បន្ទាប់ពីរៀបការរួច មនុស្សប្រុស នឹងចាប់ផ្ដើមផ្លាស់ប្ដូរ ៥ ចំណុចនេះ

៣
ការផ្សាយពាណិជ្ជកម្ម

បន្ទាប់ពីរៀបការ មានគ្រួសារជារបស់ខ្លួនឯងរួចហើយ មិនមែនតែមនុស្សស្រីទេដែលមានការផ្លាស់ប្ដូរនោះ។ តែយ៉ាងណាមិញ មនុស្សប្រុសមួយចំនួនធំ ក៏ចាប់ផ្ដើមផ្លាស់ប្ដូរនូវគំនិត និងអារម្មណ៍ផងដែរ ព្រោះពាក្យថា គ្រួសារ ជាហេតុដែលធ្វើឱ្យមនុស្សម្នាក់ៗ មានការផ្លាស់ប្ដូរ នៅពេលដែលរៀបការ។

១. បុរសក្រោយពេលរៀបការនឹងមិនសូវចាប់អារម្មណ៍លើមុខមាត់ទេ

ការផ្សាយពាណិជ្ជកម្ម

7f0e684ca696c5c3c7bf127bc3caf2e0

បន្ទាប់ពីរៀបការរួច បុរសជាច្រើននឹងលែងខ្វល់ពីរូបរាងរបស់ពួកគេទៀតហើយ តែយ៉ាងណា ក៏មានការស្លៀកពាក់ស្អាតបាត និងត្រឹមត្រូវជាងកាលនៅកំលោះ។ លើសពីនេះ ពួកគេក៏មិនសូវខ្វល់ពីលើមុខមាត់ ឬរូបសម្រស់ផ្ទាល់។ មិនត្រឹមតែប៉ុណ្ណោះទេ ក្រោយពេលរៀបការរួច ក៏មានសម្ពាធក្នុងរឿងខំប្រឹងធ្វើការបន្ថែម ដើម្បីរកលុយឱ្យបានច្រើន បានធ្វើឱ្យពួកគេលែងមានពេលខ្វាយខ្វល់ពីការថែរក្សារូបរាងខ្លួនឯងឱ្យនៅឋិតថេរដូចមុន។

ការផ្សាយពាណិជ្ជកម្ម

២. បន្ទាប់ពីរៀបការបុរសតែងតែប្រាថ្នាចង់បានសេរីភាព

93b530bddcb658f65c50c74e3ed909a1

ការផ្សាយពាណិជ្ជកម្ម

ពេលមិនទាន់រៀបការ បុរសតែចង់មានគូដើម្បីនៅជាមួយនារីដែលខ្លួនស្រលាញ់ពេញមួយថ្ងៃ។ ប៉ុន្តែនៅពេលពួកគេរៀបការរួច ពួកគេមានអារម្មណ៍ថា ជីវិតរបស់ពួកគេគឺរឹតត្បិតខ្លាំងពេក។ ពួកគេតែងតែប្រាថ្នាចង់បានសេរីភាព ចេញក្រៅ បរិភោគអាហារជាមួយមិត្តភក្តិជាដើម។ សម្ពាធនៃអាពាហ៍ពិពាហ៍ បានធ្វើឱ្យពួកគេចង់ចេញទៅក្រៅ ដើម្បីបំបាត់អារម្មណ៍តានតឹង និងនឿយហត់មួយចំនួនរបស់ពួកគេ។

៣. បន្ទាប់ពីមានប្រពន្ធកូន បុរសកាន់តែចេះសន្សំសំចៃ

ការផ្សាយពាណិជ្ជកម្ម

2955e548bb6a15a6e731c36a777029f3

កាលពីមុនពេលនៅម្នាក់ឯង បុរសសុខចិត្តទិញរបស់ដែលគេចូលចិត្តដោយមិនចាំបាច់គិតច្រើន ឬបារម្ភពីអ្វីនោះឡើយ។ ប៉ុន្តែបន្ទាប់ពីរៀបការរួច ពួកគេត្រូវមើលថែរក្សាក្រុមគ្រួសារទាំងមូល ដូច្នេះពួកគេចាប់ផ្តើមចេះសន្សំ និងគ្រប់គ្រងចំណាយរបស់ពួកគេបានប្រសើរជាងមុន។

ការផ្សាយពាណិជ្ជកម្ម

៤. បុរសលែងសូវចេះនិយាយពាក្យផ្អែមល្ហែម

B35259c631b985eeaf9e47ffa24c1cc8

ការផ្សាយពាណិជ្ជកម្ម

នៅពេលមិនទាន់រៀបការ បុរសតែងតែនិយាយពាក្យផ្អែមពីរោះជាមួយនឹងគូស្នេហ៍។ ប៉ុន្តែនៅពេលពួកគេរៀបការហើយ បុរសកម្រប្រើពាក្យផ្អែមល្ហែមដូចកាលនៅជាសង្សារណាស់។ អាចនិយាយបានថា មកពីការរស់នៅជាមួយគ្នាក្នុងផ្ទះតែមួយ ឬអាចនិយាយបានថា បុរសគិតថា រៀបការរួចហើយ ក្លាយជាមនុស្សតែមួយហើយ ដូច្នេះ មិនចាំបាច់ផ្អែមល្ហែមអីទៀតនោះទេ។

៥. បន្ទាប់ពីរៀបការបុរសចាប់ផ្តើមធាត់ ឡើងទម្ងន់

ការផ្សាយពាណិជ្ជកម្ម

Screen Shot 2021 04 02 At 8.30.01 PM

បន្ទាប់ពីរៀបការការរួច បុរសនឹងចាប់ផ្ដើមប្រែរូបរាង គឺឡើងទម្ងន់យ៉ាងឆាប់រហ័ស ហាក់ដូចជាកត្តាកំណត់ទូទៅសម្រាប់បុរសជាច្រើន។ ការពិតដែលថាពួកគេធាត់ និងមិនសង្ហាដូចពីមុន អាចប្រហែលជាពួកគេមានផាសុកភាពល្អ និងមិនស្ថិតក្រោមសម្ពាធ មកពីធ្វើការហត់ គឺត្រូវញុំាបាយបីពេលយ៉ាងទៀងទាត់ជាមួយប្រពន្ធកូន ដូច្នេះហើយ ទើបធ្វើឱ្យពួកគេឡើងទម្ងន់បែបនេះ៕

ប្រភព ៖ Phunutoday / ប្រែសម្រួល ៖ Knongsrok

ការផ្សាយពាណិជ្ជកម្ម