ស្នេហាយុវវ័យ

២
សង្គម

សញ្ញាទាំង៧បង្ហាញថា ដៃគូរបស់អ្នក​ នៅតែនឹកដល់សង្សារចាស់

នៅពេលដែលមនុស្សម្នាក់ទៀតមានសញ្ញាដូចខាងក្រោម អ្នកគួរតែដឹងខ្លួន ហើយរកវិធីនិយាយជាមួយគាត់ដើម្បីដោះស្រាយបញ្ហាមុនពេលមានរឿងកើតឡើង ព្រោះសញ្ញាទាំង៧ខាងក្រោមនេះ បញ្ជាក់ថា ដៃគូរបស់អ្នកកំពុងតែនឹក និងនៅតែគិតដល់សង្សារចាស់របស់គាត់ មិនធ្លាប់បំភ្លេចឡើយ។ ១. ប្រៀបធៀបអ្នកជាមួយអ្នកចាស់ នៅពេលដែលដៃគូរបស់អ្នក តែងតែប្រៀបធៀបអ្នកទៅនឹងអតីតសង្សាររបស់គាត់ វាច្បាស់ណាស់ថា អតីតកាលនៅតែមាននៅក្នុងចិត្តរបស់ពួកគេ។ មិនថាគាត់សរសើរ ឬជេរប្រមាថនោះឡើយ វាក៏នៅតែជាការលើកឡើងពីរឿងដដែលៗពីអតីត វាអាចធ្វើឱ្យទំនាក់ទំនងបច្ចុប្បន្នមានភាពឆ្គាំឆ្គង និងឈឺចាប់។ ២. សរសើរអ្នកចាស់ នៅពេលដែលបុរសនិយាយអំពីអតីតកាលរបស់គាត់ ហើយសរសើរអ្នកចាស់នៅចំពោះមុខអ្នក នោះមិនមែនជាសញ្ញាល្អទេ។ ការពិតដែលគាត់តែងតែនិយាយរឿងល្អ ៗ ពីអតីតរបស់គាត់បង្ហាញថា មនុស្សម្នាក់ទៀតនៅតែមានអារម្មណ៍ចំពោះអ្នកចាស់នាពេលកន្លងមកនេះ។ ៣. នៅតែមានទំនាក់ទំនងជាមួយអ្នកចាស់ ជាការពិត មនុស្សមួយចំនួនរក្សាលក្ខខណ្ឌល្អជាមួយអតីតគូស្នេហ៍។…

Hh
សង្គម

ប្រុសៗ​ខ្លះ​អាថ៌កំបាំង​ណាស់ ស្រីៗ​ត្រូវ​ជីកកកាយ​សួរ​រឿង ៤ នេះ​សិន មុន​ប្រគល់​បេះដូង​ឲ្យ​គេ

ការ​បញ្ឆេះ​ភ្លើង​ស្នេហ៍​ក្លាយ​ជា​ទំនាក់ទំនង​ស្នេហា​មួយ មិនមែន​ចេះ​តែ​ធ្វើ​តាម​ចិត្ត​ចង់​នោះ​ទេ ដោយ​អ្នក​ត្រូវ​តែ​ប្រុងប្រយ័ត្ន និង​សើបប្រវត្តិ​គេ​ឲ្យ​បាន​ដិតដល់​ជា​មុន​សិន បើ​មិន​ចង់​ជួប​រឿង​ឈឺចាប់​និង​ស្រក់​ទឹក​ភ្នែក​តែ​ម្នាក់​ឯង​ទៅ​ថ្ងៃ​ខាង​មុខ។ ជា​ពិសេស​គឺ​នារីៗ កុំ​ចេះ​តែ​ឃើញ​បុរស​នោះ​គេ​ប្រើ​ពាក្យ​ផ្អែម គេ​យក​ចិត្ត​យើង​បន្តិច ហើយ​ប្រគល់​បេះដូង​ឲ្យ​គេ ពោល​គឺ​ត្រូវ​សួរនាំ​ឲ្យ​គេ​ឲ្យ​ច្បាស់​ពី​ចំណុច ៤ នេះ​សិន ហើយ​ប្រសិន​ចម្លើយ​ចេញ​មក​គួរ​ឲ្យ​ទុកចិត្ត នោះ​សឹម​ចាំ​ចាប់ផ្តើម​ទំនាក់ទំនង​របស់​អ្នក​ក៏​មិន​យឺត​ពេល​ដែរ។ ៤) តើ​គេ​ពិត​ជា​នៅ​លាវ​មែន​ឬ​អត់? ប្រុសៗ​ខ្លះ​គ្រាន់​ចង់​បាន​អ្នក​ទី​បី​មក​កំដរ​អារម្មណ៍​មួយ​ពេល ឬ​ចង់​លួចលាក់​ជាមួយ​អ្នក​ទី​បី បែរ​ជា​មិន​ប្រាប់​យើង​ត្រង់ៗ​នោះ​ទេ​ថា​គេ​មាន​សង្សារ ឬ​ភរិយា​ហើយ។ យើង​ជា​មនុស្ស​ស្រី ត្រូវ​តែ​ប្រយ័ត្ន ហើយ​សង្កេត​មើល​គេ​ឲ្យ​បាន​ច្បាស់ ជៀសវាង​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​គេ​ហើយ តែ​ជាប់​ឈ្មោះ​ជា​មនុស្ស​ទី ៣ ឬ​ជា​អ្នក​ដណ្តើម​របស់​គេ​ទាំង​មិន​ដឹង​ខ្លួន។ ៣) Background របស់​គេ ជ្រើសរើស​គូស្នេហ៍ មិន​ខុស​ពី​ក្រុមហ៊ុន​មួយ​ជ្រើសរើស​បុគ្គលិក​នោះ​ទេ។…

3
ស្នេហាយុវវ័យ

នៅពេលដែលមនុស្សស្រីអស់ចិត្ត ហើយនាងនឹងផ្លាស់ប្ដូរហើយនោះ នាងនឹងគ្មានផ្លូវត្រឡប់ក្រោយវិញឡើយ

ពេលដែលនាងប្រែប្រួលហើយ គឺពិតជាមិនអាចតាមត្រលប់មកវិញបានទេ! ពេលដែលនាងចង់នៅស្និទ្ធស្នាលនឹងអ្នក បញ្ជាក់ថានាងស្រលាញ់អ្នក ត្រូវការអ្នកមកកំដរ! ពេលដែលនាងលែងឈ្លោះគ្នានឹងអ្នកហើយ នោះក៏មានន័យថានាងលែងស្រលាញ់អ្នកហើយ! ពេលដែលនាងលែងរអ៊ូរទាំដាក់អ្នក ចិត្តរបស់នាងស្លាប់បាត់ហើយ! ពេលដែលនាងលែងហូរភ្នែកចំពោះអ្នក ចិត្តរបស់នាងត្រជាក់បាត់ហើយ! ពេលដែលនាងលែងម្ញិកម្ញក់ដាក់អ្នក នាងលែងមានភាពរាក់ទាក់ជាមួយអ្នកហើយ! ពេលដែលនាងលែងទាមទារឱ្យអ្នកមកកំដរ គឺនាងបានអស់សង្ឃឹមហើយ! ពេលដែលនាងលែងនិយាយរឿងអនាគតជាមួយអ្នក នាងកំពុងតែឃ្លាតឆ្ងាយពីអ្នកហើយ! ពេលដែលនាងលែងចែករំលែកភាពរីករាយរបស់នាងដល់អ្នក នាងបានបាត់បង់ទំនុកចិត្តលើអ្នកហើយ! ពេលដែលនាងលែងទូរសព្ទមកអ្នក គឺនាងសោះអង្គើយដាក់អ្នកហើយ! ពេលដែលនាងសម្រេចចិត្តរឿងអ្វីមួយដោយឯករាជ្យ នាងលែងត្រូវការអ្នកទៀតហើយ! ពេលដែលនាងរងការឈឺចាប់ហើយនៅតែសើចបាន នោះនាងបានស្គាល់ពីមុខមាត់ពិតរបស់អ្នកហើយ! ពេលដែលនាងនៅក្បែរអ្នក តែងតែមានភាពស្ងប់ស្ងាត់ នោះសភាពបែបនេះនឹងស្ងប់ស្ងាត់ជារៀងរហូត! សូមអ្នកជឿចុះថា នាងនឹងចាកចេញពីអ្នកដោយគ្មានការស្តាយស្រណេះណាមួយឡើយ។ មានអ្នកខ្លះមិនអាចបំភ្លេចបាន ដូច្នេះក៏ចិត្តមិនដាច់!…

