អត្ថបទQuotes! បែកគ្នាមិនមែនគេមានថ្មីទេ តែគេនៅអាល័យអ្នកចាស់

KNONGSROK
ការផ្សាយពាណិជ្ជកម្ម

ចាប់ផ្ដើមស្រឡាញ់គ្នា តែងតែងប្រាប់ខ្លួនឯងមករហូត មិនខ្វល់មិនគិតរឿងអតីតកាល បញ្ហាកាលពីមុនរបស់គេឡើយ ហើយក៏រឹតតែមិនប្រកាន់នឹងប្រវត្តរបស់គេដែរ … មិនថាកន្លងមកគេធ្លាប់ស្រឡាញ់អ្នកណា មិនថាគេទាក់ទងមនុស្សប៉ុន្មានអ្នកទេ ក៏មិនដែលប្រកាន់ យកចិត្តគិតខ្វល់ចំពោះអតីតគេដែរ ព្រោះតែគិតថា មនុស្សបែកគ្នាហើយ គេមិនមានអ្វីពា់ព័ន្ធនឹងគ្នាទៀតទេ អតីតជាអតីតម៉េចនឹងអាចយកមកគិតលើមនុស្សម្នាក់ព្រោះតែអតីតរបស់គេបានទៅ ស្រឡាញ់គ្នា គ្រាន់តែចង់ដឹងត្រឹមបច្ចុប្បន្ន និងទៅអនាគតគេមានត្រឹមយើងតែម្នាក់បានហើយ សំខាន់ កុំឱ្យគេក្បត់យើងទៅមានអ្នកណាថ្មី។

Ab3a391a13f14f87bdb8c11ffe77d16f

ការផ្សាយពាណិជ្ជកម្ម

ទាក់ទងគ្នា ស្រឡាញ់គ្នា មិនបានគិតអ្វីច្រើនទេ ព្រោះបានដាក់ចិត្តហើយ ថានឹងជ្រើសយកគេ គ្រាន់តែចង់សុំឱ្យគេផ្ដល់ទំនុកចិត្ត និងភាពស្មោះត្រង់ចំពោះគ្នា។ ក៏ដឹងច្បាស់ណាស់ថា អតីតកាលរបស់គេធ្លាប់មានសង្សារ ហើយក៏ស្រឡាញ់គ្នាខ្លាំង តែសំខាន់គេបានបែកគ្នាហើយ បំណាច់នឹងយើងចូលខ្លួនទៅស្អំបេះដូងគេហើយ ក៏គិតថានឹងធ្វើជាអ្នកក្រោយដែលអាចនៅជាមួយគ្នាជារៀងរហូត … ម្យ៉ាងវិញទៀតគិតថា មនុស្សធ្លាប់ខូចចិត្ត ធ្លាប់ឈឺចាប់ព្រោះស្នេហា គេប្រាកដជាមិនធ្វើឱ្យយើងឈឺចាប់គេ គេនឹងមិនក្បត់យើងទៅយកអ្នកថ្មី ធ្វើឱ្យយើងខូចចិត្តដូចគេកាលកន្លងទេ។

5b8549c365e39dd67bab736a1e3e8071

ការផ្សាយពាណិជ្ជកម្ម

ប៉ុន្តែវាជាការពិត គេមិនបានធ្វើឱ្យយើងខូចចិត្ត ឈឺចាប់ព្រោះតែគេមានថ្មីទេ តែគេធ្វើឱ្យយើងអស់សង្ឃឹម និងខូចចិត្តខ្លាំងព្រោះតែគេនៅអាល័យអ្នកចាស់ តាមពិត គេព្រមទទួលយកយើង គឺដើម្បីកំដរអារម្មណ៍ ព្យាបាលមនោសញ្ចេតនាគេមួយពេលក្នុងពេលដែលគេឈឺចាប់ព្រោះអ្នកមុនតែប៉ុណ្ណោះ … តាមពិតទៅ គេមិនដែលបំភ្លេចអ្នកចាស់របស់គេឡើយ យើងខ្លួនឯងទេ ដែលឆ្កួត ចូលទៅក្នុងជីវិតគេ គិតថាស្រឡាញ់អ្នកធ្លាប់ខូចចិត្តគេមិនក្បត់ចិត្តយើងទៅមានថ្មី តែចុងក្រោយ គេធ្វើឱ្យយើងឈឺចាប់ ព្រោះតែគេនៅស្រណោះអាល័យអ្នកចាស់របស់គេកាលពីមុន៕

Abcc37132af4624c766f07240e537fc8

ការផ្សាយពាណិជ្ជកម្ម

អត្ថបទ ៖ មនុស្សចុងក្រោយ / ក្នុងស្រុករក្សាសិទ្ធិ

ការផ្សាយពាណិជ្ជកម្ម