នា តែគំរោះគំរេីយជាមួយមនុស្សខ្លួនស្រឡាញ់​ ចេះនិយាយល្អ​ ធ្វេីរឿងល្អ​ កុំចាំដល់បាត់បង់ទេីបបេះដូងចេះស្រឡាញ់… ។ ជាសង្សារត្រូវផ្តល់ក្តីស្រឡាញ់ឱ្យគ្នា មិនមែនជាដៃគូជម្លោះត្រូវទាមទារភាគហ៊ុនខ្ពស់ទាបទេនោះឡើយ បើនៅតែប្រកែកគ្នាមិនចេះចប់​ មានតែពិបាករៀងខ្លួន​ ព្រោះចូលចិត្តដណ្តេីមគ្នាឈ្នះនឹងខ្លាំងពេក ឥឡូវសាកដណ្តេីមគ្នាចាញ់ម្តងទៅ​ គ្មានពាក្យថាថោកទាបទេ​សម្រាប់មនុស្សដែលយើងស្រឡាញ់។ ចុងក្រោយយេីងក៏ត្រូវរស់នៅជាមួយមនុស្សយេីងស្រឡាញ់ មិនមែនកិត្តិយស គ្រាន់ចង់បានស្នេហាបែបងាយៗ​…

3
សង្គម

ជីវិតនេះមិនវែងទេ ដូច្នេះចង់ធ្វើអ្វី ក៏គួរតែធ្វើទៅ កុំឱ្យពេលចាកចេញទៅ សល់នៅអារម្មណ៍សោកសា្ដយចំពោះគ្នា

សាកគិតលេងៗណា បេីសិនអាយុឈានចូលជិត75ឆ្នាំ ប្រៀបដូចជាយេីងមានអាយុនៅលេីលោកនេះប្រហែលជា27375ថ្ងៃ គ្រប់វិនាទីដែលដេីរទៅមុខ គឺជាពេលវេលាដែលជីវិតយេីងនៅសល់កាន់តែតិចទៅហេីយ។ ដល់ពេលឃេីញបែបនេះហេីយ ទេីបអាចនឹកឃេីញបានថា​ យេីងចង់ធ្វេីអីត្រូវតែប្រញាប់ធ្វេី កុំរវល់តែរង់ចាំ ព្រោះភាពមិនប្រាកដចិត្ត​ ស្ទាក់ស្ទើរចិត្តធ្វើអី។ ជិវិតនេះ ចង់ទៅដេីរលេងឯណាក៏ទៅ​ ចង់ធ្វេីអីក៏ធ្វេី បេីវាមិនមែនជារឿងដែលនាំភាពក្តៅក្រហាយដល់អ្នកដទៃ​ ចង់ប្រាប់ថាស្រឡាញ់អ្នកណាក៏ប្រាប់គេទៅ បេីគេស្រឡាញ់ក៏សមបំណង​ បេីគេមិនស្រឡាញ់ក៏ប្រញាប់ដេីរទៅមុខបន្តទៀត មិនបាច់មកខាតពេលវេលានឹងភាពមិនពិតប្រាកដទេ។ បេីមានអីជាមន្ទិលសង្ស័យ កុំចាំឱ្យគេជាអ្នកដេីរមករកយេីង​ កុំរវល់តែគិតថាអ្នកណាខុសអ្នកណាត្រូវ បេីបណ្តោយឱ្យពេលវេលាកន្លងទៅ យេីងនឹងជាមនុស្សដែលឈឺចាប់ជាទីបំផុត ឬបេីសិនជាមានរឿងណាយល់ច្រលំនឹងគ្នា កុំរវល់តែប្រកាន់ចិត្តគិតច្រើន និយាយគ្នាឱ្យយល់រឿង ហេីយគ្មានពាក្យថាចាញ់ ឬឈ្នះរវាងមនុស្សពីរនាក់ដែលស្រឡាញ់គ្នាទេ ព្រោះថាចាញ់ គឺចាញ់ទាំងគូ តែ​បេីឈ្នះគឺយេីងឈ្នះជាមួយគ្នា​….។…

6
សង្គម

“មិនខ្វះទេស្រី” តែខ្ញុំជឿថា អ្នកគ្មានថ្ងៃរកបានមនុស្សស្រី ដែលស្រឡាញ់អ្នកស្មោះ ដូចខ្ញុំនោះឡើយ

“មិនខ្វះទេស្រី” ​តែសម្រាប់ខ្ញុំ ខ្ញុំគិតថាមនុស្សប្រុសមិនសូវមានច្រេីនទេ ព្រោះថា មិនងាយនឹងបានជួបមនុស្សប្រុសដែលច្បាស់លាស់​ ស្រឡាញ់​ខ្ញុំជាខ្ញុំ​ កាន់ដៃខ្ញុំ មិនទៅណាចោលខ្ញុំ​ ស្មោះ​ត្រង់​នឹងគ្នា…គោរព ឱ្យតម្លៃស្នេហាខ្ញុំ។ ខ្ញុំមិនមែនមនុស្សល្អ តែខ្ញុំហ៊ានអះអាងថាចំណុចទាំងប៉ុន្មានខាងលេី ខ្ញុំមានឱ្យអ្នក តែបេីអ្នកនិយាយបែបនេះទៅហេីយ អញ្ជេីញទៅរកស្រីដែលអ្នកថាមិនខ្វះចុះ​ ទោះមិនងាយបានជួបមនុស្សប្រុសល្អ តែខ្ញុំនឹងរង់ចាំគេម្នាក់នោះ​ ក៏មិនចាំបាច់អីត្រូវនៅបន្តចាយក្តីស្រឡាញ់ជាមួយមនុស្សប្រុសមិនឃេីញគុណតម្លៃនៃស្នេហារបស់ខ្ញុំដែរ។ ពាក្យថា “មិនខ្វះទេស្រី”​ ខ្ញុំសង្ឃឹមថាអ្នកនិយាយហេីយអ្នកនឹងមិ​នស្តាយក្រោយពេលខ្ញុំចាកចេញទៅ…. សុំសួរបន្តិច​ វាថ្លៃថ្នូរត្រង់ណាទៅ ដែលបង្កេីតស្នេហាជាមួយមនុស្សស្រីពីរបីនាក់ក្នុងពេលតែមួយ​បែបហ្នឹង? ជាមនុស្សប្រុសដេីមទ្រូងប្រាំហត្ថ តែធ្វេីឱ្យមនុស្សស្រីម្នាក់ដែលស្រឡាញ់ខ្លួនឯងបំផុតត្រូវហូរទឹកភ្នែក ព្រោះតែកាមកិលេសមិនចេះឆ្អែតឆ្អន់របស់ខ្លួនឯង​ មិនអាត្មានិយមពេកទេ?​ បេីគ្រប់គ្រងខ្លួនឯងមិនបាន​ ចាត់ចែងជីវិតក្នុងរឿងស្នេហាឱ្យមានរបៀបរៀបរយ​ ត្រឹមត្រូវមិនបាន​ ធ្វេីជាមនុស្សប្រុសស្មោះត្រង់​មិនបាន​…

6
សង្គម

មនុស្សស្រីសម្ដីខ្លាំងប៉ុនណា ក៏នាងមិនដាច់ចិត្ត ឬខឹងនឹងអ្នកបានយូរនោះដែរ

មនុស្សស្រីសម្តីខ្លាំង​ ធ្វេីឫកក្អេងក្អាង​ ងក់ងរ ឆេវឆាវ រឿងច្រេីន​ ចង់តែឈ្នះម្នាក់នេះ​ តាមពិតទៅស្រឡាញ់អ្នកស្ទេីរស្លាប់ទៅហេីយ​ ខ្ញុំមិនបានរឹងមាំដល់ថ្នាក់ហ្នឹងទេ​ ខ្លាំងបានតែនឹងមុខ តែក្រោយខ្នងអ្នកខ្ញុំលួចយំយ៉ាងឯកាបំផុត។​ តើអ្នកដឹងទេ ថាខ្ញុំខឹងអ្នកមិនដែលបានយូរទេ​ ពេលខ្ញុំយំ ខ្ញុំគ្រាន់តែចង់ឱ្យអ្នកចូលមកឱបខ្ញុំបន្តិច មិនបាច់និយាយអី​ ក៏ខ្ញុំទទួលដឹងពីក្តីស្រឡាញ់របស់អ្នក ដែលបង្ហាញថា អ្នកនឹងឱ្បខ្ញុំមិនឱ្យទៅណាចោលអ្នក​ ការឱបរបស់អ្នក គឺជាការផ្ដល់អារម្មណ៍កក់ក្ដៅបំផុតមកឱ្យខ្ញុំ។ ខ្ញុំតែងតែព្រមអភ័យ​ ព្រមស្តាប់ពាក្យសុំទោសម្តងហេីយម្តងទៀត​ ទទួលយកនូវកំហុសដដែលៗរបស់អ្នក តែមិនមែនមាន័យថាខ្ញុំល្ងង់នោះទេ​ តែព្រោះតែក្ដីស្រឡាញ់ ហេីយព្រមផ្តល់ឱកាសឱ្យអ្នកជានិច្ច​ រង់ចាំថ្ងៃដែលអ្នកភ្ញាក់រឭក​ អ៊ីចឹងហេីយកុំបំបាក់ទំនុកចិត្តមនុស្សដែលមិនដែលទៅចោលអ្នក ទោះអ្នកខុសប៉ុន្មានដងក៏ដោយ​។ អ្នកត្រូវដឹងថា បេីគេឆ្អែត​ អ្នកនឹងមិនបានបេះដូងគេត្រឡប់ទៅវិញម្តងទៀតទេ…

