ស្នេហាយុវវ័យ

6
សង្គម

កុំលះបង់សម្រាប់គេពេក ព្រោះមនុស្សដែលយើងស្រឡាញ់ មិនប្រាកដថា គេយល់ពីការស្រឡាញ់ដ៏ពិតប្រាកដនោះឡើយ

នៅពេលខ្ញុំចាប់ផ្តេីមដឹងខ្លួនថាខ្ញុំលង់ស្រឡាញ់គេ​ បេះដូង​របស់ខ្ញុំក៏ចាប់ផ្តេីមបង្ហាញក្តីស្រឡាញ់ទៅគេ ​តាមរយៈទង្វេីរបស់ខ្ញុំដោយស្វ័យប្រវត្តិ​ ខ្ញុំក៏ចាប់ផ្តេីមគិតដល់គេមុនខ្លួនឯងដោយមិនដឹងខ្លួន​ ធ្វេីគ្រប់យ៉ាងដេីម្បីគេ​ ព្យាយាម​ផ្គាប់ផ្គន់​ចិត្តគេគ្រប់យ៉ាង​ ព្រោះតែខ្ញុំជាមនុស្សដែលកាន់តែស្រឡាញ់ប៉ុនណា​ ក៏កាន់តែលះបង់ច្រេីនប៉ុននោះ​។ ខ្ញុំធ្វេីគ្រប់យ៉ាងឡេីងហត់​ ទេីបខ្ញុំភ្ញាក់ខ្លួនដឹងថា ​អ្វីៗគ្រប់យ៉ាងដែលខ្ញុំបានលះបង់ដេីម្បីគេ វាមិនបានជ្រួតជ្រាបចូលទៅក្នុងបេះដូងគេបន្តិចណាសោះឡេីយ។​ តែអ្វីដែលជាប្រតិកម្មតបស្នងពីគេមកខ្ញុំវិញនោះ គឺសម្តីមេីលងាយ​ កាយវិការ​មិនផ្តល់តម្លៃ​ ខ្ញុំកាន់តែលះបង់ ខ្ញុំក៏កាន់តែក្លាយជាមនុស្សគ្មានតម្លៃក្នុងក្រសែភ្នែកគេ​ គេបែរជាគិតថាខ្ញុំទន់ខ្សោយ​ ខ្ញុំគ្មានអ្នកណាយក​ ខ្ញុំទៅណាមិនរួចពីគេ​ មិនអាចចាកចេញពីគេបានទៅវិញ។ ខ្ញុំមិនខឹងទេ តែនឹកហួសចិត្ត ហេីយក៏ខកចិត្តជាខ្លាំង មិនគួរណាមនុស្សដែលខ្ញុំស្រឡាញ់មានគំនិតអាត្មានិយមដល់កម្រិតនេះទេ​ សោកស្ដាយ​ណាស់ដែលមកស្រឡាញ់ ស្មោះស្ម័គ្រនឹងមនុស្សបែបនេះ​ សុំដាស់ឱ្យភ្ញាក់បន្តិចចុះ​ កាលដែលគេធ្វេីដេីម្បូីអ្នក មិនមែនបានសេចក្តីថា គេគ្មានជម្រេីសនោះទេ គ្រាន់តែមិនជ្រេីស​…

6
សង្គម

ខ្ញុំមិនមែនជាតួជំនួសរបស់អ្នកណា សូមកុំយកខ្ញុំទៅលេងសើច

ក្នុងរឿងកុន តួអង្គដែលលេចធ្លោដែលមនុស្សភាគច្រេីនស្គាល់នោះគឺ​ តួអង្គ​ឯក​ និង​តួអង្គ​រង​ ចំណែកឯតួអង្គជំនួសមានត្រឹមតែឈ្មោះ តែក៏គ្មានរូបរាងនៅក្នុងក្រសែភ្នែកអ្នកណានោះទេ បានត្រឹមតែជំនួសពេលគេត្រូវការតែប៉ុណ្ណោះ។​ វាក៏មិនខុសអីនឹងជីវិតពិតបន្តិចណាឡើយ​ នៅពេលគេឈ្លោះគ្នារឿងស្នេហាគេ​ គេក៏មករកយេីងដេីម្បីកំដរគេខូចចិត្ត​ ចំណែកយេីងឯណេះវិញ ក៏ទំនេរឱ្យគេខ្ចីលេង​ ខ្ចីធ្វេីជាមនុស្សជំនួស​ ជំនួសពេលដែលគេនោះមិននៅ​ ជំនួសមនុស្សពិតប្រាកដរបស់គេ។​ តែគេក៏ភ្លេចថាមនុស្សកំដរម្នាក់នេះ ក៏មានបេះដូងចេះឈឺ​ ចេះអន់ចិត្ត​ដែរ។ ព្រមទទួលស្គាល់ថាពេញចិត្តនឹងកំដរគេហូរទឹកភ្នែក​ ស្ម័គ្រចិត្ត​នឹងឱ្យស្មាគេផ្អែក​ ទទួលធ្វេីជាអ្នកស្តាប់គ្រប់បញ្ហារបស់គេ​ ប៉ុន្តែក៏ឈឺ​ ឈឺដែលយេីងសំខាន់បានតែមួយភ្លែត​ យេីងបាននៅក្បែរគេត្រឹមពេលខ្លី​ ពេលគេត្រូវគ្នា យេីងក៏លែងសំខាន់មួយរំពេចន៍​ ពេលគេឯការគេក៏មានយេីងនៅជិត​ ពេលគេខូចចិត្តគេក៏មានយេីងនៅក្បែរ​ ចុះយេីងវិញមានអ្នកណា? វាពិតជាឈឺខ្លាំងណាស់ នៅពេលនរណាធ្វេីឱ្យយេីងមានអារម្មណ៍ថា យេីងជាមនុស្សពិសេសសម្រាប់គេ​…

6
សង្គម

ដល់ពេលដល់វេលាដែលសក្តិសម យើងប្រាកដជាបានជួបស្នេហាពិត ជួបមនុស្សដែលស្រឡាញ់យើងពិតមិនខាន

អតីតកាលខ្ញុំធ្លាប់ឈឺចាប់ច្រេីនដងណាស់​ បេីឱ្យរាប់នឹងដៃ ប្រហែលជាមិនអស់ទេដឹង​ ប្រហែលជាត្រូវយកម៉ាស៊ីនគិតលេខមកប្រេីទេីបអាចដឹងពីចំនួនដងនៃការខូចចិត្តរបស់ខ្ញុំកន្លងមក​នេះ។ ព្រោះតែហេតុផលនេះហើយ ដែលជាហេតុផលធ្វើឱ្យខ្ញុំសុខចិត្តនៅទំនេរ​ មិនទាន់ហ៊ានបេីកបេះដូងទទួលយកអ្នកណានៅឡេីយ​ ដោយសារតែខ្ញុំមិនចង់ត្រឡប់ទៅស្ថិតក្នុងស្ថានភាពក្លាយជាទាសករស្នេហារបស់អ្នកណាទៀត។ អ្នកណាថាខ្ញុំនៅនឹកអាឡោះអាល័យសង្សារចាស់ ដែលធ្លាប់បោះបង់មនុស្សស្រីស្មោះត្រង់ដូចខ្ញុំ​ ទេីបខ្ញុំមិនមានសង្សារ​ គិតខុស៣៦០ដឺក្រេហេីយ​ ខ្ញុំសុខចិត្តនៅឯកា​ មិនទទួលយកស្នេហាពីអ្នកណា ​ព្រោះខ្ញុំភ័យខ្លាចត្រូវជួបមនុស្សដូចពួកគេទៅវិញទេ។​ គ្មានពាក្យថាហួសពេលនោះទេសម្រាប់ស្នេហ៍ពិត​ ស៊ូរង់ចាំយូរបន្តិចក៏ប្រសេីរជាងទៅចំណាយពេលវេលា​ ចំណាយក្តីស្រឡាញ់​ ទៅលេីមនុស្សខុស​ម្ដងហើយម្ដងទៀត វាពិតជាមិនគប្បីនឹងខ្លួនឯនោះឡើយ។ ជារឿយៗមនុស្សស្មោះត្រង់ដូចយេីង ក៏នឹងត្រូវទទួលរបស់ថែមពីគេនោះគឺ​ ទឹកភ្នែក​ហ្នឹងឯង​ បែបនេះហេីយ ទេីបខ្ញុំមិនរត់ដេញតា​មស្នេហ៍ពិតទៀតទេ​ មនុស្សពិត​ ស្នេហ៍ពិតនឹងមករកយេីងដោយឯកឯងក្នុងពេលវេលាមួយដែលសក្តិសមបំផុត៕ អត្ថបទ ៖ អេដមីន ហត់ /…

6
សង្គម

មើលតែប៉ុណ្ណឹង ក៏ដឹងហើយថា គេខ្វល់ពីយើងឬក៏អត់ហើយ?

មនុស្សយើងរមែងចាំដល់ស្លឹកឈើជ្រុះទើបដឹងថាដល់រដូវរំហើយ ចាំដល់មនុស្សធ្លាក់ខ្លួនលំបាក ទើបដឹងពីមិត្តពិតប្រាកដ តាមពិតទៅអ្នកដែលកំដរនៅក្បែរខ្លួនអ្នកយូរបំផុត ទើបជាមនុស្សដែលអ្នកស្រលាញ់បំផុត មនុស្សអ្នកដែលជិតបំផុតហើយកាន់តែដៃ ទើបជាមនុស្សដែលស្រលាញ់អ្នកបំផុត។ មនុស្សដែលខ្វល់ពីអ្នកពិតប្រាកដ មិនមែនមើលថាគេកំដរអ្នកបានយូរប៉ុនណាទេ តែមើលថាមនុស្សម្នាក់នេះនៅក្នុងចិត្តមានអ្នកឬអត់ មនុស្សដែលមានអ្នកក្នុងចិត្ត ទើបអាចសកម្មមករកអ្នកមុន តែមនុស្សម្នាក់ដែលគ្មានអ្នកក្នុងចិត្ត រមែងតែធ្វេសប្រហែលពីការស្ថិតនៅរបស់អ្នក មានតែមនុស្សដែលខ្វល់ពីអ្នកទេ ទើបអាចយកអ្នកទុកក្នុងចិត្តគ្រប់ពេលវេលា។ ខ្វល់ពីអ្នកពិតឬអត់ តាមពិតទៅនៅក្នុងចិត្តអ្នកច្បាស់លាស់ជាងគេ មានពេលខ្លះគ្រាន់តែមិនព្រមឱ្យខ្លួនឯងភ្ញាក់តែប៉ុណ្ណោះ នៅក្នុងចិត្តធ្វើពុតប្រាប់ខ្លួនឯងថា គេខ្វល់ពីអ្នក។ មនុស្សដែលស្រលាញ់អ្នកពិត មិនមែនគេមានរូបរាងស្រស់ប្លែកពីគេនោះទេ រឹតតែមិនមែនព្រោះតែគេមានចំណេះដឹងខ្ពស់ដែរ ក៏មិនមែនព្រោះតែគ្រួសារគេមានបានដែរ តែគេអាចផ្តល់អារម្មណ៍ម្យ៉ាង ដែលអ្នកដទៃមិនអាចផ្តល់ឱ្យអ្នកបាន អារម្មណ៍បែបនេះប្រៀបបានដូចជាដាំចុះទៅក្នុងដួងចិត្តរបស់អ្នក ធ្វើឱ្យមនោសញ្ចេតនាមានសំណើមមិនឈប់ឈរ ទើបអាចមានផ្កាពណ៌ស្រស់ឆើតឆាយរីកស្គុះស្គាយបាន។ មានតែមនុស្សដែលខ្វល់ពីអ្នកដោយពិតប្រាកដទេ ទើបចេះស្រលាញ់ថ្នាក់ថ្នមអ្នក…

6
សង្គម

កាន់តែឯកា កាន់តែស្ងៀមស្ងាត់ កាន់តែឈឺចាប់ រឹតតែចង់នៅម្នាក់ឯង

ការដែលអ្នកឃេីញខ្ញុំ Share Drama លេី Social Media បញ្ចេញអារម្មណ៍ឯការតាម​ Story នោះវាគ្រាន់តែជាចំណង់ចំណូលចិត្តខាង Dramatic តែប៉ុណ្ណោះ។ ខ្ញុំមិនបានមានអារម្មណ៍សមាមាត្រទៅនឹងអីដែលបានបង្ហាញទៅ​ខាងក្រៅទេ ព្រោះថាពេលខ្ញុំពិបាកចិត្តពិតប្រាកដ ខ្ញុំបែរក្លាយទៅជាមនុស្សដែលស្ងាត់ស្ងៀមទៅវិញ។ បើពេលណាដែលបាត់ខ្ញុំពីបណ្តាញសង្គមមួយរយៈ​ ហេីយអ្នកគ្មានថ្ងៃដឹងទេថា ខ្ញុំជួបបញ្ហាអ្វីខ្លះ មានរឿងពិបាកចិត្ត​បែបណាខ្លះ ព្រោះខ្ញុំមិនព្រមឱ្យអ្នកណាដឹងថាខ្ញុំកំពុងស្មុគស្មាញនោះឡើយ​ រឹតតែមិនចង់ឱ្យអ្នកណាមកមានអារម្មណ៍យ៉ាប់ជាមួយនឹងខ្ញុំដែរ … លេីកលែងតែគេជាមនុស្សដែលសំខាន់ គេនឹងដឹងដោយខ្ញុំមិនបាច់ប្រាប់។ មានពេលមួយដែលត្រូវគេងបង្ហូរទឹកភ្នែក យ៉ាងកណ្តោចកណ្តែងបំផុត​ ក្នុងចិត្តបានត្រឹមប៉ង​ ខួរក្បាលបានត្រឹមតែគិត​ ថា​បេីសិនមាននរណាម្នាក់ Call មកសួរថា​ កេីតអីទេ? Okayy…

6
សង្គម

ទោះបីពីមុន ខ្ញុំស្រឡាញ់អ្នកប៉ុនណា តែចង់ប្រាប់ថា ពេលនេះ បេះដូងខ្ញុំលែងមានកន្លែងសម្រាប់ដាក់អ្នកទៀតហើយ

ខ្ញុំធ្លាប់ស្រឡាញ់​ ខ្ញុំធ្លាប់ឈឺ​ ខ្ញុំធ្លាប់យំ​ ខ្ញុំធ្លាប់​អត់ឱន​ ប៉ុន្តែអ្វីដែលខ្ញុំមិនធ្លាប់គឺ​ មិនធ្លាប់ក្បត់អ្នក​ មិនធ្លាប់ឈប់ស្រឡាញ់អ្នក​ ទោះអ្នកខុសដដែលៗប៉ុន្មានដងក៏ដោយចុះ​…។ តែពេលនេះខ្ញុំខ្លួនឯងក៏មិនប្រាកដក្នុងចិត្តថា នៅស្រឡាញ់អ្នកខ្លាំងដូចដេីមដែរ។​ ពិតណាស់ខ្ញុំជាអ្នកប្រាប់ថា​ “No matter how wrong you are ,you still have the best space in my heart”។ ប៉ុន្តែរយៈពេលក្រោយមកនេះ ខ្ញុំបែរជាមានអារម្មណ៍ថាគ្រប់យ៉ាងខ្ញុំលេីកទោសឱ្យអ្នកបានក៏ពិតមែន​ តែកំហុសរបស់អ្នកទាំងអស់នោះ វានៅតែដិតជាប់ក្នុងបេះដូងរបស់ខ្ញុំ ប្រៀបដូចជាមានអ្វីម្យ៉ាងដែលរំអុកខួរក្បាល​ឱ្យចាក់បេះដូងគ្រប់ពេល​ បេះដូងខ្ញុំក៏ចុះខ្សោយបណ្តាលឱ្យចន្លោះដែលខ្ញុំដាក់អ្នកនោះ…

៨
សង្គម

បើគេស្រឡាញ់យើងពិត គេប្រាកដជាធ្វើគ្រប់យ៉ាងដើម្បីយើង ដោយមិនបាច់បង្ខំអ្វីឡើយ

កុំទៅបង្ខំនរណាម្នាក់ ឱ្យគេកែប្រែដេីម្បីយេីង​ ឱ្យគេធ្វេីជាខ្លួនគេទៅ​ ព្រោះការខំប្រឹងធ្វេីអីដែលមិនមែនជាខ្លួនឯង​ ធ្វេីដេីម្បីផ្គាប់ចិត្តអ្នកដទៃ ប្រាកដជាមិនអាចធ្វេីបានយូរឡើយ​ បន្តិចទៅគេក៏ត្រឡប់ទៅរកភាពដេីមរបស់គេវិញដោយហាមពុំបាន។​ ត្រូវចាំថា បេីនរណាម្នាក់ស្រឡាញ់​យេីងពិតប្រាកដ ហេីយយេីងជាចំណែកមួយសំខាន់ក្នុងជីវិតគេ​ នោះគេ​នឹងធ្វេីខ្លួនជាសង្សារដែលឱ្យយេីងញញឹមច្រេីនជាងយំ​ មិនល្អមិនអស្ចារ្យតែខ្លាចរអានឹងឃេីញទឹកភ្នែកយេីងហូរដោយសារតែគេ។ មនុស្សបេីគេស្រឡាញ់ គេនឹងធ្វេីឱ្យដើម្បីយើងដោយគ្មានល័ក្ខខណ្ឌ គេនឹងផ្ដល់ឱ្យយើងគ្រប់យ៉ាង ដោយមិនចាំបាច់ស្នេីរសុំ​ គេនឹងដឹងតួនាទីថា​ ត្រូវធ្វេីបែបណាទេីបមនុស្សដែលគេស្រឡាញ់ញញឹមច្រេីនជាងការសម្រក់ទឹកភ្នែក….។ ពេលនេះខ្ញុំប្រាកដក្នុងចិត្តហេីយថា​ គ្មានអ្វីទិញភាពស្មោះត្រង់បានពិតមែន​ សូម្បីតែទំហំនៃក្តីស្រឡាញ់​ រួមជាមួយអំពេីល្អក៏នៅតែមិនអាចបង្ខំឱ្យនរណាម្នាក់មកស្មោះត្រង់ជាមួយយេីងបាន​ដែរ លុះត្រាតែថាគេចង់ផ្តល់ភាពស្មោះត្រង់មកឱ្យយេីងដោយខ្លួនឯង​ ថ្ងៃនេះ​ ឬ​ថ្ងៃស្អែក​ ខ្ញុំនៅតែរំពឹងថា ខ្ញុំទទួលបានភាពស្មោះត្រង់ពីអ្នក ប្រសិនបេីនេះជាក្តីស្រឡាញ់ពិតប្រាកដ…។ មិនថាត្រូវចំណាយពេលរង់ចាំយូរយ៉ាងណាទេ ក៏ខ្ញុំនៅតែជឿជាក់ថា ស្នេហាពិត គឺនៅតែមាន…

៨
សង្គម

បែកគ្នាចុះ ខ្ញុំព្រមខុស ខ្ញុំព្រមធ្វើជាមនុស្សអាក្រក់ សំខាន់ឱ្យតែខ្ញុំបានរួចផុតពីទំនាក់ទំនងដែលមានតែរឿងឈឺចាប់មួយនេះ

ឱបណែនយ៉ាងណា​ក៏ត្រូវលែង​ សុបិន​ល្អយ៉ាងណាចុងក្រោយក៏ត្រូវដាស់ សុំមិនអរគុណដល់និស្ស័យ​ តែអរគុណដល់ពេលវេលាដែលយេីងបានក្បែរគ្នាយូរដល់ថ្នាក់នេះ​ បេីសិនរយៈពេលច្រេីនខែ​ ច្រេីនឆ្នាំមកនេះ​ ខ្ញុំវាគ្មានន័យសោះក្នុងក្រសែភ្នែកអ្នក​ ខ្ញុំគិតថាដល់ពេលហេីយដែលខ្ញុំត្រូវដោះលែងខ្លួនឯង។​ ឈានដល់អាយុប៉ុណ្ណឹងហេីយ ខ្ញុំមិនប៉ងប្រាថ្នាមនុស្ស​ Perfect អីទេ គ្រាន់តែត្រូវការមនុស្សម្នាក់ដែលច្បាស់លាស់ ហេីយគោរព ឱ្យតម្លៃខ្ញុំតែប៉ុណ្ណោះ ពួកយើងបែកគ្នាមិនបាច់វែកញែកថាអ្នកណាខុសអ្នកណាត្រូវ ព្រោះខ្ញុំមិនចង់ត្រូវ ឬខុសអីទាំងអស់ សុំត្រឹមបានដោះលែងខ្លួនឯងពីការរស់នៅក្បែរមនុស្សម្នាក់ដែលមិនឱ្យតម្លៃខ្ញុំ ប៉ុណ្ណឹងខ្ញុំក៏មានក្តីសុខហេីយ។ ឱ្យគេត្រូវ គេជាមនុស្សល្អ ខ្ញុំព្រមខុស ខ្ញុំអាក្រក់ ខ្ញុំចាញ់ក៏បានដែរ សំខាន់ពេលនេះខ្ញុំបានយកពេលមេីលថែខ្លួនឯងម្តង ព្រោះកន្លងមកនេះ ទុកខ្លួនឯងចោលមករហូត​។ សម្រាប់ទំនាក់ទំនងមួយនេះរបស់ពួកយើង បេីសួរថា​ ស្រឡាញ់គេទេ? ចម្លេីយ​ប្រាកដជាស្រឡាញ់ខ្លាំងបំផុតហេីយ​…

Jj
សង្គម

មនុស្សប្រុស ៤ ប្រភេទនេះ មិនស្មើសំរាមផង ស្រីៗកុំទឹកភ្នែកនៅស្តាយស្រណោះពួកគេទៀតអី

ក្នុង​ទំនាក់ទំនង​ស្នេហា​រវាង​មនុស្ស ២ នាក់ ជឿ​ថា​មិន​សុទ្ធ​តែ​មាន​ចំណុច​ល្អ​គ្រប់​ដប់​នោះ​ទេ ក៏​មាន​លាយឡំ​ចំណុច​មិន​ល្អ​ខ្លះ វា​ជា​រឿង​ធម្មតា។ ប៉ុន្តែ​ត្រូវ​សួរ​ដែរ​ថា អ្វី​ដែល​គេ​ធ្វើ​ចេញ​មក​វា​សម​នឹង​អាច​ប៉ះប៉ូវ​មិន​ប្រកាន់​ទោស​ដែរ​ឬ​ទេ ព្រោះ​ទង្វើ​ខ្លះ​អាច​រាប់​បាន​ថាពួកគេមិនស្មើនឹងសំរាមផង ហើយ​យើង​គ្មាន​អ្វី​ត្រូវ​ទៅ​សោកសៅ ឬ​សោកស្តាយ​នឹង​ដើរ​ចេញ​ពី​ទំនាក់ទំនង​មួយ​នោះ​ទេ។ Knongsrok បង្ហាញ​បុរស ៤ ប្រភេទ ដែល​អ្នក​គួរ​តែ​កុំ​យក​ខ្លួន​បៀត ហើយ​បើ​បាន​ជួប​ហើយ ក៏​រៀន​កាត់​ចិត្ត​ទៅ គេ​មិន​សម​នឹង​យើង​ឡើយ៖ ៤) មាន​ទំនោរ​ទៅ​លើ​ការ​ប្រើ​ហិង្សា សម័យ​នេះ​ហើយ​ ក៏​សមល្មម​ទទួល​បាន​ការ​អប់រំ មាន​ឱកាស​ក្រេប​យក​ចំណេះដឹង​គ្រប់​ទិសទី ហើយ​បើ​នៅ​ប្រើ​អំពើ​ហិង្សា​កើត​ទៀត មិន​ដឹង​ហៅ​ថា អ្វី​នោះ​ទេ។ ពាក្យ​ហា​ឡើង​ថា ស្រលាញ់​អ្នក តែ​ពេល​ខឹង ទប់​អារម្មណ៍​មិន​បាន ក៏​ហ៊ាន​លើក​ដៃ​វាយ​អ្នក…

៨
សង្គម

ស្រឡាញ់ខ្លាំងប៉ុនណា ក៏កុំអាត្មានិយម ធ្វើឱ្យគេលំបាកដោយសារតែការស្រឡាញ់តែម្ខាងរបស់យើងអី

នៅពេលមួយដែលបេះដូងយេីង បានលង់ស្រឡាញ់នរណាម្នាក់ខ្លាំង​ ហេីយ យើងប្រាកដជាច្បាស់ក្នុងចិត្តថា គ្មានអ្នកណាអាចចូលមកជំនួសគេបានឡើយ​ ពេលនោះហេីយ ដែលយើងនឹងដឹងថាការពិតក្តីស្រឡាញ់ គឺជាការផ្តល់ឱ្យ មិនមែនជាទាមទារ​ ឬជាការបង្ខំពីគេនោះឡើយ។ ច្បាស់ណាស់ថា យើងសុំត្រឹមបាននៅក្បែរគេ​ មេីលថែគេ​ បានស្រឡាញ់គេ​យេីងក៏មានក្តីសុខ​ ទោះបីគេមិនបានមេីលឃេីញ​ មិនបានដឹងឮ ឬមិនបានចាប់អារម្មណ៍ពីអ្វីដែលយេីងបានធ្វេីចំពោះគេក៏ដោយចុះ​ យេីងក៏ពេញចិត្ត ព្រោះបានធ្វេីឱ្យមនុស្សម្នាក់ដែលយេីងស្រឡាញ់ស្មេីជីវិត។ លើសពីនេះ បើទោះបីជាពេលខ្លះ គេនិយាយស្តីមិនល្អ​ មិនខ្វល់ខ្វាយពីក្តីស្រឡាញ់របស់យេីង​ មិនដែលគិតពីអារម្មណ៍របស់យេីង តែក៏មិនដែលខឹងគេម្តងណាឡេីយ​ មានតែព្យាយាមធ្វេីឱ្យល្អបំផុត ដេីម្បីទទួលបានក្តីស្រឡាញ់ពីគេ​មកវិញនៅថ្ងៃណាមួយ។ ដ្បិតថាអារម្មណ៍ ការស្រឡាញ់ និងការលះបង់តែម្ខាង វាឈឺបន្តិចមែន តែក៏ពេញចិត្ត…

៨
សង្គម

ហេតុអ្វីពេលដែលគេតាមស្រលាញ់បែរជាមិនស្រលាញ់ តែពេលដែលបដិសេធហើយ បែរជានឹកគេរាល់ថ្ងៃ?

មនុស្សស្រីជាច្រើនសុទ្ធតែមានភាពវង្វេងវង្វាន់ចំពោះរឿងមួយនេះ មានពេលខ្លះជួបនឹងបញ្ហាត្រូវបានមនុស្សប្រុសតាមស្រលាញ់ បែរជាមើលគេមិនចូលភ្នែកទៅវិ តែដល់ពេលបដិសេធចំពោះគេហើយ ក៏ចាប់អារម្មណ៍ថាខ្លួនបែរជានឹកគេរាល់ថ្ងៃ។ ពេលនោះនឹងសួរខ្លួនឯងថា ហេតុអ្វីបានជាបដិសេធគេ តើគេពិតជាមិនល្អមែនឬ? សឹងតែដល់ថា្នក់កើតចិត្តសង្ស័យពីខ្លួនឯងទៀត។ តាមពិតទៅ មិនចាំបាច់ដល់ថ្នាក់នេះទេ នេះគឺជារឿងធម្មតា ឱ្យតែពួកយើងយល់ច្បាស់ពីមូលហេតុដែលនៅពីក្រោយរឿងមួយនេះ គឺនឹងស្រឡះចិត្តជាមិនខាន។ ពេលដែលមនុស្សប្រុសតាមស្រលាញ់ យើងបានបដិសេធនឹងរូបគេ ក្រោយមកក៏ចាប់អារម្មណ៍ថាមានចិត្តនឹកដល់គេទៅវិញ ភាគច្រើនគឺមានមូលហេតុទាំង២នេះ ៖ ១. ពិតជាមិនស្រលាញ់មែន ២. សកម្មភាពតាមស្រលាញ់ខ្លាំងពេក បានបណ្តាលឱ្យនាងមិនយល់ពីអ្នក ហើយកើតមាននូវទស្សនៈរើសអើង – មូលហេតុទី១ បើយោងតាមស្ថានភាពទី១ ច្បាស់ណាស់មិនចាំបាច់និយាយទេ នោះគឺពិតជាមិនស្រលាញ់។ បន្ទាប់ពីបដិសេធហើយ មូលហេតុដែលនៅនឹករឭក…

៨
សង្គម

ទំនាក់ទំនង​ដែលមិនច្បាស់លាស់បែបហ្នឹង តើគួរបន្ត ឬក៏បញ្ចប់?

ទំនាក់ទំនង​ស្នេហានេះណាមានច្រេីនបែប ច្រេីនសណ្ឋានណាស់ តែទំនាក់ទំនងដែលឈឺចាប់បំផុតនោះគឺ​ ទំនាក់ទំនងដែលមិនច្បាស់លាស់​ មិនច្បាស់ត្រង់ថា​ តេីយេីងមានតំណែងអ្វីក្នុងបេះដូងគេឱ្យពិតប្រាកដ​។ បេីមេីលទៅលេីទង្វេីរាល់ថ្ងៃ ពួកយេីងក៏ដូចជាសង្សារនឹងគ្នា​ ឆាតជាមួយគ្នារាល់ថ្ងៃ​ បារម្ភ​ពីគ្នា​ ពេលខ្លះក៏លួចប្រចណ្ឌគេ​ អន់ចិត្ត​នឹងគេ​ បាត់មុខគេយូរក៏គេងនឹក​ គេមិនបានឆាតមកសួរនាំក៏ខឹងគេ​ គេមិនលួងក៏គេងយំ មិនសុខចិត្ត​ តែថា ហេតុអីក៏យេីងត្រូវមានអារម្មណ៍បែបនេះដែរ​ ទាំងដែលយេីង និងគេ មិនមានឈ្មោះជាសង្សារឯណា​។ ហឹម! គិតដល់ត្រង់ចំណុចនេះម្តងណា ក៏មានអារម្មណ៍មិនសូវល្អសោះ​ ត្រូវមកអង្គុយសួរខ្លួនឯងថា យេីងត្រូវជាអ្វីនឹងគ្នា?​ ចុះបេីថ្ងៃណាគេទៅមានអ្នកណាផ្សេង យេីងត្រូវគិតយ៉ាងម៉េច?​ ព្រោះបេីតាមឋានៈយេីងពេលនេះ យេីងក៏គ្មានសិទ្ធិខឹង ឬចោទថាគេក្បត់ចិត្តបានឡើយ​ ព្រោះគេ…

៨
ស្នេហាយុវវ័យ

ពីមនុស្សដែលស្រឡាញ់គ្នាខ្លាំង​ ក្លាយជាមនុស្សដែលធ្លាប់ស្រឡាញ់គ្នា សួរថា មានអារម្មណ៍បែបណា?

ពេលនឹកដល់អ្នក ខ្ញុំមិនអាចធ្វេីអីក្រៅពីទាញទូរសព្ទមកបេីកមេីលរូបថតដែលយេីងធ្លាប់ថតជាមួយគ្នា​ អានសារចាស់ៗដែលយេីងធ្លាប់ផ្ញេីឱ្យគ្នា​ កាន់តែមេីលខ្ញុំកាន់តែមានអារម្មណ៍ថាឈឺកាន់តែខ្លាំង ទ្រូងខាងឆ្វេងនេះ វាចុកអួលណាស់ ព្រោះខ្ញុំមិនអាចធ្វេីអ្វីបានលេីសពីនេះ​។ ខ្ញុំមិនមានសិទ្ធិសូម្បីដឹងថាអ្នកកំពុងធ្វេីអ្វី? ព្រោះពេលនេះយេីងមិនត្រូវជាអ្វីនឹងគ្នាបន្តិចឡេីយ ទេីបគ្មានហេតុផលអីដែលខ្ញុំត្រូវដឹងពីសកម្មភាពរបស់អ្នក។ ទោះបីជាពេលវេលាកន្លងផុតទៅយូរយ៉ាងណាក៏ដោយ តែចិត្តស្រឡាញ់ដែលធ្លាប់មានចំពោះអ្នកយ៉ាងណា វាក៏នៅតែយ៉ាងហ្នឹង មិនដែលប្រែប្រួលសូម្បីតែបន្តិច។ ​ ខ្ញុំនៅត្រង់នេះ​ កន្លែងនេះ​ រង់ចាំការវិលត្រឡប់របស់អ្នក​ ទោះបីក្តីសង្ឃឹមមានត្រឹមមួយភាគរយ ក៏ខ្ញុំនៅតែចាំ ​ខ្ញុំនៅតែជឿថា ពួកយេីងនឹងអាចត្រឡប់មកដូចដេីមនៅថ្ងៃណាមួយជាក់ជាមិនខាន។ ​បេះដូងខ្ញុំមួយនេះ នឹងមិនអនុញ្ញាតឱ្យអ្នកផ្សេងចូលមកជំនួសតំណែងរបស់អ្នកនោះឡេីយ​ បេីមិ​នទាន់ស្អប់ បើនៅសល់ចិត្តស្រឡាញ់ ត្រឡប់មកវិញមក​ យេីងនឹងសាងស្នេហ៍នេះឡេីងវិញម្តងទៀត ចាប់ផ្ដើមឡើងវិញជាមួយគ្នា ឱ្យមានន័យជាងពីមុន​។ ចិត្តនៅតែនឹក​ នៅតែចាំ​…

៨
សង្គម

នេះមែនទេស្នេហាដែលអ្នកឱ្យខ្ញុំ? នេះឬការតបស្នងចំពោះក្ដីស្រឡាញ់របស់មនុស្សស្រីម្នាក់ ដែលបានលះបង់គ្រប់យ៉ាងដើម្បីអ្នក?

ស្នេហាដែលមានតែការសម្តែង​បោកប្រាស់​ មនោសញ្ចេតនា​ក្លែងក្លាយ​ កុហកលួចលាក់ឥតឈប់ឈរ​…អ្នកអាចនឹងសប្បាយ​ក្នុងការបោកចិត្តមនុស្សស្រីម្នាក់ឱ្យវង្វេងជាមួយនឹងភាពមិនចេះគ្រប់គ្រាន់របស់ខ្លួនឯង​ រហូតដល់ភ្លេចថា ត្រូវធ្វេីឱ្យមនុស្សស្រីម្នាក់ដែលស្រឡាញ់អ្នកបំផុត ត្រូវគេងយំយ៉ាងតឹងចិត្តតែម្នាក់ឯង។ មនុស្សស្រីម្នាក់ដែលស្រឡាញ់អ្នកខ្លាំង តែនាងបែរជាត្រូវមកសម្ងំខូចចិត្ត​ព្រោះភាពអាត្មានិយមរបស់អ្នក​ ហេីយក៏ត្រូវចំណាយពេលវេលាអស់រាប់ខែ រាប់ឆ្នាំដេីម្បីបំភ្លេចមនុស្សម្នាក់ដែលនាងស្រឡាញ់ខ្លាំងបំផុត​ទៅវិញ។ អ្នកគឺជាមនុស្សម្នាក់ដែលនាងស្រឡាញ់ខ្លាំង ហេីយក៏ជាមនុស្សម្នាក់ដែលហ៊ានក្បត់ចិត្តនាងយ៉ាងឈាមត្រជាក់បំផុត​ នេះឬ អ្វីអ្នកបានតបស្នងចំពោះក្តីស្រឡាញ់ដ៏ស្មោះត្រង់របស់នាង? នាងលះបង់គ្រប់យ៉ាង​ ស្រឡាញ់បំផុត​ ស្មោះត្រង់​ បារម្ភ​ យកចិត្តទុកដាក់​ គិតដល់អ្នកមុនខ្លួននាងទៅទៀត​ តែងតែធ្វេីឱ្យអ្នកមានអារម្មណ៍ថាពិសេសជាងអ្នកដទៃ​ តែនាងបែរជាទទួលបានមកវិញត្រឹមការឈឺចាប់ពីអ្នក​។ មកដល់ពេលនេះ វេលានេះ នាងក៏មានអារម្មណ៍ថាឆ្អែតឆ្អន់​ ទោះស្រឡាញ់យ៉ាងណា ក៏បន្តទ្រាំជាមួយភាពផិតក្បត់របស់អ្នកម្តងហេីយ​ ម្តងទៀត​លែងបានដែរ។​ កន្លង​មកនាងក៏ធ្លាប់លេីកលែងច្រេីនរាប់មិនអស់​ លេីកនេះលេីកចុងក្រោយម្តងទៀត ដែលនាងព្រមលេីកលែង​ តែមិនព្រមបន្តនៅក្បែរអ្នកទៀតនោះ​ឡើយ។…

7
សង្គម

អារម្មណ៍ពេលខ្លះគឺនៅស្រឡាញ់ គ្រាន់តែក្ដីស្រឡាញ់ពេលខ្លះ គឺមិនដូចដើមឡើយ

មានចំណងជើងរឿងមួយចេញពីខ្សែភាពយន្តមួយគឺ “ ថ្ងៃមួយ” (One Day) សង្ឃឹមថាអ្នកស្តាប់ហើយ មិនយល់ពីអត្ថន័យជារៀងរហូតទៅចុះ។ តើវាមានអត្ថន័យអ្វីទៅ? ក្នុងអត្ថន័យនេះបានន័យថា ៖ ខ្ញុំនៅតែស្រលាញ់អ្នកយ៉ាងខ្លាំងដដែល គ្រាន់តែខ្ញុំគ្មានកម្លាំង និងភាពក្លាហានចូលទៅក្បែរអ្នកបន្តទៀតនោះទេ។ នៅក្នុងចិត្តខ្ញុំ អ្នកនៅតែឈរនៅក្នុងតំណែងដ៏សំខាន់ដដែល តែខ្ញុំលែងមានក្តីស្រមើស្រមៃអ្វីទៅលើអ្នកទៀតឡើយ។ លែងមានការទន្ទឹងរង់ចាំ ថានឹងអាចកសាងសុភមង្គលដ៏ផូរផង់ជាមួយអ្នកទៀតឡើយ លែងចង់បានការយកចិត្តទុកដាក់ពីអ្នកទៀតហើយ។ អ្នកបានបោះបង់សេចក្តីថ្លៃថ្នូរដើម្បីគេ តែគេបែរជាធ្វើឱ្យអ្នកបន្ទាបតម្លៃខ្លួនកាន់តែទាប ពេលដែលជួបនឹងមនុស្សប្រភេទនេះ ដោយសារតែស្រលាញ់គេ ដូច្នេះអ្នកសុខចិត្តចុះចាញ់ សុខចិត្តតម្រូវតាមចិត្តគេ ទោះជាគេសោះអង្គើយដាក់អ្នក អ្នកក៏មិនខ្វល់ពីខ្លួនឯង ហើយទៅយកចិត្តគេ តែគេមិនត្រឹមតែមិនស្តាយស្រណោះអ្នកទេ ហើយនៅនិយាយពាក្យសោះកក្រោះដាក់អ្នកទៀត។ តួឯកស្រីនៅក្នុងរឿង “ថ្ងៃមួយ”(…

7
សង្គម

តើអ្នកដឹងទេថា ការដែលមានអ្នកនៅក្បែរខ្ញុំរហូតមកនេះ អារម្មណ៍ខ្ញុំបែបណាខ្លះ?

ដឹងទេ?… – ដឹងទេថា​ ខ្ញុំមានក្តីសុខប៉ុនណា ពេលដែលមានអ្នកនៅក្បែរ​ មានអ្នកចាំថែ និងយកចិត្តទុកដាក់! – ដឹងទេថា​ ខ្ញុំកក់ក្តៅយ៉ាងណា ពេលដែលអ្នកតែងតែយកដៃមកអង្អែលក្បាល​ គោះស្មាតិចៗ ហេីយប្រាប់ថា​ “អូនកុំគិតច្រេីន”! – ដឹងទេថា​ ខ្ញុំសប្បាយ​ចិត្តកម្រិតណា ពេលដែលអ្នកឱបខ្ញុំ​ លួងខ្ញុំពេលខ្ញុំយំ​ ខ្ញុំខូចចិត្ត! – ដឹងទេថា​ ខ្ញុំលួចគិតមករហូត ថាខ្ញុំសំណាងណាស់ ដែលមានអ្នកជាសង្សារខ្ញុំ​ ជាដៃគូជីវិត ស្មោះត្រង់នឹងខ្ញុំ​ ស្រឡាញ់ខ្ញុំលេីសខ្ញុំស្រឡាញ់អ្នក​ ទង្វេីល្អគ្រប់យ៉ាងដែលអ្នកបានធ្វេីដាក់ខ្ញុំ​ ក្តីបារម្ភទាំងអស់ដែលអ្នកមានឱ្យខ្ញុំ​ ជឿថាគ្រប់យ៉ាងជាការពិត អ្វីដែលអ្នកធ្វេីចេញពីចិត្ត​…

7
សង្គម

ទ្រាំឆ្អែតហើយ ពេលនេះ ក៏ដល់ពេលដែលខ្ញុំគួរតែចាកចេញហើយដែរ មិនអាចនៅទ្រាំបន្តទៀតបានឡើយ

