ហេតុអ្វីពេលដែលគេតាមស្រលាញ់បែរជាមិនស្រលាញ់ តែពេលដែលបដិសេធហើយ បែរជានឹកគេរាល់ថ្ងៃ?

៨
ការផ្សាយពាណិជ្ជកម្ម

មនុស្សស្រីជាច្រើនសុទ្ធតែមានភាពវង្វេងវង្វាន់ចំពោះរឿងមួយនេះ មានពេលខ្លះជួបនឹងបញ្ហាត្រូវបានមនុស្សប្រុសតាមស្រលាញ់ បែរជាមើលគេមិនចូលភ្នែកទៅវិ តែដល់ពេលបដិសេធចំពោះគេហើយ ក៏ចាប់អារម្មណ៍ថាខ្លួនបែរជានឹកគេរាល់ថ្ងៃ។

ពេលនោះនឹងសួរខ្លួនឯងថា ហេតុអ្វីបានជាបដិសេធគេ តើគេពិតជាមិនល្អមែនឬ? សឹងតែដល់ថា្នក់កើតចិត្តសង្ស័យពីខ្លួនឯងទៀត។ តាមពិតទៅ មិនចាំបាច់ដល់ថ្នាក់នេះទេ នេះគឺជារឿងធម្មតា ឱ្យតែពួកយើងយល់ច្បាស់ពីមូលហេតុដែលនៅពីក្រោយរឿងមួយនេះ គឺនឹងស្រឡះចិត្តជាមិនខាន។

ការផ្សាយពាណិជ្ជកម្ម

28e70a1dc947f744160d51be6cd2e87d

ពេលដែលមនុស្សប្រុសតាមស្រលាញ់ យើងបានបដិសេធនឹងរូបគេ ក្រោយមកក៏ចាប់អារម្មណ៍ថាមានចិត្តនឹកដល់គេទៅវិញ ភាគច្រើនគឺមានមូលហេតុទាំង២នេះ ៖

ការផ្សាយពាណិជ្ជកម្ម

១. ពិតជាមិនស្រលាញ់មែន
២. សកម្មភាពតាមស្រលាញ់ខ្លាំងពេក បានបណ្តាលឱ្យនាងមិនយល់ពីអ្នក ហើយកើតមាននូវទស្សនៈរើសអើង

– មូលហេតុទី១

ការផ្សាយពាណិជ្ជកម្ម

បើយោងតាមស្ថានភាពទី១ ច្បាស់ណាស់មិនចាំបាច់និយាយទេ នោះគឺពិតជាមិនស្រលាញ់។ បន្ទាប់ពីបដិសេធហើយ មូលហេតុដែលនៅនឹករឭក គឺដោយសារតែទម្លាប់ដែលគេបានធ្វើមកលើអ្នកជាប្រចាំ ត្រូវយល់ឱ្យច្បាស់ថា ពួកយើងជាមនុស្សសុទ្ធតែមានមនោសញ្ចេតនា។ មនុស្សម្នាក់ដែលនៅក្បែរខ្លួនអ្នក បន្ទាប់ពីលះបង់អស់រយៈពេលជាយូរ ទោះជាមិនចូលចិត្តគេក៏ដោយ តែក៏នឹងអាចនាំមកនូវការចងចាំដ៏ល្អមួយដែរ គឺប្រៀបដូចជាការចងចាំនៃសាច់ដុំ(Muscle Memory)ដូច្នេះដែរ។