៣
សង្គម

ត្រឹមជាសង្សារ ឬគូដណ្ដឹង កុំប្រឹងបង្ហោះរូបគូ បង្អួត ស្អិតរមួតខ្លាំងពេក នាំឱ្យញាតិមើលបំណាំ

ជាក់ស្ដែងណាស់ យុវវ័យនៅសម័យនេះ ឆាប់មានស្នេហា ហើយក៏ឆាប់រៀបការផងដែរ ប៉ុន្តែសម្រាប់មនុស្សមួយចំនួន មានឈ្មោះត្រឹមតែជាសង្សារ ឬគូដណ្ដឹងតែប៉ុណ្ណោះ តែហៅគ្នាសុទ្ធតែប្ដីៗប្រពន្ធៗពេញៗមាត់ បង្ហោះរូបបង្អូតគេពេញបណ្ដាញសង្គមហ្វេសប៊ុគ ស្អិតរមួត ដូចស្ករតាំងម៉ែ។ ទោះបីជាកាយវិការនេះ ចង់បង្ហាញពីសេចក្ដីស្នេហាដ៏ជ្រាលជ្រៅ ឬការស្រឡាញ់រវាងអ្នកទាំងពីរល្អូកល្អើននឹងគ្នាខ្លាំងយ៉ាងណាក៏ដោយ សូមកុំបណ្ដោយឱ្យវាជ្រុលជ្រួស ហួសហេតុខ្លាំងពេក ព្រោះទោះជាយ៉ាងណា អ្នកទាំងពីរនៅត្រឹមតែជាសង្សារ ឬជាគូដណ្ដឹងនឹងគ្នាតែប៉ុណ្ណោះ មិនទាន់ក្លាយជាប្ដីប្រពន្ធក្រាបក្បាលដល់កន្ទេល រៀបការពេញច្បាប់នោះឡើយ។ ការបង្ហាញពីសេចក្ដីស្នេហា​ ​មិនមែនថាមិនឱ្យអ្នកទាំងពីរបង្ហោះរូបគូ ឬនិយាយពាក្យល្អៗដាក់គ្នានោះទេ តែយ៉ាងណាមិញ សូមរក្សាអាថ៌កំបាំងខ្លះក៏ល្អដែរ បង្អួតគេពេក ផ្អែមល្ហែម ស្អិតរមួតពេក ខ្លាចថាស្នេហានេះវាមិនបានគង់វង្សយូរអង្វែង ក្រែងលោបែកបាក់គ្នាទៅ នាំឱ្យញាតិមិត្តសើចចំអក…

Vbbv
សង្គម

ចំណាំ​មើល​ទីតាំង​ថើប​ទាំង ១២ លើ​ដង​ខ្លួន ស្រីៗ​អាច​ដឹង​ច្បាស់​ថា​បុរស​កំពុង​គិត​អ្វី​មក​លើ​អ្នក

ការ​ថើប បើ​គិត​យ៉ាង​ខ្លី​គឺ​ជា​ការ​បញ្ជាក់​ពី​ការ​ស្រលាញ់ ឬ​ការ​បង្ហាញ​អារម្មណ៍​បែប​រូមែនទិក​ទៅ​កាន់​ដទៃ​គូ។ យ៉ាង​ណា​បើ​ស៊ី​ជម្រៅ​ទៅ ទីតាំង​នៃ​ការ​ថើប​ដែល​ដៃ​គូ​របស់​អ្នក​បង្ហាញ​ចេញ​មក ក៏​វា​មាន​អត្ថន័យ​ផ្សេង​ពី​គ្នា​ផង​ដែរ។ ក្នុង​អត្ថបទ​នេះ Knongsrok បង្ហាញ​ពី​អត្ថន័យ​នៃ​ទីតាំង​ថើប​ទាំង ១២ លើ​ដង​ខ្លួន​របស់​អ្នក ដែល​អ្នក​អាច​ដឹង​បាន ថា​បុរស​ម្នាក់​នោះ​កំពុង​គិត​អ្វី​ខ្លះ​មក​លើ​អ្នក៖ ១២) ការ​ថើប​ក្បាល​ឬ​សក់ មាន​ន័យ​ថា​គេ​កំពុង​មាន​ក្តី​សុខ​និង​រីករាយ​នូវ​អ្វី​ដែល​គេ​មាន​ជាមួយ​អ្នក ១១) ការ​ថើប​ថ្ងាស មាន​ន័យ​ថា​ជា​ការ​បង្ហាញ​ក្តី​ស្រលាញ់​ចេញ​ពី​ចិត្ត ហើយ​រមែង​ជា​មនុស្ស​ប្រុស​ស្រលាញ់​មួយ​នឹង​មួយ ១០) ការ​ថើប​ត្របក​ភ្នែក មាន​ន័យ​ថា គេ​កំពុង​ងប់ងុល​នឹង​អ្នក ហើយ​រមែង​កោត​សរសើរ​អ្នក ៩) ការ​ថើប​ស្លឹក​ត្រចៀក មាន​ន័យ​ថា គេ​កំពុង​ចង់​លួងលោម​អ្នក​ទៅ​លើ​រឿង​អ្វី​មួយ ៨) ការ​ថើប​ថ្ពាល់ មាន​ន័យ​ថា…

How To Tell If Your Boyfriend Loves You FB (1)
ទស្សនៈ

តេីធ្វេីដូម្តេចអាចដឹងថាមិត្តប្រុសរបស់អ្នកស្រលាញ់អ្នកខ្លាំង?

នៅពេលដែលអ្នកស្រលាញ់មិត្តប្រុសរបស់អ្នកខ្លាំង ប៉ុន្តែពេលខ្លះអ្នកចាប់អារម្មណ៍មិនច្បាស់ថាតេីមិត្តប្រុសរបស់អ្នក ស្រលាញ់អ្នកខ្លាំង ដូចអ្នកដែរឬអត់នោះទេ។ តាមរយៈការអានសញ្ញាទាំងនោះអ្នកនឹងដឹងកាន់តែច្បាស់។ នៅពេលនិយាយអំពីមនុស្សវិញ ជាពិសេសបុរស អ្នកពិតជាមិនអាចដឹងថាពួកគេកំពុងគិតអ្វីនោះទេ។ បុរសម្នាក់អាចប្រាប់អ្នកថាគាត់ស្រឡាញ់អ្នក តែវាមិនមានជាការពិត ឬ បុរសម្នាក់ទៀតមិនប្រាប់អ្នកអ្វីសោះ ប៉ុន្តែគាត់ស្រឡាញ់អ្នកជាខ្លាំង។ មានសញ្ញាជាច្រើនដែលមនុស្សម្នាក់បង្ហាញថាពួកគេស្រឡាញ់អ្នក។ អ្វីដែលអ្នកត្រូវការ គឺត្រូវរកមើលសញ្ញាដ៏ត្រឹមត្រូវសម្រាប់ជាព័ត៌មានជំនួយអំពីអ្វីដែលកំពុងកើតឡើងនៅក្នុងចិត្តគំនិតរបស់ពួកគេ។ ឥឡូវនេះ ដល់ពេលដែលត្រូវរកមេីលថាតើមិត្តប្រុសរបស់អ្នកស្រលាញ់អ្នកឬយ៉ាងណា។ #1 គាត់បានប្រាប់អ្នក ជាការពិតណាស់ មនុស្សមួយចំនួនគ្រាន់តែនិយាយថា “ខ្ញុំស្រឡាញ់អ្នក” នៅពេលពួកគេមានអារម្មណ៍ចូលចិត្ត ឬ វិជ្ជមាន ចំពោះអ្នក។ ហើយពួកគេប្រហែលជាមិនអញ្ចឹងពិតប្រាកដនោះទេ។ ប៉ុន្តែប្រសិនបើគាត់និយាយហើយ អ្នកពិតជាមានអារម្មណ៍ថាវាពិតប្រាកដមែន នោះអ្នកមិនខុសទេ។ អ្នកមានវិចារណញាណរបស់អ្នក…

1
សង្គម

ព្រោះតែមនុស្សប្រុសបែបហ្នឹងហើយ ទើបធ្វើឱ្យបាត់បង់មនុស្សស្រីដែលខ្លួនស្រឡាញ់ដោយមិនដឹងខ្លួន

ពេលដែលតាមស្រលាញ់នាងបានហើយ អ្នកក៏ថ្នាក់ថ្នមនាង ស្រលាញ់នាងដល់ឆ្អឹង ជារៀងរាល់ថ្ងៃអ្នកខលទៅនាង ផ្ញើសារទៅនាង បួនដបដងក៏មាន។ នាងនិយាយអ្វីអ្នកសុទ្ធតែចាំក្នុងចិត្តទាំងអស់ នាងចង់ញុំាអ្វី ចង់ទិញអ្វី ចង់ទៅណាអ្នកសុទ្ធតែខិតខំទៅបំពេញតាមបំណងឱ្យនាង និងទន់ភ្លន់ ស្និទ្ធស្នាលផ្គាប់ផ្គន់គ្មានកន្លែងចន្លោះឡើយ សឹងតែដល់ថ្នាក់នៅជាមួយនាង២៤ម៉ោងទៀតផង។ គ្រាដំបូងរមែងតែងអធ្យាស្រ័យដល់អ្នក ទោះជាទម្លាប់ការរស់នៅរបស់នាងមិនដូចអ្នកក៏ដោយ ក៏អ្នកប្រឹងប្រែងទៅធ្វើយ៉ាងណាសម្របនឹងអ្នកដែរ អ្វីៗគ្រប់យ៉ាងសុទ្ធតែល្អទាំងអស់។ យូរៗទៅក៏មានធុញទ្រាន់ រាល់ថ្ងៃកុំថាឡើយខលមក១០ដង ទោះម្តងក៏ខ្ជិលខលរកនាងដែរ ពេលដែលចង់ខលទៅនាង គ្រាន់តែនិយាយរឿងសាច់ការតែប៉ុណ្ណោះ ហើយពាក្យដែលផ្អែមល្អែមដែលធ្លាប់និយាយពីមុនគឺលែងមានហើយ។ ចំណែកឯការផ្ញើសារវិញកាន់តែមិនបាច់និយាយទៀត នាងផ្ញើមក១០សារ អ្នកគ្រាន់តែឆ្លើយតបនឹងនាង១សារអ្នកយល់ថាគ្រប់គ្រាន់ទៅហើយ សូម្បីតែនាងខលមករកអ្នក អ្នកសុទ្ធតែយល់ថានាងខលមកធ្វើអ្វីទៀតហើយ។ បន្ទាប់មកទៀតអ្នកចាប់ផ្តើមចាប់អារម្មណ៍ថាចំណុចខ្វះខាតរបស់នាងកាន់តែច្រើនឡើងៗ រីឯចំណុចល្អរបស់នាងជិតត្រូវបានចំណុចខ្វះខាតបិទបាំងអស់ហើយ។ អ្នកជិតទ្រាំលែងបាន ចុងក្រោយ…

Hhh
សង្គម

ជា​មនុស្ស​ស្រី បើ​នៅ​តែ​ប្រកាន់ខ្ជាប់​ចរិត ៣ នេះ គ្មាន​ថ្ងៃ​គ្មាន​សុភមង្គល​នឹង​គេ​ទេ

ការ​ដែល​ចង់​បាន​ជីវិត​សុខ​ស្រួល និង​មាន​សុភមង្គល មិន​ជា​រឿង​ងាយស្រួល​នោះ​ទេ។ ជា​ពិសេស​សម្រាប់​នារីៗ គឺ​ត្រូវ​ឆ្លង​កាត់​រឿង​ជា​ច្រើន ជា​ពិសេស​គឺ​នៅ​ពេល​ឈាន​ដល់​ជីវិត​គ្រួសារ ឬ​មាន​ស្វាមី។ ខាង​ក្រោម​យើង​បង្ហាញ​ពី​ចំណុច​ទាំង ៣ ដែល​ស្រ្តី​គ្រប់​រូប​គួរ​តែ​ផ្លាស់ប្តូរ​ការ​គិត​បែប​នោះ ព្រោះ​បើ​នៅ​បន្ត អ្នក​នឹង​គ្មាន​ថ្ងៃ​ទទួល​បាន​សុភមង្គល និង​ជីវិត​ដ៏​រុងរឿង​មួយ​ឡើយ៖ ៣) ចំណាយ​ពេល​អង្គុយ​ប្រៀបធៀប​ខ្លួន​ឯង​ទៅ​នឹង​ជីវិត​អ្នក​ដទៃ ការ​ដែល​ប្រៀបធៀប​ខ្លួន​ឯង​ទៅ​នឹង​អ្នក​ដទៃ មិន​សុទ្ធ​តែ​អាក្រក់​ទាំង​អស់​នោះ​ទេ ពេល​ខ្លះ​វា​បំផុស​ទឹក​ចិត្ត​យើង​ឲ្យ​ខិតខំ​ប្រឹងប្រែង​បន្ថែម​ទៀត។ យ៉ាង​ណា​បើ​អ្នក​អង្គុយ​តែ​ប្រៀបធៀប​គ្រប់​រឿង វា​ធ្វើ​ឲ្យ​យើង​កើត​មាន​ជំងឺ​បាក់​ទឹក​ចិត្ត លែង​ចង់​ធ្វើ​អ្វី​ទៅ​វិញ ហើយ​វា​ពុំ​បាន​ជួយ​ឲ្យ​យើង​ល្អ​ប្រសើរ​នោះ​ឡើយ។ ពេល​ខ្លះ​អ្នក​មាន​ជីវិត​ល្អ​មួយ​ហើយ តែ​អ្នក​មិន​ចេះ​ប្រើប្រាស់​វា ហើយ​បែរ​ជា​ធៀប​នឹង​ប្តី​គេ កូន​គេ ធ្វើ​ឲ្យ​បាត់បង់​ក្តី​សុខ​ដែល​កំពុង​មាន​ដោយ​មិន​ដឹង​ខ្លួន។ ២) រស់នៅ​ដោយ​គ្មាន​ភាព​សុទិដ្ឋិនិយម សុទិដ្ឋិនិយម​គឺ​សំដៅ​ទៅ​លើ​ការ​គិត​វិជ្ជមាន ដោយ​មាន​ការ​គិត​ល្អិតល្អន់ និង​វិភាគ​មាន​ហេតុ​មាន​ផល។…

