១០ចំណុច! រៀបរាប់ពីចិត្តរបស់បុរស តោះ! ទៅសិក្សាឈ្វេងយល់ទាំងអស់គ្នា

3
ការផ្សាយពាណិជ្ជកម្ម

#១០ចំណុចអំពីចិត្តបុរស

១. បុរសប្រើខួរក្បាលច្រើនជាងបេះដូង។ ដូច្នេះទើបបានជាបុរសភាគច្រើន មានមនោសញ្ចេតនារឹងៗជាងនារី។ មានតែបុរសមួយចំនួនក្នុងចំណោមពួកសិល្បករ និងពួកកវីនិពន្ធប៉ុណ្ណោះ ដែលអាចនឹងមានមនោសញ្ចេតនាទន់ភ្លន់ជាងនារីបាន។

ការផ្សាយពាណិជ្ជកម្ម

២. បុរសស៊ូស្រក់ញើសឈាម ហើយមិនងាយស្រក់ទឹកភ្នែកទេ។ តែបើបុរសយំវិញ មានន័យថាគាត់ឈឺចាប់ជាងនារីទៅទៀត។

៣. គ្មានស្រីស្អាតណា ដែលគេចផុតពីខ្សែភ្នែកបុរសៗតាមប្រមាញ់នោះឡើយ។ បុរសរហ័សចាប់ចិត្តស្រឡាញ់លើនារីទាំងឡាយ តែមិនងាយចង់បានមកធ្វើជាប្រពន្ធនោះទេ។

ការផ្សាយពាណិជ្ជកម្ម

4258d54d39c87a444d9f7f8cfae43f36

៤. បុរសភាគច្រើនលង់ស្រឡាញ់នារីស្អាត តែយកនារីល្អមករៀបការ។

ការផ្សាយពាណិជ្ជកម្ម

៥. មិនថាព្រាននារី ឬសុភាពបុរសទេ ពួកគេសុទ្ធតែជាអ្នកចូលចិត្តរាយអន្ទាក់ស្នេហ៍ គ្រាន់តែបច្ចេកទេសខុសគ្នា។ ព្រាននារីខ្លាំងខាងលែបខាយសម្ដី ចំណែកសុភាពបុរសខ្លាំងខាងរៀបឫក។ ព្រាននារីពូកែខាងឆក់យកបេះដូងនារី រីឯសុភាពបុរសពូកែខាងថែរក្សាបេះដូងនារី។

៦. បុរសភាគច្រើនថ្វីបើមិនងាយស្មោះនឹងនារី តែបើគាត់ស្រឡាញ់ពិតប្រាកដហើយ គាត់ហ៊ានលះបង់គ្រប់យ៉ាងដើម្បីមនុស្សដែលខ្លួនស្រឡាញ់។

ការផ្សាយពាណិជ្ជកម្ម

122498298_210322057174965_5124279711555803462_n

៧. បុរសសម្បូរតណ្ហាច្រើនជាងនារី តែកម្សួលតណ្ហាបុរសបានតែមួយចម្រៀកនៃនារីប៉ុណ្ណោះ។ (និយាយឱ្យអាក្រក់ស្ដាប់បន្តិចគឺ បុរសឆាប់ឃ្លាន ហើយឆាប់ឆ្អែត តែនារីមិនងាយឃ្លានទេ តែបើឃ្លានហើយគឺមិនងាយឆ្អែត)។

ការផ្សាយពាណិជ្ជកម្ម

៨. បុរសភាគច្រើនមិនសូវចូលចិត្តរឿងកំប៉ិកកំប៉ុកទេ។ គាត់ចូលចិត្តរឿងធំៗ រឿងអស្ចារ្យ ហើយមហិច្ឆតារបស់គាត់ស្មើមេឃ។ ចំពោះប្រភេទវីរបុរសវិញ គាត់ស្រឡាញ់ជាតិជាងប្រពន្ធកូនរាប់រយដង។

A724ed7fef96cf5769717fcc1727faf0

ការផ្សាយពាណិជ្ជកម្ម

៩. បុរសចូលចិត្តឱ្យគេសរសើរសមត្ថភាពខ្លួន បើទោះជាគាត់ដាក់ខ្លួនក៏ដោយ។ ដូច្នេះហើយ ទើបអំនួតត្រូវបានគេរកឃើញនៅក្នុងខ្លួនបុរសច្រើនជាងនារី។

១០. ចំណុចខ្សោយរបស់បុរសភាគច្រើន គឺសម្រស់ស្រីស្អាត។ បុរសខ្លាំងយ៉ាងណា ក៏នៅតែអាចស្លាប់ក្រោមដៃដ៏ទន់ភ្លន់របស់នារី។ តែបើមានបុរសណាមិនចេះស្រឡាញ់នារីវិញ គាត់គឺជាប្រភេទបុរសដែលចិត្តដាច់បំផុត ឬក៏ទៅជាឃោរឃៅបំផុតនៅលើលោក។ បុរសប្រភេទនេះ ច្រើនឋិតនៅក្នុងពួកអ្នកដែលហ៊ានបូជាជីវិតដើម្បីបុព្វហេតុអ្វីមួយ៕

ការផ្សាយពាណិជ្ជកម្ម

Bc568a26c8cfb86fc90612c3d58ce4af

ប្រភពអត្ថបទដោយ ៖ យួង សូដា
រូបភាពព្រះបុត្រានៃប្រទេសព្រុយណេ Mateen Bolkiah

ការផ្សាយពាណិជ្ជកម្ម