83e7f7955f1a5d03e523d05a4d06b37a

ការផ្សាយពាណិជ្ជកម្ម

ការចងចាំនៃសាច់ដុំ(Muscle Memory)គឺជាសាច់ដុំដែលមានប្រសិទ្ធភាពនៃការចងចាំ បន្ទាប់ពីសកម្មភាពដដែលៗបានធ្វើជាច្រើនដង សាច់ដុំ គឺអាចបង្កើតការឆ្លុះបញ្ចាំងនៃលក្ខខណ្ឌ។ សាច់ដុំមនុស្សទទួលបានល្បឿននៃការចងចាំ គឺយឺតខ្លាំងណាស់ តែឱ្យតែទទួលបានភ្លាម ចំពោះល្បឿននៃការភ្លេចក៏យឺតតាមនោះដែរ។ ក៏អាចនិយាយបានថា ការចងចាំប្រភេទនេះ នៅថ្ងៃអនាគត បើគ្មានការទំនាក់ទំនងទៅកាន់គេទៀតក៏ដោយ ក៏អាចត្រូវបានត្រលប់ចូលទៅក្នុងខួរក្បាលធ្វើការស្តុបទុកដែរ ហើយសឹងតែមិនងាយក្នុងការភ្លេចទៀតផង។

– មូលហេតុទី២

ការផ្សាយពាណិជ្ជកម្ម

នៅក្នុងឧទាហរណ៍ជាគំរូនោះគឺ “ភាពក្អេងក្អាង និង ទស្សនៈរើសអើង”។ ដែលនិយាយអំពី “ភាពក្អេងក្អាង និង ទស្សនៈរើសអើង” គឺ នៅពេលដែលព្រះនាង អ៊ីសាបែត បានជួបនឹងតួឯកប្រុសលើកទីមួយ ដោយសារតែតួប្រុសបង្ហាញចេញនូវភាពក្អេងក្អាង ក៏បណ្តាលឱ្យព្រះនាងមានទស្សនៈរើសអើងចំពោះរូបគេ  នៅពេលដែលតួរប្រុសសារភាពហើយត្រូវបានព្រះនាងបដិសេធ ព្រមទាំងនិយាយថាខ្លួនមិនអាចស្រលាញ់រូបគេទេ។

33288e5e31a0233f4779cbeb44f7d279

ការផ្សាយពាណិជ្ជកម្ម

ចុងក្រោយបន្ទាប់ពីដោះស្រាយការយល់ច្រលំនេះហើយ ព្រះនាងផ្ទាល់ក៏ចាប់អារម្មណ៍ថាតួប្រុសជាមនុស្សដែលសក្តិសមនឹងព្រះនាងជាទីបំផុត។ ជាចុងក្រោយអ្នកទាំងពីរក៏រស់នៅជាមួយគ្នាដោយមានសុភមង្គល។
ប្រាកដណាស់ នៅក្នុងជីវិតរស់នៅជាក់ស្តែងក៏អាចកើតមាននូវស្ថានភាពប្រភេទនេះដែរ ដោយសារតែអារម្មណ៍ដក់ជាប់លើកទីមួយ​ បានធ្វើឱ្យមានការរើសអើងចំពោះគេទាំងស្រុង នេះគឺជាមូលហេតុទី២។

ពេលដែលគេតាមស្រលាញ់អ្នក ដោយសារតែគម្លាតនៅជិតគ្នាពេក ឬក៏ដោយសារតែមានរឿងខ្លះក្លាយទៅជាការដក់ជាប់អារម្មណ៍លើកទី១ ហើយក៏បណ្តាលឱ្យមានភាពធុញស្អប់។ ប៉ុន្តែពេលដែលបដិសេធគេហើយ បើអ្នកសញ្ចឹងគិតឱ្យល្អិតល្អន់ ក៏ចាប់អារម្មណ៍ថាគេគ្មានបញ្ហាទេ ព្រមទាំងយល់មួយរំពេចថា ខ្លួនក៏មានចិត្តលើគេតាំងពីយូរណាស់ដែរហើយ។ ដូច្នេះសូមអ្នកដោះស្រាយអំពីភាពយល់ច្រលំនេះរវាងគ្នា ព្រោះបើសិនជាគេជាមនុស្សស្មោះនឹងស្នេហា និងស្រលាញ់អ្វីដែលអ្នកមាន ចូរអ្នកកុំឱ្យរំលងផុតឱកាសនេះឱ្យសោះ៕

ការផ្សាយពាណិជ្ជកម្ម

ប្រភព ៖ https://article.petsjiayuan.com / ប្រែសម្រួល ៖ Mythical Bird

ការផ្សាយពាណិជ្ជកម្ម