Knongsrok (4)
សង្គម

អត់ធ្មត់​ឬ​កែប្រែ​រឿង​អ្វី​បាន តែ ៥ យ៉ាង​នេះ ទោះ​បាន​ជួប​បុរស​ល្អ​ប៉ុណ្ណា ក៏​មនុស្ស​ស្រី​មិន​ងាយ​ផ្លាស់ប្ដូរ​ដែរ

គេ​ថា​នៅ​ពេល​ដែល​ស្ថិត​ក្នុង​ទំនាក់ទំនង​ស្នេហា​ វា​អាច​ធ្វើ​ឲ្យ​មនុស្ស​ចេះ​មាន​ការ​ផ្លាស់ប្តូរ ឬ​កែប្រែ​ដើម្បី​សម្រប​ទៅ​តាម​ដៃ​គូ តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ យ៉ាង​ណា​មិន​សុទ្ធ​តែ​គ្រប់​រឿង​នោះ​ទេ ហើយ​ជា​ពិសេស​គឺ​ស្រីៗ កុំ​ដើម្បី​តែ​គេ ហ៊ាន​លះបង់​គ្រប់​យ៉ាង​ដែល​ជា​ខ្លួន​ឯង។ តាម​ការ​សម្គាល់ ៥ ចំណុច​នេះ មិន​ងាយ​មាន​ស្រីៗ​ណា​ផ្លាស់ប្តូរ​ឡើយ ហើយ​សម្រាប់​នារី​ដែល​បាន​អាន ក៏​មិន​គួរ​ផ្លាស់ប្ដូរ​ដែរ បើ​ទោះ​បី​ជា​នាង​បាន​ជួប​បុរស​នោះ គេ​ជា​មនុស្ស​ល្អ គេ​ជា​អ្នក​មាន​ឬ​សង្ហារ​បែប​ណា​ក៏​ដោយ៖ ៥) ភាព​ជា​ខ្លួន​ឯង អត់ធ្មត់​នឹង​គ្រប់​យ៉ាង​បាន តែ​ភាព​ជា​ខ្លួន​ឯង អត្តចរិត​ខ្លួន​ឯង​ពី​កំណើត​មក​បែប​ណា ​គឺ​មិន​អាច​ផ្លាស់ប្តូរ​បាន​ដោយ​ងាយ​ឡើយ។ ពេល​ខ្លះ​មិន​អាច​ដើម្បី​ឲ្យ​គេ​ឈ្នះ ឲ្យ​គេ​អស់​ចិត្ត ហើយ​យើង​ធ្វើ​ចាញ់​គ្រប់​រឿង​នោះ​ទេ ដោយ​យល់​ថា​វា​មាន​ទៅ​មាន​មក តែ​ក៏​គួរ​មាន​ពេលវេលា​ដែរ។ ៤) គ្រួសារ ជីវិត​មនុស្ស​ដូច​ជា​មេឃ​​ធាង​ដើម​ឈើ​មួយ​អ៊ីចឹង បើ​ចង់​កាត់ផ្តាច់​ឲ្យ​នាង​ចេញ​ពី​ឫសគល់​មួយ​នោះ…

Vv
សង្គម

ចំណុច​ទាក់ទាញ ៣ នេះ​បើ​មនុស្ស​ស្រី​ណា​មាន ធានា​ថា​បុរស​ណា​ក៏​ប្រាថ្នា​ចង់​បាន​ជា​គូ​

មនុស្ស​ប្រុស​ការ​ដែល​ចង់​យក​បាន​មនុស្ស​ស្រី​ម្នាក់​ជា​គូ គឺ​ពួក​គេ​ជឿ​ថា នៅ​ពេល​ដែល​លំបាក​បំផុត​គឺ​នឹង​តែងតែ​មាន​វត្តមាន​របស់​នាង ជួយ​ឲ្យ​អារម្មណ៍​ធូរស្បើយ ផ្ទុយ​ទៅ​វិញ​គ្មាន​បុរស​ណា​ដែល​ចង់​បាន​នារី​ដែល​ចូលចិត្ត​បង្ក​បញ្ហា យក​មក​បន្ថែម​ភាព​ញាំញី​ដល់​ជីវិត​របស់​ពួកគេ​ឡើយ។ ខាង​ក្រោម​យើង​បង្ហាញ​ពី​ចំណុច​ទាក់ទាញ​ធំ​បំផុត ៣ ដែល​បុរស​ចង់​បាន​ពី​នារីៗ​ជា​គូស្នេហ៍​បំផុត៖ ៣) ស្រ្តី​មាន​ភាព​ជឿជាក់ គ្មាន​នរណា​ចង់​បាន​មនុស្ស​ស្រី​ទន់ខ្សោយ​យក​មក​ជា​គូ​នោះ​ទេ ដោយ​បុរស​តែង​ចង់​នារី​ម្នាក់​នោះ ជា​ស្រ្តី​ដែល​មាន​ភាព​ជឿជាក់​លើ​ខ្លួន​ឯង ព្រោះ​មើល​ទៅ​នាំ​ឲ្យ​មនុស្ស​ជុំវិញ​ខ្លួន​មាន​ទំនុក​ចិត្ត​ពេល​បាន​នៅ​ក្បែរ។ ជាង​នេះ​នៅ​ពេល​មនុស្ស​ស្រី​នោះ​មាន​ទំនុកចិត្ត​លើ​ខ្លួន​ឯង​ហើយ នាង​នឹង​តែង​ដឹង​អំពី​វិធី​លើក​ទឹក​ចិត្ត​ទៅ​កាន់​បុរស​ជា​ដៃគូ ទោះ​ស្ថិត​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ។ ពេល​ខ្លះ​រហូត​អាច​និយាយ​បាន​ថា ប្រភេទ​មនុស្ស​ស្រី​បែប​នេះ គឺ​គេ​មិន​ផ្តោត​លើ​សម្រស់​ជា​ធំ ឬ​រូបរាងកាយ​ខាង​ក្រៅ​នោះ​ឡើយ ព្រោះ​ទំនុកចិត្ត​គឺ​អាច​យក​ឈ្នះ​ចំណុច​ទាំង​នោះ​បាន​ហើយ។ ២) ស្រ្តី​ដែល​ចេះ​លេងសើច យល់​ថា​មនុស្ស​ស្រី​ក៏​មាន​ការងារ​ច្រើន​ដូច​ជា​មនុស្ស​ប្រុស​ដែរ ប៉ុន្តែ​បើ​ស៊ី​ជម្រៅ​ទៅ បុរស​រមែង​ទទួល​រង​សម្ពាធ​ឬ​ទំនួល​ខុស​ត្រូវ​ខ្ពស់​ជាង។ បែប​ហ្នឹង​ហើយ​បើ​បាន​ស្រ្តី​ជា​ដៃ​គូ​ដែល​មាន​ចរិត​ក្រមិចក្រមើម​បន្តិច ចេះ​លេងសើច​បន្តិច គឺ​នាំ​ឲ្យ​ជីវិត​របស់​ពួក​គេ​មាន​ភាព​ស្រស់ស្រាយ ហើយ​ទោះ​ជួប​បញ្ហា​អ្វី​ក៏​រមែង​រក​ផ្លូវ​ដោះស្រាយ​ចេញ​បាន​ដែរ។…

New Copy
សង្គម

បើដឹងថាគេមានសង្សារ ឬម្ចាស់ចិត្តហើយ តើគួរបន្ត ឬក៏បញ្ឈប់ចិត្តស្រឡាញ់គេត្រឹមហ្នឹង?!!

ឱ្យស្រឡាញ់វាងាយណាស់ តែបើឱ្យកាត់ចិត្ត ឈប់ស្រឡាញ់វិញ វាជារឿងមួយដែលពិបាកធ្វើបំផុត ព្រោះចិត្តដែលស្រឡាញ់ហួសហើយ គឺមិនងាយនឹងកាត់ចិត្តបានងាយៗនោះឡើយ។ គ្មានអ្នកណាប្រាប់ឱ្យខ្លួនឯង ទៅស្រឡាញ់អ្នកដែលគេមានម្ចាស់ ឬមានសង្សារហើយនោះទេ តែពេលខ្លះ ជ្រុលចិត្តស្រឡាញ់ហើយ ទើបដឹងថា ការពិតគេនោះ មានម្ចាស់ មានសង្សាររួចទៅហើយ ហើយពេលខ្លះទៀត ដឹងហើយឮហើយថាគេមានសង្សារ មានដៃគូ តែចិត្តដែលលង់ស្រឡាញ់ភ្លាមៗ ប្រាកដជាមិនបានត្រៀមទុកមុនទេ។ តែពាក្យគេច្រើននិយាយថា ប្ដីប្រពន្ធការហើយមានកូន នៅអាចលែងគ្នា គូដណ្ដឹងភ្ជាប់ពាក្យហើយ នៅអាចផ្ដាច់ពាក្យបាន ចុះត្រឹមជាសង្សារ រឿងអីបែកគ្នាមិនបាននោះ អ៊ីចឹង ប្រាកដជាត្រូវបន្តស្រឡាញ់ ដើម្បីរង់ចាំថ្ងៃគេបែកគ្នាមែនទេ? មិនអាចទេ ចាំគេបែកគ្នា…

Fddf
សង្គម

បុរស ៤ ប្រភេទ​ដែល​ស្រីៗ​ត្រូវ​ជៀស​ឆ្ងាយ កុំ​ឲ្យ​ចុង​ក្រោយ​ត្រូវ​ហត់​ទាំង​កាយ​ហត់​ទាំង​ចិត្ត​ឥត​អំពើ

ក្នុង​ការ​ជ្រើសរើស​គូស្រករ​ម្នាក់​មក​ធ្វើ​ជា​គូស្នេហ៍ ឬ​អ្នក​ច្បាស់លាស់​ជាមួយ​ក្នុង​រយៈ​ពេល​យូរ គឺ​មិន​មែន​ជា​រឿង​ងាយ​នោះ​ទេ។ ជា​ពិសេស​គឺ​សម្រាប់​នារីៗ​ដែល​ជ្រើសរើស​បុរស​ណា​ម្នាក់ ខ្លះ​ល្អ​តែ​នឹង​មុខ តែ​ក្រោយ​ខ្នង​ផ្សេង ហើយ​ខ្លះ​ល្អ​តែ​ដំបូង ចុង​ក្រោយ​ចរិត​ពិត​សុទ្ធ​តែ​លេង​សម្តី​បែប​ការទូត។ យ៉ាង​ណា​យើង​ណែនាំ​ឲ្យ​មនុស្ស​ស្រី​គួរ​ជៀសវាង​ពី​បុរស ៤ ប្រភេទ​នេះ ព្រោះ​មុន​និង​ក្រោយ​នាំ​ឲ្យ​តែ​អ្នក​ខាតបង់​ពេលវេលា​ឥត​អំពើ​ជាមួយ​ពួក​គេ​ទេ៖ ៤) បុរស​ដែល​មាន​លេស​ឥត​ឈប់ មនុស្ស​ប្រុស​ប្រភេទ​នេះ​គ្មាន​ទេ​ទំនួល​ខុស​ត្រូវ ហើយ​រមែង​មាន​តែ​ពាក្យ​សុំទោស​នៅ​ពេល​ដែល​ធ្វើ​ខុស។ ពេល​ខ្លះ​ពួក​គេ​មាន​លេស​នេះ​នោះ​ចេញ​មក​រហូត ដោយ​មិន​ងាយ​មើល​ឃើញ​កំហុស​ខ្លួន​ឯង និង​ទទួល​ស្គាល់​ថា​ខ្លួន​ឯង​ខុស​នោះ​ឡើយ។ ៣) មនុស្ស​ប្រុស​រស់​ក្នុង​អតីតកាល ជា​បុរស​ដែល​នៅ​ដក់ជាប់​អារម្មណ៍​ជាមួយ​សង្សារ​ចាស់ ឬ​មនុស្ស​ស្រី​ដែល​គេ​ធ្លាប់​ទាក់ទង​ពី​មុន​មក។ បើ​ទោះ​បី​ពេល​នេះ​នៅ​ជាមួយ​អ្នក​ថ្មី តែ​គេ​រមែង​លើក​យក​ឈ្មោះ​អ្នក​ចាស់​មក​និយាយ មក​ប្រៀបធៀប នោះ​ក៏​ឲ្យ​គេ​ទៅ​រក​អ្នក​ចាស់​ទៅ​ចុះ។ ២) បុរស​គំរិះ បុរស​ខ្លះ​គឺ​អ៊ីចឹង​មែន មិន​មែន​ថា​អត់​លុយ​ទេ តែ​ជាមួយ​មនុស្ស​ស្រី​ដែល​ខ្លួន​ស្រលាញ់​បែរ​ជា​ដក​លុយ​មិន​ចេញ​ទៅ​វិញ។…

Your Friend Crush On You
ទស្សនៈ

សញ្ញា១០យ៉ាង បង្ហាញថាមិត្តរបស់អ្នកស្រលាញ់អ្នក

តើអ្នកមានការសង្ស័យទេថា មិត្តរបស់អ្នកកំពុងលួចស្រលាញ់អ្នកមែនទេ? អ្នកប្រហែលជាមានអារម្មណ៍ថាគាត់ចាត់ទុកអ្នកលេីសពីមិត្តធម្មតា។ អ្នកប្រហែលជាភ័យខ្លាច ក្នុងការបញ្ជាក់ចំពោះរឿងនេះ ព្រោះវាអាចបំផ្លាញចំណងមិត្ដភាពរបស់អ្នក។ ទោះជាយ៉ាងណាក៏ដោយ អ្នកចង់ដឹងពីការពិត ដូច្នេះអ្នកនឹងត្រូវដឹងថាធ្វេីដូចម្តេច ដើម្បីកុំឱ្យគាត់ឈឺចាប់។ ប្រសិនបើអ្នកចង់ដឹងថាតើមិត្តរបស់អ្នកកំពុងស្រលាញ់អ្នក ឬ យ៉ាងណានោះ ខាងក្រោមនេះ គឺជាសញ្ញាមួយចំនួនដែលអ្នកអាចយកទៅពិចារណាបាន។ ១. តែងតែផ្ញើសារមកអ្នកតាំងពីពេលព្រឹករហូតដល់យប់ ប្រសិនបើមិត្តភក្តិរបស់អ្នកតែងតែស្វាគមន៍អ្នកដូចជា «អរុណសួស្តី» «ញុំបាយថ្ងៃត្រង់នៅ?» «រាត្រី​សួស្តី» តាមការផ្ញេីរសារជារៀងរាល់ថ្ងៃ ហេីយគាត់ព្យាយាមរក្សាការសន្ទនានៅពេលអ្នកឆ្លើយតប នេះគឺអាចជាសញ្ញាមួយ។ មិត្ដភក្ដិរបស់អ្នកនឹកឃេីញអ្នកជានិច្ច ហើយគាត់ចង់ភ្ជាប់ទំនាក់ទំនងជាមួយអ្នក សូម្បីនៅពេលអ្នកនៅឆ្ងាយពីគ្នាក៏ដោយ។ ទោះជាយ៉ាងណាក៏ដោយ វាជាការល្អប្រសិនបើអ្នកអាចធ្វេីការព្យាយាមត្រួតពិនិត្យទម្លាប់គេមុនពេលសន្មត់។ ប្រសិនបើគាត់តែងតែធ្វើបែបនេះជាមួយមិត្តភក្តិផ្សេងទៀត នោះវាគ្រាន់តែជារឿងធម្មតាប៉ុណ្ណោះ។ ២.…

