ពីមនុស្សដែលស្រឡាញ់គ្នាខ្លាំង​ ក្លាយជាមនុស្សដែលធ្លាប់ស្រឡាញ់គ្នា សួរថា មានអារម្មណ៍បែបណា?

៨
ការផ្សាយពាណិជ្ជកម្ម

ពេលនឹកដល់អ្នក ខ្ញុំមិនអាចធ្វេីអីក្រៅពីទាញទូរសព្ទមកបេីកមេីលរូបថតដែលយេីងធ្លាប់ថតជាមួយគ្នា​ អានសារចាស់ៗដែលយេីងធ្លាប់ផ្ញេីឱ្យគ្នា​ កាន់តែមេីលខ្ញុំកាន់តែមានអារម្មណ៍ថាឈឺកាន់តែខ្លាំង ទ្រូងខាងឆ្វេងនេះ វាចុកអួលណាស់ ព្រោះខ្ញុំមិនអាចធ្វេីអ្វីបានលេីសពីនេះ​។

ខ្ញុំមិនមានសិទ្ធិសូម្បីដឹងថាអ្នកកំពុងធ្វេីអ្វី? ព្រោះពេលនេះយេីងមិនត្រូវជាអ្វីនឹងគ្នាបន្តិចឡេីយ ទេីបគ្មានហេតុផលអីដែលខ្ញុំត្រូវដឹងពីសកម្មភាពរបស់អ្នក។

ការផ្សាយពាណិជ្ជកម្ម

9497c464e1e4c3110ba0bfcbc2995ff8

ទោះបីជាពេលវេលាកន្លងផុតទៅយូរយ៉ាងណាក៏ដោយ តែចិត្តស្រឡាញ់ដែលធ្លាប់មានចំពោះអ្នកយ៉ាងណា វាក៏នៅតែយ៉ាងហ្នឹង មិនដែលប្រែប្រួលសូម្បីតែបន្តិច។ ​

ការផ្សាយពាណិជ្ជកម្ម

ខ្ញុំនៅត្រង់នេះ​ កន្លែងនេះ​ រង់ចាំការវិលត្រឡប់របស់អ្នក​ ទោះបីក្តីសង្ឃឹមមានត្រឹមមួយភាគរយ ក៏ខ្ញុំនៅតែចាំ ​ខ្ញុំនៅតែជឿថា ពួកយេីងនឹងអាចត្រឡប់មកដូចដេីមនៅថ្ងៃណាមួយជាក់ជាមិនខាន។

​បេះដូងខ្ញុំមួយនេះ នឹងមិនអនុញ្ញាតឱ្យអ្នកផ្សេងចូលមកជំនួសតំណែងរបស់អ្នកនោះឡេីយ​ បេីមិ​នទាន់ស្អប់ បើនៅសល់ចិត្តស្រឡាញ់ ត្រឡប់មកវិញមក​ យេីងនឹងសាងស្នេហ៍នេះឡេីងវិញម្តងទៀត ចាប់ផ្ដើមឡើងវិញជាមួយគ្នា ឱ្យមានន័យជាងពីមុន​។

ការផ្សាយពាណិជ្ជកម្ម

11dae51d35a280dba597d19bcf99485f

ចិត្តនៅតែនឹក​ នៅតែចាំ​ ចាំរហូតដល់បេះដូងមួយនេះលែងដេីរ​ បេះដូងមួយនេះបានបញ្ជាក់យ៉ាងច្បាស់ថា មិនអាចស្រឡាញ់អ្នកណាផ្សេងក្រៅពីអ្នកឡេីយ​…

ការផ្សាយពាណិជ្ជកម្ម

មនុស្សដែលស្រឡាញ់អ្នកបំផុតម្នាក់នេះ នៅតែរង់ចាំស្វាគមន៍ការត្រឡប់មកមកវិញរបស់អ្នក នៅតែរង់ចាំចាប់ផ្តេីមជាថ្មីជាមួយនឹងអ្នក គ្មានថ្ងៃប្ដូរចិត្តឡើយ៕

អត្ថបទ ៖ អេដមីន ហត់ / ក្នុងស្រុកសូមរក្សាសិទ្ធិ

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម