រវាងអ្នក និងខ្ញុំ យើងត្រូវបាត់បង់ម្យ៉ាងម្នាក់!

KNONGSROK
ការផ្សាយពាណិជ្ជកម្ម

សម្រាប់ទំនាក់ទំនងស្នេហារវាងយើងទាំងពីរនាក់ អាចនិយាយបានថាចាប់ផ្ដើមឡើងយូរដែរហើយ តែអ្វីៗគ្រប់យ៉ាងដែលកន្លងមកនេះគឺមានតែខ្ញុំម្នាក់ប៉ុណ្ណោះដែលព្យាយាម ដើម្បីអ្នកមករហូត គឺមានតែខ្ញុំដែលចំណាយចិត្ត ចំណាយគំនិត ដាក់អារម្មណ៍ចំពោះទំនាក់ទំនងរបស់យើង ទាំងដែលពេលខ្លះ ខ្ញុំពិតជាមិនយល់ទេថា អ្នកមានអារម្មណ៍ និងចិត្តបែបណាចំពោះខ្ញុំ ពេលខ្លះ អ្នកមិនទាំងខ្វល់ចំបោះអ្វីដែលខ្ញុំបានធ្វើដើម្បីអ្នកផង ដូច្នេះ រហូតដល់ពេលនេះ ដល់ពេលដែលយើងត្រូវបែកគ្នា ទើបខ្ញុំច្បាស់ក្នុងចិត្តថា រវាងយើងទាំងពីរ សម្រាប់ទំនាក់ទំនងនេះ គឺយើងបានបាត់បង់ម្យ៉ាងម្នាក់ដូចគ្នា។

5da7dd2075cad3369ded5bcf5e04d208

ការផ្សាយពាណិជ្ជកម្ម

ខ្ញុំបានបាត់បង់ពេលវេលា ៖ តាំងពីចាប់ផ្ដើមរហូតដល់ថ្ងៃបែកគ្នា ខ្ញុំដឹងត្រឹមតែម្យ៉ាងប៉ុណ្ណោះ គឺខ្ញុំស្ដាយដែលបាត់បង់ក្នុងការចំណាយពេលវេលាជាមួយនឹងអ្នក ខ្ញុំស្ដាយដែលមិនគួរចំណាយពេលវេលាស្ទើរតែទាំងអស់ដើម្បីអ្នកនោះឡើយ គឺខ្ញុំស្ដាយមិនគួរបានស្គាល់អ្នកនោះទេ។

តែបើសួរថាខ្ញុំស្ដាយទេ ដែលត្រូវបាត់បង់អ្នក? ប្រាកដណាស់ គឺខ្ញុំមិនមានចិត្តស្ដាយសូម្បីតែបន្តិច ខ្ញុំគ្មានអារម្មណ៍ថាស្ដាយអ្នកនោះឡើយ ព្រោះកន្លងមក សម្រាប់ស្នេហាមួយនេះ ខ្ញុំក៏បានព្យាយាមធ្វើល្អ និងលះបង់អស់ពីចិត្តសម្រាប់មនុស្សដែលខ្ញុំស្រឡាញ់ ព្រោះតែគិតថា ខ្ញុំស្រឡាញ់អ្នក ទើបខ្ញុំលះបង់គ្រប់យ៉ាងសម្រាប់អ្នក ដូច្នេះ ទោះបីជាយើងបែកគ្នា ក៏មិនមានអ្វីដែលត្រូវស្ដាយនោះដែរ ព្រោះតែខ្ញុំមិនបានធ្វើអ្វីខុស ឬឆ្គាំឆ្គងចំពោះអ្នកឡើយ ដូច្នេះហើយ គឺមានតែការសោកស្ដាយក្នុងការចំណាយពេលវេលាចោល ជាមួយមនុស្សមិនសមនឹងទទួលបានតែប៉ុណ្ណោះ។

ការផ្សាយពាណិជ្ជកម្ម

821d63fd6b82fa37ae8cb76697ce22ad

អ្នកបាត់បង់មនុស្សដែលស្រឡាញ់អ្នកខ្លាំង ៖ ខ្ញុំមិនដឹងទេថា អ្នកសោកស្ដាយឬក៏អត់ ក្នុងការដែលត្រូវបាត់បង់ខ្ញុំទៅនៅពេលនេះ តែការដែលយើងត្រូវដើរដល់ផ្លូវបំបែកបែបហ្នឹង ខ្ញុំដឹងថាអ្នកក៏បានបាត់បង់មនុស្សដែលស្រលាញ់អ្នកខ្លាំងម្នាក់ហើយ។ ខ្ញុំក៏មិនដឹងថាអ្នកក្រោយស្រឡាញ់អ្នកខ្លាំងប៉ុនណានោះទេ តែខ្ញុំជឿថា ទោះយ៉ាងណាក៏ការស្រឡាញ់ដែលខ្ញុំមានឱ្យអ្នកវាក៏មិនមែនតិចដែរ។

ការផ្សាយពាណិជ្ជកម្ម

មិនប្រាកដទេថា អ្នកក្រោយគេនឹងធ្វើគ្រប់យ៉ាងដើម្បីអ្នកដូចជាខ្ញុំ មិនប្រាកដថាគេស្រឡាញ់អ្នក ស្មោះចំពោះអ្នកដូចជាខ្ញុំឬក៏អត់ទេ រឹតតែមិនដឹងថា តើគេអាចទ្រាំនឹងអ្នកបានយូរដូចខ្ញុំឬយ៉ាងណាឡើយ តែសម្រាប់ខ្ញុំ តាំងពីដើមរហូតដល់យើងត្រូវបែកគ្នា គឺខ្ញុំស្មោះបំផុតចំពោះអ្នក ក៏មិនដែលនឹងគិតថាចង់បានអ្វីពីអ្នកកក្រៅតែពីការកាន់ដៃគ្នាជាគូរហូតអស់មួយជីវិត មើលថែការពារគ្នាតែប៉ុណ្ណោះ ប៉ុន្តែគួរឱ្យស្ដាយ ដែលយើងទាំងពីរមិនអាចមានថ្ងៃនោះ ព្រោះត្រឹមតែថែរក្សាខ្ញុំឱ្យនៅក្បែរអ្នកក៏អ្នកមិនអាចធ្វើបានផង។

A50c839202a1133233a02fc3c4823ad8

ការផ្សាយពាណិជ្ជកម្ម

ដូច្នេះ​ សម្រាប់យើងទាំងពីរ ដើរដល់ចំណុចបែកនេះក៏មិនមានអ្វីដែលចម្លែកនោះដែរ ព្រោះជាធម្មតាស្នេហាការស្រឡាញ់ បើមានតែការប្រឹងប្រែងព្យាយាមតែម្ខាងក៏វាមិនអាចបានយូរអង្វែងដែរ បែកគ្នាពេលនេះ គឺល្អបំផុតហើយ កុំឱ្យខ្ញុំត្រូវចំណាយពេលអត់ប្រយោជន៍ជាមួយនឹងមនុស្សមិនច្បាស់លាស់យូរពេកអី៕

E912c7f438a6b9bf8f5fd75f44860cd1
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

អត្ថបទ ៖ មនុស្សចុងក្រោយ / ក្នុងស្រុករក្សាសិទ្ធ

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម