
សកម្មភាពទាំង ៦ ដែលបុរសភាគច្រើនគិតខុស ហើយយល់ច្រឡំថាស្រីៗបើកភ្លើងខៀវ
តើបែបណា ទើបអ្នកដឹងថា មានមនុស្សស្រីម្នាក់គេស្រលាញ់អ្នក ឬបើកភ្លើងខៀវឲ្យអ្នក? មនុស្សប្រុសភាគច្រើនបានយល់ឃើញខុស ហើយច្រឡំនិងគិតតែម្នាក់ឯងថា ម្នាក់ស្រីនោះស្រលាញ់ខ្លួន ដោយពួកគេមើលទៅតាមសកម្មភាពជិតស្និទ្ធមួយចំនួន។ ខាងក្រោមជាសកម្មភាពទាំង ៦ ដែលមនុស្សស្រីធ្វើមកលើអ្នក តែមិនប្រាកដថាគេស្រលាញ់អ្នកនោះទេ ហើយឈប់យល់ច្រឡំតទៅទៀត៖ ៦) កាន់ដៃអ្នក មិនប្រាកដថាគេកាន់ដៃអ្នក មានន័យថា គេស្រលាញ់អ្នកនោះទេ ផ្ទុយទៅវិញមកពីពេលខ្លះគេជាមនុស្សលេងច្រើន ហើយយល់ថាអ្នកប្រៀបដូចជាមិត្តជិតស្និទ្ធនឹងគេ ទើបគេមិនអៀននឹងកាន់ដៃអ្នក។ មនុស្សស្រីខ្លះ បើស្រលាញ់បុរសណាម្នាក់ គឺមិនហ៊ានកាន់ដៃគេទៅវិញទេ។ ៥) កៀកកើយស្មា ដូចបញ្ជាក់ពីខាងលើអ៊ីចឹង ដើរជាមួយគ្នាស្និទ្ធពេក យូរទៅប្រើអារម្មណ៍ដូចជាបងប្អូន រហូតដល់ពេលខ្លះមានទាំងកៀកស្មា ឬគេងលើស្មាអ្នកទៀតក៏មាន។ ប៉ុន្តែសួរឲ្យស៊ីជម្រៅទៅ…




