3
ស្នេហាយុវវ័យ

មនុស្សស្រី ៣ ប្រភេទនេះហើយ ដែលងាយនឹងត្រូវគេបោកប្រាស់ខ្លាំងណាស់

មនុស្សស្រី ដែលតែងតែត្រូវបានគេបោកបញ្ឆោត បោកប្រាស់ដោយងាយៗ ក៏ព្រោះតែនាងមានចំណុចខ្សោយ៣ចំណុចខាងក្រោមនេះ។ ១. មិនមានគោលការណ៍ និងគោលជំហរច្បាស់លាស់ មានស្ត្រីជាច្រើន ដែលមានអារម្មណ៍មិនសប្បាយចិត្ត មិននឹងន ព្រោះពួកគេមិនមានភាពជាម្ចាស់ការច្បាស់លាស់លើខ្លួនឯង។ ភាពទន់ខ្សោយរបស់ស្ត្រី គឺនាងមិនដឹងថា នាងត្រូវការអ្វី នាងជានរណាដែលពិតប្រាកដ។ កាន់តែមិនមានគោលការណ៍ ដូច្នេះវាធ្វើឱ្យជីវិតស្ត្រីបាត់បង់ទិសដៅ។ នារីប្រភេទនេះ ត្រូវការតែបុរសម្នាក់ដើម្បីបង្ហាញ និងស្រលាញ់គេបន្តិច ហើយគេនឹងទុកចិត្តគាត់ថាជាមនុស្សល្អចំពោះនាង។ នោះហើយជាមូលហេតុដែលពួកគេងាយចាញ់បោកបុរសដែលនៅក្បែរខ្លួនបំផុត។ ២. ងាយនឹងអភ័យទោសដដែលៗ ភាពស្មោះត្រង់មិនខុសទេចំពោះស្ត្រី ប៉ុន្តែប្រសិនបើអ្នកអភ័យទោសឱ្យបុរសម្នាក់ងាយៗពេក វាប្រាកដជាធ្វើឱ្យគាត់គិតថា អ្នកជាមនុស្សឆោតល្ងង់បំផុត។ កុំគិតថា ការដែលអ្នកអត់ទោស​អភ័យឱ្យមនុស្សម្នាក់នោះ ជារឿងដែលគេនឹងកែប្រែឱ្យសោះ។ ជាមួយបុរសខ្លះ…

3
ស្នេហាយុវវ័យ

១០ចំណុច! រៀបរាប់ពីចិត្តរបស់បុរស តោះ! ទៅសិក្សាឈ្វេងយល់ទាំងអស់គ្នា

#១០ចំណុចអំពីចិត្តបុរស ១. បុរសប្រើខួរក្បាលច្រើនជាងបេះដូង។ ដូច្នេះទើបបានជាបុរសភាគច្រើន មានមនោសញ្ចេតនារឹងៗជាងនារី។ មានតែបុរសមួយចំនួនក្នុងចំណោមពួកសិល្បករ និងពួកកវីនិពន្ធប៉ុណ្ណោះ ដែលអាចនឹងមានមនោសញ្ចេតនាទន់ភ្លន់ជាងនារីបាន។ ២. បុរសស៊ូស្រក់ញើសឈាម ហើយមិនងាយស្រក់ទឹកភ្នែកទេ។ តែបើបុរសយំវិញ មានន័យថាគាត់ឈឺចាប់ជាងនារីទៅទៀត។ ៣. គ្មានស្រីស្អាតណា ដែលគេចផុតពីខ្សែភ្នែកបុរសៗតាមប្រមាញ់នោះឡើយ។ បុរសរហ័សចាប់ចិត្តស្រឡាញ់លើនារីទាំងឡាយ តែមិនងាយចង់បានមកធ្វើជាប្រពន្ធនោះទេ។ ៤. បុរសភាគច្រើនលង់ស្រឡាញ់នារីស្អាត តែយកនារីល្អមករៀបការ។ ៥. មិនថាព្រាននារី ឬសុភាពបុរសទេ ពួកគេសុទ្ធតែជាអ្នកចូលចិត្តរាយអន្ទាក់ស្នេហ៍ គ្រាន់តែបច្ចេកទេសខុសគ្នា។ ព្រាននារីខ្លាំងខាងលែបខាយសម្ដី ចំណែកសុភាពបុរសខ្លាំងខាងរៀបឫក។ ព្រាននារីពូកែខាងឆក់យកបេះដូងនារី រីឯសុភាពបុរសពូកែខាងថែរក្សាបេះដូងនារី។ ៦. បុរសភាគច្រើនថ្វីបើមិនងាយស្មោះនឹងនារី…

Hg
សង្គម

(Girl Notice) ស្រីៗ​មិន​ចាំ​បាច់​សង្កេត​ច្រើន​ទេ បើ​មនុស្ស​ប្រុស​ចេញ​សញ្ញា ៤ នេះ​ស្មើ​នឹង​គេ​ស្រលាញ់​អ្នក​ហើយ

ក្នុង​ទំនាក់ទំនង​មនុស្ស​ពីរ​នាក់ រវាង​បុរស​និង​ស្រ្តី ពេល​ខ្លះ​អ្នក​មិន​ច្បាស់​នោះ​ទេ ថា​រាល់​ថ្ងៃ​ជា​អ្វី​នឹង​គ្នា គេ​គិត​មក​យើង​បែប​ណា ត្រឹម​ជា​អ្នក​ស្គាល់​គ្នា​ធម្មតា ឬ​ជា​ទំនាក់ទំនង​ពាក់​កណ្តាល​មិត្ត​ពាក់​កណ្តាល​ស្នេហា? សម្រាប់​មនុស្ស​ស្រី​ដែល​ចង់​សម្គាល់​ថា បុរស​ម្នាក់​នោះ​បាន​បាក់​ចិត្ត​ស្រលាញ់​អ្នក​ឬ​អត់? គឺ​ងាយ​ទេ ដោយ​ត្រឹម​សង្កេត​មើល ៤ ចំណុច​ដូច​ខាង​ក្រោម​នេះ៖ ៤) ព្យាយាម​ចូរ​មក​ក្បែរ​អ្នក នៅ​ពេល​គេ​បាក់​ចិត្ត​លើ​អ្នក គឺ​គ្រប់​ពេល​គេ​ព្យាយាម​ចង់​មក​នៅ​ក្បែរ​អ្នក ហើយ​ចង់​ជួប​អ្នក​ឲ្យ​បាន​ញឹកញាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ ៣) ចេះ​មាន​ការ​អៀនខ្មាស អារម្មណ៍​នៅ​ពេល​ស្រលាញ់ គឺ​ចាប់ផ្តើម​ចេះ​មាន​ការ​អៀនខ្មាស​បន្តិច​ហើយ បែប​នេះ​នៅ​ពេល​អ្នក​និយាយ​អ្វី​រាង​ស៊ី​ជម្រៅ​បន្តិច ឬ​មាន​កាយវិការ​ផ្អែមល្ហែម​ណា​បន្តិច គេ​ប្រាកដ​ជា​ចេញ​ប្រតិកម្ម​អារម្មណ៍​បែប​អៀនខ្មាស​មក​ភ្លាម។ ២) គេ​នឹក​អ្នក ពេល​ខ្លះ​មិន​ចាំ​បាច់​តែ​និយាយ​ថា ខ្ញុំ​នឹក​អ្នក ទើប​អ្នក​ដឹង​ថា​គេ​នឹក​អ្នក​នោះ​ទេ។ ត្រឹម​តែ​គ្រប់​សកម្មភាព​របស់​គេ ឬ​លេស​មួយ​ចំនួន​របស់​គេ…

3
ស្នេហាយុវវ័យ

មន្តស្នេហ៍ពិតរបស់មនុស្សស្រីទាំង ៣ ចំណុចនេះហើយ ដែលធ្វើឱ្យបុរសដែលជាដៃគូ មិនអាចចាកចេញពីនាងរួចនោះឡើយ

តើអ្នកមានដែលចាប់អារម្មណ៍ទេ ថានៅក្បែរខ្លួនមនុស្សប្រុសដែលពូកែៗ រមែងមានមនុស្សស្រីមុខមាត់ធម្មតាម្នាក់ជានិច្ច។ អត្ថបទនេះអាចវែងបន្តិច ប៉ុន្តែវាមានសារៈសំខាន់សម្រាប់មនុស្សស្រីយើងឈ្វេងយល់។ ដោយសារតែការងារ ទើបខ្ញុំអាចប្រាស្រ័យទាក់ទងជាមួយនឹងមនុស្សស្រីជាន់ខ្ពស់ជាច្រើន ដូច្នេះខ្ញុំសូមលើកយករឿងមួយមកនិយាយប្រាប់អ្នកទាំងអស់គ្នាចុះ។ ខ្ញុំមានមិត្តម្នាក់ នាងនិយាយប្រាប់ខ្ញុំថា ប្រសិនបើចង់ឱ្យមនុស្សប្រុសម្នាក់ស្រឡាញ់អ្នករហូតនោះ អាថ៌កំបាំង គឺមានតែមួយ ធ្វើជាបង្អែកស្មារតីរបស់គាត់ ធ្វើឱ្យគាត់ឃ្លាតឆ្ងាយពីអ្នកមិនរួច។ តម្រូវការខាងផ្លូវវិញ្ញាណស្មារតីរបស់បុរសមាន៣យ៉ាងធំៗគឺ ៖ ១. ធ្វើខ្លួនឱ្យមានតម្លៃ មិត្តខ្ញុំកាលនៅមហាវិទ្យាល័យឆ្នាំទី៤បានលួចស្រឡាញ់សាស្រ្តាចារ្យម្នាក់ គាត់គឺជាសាស្រ្តាចារ្យវ័យក្មេង អាយុមិនដល់៣០ឆ្នាំក៏ក្លាយជានាយករងសាលា រូបរាងសង្ហា គ្រួសារក៏ថ្លៃថ្នូរខ្ពង់ខ្ពស់ នៅក្បែរខ្លួនមានស្រីស្អាតចោមរោមដូចស្រមោច និងស្ករ។ ឯមិត្តខ្ញុំគ្រាន់តែជានារីធម្មតា ចរិតគ្រាន់បើ  ប៉ុន្តែបើដាក់នាងនៅក្នុងហ្វូងមនុស្ស គឺពិបាកនឹងរកមើលឃើញណាស់។ ប៉ុន្តែរយៈពេលមិនដល់២ឆ្នាំផង នាងអាចធ្វើឱ្យសាស្រ្តាចារ្យសង្ហារនោះសុំនាងរៀបការបាន។…

៣
គ្រួសារ

បន្ទាប់ពីរៀបការរួច មនុស្សប្រុស នឹងចាប់ផ្ដើមផ្លាស់ប្ដូរ ៥ ចំណុចនេះ

បន្ទាប់ពីរៀបការ មានគ្រួសារជារបស់ខ្លួនឯងរួចហើយ មិនមែនតែមនុស្សស្រីទេដែលមានការផ្លាស់ប្ដូរនោះ។ តែយ៉ាងណាមិញ មនុស្សប្រុសមួយចំនួនធំ ក៏ចាប់ផ្ដើមផ្លាស់ប្ដូរនូវគំនិត និងអារម្មណ៍ផងដែរ ព្រោះពាក្យថា គ្រួសារ ជាហេតុដែលធ្វើឱ្យមនុស្សម្នាក់ៗ មានការផ្លាស់ប្ដូរ នៅពេលដែលរៀបការ។ ១. បុរសក្រោយពេលរៀបការនឹងមិនសូវចាប់អារម្មណ៍លើមុខមាត់ទេ បន្ទាប់ពីរៀបការរួច បុរសជាច្រើននឹងលែងខ្វល់ពីរូបរាងរបស់ពួកគេទៀតហើយ តែយ៉ាងណា ក៏មានការស្លៀកពាក់ស្អាតបាត និងត្រឹមត្រូវជាងកាលនៅកំលោះ។ លើសពីនេះ ពួកគេក៏មិនសូវខ្វល់ពីលើមុខមាត់ ឬរូបសម្រស់ផ្ទាល់។ មិនត្រឹមតែប៉ុណ្ណោះទេ ក្រោយពេលរៀបការរួច ក៏មានសម្ពាធក្នុងរឿងខំប្រឹងធ្វើការបន្ថែម ដើម្បីរកលុយឱ្យបានច្រើន បានធ្វើឱ្យពួកគេលែងមានពេលខ្វាយខ្វល់ពីការថែរក្សារូបរាងខ្លួនឯងឱ្យនៅឋិតថេរដូចមុន។ ២. បន្ទាប់ពីរៀបការបុរសតែងតែប្រាថ្នាចង់បានសេរីភាព ពេលមិនទាន់រៀបការ បុរសតែចង់មានគូដើម្បីនៅជាមួយនារីដែលខ្លួនស្រលាញ់ពេញមួយថ្ងៃ។ ប៉ុន្តែនៅពេលពួកគេរៀបការរួច…

Rrr
សង្គម

នៅ​ក្បែរ​អ្នក​ថ្មី​ តែអារម្មណ៍នៅនឹក​អ្នក​ចាស់ ​មិន​បាច់​ឆ្ងល់​ទេ​មក​ពី​ហេតុផល ៥ យ៉ាង​នេះ

