មនុស្សស្រី ដែលតែងតែត្រូវបានគេបោកបញ្ឆោត បោកប្រាស់ដោយងាយៗ ក៏ព្រោះតែនាងមានចំណុចខ្សោយ៣ចំណុចខាងក្រោមនេះ។
១. មិនមានគោលការណ៍ និងគោលជំហរច្បាស់លាស់

មានស្ត្រីជាច្រើន ដែលមានអារម្មណ៍មិនសប្បាយចិត្ត មិននឹងន ព្រោះពួកគេមិនមានភាពជាម្ចាស់ការច្បាស់លាស់លើខ្លួនឯង។ ភាពទន់ខ្សោយរបស់ស្ត្រី គឺនាងមិនដឹងថា នាងត្រូវការអ្វី នាងជានរណាដែលពិតប្រាកដ។ កាន់តែមិនមានគោលការណ៍ ដូច្នេះវាធ្វើឱ្យជីវិតស្ត្រីបាត់បង់ទិសដៅ។
នារីប្រភេទនេះ ត្រូវការតែបុរសម្នាក់ដើម្បីបង្ហាញ និងស្រលាញ់គេបន្តិច ហើយគេនឹងទុកចិត្តគាត់ថាជាមនុស្សល្អចំពោះនាង។ នោះហើយជាមូលហេតុដែលពួកគេងាយចាញ់បោកបុរសដែលនៅក្បែរខ្លួនបំផុត។
២. ងាយនឹងអភ័យទោសដដែលៗ

ភាពស្មោះត្រង់មិនខុសទេចំពោះស្ត្រី ប៉ុន្តែប្រសិនបើអ្នកអភ័យទោសឱ្យបុរសម្នាក់ងាយៗពេក វាប្រាកដជាធ្វើឱ្យគាត់គិតថា អ្នកជាមនុស្សឆោតល្ងង់បំផុត។
កុំគិតថា ការដែលអ្នកអត់ទោសអភ័យឱ្យមនុស្សម្នាក់នោះ ជារឿងដែលគេនឹងកែប្រែឱ្យសោះ។ ជាមួយបុរសខ្លះ ការដែលអ្នកអត់ឱន និងអត់ធ្មត់កាន់តែច្រើនជាមួយគេ វាស្មើនឹងអ្នកៀ្ដល់ឱកាសឱ្យគេក្បត់ និងបោកប្រាស់អ្នកដដែលៗ។
ដូច្នេះអ្នកគួរតែដឹងឱ្យច្បាស់ថា ពេលណាគួរអភ័យ ហើយពេលណាដែលមិនគួរអភ័យ កុំឱ្យខ្លួនឯងអស់តម្លៃ ហើយត្រូវគេបោកប្រាស់ម្ដងហើយម្ដងទៀត។
៣. តែងតែមានអារម្មណ៍ខ្វះសន្តិសុខ ខ្វះការស្រលាញ់

មនុស្សដែលមានស្មារតីរឹងមាំ មិនខ្វះអារម្មណ៍ ពួកគេនឹងដឹងពីអ្វីដែលស្មោះត្រង់ និងអ្វីដែលជាការបោកប្រាស់។
ប៉ុន្តែនៅក្នុងសេចក្តីស្រឡាញ់ មនុស្សជាច្រើនរក្សាគំនិតនោះ។ ស្ត្រីល្ងីល្ងើងាយនឹងត្រូវបានបោកបញ្ឆោតដោយបុរសអាក្រក់ ដរាបណាមានមនុស្សល្អពួកគេគិតថាគាត់ស្មោះត្រង់។ បុរសទាំងនេះត្រូវបានគេបោកបញ្ឆោតម្តងហើយម្តងទៀត៕
ប្រភព ៖ Phunutoday ៖ ប្រែសម្រួល ៖ Knongsrok