6
សង្គម

ឈ្មោះជាសង្សារ តែកាយវិការប្រៀបដូចជាអ្នកដទៃ

ស្នេហាយេីងដេីរមកឆ្ងាយហេីយ​ ពេលខ្លះខ្ញុំបានត្រឹមតែឈរសម្លឹងមុខអ្នក មិនហ៊ានសួរ តែក្នុងចិត្តគិតចង់សួរថា “មានតែម្នាក់បានទេ?កុំក្បត់ចិត្តខ្ញុំ​ ថែរក្សាអូខ្ញុំផង កុំឱ្យបាត់បង់” តែខ្ញុំក៏ជ្រេីសយកវិធីស្ងាត់ស្ងៀម​ ព្រោះខ្ញុំហត់នឿយខ្លាំងណាស់។​ កន្លងមកខ្ញុំនិយាយវាឆ្អែតឆ្អន់រាប់មិនអស់ “​សង្សារខ្ញុំចាស់ទុំគ្រប់គ្រាន់នឹងគិតបានដោយខ្លួនឯង​ ទោះប្រវត្តិអ្នកជាមនុស្សបែបណា តែអ្នកនឹងកែបានដេីម្បីខ្ញុំ​ អ្នកនឹងមិនប៉ះពាល់ស្រីណាក្រៅពីខ្ញុំ​” នេះជាពាក្យដែលខ្ញុំប្រាប់ខ្លួនឯងពី១ឆ្នាំទៅ១ឆ្នាំ….។ ផ្ញេីជូនសង្សារចាស់ ដែលខ្ញុំស្រឡាញ់​អស់រាប់ឆ្នាំ​ កន្លងផុតមកជាច្រេីនឆ្នាំហេីយ ដែលខ្ញុំកុហកខ្លួនឯងថាអ្នកនឹងកែប្រែធ្វើជាមនុស្សម្នាក់ថ្មី​ តែនេះជាឆ្នាំទីប៉ុន្មានហេីយនៃស្នេហាយេីង អ្នកដឹងច្បាស់ណាស់ តែអីដែលខ្ញុំទទួលបាន <<អ្នកលួចទាក់ទងអ្នកផ្សេងមិនក្រែងចិត្តខ្ញុំ Chatមិនចង់Seen ពេលខ្លះ​SeenមិនReply ធ្វេីខ្លួនដូចគ្មានសង្សារ​>> អ្នកប្រហែលជាគិតថា វាជារឿងតូចតាចតែបង្ហាញយ៉ាងច្បាស់ថាខ្ញុំគ្មានភាពសំខាន់បន្តិចសោះ​សម្រាប់អ្នក។ ខ្ញុំក៏មិននិយាយ​ ពីមុនប្រហែលឈ្លោះនឹងអ្នកហេីយ​ តែពេលនេះខ្ញុំហត់​ ទោះអ្នកមិនបានហាមាត់ដេញខ្ញុំក៏ពិតមែន…

6
សង្គម

ស្នេហាមួយនេះ គឺព្រោះតែខ្ញុំគិតម្នាក់ឯងតែម្ខាង តើមែនទេ?

ពេលខ្លះចង់សួរថា​ ធ្លាប់ស្រឡាញ់ខ្ញុំដែរទេ? ស្រឡាញ់​ខ្ញុំពិតមែនទេ? ខ្ញុំធ្លាប់សំខាន់ខ្លះទេ? បេីអ្នកមិនដែលផ្តល់ភាពសំខាន់ឱ្យខ្ញុំផង​ មិនដែលខ្វល់ទេថាខ្ញុំមានអារម្មណ៍បែបណា​ ខ្ញុំគ្មានតម្លៃបន្តិចសោះសម្រាប់អ្នកមែនទេ? ពីមួយថ្ងៃទីមួយថ្ងៃ អ្នកកាន់តែធ្វេីឱ្យខ្ញុំមានអារម្មណ៍ថានេះជាស្នេហាតែម្ខាង​ ស្នេហាដែលខ្ញុំស្រឡាញ់អ្នក​ ទុកអ្នកជាមនុស្សពិសេស​តែម្ខាង​។ ខ្ញុំក៏ដឹងដែរថា ស្នេហារវាងមនុស្សពីរនាក់ ក្តីស្រឡាញ់មិនដែលស្មេីភាពគ្នាទេ​ តែងតែមានម្ខាង តែងមានក្តីស្រឡាញ់ធ្ងន់ជាងជានិច្ច​ ហេីយបេីម្ខាងនោះជាយេីង​ ច្បាស់ណាស់យេីងនេះហេីយតែងតែជាអ្នកខុស​ ហេីយក៏ជាអ្នកខូចចិត្តច្រេីនជាងគេ​ដែរ។​ ខុសដែលអន់ចិត្តច្រេីន​ ខឹងច្រេីន​ ប្រចណ្ឌ​ ហួងហែង​ បារម្ភ​ ខ្វាយខ្វល់​ សួរនាំច្រេីន​។ខូចចិត្ត​ដែលការលះបង់យេីងមិនសូវមានតម្លៃ​ វត្តមានយេីងមិនសូវសំខាន់​ ពេលវេលា​ដែលយេីងផ្តល់ទៅឱ្យគេ​ គេមិនសូវខ្វល់ខ្វាយ។ តែយ៉ាងណា ខ្ញុំគ្រាន់តែចង់ផ្តាំថា​ ប្រសិនបើថ្ងៃណាមួយ…