អ្នក​ធ្លាប់​បែកបាក់​ស្នេហា និង​បាន​ចាប់ផ្តើម​ស្នេហា​ថ្មី ប្រាកដ​ជា​ធ្លាប់​ទទួល​រង​នូវ​អារម្មណ៍​ដ៏​លំបាក​មួយ នោះ​គឺ​អារម្មណ៍​នៅ​នឹកនា​អ្នក​ចាស់ ហាក់​មិន​ដាច់​ស្រេច​ទាល់​តែ​សោះ។ ជឿ​ថា​អ្នក​ដែល​បាន​ចុច​អាន​អត្ថបទ​នេះ ​ក៏​ស្ថិត​ក្នុង​ចំណោម​អ្នក​ដែល​កំពុង​ទទួល​រង​នូវ​អារម្មណ៍​លំបាក​បែប​ហ្នឹង​ដូច​គ្នា។ បើ​អាន​ចប់​យល់​ខ្លះៗ​ហើយ អ្នក​គួរ​តែ​រៀន​ផ្លាស់ប្តូរ​អារម្មណ៍ ដើម្បី​កុំ​ឲ្យ​ខ្លួន​ឯង​ទទួល​រង​សម្ពាធ ហើយ​អ្នក​ថ្មី​ត្រូវ​ឈឺចាប់​ដោយ​គេ​មិន​ដឹង​អី​នោះ៖ ៥) អ្នក​ថ្មី​មិន​ល្អ​ដូច​អ្នក​មុន ស្នេហា​គឺ​បែប​ហ្នឹង​ហើយ ពេល​អ្នក​ឆ្លង​កាត់​ជាមួយ​អ្នក​ចាស់​ហើយ អ្នក​ថ្មី​យ៉ាង​ណាស់​ក៏​បាន​ស្មើ ឬ​ត្រូវ​តែ​ល្អ​ជាង​អ្នក​ចាស់។ បើ​យក​អ្នក​ថ្មី​មក ពុំ​បាន​ផ្តល់​ក្តី​សុខ​ដល់​អ្នក ចេះ​តែ​មាន​រឿង​ចម្រូងចម្រាស​ទាំង​ដែល​ស្នេហា​មិន​ទាន់​ចាប់ផ្ដើម​ស៊ីជម្រៅ​ផង​នោះ គឺ​ច្បាស់​ហើយ​អារម្មណ៍​ប្រៀបធៀប​ប្រាកដ​ជា​កើត​មាន។ ៤) អ្នក​នៅ​ទាក់ទង​ជាមួយ​អ្នក​ចាស់ បើ​ទោះ​បី​ជា​អ្នក​មាន​ដៃគូ​ស្នេហា​ថ្មី​ហើយ​ក្តី តែ​ទំនាក់ទំនង​រវាង​អ្នក​ចាស់​អ្នក​នៅ​តែ​ទាក់ទង​ជាមួយ​គេ​ដដែល។ ឧទាហរណ៍៖ ដូច​ជា​នៅ​រៀន​ជាមួយ​គ្នា បម្រើ​ការ​ជាមួយ​គ្នា ឬ​ឧស្សាហ៍​ជួប​មុខ​គ្នា នោះ​វា​ធ្វើ​ឲ្យ​អារម្មណ៍​របស់​អ្នក​មិន​អាច​ដាច់ស្រឡះ​បាន​ភ្លាមៗ​នោះ​ឡើយ។ ៣) ទោះ​មិន​ជួប​មុខ​ក្រៅ…

3
សង្គម

តើគួរធ្វើបែបណា បើយើងជ្រុលជាស្រឡាញ់ មនុស្សដែលគេមិនបានស្រឡាញ់យើង?

ស្រលាញ់ គឺជារឿងរបស់មនុស្សម្នាក់! ស្នេហា គឺជារឿងរបស់មនុស្ស២នាក់! ស្រលាញ់មនុស្សម្នាក់ដែលមិនបានស្រលាញ់ខ្លួន រាល់ការលះបង់ រាល់ក្តីស្រលាញ់ដ៏ជ្រាលជ្រៅ វាគ្រាន់តែធ្វើឱ្យយើងរំភើបតែម្នាក់ឯងប៉ុណ្ណោះ ដល់ទីបញ្ចប់ ក៏មានតែខ្លួនឯងពួននៅជ្រុងម្ខាងព្យាបាលរបួសដោយស្ងៀមស្ងាត់ដែរ។ មិនមែនជានិស្ស័យរបស់អ្នក ទោះអ្នកព្យាយាមទៅស្រលាញ់យ៉ាងម៉េចក៏ដោយ លទ្ធផលចុងក្រោយ ក៏មិនដូចជាអ្វីដែលអ្នកបានរំពឹងទុកដែរ ។ ស្រលាញ់មនុស្សម្នាក់ដែលមិនបានស្រលាញ់អ្នក ដំណើរផ្លូវស្នេហារបស់អ្នកប្រាកដជាជូរចត់ណាស់។ អ្នកស្រលាញ់គេ ដូច្នេះអ្នកគិតរកគ្រប់វិធីដើម្បីធ្វើល្អចំពោះគេ ប៉ុន្តែមនុស្សដែលមិនបានស្រលាញ់អ្នកវិញបែរជាយល់ថា សូម្បីតែបំណងល្អរបស់អ្នកក៏គេគិតថាជាបំណងអាក្រក់ទៅវិញដែរ។ អ្នកដែលធ្លាក់ក្នុងរណ្តៅស្នេហា គឺបានវង្វេងបាត់ខ្លួនឯង។ ដឹងច្បាស់ណាស់ថាម្នាក់នោះមិនស្រលាញ់អ្នកទេ នៅតែសុខចិត្តសុខកាយលះបង់គ្រប់យ៉ាងដើម្បីគេ។ ដឹងច្បាស់ថាការលះបង់របស់ខ្លួនឯងគ្មានការតបស្នងណាមួយត្រលប់មកវិញឡើយ នៅតែគិតចង់ធ្វើល្អចំពោះគេ។ ពេលដែលស្រលាញ់មនុស្សម្នាក់ គឺចាប់ផ្តើមបិទត្រចៀករបស់ខ្លួន លែងស្តាប់ពាក្យណែនាំរបស់អ្នកដទៃ ក្នុងកែវភ្នែកក្នុងចិត្តគឺនៅសល់តែមនុស្សម្នាក់នោះដែលអ្នកស្រលាញ់ប៉ុណ្ណោះ។ អ្នកខ្លួនឯងគឺមិនដឹងនោះទេ…

Tt
សង្គម

មនុស្ស​ប្រុស​បើ​ស្រលាញ់​អ្នក​ពិត គេ​នឹង​បង្ហាញ ៥ ចំណុច​នេះ​មក​ហើយ

ការ​ដែល​ចង់​សម្គាល់​មើល​ថា តើ​បុរស​ម្នាក់​នោះ​គ្រាន់​តែ​លេង​សើច​នឹង​យើង​ឬ ស្រលាញ់​យើង​ពិត​ប្រាកដ ជឿ​ថា​ស្រីៗ​គ្នា​យើង​ពេល​ខ្លះ​បែងចែក​មិន​ទាន់​ត្រូវ​នោះ​ទេ។ ពេល​ខ្លះ​ស្រីៗ​គិត​ខុស​តែ​ម្នាក់​ឯង ហើយ​ពេល​ខ្លះ​មើល​រំលង នាំ​ឲ្យ​មាន​ការ​សោកស្តាយ​ទៅ​ថ្ងៃ​ក្រោយ។ ក្នុង​អត្ថបទ​នេះ Knongsrok បង្ហាញ​វិធី ៥ ដើម្បី​សម្គាល់​ច្បាស់​ថា​បុរស​នោះ​ពិត​ជា​ស្រលាញ់​អ្នក​ប្រាកដ​ពិត​មែន៖ ៥) គេ​តែងតែ​នៅ​ក្បែរ​អ្នក បុរស​ដែល​ស្រលាញ់​អ្នក​ពិត ក៏​នឹង​បង្ហាញ​ទាំង​មុន​និង​ក្រោយ​នៃ​ការ​ណាត់​ជួប​ជា​លើក​ដំបូង (First Date)។ ខណៈ​ដែល​បុរស​ខ្លះ គេ​ខំ​ធ្វើ​ល្អ​ឬ​មក​ក្បែរ​យើង តែ​ពេល​គេ​ញ៉ែ​យើង​នោះ​ទេ លុះ​បាន​យើង​ក្លាយ​ជា​គូស្នេហ៍​គេ​ហើយ គេ​បែរ​ជា​ប្រើ​ចរិត លែង​សូវ​អើពើ​នឹង​យើង​ដូច​មុន ជា​ពិសេស​គឺ​ពេល​ជួប​បញ្ហា មិន​ដែល​សូវ​ឃើញ​វត្តមាន​របស់​គេ​ឡើយ។ បើ​ជួប​ប្រភេទ​នោះ គួរ​តែ​ជៀសវាង​ឲ្យ​ហើយ កុំ​ឲ្យ​ស្រក់​ទឹក​ភ្នែក​ទាន់។ ៤) និយាយ​ហើយ​ធ្វើ​បាន បុរស​ដែល​និយាយ​តែ​មាត់…