ខណៈពេលដែលអ្នក កំពុងតែមេីលងាយក្តីស្រឡាញ់របស់អូន មើលរំលងការយកចិត្តទុកដាក់ និងទំនុកចិត្តដែលខ្ញុំតែងតែមានចំពោះអ្នករហូតមក​ ខណៈពេលដែលអ្នកកំពុងតែទុកខ្ញុំដូចជាសំរាម ខ្ញុំចង់ឱ្យអ្នកបានដឹងថា មានមនុស្សម្នាក់ផ្សេងទៀត ដែលគេតែងតែលេីកតម្កេីងខ្ញុំ ឱ្យតម្លៃខ្ញុំ យកចិត្តទុកដាក់ មើលថែ​ ព្រួយបារម្ភអំពីខ្ញុំ តែងតែធ្វើជាមិត្តកំដរខ្ញុំ ហើយក៏ជាមនុស្សម្នាក់ ដែលជូតទឹកភ្នែកឱ្យខ្ញុំ គ្រប់ពេល គេមិនដែលបោះបង់ខ្ញុំនោះឡើយ​ គេឱ្យតម្លៃខ្ញុំ ស្រឡាញ់ខ្ញុំស្មើជីវិតគេ មិនដូចជាអ្នកទេដែលមិនដែលមើលឃើញតម្លៃរបស់ខ្ញុំនោះ។ សូមដឹងផងថា គេត្រូវការពេលវេលារបស់ខ្ញុំ ដូចត្រូវការអុកសុីសែន​ សម្រាប់ជីវិតគេអ៊ីចឹង តែខ្ញុំមិនដែលខ្វាយខ្វល់នឹងក្តីស្រឡាញ់របស់គេ ព្រោះបេះដូងខ្ញុំ ការស្រឡាញ់របស់ខ្ញុំ បានប្រគល់ឱ្យទៅអ្នកអស់ទៅហេីយ។ ខ្ញុំធ្លាប់គិតថា ខ្ញុំនឹងជ្រេីសយកមនុស្សម្នាក់ដែលខ្ញុំស្រឡាញ់​ មិនមែនមនុស្សដែលស្រឡាញ់ខ្ញុំទេ​ នេះកព្រោះតែដេីម្បីក្តីសុខផ្លូវចិត្ត​…

Hgf
សង្គម

មិន​ចាំ​បាច់​តែ​ស្អាត​ពេក ពូកែ​ពេក ស្រីៗ​ឲ្យ​តែ​មាន​របស់ ៥ នេះ ធានា​បុរស​ភាគ​ច្រើន​ដក​ចិត្ត​មិន​រួច

ការ​ជ្រើសរើស​គូរ​ស្រករ សម្រាប់​បុរសៗ​ដែល​មើល​ទៅ​លើ​នារី មិន​សុទ្ធ​តែ​សម្លឹង​រក​តែ​ស្អាត​ទាំង​អស់​នោះ​ទេ ពេល​ខ្លះ​នាង​អាច​មាន​ភាព​អំណោយទាន​ពី​ធម្មជាតិ​ឬ​ចំណុច​ល្អ​ណា​ផ្សេង​ទៀត​ក្រៅ​ពី​សម្រស់ ដែល​អាច​អន្ទង​ចិត្ត​បុរសៗ​មិន​ងាយ​នឹង​ឲ្យ​ដក​ចិត្ត​បាន។ ខាង​ក្រោម Knongsrok បង្ហាញ ៥ ចំណុច ប្រសិន​ស្រីៗ​ណា​មាន នោះ​ធានា​ថា​បុរស​ភាគ​ច្រើន​មិន​ងាយ​ដក​ចិត្ត​ពី​នាង​បាន​ឡើយ៖ ៥) ស្នាម​ញញឹម​ដ៏​ទាក់ទាញ នរណា​ក៏​ចេះ​ញញឹម​ដែរ តែ​ស្នាម​ញញឹម​ដ៏​ទាក់ទាញ​ពី​ធម្មជាតិ គឺ​ជា​ចំណុច​ដ៏​រសើប​មួយ ដែល​មិន​មែន​សុទ្ធ​តែ​នារី​គ្រប់​គ្នា​អាច​មាន​នោះ​ឡើយ។ ស្រីៗ​ខ្លះ​គ្រាន់​តែ​ញញឹម​ចេញ​មក អាច​ឆក់​យក​បេះដូង​បុរស​ខ្លះ​បាន​បាត់​ទៅ​ហើយ ជាង​នេះ​ស្នាម​ញញឹម​របស់​នាង ហាក់​ជះ​ឥទ្ធិពល​វិជ្ជមាន​ដល់​មនុស្ស​ជុំវិញ​ខ្លួន​តែ​ម្តង។ ៤) ក្លាហាន​និង​ជឿជាក់ គេ​ចង់​បាន​បំផុត​គឺ​មនុស្ស​ស្រី​ដែល​មិន​ទន់​ខ្សោយ ​និង​មិន​សូវ​ចេះ​ខ្មាស​អៀន។ ន័យ​នេះ​ចង់​សំដៅ​ដល់​មនុស្ស​ស្រី ដែល​អាច​មាន​ភាព​ក្លាហាន មាន​ជំនឿ​ជឿជាក់​លើ​ខ្លួន​ឯង ដែល​អាច​នាំ​ឲ្យ​បុរស​យល់​ឃើញ​ថា មាន​នាង​នៅ​ក្បែរ​នឹង​មិន​សូវ​ហត់​នោះ​ឡើយ។ មនុស្ស​ស្រី​ប្រភេទ​នេះ…

Kkk
សង្គម

ស្រលាញ់​ខ្លាំង​ប៉ុណ្ណា​ តែ​បើ​បាន​លឺ​ពាក្យ​ទាំង​នេះ​ចេញ​មក​ហើយ ស្រីៗ​ប្រាកដ​ជា​ដើរ​ចេញ​ដោយ​មិន​ស្ទាក់ស្ទើរ

ជឿ​ទេ ពាក្យ​សម្តី​អាច​សម្លាប់​ទឹក​ចិត្ត​មនុស្ស​បាន? ក្នុង​ទំនាក់ទំនង​ស្នេហា​ក៏​ដូច​គ្នា បើ​មនុស្ស​ដែល​យើង​ស្រលាញ់ សុខៗ​និយាយ​នូវ​ពាក្យពេចន៍​ដែល​ពិបាក​នឹង​ទទួល​យក​ច្រើន​លើក​ច្រើន​សារ នោះ​យើង​ក៏​ពិបាក​នឹង​បន្ត​ជាមួយ​គេ​ដែរ ហើយ​ផ្លូវ​ចាកចេញ​គឺ​ជា​ជម្រើស​ល្អ​បំផុត ជៀសវាង​ឈឺ​ចាប់​កាន់​តែ​ខ្លាំង។ សម្រាប់​នារីៗ​ភាគ​ច្រើន​គេ​ជឿ​ថា ប្រសិន​បាន​លឺ​ពាក្យ​ទាំង​នេះ​ពី​បុរស​ដែល​ខ្លួន​ស្រលាញ់ ទោះ​នាង​ស្រលាញ់​ពួក​គេ​ខ្លាំង​ប៉ុណ្ណា ក៏​នឹង​ចាកចេញ​ទៅ​ដោយ​មិន​ស្ទាក់ស្ទើរ​នោះ​ដែរ៖ ៤) អ្នក​គ្មាន​តំណែង​អ្វី​ក្នុង​បេះដូង​របស់​ខ្ញុំ​ទៀត​ទេ ពាក្យ​នេះ​ស្មើ​នឹង​គេ​លែង​ស្រលាញ់​អ្នក​ត​ទៅ​ទៀត​ហើយ ការ​ដែល​អ្នក​បន្ត​នៅ ក៏​ប្រៀប​ដូច​ជា​ស្រលាញ់​គេ​តែ​ម្នាក់​ឯង ហើយ​កាន់​តែ​រំខាន​ជីវិត​គេ​អ៊ីចឹង។ ៣) សូម​អ្នក​ឈប់​ពាក់ព័ន្ធ​នឹង​ជីវិត​ខ្ញុំ​ទៀត​ទៅ នេះ​ក៏​មាន​ន័យ​ថា គេ​អស់​ការ​អត់ធ្មត់​ជាមួយ​អ្នក គេ​លែង​រាប់​អ្នក​ជា​ចំណែក​នៃ​ជីវិត​របស់​គេ។ ការ​ដែល​បុរស​ម្នាក់​និយាយ​ពាក្យ​នេះ​ចេញ​មក យើង​ជា​នារី ក៏​មិន​គួរ​ទៅ​អង្វរ​គេ​ទៀត​ដែរ បើ​យើង​មិន​បាន​ធ្វើ​អ្វី​ខុស​ផង​នោះ។ ២) អ្នក​គ្មាន​អ្វី​សំខាន់​សម្រាប់​ខ្ញុំ​ទេ នេះ​ជា​មនុស្ស​ស្រលាញ់​មើល​ឃើញ​តែ​ប្រយោជន៍ នៅ​ពេល​ដែល​គេ​បាន​របស់​អ្វី​មួយ​ដែល​គេ​ចង់​បាន​ពី​យើង​ហើយ គេ​ក៏​ចាកចេញ​ទៅ។…

Lll
សង្គម

បើ​បាន​ជួប​បុរស​ធ្វើ​រឿង ៩ យ៉ាង​នេះ ចូរ​ថែ​រក្សា​គេ​ឲ្យ​ល្អ អ្នក​ជា​មនុស្ស​ស្រី​សំណាង​បំផុត​ហើយ

បើ​បាន​ជួប​បុរស​ដែល​ល្អ​បំផុត​ហើយ ចូរ​ថែ​រក្សា​គេ​ឲ្យ​បាន​ល្អ​ផង ព្រោះ​ប្រភេទ​មនុស្ស​ប្រុស​បែប​ហ្នឹង​ពិបាក​រក​ណាស់។ ក្នុង​អត្ថបទ​នេះ Knongsrok បង្ហាញ​សកម្មភាព​ទាំង ៩ យ៉ាង ប្រសិន​ណា​បុរស​បង្ហាញ​មក​ហើយ មាន​ន័យ​ថា​គេ​ជា​មនុស្ស​ដែល​ស្រលាញ់​អ្នក​ខ្លាំង​បំផុត ហើយ​យើង​ជា​នារី​គួរ​ចេះ​យក​ចិត្ត​ទុក​ដាក់​នឹង​គេ កុំ​ឲ្យ​គេ​របូត​ពី​ដៃ​បាន៖ ៩) គេ​ព្រម​ផ្លាស់ប្តូរ​ដើម្បី​អ្នក មនុស្ស​ប្រុស​ខ្លះ​ប្រកាន់​គោលជំហរ​របស់​គេ ឲ្យ​តែ​ចរិត​ពី​ដើម​របស់​គេ​បែប​ណា គឺ​គេ​នៅ​តែ​បែប​ហ្នឹង​ជា​រៀង​រហូត។ ប៉ុន្តែ​បើ​គេ​អាច​ផ្លាស់ប្តូរ ដើម្បី​សម្រប​តាម​អ្នក ដើម្បី​ក្តីសុខ​របស់​អ្នក នោះ​មាន​ន័យ​ថា​គេ​ស្រលាញ់​អ្នក​ខ្លាំង​ហើយ។ ៨) គេ​ទម្លាយ​រឿង​គ្រប់​យ៉ាង​ឲ្យ​អ្នក​ដឹង ស្តាប់​ទៅ​មាន​អារម្មណ៍​ថា​ជឿជាក់​ខ្លាំង​ណាស់ ហើយ​គ្មាន​អ្វី​ត្រូវ​លាក់បាំង​គ្នា​ទេ។ ពិត​ហើយ​បើ​គេ​ព្រម​ប្រាប់​មក​យើង​គ្រប់​យ៉ាង មិន​ថា​រឿង​ផ្ទាល់​ខ្លួន ឬ​ផែនការណ៍​ជីវិត​អី​នោះ គឺ​រាប់​ថា​គេ​ជា​បុរស​ស្មោះត្រង់​ដែល​យើង​អាច​ទុកចិត្ត​បាន។ ៧) គេ​បំពេញ​ឲ្យ​អ្នក​គ្រប់គ្រាន់​មុន មិន​ថា​តែ​របស់​ប្រើប្រាស់…

Jhj
សង្គម

នារីៗ​ចាំ​សង្កេត​មើល​ទៅ បើ​បុរស​ចេញ​សញ្ញា ៣ នេះ ស្មើ​នឹង​គេ​អេះអុញ​ចង់​បែក​ហើយ

ការ​ដែល​ចង់​រក្សា​ទំនាក់ទំនង​ស្នេហា​មួយ​ឲ្យ​យូរអង្វែង​គឺ​មិនមែន​ជា​រឿង​ងាយ​ឡើយ។ មនុស្ស​ពីរ​នាក់​នៅ​ក្បែរ​គ្នា យូរ​ទៅ​ក៏​គង់​តែ​មាន​រឿង​ចម្រូងចម្រាស ទាស់​ពាក្យ​ទាស់​សម្តី តែ​អ្វី​ដែល​សំខាន់​គឺ​ចេះ​ផ្សះផ្សា​និង​ទាញ​គ្រប់​យ៉ាង​ឲ្យ​ត្រលប់​មក​ល្អ​ប្រសើរ​វិញ ទើប​អាច​បន្ត​ទៅ​មុខ​ជាមួយ​គ្នា​រួច។ យ៉ាង​ណា​សម្រាប់​នារីៗ បើ​អ្នក​សង្ស័យ​ថា បុរស​ដែល​អ្នក​ស្រលាញ់​គេ​កំពុង​មាន​ចិត្ត​ចង់​បែក ឬ​ចង់​ដក​ចិត្ត​ពី​អ្នក អ្នក​អាច​ចាំ​សង្កេត​មើល ៣ ចំណុច​នេះ​បើ បើ​គេ​​បង្ហាញ​មក​ច្បាស់​ណាស់​អ្នក​ត្រូវ​ត្រៀម​ចិត្ត​ឲ្យ​ហើយ​ទៅ៖ ៣) លែង​ផ្ញើ​សារ​សួរនាំ ពេល​ខ្លះ​មិន​ទាំង​ឆ្លើយតប​សារ ជា​ទូទៅ​នៅ​ពេល​មនុស្ស​ប្រុស​ម្នាក់​ស្រលាញ់​អ្នក ដំបូងៗ​គឺ​គេ​រមែង​ផ្ញើ​សារ​សួរនាំ​ឥត​ឈប់ តាំង​ពី​ព្រឹក​ដល់​ព្រលប់។ តែ​បើ​ពេល​គេ​អស់​ចិត្ត​ហើយ មួយ​ថ្ងៃ ២៤ ម៉ោង តែ​សារ ១ មិន​ឃើញ​លោត​ចូល​ទូរសព្ទ​អ្នក​ផង។ ពេល​ខ្លះ​អ្នក​ផ្ញើ​សារ​ទៅ​គេ គេ​លែង​ទាំង Reply ទៀត ហើយ​ហេតុផល​របស់​គេ…